នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារលិខិតអបអរសាទរក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ដោយបានបញ្ជាក់ថា ទិវាសន្តិភាពអន្តរជាតិ ត្រូវបានប្រារព្ធទូទាំងពិភពលោកនៅថ្ងៃទី២១ ខែកញ្ញា ជារៀងរាល់ឆ្នាំបន្ទាប់ពីមានការអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៥៥ នាឆ្នាំ២០០១ ដើម្បីលុបបំបាត់អំពើហិង្សា បញ្ឈប់សង្រ្គាម ជំរុញឱ្យមានសុខសន្តិភាពក្នុងប្រទេស ក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកទាំងមូល។
នៅក្នុងសារលិខិតដដែលក៏បានបញ្ជាក់ថា ដោយមានការយល់ដឹងពីតម្លៃដែលពុំអាចកាត់ថ្លៃបាន និងសារៈសំខាន់នៃសន្តិភាពសម្រាប់ប្រទេសជាតិ កម្ពុជាមានសេចក្តីសោមនស្សរីករាយចូលរួមជាមួយពិភពលោកប្រារព្ធនូវទិវាសន្តិភាពអន្តរជាតិនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ ដើម្បីលើកកម្ពស់ការយល់ដឹងពីអត្ថន័យនៃសន្តិភាពឱ្យកាន់តែទូលំទូលាយ ពង្រឹងសាមគ្គីភាព ឯកភាពជាតិ បន្តជំរុញស្មារតីនិងពួតដៃគ្នាជាធ្លុងមួយថែរក្សាឱ្យបានគង់វង្សនូវសុខសន្តិភាពសម្រាប់កម្ពុជាយើង ដែលជាសេចក្តីប្រាថ្នារបស់មនុស្សគ្រប់រូប និងជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ប្រទេសបោះជំហានបន្តទៅមុខលើវិថីអភិវឌ្ឍន៍និងការរីកចម្រើន។
សូមអានសារលិខិតអបអរសាទររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងក្រោម៖
Friday, September 21, 2018
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ នាដើមខែតុលា
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលនឹងរៀបចំឡើងនាដើមខែតុលាខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០១៨ តាមការអញ្ជើញរបស់លោក តារ៉ូ កូណូ រដ្ឋមន្ត្រីការបរទេសជប៉ុន។
ដំណើរទស្សនកិច្ចនេះ រួមជាមួយនឹងដំណើរទស្សនកិច្ចរបស់លោក តារ៉ូ កូណូ មកកាន់ប្រទេសកម្ពុជាកាល ពីខែមេសាកន្លងទៅ មានគោលបំណងជំរុញទំនាក់ទំនងជិតស្និទ្ធ និងភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែខ្លាំងក្លាថែមទៀតរវាងកម្ពុជា និងជប៉ុន ស្របពេលដែលឆ្នាំនេះប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី ៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត។
ក្នុងអំឡុងពេលទស្សនកិច្ចនោះ លោកឧបនាយករដ្ឋមន្រ្តីកម្ពុជា បានជួបពិភាក្សាប្រកបដោយមិត្តភាព ជាមួយសមភាគីជប៉ុន ដែលក្នុងឱកាសនោះ លោក ប្រាក់ សុខុន បានពាំនាំការថ្លែងអំណរគុណរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជូនចំពោះលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន ដែលបានផ្ញើលិខិត អបអរសាទរជូនលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បន្ទាប់ពីត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជាថ្មីម្តងទៀត ក្រោយការបោះឆ្នោតទូទៅប្រកបដោយជោគជ័យ នាពេលថ្មីៗនេះ។
សេចក្ដីប្រកាសខាងលើបានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានបញ្ជាក់ពីការចូលរួមរបស់លោក នាយករដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ ដែលនឹងរៀបចំឡើងនៅដើមខែក្រោយនេះ នៅទីក្រុងតូក្យូ ហើយក៏បានពិភាក្សាជាមួយលោក កូណូ អំពីរបៀបវារៈនៃកិច្ចប្រជុំកំពូលនេះផងដែរ ៕
ក្រសួងទេសចរណ៍ប្រកាសចលនាប្រឡងប្រណាំង «ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត» លើកទី១
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានប្រកាសចលនាប្រឡងប្រណាំង « ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត » លើកទី១ អមជាមួយការផ្សព្វផ្សាយដាក់ឱ្យអនុវត្តកូនសៀវភៅ (GREEN PASSPORT) ដើម្បីចូលរួមវាយតម្លៃអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត ក្រោមអធិបតីភាព លោក ជា បូរ៉ា រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍។
