នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ត្រូវជាថ្ងៃកាន់បិណ្ឌវេនទី១០ លោក សរ ចំរុង អភិបាល ខេត្តក្រចេះ អមដំណើរដោយថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងពុទ្ធសាសនិក បានអញ្ជើញចូលរួមដាក់បិណ្ឌវេនទី១០នៅវត្តចំនួន០២គឺ វត្តបទុមរង្សីក្រគរ និងវត្តសិរីសុន្ធវង្សក្រុងក្រចេះ ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ។
ក្នុងពិធីដាក់បិណ្ឌនេះផងដែរ អភិបាលខេត្តក្រចេះ ព្រមទាំងមន្រ្តីរាជ និងប្រជាពលរដ្ឋ បាននាំយកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដើម្បីប្រគេនដល់ព្រះសង្ឃទុកកសាងសមិទ្ធផលនានាក្នុងវត្ត ហើយបានរាប់បាត និងវេរប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ នូវបច្ច័យមួយចំនួន ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគជាច្រើនទៀត។
បន្ទាប់មក លោកអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋបានបង្សុកូលដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបងប្អូនជីដូនជីតា និងញាតិកាទាំង៧សន្តាន ដែលបានចែកឋានទៅ ឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិតដើម្បីបុព្វហេតុជាតិ៕
Friday, September 15, 2017
សាលាឧទ្ធរណ៍បើកសវនាការ កាត់ទោសលោក គឹម សុខ ករណីចោទថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី
សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបើកសវនាការរឿងក្តីលោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ ពាក់ព័ន្ធការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី។
លោក ទូច ថារិទ្ធិ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ ថ្លែងប្រាប់ថា សវនាការនេះដឹកនាំ ដោយលោក ប៉ាក ច័ន្ទសំបូរ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក សរ យសថាវរៈ ជាតំណាង មហាអយ្យការ។
គួររំលឹកថា លោក គី ឫទ្ធី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ប្រកាសសាលក្រមផ្តន្ទាទោសលោក គឹម សុខ ដាក់ពន្ធនាគាររយៈពេល១៨ខែ ពិន័យ៨លានរៀលចូលថវិការដ្ឋ និង សងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន៨០០លានរៀល ករណីចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី។
លោក គឹម សុខ ជាប់ចោទចំនួនពីរបទល្មើស គឺញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជា សាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។
បច្ចុប្បន្នលោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយលោកនាយករដ្ឋមន្រ្ដី ដូចគ្នា គឺពាក់ព័ន្ធការ ដែលលោក គឹម សុខ បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតក មិនដែលឃើញ៕
លោក ទូច ថារិទ្ធិ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យសាលាឧទ្ធរណ៍ ថ្លែងប្រាប់ថា សវនាការនេះដឹកនាំ ដោយលោក ប៉ាក ច័ន្ទសំបូរ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងលោក សរ យសថាវរៈ ជាតំណាង មហាអយ្យការ។
