Tuesday, September 26, 2017

ប្រជាពលរដ្ឋជាច្រើន​រយនាក់រស់នៅ​ប្រទេសចំនួន៣​ បានចូលជា​សមាជិក​គណបក្ស​ប្រជាជនកម្ពុជា​

បងប្អូនប្រជាពលរដ្ឋជាច្រើនរយនាក់ដែលរស់នៅក្នុងប្រទេសចំនួន៣ រួមមានប្រទេសអាល្លឺម៉ង់ ស្វីស និង ប្រទេសអង់គ្លេស បានចូលរួមក្នុងពិធីប្រកាសសមាជិកគណបក្សប្រជាជនកម្ពុជា និងទទួលស្គាល់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រោមវត្តមានលោក ហ៊ុន ម៉ាណែត ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនក្រៅប្រទេសក្នុងពេលដែលលោកទៅបំពេញទស្សនកិច្ចនៅតំបន់អឺរ៉ុប។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការរៀបចំក្រុមការងាររៀបចំអង្គការចាត់តាំង គណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស របស់គណបក្សប្រជាជនកម្ពុជា គឺជាការចង់បានរបស់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ដែលមានឆន្ទៈគាំទ្រ ការស្រលាញ់ ដើម្បីចូលរួមសកម្មភាពគណបក្ស ហើយការរៀបចំនេះក៏មិនខុសពីគណបក្សនយោបាយដទៃ ដែលបានធ្វើសកម្មភាពកន្លងមក នៅក្រៅប្រទេសផងដែរ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណបក្សប្រជាប្រជនកម្ពុជា នៅជាមួយប្រជាជន បម្រើប្រជាជនព្រោះយើងមានគោលការច្បាស់ គឺជួយប្រជាជនគ្រប់ទីកន្លែងទាំងក្នុង និងក្រៅប្រទេសរួមមាននិស្សិត ប្រជាពលរដ្ឋ កម្មករ ពលករជាដើម។ លោកបន្តថា យើងមានឆន្ទៈរួមគ្នា យើងឱ្យតម្លៃគណបក្សនេះ ព្រោះបានជួយជីវិតមនុស្សព្រមទាំងហ៊ានលះបង់ជីវិត តស៊ូស្វែងរកសុខសន្តិភាព ជូនប្រជាជនមកដល់ថ្ងៃនេះ នឹងថ្លែងអំណរគុណដល់សមាជិកចំពោះការទុកចិត្ត ការផ្តល់តម្លៃទៅលើអ្វីដែលគណបក្សបានធ្វើចំពោះជាតិមាតុភូមិ៕






ខេត្តកំពង់ឆ្នាំង​ ប្រារព្ធទិវា​មនុស្សចាស់កម្ពុជា ​និងទិវាមនុស្សចាស់​អន្តរជាតិ​ ថ្ងៃទី០១ ​ខែតុលា​ ឆ្នាំ២០១៧​

កំពង់ឆ្នាំង៖ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថា មនុស្សចាស់គឺបុព្វការីជនបង្កើតធនធានផ្តល់ចំណេះដឹងនិងបទពិសោធន៍ដ៏ច្រើនសំរាប់ក្មេងៗជំនាន់ក្រោយ ហើយក៏ជាអ្នកកសាងគ្រួសារ សហគមន៍ អប់រំមនុស្សជំនាន់ក្រោយអោយយល់ពីទំនៀមទម្លាប់ប្រពៃណីជាតិ សាសនា ការអភិវឌ្ឍ ភូមិឃុំ ដូចជាការកសាងផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន ការជីកស្រះទឹក អណ្តូង ប្រឡាយទឹក ការដាំឈើ និងការផ្សះផ្សាវិវាទក្នុងគ្រួសារជាជាដើម។

អភិបាលខេត្តកំពង់ឆ្នាំងថ្លែងបែបនេះ ក្នុងពិធីប្រារព្វទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ នៅក្នុងសាលប្រជុំសាលានយោបាយខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមប្រធានបទ «សមាគមមនុស្សចាស់គឺជាយន្តការដ៏សំខាន់ក្នុងការចូលរួមបង្កើតសេដ្ឋកិច្ចសង្គមកិច្ចវប្បធម៌គ្រួសារ និងសង្គម» ដោយមានមនុស្សចាស់ជានិវត្តន៍ជន និងមនុស្សចាស់ក្រីក្រចូលរួមសរុបចំនួន៤៥០នាក់ ក្នុងនោះតំណាងមនុស្សចាស់ចំនួន ៨០នាក់ផងដែរ។

លោកបានថ្លែងបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្កើតគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ និងអនុវត្តនូវតួនាទីនិងភារកិច្ចដែលជាអាទ៍រៀបចំគោលនយោបាយជាតិដើម្បីលើកស្ទួយសុខមាលភាពរបស់មនុស្សចាស់។

អភិបាលខេត្តកំពង់ឆ្នាំង បានបន្តទៀតថា ការប្រារព្ធទិវាទាំង២ខាងលើនេះ គឺជាការរួមចំណែកផ្សព្វផ្សាយលើកកំពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់របស់មនុស្សចាស់ និងអំពីតូនាទីដ៏មានសារៈសំខាន់នៃគ្រួសារ ដែលបានខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សា អប់រំ
ទូន្មានប្រៀនប្រដៅកូនចៅអោយក្លាយជាពលរដ្ឋល្អ កូនចៅល្អ និងធនធានមនុស្សប្រកបដោយសមត្ថភាព ដែលជាកម្លាំងចលករមិនអាចខ្វះបានដើម្បីរួមចំណែកអភិវឌ្ឍន៏ប្រទេសជាតិអោយមានភាពរីកចំរើនលើគ្រប់វិស័យ។

ក្នុងពិធីនេះដែរ លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទាខេត្តកំពង់ឆ្នាំង បានអានសារាចរនែនាំលេខ០៤សរ ស្តីពីការរៀបចំទិវាមនុស្សចាស់កម្ពុជាអន្តរជាតិ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ចុះថ្ងទី២៤ ខែសីហា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាល និងសាលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នាឱកាសនោះ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានចែកអំណោយលើកទឹកចិត្តដល់មនុស្សចាស់ទាំងអស់ជាសមាជិកក្នុងអង្គពិធី ដែលបានចូលរួមចំនួន៨០នាក់ ដោយក្នុងម្នាក់ៗទទួលបានឃីតមួយកញ្ចប់ មានអាវយឺត១ កន្សែងពោះគោ១ ម្យៅសាប៊ូ១ស្បោង ទឹកបរិសុទ្ធ១ដប និងថវិកា២ម៉ឺនរៀលផងដែរ៕