សូមបញ្ជាក់ថា ចលនាប្រឡងប្រណាំងនេះ ផ្អែកលើការអនុវត្តក្រម «ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត» ដោយផ្ដោតលើចំណុចពីរសំខាន់គឺ៖
– ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ស្អាត គឺភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ គ្មានសម្រាមក្រោមតុ
– ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ស្អាត គឺភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ មានបង្គន់អនាម័យស្អាត ។
– ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ស្អាត គឺភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ គ្មានសម្រាមក្រោមតុ
– ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ស្អាត គឺភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍ មានបង្គន់អនាម័យស្អាត ។
ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត គឺត្រូវ៖
១)- អនាម័យគ្មានសម្រាមជាក្រដាសនៅក្រោមតុរបស់ភ្ញៀវ ដោយត្រូវរៀបចំឱ្យមានកន្ត្រក ឬធុងសម្រាមដោយឡែកសម្រាប់តុអាហារនីមួយៗ (មានថង់ទ្រនាប់ និងត្រូវលាងសម្អាតជារៀងរាល់ថ្ងៃ) ត្រូវបិទសារឬពាក្យស្លោករំលឹកអំពីបញ្ហាអនាម័យដល់ភ្ញៀវក្នុងបរិវេណទីតាំងអាជីវកម្ម ឬនៅលើតុអាហារតែម្ដង ត្រូវចាត់ឱ្យមានភ្នាក់ងារសម្រាប់ការប្រមូលសម្រាមដែលភ្ញៀវចោលក្រៅកន្ត្រកឬធុង និងត្រូវលើកទឹកចិត្តដល់ភ្ញៀវទេសចរក្នុងការផ្ដល់ជូនជាកន្សែងសម្រាប់ជូត ឬកន្សែងត្រជាក់ ជំនួសឱ្យការផ្ដល់ជូននូវក្រដាសអនាម័យ។
២)- បង្គន់អនាម័យស្អាត ដោយត្រូវរៀបចំតាមស្ដង់ដាបង្គន់សាធារណៈកម្ពុជា ដោយយ៉ាងហោចណាស់ពុំមានក្លិនមិនល្អ មានការបែងចែករវាងបង្គន់អនាម័យប្រុស និងស្រី មានដាក់សាប៊ូទឹកសម្រាប់លាងដៃ និងត្រូវចាត់ឱ្យមានបុគ្គលិកប្រចាំការដើម្បីលាងសម្អាតជាប្រចាំ។

សូមជម្រាបថា ចលនាប្រឡងប្រណាំង «ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ស្អាត» លើកដំបូងនេះ ក៏ជាសារមួយក្រើនរំឭក និងប្រកាសជូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធឱ្យចូលរួមគ្រប់គ្រងសំរាមនៅតុអាហារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសោភ័ណភាព និងភាពស្អាត ដែលជាកត្តាសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយចីរភាព៕
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាត UN និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងញូវយ៉ក នៅសប្តាហ៍ក្រោយនេះ
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលទើបទទួលបាន។
មហាសន្និបាតនេះនឹងប្រព្រឹត្តទៅ ក្រោមមូលបទ «ធ្វើឲ្យអង្គការសហប្រជាជាតិមានសារសំខាន់ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់ ភាពជាអ្នកដឹកនាំសកល និងការទទួលខុសត្រូវរួម សម្រាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព»។
ប្រតិភូជាន់ខ្ពស់ ដែលអញ្ជើញអមដំណើរលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន រួមមាន លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងឥស្សរៈជនសំខាន់ៗមួយចំនួនទៀត។
ក្រសួងការបរទេសបានបញ្ជាក់ថា នៅទីក្រុងញូវយ៉ក លោកនាយករដ្ឋមន្រ្តី នឹងធ្វើសេចក្តីថ្លែងការណ៍មួយផ្តោតលើការវិវត្តនាពេលថ្មីៗ និងសមិទ្ធផលសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចបាន និងបញ្ហាតំបន់ និងអន្តរជាតិដែលជាការព្រួយបារម្ភរួម។
ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លោកនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បូយកូ បូរីស្សូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្គារី លោក ខាដហ្កា ប៉្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្រ្តីនេប៉ាល់ និងជួបពិភាក្សាដោយមិត្តភាពជាមួយប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសមួយចំនួនទៀត។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក លោកនាយករដ្ឋមន្រ្តី នឹងជួបជាមួយសហគមន៍ខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា ផងដែរ។
