កំពង់ឆ្នាំង៖ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិក្លែងពណ៌ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ពិធីមានការចូលរួមពីលោក សោម វឺន អភិបាលស្រុករលាប្អៀរ ព្រមទាំងអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមួយចំនួនផងដែរ៕
Thursday, March 29, 2018
លំហាត់ហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយ នៃការកែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកម្ពុជា នាពេលអនាគត
កំពង់ស្ពឺ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា កងយោធពល ខេមរភូមិន្ទ នៅតែចាត់ទុកថា លំហាត់ហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសមត្ថភាព យោធិន ដែលជាជ្រុងអាទិភាពមួយ នៃការកែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា នាពេលអនាគត។
ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានធ្វើឡើងនៅក្នុងពិធីបិទលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០១៨ នៅតំបន់ភ្នំធំម្រះព្រៅ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ស្យង់ បូ អគ្គរដ្ឋទូត នៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជា, ឧត្តមសេនីយ៍ឯក Zhou Songhe មេបញ្ជាការរងកងទ័ពជើងគោក នៃកងទ័ព រំដោះប្រជាជនចិន និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ យ៉ាងច្រើនកុះករផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបន្តថា ក្នុងយុទ្ធសាស្ត្ររាជរដ្ឋាភិបាលកម្ពុជា ដែលមានលោក នាយករដ្ឋមន្រ្ដី ហ៊ុន សែន បានដាក់ផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើន សមត្ថភាពវិជ្ជាជីវៈដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីធានាកិច្ចការពារប្រកបដោយប្រសិទ្ធភាពនូវ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ បានធ្វើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបង្កើនគុណភាពហ្វឹកហ្វឺន និងបណ្តុះបណ្តាលយោធិនអាជីព ក្នុងគោលដៅកសាងជួរកងកម្លាំង ប្រដាប់អាវុធវ័យក្មេង សម្រាប់បន្តវេននាពេលអនាគត ដែលជាកត្តាគន្លឹះ ដ៏សំខាន់មួយ ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ ធានាជោគជ័យ និងនិរន្តរភាពក្នុងការកែទម្រង់លើគ្រប់វិស័យនៅកម្ពុជា។
សូមជំរាបថា លំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៨ រវាងកងទ័ពកម្ពុជា-ចិន ត្រូវបានធ្វើឡើងដើម្បីអបអរ សាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ចិន ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥៨។ លំហាត់សមយុទ្ធនេះ បានធ្វើឡើងក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» ដោយផ្តោតលើសកម្មភាព ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការដោះមីន និងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយ ៕

លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការពារជាមួយលោក Ingo Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា។
ជំនួបនេះធ្វើឡើងនៅ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូត បានជម្រាបជូនថា កម្មវត្ថុនៃការសុំជួបនាពេលនេះ គឺដើម្បីអញ្ជើញលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ចូលរួមសន្និសីទថ្នាក់តំបន់ប្រចាំអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Regional Conference) នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។
លោកបានជម្រាបថា នេះជាកិច្ចប្រជុំដ៏ធំមួយ ដែលមានការចូលរួមពីធុរជនកំពូលៗ និងក្រុមហ៊ុនធំៗរបស់អាល្លឺម៉ង់ ហើយក៏ជាឱកាសមួយដ៏ល្អសម្រាប់កម្ពុជាផ្សព្វផ្សាយពីសក្ដានុពលវិនិយោគរបស់ខ្លួន ជាពិសេសចំណុចអនុគ្រោះពិសេសៗនៃបរិយាកាសវិនិយោគនៅកម្ពុជា ដែលក្រុមហ៊ុនអាល្លឺម៉ង់ជាច្រើនមិនទាន់យល់ច្បាស់។ លើសពីនោះទៀត សន្និសីទនេះក៏អាចជាវេទិកាមួយសម្រាប់រដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ បានជួបប្រជុំទ្វេភាគី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។
ជាកិច្ចឆ្លើយតបទៅនឹងការអញ្ជើញ លោករដ្ឋមន្ត្រីក៏បានទទួលយកការអញ្ជើញនេះ ដោយលោកយល់ថាសន្និសីទនេះ មានសក្ដានុពលច្រើនក្នុងការទាក់ទាញការវិនិយោគអាល្លឺម៉ង់មកកម្ពុជា។ លោកបន្តទៀតថា ប្រទេសអាល្លឺម៉ង់ជាប្រទេសឧស្សាហកម្មធំមួយ ក្នុងពិភពលោក និងមានក្រុនហ៊ុនដែលមានបច្ចេកទេសខ្ពស់ជាច្រើនផងដែរ ដូចនេះនៅក្នុងសន្និសីទនេះ លោករំពឹងថានឹងបានជួបធុរជនកំពូលនៃក្រុមហ៊ុនទាំងនោះ ដើម្បីពិភាក្សាលើការវិនិយោគនៅកម្ពុជា ជាពិសេសនៅក្នុងវិស័យអាទិភាពមួយចំនួនដែលក្រុមហ៊ុនអាល្លឺម៉ង់អាចចាប់អារម្មណ៍ ដូចជាវារីអគ្គិសនី (ក្រុមហ៊ុនអាល្លឺម៉ង់មានជំនាញផលិតម៉ាស៊ីន Hydro-Turbine) គ្រឿងផ្សំរថយន្ត កង់ រថយន្ត៕

ការបោះឆ្នោតម៉ាឡេស៊ី៖ បាតុកម្មត្រូវបានអំពាវនាវឡើងខណៈដែលលោក Najib បែងចែកព្រំដែននៃមណ្ឌលបោះឆ្នោត
មួយឆ្នាំនៃការព្រួយបារម្ភ និងប្រថ្នូលអាក្រក់នៅក្នុងគណបក្សប្រឆាំងរបស់ម៉ាឡេស៊ីនឹងបញ្ចប់នៅសប្តាហ៍នេះ នៅពេលដែល រដ្ឋាភិបាលនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Najib Razak ត្រូវបានគេរំពឹងថា នឹងដាក់ឱ្យអនុម័តនៅក្នុងសភានូវអាវុធដ៏សំខាន់មួយសម្រាប់ការបោះឆ្នោតរបស់ខ្លួន ដែលចំណុចនេះគឺជាការផ្លាស់ប្តូរដ៏ចម្រូងចម្រាសចំពោះផែនទីបោះឆ្នោតរបស់ម៉ាឡេស៊ី ដែលនឹងអាចកេញប្រយោជន៍ពីភាគីម្ខាងទៀត។
ក៏ប៉ុន្តែ សមាជិកសភាចេញពីសម្ព័ន្ធគណបក្សប្រឆាំង Pakatan Harapan បានប្រាប់សារព័ត៌មាន This Week in Asia ថា ពួកគេមានផែនការប្រឆាំងទៅនឹងព្រំដែនមណ្ឌលបោះឆ្នោតថ្មី ដែលនឹងត្រូវដាក់មកជជែកនៅក្នុងសភានៅថ្ងៃពុធនេះ ពីព្រោះព្រំដែនថ្មីនេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តំបន់ដែលគាំទ្រពួកគេ។
សមាជិកសភាគណបក្សប្រឆាំង និងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ ឈ្មោះថា Bersih 2.0 និយាយថា ពួកគេនឹងធ្វើបាតុកម្មនៅច្រកទ្វារសភានៅថ្ងៃពុធនេះ ដើម្បីជំរុញឱ្យប្រធានសភាបញ្ឈប់ការជជែកអំពីការផ្លាស់ប្តូរព្រំដែនមណ្ឌលបោះឆ្នោតនេះ។ ពួកគេរៀបរាប់ថា ករណីនេះគឺជាករណីដ៏អាក្រក់នៃប្រវត្តិសាស្រ្តបោះឆ្នោតរបស់ប្រទេស។
