រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា
បានបន្តសម័យប្រជុំលើកទី៥ នីតិកាលទី៥ នៅព្រឹកថ្ងៃពុធ ទី១៣ ខែមករា
ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានតំណាងរាស្រ្ត ពេលផ្តើមសម័យប្រជុំដំបូងចំនួន ៩៨រូប។
នៅព្រឹកនេះ រដ្ឋសភាបានលើកយករបៀបវារៈចំនួន០៣ មកពិភាក្សានិងអនុម័តដែលមានរបៀបវារៈទី១ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។របៀបវារៈទី២ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៤ និងរបៀបវារៈទី៣ គឺការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម។
ជាដំបូងអង្គសភាបានលើកយកសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងស្តីពីការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី មកពិភាក្សា និងអនុម័ត។ សេចក្ដីព្រាងច្បាប់នេះ មាន៣មាត្រា ដែលមាន ឯកឧត្ដមបណ្ឌិតរដ្ឋ ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្មនៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភាពី លទ្ធផលនៃការពិនិត្យ សិក្សាសេចក្ដីព្រាងច្បាប់ និងឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី តំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្ដីព្រាងច្បាប់។
នៅក្នុងសេចក្ដីថ្លែងហេតុរបស់ រាជរដ្ឋាភិបាលបានឲ្យដឹងថា វិស័យហេដ្ឋារចនាសម្ព័ន្ធ គឺជាមូលដ្ឋានគ្រឹះ សម្រាប់ជម្រុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហេតុនេះរាជរដ្ឋាភិបាល ត្រូវតែខិតខំកៀងគរទុនវិនិយោគសាធារណៈសម្រាប់ស្ដារ និងអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងការកសាងប្រព័ន្ធឡូជិស្ទីកដ៏រស់រវើក ក្នុងគោលដៅធានាឲ្យបាននូវការតភ្ជាប់ ផ្ទៃក្នុងប្រទេស និងការតភ្ជាប់ជាមួយប្រទេសក្នុងតំបន់ និងពិភពលោក ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចរយៈពេលវែង។
ក្នុងទស្សនៈ នេះរាជរដ្ឋាភិបាលចាត់ទុក ការចូលរួមជាសមាជិកស្ថាបនិក ក្នុងការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ហៅកាត់ថា AIIB ( Asian Infrastructure Investment Bank ) នឹងផ្ដល់ឲ្យកម្ពុជាក្នុងរយៈពេលមធ្យម និងវែង នូវប្រភពហិរញ្ញប្បទានថ្មី បន្ថែមលើហិរញ្ញប្បទានពីប្រភពដៃគូអភិវឌ្ឍន៍នានាដែលមានស្រាប់។ លើសពីនេះទៀតលក្ខណៈពិសេសមិនអាចមើលរំលងបានពីធនាគារនេះ គឺមានបេសកកម្មផ្ដល់ហិរញ្ញប្បទានផ្ដោតតែលើវិស័យហេដ្ឋារចនា សម្ព័ន្ធអាស៊ី និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ដែលឆ្លើយតបទាំងស្រុងចំពោះតម្រូវការអាទិភាព ក្នុងបរិការណ៍នៃការផ្លាស់ប្ដូរសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
សេចក្តីថ្លែងហេតុ បានបញ្ជាក់ថា ដោយមើលឃើញពីសារៈសំខាន់នៃ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ចំពោះកម្ពុជា រាជរដ្ឋាភិបាល បានសម្រេចនឹងដាក់ទុនក្នុងកម្រិត ប្រហាក់ប្រហែលនឹងទុនដែលបានដាក់ក្នុងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីអោយសំលេងកម្ពុជាមានទំងន់គ្រប់គ្រាន់ សម្រាប់ការពារផលប្រយោជន៍របស់ខ្លួន អោយបានជាអតិបរមាក្នុងធនាគារAIIB។
រាជរដ្ឋាភិបាលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងហេតុថា កម្ពុជានឹងត្រូវទិញភាគហ៊ុនចំនួន៦២៣ ភាគហ៊ុន ស្មើនឹង០,០៦៣៥% នៃដើមទុនសរុប ដែលមានតម្លៃ៦២,៣០ លានដុល្លារអាមេរិក។ តាមកិច្ចព្រមព្រៀង កម្ពុជាត្រូវបង់ដើមទុនដំបូងចំនួន ១២,៤៦លានដុល្លារអាមេរិក ជាដំណាក់កាល ក្នុងរយៈពេល១០ឆ្នាំ ចាប់ពី ឆ្នាំ២០១៥ ដែលក្នុងមួយឆ្នាំត្រង់បង់ចំនួន ១ ២៤៥ ០០០ដុល្លារ។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពី ការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី មាន១១ជំពូក ចែកចេញជា៦០មាត្រា ចំណែក សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការ បង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី មានចំនួន៣មាត្រា ត្រូវបាន រដ្ឋសភា អនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ ទំាងមូលចំនួន៩៣ សំឡេង៕