រដ្ឋមន្ត្រីក្រសួងការងារលើកឡើងថា ដើម្បីឱ្យការអនុវត្តន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព បានជោគជ័យ លុះត្រាតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ប្រកាសអន្តរក្រសួងស្តីពីការកែសម្រួលឧបសម្ព័ន្ធ១ នៃប្រកាសលេខ ១៧៣ ក.ប/ ប្រក ស្តីពីយន្តការទូទាត់ថ្លៃសេវា ផ្នែកថែទាំសុខភាព នៅភោជនីយដ្ឋានទន្លេបាសាក់២។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីអនុវត្តន៍របបសន្តិសុខសង្គមនេះ អាចដំណើរការទៅជោគជ័យបាន លុះត្រាតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ដែលមានមូលដ្ឋានសុខាភិបាលជាអ្នកផ្តល់សេវាដ៏ល្អ និងរឹងមាំប្រកបដោយទំនុកចិត្តខ្ពស់។

លោក អ៊ិត សំហេង បានបន្ថែមថា ដោយឈរលើគោលការណ៍ និងការអនុវត្ត កន្លងមក តម្លៃនៃការទូទាត់ជូនមូលដ្ឋានសុខាភិបាល ពុំទាន់ធានាបាននូវការចំណាយរបស់មូលដ្ឋានសុខាភិបាល និងប្រាក់ឧបត្ថម្ភបន្ថែមដល់បុគ្គលិកសុខាភិបាល ដូច្នេះហើយបានជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល បានសម្រេចកែសម្រួលឧបសម្ព័ន្ធទី១ នៃប្រកាសអន្តរក្រសួងលេខ ១៧៣ ក.ប/ ប្រក ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ ស្តីពីយន្តការទូទាត់សេវាផ្នែកថែទាំសុខភាពដោយតំឡើងតម្លៃទូទាត់សេវាជូនមូលដ្ឋានសុខាភិបាលដើម្បីជំរុញឱ្យមូលដ្ឋានសុខាភិបាលទាំងអស់អាចមានលទ្ធភាពពេញលេញ និងរក្សាបានសេ្ថរភាពហិរញ្ញវត្ថុសម្រាប់ការផ្តល់សេវា ជូនកម្មករនិយោជិតជាសមាជិកដែលបានប្រើប្រាស់សេវា ឱ្យបានកាន់តែប្រសើរបន្ថែមទៀត។

ក្នុងនាមអាណាព្យាបាលបច្ចេកទេសរបស់ ប.ស.ស លោក អ៊ិត សំហេង បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់កម្រិតរបស់ប.ស.ស និងមន្រ្តីគ្រប់ជាន់ថ្នាក់របស់មូលដ្ឋានសុខាភិបាល ដែលតែងតែប្រកាន់ខ្ជាប់នូវកាតព្វកិច្ច និងក្រមសីលធ៌មវិជ្ជាជីវៈ ក្នុងការផ្តល់សេវាទៅឱ្យសមាជិក ប.ស.ស ជាកម្មករនិយោជិត ដោយតម្លាភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ និងបានផ្តាំផ្ញើឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់មេត្តារក្សាឥរិយាបទ នៃការផ្តល់សេវាសាធារណៈដ៏ប្រពៃដូចបានជម្រាបជូនខាងលើ ជាភិយ្យោភាពតរៀងទៅ ។

គួរបញ្ជាក់ថា ក្នុងដំណាក់កាលនៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពនេះ ប.ស.ស បានចុះបញ្ជិកា សហគ្រាស គ្រឹះស្ថាន (ចុះកំណត់អត្តសញ្ញាណកម្មករនិយោជិតឡើងវិញ) បានចំនួន ៨២៨សហគ្រាស ទូទាំងរាជធានី-ខេត្ត ដែលមានកម្មករ និយោជិតប្រមាណ ៩១ម៉ឺនាក់។ ក្នុងនោះសហគ្រាស ដែលបានដាក់ឱ្យជាប់ភាគទានចំនួន ៦៩០សហគ្រាស ។ ប.ស.ស បានបង្កភាពងាយស្រួលឱ្យកម្មករនិយោជិតទទួលបានការប្រើប្រាស់សេវាដែលនៅជិតកន្លែងធ្វើការងារ និងលំនៅស្ថាន ក្នុងដំណាក់កាល នេះ ប.ស.ស បានពង្រីកវិសាលភាពចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាល ទូទាំងរាជធានី-ខេត្ត។ មកដល់ខែសីហា ឆ្នាំ២០១៧ មានចំនួន ១.២៨៩ មូល ដ្ឋាន រួមមានមន្ទីរពេទ្យថ្នាក់ជាតិ ០៤ មន្ទីរពេទ្យបង្អែកចំនួន ១០៥ មណ្ឌលសុខភាពចំនួន ១.១៦៩ និងមន្ទីរពេទ្យឯកជនចំនួន១១ ក្នុងនោះ សមាជិកទៅប្រើប្រាស់សេវាប្រមាណ ៣១ម៉ឺននាក់។ ប.ស.ស បានបើកផ្តល់តាវកាលិកថែទាំសុខភាព ដែលមានជនរងគ្រោះចំនួន ១.៥៦៣នាក់។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ចំពោះកម្មការិនីសម្រាលកូនទទួលបានពី បសស ៧០ភាគរយ នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទាន និង៥០ ភាគរយនៃប្រាក់ឈ្នួលសរុបពីនិយោជកផងដែរសរុបគឺចំនួន១២០%៕










សារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទនិរន្តរភាពទេសចរណ៍ជាយន្តការសម្រាប់ការអភិវឌ្ឍន៍



ខេត្តស្វាយរៀង បើកសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តអនុក្រឹត្យ និងលិខិតបទដ្ឋាន ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយ

ស្វាយរៀង៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តនូវអនុក្រឹត្យ និងលិខិតបទដ្ឋាន ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយ និងការបង្កើតការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពលោក គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិថ្នាក់ខេត្ត ប្រធានមន្ទីរ-អង្គភាព និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
មានប្រសាសន៍បើកសិក្ខាសាលាក្នុងឱកាសនោះ លោកអភិបាលខេត្តស្វាយរៀង បានបញ្ជាក់ជូនថា ការដាក់ចេញឱ្យអនុវត្តនូវ អនុក្រឹត្យ និងលិខិតបទដ្ឋានពាក់ព័ន្ធ នឹងការបង្កើតយន្តការច្រកចេញចូលតែមួយ សម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកវិសាលភាពនៃយន្តការទាំងពីរនេះ ឱ្យបានកាន់តែទូលំទូលាយ គ្របដណ្ដប់នៅគ្រប់ថ្នាក់រដ្ឋបាល នៃរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់។ ជាមួយគ្នានេះ ការបង្កើតឱ្យមានយន្តការច្រកចេញចូលតែមួយគឺដើម្បី ឆ្លើយតបទៅនឹងសេចក្ដីត្រូវការ និងតម្រូវការជាក់ស្ដែង របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលចេះតែមានការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមការវិវត្តន៍រីកចម្រើនរបស់ប្រទេសជាតិ។ លោកបន្តថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរក្នុងការបម្រើប្រជាពលរដ្ឋ គឺស្របទៅនិងបរិបទនៃសាកលភាវូបនីយកម្ម និងសមាហរណកម្មអាស៊ាន ដែលទាមទារឱ្យមានការកែលម្អ និងលើកកម្ពស់គុណភាពសេវាសាធារណៈ ឱ្យកាន់តែមានភាពឆ្លើយតប មានគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

នៅចុងបញ្ចប់ លោក ម៉ែន វិបុល បានផ្ដាំផ្ញើដល់សមាជិក សមាជិកា នៃអង្គសិក្ខាសាលាទាំងមូល យកចិត្តទុកដាក់ស្ដាប់ និងចូលរួមបញ្ចេញមតិយោបល់ឱ្យបានផុលផុសទៅលើបទបង្ហាញអំពីខ្លឹមសារ និងគោលការណ៍សំខាន់ៗមួយចំនួន នៃការបង្កើតយន្តការច្រកចេញចូលតែមួយ និងការបង្កើតការិយាល័យប្រជាពលរដ្ឋ ដើម្បីជាធាតុចូលសម្រាប់ដំណើរការរៀបចំយន្តការទាំងពីរនេះ នៅថ្ងៃខាងមុខឱ្យប្រព្រឹត្តទៅបានរលូន និងមានប្រសិទ្ធ ភាព។ ដើម្បីរួមចំណែកសម្រេចបាននូវចក្ខុវិស័យ នៃគោលនយោបាយផ្តល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាព នៃការផ្តល់សេវារដ្ឋបាល ឱ្យកាន់តែល្អប្រសើរឡើងជូនប្រជាពលរដ្ឋ៕


ក្រុមហ៊ុន Grab Taxi របស់ថៃស្នើសុំការគាំទ្រពីក្រសួងសាធារណការកម្ពុជា លើដំណើរការប្រតិបត្តិការអាជីវកម្ម

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Yee Wee Tang ប្រធានគ្រប់គ្រងក្រុមហ៊ុនGrab Taxi ប្រចាំព្រះរាជាណាចក្រថៃ និងគណៈប្រតិភូអមដំណើររបស់លោក នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក Yee Wee Tang បានស្នើសុំការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន លើដំណើរការចាប់ផ្តើម នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Grab Taxi នៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញនូវការគាំទ្រ ដោយបានគូសបញ្ជាក់ថា សេវារថយន្តតាក់ស៊ីតាមប្រព័ន្ធអនឡាញទាំងនេះនឹងជួយធ្វើឱ្យការដឹកជញ្ជូនសាធារណៈកាន់តែមានភាពងាយស្រួលក្នុងកម្រិតថ្មីមួយទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុន Grab Taxi ធ្វើប្រតិបត្តិការស្របតាមច្បាប់នៃប្រទេសកម្ពុជា និងបានជំរុញឱ្យក្រុមហ៊ុនធ្វើការជាមួយក្រុមអ្នកជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទាក់ទងនឹងនីតិវិធីសុំស្នើអាជ្ញាប័ណ្ណ៕




ក្រសួងបរិស្ថាន ចុះអនុស្សរណៈចងសម្ព័ន្ធមេត្រីភាពជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី១

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាល សួរសុខទុក្ខ និងធ្វើបឋកថាដល់នាយ ពលទាហាន និងចុះអនុស្សរណៈស្តីពីការចងសម្ព័ន្ធមេត្រីភាពជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី១នៅខេត្តស្ទឹងត្រែង។ ក្រៅពីពិធីសំណេះសំណាល លោក សាយ សំអាល់ ក៏នឹងបើកវគ្គបណ្តុះបណ្តាលមន្ត្រីឧទ្យានុរក្សក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី១ផងដែរ។
ក្រសួងបរិស្ថាន ក៏បានផ្តល់អំណោយជាថវិកា និងស្បៀងជូននាយទាហាន នាយទាហានរង និងពលទាហានចំនួន៨៧៥នាក់ និងមន្ត្រីឧទ្យានុរក្សចំនួន៨៥នាក់។ បន្ថែមពីនេះ ក្រសួងបរិស្ថានបានផ្តល់ជូនGPS ដល់មន្ទីរបរិស្ថានខេត្តទាំង៥ រួមមាន ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី ក្រចេះ និងត្បូងឃ្មុំ៕





លិខិតមិត្តអ្នកអាន៖ មហាអំណាចអាមេរិកមើល កឹម សុខា ខុសទទេ !