គួររំលឹកថា លោក គី ឫទ្ធី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ប្រកាសសាលក្រមផ្តន្ទាទោសលោក គឹម សុខ ដាក់ពន្ធនាគាររយៈពេល១៨ខែ ពិន័យ៨លានរៀលចូលថវិការដ្ឋ និង សងសំណងជំងឺចិត្តដល់ដើមបណ្ដឹងចំនួន៨០០លានរៀល ករណីចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី។
លោក គឹម សុខ ជាប់ចោទចំនួនពីរបទល្មើស គឺញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជា សាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។
បច្ចុប្បន្នលោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយលោកនាយករដ្ឋមន្រ្ដី ដូចគ្នា គឺពាក់ព័ន្ធការ ដែលលោក គឹម សុខ បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតក មិនដែលឃើញ៕
អភិបាលរាជធានីភ្នំពេញ ដឹកនាំអភិបាលខណ្ឌទាំង១២ ចុះសួរសុខទុក្ខ និងចែកអំណោយជូនកងទ័ពជួរមុខ ក្នុងខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានដឹកនាំអភិបាលខណ្ឌទាំង១២ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងទ័ពជួរមុខនៅ កងពលតូចអន្ដរាគមន៍លេខ១២៨ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ព្រំដែនឡាវ។
បន្ទាប់ពីចប់កម្មវិធីនេះលោកអភិបាល និងគណៈប្រតិភូនឹងចុះសួរសុខទុក្ខ ព្រមទាំងចែកអំណោយជូនកងទ័ព ជួរមុខក្នុងតំបន់ប្រាសាទព្រះវិហារ កងពលតូចលេខ៩ និងវរនគរបាលការពារព្រំដែនលេខ៧៩៣ ក្នុងខេត្តព្រះវិហារ ក្នុងនាមជាសមរភូមិជួរក្រោយ លើកទឹកចិត្តដល់ជួរមុខក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
តាមកម្មវិធីក្នុងដំណើរចុះទៅសមរភូមិជួរមុខ នៅព្រឹកនេះគណៈប្រតិភូដែលដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងសំណេះសំណាលជាមួយ កងពលតូចអន្ដរាគមន៍លេខ១២៨ និងចុះហត្ថ លេខាចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាផងដែរ។
គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះ គណៈប្រតិភូសាលារាជធានីភ្នំពេញ នឹងបន្ដដំណើរទៅកង ពលធំអន្ដរាគមន៍លេខ៣ ដែលនឹងមានការទទួលស្វាគមន៍ពីលោក ស្រី ឌឹក មេបញ្ជាការកងពល ធំអន្ដរាគមន៍លេខ៣ផងដែរ៕
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យដោះស្រាយវិវាទការងារដោយសន្តិវិធី យោគយល់ និងដោយការស្រឡាញ់
នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដល់ភាគីនិយោជក និងនិយោជិតដោះស្រាយបញ្ហាវិវាទការងារប្រកបដោយសន្តិវិធី ដោយការយោគយល់ និងដោយការស្រឡាញ់ដើម្បីការរីកចម្រើនទៅមុខទាំងអស់គ្នាប្រកបដោយសុខដុមនីយកម្មការងារ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលសួរសុខទុក្ខកម្មករនិយោជិតជាង១ម៉ឺននាក់នៅ សួនឧស្សាហកម្មវឌ្ឍនៈ ១ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា នៅក្នុងគ្រួសារមានគ្នាប្រាំនាក់ ក៏គង់មានថ្ងៃប៉ះទង្គិចគ្នា ចុះទម្រាំនៅក្នុងរោងចក្រដែលមានមនុស្សជាង២ពាន់នាក់គឺតែងតែមានការប៉ះទង្គិចគ្នាមិនខានឡើយ ហើយការបណ្តេញចេញពីការងារមិនមែនជាដំណោះស្រាយពិតទេ។ លោក ក៏បានសំណូមពរឱ្យកម្មករនិយោជិតទាំងអស់ គោរពច្បាប់ការងារទាំងអស់គ្នាដើម្បីជាផលប្រយោជន៍ទាំងភាគីនិយោជិត និងថៅកែដែលភាគីទាំងពីរនេះមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា កាលពីឆ្នាំ១៩៩៧ កម្ពុជាមានរោងចក្រតែ៦៤រោងចក្រ កម្មករ ៨២០០០នាក់ ប្រាក់ឈ្នួលអប្បបរមា ៤០ដុល្លារក្នុងមួយខែ ហើយទំហំនាំចេញត្រឹមតែ២២៧លានដុល្លារប៉ុណ្ណោះ។ បច្ចុប្បន្ននេះ កម្ពុជាមានទំហំនាំចេញរហូតទៅដល់ ៧៦៦៣លានដុល្លារអាមេរិក ដែលនេះជាវឌ្ឍនភាពធំណាស់ដែលបានកើតឡើងពីការរួមគ្នាទាំងនិយោជិត និយោជក ឬអាចថាទាំងអ្នកវិនិយោគ ទាំងកម្មករ កម្មការិនីរបស់យើង។ ទាំងអស់នេះអាចនិយាយបានថាពលកម្មវ័យក្មេងរបស់យើង បានរួមចំណែកធ្វើឱ្យកំណើនសេដ្ឋកិច្ចជាង ៧%ក្នុងមួយឆ្នាំ។ នេះជាសមិទ្ធផលដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ក៏បានបន្ថែមថា ដើម្បីធានាដល់កិច្ចអភិវឌ្ឍទាំងនេះ ត្រូវតែធានាឱ្យបាននូវសន្តិភាព ស្ថិរភាពនយោបាយ ហើយចំណុចនេះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានលទ្ធភាពធ្វើកិច្ចការនេះបាន គណបក្សដទៃគ្មានលទ្ធភាពក្នុងការគ្រប់គ្រងស្ថានការណ៍របស់កម្ពុជាទេ។ ប្រទេសមួយចំនួនកំពុងតែមានស្ថានភាពច្របូកច្របល់ច្រើនឡើងៗរាប់ទាំងប្រទេសមីយ៉ាន់ម៉ាដែលស្ថិតក្នុងក្របខណ្ឌអាស៊ានផងដែរ៕
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យកម្មករនិយោជិតនិងឱពុកម្តាយបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា
នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗកម្មករនិយោជិត និងឱពុកម្តាយរបស់ពួកគេនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យលោកមានឱកាសធ្វើជានាយករដ្ឋមន្រ្តីតទៅទៀត។ លោក បានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករនិយោជិតជាង១ម៉ឺននាក់នៅ សួនឧស្សាហកម្មវឌ្ឍនៈ ១ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង រាជធានីភ្នំពេញ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កិច្ចការដែលក្មួយៗកម្មករមានសព្វថ្ងៃ ប្រាក់ចំណូលដែលទទួលបានសព្វថ្ងៃ បើទោះបីជាមិនទាន់សមស្របនឹងការចង់បានរបស់យើងក៏ដោយ ក៏ប៉ុន្តែវាបានមកពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ជំនួបថ្ងៃនេះ ក៏បានបញ្ជាក់ពីការរីកលូតលាស់ ក៏ដូចជាស្ថិរភាពរបស់ប្រទេសយើង។ កម្ពុជា បានចេញដំណើរពីស្ថានភាពលំបាកលំបិន ពីស្ថានភាពខ្វះមុខខ្វះក្រោយ ហើយពីស្ថានភាពដែលប្រាក់ឈ្នួលពេលនោះទាបខ្លាំងណាស់។ ក្នុងដំណាក់កាលដំបូងកម្ពុជាមានរោងចក្រមួយចំនួន ដែលសេសសល់ពីរបបប៉ុល ពត ដល់ពីការបំផ្លាញដោយរបបប៉ុល ពត តែក៏ជាសមិទ្ធផលដែលបានបន្សល់ទុកដោយស្នាព្រះហស្ថរបស់សម្តេចឱ សម្តេចតា សម្តេចតាទួត សល់ពីគ្រាប់បែកដែលទម្លាក់បំផ្លាញរោងចក្រទាំងនោះក៏បានប្រែក្លាយជាទីតាំងថ្មីៗដូចសព្វថ្ងៃនេះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តទៀតថា កម្ពុជាចាប់ផ្តើមពីស្ថានភាពដែលមានប្រជាជន ត្រឹមតែ៥លាននាក់ តែឥឡូវប្រជាពលរដ្ឋយើងកើនឡើងជាង១៥លាននាក់រួចស្រេចទៅហើយ។ ដូចនេះវាមានតម្រូវការខ្លាំងណាស់ជាមួយនឹងការបង្កើតទីផ្សារថ្មីៗ ផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ប្រជាពលរដ្ឋយើង។ នៅពេលកំណើនប្រជា ជនកើនឡើង ក៏មានតម្រូវការកើនឡើងនៃស្បៀងអាហារ សាលារៀន មន្ទីរពេទ្យ និងតម្រូវការផ្សេងៗទៀត ដែលនោះហើយជាបញ្ហានៃការដោះស្រាយរបស់យើងដែលមិនចេះចប់មិនចេះហើយនោះទេ៕