នៅក្នុងកំរិតថ្នាក់រដ្ឋមន្រ្តីវិញ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគីជាបន្តបន្ទាប់ ជាមួយសមភាគីរបស់លោក មកពីប្រទេសអូស្រ្តាលី កាណាដា ហ៊្សកហ្ស៊ី អេស្តូនី ហុងហ្គ្រី ស៊ែប៊ី និង មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក ក្រសួងការបរទេសចក្រភពអង់គ្លេស និងពីបណ្តាប្រទេសមួយចំនួនទៀត។
លោកឧបនាយករដ្ឋមន្រ្តីនឹងចុះហត្ថលេខាជាមួយលោក Zohrab Mnatsakanyan រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋអារមេនី លើអនុស្សរណៈស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋអារមេនី។
គណៈប្រតិភូកម្ពុជាក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្រៅផ្លូវការ (IAMM) កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយប្រធានកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (AUMM) កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីចលនាមិនចូលបក្សសម្ព័ន្ធ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃប្រទេសដែលមានការអភិវឌ្ឍយឺត កិច្ចប្រជុំក្រុមប្រទេស ៧៧ និងចិន និង កិច្ចប្រជុំជាច្រើនទៀត ៕
ក្រសួងការបរទេស ចេញសេចក្តីប្រកាសផ្លូវការ អំពីទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការបរទេសកម្ពុជានៅប្រទេសជប៉ុន
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាស អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅកាន់ប្រទេសជប៉ុន ២ថ្ងៃមកនេះ។
ក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មី លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូង គឺកាន់ប្រទេសជប៉ុនរយៈពេល២ថ្ងៃ នៅថ្ងៃទី១៨-១៩ ខែកញ្ញា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសជប៉ុន ដើម្បីជំរុញទំនាក់ទំនងជិតស្និទ្ធ និងភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការឱ្យខ្លាំងក្លាថែមទៀតរវាងប្រទេសទាំងពីរ។
សូមអានសេចក្តីប្រកាសរបស់ក្រសួងការបរទេសនៅខាងក្រោមដូចតទៅ៖
គណ:កម្មាធិការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកញ្ញា និងលើកទិសដៅអនុវត្តបន្ត
កំពង់ឆ្នាំង៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាស្រុក រលាប្អៀរ មានបើកកិច្ចប្រជុំគណ:កម្មាធិការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ របស់ស្រុករលាប្អៀរ ក្រោមអធិបតីភាពលោកស្រី តុង ណារី ប្រធានគណៈ កម្មាធិការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារខេត្តកំពង់ឆ្នាំង ដោយមានការ អញ្ជើញចូលរួមពី លោកស្រី ឈឹម សុផល អភិបាលរងស្រុករលាប្អៀរ លោកស្រី មាស ហ៊ន ប្រធាន គ.ក.ស.ក ស្រុក។
ព្រមទាំងមានការចូលរួម ពីសមាជិក គ.ក.ស.ក ខេត្ត តំណាងមន្ទីរកិច្ចការ នារីខេត្ត អនុប្រធាន គ.ក.ស.ក ស្រុក គ.ក.ន.ក ឃុំ និងមន្ទីរ/ការិយាល័យស្រុ ក អង្គការដៃគូដែល ពាក់ព័ន្ធ ដើម្បីធ្វើការបូកសរុបលទ្ធផលការងារ ប្រចាំខែកញ្ញា ឆ្នាំ២០១៨ របស់គណ:កម្មាធិការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ និងលើកទិសដៅ ការងារអនុវត្តបន្តសម្រាប់ខែបន្ទាប់។
លោកស្រីក៏បានសំណូមពរ ទៅដល់ប្រធាន គ.ក.ស.ក ស្រុក, គ.ក.ន.ក ឃុំ និងការិយាល័យពាក់ព័ន្ធ អង្គការដៃគូនានាឱ្យខិតខំធ្វើយ៉ាងណាជម្រុញ និងធ្វើការផ្សព្វផ្សាយដល់ស្រ្តីដែលមានផ្ទៃពោះ និងផ្សព្វផ្សាយពីការជៀស វាង និងការបង្ការជំងឺគ្រុនឈាមឱ្យបានយល់ដឹងគ្រប់ៗគ្នា ៕
ADB: ផលិតផលសរុបក្នុងស្រុកសម្រាប់ប្រជាជនម្នាក់ៗ បានកើនជាង៧ដង ពីជាង២០០ដុល្លារ នៅឆ្នាំ១៩៩២ ដល់ជិត១៥០០ដុល្លារនៅឆ្នាំ២០១៨ បង្ហាញថាកម្ពុជាមានគោលនយោបាយត្រឹមត្រូវច្បាស់លាស់
លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលរបស់កម្ពុជាប្រចាំ ADB នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានទទួលជួបសវនការការងារជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោកស្រី កាវ៉ាវ៉ាគី (Ms. Kawawaki) អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ ADB (Deputy Director General, Southeast Asia Department, ADB) ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។
គោលបំណងមកបំពេញទស្សនកិច្ចនៅកម្ពុជានេះ លោកស្រីត្រូវជួបសវនាការការងារជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាបន័ផ្សេងៗរបស់រាជរដ្ឋាភិបាល ដើម្បីឧទេ្ទសនាមលោកស្រី Sunniya Durrani-Jamal ជានាយកស្ថានតំណាងថ្មីរបស់ ADB ប្រចាំនៅកម្ពុជា ដែលបន្តបេសកម្មការងារពី លោក Samiuela Tukuafu ដែលបានចប់បេសកកម្មនៅកម្ពុជា កាលពីអំឡុងខែមីនា ឆ្នាំ២០១៨ កន្លងមក និងពិភាក្សាការងារជាមួយបុគ្គលិក របស់ស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា។
លោកឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជីញមកបំពេញទស្សនកិច្ច នៅកម្ពុជារបស់គណៈប្រតិភូ ហើយបានសម្តែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររបស់ ADB ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសកម្ពុជា។
លោកស្រី កាវ៉ាវ៉ាគី ក៏បានវាយតម្លៃខ្ពស់ចំពោះស្ថិរភាពនយោបាយរបស់កម្ពុជា ជាពិសេសកោតសរសើរខ្ពស់ ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្ដរក្សា និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព រក្សាបាននូវសមធម៌ សង្គមល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រ ដែលធ្វើឱ្យផលិតផលសរុបក្នុងស្រុកសម្រាប់ប្រជាជនម្នាក់ៗ បានកើនឡើងជាង៧ដង គឺពីប្រមាណជាង២០០ដុល្លារអាមេរិក នៅឆ្នាំ១៩៩២ ដល់ជិតប្រមាណ១,៥០០ដុល្លារអាមេរិក នៅឆ្នាំ ២០១៨ ។ លទ្ធផលដ៏ល្អប្រសើរទាំងនេះ គឺរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយត្រឹមត្រូវច្បាស់លាស់ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោកស្រី កាវ៉ាវ៉ាគី បន្ថែមទៀតថា ដើម្បីអាចបន្តរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព សំដៅសម្រេចបាននូវគោលដៅ ក្នុងការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ ក្នុងឆ្នាំ ២០៣០ និងប្រទេសចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា បានរៀបចំ និងដាក់ចេញនូវឯកសារគោលនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលមិនត្រឹមតែសម្រាប់ដោះស្រាយ នូវបញ្ហាប្រឈមខាងលើនោះទេ ប៉ុន្តែថែមទាំងត្រៀមខ្លួនសម្រាប់ បដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ និងសេដ្ឋកិច្ចឌីជីថល ដែលជានិន្នាការថ្មី នៃសេដ្ឋកិច្ចសកលលោកផងដែរ ។
ឆ្លើយតបទៅនឹងតម្រូវការរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦, ADB នឹងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំឯកសារយុទ្ធសាស្ត្រភាពជាដៃគូ សម្រាប់អភិវឌ្ឍន៍កម្ពុជាឆ្នាំ ២០១៩-២០២៣ ដែលត្រូវដើរតាម យុទ្ធសាស្រ្តឆ្នាំ ២០៣០ (ADB Strategy 2030) របស់ ADB ហើយត្រូវមានសង្គតិភាពជាមួយនឹង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្រ្តចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព៖ កសាងមូលដ្ឋានឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។
លោកឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរចំពោះ ADB ដែលនៅតែ បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងភាពជាដៃគូល្អ និងស្មើភាពគ្នា និងបានជូនពរដល់លោកស្រី កាវ៉ាវ៉ាគី បេសកកម្មការងាររបស់ខ្លួននៅប្រទេសកម្ពុជា ឱ្យបានជោគជ័យ ៕