រឿងរ៉ាវវិដេអូឃ្លីបទី១ដែល កឹម សុខា សារភាពថាបានឃុបឃិតរៀបចំផែនការសម្ងាត់ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាមិនទាន់នឹងចប់ផង វិដេអូឃ្លីបខ្លីមួយទៀតដែល បង្ហាញថា មានបរទេសបានជួយរៀបចំគោលនយោបាយ និងកម្មវិធីនយោបាយ របស់ គណបក្សសង្គ្រោះជាតិ ត្រូវបានបង្ហោះ តាមបណ្តាញហ្វេសប៊ុក ដែលកាន់ តែដាក់បន្ទុក បន្ថែមទៀតទៅលើជនសង្ស័យ កឹម សុខា ដែលកំពុងតែជាប់ចោទពីបទសន្និដ្ឋិភាព ជាមួយ បរទេស។
នៅក្នុងវិដេអូឃ្លីបថ្មី កឹម សុខា បានថ្លែងចំពោះមុខអ្នកគាំទ្រខ្លួននៅប្រទេសអូស្ត្រាលីថា៖ «ឥឡូវនេះមានប្រទេសមហាអំណាចមួយខាងលទ្ធិប្រជាធិបតេយ្យ កំពុងជួយគណបក្ស សង្គ្រោះជាតិរៀបចំគោលនយោបាយ និងកម្មវិធីនយោបាយគណបក្ស ដើម្បីទៅដឹកនាំ ប្រទេស»។ តើបរទេសទាំងនោះបានជួយអ្វីខ្លះដល់កឹម សុខា ? យោងតាមច្បាប់ស្តី ពី គណបក្សនយោបាយ តើ កឹម សុខា និងគណបក្សសង្គ្រោះជាតិប្រឈមមុខនឹងអ្វីខ្លះ?
ទី១៖ តាមរយៈការបែកធ្លាយឯកសារសម្ងាត់់ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI វិទ្យាស្ថាន សាធារណរដ្ឋអន្តរជាតិ IRI អង្គការ CANVAS រួមនឹងមូលនិធិរបស់អាមេរិក មួយចំនួនបាន ជួយទាំងហិរញ្ញវត្ថុ និងសម្ភារបច្ចេកទេសដល់គណបក្សសង្គ្រោះជាតិ។ អង្គការ NDI បាន ជួយបក្សប្រឆាំងរៀនចំផែនការយុទ្ធសាស្ត្រដើម្បីផ្តួល រដ្ឋាភិបាលស្របច្បាប់ ដោយអនុវត្ត តាមផែនការសម្ងាត់ដែល កឹម សុខា និងអាមេរិកបាមឯមភាពគ្នាតាំងពីឆ្នាំ១៩៩៣តរៀងមក។ អង្គការ និងមូលនិធិរួមនឹងប្រព័ន្ធ ផ្សព្វផ្សាយមួយចំនួនមានវិទ្យុអាស៊ីសេរី និងកាសែត ឌឹ ខេមបូឌា ដេលីទាំងនេះបានរៀបចំផែនការយ៉ាងប្រទាក់ក្រឡាគ្នា ដើម្បីជួយបក្សប្រឆាំង ដើម្បីផ្តួល រំលំរដ្ឋាភិបាលស្របច្បាប់។ ពួកគេថែមទាំងបំពេញការងារនៅកម្ពុជា ដោយមិន បានគោរពច្បាប់កម្ពុជាថែមទៀតផង។
ដោយសារតែមានជំនួយ និងការបង្គាប់បញ្ជារបស់បរទេសដូច្នេះហើយបានជា កឹម សុខា ក៏ដូចជាបក្សសង្គ្រោះជាតិបង្ហាញឥរិយាបថក្រអឺតក្រទម មិនកោតខ្លាចច្បាប់។ ប៉ុន្តែដោយ សារតែទង្វើមិនស្មោះត្រង់របស់ខ្លួនចំពោះជាតិខ្មែរ បារមីនៃព្រះរាជាណាចក្រកម្ពុជា បាន បណ្តេញក្រុមទុច្ចរិត និងក្រុមចោរទាំងនេះចេញពីលើទឹកដីកម្ពុជា ឱ្យរត់ខ្ចាតខ្ចាយ គ្មានសល់ ឡើយ ចំណែកឯមេក្លោងនៃបដិវត្តន៍ពណ៌ និងការផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ក៏ត្រូវ បានចាប់ខ្លួន និងរងការចោទប្រកាន់ពីបទក្បត់ជាតិ។
ទី២៖ ការពឹងពាក់បរទេសឱ្យជួយបក្សខ្លួនដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយមិនបាន គិតពីផលវិបាកអាក្រក់កើតឡើង បំផ្លាញសន្តិភាព និងការអភិវឌ្ឍរបស់ជាតិ និងប្រជាជន កម្ពុជា គឺគណបក្សសង្គ្រោះជាតិបាននិងកំពុងតែអនុវត្ត នយោបាយបំផ្លាញខ្មែរទាំងស្រុង។ អ្វីដែល កឹម សុខា និងមន្ត្រីផ្សេងទៀតនៃគណបក្សសង្គ្រោះជាតិ កំពុងតែពឹងពាក់បរទេស យកបរទេសមកធ្វើជានគរបាល គឺមិនខុសពីយកអធិបតេយ្យជាតិ ទៅដាក់ក្រោមបាតជើង ជនបរទេស ដូច្នេះដែរនិងបង្កឱ្យបរទេសមាក់ងាយជាតិ និងប្រជាជនកម្ពុជា។ នេះមិនគិត ពីការអនុវត្តនយោបាយបំបែកឆ្នាំងបាយប្រជាជនតាមរយៈការអំពាវនាវកុំឱ្យអន្តរជាតិផ្តល់ជំនួយដល់កម្ពុជា កុំវិនិយោគនៅកម្ពុជា និងកុំទិញផលិតផលពីកម្ពុជា។ តើពលរដ្ឋកម្ពុជា គួរបន្តលើកលែងដល់ជនក្បត់ជាតិ និងអ្នកដែលមាន ចេតនាបំផ្លាញសន្តិភាព និង ការអភិវឌ្ឍ របស់កម្ពុជាដែលរកបាន ដោយពិបាកនេះទៀតទេ? ពួកគេតែងតែជ្រកក្រោម ស្លាកសិទ្ធិ មនុស្ស លទ្ធិប្រជាធិបតេយ្យ សេរីភាពដើម្បីបំផ្លាញខ្មែរ និងប្រព្រឹត្តទង្វើខុសច្បាប់ ហើយតាំង ខ្លួនជាជនរងគ្រោះនិយម។
ទី៣៖ អ្វីដែល កឹម សុខា ថ្លែងពិតជាខុសច្បាប់។ មាត្រា៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ ចែងថា គ្រប់គណបក្សនយោបាយមិនត្រូវស្ថិតនៅក្រោមចំណុះ ឬការបង្គាប់បញ្ជា របស់ គណបក្សនយោបាយបរទេស ឬរដ្ឋាភិបាលបរទេស។ គណបក្សសង្គ្រោះជាតិ តាមរយៈ ប្រធានរបស់ខ្លួន កឹម សុខា បានថ្លែងជាសាធារណៈបង្ហាញពីផែនការ ដែលខ្លួនបានត្រូវរ៉ូវ គ្នាឃុបឃិតជាមួយបរទេសចាប់តាំងពីឆ្នាំ១៩៩៣ មកដើម្បីផ្តួល រំលំរាជរាជរដ្ឋាភិបាល ស្រប ច្បាប់នៅកម្ពុជា។
នេះគឺជាទង្វើខុសច្បាប់មួយដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ហើយឥឡូវនេះលេចចេញភស្តុតាងថ្មីមួយទៀតដែល គណបក្សសង្គ្រោះជាតិ មានបរទេស ជួយរៀបចំគោលនយោបាយដែលផ្ទុយពីច្បាប់ស្តីពីគណបក្សនយោបាយ។
មាត្រា៦ ថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយចែងថា គ្រប់គណបក្សនយោបាយ មិនត្រូវ ធ្វើ សកម្មភាពណាមួយ ទី១-ធ្វើអបគមន៍ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និង បូរណភាព ទឹកដី។ ទី២-ធ្វើវទ្ធង្សនាប្រឆាំងនឹងរបបបនរជាធិបតេយ្យសេរី ពហុបក្ស និង របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ។ ទី៣-ការធ្វើឱ្យប៉ះពាល់ដល់ សន្តិសុខនៃរដ្ឋ។ ទី៤-ការបង្កើត កង កម្លាំងប្រដាប់អាវុធ។ ទី៥-ការញុះញង់ដែល នាំឱ្យមានការបែកបាក់ជាតិ។ ចំណែក មាត្រា៤៤ថ្មី ចែងថា ដោយមិនគិតពីទោស ព្រហ្មទណ្ឌផ្សេងៗ គណបក្សនយោបាយ ដែលបានប្រព្រឹត្តល្មើសនឹងមាត្រា ៦ថ្មី និងមាត្រា៧ នៃច្បាប់នេះ តុលាការអាច សម្រេច ដូចខាងក្រោម៖ «ផ្អាកសកម្មភាព គណបក្សនយោបាយនោះ ក្នុងរយៈពេលមិនលើសពី៥ឆ្នាំ និងរំលាយគណបក្សនយោបាយនោះ»។
ដូច្នេះពេលនេះ កឹម សុខា ពិតជាបាននិងកំពុងនាំគ្រោះធំដល់បក្សសង្គ្រោះជាតិ ហើយ បក្សនេះ ក៏កំពុងបែកបាក់ផ្ទៃក្នុង និងបាត់ម្ចាស់ការដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ មូលដ្ឋាន។ បើគ្រាន់តែដឹកនាំបក្សមួយមិនទាំងបានផង តើមានសមត្ថភាព ឯណាមក ដឹកនាំ ប្រទេសជាតិ និងប្រជាជនបាន។ កឹម សុខា ដែលពោរពេញដោយអំនួតក្រអឺតក្រទម ដោយសារ តែ អាមេរិកជួយនេះ ទីបំផុតរងទុក្ខធំដោយសារតែមាត់អត់គម្របរបស់ខ្លួន។ ប៉ុន្តែគួរសរសើរ កឹម សុខា ដែលចេះ បង្ហាញផែនការសម្ងាត់ជាសាធារណៈ ចេះសម្រាតខោអាវ អាមេរិក មុខ គេ មុខឯង ឱ្យគេដឹងថានរណាជាអាមេរិកពិតប្រាកដ ហើយកឹម សុខា បានក្បត់កម្ពុជា៕
ដោយ៖ ចៅចាក់ស្មុក