លោក Najib ប្រធានសម្ព័ន្ធគណបក្សកាន់អំណាច Barisan Nasional ត្រូវបានគេរំពឹងថា នឹងជំរុញការផ្លាស់ប្តូរនេះតាមរយៈអង្គនីតិបញ្ញត្តិ ដែលជាស្ថាប័នពួកខ្លួនគ្រប់គ្រង។
បញ្ហានៃការបោះឆ្នោតនៅម៉ាឡេស៊ីនាពេលថ្មីៗនេះ ត្រូវបានគេរឹតបន្តឹងលើកិច្ចការប្រកួតប្រជែងមួយចំនួន បើទោះបីជា មានការប្តឹងតវ៉ាជារឿយៗពីគណបក្សប្រឆាំងថា ជាការបោះឆ្នោតអយុត្តិធម៌ក៏ដោយ។
ឆ្លើយតបទៅនឹងកាសែត This Week in Asia អ្នកនាំពាក្យគណបក្ស Barisan Nasional ម្នាក់បានច្រានចោលការតវ៉ារបស់គណបក្សប្រឆាំងដែលថា ដំណើរការនៃការបោះឆ្នោតនេះ គឺជាយុទ្ធសាស្រ្តមួយដើម្បីរៀបចំឱ្យអ្នកគាំទ្របរាជ័យ។
អ្នកនាំពាក្យគណបក្ស Barisan Nasional លោក Eric See-To បាននិយាយថា “គណបក្សប្រឆាំងនឹងបន្តនិយាយថា ការបោះឆ្នោតគឺអយុត្តិធម៌ ពីព្រោះវាគឺជាយុទ្ធសាស្រ្តមួយ ដែលពួកគេប្រើប្រាស់ដើម្បីទាញយកនូវផលចំណេញ និងផ្តល់ឱ្យពួកគេនូវការលើកលែងមួយដែលពួកគេបាត់បង់។”
ផែនទីបោះឆ្នោតថ្មីដែលស្នើឡើងដោយគណៈកម្មការបោះឆ្នោត បានរក្សានូវចំនួនសរុបនៃអាសនៈសភាចំនួន ២២២ អាសនៈ។
គណបក្ស Barisan Nasional ក្នុងពេលបច្ចុប្បន្ន គ្រប់គ្រង ១៣២ អាសនៈ ខណៈដែលគណបក្សប្រឆាំង Pakatan Harapan គ្រប់គ្រង ៧២ អាសនៈ។ គណបក្ស Parti Islam SeMalaysia គ្រប់គ្រង ១៣ អាសនៈ។
នៅក្នុងផែនទីបោះឆ្នោតចុងក្រោយ ដែលនឹងត្រូវដាក់ឱ្យអនុម័តនៅក្នុងសភានៅថ្ងៃពុធនេះ ព្រំដែនបោះឆ្នោត ៤០ ភាគរយ នៃរដ្ឋ Selangor និងអាសនៈសភានឹងត្រូវបានបែងចែកទៅតាមសំណើរបស់នាយកដ្ឋានបោះឆ្នោតឆ្នាំ ២០១៦។
សំណើទីពីរនេះ ត្រូវបានគេមើលឃើញថា នាយកដ្ឋានបោះឆ្នោតបានផ្លាស់ប្តូរចំណុចមួយចំនួននៃផែនទីបោះឆ្នោតឆ្នាំ២០១៦ បន្ទាប់ពីមានការច្រានចោលជិត ៨០០ លើកពីអ្នកបោះឆ្នោត និងគណបក្ស Pakatan Harapan ជុំវិញករណីនៃការបែងចែកមិនត្រឹមត្រូវក្នុងប្រព័ន្ធបោះឆ្នោត គឺការបង្កើតមណ្ឌលបោះឆ្នោតដែលមានទំហំមិនស្មើគ្នា។
អ្នកជំនាញបោះឆ្នោតក្នុងស្រុកបាននិយាយថា គណៈកម្មការបោះឆ្នោត ដែលជាស្ថាប័នឯករាជ្យ បាននិងកំពុងដាក់បញ្ចូលអ្នកបោះឆ្នោតដែលគាំទ្រគណបក្សប្រឆាំងទៅក្នុងមណ្ឌលបោះឆ្នោត ដែលមានចំនួនប្រជាជនច្រើន។
ផ្ទុយទៅវិញ អាសនៈនៅតំបន់ជនបទដែលសម្បូរទៅដោយជនជាតិម៉ាឡេគាំទ្រគណបក្ស Barisan Nasional ត្រូវបានគេរៀបចំឱ្យមានអ្នកបោះឆ្នោតតិចទៅវិញ។
នេះមានន័យថា បេក្ខភាពគណបក្ស Barisan Nasional ម្នាក់ ជាទូទៅត្រូវការសន្លឹកឆ្នោតតិចតួចប៉ុណ្ណោះ ដើម្បីឈ្នះការបោះឆ្នោតលើបេក្ខភាពគណបក្សប្រឆាំង។
លោក Wong Chin Huat អ្នកចិត្តសាស្រ្តនៅវិទ្យាស្ថាន Penang បាននិយាយថា ការអនុវត្តការបែងចែកមិនស្មើភាពក្នុងប្រព័ន្ធបោះឆ្នោតនេះ បានប៉ះពាល់យ៉ាងច្បាស់ទៅលើគោលការណ៍ “មនុស្សម្នាក់ សន្លឹកឆ្នោតមួយសន្លឹក គុណតម្លៃមួយ”៕
ប្រភព៖ South China Morning Post ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨

ច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយអាចបង្កើតបញ្ហាផ្សេងៗទៀត
នៅទូទាំងពិភពលោក រដ្ឋាភិបាលនានាបានស្នើឱ្យមានបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹងដើម្បីដោះស្រាយបញ្ហានៃព័ត៌មានក្លែងក្លាយ។
ការស្ទង់មតិមួយដោយអង្គភាពរដ្ឋាភិបាលសម្រាប់ការទទួលយោបល់តបឈ្មោះ Reach បានរកឃើញការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ចំពោះច្បាប់ និងបទប្បញ្ញត្តិកាន់តែតឹងរ៉ឹងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
ក្នុងចំណោមប្រជាពលរដ្ឋសិង្ហបុរីដែលត្រូវបានស្ទង់មតិចំនួន ២.៥០៤នាក់ប្រហែល ៨០ ភាគរយបាននិយាយថា ពួកគេយល់ស្របថា ច្បាប់គួរតែត្រូវបានពង្រឹង ខណៈប្រហែល ៩០ ភាគរយចង់ឱ្យអ្នកដែលមានចេតនាផ្សាយព័ត៌មានក្លែងក្លាយត្រូវបានកាត់ទោស ប្រសិនបើសកម្មភាពរបស់ពួកគេមានផលវិបាកធ្ងន់ធ្ងរ។
ការរកឃើញទាំងនេះកើតមានឡើងចំពេលការពិភាក្សាស្តីពី ថាតើប្រទេសសិង្ហបុរីគួរតែដោះស្រាយជាមួយនឹងព័ត៌មានក្លែងក្លាយតាមអ៊ីនធឺណេតដោយចេតនាយ៉ាងដូចម្តេច?
គណៈកម្មាធិការបោះឆ្នោតជ្រើសតាំងសមាជិកសភា ដែលមានភារកិច្ចពិនិត្យមើលបញ្ហានេះនឹងបន្តសវនាការជាសាធារណៈរបស់ខ្លួននៅថ្ងៃនេះ និងក្នុងរយៈពេលពីរថ្ងៃទៀត។
រដ្ឋាភិបាលនៅជុំវិញពិភពលោកបានដោះស្រាយបញ្ហានេះ ដោយប្រទេសម៉ាឡេស៊ីបានពិភាក្សាអំពីច្បាប់មួយកាលពីម្សិលមិញ ដែលស្នើឱ្យផាកពិន័យរហូតដល់ ៥០០,០០០ រីងហ្គីត (១៦៨.០០០ដុល្លារសិង្ហបុរី) ឬដាក់ពន្ធនាគាររហូតដល់ ១០ឆ្នាំ សម្រាប់អ្នកដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
ជំហរដែលត្រូវបានស្នើឡើងគឺគួរឱ្យមានការព្រួយបារម្ភលើពីរចំណុច។
ទីមួយ ប្រព័ន្ធផ្សព្វផ្សាយមិនមែនគ្រាន់តែជាកន្លែងដែលការពិតត្រូវបានលើកឡើងនោះទេ។ វាក៏ជាវេទិកាមួយដែលការពិតត្រូវបានជជែកដេញដោល និងជាកន្លែងដែលការពិតអាចធ្វើការផ្លាស់ប្តូរតាមពេលវេលា។
ឧទាហរណ៍ មានការលើកឡើងថា ការមិនបានលាងដៃរបស់គ្រូពេទ្យបានបណ្តាលឱ្យស្ត្រីម្នាក់ស្លាប់ក្នុងពេលសម្រាលកូននឹងត្រូវបានគេចាត់ទុកជាព័ត៌មានក្លែងក្លាយ។
ដូចគ្នានេះដែរ នៅដើមសតវត្សរ៍ទី ២០ គំនិតដែលថា ស្ត្រីមានសិទ្ធិបោះឆ្នោត ឬធ្វើការមិនត្រូវបានទទួលស្គាល់ពីសង្គមឡើយ។
ក្នុងករណីនេះ អ្នកដែលប្រឆាំងនឹងការស្រុះស្រួលគ្នាអាចត្រូវបានកាត់ទោសក្រោមច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយរាប់មិនអស់ដែលកំពុងត្រូវបានគេពិភាក្សាទូទាំងពិភពលោក។
ច្បាប់ព័ត៌មានក្លែងក្លាយអាចនឹងរារាំងដល់ដំណើរការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងសង្គម។
គ្រោះថ្នាក់ទីពីរគឺនយោបាយ។ រដ្ឋាភិបាលអាចត្រូវបានគេបញ្ចុះបញ្ចូលក្នុងការភ្ជាប់ថា ព័ត៌មានដែលនិយាយពិស្តារទាក់ទងនឹងរឿងអាម៉ាស់មុខថា ជាព័ត៌មានក្លែងក្លាយ ដើម្បីបង្ខូចឈ្មោះដល់គូប្រជែងនយោបាយ។
ភស្តុតាងស្តីពីព័ត៌មានពិតអាចត្រូវបានគាបសង្កត់ ហើយមនុស្សស្លូតត្រង់អាចត្រូវបានគេដាក់គុកដោយគ្រាន់តែរាយការណ៍ពីការពិត។
ច្បាប់ប្រឆាំងនឹងព័ត៌មានក្លែងក្លាយត្រូវបានអនុម័តដោយមានបំណងល្អបំផុត។
ទោះជាយ៉ាងណាក៏ដោយ អ្នកនយោបាយជំនាន់ក្រោយអាចប្រើច្បាប់នោះ ដើម្បីដាក់គុក ឬបំភិតបំភ័យអ្នកប្រឆាំងនយោបាយដែលមានព័ត៌មានទាក់ទងទៅនឹងការធ្វើឱ្យអាម៉ាស់មុខ។
តើអ្វីទៅជាដំណោះស្រាយចំពោះព័ត៌មានក្លែងក្លាយ?
