Wednesday, February 03, 2016

តើអ្នកណាកំសាក?

     កន្លង​ទៅ លោក សម រង្ស៊ី បាន​និយាយ​បរិហា​កេរ្តិ៍ ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្រ្តី ហោ ណាំ​ហុង សម្តេច​តេជោ ហ៊ុន សែន សម្តេច​ចក្រី ហេង សំរិន ហួស​ពី​ព្រំដែន​នៃ​ការ​សម្តែង​មតិ ដែល​ករណី​ទាំង​នេះ លោក សម រង្ស៊ី ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ដោយ​សារ​អំពើ​ល្មើស​ច្បាប់​របស់​ខ្លួន ។
     ដូច្នេះ បុគ្គល​ដែល​ទទួល​រង​ការ​បរិហា​កេរ្តិ៍​ពី​សំណាក់ លោក សម រង្ស៊ី មាន​សិទ្ធិ​ការពារ​ខ្លួន ដោយ​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលា​ការ ។ យោង​តាម​អង្គ​ហេតុ អង្គ​សេចក្តី​នៃ​ពាក្យ​បណ្តឹង លោក សម រង្ស៊ី ត្រូវ​ការ​កាត់​សេចក្តី​ឲ្យ​ជាប់​ពន្ធនា​គារ និង​បង់​ប្រាក់​ពិន័យ​មួយ​ចំនួន ។ នៅ​ចំពោះ​មុខ​សាល​ក្រម និង​សាល​ដីកា​របស់​តុលា​ការ លោក សម រង្ស៊ី បាន​រត់​ភាស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដោយ​មិន​ហ៊ាន​ទទួល​ខុស​ត្រូវ ដែល​ជា​ផល​វិបាក​នៃ​ទង្វើ​ល្មើស​ច្បាប់​របស់​ខ្លួន គ្មាន​អ្នក​ណា​រារាំង ឬ​ទប់​ស្កាត់​មិន​ឲ្យ លោក សម រង្ស៊ី ចូល​ក្នុង​ប្រទេស​នោះ​ទេ។

     នេះ​បាន​សបញ្ជាក់​ឲ្យ​យើង​ឃើញ​ថា លោក សម រង្ស៊ី ជា​ជន​កំសាក ជា​អ្នក​នយោ​បាយ​កំសាក ជា​មេ​គណ​បក្ស​កំសាក ។ ប៉ុន្តែ​ដើម្បី​បិទ​បាំង​ភាព​កំសាក​របស់​ខ្លួន បំភាន់​មតិ​សាធា​រណៈ​ជាតិ និង​អន្តរជាតិ បែរ​ជា លោក សម រង្ស៊ី និយាយ​ដាក់​កំហុស​លើ​អ្នក​ដទៃ​ទៅ​វិញ ។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈចំនួន៤នៅថ្ងៃស្អែកនេះ

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឲ្យដឹងថា  នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦  គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា និងបើកកិច្ចប្រជុំ ក្រោមអធិបតីភាពរបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ដោយបានកំណត់យករបៀបវារៈចំនួន៤ ក្នុងនោះរួមមាន៖១-ពិនិត្យ និងសម្រេចលើសំណើររបស់គណៈកម្មាធិការកម្មការព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីគណនេយ្យ និងសវនកម្មនៅក្នុងរបៀបវារៈ នៅសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៣ ២-កំណត់របៀបវារៈ កាលបរិច្ឆេទសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៣   ៣-ពិនិត្យ និងសម្រេចលើរបាយការណ៍អនុវត្តចំណូល ចំណាយថវិកាជាតិរបស់ព្រឹទ្ធសភាឆ្នាំ២០១៥ និង៤-ពិនិត្យ និងសម្រេចពីគម្រោងប្រើប្រាស់កញ្ចប់ថវិការឆ្នាំ២០១៦របស់ព្រឹទ្ធសភា៕


ក្រុមប្រតិភូតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បរាជ័យក្នុងការបញ្ចប់ជំលោះផ្ទៃក្នុងនៅខេត្តរតនគិរី