លោក ហ៊ុន សែន បញ្ជាឱ្យស្ថាប័នមានសមត្ថកិច្ច ស្រាវជ្រាវវត្តមានជនជាតិអាមេរិក ដែលសង្ស័យថា នៅពីក្រោយបាតុកម្មហិង្សានៅកម្ពុជាឆ្នាំ២០១៣
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យអគ្គស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ ធ្វើការស្រាវជ្រាវវត្តមានជនជាតិអាមេរិកទាំងឡាយ ដែលសង្ស័យថា បានធ្វើចារកម្មនៅពីក្រោយខ្នងបាតុកម្មហិង្សាឆ្នាំ២០១៣ ឱ្យដឹងថាតើនរណាខ្លះដែលបានចូលមកដល់កម្ពុជា។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករនិយោជិត ជាង១ម៉ឺននាក់នៅ សួនឧស្សាហកម្មវឌ្ឍនៈ១ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា បានដឹងពីមុនមកហើយថា មានចារកម្មអាមេរិកពីរនាក់បានមកបញ្ជា សូម្បីតែនៅផ្លូវវេងស្រេងក៏មានបាតដៃចារកម្មទាំងពីរនាក់នោះដែរ។ កម្ពុជាគ្មានចេតនារករឿងជាមួយអាមេរិកទេ ប៉ុន្តែសូមអាមេរិកកុំមើលកម្ពុជាក្នុងកែវភ្នែកអាក្រក់។
ចំណាត់ការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បែបនេះ បន្ទាប់ពីមានបែកធ្លាយវីដេអូរបស់លោក កឹម សុខា ទទួលស្គាល់ថា អាមេរិកជាអ្នកនៅពីក្រោយខ្នង និងបានណែនាំលោក អំពីវិធីផ្តួលរំលំផ្លាស់ប្តូរ រាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាមរបៀបនៅយូហ្គោស្លាវី និងសេប៊ី ហើយថែមទាំងបានបញ្ជូនសាស្រ្តាចារ្យអាមេរិកមកជួយបណ្តុះបណ្តាល និងអនុវត្តន៍នៅកម្ពុជាទៀតផង។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ហ៊ុន សែន ក៏បានស្នើឱ្យអាមេរិកចេញមុខបកស្រាយឱ្យបានច្បាស់ផងដែរចំពោះមុខប្រជាជនកម្ពុជា៕
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា បានដឹងពីមុនមកហើយថា មានចារកម្មអាមេរិកពីរនាក់បានមកបញ្ជា សូម្បីតែនៅផ្លូវវេងស្រេងក៏មានបាតដៃចារកម្មទាំងពីរនាក់នោះដែរ។ កម្ពុជាគ្មានចេតនារករឿងជាមួយអាមេរិកទេ ប៉ុន្តែសូមអាមេរិកកុំមើលកម្ពុជាក្នុងកែវភ្នែកអាក្រក់។
ចំណាត់ការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បែបនេះ បន្ទាប់ពីមានបែកធ្លាយវីដេអូរបស់លោក កឹម សុខា ទទួលស្គាល់ថា អាមេរិកជាអ្នកនៅពីក្រោយខ្នង និងបានណែនាំលោក អំពីវិធីផ្តួលរំលំផ្លាស់ប្តូរ រាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាមរបៀបនៅយូហ្គោស្លាវី និងសេប៊ី ហើយថែមទាំងបានបញ្ជូនសាស្រ្តាចារ្យអាមេរិកមកជួយបណ្តុះបណ្តាល និងអនុវត្តន៍នៅកម្ពុជាទៀតផង។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ហ៊ុន សែន ក៏បានស្នើឱ្យអាមេរិកចេញមុខបកស្រាយឱ្យបានច្បាស់ផងដែរចំពោះមុខប្រជាជនកម្ពុជា៕