ចម្លើយគឺថា សារព័ត៌មានមានសេរីភាពជាងមុន ក៏ប៉ុន្តែមានអ្នកប្រឈមតិចតួច។ វាមិនមែនជាការចៃដន្យទេ ដែលថា ព័ត៌មានក្លែងក្លាយធ្វើឱ្យប៉ះពាល់ដល់បណ្តាញព័ត៌មានភ្លាមៗតែម្តង បន្ទាប់ពីច្បាប់នេះត្រូវបានគេពង្រឹងឱ្យធ្លាក់ចូលទៅក្នុងចង្កោមប្រជាជាតិមួយក្តាប់តូច។
ដោយមានការប្រកួតប្រជែងតិចតួច និងការគិតគូរច្រើនជាងមុន មានសម្លេងតិចជាងមុនដើម្បីតតាំងទៅនឹងការផ្សព្វផ្សាយពិត។
ដំណោះស្រាយពិតប្រាកដ គឺនៅស្រពិចស្រពិល ការប្រឈមជាចំហចំពោះព័ត៌មានក្លែងក្លាយទាំងនោះថា ជាព័ត៌មានពិត ឬក្លែងក្លាយ៕
ប្រភព៖ The Straits Times ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨

នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ អញ្ជើញជាអធិបតីក្នុងពិធីបើកប្រាក់ធានារ៉ាប់រងសង្គម ដល់គ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន១០គ្រួសារ
ពោធិ៍សាត់៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ លោកវរៈសេនីយ៍ទោ ជាង ឈន នាយរងសេនាធិការ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ តំណាងឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកប្រាក់ធានារ៉ាប់រងសង្គម ជូនដល់គ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ ចំនួន១០គ្រួសារ។
សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តពោធិ៍សាត់ទាំង១០គ្រួសារនោះរួមមាន៖
១-លោក ធឹម តន ពិការយោធា ទឹកប្រាក់ ១២,៥១៣,៦៦០រៀល
២-លោក ដួង សារ៉ន ពិការយោធា ទឹកប្រាក់ ៦,៤៩៣,២០០រៀល
៣.លោក តូច វន ពិការយោធា ទឹកប្រាក់ ៧,៤៩៦,៤០០រៀល
៤.លោក ប៊ុន ប៊ន ពិការយោធា ទឹកប្រាក់ ៨,៣៦៤,៤៥០រៀល
៥.លោក ឯម សឿសុង ពិការយោធា ទឹកប្រាក់ ១៩,៩១៥,៤៤០រៀល
៦.លោក ឡេង ថេងលាង និវត្តជនយោធា ទឹកប្រាក់ ៧,០១៧,៦០០រៀល
៧.លោក ឡេង វណ្ណា និវត្តជនយោធា ទឹកប្រាក់ ១០,៥១០,៨០០រៀល
៨.លោក ស៊ឹម សាវឿន និវត្តជនយោធា ទឹកប្រាក់ ២,៨២៧,២០០រៀល
៩.លោក យឹម សុគឿន និវត្តជនយោធា ទឹកប្រាក់ ៦,៧៤៨,៨០០រៀល
១០.លោក ឃួន រដ្ឋា និវត្តជនយោធា ទឹកប្រាក់ ៥,១០៧,២០០រៀល
សរុបទឹកប្រាក់សរុបទាំងអស់ ៨៦,៩៩៤,៧៥០រៀល៕

ខេត្តត្បូងឃ្មុំរៀបចំពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី៦ឆ្នាំ២០១៨ ក្រោមប្រធានបទ «ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា»
ត្បូងឃ្មុំ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ នាមអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៦ ឆ្នាំ២០១៨ ក្រោមប្រធានបទ “ ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា “ និងអមដោយការដង្ហែក្បួនអបអរសាទរ បេក្ខភាពក្រុងសួង ទទួលបានជ័យលាភីផ្ការំដួល ១ទង ក្នុងចលនាប្រលងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិលើកទី២ ឆ្នាំ២០១៨-២០២១។
ក្នុងឱកាសនោះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងសុន្ទរកថា របស់រដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធនាការបន្ថែមទៀត ដើម្បីរៀបចំឲ្យមានសកម្មភាពទីក្រុងស្អាត នៅតាមកន្លែងធ្វើការស្ថាប័ន សាលារៀន គ្រឹះស្ថានសិក្សា វត្តអារាម ផ្សារ រោងចក្រ និងកន្លែងផ្សេងៗទៀត ប្រកបដោយភាពស្អាត និងបៃតងគ្រប់រដូវកាលគ្រប់ពេលវេលា។ យុទ្ធនាការនោះ មានដូចជា «ទេសចរម្នាក់ ដើមឈើមួយដើម» «យុវជនម្នាក់ ដើមឈើមួយដើម» និង«គូស្រករមួយគូ ដើមឈើពីរដើម»។
លោកអភិបាលរងខេត្ត បន្តថារាជរដ្ឋាភិបាល បានដាក់ចេញនូវមូលនិធិអនាម័យបរិស្ថាន ដែលនឹងត្រូវយកចិត្តទុកដាក់ ដើម្បីរៀបចំឲ្យមានសង្កាត់គំរូ នៅតាមទីក្រុង ទីប្រជុំជននីមួយៗ និងជំរុញលើកទឹកចិត្តឲ្យមានការរៀបចំបង្គន់អនាម័យសាធារណៈ ស្របតាមស្តង់ដាររបស់អាស៊ាន បានល្អនៅតាមទីសាធារណៈ និងរមណីយដ្ឋានទេសចរណ៍គ្រប់រាជធានី-ខេត្ត។ លោកបន្តទៀតថា សកម្មភាពរបស់ប្រជាពលរដ្ឋ ដើម្បីទីក្រុងស្អាត បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទីក្រុងកាន់តែស្រស់ស្អាត សមជាទីក្រុង ស្អាត និង បៃតង។
លោកបញ្ជាក់ថា កិច្ចការងារទាំងនេះ ជាការត្រៀមខ្លួនក្នុងការចូលរួមការប្រឡងប្រណាំងទីក្រុងស្អាតអាស៊ាន ដោយមានចលនាប្រឡងប្រណាំងទីក្រុងស្អាត ស្របតាមស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន។
លោកអភិបាលរងខេត្តបញ្ជាក់បន្ថែមថា កន្លងទៅរាជរដ្ឋាភិបាល បានបើកឲ្យមានយុទ្ធនាការ ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ដូច្នេះ តាមតំបន់រមណីយដ្ឋានទាំងអស់ ត្រូវបន្តនូវកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ភាពស្អាត និងភាពបៃតង ដោយឈរលើគោលការណ៍ចីរភាពនៃការអភិវឌ្ឍន៍ ពោលគឺដើម្បីសម្រេចបាននូវទស្សនទាន «ការអភិវឌ្ឍបច្ចុប្បន្ន គឺសម្រាប់យើងបច្ចុប្បន្នផង និងមនុស្សជំនាន់ក្រោយផង»៕