ក្រុមប្រតិភូតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២ ខែកុម្ភៈ បានព្យាយាមសម្របសម្រួលបញ្ចប់ជម្លោះផ្ទៃក្នុងរវាងសកម្មជនគណបក្សសង្គ្រោះជាតិ និងថ្នាក់ដឹកនាំនៅខេត្តរតនគិរី ប៉ុន្តែមិនបានជោគជ័យឡើយ។ សកម្មជនអ្នកតវ៉ានៅតែទទូចឲ្យមេដឹកនាំជាន់ខ្ពស់គណបក្សនេះប្ដូរតួនាទីប្រធាន និងអនុប្រធានក្រុមការងារថ្នាក់ខេត្តដោយមូលហេតុថា មន្ត្រីមូលដ្ឋានទាំងពីររើសអើង និងបក្សពួកនិយម។
សកម្មជនគណបក្សសង្គ្រោះជាតិ ជាមន្ត្រីមានតួនាទីដឹកនាំនៅស្រុក និងឃុំមួយចំនួនក្នុងខេត្តរតនគិរី មានគ្នាជាង ១០នាក់ បាននាំយកញត្តិមានស្នាមមេដៃអ្នកគាំទ្រប្រមាណ ១ពាន់នាក់ទាមទារឲ្យប្ដូរតួនាទីប្រធាន និងអនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ថ្នាក់ខេត្ត។
អ្នកតវ៉ានាំគ្នាមកការិយាល័យការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តរតនគិរី បន្ទាប់ពីពួកគេមិនព្រមទទួលយកការសម្របសម្រួលរបស់ប្រតិភូជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក អេង ឆៃអ៊ាង ដែលបានបើកកិច្ចប្រជុំពង្រឹងស្មារតីសកម្មជននៅមូលដ្ឋានប្រមាណ ២០០នាក់នៅសណ្ឋាគារសុលឆេង ក្នុងក្រុងបានលុង នៅថ្ងៃទី២ ខែកុម្ភៈ។
ប្រធានគណៈកម្មការប្រតិបត្តិស្រុកកូនមុំ នៃគណបក្សសង្គ្រោះជាតិ ខេត្តរតនគិរី លោក ឈិត ផាត ថ្លែងបញ្ជាក់ថា សមាជិកគាំទ្រគណបក្សសង្គ្រោះជាតិ មួយចំនួនធំមិនពេញចិត្តចំពោះការដឹកនាំរបស់ប្រធាន អនុប្រធានក្រុមការងារគណបក្សនៅខេត្តដែលអសមត្ថភាព រើសអើង និងប្រកាន់បក្សពួក។
លោកបន្តថា សកម្មជនភាគច្រើនមិនគាំទ្រការសម្របសម្រួល និងការតែងតាំងប្រធាន និងអនុប្រធានក្រុមការងារថ្នាក់ខេត្ត គឺលោកស្រី យឹម លៀង និងលោក ខាត់ សុជាតិ តាមការសម្របសម្រួលពីក្រុមប្រតិភូអ្នកតំណាងរាស្ត្រនោះឡើយ៖ «មូលហេតុគាត់ធ្វើការកន្លងមកនេះ អស់លោកទាំង ៩ស្រុកក៏មិនពេញចិត្តដូចរូបខ្ញុំដែរ។ គាត់ធ្វើការកន្លងទៅនេះមិនតម្លាភាពក្នុងជួរគណបក្សសង្គ្រោះជាតិ»
ដូចគ្នានេះដែរ ប្រធានគណៈកម្មការប្រតិបត្តិស្រុកអណ្ដូងមាស គណបក្សសង្គ្រោះជាតិ អ្នកស្រី ទួន សុខាន់ បញ្ជាក់ដែរថា «ឲ្យមានការផ្លាស់ប្ដូរឲ្យរហ័ស បើមិនអ៊ីចឹងទេបរាជ័យហើយ ខេត្តរតនគិរី នៅតែរកាំរកូស អត់ស្រួលទេ។ ល្អតែមើលទេ ធ្វើព្រឹកមិញនេះ»
ទាក់ទិនការចោទប្រកាន់នេះ អ្នកស្រី យឹម លៀង មានប្រសាសន៍បញ្ជាក់តាមរយៈជំនួយការអ្នកស្រីថា បើទោះបីមានស្នាមមេដៃច្រើនទាមទារដកអ្នកស្រីយ៉ាងណាក្តី រឿងនេះអាស្រ័យលើគណៈកម្មការថ្នាក់ជាតិធ្វើការសម្រេច៖ «ការស្នើសុំដកលោកស្រីពីតួនាទីជាសិទ្ធិរបស់អ្នកតវ៉ា ក៏ប៉ុន្តែបញ្ហានេះឋិតលើការវាយតម្លៃរបស់គណៈកម្មការថ្នាក់ជាតិដែលបានសម្រេចតែងតាំងលោកស្រីតែប៉ុណ្ណោះ»
អនុប្រធានគណៈកម្មការនាយកគណបក្សសង្គ្រោះជាតិ និងជាប្រធានប្រតិភូដឹកនាំកិច្ចសម្របសម្រួលជួបពិភាក្សាជាមួយសកម្មជននៅមូលដ្ឋាន លោក អេង ឆៃអ៊ាង មានប្រសាសន៍បញ្ជាក់ថា នេះជាបញ្ហាផ្ទៃក្នុងរបស់គណបក្សដែលត្រូវបន្តដោះស្រាយជម្លោះនេះបន្ថែមទៀត
សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តរតនគិរី គ្រោងតវ៉ាប្រឆាំងការតែងតាំងសមាសភាពគណៈកម្មការប្រតិបត្តិ និងសមាសភាពក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តរតនគិរី ខណៈមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ គឺលោក យឹម សុវណ្ណ គ្រោងប្រកាសសមាសភាពគណៈកម្មការប្រតិបត្តិកាលពីថ្ងៃទី១៧ ខែមករា។ នៅថ្ងៃទី២០ និង ២១ ខែដដែល ក្រុមអ្នកតវ៉ាបាននាំគ្នាទៅតវ៉ានៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ និងនៅការិយាល័យអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅរដ្ឋសភាផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៥ក្លងទៅ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិខេត្តសៀមរាបជាង៥០នាក់ បានឡើងមកតវ៉ានៅមុខស្នាក់ការគណបក្សកណ្តាលគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែ ដើម្បីទាមទារឲ្យផ្លាស់ប្ដូរលោកស្រីកែ សុវណ្ណរតន៍ ពីប្រធានក្រុមការងារខេត្តសៀមរាប ព្រោះលោកស្រី បក្សពួកនិយម គ្មានតម្លាភាព និងប្រព្រឹត្តអំពើពុករលួយ ប៉ុន្តែពុំមានការដោះស្រាយជូនសកម្មជនទាំងនោះនោះទេ៕



