Thursday, March 29, 2018

កាកបាទក្រហមខេត្តស្វាយរៀង រៀបចំពិធីវាយតម្លៃឲ្យពិន្ទុ ក្នុងការប្រកូតប្រជែងប្រលងគំនូរកុមារ ដើម្បីលើកកម្ពស់ស្នាដៃសកម្មភាពរបស់កាកបាទក្រហម

ស្វាយរៀង៖ ដើម្បីចូលរួមអបអរខួបទី ១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០១៨ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំពិធីវាយតម្លៃឲ្យពិន្ទុក្នុងការប្រកូតប្រជែងប្រលងគំនូរកុមារ ដើម្បីលើកកម្ពស់ស្នាដៃអំពីសកម្មភាពរបស់កាកបាទក្រហមកម្ពុជា បញ្ជ្របការយល់ដឹងជាមូលដ្ឋានពីចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម និងបណ្តុះគំនិតទឹកចិត្តសទ្ធាជ្រះថ្លា ស្រឡាញ់មនុស្សជាតិ ក្នុងចំណោមកុមារដែលជាទំពាំងស្នងឬស្សី ក្រោមប្រធានបទ (កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណា ម្នាក់ចោល)។

ក្នុងការប្រកួតប្រជែងគំនូរនេះ គឺសាលាកាកបាទក្រហមបានណែនាំឱ្យគូររូបភាពសកម្មភាពចម្រុះវិស័យ ដើម្បីឲ្យសិស្សានុសិស្សជ្រើសរើសយកគំនូរ ដែលខ្លួន ពេញចិត្តសម្រាប់គូរ រួចជ្រើសរើសយកអ្នកមានសា្នដៃល្អពីលេខ១ ដល់លេខ៣ យកទៅប្រកូតប្រជែងទូទាំងប្រទេស នៅទីស្នាក់ការ កណ្តាលកាកបាទក្រហកកម្ពុជា ។

ពិធីនេះបានការអញ្ជើញចូលរួមពី លោក សរ វណ្ណា នាយកសាខា, លោក ហាស់ ម៉ុងតេរ៉ា ប្រធានការិយាល័យបឋម មន្ទីរអប់រំយុវជន និងកីឡាខេត្ត, លោកនាយកសាលា, លោកគ្រូ, មកពីសាលាទាំងបី ដោយបានវាយតម្លៃលើ ផ្ទាំងគំនូររបស់សិស្សានុសិស្សមកពីសាលាបឋមសិក្សាចេក ១៥ ផ្ទាំង សាលាបឋមសិក្សាកូវសាមុតកំពង់ចក ១៦ ផ្ទាំង និង សាលាបឋម សិក្សា ៧មករាបាសាក់ ១៦ ផ្ទាំង សរុប ៤៧ ផ្ទាំង ។

ដោយមុននឹងគូគំនូរ ក្រុមប្រត្តិបត្តិសាខា បានធ្វើការផ្សព្វផ្សាយដល់សាលាទាំង៣ ដើម្បីទទួលផែនការ និង ការណែនាំអំពីការគូគំនូរទាក់ទងទៅនឹងប្រធានបទខាងលើ ដោយសំដៅទៅលើ អត្ថន័យ សោភ័ណភាព និងស្នាដៃតាមស្ថានភាពជាក់ស្តែងជាលក្ខណៈបុគ្គល ផ្តោតលើនិមិត្តសញ្ញាកាកបាទក្រហម ។ ការប្រជុំវាយតម្លៃឲ្យពិន្ទុ គឺមានការចូលរួមពីក្រុមគណៈកម្មាការពហុវិស័យ ដែលមានលោកនាយកសាខា មន្ត្រីមន្ទីរ អប់រំយុវជន និង កីឡាខេត្ត និងលោកនាយកសាលាទាំងបី ដើម្បីធ្វើការវាយតម្លៃឲ្យពិន្ទុពីលេខ ១ ដល់លេខ ៣ ។ ក្រោយពីបានវាយតម្លៃរូបភាពនីមួយៗ បានទទួលចំណាត់ថ្នាក់លេខ ១ ទៅលើសិស្សឈ្មោះ យស់ សុវណ្ណា សិស្សថ្នាក់ទី ៦(ខ) សាលាបឋមសិក្សា៧មករាបាសាក់, លេខ ២ ឈ្មោះ វ៉ា រតនា សិស្សថ្នាក់ទី ៦(ក), សាលាបឋមសិក្សា ៧ មករាបាសាក់ និងលេខ ៣ ឈ្នោះ វ៉ាន់ នាង សិស្សថ្នាក់ទី ៦(ខ),សាលាបឋមសិក្សាកូវសាមុតកំពង់ចក៕




No comments:

Post a Comment