ការលាលែងចេញពីនាយរងសេនាធិការចម្រុះដើម្បីទទួលតួនាទីឲ្យដាច់នៅក្រោមបញ្ជាការដ្ឋានកងទ័ព ជើងគោក គឺធ្វើឡើងតាមច្បាប់ដែលកំណត់
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងព លតូចថ្មើរជើងលេខ៧០ បានថ្លែងបញ្ជាក់អះអាងថា មូលហេតុដែលលោក និងឧត្តមសេនីយ៍៤រូបទៀត បានសុំលាលែង ក្នុងតួនាទីពីនាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ គឺធ្វើឡើងទៅតាមច្បាប់ដែលកំណត់ មិនថា តែនៅប្រទេសកម្ពុជា គឺនៅតាមប្រទេសដទៃទៀតក្នុងពិភពលោក ពោលនៅពេលកាន់តួនាទីជាប្រធានកងពល ដែលស្ថិតក្រោមបញ្ជាការដ្ឋានកង ទ័ពជើងគោកហើយ មិនត្រូវមានតួនាទីផ្សេងទៀតនៅថ្នាក់អគ្គបញ្ជាការឡើយ។
ថ្លែងប្រាប់នាយកប្រតិបត្តិបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយឯក ម៉ៅ សុផាន់ បានបញ្ជាក់យ៉ាងដូច្នេះថា «ការលាលែងរបស់ខ្ញុំ ចេញពីនាយរងសេនាធិការចម្រុះ គឺធ្វើឡើងតាមច្បាប់កំណត់, វាជាវិសមភាពការងារដឹកនាំបញ្ជា ហើយមួយវិញទៀតកងពលរបស់ខ្ញុំ និងកងពលរបស់លោកឧត្តមសេនីយ៍ ៤រូបទៀត ត្រូវបានផ្ទេរឲ្យស្ថិតក្រោមរបស់មេបញ្ជាការកងទ័ពជើងគោក ដូច្នេះការស្នើសុំលាលែងពីនាយរងសេនាធិការចម្រុះ ដើម្បីទទួលតួនាទីអោយដាច់នៅក្រោមបញ្ជាការដ្ឋានកងទ័ពជើងគោកនោះគឺពុំមានអ្វីខុស ឬធ្វើឡើងផ្ទុយពីច្បាប់ដែលកំណត់នោះទេ»។
សូមបញ្ជាក់ថា ការចេញមកបញ្ជាក់របស់ឧត្តមសេនីយ៍ផ្កាយ៣រូបនេះ បានកើតមានឡើងចំពោះចម្ងល់ និងការលើកឡើងមួយចំនួន ទាក់ទិនលិខិតមួយសន្លឹក ដែលមេបញ្ជាការកងពលចំនួន៥រូប រួមមាន លោកឧត្តមសេនី យ៍ឯក ស្រី ឌិក មេបញ្ជាការកងពលធំអន្ដរាគមន៍៣, លោកឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្ដរាគមន៍លេខ២, លោកឧត្តមសេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការកងពលតូចទ័ពពិសេសឆ័ត្រយោង ៩១១, លោកឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ១ និងលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ បានសុំលាលែងពីនាយរងសេនាធិការចម្រុះ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ។
គួររំលឹកថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានចេញសេចក្តីសម្រេចថ្មីមួយ ដោយកែសម្រួលផ្ទេរក្របខ័ណ្ឌ អង្គភាពកងពលធំអន្តរាគមន៍ និងកងពលតូចអន្តរាគមន៍ចំនួន៥ ពីអគ្គបញ្ជាការដ្ឋានមកចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក៕
ប្រភព៖ Fresh News

ក្រសួងបរិស្ថាន នឹងរៀបចំកម្មវិធីបញ្ជ្រាបការអនុវត្តល្អមេត្រីភាព បរិស្ថានក្រោមប្រធានបទ «រួមគ្នាដើម្បីមេត្រីភាពបរិស្ថាន» នៅក្រុងស្ទឹងត្រែង
ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងស្តីពីកម្មវិធីបញ្ជ្រាបការអនុវត្ត ល្អមេត្រីភាពបរិស្ថាន និងកម្មវិធីផ្តល់រង្វាន់ជូនប្រតិបត្តិករ មេត្រីភាព បរិស្ថាននៅថ្នាក់ក្រោមជាតិក្រោមប្រធានបទ «រួមគ្នាដើម្បីមេត្រីភាព បរិស្ថាន» ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
នៅក្នុងសេចក្តីជូនដំណឹង ក៏បានបញ្ជាក់ថា កម្មវិធីនេះមានគោលបំណង បញ្ជ្រាប និងលើកទឹកចិត្តដល់យុវជន សាធារណជន ប្រជាសហគមន៍ និងប្រតិបត្តិករមេត្រីភាពបរិស្ថានក្នុងការចូលរួមកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកប ដោយចីរភាព៕
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន មានដូច ខាងក្រោម ៖

អ្នកនាំពាក្យការពារជាតិ៖ ការលាលែងរបស់មេទ័ពទាំង៥រូបពីតំណែងនាយរងសេនាធិការចម្រុះគឺជាការអនុវត្តតាមច្បាប់និងប្រសិទ្ធភាពការងារ
នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិនៅព្រលប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការលាលែងរបស់មេទ័ពទាំង៥រូបចេញពីតំណែងនាយរងនាយសេនាធិការចម្រុះគឺជាការអនុវត្តប្រកាសរបស់លោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិដែលធ្វើការកែសម្រួល ផ្ទេរក្របខ័ណ្ឌអង្គភាពកងពលធំអន្តរាគមន៍ និងកងពលតូចអន្តរាគមន៍ចំនួន៥។
ការចេញមុខអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពីឧត្តមសេនីយ៍ឯក ស្រី ឌិក មេបញ្ជាការកងពលធំអន្ដរាគមន៍៣ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលធំអន្ដរាគមន៍លេខ២ ឧត្តមសេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការកងពលតូចទ័ពពិសេសឆ័ត្រយោង ៩១១ ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ១ និងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០បានធ្វើលិខិតមួយសុំលាលែងពីតំណែងនាយរងសេនាធិការចម្រុះកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការលាលែងរបស់មេទ័ពទាំង៥រូបចេញពីតំណែងនាយរងសេនាធិការចម្រុះ គឺជាការអនុវត្តឱ្យស្របតាមសេចក្តីសម្រេចសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ដែលកែសម្រួល ផ្ទេរក្របខ័ណ្ឌអង្គភាពកងពលធំអន្តរាគមន៍ និងកងពលតូចអន្តរាគមន៍ចំនួន៥ ពីអគ្គបញ្ជាការដ្ឋានមកចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក»។
បើតាម លោក ឈុំ សុជាត ការលាលែងរបស់មេទ័ពទាំង៥រូបចេញពីតំណែងនាយរងសេនាធិការចម្រុះគឺមិនមែនជារឿងចម្លែកនោះទេ ពីព្រោះពួកគាត់បានទៅកាន់តំណែងជាមេបញ្ជាការកងពលរៀងៗខ្លួន ដែលស្ថិតនៅក្រោមចំណុះផ្ទាល់របស់បញ្ជាការដ្ឋានកងទ័ពជើងគោក។ លោកបានបញ្ជាក់បន្ថែមថា «ការកែ សម្រួលរចនាសម្ព័ន្ធ និងក្របខណ្ឌមួយចំនួននេះគឺដើម្បីពង្រឹងខឿនការពារជាតិ ក៏ដូចជាជំរុញឱ្យប្រសិទ្ធភាពការងារនៅក្នុងក្របខណ្ឌការពារជាតិកម្ពុជាកាន់តែប្រសើរនិងខ្លាំងក្លាថែមទៀត»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិបានចេញសេចក្តីសម្រេចថ្មីមួយដោយកែសម្រួលផ្ទេរក្របខ័ណ្ឌ អង្គភាពកងពលធំអន្តរាគមន៍ និងកងពលតូចអន្តរាគមន៍ចំនួន៥ ពីអគ្គបញ្ជាការដ្ឋានមកចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក។ កងពលទាំង៥នោះរួមមានកងពលធំអន្ដរាគមន៍៣, កងពលធំអន្ដរាគមន៍លេខ២, កងពលតូចទ័ពពិសេសឆ័ត្រយោង៩១១, កងពលតូចអន្ដរាគមន៍លេខ១ និងកងពលតូចថ្មើរជើងលេខ៧០ ផងដែរ ដែលកន្លងទៅ កងពលទាំងនេះ បានស្ថិតនៅក្រោមការដឹកនាំបញ្ជាររបស់នាយសេនាធិការចម្រុះ៕

ប្រជាពលរដ្ឋចាស់ជរា មានជីវភាពខ្វះខាត១២០គ្រួសារ រួមជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងខេត្តត្បូងឃ្មុំ ទទួលអំណោយពីសប្បុរសជន
ត្បូងឃ្មុំ៖ ដោយមើលឃើញពីការលំបាក និងជីវភាពខ្វះខាតក្នុងការរស់នៅ របស់ប្រជាពលរដ្ឋ ជាជនចាស់ជរានោះ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយ និងសប្បុរសជនមាន លោកស្រី ម៉ៅ មុំ ឧកញ្ញ៉ា ទ្រី ភាព លោកស្រី កែវ វង្ស សៀក ប្រធានក្រុមហ៊ុន SK កែសម្ភស្ស អ៊ីវ៉ុល និងលោកស្រី ជួប វ៉ារី ឧកញ្ញ៉ា សូ សេត បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ចាស់ជរា ចំនួន ១២០គ្រួសារដែលមានជីវភាពខ្វះខាត នៅភូមិថ្មពេជញរ២ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
មានមតិសំណេះសំណាលនាឱកាសនោះ លោកស្រី ម៉ៅ មុំ បានឲ្យដឹងថា អំណោយទាំងនេះ គឺជាទឹកចិត្តផ្ទាល់របស់លោកស្រី រួមជាមួយសប្បុរសជននានា បានមូលមតិគ្នាដើម្បីប្រមូលថវិការ និងគ្រឿងបរិភោគឧបភោគមួយចំនួន មកចែកជូនប្រជាពលរដ្ឋដែលមានវ័យចាស់ជរា និងមានជីវភាពខ្វះខាត។
លោកស្រី បានបន្តថា អំណោយទាំងនេះដែរ គឺគ្រាន់តែជាការចូលរួមចំណែកកាត់បន្ថយ ភាពខ្វះខាត និងជួយសម្រាលទុក្ខលំបាកបានតែមួយ រយៈពេលខ្លីប៉ុណ្ណោះ ហើយចែកជូនដោយមិនប្រកាន់ ជាតិសាសន៍ ពណ៌សម្បុរ និងនិន្នាការ នយោបាយឡើយ ។ ដូច្នេះ លោកស្រី ក៏បានសំណូមពរដល់បងប្អូនទាំងអស់ សូមឲ្យមានការយោគយល់ អធ្យាស្រ័យ ចំពោះ អំណាយទាំងអស់នេះ គឺជួយសម្រាលទុក្ខលំបាកបានមួយគ្រាតែប៉ុណ្ណោះ។