អំណោយជាស័ង្កសីចំនួន១.០០០សន្លឹក ប្រគល់ជូនអាជ្ញាធរស្រុកស្វាយចេក សម្រាប់កែសម្រួល ដល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ដំបូលស្បូវមកជាស័ង្កសីវិញ

សីង្កសីចំនួន ១.០០០សន្លឹក ដែលជាអំណោយរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យ តាម​រយៈ លោកឧកញ៉ា ហង្ស  ស៊ីផា ទីប្រឹក្សា ផ្ទាល់របស់ ឯកឧត្តម ត្រូវបានយកទៅផ្តល់ ជូនដល់អាជ្ញាធរ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ  សម្រាប់ ប្រគល់ជូបប្រជា ពលរដ្ឋ នៅស្រុកស្វាយចេក ដែលមានលំនៅដ្ឋាន ដំបូលប្រក់ស្បូវ កែសម្រួលមកជា ស័ង្កសីវិញ។ ពិធីនេះក៏មានការ ចូលរួមពី លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងលោកប្រធានក្រុមប្រឹក្សា លោកអភិបាល ស្រុក ស្តីទីផងដែរ។
មានប្រសាសន៍ នាឱកាសនោះ លោកឧកញ៉ា ហង្ស  ស៊ីផា ទីប្រឹក្សាផ្ទាល់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមាន ប្រសាសន៍ថា៖ អំណោយជាស័ង្កសីចំនួន ១.០០០សន្លឹកនេះ គឺជាអំណោយរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមាន ជ័យ ផ្តល់ប្រគល់ ជូន អាជ្ញាធរស្រុកស្វាយចេកនេះ គឺសម្រាប់ជួយកែសម្រួល ដល់ផ្ទះបងប្អូន ប្រជាពលរដ្ឋ នៅក្នុងស្រុកស្វាយចេក សព្វថ្ងៃកំពុងប្រក់ ដំបូលស្បូវសម្រួល មកជាប្រក់ដំបូលស័ង្កសីវិញ។ ប៉ុន្តែសុំឲ្យគឹតគូរ និងកែសម្រួល ដល់ប្រជាពលរដ្ឋផ្ទះ ដំបូលប្រក់ស្បូវហើយ គ្រួសារគាត់ គ្មានលទ្ធភាពជាមុនសិន និងត្រូវបែងចែក ឲ្យបានត្រឹមត្រូវច្បាស់លាស់ ចំពោះការជួលសម្រួល ដំបូលផ្ទះនេះ ដែរ គឺមិនត្រូវប្រកាន់បក្សពួក ឬនិន្នាការនយោបាយ នោះឡើយ។
នាឱកាសនោះដែរ លោកហង្ស  ស៊ី ផា និងលោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ​ ក៏បាន ណែនាំដល់អាជ្ញាធរ ស្រុកស្វាយចេក  ត្រូវបំរើសេវា រដ្ឋបាលសាធារណៈ ជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា ព្រោះអាជ្ញាធរគឺ ជាឪពុកម្តាយ របស់ប្រជាពលរដ្ឋ គឺត្រូវតែដឹងពីសុខទុក្ខ របស់ប្រជាពលរដ្ឋ រស់នៅដែនសមត្ថកិច្ ចគ្រប់គ្រងខ្លួន។ ជាមួយគ្នា នោះដែរ ត្រូវផ្សព្វផ្សាយពី ច្បាប់ចរា​ចរណ៍ផ្លូវគោកថ្មី ជូនពួកគាត់ដើម្ បីឲ្យគាត់បានចូលរួម គោរពច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី សំដៅកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍។ ទន្ទឹមនោះដែរគឺត្រូវ ផ្សព្វផ្សាយពី គោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ដើម្បី ឲ្យ គាត់ចូលរួមផ្តល់រាល់ព័ត៌មាន ទាំងឡាយទាក់ទង និងការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន របស់ពួកគាត់ប្រិសន បើ មានជនណា ដែលមានការសង្ស័យ គឺត្រូវ រាយការណ៍ មកសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដើម្បីមានវិធានការ ទប់ស្កាត់ និង យកមកសួរនាំ។
លោកឧត្តមសេនីយ៍ ស្នងការបានបញ្ជាក់ថា៖ អាជ្ញាធរមានតួនាទី ធ្វើជាគំរូ របស់ប្រជាពលរដ្ឋ ដូចជា ការសម្អាតអនាម័យ បរិ ស្ថាន ឲ្យបានល្អ ការគោរពច្បាប់ចរាចរណ៍ ជាងនេះទៀត បើមានបទល្មើស សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរ មូលដ្ឋាន ត្រូវតែចាត់ វិធានការ ជាបន្ទាន់និង រាយជូនថ្នាក់លើ គឺកុំលាក់លៀមនូវ ឬសមគុំនិតជាមួយ អ្នកប្រព្រឹត្តបទល្មើស ដែលធ្វើឲ្យ ប្រជាពលរដ្ឋ មានការថ្នាំងថ្នាក់ ​មកលើថ្នាក់ដឹកនាំ៕


ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ស្វែងរកការអនុម័តចុងឆ្នាំ ២០១៦

វគ្គ​បណ្តុះ​បណ្តាល​ក្រុម​ការងារ​បច្ចេក​ទេស ​រៀប​ចំ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​​ស្តី​ពី​ សិទ្ធិ​ទទួល​ព័ត៌មាន​ ដែល​មាន​រយៈ​ពេល​ ២​ថ្ងៃ បាន​បញ្ចប់​នៅ​ថ្ងៃ​នេះ ដោយ​ធ្វើ​ការ​ប្រមូល​មតិ​យោបល់ និង​សំណូម​ពរ​នានា​របស់​សាធារណៈ​ជន​ ដើម្បី​ដាក់​បញ្ចូល​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ឲ្យ​មាន​ខ្លឹម​សារ​គ្រប់​គ្រាន់​ ។
     ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន ត្រូវ​គេ​រំពឹង​ថា នឹង​ត្រូវ​អនុម័ត​នៅ​ចុង​ឆ្នាំ​នេះ ឬ​ក្នុង​ពាក់​កណ្តាល​ឆ្នាំ​ក្រោយ​ ។ ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​បាន​ធ្វើ​ឡើង ក្រោម​អធិបតី​ភាព​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ​ឯកឧត្តម ខៀវ កាញា​រីទ្ធ នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ​នេះ នៅ​សណ្ឋាគារ​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា និង​មន្រ្តី​ពាក់​ព័ន្ធ​នានា​។
     ឯកឧត្តម ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា ការ​ជជែក​ពិភាក្សា​រយៈ​ពេល​ ២​ថ្ងៃ​មក​នេះ គឺ​ផ្ដល់​នូវ​សារៈ​សំខាន់​ក្នុង​ការ​ប្រមូល និង​ជ្រើស​រើស​យក​នូវ​មតិ​យោបល់​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ពិសេស​ប្រជា​ពលរដ្ឋ​ទូទៅ ដើម្បី​ដាក់​បញ្ជូល​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ឱ្យ​មាន​ខ្លឹម​សារ​គ្រប់​ គ្រាន់ ប្រកប​ដោយ​តម្លា​ភាព ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ ។ ឯកឧត្តម​បញ្ជាក់​ថា ច្បាប់​នេះ​មិន​ត្រឹម​តែ​មាន​សារ​សំខាន់​សម្រាប់​អ្នក​សារ​ព័ត៌មាន​ប៉ុណ្ណោះ ​ទេ ប៉ុន្តែ​ច្បាប់​នេះ​បាន​ផ្តល់​សិទ្ធិ​ឱ្យ​សាធារណៈ​ជន​ទូទៅ​ទទួល​បាន​ព័ត៌មាន ​គ្រប់​គ្រាន់ ក្នុង​ការ​ស្រាវ​ជ្រាវ និង​ធានា​យុត្តិធម៌​ក្នុង​សង្គម ​។

     មន្រ្តី​គម្រោង​តាក់​តែង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ របស់​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា លោក ឆាយ សុផល បាន​ថ្លែង​ថា នេះ​ជា​លើក​ទី​១ ​ហើយ ដែល​ដំណើរ​ការ​តាក់​តែង​សេចក្ដី​ព្រាង​ច្បាប់​ ស្ដី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​បាន​ប្រមូល​នូវ​មតិ​យោបល់ និង​តម្រូវ​ការ​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ និង​ប្រជា​ពលរដ្ឋ ​បន្ទាប់​ពី​គេ​បាន​ធ្វើ​សិក្ខា​សាលា​នៅ​តាម​សហគមន៍ ដើម្បី​យក​មក​ដាក់​បញ្ចូល​ក្នុង​មាត្រា​ច្បាប់​ ។ លោក​បន្ត​ថា ជា​ទូទៅ ការ​តាក់​តែង​ច្បាប់ ប្រសិន​បើ​រាជ​រដ្ឋាភិបាល ឬ​ក្រសួង ស្ថាប័ន​ជា​អ្នក​រៀប​ចំ​តាក់​តែង​សេចក្ដី​ព្រាង​ច្បាប់ ហើយ​មិន​បាន​សាក​សួរ ​និង​ប្រមូល​នូវ​មតិ​យោបល់​ពី​ប្រជា​ពលរដ្ឋ ​ដាក់​បញ្ចូល​ក្នុង​ខ្លឹម​សារ គឺ​ច្បាប់​នោះ​ មិន​អាច​បាន​ទូលំ​ទូលាយ និង​នាំ​ឲ្យ​មាន​ការ​រិះ​គន់​ថែម​ទៀត​ ។