រដ្ឋសភាចេញសេចក្តីប្រកាសព័ត៌មានផ្លូវការពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍

(ភ្នំពេញ)៖ រដ្ឋសភា ចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា។

សូមជម្រាបថា នៅព្រឹកមិញនេះ រដ្ឋសភា បានបើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍ ដោយពិភាក្សាទៅលើរបៀបវារៈសំខាន់ៗចំនួន៣។ សូមអានខ្លឹមសារលម្អិតនៃសេចក្ដីប្រកាសព័ត៌មាន ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖



នៅថ្ងៃទី០៤-០៥ ខែតុលា ខេត្តកណ្តាលរៀបចំពិធីបុណ្យអុំទូកនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំពិធីអុំទូក នៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី០៤ និងទី០៥ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីត្រៀមចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០១៧ នាពេលខាងមុខ៕


ថ្ងៃស្អែកក្រុមប្រឹក្សាធម្មនុញ្ញ នឹងធ្វើសន្និសីទបង្ហាញសមិទ្ធផល២៤ឆ្នាំ នៃការអនុវត្តន៍រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា

ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសឱ្យដឹងថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ស្អែកនេះ ខ្លួននឹងធ្វើសន្និសីទ បង្ហាញពីសមិទ្ធផលការងារនៃការអនុវត្តន៍រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា ក្នុងរយៈពេល ២៤ឆ្នាំ កន្លងទៅនេះ ។

សន្និសីទនេះ នឹងធ្វើឡើងក្រោមអធិបភាព លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
សូមបញ្ជាក់ថា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅនេះ គឺជាគម្រប់ ២៤ឆ្នាំ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០១៧) នៃការកកើតឡើងវិញនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រទី២ បន្ទាប់ពីកម្ពុជាបានបញ្ចប់ ភ្លើងសង្រ្គាម ក្រោមកិច្ចស្វះស្វែងរកនូវការចរចា និងសុខសន្តិភាពពីសំណាក់ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រខ្មែរ នរោត្តម សីហនុ និង លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។

រដ្ឋធម្មនុញ្ញនៃកម្ពុជា ត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូវបាន ប្រកាស ឱ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រម ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ។