អភិបាលរងខេត្តព្រះសីហនុ ជួបពិភាក្សាជាមួយអនុប្រធានផ្នែកគ្រប់គ្រងកីឡា នៃខេត្តGuizhouប្រទេសចិន ដើម្បីរួមគ្នាលើកកម្ពស់វិស័យកីឡានៃប្រទេសទាំងពីរ
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចជំនួបរវាង លោក Xiang Enyou អនុប្រធានផ្នែកគ្រប់គ្រងកីឡានៃខេត្តគួយចូវ (Guizhou) នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ក្នុងគោលបំណង ប្រជុំពិភាក្សាការងារលើវិស័យកីឡាជាមួយគណៈប្រតិភូរដ្ឋបាលកីឡាខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន។
ជំនួបនេះធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ និងមន្ទីរពាក់ព័ន្ធនានា។ នាឱកាសនេះដែលលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងណែនាំពីការរីកលូតលាស់ ហេដ្ឋរចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍នានាក្នុងខេត្តព្រះសីហនុ។ លោក គង់ វិតាណៈ ក៏បានបង្ហាញក្តី រីករាយចំពោះវត្តមានប្រតិភូនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញមកនាឱកាសនេះ ជាពិសេសការផ្សាភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយខេត្តព្រះសីហនុ លើវិស័យអប់រំ និងជាពិសេសផ្នែកកីឡា។
លោក កែវ ឡាយ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ក៏បានអោយដឹងថា មន្ទីររបស់លោកមានកិច្ចការសំខាន់ៗផ្តោតទៅលើវិស័យអប់រំ វិស័យយុវជន និងវិស័យកីឡា។
លោកបន្តថា ស្របពេលគណៈប្រតិភូបំពេញបេសកម្មនាឱកាសនេះ គឺស្របពេលដែលមន្ទីររបស់លោក កំពុងធ្វើការរៀបចំអំពីការបញ្ជូនកីឡាករទៅប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ រួមទាំងបានកំពុងរៀបចំការប្រកួតកីឡាបាល់ទាត់មហាជនថ្នាក់ខេត្ត សម្រាប់ចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ។
ក្រោយពីកិច្ចពិភាក្សាបានបញ្ចប់លោក Xiang Enyou និង លោក កែវ ឡាយ បានចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយខេត្តព្រះសីហនុ ដើម្បីជម្រុញការអនុវត្តកិច្ចសហប្រតិបត្តិការ ”ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដោយឈរលើមូលដ្ឋានសមភាព និងមិត្តភាពរដ្ឋបាលកីឡាគួយចូវ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ដោយផ្តោតលើ៣ចំណុចសំខាន់ៗរួមមាន៖
១.ភាគីទាំងពីរ នឹងពិភាក្សាអំពីពេលវេលា និងដំណើរបំពេញទស្សនកិច្ច ការរៀបចំផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក និងការផ្លាស់ប្តូរសកម្មភាពកីឡា ទៅតាមពេលវេលាសមស្រប ដោយឈរលើគោលការណ៍ស្មើភាពគ្នា និងអត្ថប្រយោជន៍ទៅវិញទៅមក។
២.ការផ្លាស់ប្តូររួមមានការពិនិត្យលើទីតាំងលេងកីឡា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅទស្សនាព្រឹត្តការណ៍កីឡា ការផ្លាស់ប្តូរគ្រូបង្វឹក ការហ្វឹកហ្វឺនដល់កីឡាករ និងការផ្លាស់ប្តូរការហ្វឹកហាត់លើវិស័យកីឡាជាតិ។
៣.ពង្រឹងលើកីឡាផ្សេងៗទៀតដែលទាក់ទង៕

លទ្ធិប្រជាធិបតេយ្យដើរថយក្រោយមួយជំហាននៅឥណ្ឌូនេស៊ី
២០ ឆ្នាំបន្ទាប់ពីការដួលរលំរបបផ្តាច់ការរបស់ប្រធានាធិបតី Suharto មក ប្រជាជនឥណ្ឌូនេស៊ីកំពុងដឹងខ្លួនដោយឃើញថា ច្បាប់ថ្មីៗដែលត្រូវបានអនុម័ត និងកំពុងពិចារណានឹងបណ្តាលឲ្យខូចដល់គោលគំនិត ដែលបានតស៊ូយ៉ាងស្វិតស្វាញអំពីសេរីភាពនៃការបញ្ចេញមតិនិងនិយាយស្តី។
ក្នុងពេលដែលឥណ្ឌូនេស៊ីអាចមានអ្វីដែលអង្គការ Freedom House ហៅថា “បរិយាកាសបណ្តាញផ្សព្វផ្សាយដ៏ចម្រុះនិងរស់រវើក” នោះ របាយការណ៍ឆ្នាំ ២០១៧ របស់ខ្លួនបាននិយាយថា សេរីភាពសារព័ត៌មាននៅតែត្រូវបានរាំងស្ទះដោយការរឹតត្បឹតផ្លូវច្បាប់ និងការតាមដាន។
នៅក្នុងអ្វីដែលសកម្មជននិយាយនោះគឺជាឧទាហរណ៍ដ៏គួរឲ្យព្រួយបារម្ភពីការរអិលថយក្រោយលទ្ធិប្រជាធិបតេយ្យ និងការកែប្រែក្នុងដំណើរការព្រាងច្បាប់ ពោលគឺរដ្ឋសភានៅពេលថ្មីៗនេះបានអនុម័តលើវិសោធនកម្មច្បាប់ស្ថាប័ននីតិបញ្ញត្តិឆ្នាំ ២០១៤ ដែលបានការពារអ្នកនយោបាយរបស់ប្រទេសពីការរិះគន់ជាសាធារណៈ។
ច្បាប់នោះបានអនុញ្ញាតឲ្យក្រុមប្រឹក្សាសីលធម៌សភាអាចចោទប្រកាន់លើនរណាដែលមិនគោរពកិត្យានុភាពសភា ឬសមាជិកសភា ប៉ុន្តែមិនបានកំណត់ថា តើ “ការមិនគោរព” នោះមានន័យដូចម្តេច ឬនិយាយអំពីទម្រង់ទណ្ឌកម្មអ្វីដែលនឹងដាក់លើអ្នករំលោភបំពាននោះទេ។
ទោះជាបក្សប្រជាធិបតេយ្យឥណ្ឌូនេស៊ីកំពុងកាន់អំណាចគឺស្ថិតក្នុងបក្សនយោបាយចំនួន ៨ ដែលបានគាំទ្រការធ្វើវិសោធនកម្មនោះក៏ដោយ ក៏ប្រធានាធិបតី Joko Widodo បានបដិសេធចុះហត្ថលេខាលើច្បាប់នោះ ហើយសម្ព័ន្ធអង្គការសង្គមស៊ីវិលកំពុងតែប្តឹងវាទៅតុលាការធម្មនុញ្ញ។