ក្នុងឱកាសនោះដែរ លោក លី ឡេង បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានយកចិត្តទុកដាក់ និងចំណាយពេលវេលាដ៏មានតម្លៃ និងបានផ្តល់នូវធនធានមួយចំនួន ដល់ប្រជាពលរដ្ឋចាស់ជរា ដែលមានជីវភាពខ្វះខាតនាពេលនេះ ។
ដោយសាររដូវនេះ ជារដូវទឹកជំនន់ មានភ្លៀងធ្លាក់ និងអាចមានខ្យល់កន្រ្តាក់ ក្នុងនាមអាជ្ញាធរខេត្ត លោក លី ឡេង បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមថែរក្សាសុខភាព ត្រូវយកចិត្តទុកដាក់មើលថែរក្សាកូនតូចៗឲ្យបានល្អប្រសើរ និងត្រូវអនុវត្តតាមទិសស្លោកទាំង ៣ គឺ ៖ ផឹកស្អាត ហូបស្អាត រស់នៅស្អាត ដើម្បីទទួលបានសុខភាពល្អ ជៀសឆ្ងាយពីជំងឺដង្កាត់ និងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។
សូមបញ្ជាក់ថា អំណោយចែកជូនប្រជាពលរដ្ឋចាស់ជរា ចំនួន ១២០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានអង្ករ៥០គីឡូក្រាម, មី១កេស, ត្រីខ១ដុំ, ប្រេងឆា១ដប, ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួរ, ប៊ីចេងកញ្ចប់, ក្រមា១ និងថវិកា ១០ ម៉ឺនរៀល។ ចំណែកលោកគ្រូ-អ្នកគ្រូ ២០នាក់ ម្នាក់ៗទទួលបាន ទឹកសាប៊ូអនាម័យ១ដប ក្រមា១ និងថវិការ១០ម៉ឺនរៀល។ ដោយឡែកសិស្សានុសិស្សចំនួន ៣០០នាក់ ម្នាក់ៗ ទទួលបាន សៀវភៅ ប៊ិច ខ្មៅដៃ និងថវិកា ១០០០០រៀលផងដែរ៕
មេបញ្ជាការយោធភូមិភាគទី៥ ធ្វើទស្សនកិច្ចសិក្សា ស្តីពីការងារ កសាងពង្រឹង អង្គភាពរឹងមាំលើគ្រប់វិស័យ នៅទីបញ្ជាការវរសេនាតូចលេខ ១
ប៉ៃលិន៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីទស្សនកិច្ចសិក្សា ស្តីពីការងារ កសាងពង្រឹង អង្គភាពរឹងមាំលើគ្រប់វិស័យ នៅទីបញ្ជាការវរសេនាតូចលេខ ១ ចំណុះឱ្យតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ស្ថិតក្នុងភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយ នាយរងសេនាធិការ នាយការិយាល័យយោធភូមិភាគទី៥ មេបញ្ជាការកងពល មេបញ្ជាការបណ្តាវរៈចំណុះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងបណ្តាសម្ព័ន្ធមេត្រីភាព ព្រមទាំងនាយទាហ៊ាន និងពលទាហ៊ាន ចំនួន ២៦៤នាក់ផងដែរ។
មានប្រសាសន៍ស្វាគមន៍ ក្នុងពិធីនោះ លោកវរសេនីយ៍ឯក កែម អនុជ មេបញ្ជាការរង និងជានាយសេនាធិការ នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន បានឱ្យដឹងថា បើទោះបី សភាពការណ៍នៅតាមជួរបន្ទាត់ព្រំដែន (ខ្មែរ-ថៃ) ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន មានសភាពស្ងប់ស្ងាត់ធម្មតាយ៉ាងណាក៏ដោយ ក៏អង្គភាពតំបន់ប្រតិបត្តិការសឹកងខេត្ត និងអង្គភាពចំណុះ បានបំពេញភារកិច្ចទទួលខុសត្រូវការងាររៀងៗខ្លួន ដោយចិត្តមុះមុត ក្លាហាន រឹងមាំ និងមានសាមគ្គីភាពល្អ ដោយឈរលើគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងប្រជាជន។
លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺតែងតែគិតគូពីសុខទុក្ខរបស់កងទ័ព និងគ្រួសារទ័ព នៅគ្រប់កងឯកភាពដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងកាន់តែបង្ហាញនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងថ្នាក់ដឹកនាំកំពូល ជាមួយថ្នាក់ក្រោមដែលមិនអាចខ្វះបាន។
លោកអភិបាលខេត្ត បានបន្តទៀតថា ក្នុងនាមអភិបាលខេត្ត និងជា ប្រធានគណៈបញ្ជាការឯកភាពខេត្ត លោកនឹងជំរុញដល់បណ្តាអង្គភាពសម្ព័ន្ធមេត្រីភាពទាំងអស់ក្នុងខេត្ត ត្រូវបន្តការឧបត្ថម្ភគាំទ្រ និងចុះសួរសុខទុក្ខ ដល់កងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញភារកិច្ចការពារជាតិ និងប្រជាជន ដើម្បីជាការលើកទឹកចិត្ត ដែលពួកគាត់បានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាផ្សារភ្ជាប់មនោសញ្ចេនារវាងសមរភូមិមុខ និងសមរភូមិក្រោយឱ្យបានកាន់តែជិតសិ្នទ្ធថែមទៀត។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង បានកោតសរសើរ ដល់អង្គភាពវរសេនាតូចលេខ១ ដោយជាក់ស្តែងឃើញថា មានការវិវឌ្ឍឈានឡើងច្រើន បើប្រៀបធៀបទៅនឹងរយៈពេលមុន នេះសបញ្ជាក់ពីប្រសិទ្ធភាពនៃការដឹកនាំរបស់ថ្នាក់ដឹកនាំរបស់អង្គភាពគ្រប់ជាន់ថ្នាក់ មានការសាមគ្គីឯកភាពផ្ទៃក្នុងល្អ និងដោយអាស្រ័យមានការចូលរួមដ៏សស្រាក់សស្រាំពីនាយ-ពលទាហានគ្រប់ៗរូប និងការយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំខេត្ត សប្បុរសជន និងបណ្តាសម្ព័ន្ធមេត្រីភាព។