ឯកសារបង្ហាញថា គិតមកដល់ឆ្នាំ២០១៧នេះ មានវិសោធនកម្ម ៧លើក (ខែកក្កដា ឆ្នាំ១៩៩៤, ខែមីនា ឆ្នាំ១៩៩៩, ខែកក្កដា ឆ្នាំ២០០១, ខែមិថុនា ឆ្នាំ២០០៥, ខែមីនា ឆ្នាំ២០០៦, ខែកុម្ភៈ ឆ្នាំ២០០៨ និងខែតុលា ឆ្នាំ២០១៤) ត្រូវបានធ្វើ និងប្រកាសឱ្យប្រើប្រាស់ ។

ដោយឡែកច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានប្រកាសឱ្យប្រើ ប្រាស់ដោយព្រះរាជក្រមលេខ នស/ រកម/០៧០៤/០០១ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៤ ហើយបានធ្វើវិសោធនកម្មចំនួនមួយមាត្រា គឺមាត្រា ៦ ។

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មានចំនួន ១៦ ជំពូក៖ ជំពូកទី១ អំពីអធិបតេយ្យ, ជំពូកទី២ អំពីព្រះមហាក្សត្រ, ជំពូកទី៣ អំពីសិទ្ធិ និងករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ, ជំពូកទី៤ អំពីរបបនយោបាយ, ជំពូកទី៥ អំពីសេដ្ឋកិច្ច, ជំពូកទី៦ អំពីអប់រំ វប្បធម៌ និងសង្គមកិច្ច, ជំពូកទី៧ អំពីរដ្ឋសភា, ជំពូកទី៨ អំពីព្រឹទ្ធសភា, ជំពូកទី៩ អំពីសមាជរដ្ឋសភា និង ព្រឹទ្ធសភា, ជំពូកទី១១ អំពីអំណាចតុលាការ, ជំពូកទី១២ អំពីក្រុមប្រឹក្សាធម្មនុញ្ញ, ជំពូកទី១៣ អំពីការគ្រប់គ្រងរដ្ឋបាល, ជំពូកទី១៤ អំពីសមាជជាតិ, ជំពូកទី១៥ អំពីការអនុភាព ការសើរើ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ, ជំពូកទី១៦ អំពីអន្តរប្បញ្ញត្តិ ៕

អាជ្ញាធរជាតិអប្សរា បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាអវកាស​សម្រាប់​បេតិកភណ្ឌវប្បធម៌​ និងធម្មជាតិ​ជាមួយមជ្ឈមណ្ឌល​ HIST នៃ​ប្រទេសចិន​

អាជ្ញាធរជាតិអប្សរា និងមជ្ឈមណ្ឌល HIST (International Center on Space Technologies for Natural and Cultural Heritage) នៃសាធារណរដ្ឋប្រជាមានិតចិន នឹងចុះអនុស្សរណៈស្តីពីកិច្ចព្រមព្រៀងលើការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ រយៈពេល៣ឆ្នាំ បន្តទៀតក្រោយពីអនុស្សរណៈឆ្នាំ២០១៣ បានផុតកំណត់។

ក្នុងជំនួបពិភាក្សានារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា លោក HONG TIANHAU អគ្គនាយករង និងជាអគ្គលេខាធិការនៃមជ្ឈមណ្ឌល HIST បានបង្ហាញអំពីការងារពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀត ដែលផ្តោតសំខាន់លើការស្រាវជ្រាវដោយបច្ចេកវិទ្យាអវកាស ការបណ្តុះបណ្តាលធនធានមនុស្ស ការបំពាក់គ្រឿងសម្ភារៈក្នុងកន្លែងការងារ និងការរៀបចំក្រុមមនុស្សធ្វើការរួមគ្នារវាងអាជ្ញាធរជាតិអប្សរា និងចិន។

លោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ក្នុងជំនួបពិភាក្សានេះថា អាជ្ញាធរជាតិអប្សរា រីករាយនឹងបន្តកិច្ចសហប្រតិបត្តិការដែលប្រកបដោយផ្លែផ្កានេះ ជាពិសេសក្នុងកិច្ចព្រមព្រៀងថ្មីនេះ លោកបានស្នើឲ្យភាគីចិនជួយរៀបចំវគ្គបណ្តុះបណ្តាលដោយឈរលើការអនុវត្តជាក់ស្តែង ដែលរៀបចំនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលនៃអាជ្ញាធរជាតិអប្សរាផ្ទាល់ ដើម្បីមិនត្រឹមតែមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាទទួលបានការបណ្តុះបណ្តាលប៉ុណ្ណោះទេ តែក៏អនុញ្ញាតឲ្យមន្ត្រីជំនាញកម្ពុជា ផ្នែកអភិរក្សទាំងនៅអាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុកឲ្យចូលរួមវគ្គបណ្តុះបណ្តាលនេះដែរ។

លើសពីនោះ ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពរៀបចំកិច្ចប្រជុំអន្តរជាតិលើជំនាញបច្ចេកវិទ្យាអវកាសសម្រាប់ការងារអភិរក្សនៅចុងឆ្នាំ២០១៨ ដែលមានអ្នកជំនាញមកពីចំនួន២០ប្រទេស។ កិច្ចប្រជុំអន្តរជាតិបែបនេះធ្លាប់បានរៀបចំរួចមកហើយនៅទីក្រុងប៉េកាំងកាលពីឆ្នាំ២០១៦ រីឯចុងឆ្នាំ២០១៧នេះ នឹងរៀបចំនៅទីក្រុងហុងកុង។

សូមបញ្ជាក់ថា បច្ចេកវិទ្យាអវកាស(Remote Sensing) គឺជាបច្ចេកវិទ្យាផ្កាយរណប ដែលអាចឲ្យយើងដឹងពីបម្រែបម្រួលក្នុងតំបន់អង្គរប្រចាំ។ បច្ចេកវិទ្យានេះប្រើប្រាស់ដើម្បីគ្រប់គ្រងទឹក ព្រៃឈើ និងប្រជាជនដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមរយៈបច្ចេកវិទ្យានេះ យើងបានទទួលព័ត៌មានរៀងរាល់៤ថ្ងៃម្តងអំពីបម្រែបម្រួលក្នុងតំបន់អង្គរ។