មន្ត្រីសុខាភិបាលចាត់វិធានការកម្ចាត់មូស ប្រឆាំងជំងឺគ្រុនឈាម និងជំងឺ ZIKA

មន្ទីរ​សុខា​ភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​បាញ់​ថ្នាំ​សម្លាប់​មូស​នៅ​ជាយ​ក្រុង ​ដើម្បី​ការពារ​ជំងឺ​គ្រុន​ឈាម​និង​ទប់​ស្កាត់​ជំងឺ​គ្រុន​ម្យ៉ាង​ដែល​ឆ្លង​ពី​វិរុស ​Zika​  
     វីរុស Zika ​គឺ​ជា​វីរុស​ម្យ៉ាង​ដែល​គេ​រក​ឃើញ​ថា​ បាន​ឆ្លង​មក​ពី​សត្វ​មូស​ខាំ ដែល​បង្ក​ឱ្យ​កើត​ជំងឺ​​គ្រុន​ម្យ៉ាង​ធ្ងន់​ធ្ងរ​ ស្រដៀង​នឹង​ជំងឺ​គ្រុន​ឈាម​ផង​ដែរ​ ។ បរិមាណ​មូស​នៅ​ប្រទេស​កម្ពុជា​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ត្រូវ​ក្រុម​ជំនាញ​និយាយ​ថា មាន​ចំនួន​ច្រើន​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ដែល​នាំ​ឲ្យ​ក្រសួង​សុខា​ភិបាល​ បារម្ភ​ចំពោះ​ការ​ឆ្លង​ជំងឺ​មួយ​ចំនួន​ដោយ​សារ​មូស​ខាំ ​។ 
     មន្ទីរ​សុខា​ភិបាល​នៅ​ល្ងាច​ថ្ងៃ​ទី​១ ខែ​​កុម្ភៈ​ ឆ្នាំ ២០១៦​ បាន​ចាត់​មន្ត្រី​ចុះ​បាញ់​ថ្នាំ​សម្លាប់​មូស​ នៅ​តំបន់​ជម្រក​មូស​មួយ​ចំនួន​ ក្នុង​ខណ្ឌ​សែន​សុខ​រាជ ធានី​ភ្នំពេញ ។ ប្រធាន​កម្ម​វិធី​គ្រុន​ចាញ់ គ្រុន​ឈាម​នៃ​មន្ទីរ​សុខា​ភិបាល រាជធានី​ភ្នំពេញ​ លោក​វេជ្ជ​បណ្ឌិត ​តាំង ប៊ុនឃីម បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ក្រសួង​សុខា​ភិបាល​បាន​ណែ​នាំ​ដល់​មន្ទីរ​សុខា​ភិបាល​រាជធានី និង​ខេត្ត​ ត្រូវ​អនុវត្ត​វិធាន​ការ​កម្ចាត់​មូស​ព្រម​ៗ​គ្នា គ្រា​ដែល​វិរុស Zika កំពុង​ឆ្លង​រាល​ដាល​ខ្លាំង​នៅ​តំបន់​អាម៉េរិក​ខាង​ត្បូង អឺរ៉ុប​ជាដើម​ ។
     វីរុស Zika ត្រូវ​បាន​អង្គការ​សុខា​ភព​ពិភព​លោក​ប្រកាស​ថា គឺ​ជា​បញ្ហា​កង្វល់​សម្រាប់​សុខ​ភាព​សាធារណៈ​ជា​អន្តរ​ជាតិ ​។ ការ​ប្រកាស​នោះ ដោយ​សារ​ជំងឺ​នេះ បាន​ឆ្លង​តាម​រយៈ​មូស​ខាំ និង​បាន​រីករាល​ដាល​ខ្លាំង​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ ជា​ពិសេស​គឺ​តំបន់​អាម៉េរិក​ខាង​ត្បូង,​… អឺរ៉ុប,​… អាហ្វ្រិក និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ជា​ដើម ​។ រោគ​សញ្ញា​អ្នក​ជំងឺ​ដែល​ឆ្លង​វីរុស Zika ​បណ្ដាល​ឱ្យ​អ្នក​ជំងឺ​មាន​អាការៈ​ក្តៅ​ខ្លួន ឈឺ​ក្បាល មាន​កន្ទួល​ក្រហម​លើ​ស្បែក ក្រហម​ភ្នែក និង​ឈឺ​សន្លាក់​ជា​ដើម​ ។ អ្នក​វិទ្យាសាស្ត្រ​បាន​ឱ្យ​ដឹង​ថា ​គេ​កំពុង​ព្រួយ​បារម្ភ​ថា ​ស្ត្រី​មាន​ផ្ទៃ​ពោះ ដែល​រង​វីរុស Zika នឹង​អាច​បណ្ដាល​ឱ្យ​កូន​កើត​មក​មាន​ក្បាល​តូច ​ខុស​ពី​ធម្មតា​ថែម​ទៀត​ ។

     អង្គការ​សុខ​ភាព​ពិភព​លោក​បាន​ប្រកាស​នៅ​ថា ក្នុង​រយៈ​ពេល​ ១២​ខែ ​ចុង​ក្រោយ​ គ្រាន់​តែ​នៅ​ក្នុង​ទ្វីប​អាម៉េរិក​តែ​មួយ អ្នក​ជំងឺ​ឆ្លង​វីរុស Zika មាន​ប្រមាណ​ពី​​៣​ ទៅ​ ៤​លាន​នាក់ ​ហើយ​ ។