បន្ថែមពីការផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងជួបកម្មករដោយផ្ទាល់ជាង១លាននាក់ ដើម្បីស្វែងយល់ពីលក្ខ័ណ្ឌការងារ
នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញ ជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនកម្មករកម្មការនីចំនួន ១៦,៤៨៤ នាក់នៅសួន ឧស្សាហកម្ម វឌ្ឍនៈ១ ស្ថិតក្នុងខណ្ឌដង្កោរ រាជធានីភ្នំពេញ។ លោកនាយករដ្ឋមន្ត្រី បានបង្ហាញក្តីរីករាយយ៉ាងខ្លាំង ដែលបានកំពុងធ្វើនូវអ្វី ដែលលោកបានសន្យាជាមួយកូនក្មួយកម្មករ ថានឹងចុះជួបពួកគេដោយផ្ទាល់។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថាលោកគ្រោងនឹងចុះជួបបងប្អូនកម្មករជាង១លាននាក់ នៅទូទាំងប្រទេស។ លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ឧស្សាហកម្ម ២០១៥-២០២៥ ដែលបានធ្វើឱ្យវិស័យនេះ មានសន្ទុះរីកចម្រើនដូចសព្វថ្ងៃ ហើយកំណើននៃការនាំចេញមានរហូតដល់១២,០០០លានដុល្លារអាមេរិក។
តាមរយៈការចុះជួបសួរសុខទុក្ខដោយផ្ទាល់នេះ លោកនាយករដ្ឋមន្ត្រី បានសង្កេតឃើញថា លក្ខ័ណ្ឌការងារតាមរោងចក្រ ត្រូវបានកែលម្អកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ហើយបញ្ហាការងារក៏ត្រូវបានដោះស្រាយ។ លោក ហ៊ុន សែន បន្ថែមថា លោកនឹងបន្តចុះជួប បងប្អូនកម្មករ -កម្មការិនី នៅរៀងរាល់ថ្ងៃអាទិត្យ និងថ្ងៃពុធ ព្រោះសុខទុក្ខរបស់កម្មករ គឺជាសុខទុក្ខរបស់លោកផ្ទាល់។ លោកនាយករដ្ឋមន្ត្រី បានឱ្យដឹងថាកាលពីឆ្នាំ ១៩៩៧ កម្ពុជាមានរោងចក្រត្រឹមតែ៦៤ប៉ុណ្ណោះ តែពេលនេះកម្ពុជាមានប្រមាណជាង១ម៉ឺនរោងចក្រ និងបានផ្តល់ការងារដល់ពលរដ្ឋប្រមាណជាង១លាននាក់។ ប្រាក់ខែកម្មករពីមុនគឺមានតែជាង ៣០ដុល្លារ ប៉ុន្តែបានតម្លើងមករហូតដល់១៥៣ដុល្លារបូកថែមនឹង ប្រាក់អត្ថប្រយោជន៍ផ្សេងៗគឺ ច្រើនជាង២០០ដុល្លារ។ ជាងនេះទៅទៀតនៅឆ្នាំ២០១៨ ប្រាក់ខែកម្មករ នឹងតម្លើងដល់១៦៨ ដុល្លារ បូកថែមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត គឺច្រើនជាង២០០ដុល្លារ ដែលនឹងធ្វើអោយជីវភាពរស់នៅ របស់ពលរដ្ឋកាន់តែល្អប្រសើរឡើង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា បាននិងកំពុងអនុវត្តគោលនយោបាយ (៣-សុំ) គឺ១) សុំអោយបរទេសជួយកម្ពុជា ២)សុំអោយបរទេសមកវិនិយោគនៅកម្ពុជា និង ៣)សុំអោយ បរទេសជួយទិញទំនិញពីកម្ពុជា ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជួយដល់ជីវភាពរស់នៅរបស់ បងប្អូនកម្មករអោយកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះដែរ លោកបានអំពាវនាវ ដល់ម្ចាស់រោងចក្រទាំងអស់ ត្រូវមានការយោគយល់គ្នាជាមួយកម្មករនិយោជិតហើយត្រូវខិតខំ ដោះស្រាយបញ្ហាតាមសន្តិវិធីចៀសវាងវិវាទផ្សេងៗ ដែលឈានទៅដល់ ការបណ្តេញកម្មករចេញពីរោងចក្រជាដើម។