អ្នករិះគន់និយាយថា ដោយការបដិសេធពួកគេនូវសិទ្ធិរិះគន់អ្នកតំណាងខ្លួន ច្បាប់ធ្វើវិសោធនកម្មនោះបានបំផ្លាញដល់អធិបតេយ្យប្រជាជន។
ប៉ុន្តែ អ្វីដែលអ្នកវិភាគជាច្រើននិយាយមិនចេញនោះគឺហេតុអ្វីបានជាវិមានប្រធានាធិបតីមិនខិតខំបញ្ជៀស ឬយ៉ាងហោចណាស់ក៏បង្កកដំណើរការនោះដែរ នៅពេលរដ្ឋធម្មនុញ្ញលើកឡើងច្បាស់ថា អត្ថបទព្រាងនោះត្រូវតែចូលរួមអនុម័តដោយសភា និងប្រធានាធិបតី ឬក៏តំណាងរបស់គាត់នោះ។
ប្រសិនបើកិច្ចព្រមព្រៀងនោះមិនសម្រេចទេនោះ អញ្ចឹងសេចក្តីព្រាងនោះមិនអាចពិចារណាឡើងវិញដោយសភាដដែលនោះទេ។
អ្នកនាំពាក្យវិមានប្រធានាធិបតីមិនបានឆ្លើយតបការស្នើសុំអត្ថាធិប្បាយទេ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអះអាងថា អភ័យឯកសិទ្ធិពីខចែងលើការរិះគន់នោះត្រូវបានបញ្ចូលបន្ទាប់ពីប្រធានាធិបតីបានយល់ព្រមលើសេចក្តីព្រាងច្បាប់នោះ។
ប្រសិនបើរឿងនោះកើតឡើងនោះ អញ្ចឹងវាបង្ហាញពីបរាជ័យខ្លាំងក្នុងដំណើរការធ្វើច្បាប់តែម្តង ដោយការខ្វះការប្រាស្រ័យទាក់ទងគ្នា ឬសហការគ្នារវាងវិមានប្រធានាធិបតីនិងរដ្ឋមន្ត្រីយុត្តិធម៌។ ជាក់ស្តែង វាស្រដៀងគ្នានឹងអ្វីដែលកំពុងកើតឡើងជាមួយនឹងការស្នើប្តូរក្រមព្រហ្មទណ្ឌដែលមានអាយុ ១ សតវត្សរ៍ដ៏ចម្រូងចម្រាស់នោះដែរ។
ដោយខ្វះអំណាចវេតូ លោក Widodo មិនអាចទប់ស្កាត់សេចក្តីព្រាងវិសោធនកម្មច្បាប់ពីការក្លាយជាច្បាប់ដោយស្វ័យប្រវត្តិនៅថ្ងៃទី ១៤ ខែមីនា រយៈពេល ៣០ ថ្ងៃបន្ទាប់ពីវាឆ្លងកាត់សម័យប្រជុំសភាបានទេ។ មានតែបក្សសហអភិវឌ្ឍន៍ និងបក្សប្រជាធិបតេយ្យជាតិ ជាសមាជិកពីរនៃក្រុមចម្រុះកំពុងកាន់អំណាចប៉ុណ្ណោះដែលប្រឆាំងនឹងវា។
សកម្មជនសង្គមស៊ីវិលដែលស្គាល់គាត់និយាយថា ក្នុងនាមជាសមាជិកដ៏យូររបស់បក្សប្រជាធិបតេយ្យនោះ លោក Laoly ដែលជាប្រធានសភានោះមានលក្ខណៈពិបាកសម្រេចចិត្ត ដោយគេឃើញតាមរយៈការអំពាវនាវជាសាធារណៈឲ្យមានការដាក់ញត្តិប្រឆាំងច្បាប់នោះ។
ជាក់ស្តែងទៅ ការធ្វើវិសោធនកម្មនោះបានកើនកម្លាំងរយៈពេល ៤ ខែមុន ចាប់ពីអតីតប្រធានសភា Setya Novanto ជាប់ឃុំពីការកេងប្រវ័ញ្ចប្រាក់ចំនួន ២,៣ ពាន់ពាន់លានរូពីពីគម្រោងប្រើបណ្ណអេឡិចត្រូនិកដែលមានទឹកប្រាក់ ៥,៩ ពាន់ពាន់លានរូពី។
លោក Novanto បានអះអាងក្នុងតុលាការកាលពីសប្តាហ៍មុនថា មេដឹកនាំបក្សដ៏លេចធ្លោរពីររូប គឺរដ្ឋមន្ត្រីអភិវឌ្ឍន៍មនុស្ស និងវប្បធម៌ Puan Mharani និងលេខាធិការគណៈរដ្ឋមន្ត្រី Pramono Anung ទាំងពីរនាក់បានទទួលប្រាក់ចំនួន ៥០០.០០០ ដុល្លារពីគម្រោងនោះ។
Maharani ជាកូនស្រីរបស់មេបក្សប្រជាធិបតេយ្យ Megawati Sukarnoputri។ រឿងអាស្រូវនោះបានធ្វើឲ្យសភាក្លាយជាកន្លែងរិះគន់របស់សាធារណជន ដោយគណៈកម្មការប្រឆាំងអំពើពុករលួយដែលបានប្តឹងបក្សនយោបាយចំនួន ៩ រួមជាមួយសមាជិកសភាចំនួន ៣៧ ចាប់ពីឆ្នាំ២០០៩ ដល់ ២០១៤ ដែលគ្មាននរណាម្នាក់ត្រូវបានចោទប្រកាន់កន្លងមកនោះទេ។ Maharani និង Anung មិនទាន់ត្រូវគេដៅឈ្មោះនៅឡើយមកដល់ពេលនេះ។
ច្បាប់នោះមិនគ្រាន់តែជាការព្រួយបារម្ភសម្រាប់អ្នកតស៊ូលើសេរីភាពសារព័ត៌មាននោះទេ។ សេចក្តីព្រាងច្បាប់ព្រហ្មទណ្ឌថ្មីនោះ បច្ចុប្បន្នស្ថិតក្នុងដៃគណៈកម្មាធិការពិសេសរបស់សភាបានដាក់ទោសទណ្ឌអតិបរមា ៩ ឆ្នាំដល់ជនណាដែលវាយប្រហារប្រធានាធិបតី ឬអនុប្រធានាធិបតីតាមពាក្យសម្តី។
ជនណាដែលបង្ខូចកេរ្តិ៍មេដឹកនាំទាំងពីរនោះជាសាធារណៈនឹងប្រឈមមុខជាប់គុក ៥ ឆ្នាំ ដែលជាភាសាទូលំទូលាយពេកដែលអាចបកស្រាយយ៉ាងងាយស្រួល។
មាត្រាផ្សេងទៀតក៏បានដាក់ទោសទណ្ឌ ៣ ឆ្នាំដល់ជនណាដែលបង្ខូចកេរ្តិ៍រដ្ឋាភិបាលជាសាធារណៈ ក្នុងចេតនាដែលបណ្តាលឲ្យមានចលាចលសង្គម ឬដែលផ្សព្វផ្សាយឯកសារបង្ខូចកេរ្តិ៍ប្រឆាំងរដ្ឋាភិបាល។
អ្នកកាសែតបរទេសគ្មានពាក្យអ្វីត្រូវពន្យល់់ទេ ដោយសារតែមានការរឹតត្បឹត ទោះជាការសម្រេចចិត្តរបស់លោក Widodo នៅឆ្នាំ ២០១៥ ក្នុងការដកចេញបម្រាមលើពួកគេដែលធ្វើដំណើរទៅកាន់ខេត្ត Papua នោះក៏ដោយ ក៏វាមិនត្រូវបានអនុវត្តត្រឹមត្រូវនៅកន្លែងជាក់ស្តែងនោះទេ។
សូម្បីតែគេផ្តល់ការអនុញាត ក៏នៅមានឧបសគ្គដែរ។ មន្ត្រីយោធាបានបណ្តេញអ្នកកាសែត BBC និងជំនួយការជាតិឥណ្ឌូនេស៊ីរបស់គាត់ចេញពីដែនដីនោះកាលពីខែមុន ក្នុងពេលផ្តិតយកការជួយសង្គ្រោះបន្ទាន់ខាងសុខភាពនៅឆ្នេរសមុទ្រភាគខាងត្បូង។
អ្នកកាសែតនោះត្រូវចោទពីបទធ្វើឲ្យប៉ះពាល់អារម្មណ៍ទាហានដែលចូលរួមក្នុងការជួយសង្គ្រោះនោះសរសេរថា ជំនួយសម្រាប់កុមាកុលសម្ព័ន្ធ Asmat ដែលខ្វះជីវជាតិចិញ្ចឹមធ្ងន់ធ្ងរនោះគ្មានអ្វីក្រៅតែពីមីកញ្ចប់ ទឹកស្ក និងនំស្រួយនោះ។
ប្រធានអង្គការលើកលែងទោសប្រចាំនៅឥណ្ឌូនេស៊ីបានហៅការបណ្តេញចេញនោះថា ជាការរំលោភយ៉ាងច្បាស់លើសិទ្ធិសេរីភាពបញ្ចេញមតិ ហើយអ្នករិះគន់ផ្សេងទៀបានសួរថា ហេតុអ្វីបានជាមានតែយោធា ហើយមិនមានប៉ូលិសចូលរួម?