បណ្តោយឆ្នេរចំនួនបីទៀតអាចរក្សាបាននូវតម្លៃនៃសម្រស់ឆ្នេរ តម្លៃសេដ្ឋកិច្ច និងអាចរក្សាបាននូវទីកន្លែងប្រកបមុខរបរការងារជូនប្រជាពលរដ្ឋ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា ដើម្បីឱ្យឆ្នេរសមុទ្រខេត្តព្រះសីហនុ ក៏ដូចជាខេត្តនៅតាមបណ្តោយឆ្នេរចំនួនបីទៀតអាចរក្សាបាននូវតម្លៃនៃសម្រស់ឆ្នេរ តម្លៃសេដ្ឋកិច្ច និងអាចរក្សាបាននូវទីកន្លែងប្រកបមុខរបរការងារជូនប្រជាពលរដ្ឋ ឆ្នេរសមុទ្រកម្ពុជាត្រូវតែរក្សាឱ្យបាននូវអនាម័យបរិស្ថានស្អាត និងគ្មានទឹកសំណល់ហូចូលសមុទ្រ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបែបនេះនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយបទដ្ឋានគតិយុត្តក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងផែនការរៀបចំកែលម្អតំបន់ឆ្នេរខ្សាច់ខេត្តព្រះសីហនុ ដែលប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម អុឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក) ឯកឧត្តម ថោង ខុង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ.ក និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងបរិស្ថាន ក៏មានការប្តេជ្ញារខ្ពស់ក្នុងការពង្រឹងប្រសិទ្ធិភាពលើការប្រមូលសំរាម ការគ្រប់គ្រង់ប្រព័ន្ធលូ ដោយផ្ទេរមុខងារនៃការគ្រប់គ្រងសំណល់រឹងរាវមកដល់មូលដ្ឋានថ្នាក់ក្រុង ស្រុក ខណ្ឌ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសំណូមពរដល់អាជីវករ ប្រជាពលរដ្ឋគ្រប់រូបសូមចូលរួមក្នុងការសំអាតអនាម័យបរិស្ថានឆ្នេរឱ្យបានល្អ ព្រោះបើឆ្នេរស្អាត ទឹកសមុទ្រគ្មានការបំពុល នោះក៏នឹងផ្តល់លទ្ធភាពកាន់តែខ្ពស់ដល់បងប្អូនប្រជាពលរដ្ឋក្នុងការប្រកបមុខរបររកសុីប្រចាំថ្ងៃផងដែរ៕






ពិធីអបអរសាទរទិវាដីសើមពិភពលោកឆ្នាំ២០១៦ ក្រោមប្រធាន តំបន់ដីសើម ដើម្បីអនាគតយើងទាំងអស់គ្នា

នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ មានរៀបចំពិធីអបអរសាទរទិវាដីសើមពិភពលោកឆ្នាំ២០១៦ ក្រោមប្រធាន តំបន់ដីសើម ដើម្បីអនាគតយើងទាំងអស់គ្នា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ មុី ប៊ុតវិទ្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងដោយមានការចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត មន្ទីរបរិស្ថាន អាជ្ញាធរដែនដី តំណាងអង្គការជាដៃគូ សិស្ស និស្សិត និងប្រជាពលរដ្ឋ ចំនួនប្រមាណ។ លោកជំទាវអនុរដ្ឋលេខាធិការ មានប្រសាសន៍ថា ក្រសួងបរិស្ថាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំក្នុងការគ្រប់គ្រងនិងការពារតំបន់ដីសើម ដោយជាក់ស្តែងនៅចុងឆ្នាំ២០១៥កន្លងមកនេះ បានដាក់បញ្ចូលតំបន់បន្ទាយពងកូនសត្វស្លាបទឹកព្រែកទាល់នៃសឋបនីយជីវមណ្ឌលបឹងទន្លេសាប ទៅជាតំបន់ដីសើមដែលមានសារៈសំខាន់ជាអន្តជាតិ និងក្លាយជាតំបន់រ៉ាមសារ ទី៤របស់កម្ពុជា។ សូមបញ្ជាក់ថា ទិវានេះរៀបចំឡើងជាអន្តជាតិក្រោមប្រធានបទតែមួយ ក្នុងគោលបំណងផ្តល់ព័ត៌មាន អប់រំ និងផ្សព្វផ្សាយដល់សាធារណៈជនឲ្យយល់ដឹងអំពីសារៈប្រយោជន៍ និងចូលរួមការពារទប់ស្កាត់សកម្មភាពដែលធ្វើឲ្យ ខូចខាតដល់តំបន់ដីសើម ព្រោះដីសើមផ្តល់នូវចំណី ទឹក ថ្នាំ និងជារនាំងការពារគ្រោះធម្មជាតិដ៏រឹងមាំ៕


លោកជំទាវ និន សាផុន ដឹកនាំសមាជិកគណៈកម្មការចុះសិក្សាស្វែងយល់ពីការរីកចម្រើន និងបញ្ហាប្រឈមរបស់ខេត្តរតនគិរី

គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ រួមដំណើរដោយ ឯកឧត្តម ចាន់ តារា អគ្គនាយកក្រសួងសាធារណការនិង ដឹកជញ្ជួន បានអញ្ជើញ ចុះសិក្សាស្វែងយល់ពីការរីកចម្រើន និងបញ្ហាប្រឈមរបស់ខេត្តរតនគិរី ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ ។
នៅក្នុងកិច្ចប្រជុំនៅឯសាលាខេត្ត លោកជំទាវ និន សាផុន បានមានប្រសាសន៍ជម្រាបជូនអំពីគោលបំណង នៃដំណើរចុះមកកាន់ ខេត្តរតនគិរី នាពេលនេះ គឺដើម្បី សិក្សាស្វែងយល់ពីការអនុវត្តតួនាទីភារកិច្ច របស់អាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ នឹងវិស័យទទួលខុសត្រូវរបស់ គណៈកម្មការ ទៅលើសមិទ្ធផលការងារ ដែលសម្រេចបាន និងបញ្ហាប្រឈមព្រមទាំង ទិសដៅភារកិច្ចដែលត្រូវអនុវត្តន៍បន្ត។ លោកជំទាវប្រធាន បញ្ជាក់ថា គណៈកម្មការក៏ចង់ដឹងពីប្រសិទ្ធភាព នៃការប្រតិបត្តិច្បាប់នានា ដែលរដ្ឋសភាបានអនុម័តនាពេលកន្លងមក នៅក្នុងខេត្តរតនគិរី នេះផងដែរ ជាពិសេសគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការរបស់ រាជរដ្ឋាភិបាល ថាតើបានប្រព្រឹត្តទៅមានភាពងាយស្រួល ឬជួបឧបសគ្គ អ្វីខ្លះ ។
ឯកឧត្តម យឹម ផែន អភិបាលរងនៃគណៈអភិបាលខេត្តរតនគិរី និង ឯកឧត្តម សន ស៊ុនឡៃ សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី បានមានប្រសាសន៍ ជម្រាបជូន គណៈប្រតិភូគណៈកម្មការជំនាញរដ្ឋសភាជ្រាបថា នៅក្នុងឆ្នាំ២០១៥ រដ្ឋបាលថ្នាក់ខេត្ត បានបន្តការអនុវត្តន៍កាន់តែស៊ីជម្រៅ លើកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល លើការងារកែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការ ដោយអាជ្ញាធរ ខេត្តខិតខំបន្តយន្តការពង្រឹងរដ្ឋបាលថ្នាក់ក្រោម ជាតិនិងគ្រប់មន្ទីរអង្គភាពនានា។ ទន្ទឹមនឹងនោះអាជ្ញាធរដែនដីខេត្ត បានខិតខំ យកចិត្តទុកដាក់ យ៉ាងខ្លាំង លើការងារពង្រឹងស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងការរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ ឲ្យកាន់ប្រសើរឡើង តាមរយៈការបង្កើតជាវេទិកាសាធារណៈនៅតាមភូមិ-ឃុំ និងសាលារៀន ដើម្បីផ្សព្វផ្សាយឱ្យ ប្រជាពលរដ្ឋបានជ្រាបពី ខ្លឹមសារច្បាប់ និងសារាចរណ៍ ណែនាំផ្សេងៗ។ ដោយឡែកលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ប្រព័ន្ធធារាសាស្រ្ត ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម នៅក្នុងខេត្ត គឺត្រូវបានកសាងស្ថាបនាជាបន្តបន្ទាប់ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបន្តថា អាជ្ញាធរខេត្តក៏បានខិតខំក្នុងការ តបណ្តាញអគ្គិសនីពីប្រទេសវៀតណាមដើម្បីបំពេញតម្រូវការប្រើប្រាស់ប្រជាពលរដ្ឋក្នុងខេត្ត និងរកទីផ្សារលក់កសិផលជូនប្រជាពលរដ្ឋ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ។
ក្រោយពីស្តាប់នូវរបាយការណ៍របស់ថ្នាក់ដឹកនាំ និងមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្តរួចមក លោកជំទាវ និន សាផុនក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងការ ទទួលខុសត្រូវខ្ពស់ ដែលជាមូលបទដ៏សំខាន់ ក្នុងការទាក់ទាញការវិនិយោគ និងជម្រុញកំណើនសេដ្ឋកិច្ច ពិសេសខេត្តរតនគិរីជាតំបន់ដែល មានសក្តានុពល លើការអភិវឌ្ឍន៍វិស័យផ្សេងៗ ដូចជា វិស័យកសិកម្ម ឧស្សាហកម្ម និងការដឹកជញ្ជូនជាដើម ដែលទាំងនេះ វាបានរួមចំណែក ក្នុងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងផលប្រយោជន៍ប្រទេសជាតិ និងស្របតាមកម្មវិធីគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ដោយឡែកនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ គណៈប្រតិភូគណៈកម្មការទី៩នៃរដ្ឋសភា អមដំណើរដោយឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអញ្ជើញចុះពិនិត្យជាក់ស្តែង នៅការដ្ឋានអណ្តូងរ៉ែមាសរបស់ក្រុមហ៊ុន មេស្កូ ហ្គោល Mesco Gold ជាក្រុមហ៊ុនដែលបាន សុំអាជ្ញាប័ណ្ណ ពីរាជរដ្ឋាភិបាល ក្នុងការធ្វើអាជីវកម្មរ៉ែមាស នៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី៕





ទស្សនៈ តើកត្តាអ្វីខ្លះ ដែលនាំឱ្យមានការគោរព ស្រឡាញ់ និងគាំទ្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន? (ប្រភពពីGNN)