អាជ្ញាធរជាតិអប្សរាបានចុះអនុស្សរណៈកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣ ជាមួយមជ្ឈមណ្ឌលអន្តរជាតិបច្ចេកវិទ្យាអវកាសសម្រាប់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ក្រោមការសម្របសម្រួលដោយអង្គការយូណេស្កូ ស្តីពីគម្រោងសហប្រតិបត្តិការប្រើប្រាស់បច្ចេកវិទ្យាអវកាសសម្រាប់អភិរក្ស និងគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់សៀមរាប-អង្គរ៕




សំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ បានរុះរើ​ជាង៦០%ហើយ​ ខណៈប្រតិបត្តិការរុះរើ​ បានដំណើរការ​ដោយរលូន​ និងគ្មានអំពើហិង្សា​

ក្រោយប្រតិបត្តិការរយៈពេល៣២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមការងារចម្រុះ ដើម្បីរុះរើសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរសម្រេចបានចំនួន៣៧៩ករណី ដែលស្មើនឹង៦៣%នៃសំណង់ខុសច្បាប់ដែលត្រូវរុះរើទាំងអស់។

យោងតាមរបាយការណ៍របស់ក្រុមការងារចម្រុះ ចេញនៅល្ងាចថ្ងៃទី២៥ ខែកញ្ញា បានបញ្ជាក់ថា ក្រុងសៀមរាបមានសំណង់ខុសច្បាប់ដែលត្រូវរុះរើច្រើនជាងគេ គឺមានដល់ទៅ៤២៨ករណី ហើយទើបតែរុះរើបានចំនួន២១៤ករណីប៉ុណ្ណោះ។ ដោយឡែក ស្រុកប្រាសាទបាគង មានចំនួន៥៧ករណី រុះរើបានរួចរាល់៥៦ករណី ស្រុកអង្គរធំមានចំនួន៤២ករណី រុះរើសម្រេចបាន៣៤ករណី ស្រុកបន្ទាយស្រីមានចំនួន៧៤ករណី រុះរើសម្រេចបាន៧១ករណី និងស្រុកពួកមានចំនួន៤ករណី រុះរើបានសម្រេចទាំង៤ករណី។ សរុបសំណង់ខុសច្បាប់នៅសេសសល់ ដែលក្រុមការងារចម្រុះកំពុងតែបន្តរុះរើមានចំនួន២២៦ករណី។

តាមការបញ្ជាក់ពីគណៈកម្មការចម្រុះ ប្រតិបត្តិការរុះរើនេះបានដំណើរការដោយរលូន ដោយគ្មានអំពើហិង្សា ឬការប្រទូស្តរាយណាមួយកើតឡើងឡើយ។ ជាពិសេស ប្រជាពលរដ្ឋជាម្ចាស់សំណង់ភាគច្រើនបំផុត បានសហការជាមួយក្រុមការងារ ដោយបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង។ តាមរបាយការណ៍ដដែលនេះបញ្ជាក់ថា ក្នុងចំនួន៣៧៩ករណីដែលក្រុមការងារសម្រេចបាន ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើមានចំនួនដល់ទៅ៣៦៨ករណី មានតែចំនួន១១ករណីប៉ុណ្ណោះ ដែលម្ចាស់សំណង់រឹងរូសមិនព្រមសហការ ហើយក្រុមការងារសម្រេចរុះរើដោយខ្លួនឯង៕




អាជ្ញាធរជាតិអប្សរា ពិភាក្សាជាមួយគ្រឹះស្ថានសិក្សា​​នៃប្រទេសចិន​ ដើម្បីរៀបចំ​បង្កើតជារូបភាព3D​ នៃប្រាសាទ​ក្នុងតំបន់​រមណីយ​ដ្ឋានអង្គរ​

សៀមរាប៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរាលោក ស៊ុ ម៉ាប់ បានអនុញ្ញាតឲ្យប្រតិភូនៃវិទ្យាស្ថានស្រាវជ្រាវ GZPI (Guangzhou Urban Planning & Design Survey Research Institute) និងសាកលវិទ្យាល័យTONGJI នៃសាធារណរដ្ឋប្រជាមានិតចិនចូលជួបពិភាក្សាការងារ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា។

ខ្លឹមសារនៃកិច្ចពិភាក្សានេះ គឺផ្តោតសំខាន់លើការបង្កើតកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានសិក្សាខាងលើ ដើម្បីថតរូបភាពបង្កើតជារូបភាព3D នៃប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរនាពេលខាងមុខ។

យោងតាមបទបង្ហាញសង្ខេបដែលធ្វើឡើងដោយតំណាងប្រតិភូ រូបភាព3Dនេះ នឹងរួមចំណែកលើការទាក់ទាញភ្ញៀវទេសចរបរទេសចិនកាន់តែច្រើនមកកាន់កម្ពុជា ហើយរូបភាពនេះក៏ជាឯកសារសម្រាប់ការងារអភិរក្សជួសជុលប្រាសាទនាពេលក្រោយៗទៀត ជាពិសេស កិច្ចសហប្រតិបត្តិការនេះ ក៏មានគោលបំណងរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបច្ចេកវិទ្យានេះដល់មន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរាផងដែរ។

លោកអគ្គនាយក បានបង្ហាញជំហរគាំទ្រចំពោះការបង្កើតកិច្ចសហប្រតិបត្តិការនេះ និងជំរុញឲ្យគម្រោងនេះផ្តោតសំខាន់លើការកសាងឯកសារ ដើម្បីងាយស្រួលសម្រាប់ការងារអភិរក្សជួសជុល ជាជាងគ្រាន់តែដើម្បីទាក់ទាញទេសចរ។ លើសពីនេះ លោកក៏បានស្នើឲ្យភាគីចិនរៀបចំឯកសារផ្លូវការជាលម្អិត ដើម្បីដាក់ឆ្លងគណៈកម្មាធិការ ICC-Angkor ក្នុងកិច្ចប្រជុំពេញអង្គនាខែធ្នូខាងមុខ ដើម្បីឲ្យគណៈកម្មាធិការនេះបានពិនិត្យ និងអនុម័ត៕




បុគ្គលិកវិទ្យុអាសុីសេរី៤២នាក់ជ្រួលច្របល់ ខណៈត្រាំកាត់លុយបួនលានកន្លះ

មនុស្ស៤២នាក់ដែលធ្លាប់បម្រើការអោយវិទ្យុអាសុីសេរីនៅភ្នំពេញកំពុងជ្រួលច្របល់ក្នុងចិត្ត ក្រោយពេលបាត់បង់ការងារនិងមិនទាន់ទទួលបានប្រាក់សំណងពីការបញ្ឈប់ដោយបង្ខំកាលពីដើមខែកញ្ញានេះ។