របាយការណ៍ឆ្នាំ ២០១៨ របស់ Freedom House ស្តីពីឥណ្ឌូនេស៊ីមិនទាន់ចេញផ្សាយនៅឡើយ ប៉ុន្តែគេទំនងជារិះគន់ខ្លាំងជាងដែលគេធ្វើនៅឆ្នាំ ២០១៧ នៅពេលឥណ្ឌូនេស៊ីគឺជាប្រទេសមួយក្នុងចំណោមប្រទេស ៥៩ ដែលចាត់ថ្នាក់ថា “សេរីដោយផ្នែក” ដែលមានពិន្ទុ ៤ ក្នុងចំណោម ៧ សម្រាប់សេរីភាពស៊ីវិល។
ច្បាប់នោះមានគោលដៅក្នុងការបង្រ្កាបលើរូបអាសអាភាស ការបោកប្រាស់តាមអនឡាញ ការលាងលុយ ល្បែង និងបទល្មើសតាមអ៊ីធឺណិតផ្សេងទៀត ប៉ុន្តែការផ្តោតភាគច្រើនធ្វើលើករណីបរិហារកេរ្តិ៍ និងការប្រមាថ ជំនួសវិញ។
ក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធឺណិតជាង ២០០ នាក់ដែលបានកាត់ទោសស្ថិតក្រោមច្បាប់នោះកន្លងមកគឺជាអ្នកទោសដែលចោទត្រូវចោទពីបទប្តឹងអំពីអំពើពុករលួយដែលពុំមានមូលដ្ឋានលើមន្ត្រីរដ្ឋាភិបាលនិងមន្ត្រីសាធារណៈផ្សេងៗទៀត៕
ប្រភព៖ Asia Times ចុះថ្ងៃ២៨ ខែមីនា ឆ្នាំ២០១៨

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ឋានសាលា និងអាគាររដ្ឋបាលឃុំចន្ទ្រា ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង
ស្វាយរៀង៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ឋានសាលា និងអាគាររដ្ឋបាលឃុំចន្ទ្រា ស្ថិតនៅ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
លោកស្រីបានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺតែងតែគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ខាងជំនឿ និងការគោរពព្រះពុទ្ធសាសនា ដោយគ្មានការរើសអើង ហើយយល់ថា ទំនាក់ទំនងរវាងជំនឿសាសនា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិតជាមិនអាចកាត់ផ្ដាច់បានឡើយ។ លោកស្រីបានបន្តថា ក្រោមនយោបាយឈ្នះ ឈ្នះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកសាង និងដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍគ្រប់វិស័យ ដោយជ្រកក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ជាពិសេស មានសុខុដុមនីយកម្មផ្នែកសាសនា ទើបមានលេចចេញជាសមិទ្ធិផលទាំងអស់នេះ។
លោកស្រីឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្រោមគំនិតផ្តួចផ្តើមរបស់ លោក តាន់ ថាណា និងលោកស្រី ហូ ឡាយ រួមជាមួយ លោក ឧកញ៉ា លោកស្រី និងសប្បុរសជនទាំងអស់ ដែលជាពុទ្ធសាសនិក បានឧបត្ថម្ភដ៏ថ្លៃថ្លានូវថវិកាផ្ទាល់ខ្លួន និងបានកៀរគរថវិកាដែលជាទឹកចិត្តសទ្ធាជ្រះថ្លាក្នុងការកសាងទាំងពុទ្ធចក្រ និងអាណាចក្រ ទើបលេចចេញនូវសមិទ្ធផលនានា នៅក្នុងវត្តសិរីវង្ស និងនៅក្នុងឃុំចន្រ្ទានាពេលនេះ ។
ទី១. ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឲ្យបាន គង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។
ទី២. មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
ទី៣. រួមគ្នាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ អនុវត្ដន៍ឱ្យបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីភូមិ-ឃុំមានសុវត្ថិភាព ចៀសឲ្យផុតគ្រឿងញៀន មិនត្រូវបានបងតូច បងធំ និងក្រុមក្មេងទំនើង គោរពច្បាប់ចរាចរណ៍។
ទី៤. មិនត្រូវជឿតាមការញុះញង់របស់ជនអគិតមួយចំនួនដែលតែងត រារាំងដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេស។
ទី៥. បងប្អូនទាំងអស់គ្នាត្រូវត្រៀមខ្លួនទៅពិនិត្យបញ្ជីឈ្មោះតាមសេចក្តីប្រកាសរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត ត្រូវចូលរួមបោះឆ្នោត ឲ្យបានគ្រប់គ្រប់គ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខកុំបីអាក់ខានឡើយ ដោយត្រូវប្រែក្លាយសមាជិកបក្សម្នាក់ ទៅជាសម្លេងគាំទ្រគណបក្សមួយសន្លឹក និងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនតែមួយគត់ ដែលបានរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ មិនចេះភូតភរកុហកបោកប្រាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ ប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងធានាបាននូវសុខសន្តិភាពជូនប្រទេសជាតិ។
ជាចុងក្រោយលោកស្រីក៏បានអញ្ជើញកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅសាលាឃុំចន្ទ្រាផងដែរ៕

មេទ័ពចិនប្រកាសថា មហាមិត្តភាពកម្ពុជា-ចិន បានកសាងឡើងយ៉ាងផ្ចិតផ្ចង់ពីថ្នាក់ដឹកនាំជំនាន់មុន រហូតដល់ពេលបច្ចុប្បន្ន
កំពង់ស្ពឺ៖ ឧត្តមសេនីយ៍ឯក Zhou Songhe មេបញ្ជាការរងកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន បានហៅទំនាក់ទំនងរវាងកម្ពុជា-ចិន ថាជាមហាមិត្តភាពប្រពៃ ដែលបានកសាងឡើងដោយផ្ចិតផ្ចង់ ដោយថ្នាក់ដឹកនាំជំនាន់មុន នៃប្រទេសទាំងពីរ គឺលោកប្រធាន ម៉ៅ សេទុង លោកនាយករដ្ឋមន្ត្រី ជូ អេនឡាយ និងព្រះបរមរតនៈកោដ នរោត្តម សីហនុ ហើយបន្តរហូតដល់បច្ចុប្បន្ន។
ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក Zhou Songhe បានធ្វើឡើងនៅក្នុងពិធីបិទលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០១៨ រវាងកម្ពុជា-ចិន នៅតំបន់ភ្នំធំម្រះព្រៅ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ។
ឧត្តមសេនីយ៍ឯក Zhou Songhe បានបន្តថា ការហ្វឹកហ្វឺនសមយុទ្ធយោធារួមគ្នាពេលនេះ គឺជាការពង្រឹង និងការអភិវឌ្ឍន៍មហាមិត្ត រវាងប្រទេសទាំងពីរ ហើយប្រទេសទាំងពីរ គឺជាដៃគូដែលបានទុកចិត្តលើគ្នា យ៉ាងស្មោះត្រង់ កងទ័ពទាំងពីរកម្ពុជា-ចិន គឺជាបងប្អូនដ៏ល្អ ចិត្តមួយថ្លើមមួយ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយដ៏ល្អ ហើយទំនាក់ទំនងការទូត៦០ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងទូរគមនាគមន៍ វិស័យធនធានថាមពល កិច្ចការតំបន់ និងកិច្ចការអន្តរជាតិ ទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងត្រចេះត្រចង់ផងដែរ។