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថ្វីត្បិតតែកាន់តំណែងជាង៣០ឆ្នាំមែន ប៉ុន្តែពលរដ្ឋខ្មែរទូទៅនៅតែគោរព ស្រឡាញ់ និងគាំទ្រ រូបលោកឱ្យបន្តដឹកនាំប្រទេសកម្ពុជា បើទោះបីជាមាន មតិមួយចំនួនហាក់ប្រឆាំងនឹងការកាន់តំណែងរបស់លោកក៏ដោយ។ លោក ហ៊ុន សែន ជាបុគ្គលដ៏ឆ្នើមមួយរូប ដែលបានរំដោះជាតិមាតុភូមិចេញពីរបបយង់ឃ្នងខ្មែរក្រហម និងបានបង្រួបបង្រួមជាតិ រហូតទទួលបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។
តើកត្តាអ្វីខ្លះដែលធ្វើឱ្យលោក ហ៊ុន សែន នៅតែមានប្រជាប្រិយភាព? កត្តាដែលជំរុញឱ្យប្រជាពលរដ្ឋខ្មែរបន្តគាំទ្រលោក ហ៊ុន សែន ដោយសារតែលោកបានយកជីវិតធ្វើជាដើមទុនក្នុងការរំដោះ និងកសាងជាតិ, ជាមេទ័ពដ៏អង់អាចក្លាហាន ពលីកែវភ្នែកម្ខាង ដើម្បីបុព្វហេតុជាតិ, ជានាយករដ្ឋមន្ត្រីខ្មែរតែមួយគត់ ដែលបានកសាងប្រទេសពីបាតដៃទទេ, មិនដែលបោះបង់ប្រជាពលរដ្ឋដូចអ្នកនយោបាយខ្លះឡើយ, គិតគូរពីសុខទុក្ខ និងផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនជាធំ, ធ្វើនយោបាយដើម្បីជាតិ និងប្រជាជនមិនមែនដើម្បីអំណាច ដូចអ្នកនយោបាយមួយចំនួនឡើយ, មានភាពប៉ិនប្រសព្វខាង​​នយោបាយទាំងក្នុង និងក្រៅប្រទេស, ជាមេដឹកនាំដែលបានចែករំលែកបទពិសោធន៍ក្នុងការរក្សាសន្តិភាព ដល់ប្រទេសក្នុងតំបន់ និងពិភពលោក, ជាអ្នកនយោបាយដែលមិនយកខ្មែរគ្នាឯងជាសត្រូវ ធ្វើការបង្រូបបង្រួមជាតិ និងលើកតម្កើងវប្បធម៌សន្ទនា, ស្រឡាញ់ និងឱ្យតម្លៃលើសន្តិភាព, លោក ហ៊ុន សែន ជាស្ថាបនិក នយោបាយ ឈ្នះឈ្នះ ដែលបានធ្វើឱ្យអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមទាំងមូលត្រូវរលំរលាយ និងធ្វើឱ្យប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញផ្ទៃប្រទេស, លោក ហ៊ុន សែន បានខិតខំកសាងព្រំដែនជាមួយប្រទេសជិតខាងឱ្យទៅជាព្រំដែនសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ ហើយប្រែក្លាយតំបន់ជម្លោះនៅព្រំដែន ឱ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍ ផ្ទុយស្រឡះពីមេដឹកនាំគណបក្សប្រឆាំង ដែលយករឿងព្រំដែនមកធ្វើជំនួញនយោបាយ ដើម្បីស្វែងរកប្រជាប្រិយភាព, ជាថ្នាក់ដឹកនាំដែលតែងតែដឹងពីសុខទុក្ខប្រជាពលរដ្ឋ នៅជាមួយប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយ, លោក ហ៊ុន សែន ត្រូវបានប្រជាពលរដ្ឋខ្មែរទូទៅប្រសិទ្ធនាមថា ជានាយករដ្ឋមន្ត្រីផ្លូវ នាយករដ្ឋមន្ត្រីស្ពាន នាយករដ្ឋមន្ត្រីសាលារៀន នាយករដ្ឋមន្ត្រីមន្ទីរពេទ្យ ឬជានាយករដ្ឋមន្ត្រីហេដ្ឋារចនាសម្ព័ន្ធ ដែលតាំងពីលោកឡើងកាន់តំណែងមក លោកតែងតែខ្នះខ្នែងស្វែងរកជំនួយ និងកម្ចីគ្រប់រូបភាព ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទតាំងពីទីក្រុងរហូតដល់ជនបទ។

ចំណុចវិជ្ជមាន និងភាពលេចធ្លោរបស់លោក ហ៊ុន សែន ដែលច្រើនស្ទើរតែរាប់​​មិនអស់ក្នុងជីវិតនយោបាយរបស់លោកៗបានធ្វើឱ្យប្រជាពលរដ្ឋទូទៅរឹតតែគាំទ្រ រឹតតែគោរព រឹតតែស្រឡាញ់ និងរឹតតែពេញចិត្តក្នុងការដឹកនាំរបស់លោក។ ទោះបីជាប្រទេសកម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យ​​សេរីពហុបក្ស ដែលបើកឱកាសឱ្យអ្នកនយោបាយជាច្រើនបានចូលរួមប្រកួតប្រជែងរៀងរាល់អាណត្តិ ប៉ុន្តែលោក ហ៊ុន សែន នៅតែដណ្តើមបានគាំទ្រលើសលប់ជាបន្តបន្ទាប់ ដោយសារតែភាពលេចធ្លោ និងគុណសម្បតិ្តដែលមិនអាចមើលរំលង និងកាត់ថ្លៃបានរបស់លោក។ ប្រជាពលរដ្ឋខ្មែរបានដឹងយ៉ាងច្បាស់ថា មានតែបុគ្គលម្នាក់ប៉ុណ្ណោះដែលអាចរក្សា និងធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយជូនជាតិ និងប្រជាពលរដ្ឋ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