ដោយឡែកចំពោះដំណោះស្រាយទឹក គឺចាប់ពីថ្ងៃ១ ខែកញ្ញា ឆ្នាំ២០១៧ តម្លៃទឹកដែលម្ចាស់ផ្ទះនឹងលក់ អោយកម្មកគឺត្រឹមតែ ៨០០៛ ប៉ុណ្ណោះក្នុង១ម៉ែត្រគូប។ ចំពោះអគ្គីសនីវិញ បើប្រើ៥០គីឡូវ៉ាត់ម៉ោងចុះ ក្រោមគឺតម្លៃ ៤១០៛។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រី បានបន្តអំពាវនាវដល់ ម្ចាស់ផ្ទះជួលសូមកុំតម្លើងថ្លៃឈ្នួលផ្ទះក្នុងរយៈពេល១ឆ្នាំ (២០១៨) ដើម្បីអោយកម្មករនៅសល់ប្រាក់ មួយចំនួនសម្រាប់ដោះស្រាយជីវភាពរស់នៅអោយបានល្អប្រសើរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា កម្មករកម្មការិនីទូទាំងប្រទេស នឹងទទួលបានសេវាជិះឡានក្រុងសាធារណៈ FREE រយៈពេល២ឆ្នាំ (សីហា ២០១៧-សីហា ២០១៩)។ នៅឆ្នាំ ២០១៩ ខាងមុខនេះ កម្មករទាំងអស់ នឹងមានប្រាក់សោធននិវត្តន៍ (ប្រាក់រឺត្រែត) ចំនួន ៨០% នៃ ប្រាក់ខែដែលខ្លួនធ្លាប់បានទទួលពីមុន។ ចាប់ពីឆ្នាំ២០១៨ តទៅកម្មករ-កម្មការិនីយើងទាំងអស់ (រួមទាំង កម្មករសំណង់ សណ្ឋាគារ ដឹកជញ្ជូនបើកបរ និងកសិកម្ម…ជាដើម) គឺទទួលបានការពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ ដែលចេញថវិកាដោយមូលនិធិសមធម៍។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនទាំង អស់ត្រូវរៀបចំបង្កើត Clinic មើលថែសុខភាពកម្មករ នៅតាមរោងចក្ររបស់ខ្លួនដើម្បីជួយដល់កម្មករ កម្មការនី។ ចំពោះស្រ្តីសំរាលកូន គឺទទួលបានការឈប់សម្រាកពីការងាររយៈពេល៣ខែ ហើយទទួលបានប្រាក់ខែ១២០%ថែមទៀត។ លោកនាយករដ្ឋមន្ត្រី ចំពោះបងប្អូនកូនក្មួយកម្មការិនី ដែលត្រូវសម្រាលកូនទោះក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ប្រសិនបើសម្រាលបានកូន(១) គឺទទួលថវិកា៤០ម៉ឺនរៀល។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣) គឺទទួលបានថវិកា១លាន២សែនរៀល ហើយ បូកប្រាក់ឧបត្ថម្ភមួយចំនួនបន្ថែមទៀតពី លោក និងភរិយា ថវិកានេះនឹងផ្តល់ ជូនដោយបេឡាសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាល។ ទោះបីកូននោះកើតរស់ឬ ស្លាប់គឺនៅតែទទួលបាន ថវិកាឧបត្ថម្ភគាំពារដូចគ្នា៕
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យប្រជាជនកម្ពុជាក្រោកឈរឡើងប្រកាន់យកគោលនយោបាយជាតិនិយម
នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យបងប្អូនជនរួមជាតិក្រោកឈរឡើងប្រកាន់គោលនយោបាយជាតិនិយម ការពារអធិបតេយ្យជាតិរបស់ខ្លួនប្រឆាំងនឹងការជ្រៀតជ្រែករបស់បរទេស។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករនិយោជិតជាង១ម៉ឺននាក់នៅសួនឧស្សាហកម្មវឌ្ឍនៈ ១ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា អតីតកាលដ៏ឈឺចាប់ចំពោះការឈ្លានពានរបស់ពួកចក្រពត្តិអាមេរិក យើងមិនទាន់ភ្លេចទេ គ្រាប់បែកនិងគ្រាប់មិនទាន់ផ្ទុះនៅមានច្រើនណាស់នៅលើទឹកដីកម្ពុជា។ លោក ហ៊ុន សែន ក៏បានបញ្ជាក់ថា អាមេរិកធ្លាប់បានណែនាំឱ្យលោក លន់ ណុល ធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៧០ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ហើយប្រើប្រាស់កម្ពុជាគឺជាទីលានប្រយុទ្ធដែលគ្រាប់បែកជាង២លាន៧សែនតោនទម្លាក់លើក្បាលជនជាតិកម្ពុជា៕
លោក ហ៊ុន សែន ទាមទារឱ្យអាមេរិកបកស្រាយឱ្យច្បាស់ថាតើសម្តីរបស់លោក កឹម សុខា ពិតឬមិនពិតអំពីផែនការធ្វើបដិវត្តន៍ពណ៌?
នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លើយតបចំពោះសហរដ្ឋអាមេរិកដែលបានលើកឡើងថា ការចោទប្រកាន់ទៅលើអាមេរិកថានៅពីក្រោយខ្នង លោកកឹម សុខានោះ គឺជាការចោទប្រកាន់គ្មានភស្តុងតាង គ្មានមូលដ្ឋានត្រឹមត្រូវ ដោយលោកបានស្នើឱ្យឯកអគ្គរដ្ឋទូតអាមេរិកឆ្លើយបំភ្លឺថាតើសម្តីរបស់លោក កឹម សុខា ត្រឹមត្រូវឬអត់? លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករនិយោជិតជាង១ម៉ឺននាក់នៅសួនឧស្សាហកម្មវឌ្ឍនៈ ១ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើឱ្យស្ថានទូតអាមេរិកចេញមុខមកពន្យល់ដល់ប្រជាពលរដ្ឋកម្ពុជា ដោយសារ កម្ពុជា មិនបានចោទប្រកាន់អាមេរិកទេ ប៉ុន្តែលោក កឹម សុខា នោះទេដែលជាអ្នកចោទប្រកាន់អាមេរិកថាបានណែនាំអំពីវិធីផ្តួលរំលំផ្លាស់ប្តូរតាមរបៀបនៅយូហ្គោស្លាវី និងសេប៊ី ហើយថែមទាំងបានបញ្ជូនសាស្រ្តាចារ្យអាមេរិកមកជួយបណ្តុះបណ្តាល និងអនុវត្តន៍នៅកម្ពុជាទៀតផង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ច្បាស់ថា សម្តីរបស់លោក កឹម សុខា គឺជាសម្តីពិតប្រាកដដែលបានបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមជាសាធារណៈ ដូចនេះរដ្ឋាភិបាលអាមេរិក រាប់តាំងពីជំនាន់លោក Bush, Clinton, W. Bush, Obama និងរហូតដល់លោក Donald Trump ទាំងប្រាំប្រធានាធិបតីនេះ ត្រូវចេញមកបកស្រាយចំពោះមុខប្រជាជនកម្ពុជា៕
អភិបាលខេត្តកំពង់ឆ្នាំង និងប្រទេសវៀតណាម នៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា
កំពង់ឆ្នាំង៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា សម្រាប់ប្រទេសកម្ពុជា និយាយ ជារួម និងនិយាយដោយឡែករដ្ឋបាលខេត្តកំពង់ឆ្នាំង គឺមានកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយប្រទេសវៀត ណាម ទាំងផ្នែករដ្ឋបាល ក៏ដូចជាវិស័យផ្សេងៗទៀត។
លោក ឈួរ ច័ន្ទឌឿន បានបន្តថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋបាលខេត្តកំពង់ឆ្នាំង និងភាគី វៀតណាម ជាពិសេសលើការផ្លាស់ប្តូរប្រតិភូធ្វើទស្សនកិច្ច ដកស្រង់ បទពិសោធន៍ការងារ ពីគ្នាទៅវិញទៅមក ដើម្បីអោយកំរិតជីវភាពនៃប្រជាជនប្រទេសទាំង២ កាន់តែធូរធា និងប្រសើរឡើងថែមទៀត។
លោកអភិបាលខេត្ត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយគណៈ ប្រតិភូប្រទេស វៀតណាម ដឹកនាំដោយ លោក វូ ហុងណាម អនុរដ្ឋមន្រ្តីក្រសួងការបរទេស នៃរដ្ឋាភិបាលវៀតណាម ចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នៅខេត្តកំពង់ឆ្នាំង។
ឆ្លើយតបក្នុងឱកាសនោះ លោក វូ ហុងណាម បានលើកឡើងថា វៀតណាម បានផ្តោតយ៉ាងសំខាន់ ក្នុងកិច្ច សហប្រតិបត្តិការ នឹងបន្តទំនាក់ទំនងល្អរវាងប្រទេសយើងទាំង២ ដោយឡែកសម្រាប់ខេត្តកំពង់ឆ្នាំង លោក នឹងធ្វើការជម្រុញដល់អ្នកវិនិយោគ ដើម្បីចូលមកធ្វើការសិក្សាស្វែងយល់ អំពីសក្ដានុពលរបស់ខេត្ត។
លោក វូ ហុងណាម បន្តថា លោកនឹងជំរុញការធ្វើវិនិយោគលើវិស័យកសិកម្ម វារីវប្បកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀត ហើយលោកសង្ឃឹមថា ខេត្តកំពង់ឆ្នាំង នឹងមានការអភិវឌ្ឍរីកចម្រើនថែមទៀត ក្រោមកិច្ចទំនាក់ទំនងសហប្រតិបត្តិការល្អ រវាងប្រទេសយើងទាំង២ នាថ្ងៃអនាគត៕
ពិធីជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងនិវត្តន៍ជនមន្ទីរសាធារណការ ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ លោក កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថ្លែង កោតសរសើរ និងអរគុណ ដល់មន្ត្រីរាជការទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច តាមមុខជំនាញរៀងៗខ្លួន ដែលធ្វើឱ្យមានការអភិវឌ្ឍរីកចម្រើន លើវិស័យសាធារណការ និងដឹកជញ្ជូន ក្នុងខេត្តកំពង់ឆ្នាំងទាំងមូល។
លោក កែវ ពៅ បន្តថា ជាពិសេសបងៗនិវត្តន៍ជន ដែលផ្តល់បទពិសោធន៍ សម្រាប់ប្រទេសជាតិ ហើយរាជរដ្ឋា ភិបាល ដែលដឹកនាំដោយ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន គឺមិនដែលភ្លេចគុណបំណាច់បងប្អូនម្តងណា ឡើយ។
លោក កែវ ពៅ បានមានប្រសាសន៍បែបនេះ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងពិធីជួបសំណេះសំណាល ជាមន្រ្តីរាជការ និងនិវត្តន៍ជនចំនួន ៤០៤នាក់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យ ប្រពៃណីជាតិយើង។
ក្នុងឪកាសនោះដែរ លោក កែវ ពៅ បានផ្តាំផ្ញើដល់មន្រ្តីត្រូវខិតខំបំពេញភារកិច្ច បន្តអភិវឌ្ឍន៍សមត្ថភាពការងារ និងត្រូវមានគុណធម៌ខ្ពស់ ស្របតាមវិជ្ជាជីវៈដើម្បីបំរើប្រជាពលរដ្ឋ និងសង្គមជាតិឱ្យរីកចម្រើន។
លោកបន្ថែមថា ជាពិសេស លោក លោកស្រី ដែលជានិវត្តន៍ជនទាំងអស់ ត្រូវខិតខំថែទាំសុខភាព អោយបាន ល្អ ដើម្បីជួយថែទាំកូនចៅ និងជួយលើកស្ទួយកំរិតជីវភាពគ្រួសាររបស់ខ្លួន អោយកាន់តែប្រសើរថែមទៀត។
លោក កែវ ពៅ ព្រមទាំងមន្រ្តីរាជការទាំងអស់ បានរាប់បាតដល់ព្រះសង្ឃ និងបង្សកូល ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនវិញ្ញាណក្ខ័ន្ធ ជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ព្រមទាំងប្រជាពលរដ្ឋខ្មែរដែល បានស្លាប់ ដោយអយុត្តិធម៌ក្នុងរបបប៉ុកពត និងយុទ្ធជន យុទ្ធនារីដែលលះបង់ជីវិតដើម្បីជាតិនិងមាតុភូមិ។ ជាមួយគ្នានោះ លោក កែវ ពៅ បានឧបត្ថម្ភដល់មន្រ្តីចូលរួម ៤០៤នាក់ក្នុងម្នាក់ៗ ទទួលបានសារុង១ និងថវិកា ៥ម៉ឺនរៀលផងដែរ៕
ខេត្តពោធិ៍សាត់ ប្រារព្ធពិធីអបអរសាទរ ក្រោយទទួលបាននូវវិញ្ញាបនបត្រ និងពានរង្វាន់អាស៊ាន ផ្នែកនិរន្តរភាពទឹកស្អាត
ពោធិ៍សាត់៖ ក្រោយពីទទួលបាននូវវិញ្ញាបនបត្រ និងពានរង្វាន់អាស៊ាន ផ្នែកនិរន្តរភាពទឹកស្អាត ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុង Bandar Seri Begawan នៃប្រទេសព្រុយណេ រួចមក នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ បានប្រារព្ធពិធីអបអរសាទរ ក្រោមអធិបតីភាពលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន។
ការប្រារព្ធពិធីអបអរសាទរនោះដែរ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ នៅបរិវេណបុរីវប្បធម៌កោះសំពៅមាស នាទីក្រុងពោធិ៍សាត់៕
Subscribe to:
Posts (Atom)