សម្រាប់វិស័យការពារជាតិវិញ ឧត្តមសេនីយ៍ឯក Zhou Songhe បានបញ្ជាក់ថា ក្រសួងទាំងពីរ បានបង្កើត ជាកិច្ចសហប្រតិបត្តិ ជាច្រើនគ្រប់ទ្រង់ទ្រាយ កងទ័ពទាំងពីរបានរក្សាទំនាក់ទំនងផ្លាស់ផ្តូរ បទពិសោធន៍គ្រប់ ជាន់ថ្នាក់។ ដោយឡែកចាប់ពីឆ្នាំ២០០២មក កងទ័ពចិន បានជួយកសាងវិទ្យាស្ថាន និងសាលាក្នុង កងយោធពលខេមរភូមិន្ទ បច្ចុប្បន្នមានវិទ្យាស្ថាន និងសាលាកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន សរុប ១២សាលា ក្នុងនោះមាន៨សាលា ដែលរួមមានវិទ្យាស្ថានបញ្ជាការ សកលវិទ្យាល័យវិស្វកម្ម វិទ្យាស្ថានកងទ័ពថ្មើរជើង វិទ្យាស្ថានរថពាសដែក វិទ្យាស្ថានកាំភ្លើងធំការពារអាកាស វិទ្យាស្ថានទ័ពអាកាស វិទ្យាស្ថានទ័ពពិសេស និងវិទ្យាស្ថានការពារគីមីសាស្ត្រ។
សូមជំរាបថា លំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៨ រវាងកងទ័ពកម្ពុជា-ចិន ត្រូវបានធ្វើឡើងដើម្បីអបអរសាទរ ខួប៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ចិន ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥៨។ លំហាត់សមយុទ្ធនេះ បានធ្វើ ឡើងក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» ដោយផ្តោតលើសកម្មភាព ប្រយុទ្ធ ប្រឆាំង អំពើភេរវកម្ម ការដោះមីន និងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយផងដែរ ៕

កាកបាទក្រហមខេត្តស្វាយរៀង រៀបចំពិធីវាយតម្លៃឲ្យពិន្ទុ ក្នុងការប្រកូតប្រជែងប្រលងគំនូរកុមារ ដើម្បីលើកកម្ពស់ស្នាដៃសកម្មភាពរបស់កាកបាទក្រហម
ស្វាយរៀង៖ ដើម្បីចូលរួមអបអរខួបទី ១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០១៨ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំពិធីវាយតម្លៃឲ្យពិន្ទុក្នុងការប្រកូតប្រជែងប្រលងគំនូរកុមារ ដើម្បីលើកកម្ពស់ស្នាដៃអំពីសកម្មភាពរបស់កាកបាទក្រហមកម្ពុជា បញ្ជ្របការយល់ដឹងជាមូលដ្ឋានពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងបណ្តុះគំនិតទឹកចិត្តសទ្ធាជ្រះថ្លា ស្រឡាញ់មនុស្សជាតិ ក្នុងចំណោមកុមារដែលជាទំពាំងស្នងឬស្សី ក្រោមប្រធានបទ (កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណា ម្នាក់ចោល)។
ក្នុងការប្រកួតប្រជែងគំនូរនេះ គឺសាលាកាកបាទក្រហមបានណែនាំឱ្យគូររូបភាពសកម្មភាពចម្រុះវិស័យ ដើម្បីឲ្យសិស្សានុសិស្សជ្រើសរើសយកគំនូរ ដែលខ្លួន ពេញចិត្តសម្រាប់គូរ រួចជ្រើសរើសយកអ្នកមានសា្នដៃល្អពីលេខ១ ដល់លេខ៣ យកទៅប្រកូតប្រជែងទូទាំងប្រទេស នៅទីស្នាក់ការ កណ្តាលកាកបាទក្រហកកម្ពុជា ។
ពិធីនេះបានការអញ្ជើញចូលរួមពី លោក សរ វណ្ណា នាយកសាខា, លោក ហាស់ ម៉ុងតេរ៉ា ប្រធានការិយាល័យបឋម មន្ទីរអប់រំយុវជន និងកីឡាខេត្ត, លោកនាយកសាលា, លោកគ្រូ, មកពីសាលាទាំងបី ដោយបានវាយតម្លៃលើ ផ្ទាំងគំនូររបស់សិស្សានុសិស្សមកពីសាលាបឋមសិក្សាចេក ១៥ ផ្ទាំង សាលាបឋមសិក្សាកូវសាមុតកំពង់ចក ១៦ ផ្ទាំង និង សាលាបឋម សិក្សា ៧មករាបាសាក់ ១៦ ផ្ទាំង សរុប ៤៧ ផ្ទាំង ។
ដោយមុននឹងគូគំនូរ ក្រុមប្រត្តិបត្តិសាខា បានធ្វើការផ្សព្វផ្សាយដល់សាលាទាំង៣ ដើម្បីទទួលផែនការ និង ការណែនាំអំពីការគូគំនូរទាក់ទងទៅនឹងប្រធានបទខាងលើ ដោយសំដៅទៅលើ អត្ថន័យ សោភ័ណភាព និងស្នាដៃតាមស្ថានភាពជាក់ស្តែងជាលក្ខណៈបុគ្គល ផ្តោតលើនិមិត្តសញ្ញាកាកបាទក្រហម ។ ការប្រជុំវាយតម្លៃឲ្យពិន្ទុ គឺមានការចូលរួមពីក្រុមគណៈកម្មាការពហុវិស័យ ដែលមានលោកនាយកសាខា មន្ត្រីមន្ទីរ អប់រំយុវជន និង កីឡាខេត្ត និងលោកនាយកសាលាទាំងបី ដើម្បីធ្វើការវាយតម្លៃឲ្យពិន្ទុពីលេខ ១ ដល់លេខ ៣ ។ ក្រោយពីបានវាយតម្លៃរូបភាពនីមួយៗ បានទទួលចំណាត់ថ្នាក់លេខ ១ ទៅលើសិស្សឈ្មោះ យស់ សុវណ្ណា សិស្សថ្នាក់ទី ៦(ខ) សាលាបឋមសិក្សា៧មករាបាសាក់, លេខ ២ ឈ្មោះ វ៉ា រតនា សិស្សថ្នាក់ទី ៦(ក), សាលាបឋមសិក្សា ៧ មករាបាសាក់ និងលេខ ៣ ឈ្នោះ វ៉ាន់ នាង សិស្សថ្នាក់ទី ៦(ខ),សាលាបឋមសិក្សាកូវសាមុតកំពង់ចក៕

កែម ឡី និង ជុន ច័ន្ទបុត្រ៖ គណបក្សប្រឆាំងគឺជាគ្រោះថ្នាក់សម្រាប់ជាតិ
នៅយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ទំព័រហ្វេសប៊ុកអ្នកវិភាគដ៏ល្បីល្បាញនៅកម្ពុជា បានបញ្ចេញអត្ថបទវិភាគមួយ ក្រោមចំណងជើងថា កែម ឡី និង ជុន ច័ន្ទបុត្រ ៖ គណបក្សប្រឆាំង គឺជាគ្រោះថ្នាក់សម្រាប់ជាតិ។
ខាងក្រោមនេះគឺជាខ្លឹមសារដើមទាំងស្រុងនៃអត្ថបទវិភាគ ចៅ ចាក់ស្មុក៖
សំឡេងសន្ទនាសម្ងាត់រវាង ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ និងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលបានបែកធ្លាយកំពុងតែបង្កើតឱ្យមានចម្ងល់ដល់មហាជនជុំវិញខ្លឹមសារដែល ជុន ច័ន្ទបុត្រ លើកឡើងអំពីគណបក្សសង្គ្រោះជាតិ និង សម រង្ស៊ី។ ជុន ច័ន្ទបុត្រ បានប្រាប់ឧត្តមសេនីយ៍ ម៉ៅ សុផាន់ ថា ខ្លួន និងបណ្ឌិត កែម ឡី បាននិយាយគ្នាថា «យើងសំណាងហើយ ដែលបក្សប្រឆាំងមិនឈ្នះ (ការបោះឆ្នោត)។ ប្រសិន បើគណបក្សប្រឆាំងឈ្នះឆ្នោតវិញ មិនដឹងថា ប្រទេសកម្ពុជាធ្លាក់ដល់កម្រិតណានោះទេព្រោះ សម រង្ស៊ី គឺជាជនផ្តាច់ការ»។
ក្រៅពីបញ្ជាក់ថា ជុន ច័ន្ទបុត្រ ពិតជាបានរំលោភលើ ក្រមសីលធម៌វិជ្ជាជីវៈ និងបទបញ្ជាផ្ទៃក្នុងរបស់វិទ្យុអាស៊ីសេរី ក្នុងការទាក់ទងសម្ងាត់ជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីសុំជំនួយការពារកុំឱ្យមានការតាមសម្លាប់ដូច បណ្ឌិត កែម ឡី តាមរយៈសម្តីនេះបង្ហាញឱ្យឃើញថា៖
ទី១៖ កែម ឡី និង ជុន ច័ន្ទបុត្រ ក៏បានទទួលស្គាល់ថា គណបក្សសង្គ្រោះជាតិ ជាគ្រោះរបស់ជាតិ និងប្រជាជនកម្ពុជា ព្រោះទាំង ជុន ច័ន្ទបុត្រ និងបណ្ឌិត កែម ឡី បានបង្ហាញនូវ ក្តីព្រួយបារម្ភមិនដឹង ជាកម្ពុជា រងទុក្ខវេទនាយ៉ាងណា បើបក្សនេះបានជាប់ឆ្នោតឡើងដឹកនាំប្រទេស។ ការណ៍នេះអាចថាបណ្ឌិត កែម ឡី និង ជុន ច័ន្ទបុត្រ បានដឹងពីសារជាតិពិត នៃគណបក្សសង្គ្រោះជាតិ និងមន្ត្រីនៃថ្នាក់ដឹកនាំបក្សនេះ ដែលបានឃុបឃិតជាមួយបរទេស នាំយកបដិវត្តន៍ពណ៌បំផ្លាញប្រជាជន និងធ្វើតែនយោបាយប្រជាភិថុតិនៅក្នុងចំណោមប្រជាជន បំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តមតិសាធារណៈ។