ថ្លែងក្នុងពិធីនោះដែរ លោកមេបញ្ជាការ ក៏បានមានប្រសាសន៍ផ្តាំផ្ញើ ដល់បណ្តាអង្គភាពទាំងអស់ ជាពិសេសអង្គភាពវរសេនាតូចលេខ១ ចំណុះឱ្យតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ត្រូវបន្តអនុវត្តន៍ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់ វិស័យ ដូចដែលមានចែងនៅក្នុងផែនការកសាង ពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យរបស់យោធភូមិភាគទី៥ ទាំង៤ ខ្លឹមសារ ដោយស្មារតី ទទួលខុសត្រូវខ្ពស់ ស្មារតីច្នៃប្រឌិត គំនិតផ្តើមតទៅមុខទៀតឲ្យដូចភ្លៀងរលឹម។
ព្រមជាមួយគ្នានេះ លោក ប៊ុន សេង ក៏បានក្រើនរំលឹកដល់គ្រប់អង្គភាពទាំងអស់ ត្រូវអនុវត្តន៍ឱ្យបានរឹងមាំនូវភារកិច្ចនៃកងយោធពលខេមរភូមិន្ទ គឺការពារជាតិ បូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិភាព ស្ថិរភាពសង្គមជាតិ ឱ្យបានដាច់ខាត ទោះក្នុងតម្លៃណា ក៏ដោយ។
បើតាមរបាយការណ៍របស់លោកវរសេនីយ៍ទោ ហោ ប៊ុនហៀង មេបញ្ជាការវរសេនាតូចលេខ១ បានឱ្យដឹងថា រចនាសម្ព័ន្ធវរសេនាតូចលេខ១ មានទីបញ្ជាការវរសេនាតូចចំនួន ១ អនុសេនាធំចំនួន ៤ (គឺកងអនុសេនាធំទី១,ទី២,ទី៣ និងកងអនុសេនាធំគាំទ្រ) កងអនុសេនាតូចចំណុះទីបញ្ជាការវរៈ ចំនួន៣ (គឺកងអនុសេនាតូចស៊ើបការ /ការពារ ,ដឹកជញ្ជូន និងបញ្ជូនសារ) ដោយមានទ័ពសរុបចំនួន ៣៩នាក់ ស្មើនឹង ១៦% នៃក្របខ័ណ្ឌថ្នាក់លើកំណត់ ២៥០នាក់ ក្នុងនោះនាយទាហ៊ាន ចំនួន ៣៧នាក់ និងនាយទាហ៊ានរងចំនួន ២នាក់៕
ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចបើកកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងនៃការធ្វើបច្ចុប្បន្នភាពកម្រងសេវាសាធារណៈ
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅបន្ទប់ប្រជុំត្រយ៉ងនៃទីស្ដីការក្រសួងបរិស្ថាន លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខា ធិការ ក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារជំនាញក្រសួងបរិស្ថានជួបប្រជុំជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាអំពីសេចក្តីព្រាងនៃការធ្វើបច្ចុប្បន្នភាពកម្រងសេវាសាធារណៈរបស់ក្រសួងបរិស្ថាន ។
ជាលទ្ធផលអង្គប្រជុំ បានឯកភាពជាគោលការណ៍លើចំណុចសំខាន់មួយចំនួនរួមមាន៖ (១)កែសម្រួលតម្លៃសេវាមានស្រាប់មួយចំនួន (២)បន្ថែមសេវាថ្មីមួយចំនួនទៅក្នុងកម្រងសេវា (៣)ផ្ទេរសេវាមួយចំនួនទៅឲ្យមន្ទីរបរិស្ថានជាអ្នកអនុវត្ត និង (៤) លុបចោលសេវាមួយចំនួន៕
ប្រជាពលរដ្ឋខ្មែររស់នៅរដ្ឋវ៉ាស៊ីនតោន បង្ហាញក្តីសោមនស្សរីករាយចំពោះ វត្តមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក
យោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកដែលមានឈ្មោះថា Khmer Overseas នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ទីក្រុងអូឡាំព្យា ក្នុងរដ្ឋវ៉ាស៊ីនតោន មានក្តីសោមនស្សរីករាយចំពោះវត្តមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅលើទឹកដីសហរដ្ឋអាមេរិក ហើយពួកគាត់បានត្រៀមខ្លួនរួចស្រេច នឹងអញ្ជើញទៅទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ទាល់ ដែលនឹងមកទីក្រុង New York ដើម្បីចូលរួមសម័យប្រជុំអង្គការ សហប្រជាជាតិលើកទី ៧៣។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញមកចូលរួមកិច្ចប្រជុំអង្គការ សហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
សូមទស្សនាឃ្លីបវីដេអូខាងក្រោមនេះ៖
Subscribe to:
Posts (Atom)