ទី២៖ សម្រាប់ កែម ឡី – សម រង្ស៊ី គឺជាអ្នកនយោបាយអង្ករកំប៉ុងគ្មានយុទ្ធសាស្រ្តត្រឹមត្រូវ ហើយក៏ជាជនផ្តាច់ការផងដែរ។ គេដឹងថា នៅពេលបណ្ឌិត កែម ឡី នៅរស់ ធ្លាប់បានស្នើសុំជួប សម រង្ស៊ី និងបានបង្ហាញពីគោលនយោបាយមួយចំនួន ព្រមទាំងប្រគល់ឯកសារថា តើរដ្ឋាភិបាលទៅថ្ងៃអនាគតត្រូវធ្វើដូចម្តេច? ប៉ុន្តែសាក្សីបានឱ្យដឹងថាភរិយារបស់ សម រង្ស៊ី គឺ ជូឡុង សូមួរ៉ា ដែលជាអ្នកមានអំណាចធំនៅពីក្រោយខ្នង សម រង្ស៊ី បានយកឯកសារនោះហែកចោលដាក់ក្នុងធុងសំរាម និងបានប្រាប់ទៅបណ្ឌិត កែម ឡី ថា សូមឱ្យទៅបង្កើតបក្សនយោបាយ និងចូលរួមប្រកួតប្រជែងបោះឆ្នោតទៅ។ បណ្ឌិត កែម ឡី នៅពេលនោះ ពិតជាឆ្អែតចិត្តបំផុត និងធ្វើឱ្យគាត់មានមូលដ្ឋានរឹងមាំដើម្បីវាយតម្លៃ។
ទី៣៖ កាលដែល ជុន ច័ន្ទបុត្រ បង្កើតកិច្ចពិភាក្សាជាមួយបណ្ឌិត កែម ឡី ដោយវាយប្រហារទៅលើគណបក្សសង្គ្រោះជាតិ និងបុគ្គល សម រង្ស៊ី គឺបង្ហាញថា អ្នកទាំងពីរ នេះមិនស្ថិតនៅក្នុងក្រុម សម រង្ស៊ី ទេ ប៉ុន្តែអាចស្ថិតនៅក្នុងក្រុមណាមួយផ្សេងទៀត និងធ្វើសកម្មភាពរិះគន់វាយប្រហាររដ្ឋាភិបាល ដើម្បីប្រមូលប្រជាប្រិយភាព។ ចុងក្រោយគេបានឃើញច្បាស់ថា បណ្ឌិត កែម ឡី គឺជាអ្នកផ្តួចផ្តើមបង្កើតគណបក្សប្រជាធិបតេយ្យ មូលដ្ឋានហើយរហូតដល់ សម រង្ស៊ី និង កឹម សុខា បានចោទបណ្ឌិត កែម ឡី ថា ជាអាយ៉ងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយហៅបក្សប្រជាធិបតេយ្យមូលដ្ឋានថាជា គណបក្សអាបមានតែក្បាល ប៉ុន្តែគ្មានអ្នកគាំទ្រ។
ទី៤៖ គាប់ជួបដំណឹង នៃការគ្រោងជួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបណ្ឌិត កែម ឡី បានបែកធ្លាយ។ គម្រោងជំនួបសម្ងាត់នេះមិនបានធ្វើឱ្យគណបក្សសង្គ្រោះជាតិ និង សម រង្ស៊ី សប្បាយចិត្តប៉ុន្មានឡើយ ព្រោះជាការបង្កើតមុំចង្រ្កានផ្សេងទៀត និងអាចបំធ្វើឱ្យគណបក្សសង្គ្រោះជាតិ ចុះខ្សោយព្រោះបក្សនេះកើនសំឡេងដោយ សារតែការនិយាយរបស់បណ្ឌិត កែម ឡី ហើយពលរដ្ឋខ្លះជឿថាបណ្ឌិត កែម ឡី ស្ថិតនៅក្នុងបក្សប្រឆាំង បម្រើបក្សប្រឆាំង។ ប៉ុន្តែអនិច្ចា ខ្មាន់កំាំងបានបាញ់ប្រហារសម្លាប់បណ្ឌិត កែម ឡី មុនពេលជំនួបជាមួយ លោកនាយករដ្ឋមន្ត្រី។
ទី៥៖ សម្រាប់បណ្ឌិត កែម ឡី គណបក្សសង្គ្រោះជាតិ និង សម រង្ស៊ី គឺជាគ្រោះសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ប៉ុន្តែនៅក្នុងក្រសែភ្នែកគណបក្សសង្គ្រោះជាតិ និង សម រង្ស៊ី – បណ្ឌិត កែម ឡី ជាមនុស្សគ្រោះថ្នាក់សម្រាប់បក្ស និងក្រុមខ្លួនដែរ ដោយសារតែលោកមានកេរ្តិ៍ឈ្មោះ តាមរយៈវោហារសាស្ត្ររបស់ គាត់នៅតាមរលកធាតុអាកាសវិទ្យុអាស៊ីសេរី វីអូឌី វីអូអេ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មាននិន្នាការទៅរកបក្សប្រឆាំងមួយចំនួនទៀត។ ចំណុចនេះ អាចគេចោទសួរសំណួរថា តើរវាងបណ្ឌិត កែម ឡី និងគណបក្សសង្គ្រោះជាតិ នរណានឹងទទួលបានផលប្រយោជន៍ច្រើនជាង ប្រសិនបើបាត់នរណាម្នាក់? តើបណ្ឌិត កែម ឡី មានផលប្រយោជន៍សម្រាប់បក្សប្រឆាំងទេ?
ដូច្នេះការលេចធ្លាយខ្សែអាត់នេះមក កាន់តែបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរបានឃើញ ច្បាស់អំពីរឿងរ៉ាវនៅពីក្រោយវាំងននទាំងអម្បាលមាណ ក្នុងទំនាក់ទំនងរវាង ជុន ច័ន្ទ បុត្រ និងបណ្ឌិត កែម ឡី និងគណបក្សប្រឆាំង។ ម្យ៉ាងទៀតសំឡេងនេះ កាន់តែបញ្ជាក់ច្បាស់ថា កាលដែលរាជរដ្ឋាភិបាលចាត់វិធានការច្បាប់ប្រឆាំង នឹងអង្គការចាត់តាំងផ្នែកនយោបាយ នៃបក្សសង្គ្រោះជាតិដោយរំលាយបក្សនេះ នឹងដកហូតសិទ្ធិមិនឱ្យសមាជិក សមាជិកាជាន់ខ្ពស់ ១១៨នាក់ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវដើម្បីរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍដែលមាន៕
ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៨

ប្រទេសជាតិមានសុខសន្តិភាព គឺពលរដ្ឋមានការងារធ្វើកាន់តែច្រើន និងមានឱកាសប្រារព្ធពិធីបុណ្យប្រពៃណីជាតិ និងអន្តរជាតិ កាន់តែសប្បាយរីករាយគ្រប់ទីកន្លែង
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបង្ហោះផ្សាយនូវខ្លឹមសារខ្លីមួយក្នុងអត្ថន័យថា បើប្រទេសជាតិមានសុខសន្តិភាព គឺពលរដ្ឋមានការងារធ្វើកាន់តែច្រើន និងមានឱកាសប្រារព្ធពិធីបុណ្យ ប្រពៃណីជាតិ និងអន្តរជាតិ កាន់តែសប្បាយរីករាយគ្រប់ទីកន្លែង។
ខាងក្រោមនេះគឺជាខ្លឹមសារដើមទាំងស្រុង ៖
កាលពីម្សិលមិញ ក្រោយពីជួបសំណេះសំណាលជាមួយកូនក្មួយកម្មករ ១៤,៦៩៤នាក់ ព្រមទាំងបានផ្តល់ថវិកា ឧបត្ថម្ភដល់កូនៗមានផ្ទៃពោះ ៤២៥នាក់រួចហើយ ខ្ញុំបានមកចូលរួមរាំកំសាន្តជាមួយជាមួយបងប្អូនកូនក្មួយ កម្មករយ៉ាងសប្បាយរីករាយ។
ប្រទេសជាតិយើងមានសុខសន្តិភាព គឺពលរដ្ឋមានការងារធ្វើកាន់តែច្រើន និងមានឱកាសប្រារព្ធពិធីបុណ្យ ប្រពៃណីជាតិ និងអន្តរជាតិ កាន់តែអធិកអធមសប្បាយរីករាយគ្រប់ទីកន្លែងក្រោដោយគ្មានការភ័យព្រួយ។
ឆ្នាំថ្មីនេះគឺយើងនឹងជ្រើសរើសបទ “សារ៉ាវ៉ាន់” ប្រពៃណីខ្មែរសម្រាប់រាំកំសាន្ត។ ខ្ញុំនិងភរិយានឹងទៅចូលរួម សង្រ្កាន្តនៅសៀមរាបអង្គរ។ សូមអញ្ជើញបងប្អូនទៅចូលរួមកំសាន្តសប្បាយអោយបានច្រើនកុះករ ទាំងអស់គ្នា។
នៅថ្ងៃស្អែកនេះ ខ្ញុំនឹងទៅចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី ៦(GMS) និងកិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-វៀតណាម លើកទី១០ ស្តីពីសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ (CLA-DTA) នៅប្រទេសវៀតណាម។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អនៅក្នុងឆ្នាំថ្មីនេះ គ្រប់ៗគ្នាកុំបីខាន ៕

Subscribe to:
Posts (Atom)