មុននេះ លោកស្រី អ៊ុក សាវរី ប្តឹងទារសំណងជិត៣មុឺនដុល្លារ ប៉ុន្តែមានការចរចាសុំសង១មុឺន៥ពាន់ នៅពេលក្រសួងការងារ ជាពិសេស តុលាការ ជម្រះក្តីនិងបង្គាប់អោយ អាសុីសេរីសង។

បុគ្កលិកប្រមាណ៤០នាក់ទៀតកំពុងព្រួយបារម្ភ ដោយសារមិនទទួលបានមួយរៀលនៅឡើយ ខណៈលោក ដូណាល់ ត្រាំ បាន ប្រកាសកាត់ថវិការ ៤លានកន្លះ ពីការចំណាយរបស់អាសុីសេរី។

រឿងមួយទៀតគឺពួកគេទាមទារលុយពន្ធប្រាក់ខែ ដែលអាសុីសេរីបានកាត់ពន្ធប្រាក់ខែពីបុគ្គលិកខ្មែរ ប៉ុន្តែមិនដែលប្រកាសបង់ពន្ធ តាមច្បាប់នៅប្រទេសកម្ពុជាទេ។ មកទល់ពេលនេះ អាសុីសេរីបើកប្រាក់ខែអោយ បុគ្គលិកជាង២០ឆ្នាំហើយ។

លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន លើកឡើងថា ប្រតិបត្តិការរបស់អាសុីសេរីនៅកម្ពុជា មានចរិតក្រុមយូកូង(gang) មិនទទួលខុសត្រូវ បង្រៀនបុគ្គលិកឲ្យវាយប្រហាររាជរដ្ឋាភិបាល តាមរយៈការរាយការណ៍ព័ត៌មាន អុជអាល បញ្ឆេះកំហឹង ក្នុងសង្គមខ្មែរ។

ការវេចបង្វិចរត់របស់អាសុីសេរី មិនមែនជារឿងចៃដន្យទេ ប៉ុន្តែគេដឹងខ្លួន ថា សម្តេចតេជោ ហ៊ុន សែន បានរកឃើញសំបុកបច្ចាមិត្តពួនសម្ងំក្នុងអង្គការអន្តរជាតិ និងបណ្តាញផ្សព្វផ្សាយ ដើម្បីឆក់ឱកាសបំផ្លាញ ផលប្រយោជន៍ខ្មែរ តាមលទ្ធភាពដែលអាចធ្វើបាន៕

ប្រភព៖ Press2Press


សាលាឧទ្ធរណ៍ សម្រេចឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារដដែល

(ភ្នំពេញ)៖ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍ និងមហាអយ្យការអមសា​លាឧទ្ធរណ៍ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធបណ្តឹងឧទ្ធរ​ណ៍ប្រឆាំង នឹងដីកាសម្រេចឃុំខ្លួន លោក កឹម សុខា ដោយបានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះមេធាវីរបស់ជនត្រូវចោទ ដែលជាអ្នកប្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាឃុំខ្លួនរបស់ជនត្រូវចោទប៉ុន្តែបែរជាធ្វើពហិការដើរចេញ មិនបាននៅលើកពីមូលហេតុនៃបណ្តឹងឧទ្ធរណ៍របស់ខ្លួននៅក្នុងបន្ទប់សវនាការទៅវិញ។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍បានបញ្ជាក់ទៀតថា ការបកស្រាយពីការប៉ះពាល់ដល់សិទ្ធិ របស់ជនត្រូវចោទរបស់ ក្រុមមេធាវីការពារ លោក កឹម សុខា ជាសាធារណៈ មិនមានលក្ខណៈត្រឹមត្រូវឡើងយ។ សូមបញ្ជាក់ថា សំណុំរឿងនេះ គឺជាសំណុំរឿងមុខអង្គសេចក្តី មិនមែនជាសំណុំរឿងអង្គសេចក្តី ដែលចាំបាច់ត្រូវមានជនជាប់ចោទទេ ភាពខុសគ្នានេះ គឺមានចែងក្នុងច្បាប់ច្បាស់លាស់។ សាលាឧទ្ធរណ៍បញ្ជាក់ថា «នៅក្នុងដំណាក់កាលស៊ើបសួរឈ្មោះ កឹម សុខា មានឋានៈជាជនត្រូវចោទនៅឡើយ ដូច្នេះការលើកយកតាមមាត្រា៣០០ និង៣០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌរប​ស់ក្រុមមេធាវីការពារឲ្យឈ្មោះ កឹម សុខា ដើម្បីទាមទារ ឲ្យមានវត្តមានជនត្រូវចោទក្នុងសវនាការ គឺជាការយល់ច្រឡំធ្ងន់ធ្ងរណាស់ ព្រោះមាត្រានេះចែក មានអត្ថន័យទាក់ទងនឹងជនជាប់ចោទដូច្នេះការលើកឡើងរបស់ក្រុមមេធាវីនេះ ហាក់បែរជាទទួលស្គាល់ថា ឈ្មោះ កឹម សុខា គឺជាជនជាប់ចោទ»។

សូមជម្រាបថា ក្រោយ​បញ្ចប់​ការ​សួរ​ដេញដោល​ជា ​អសាធារណៈ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ នេះ​ លោក​ ឃុន​ លាង​ម៉េង​ អនុ​ប្រធាន​សាលាឧទ្ធរណ៍​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សភា​​ស៊ើបសួរ​ សម្រេច​តម្កល់​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល​ ពោលគឺ​បន្ត​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ពន្ធនាគារ​ដដែល​ ៕






រដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដោយមានរបៀបវារៈចំ​នួន៣

នៅព្រឹកថ្ងៃទី២៦​ ខែកញ្ញា ឆ្នាំ២០១៧នេះ រដ្ឋសភា បានបើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍ ដោយពិភាក្សាទៅលើរបៀបវារៈសំខាន់ៗចំនួន៣។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅវិមានរដ្ឋសភា ក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិកមកពីគណបក្សប្រឆាំងចំនួន២រូបផងដែរ ៕

របៀបវារៈដែលពិភាក្សានេះ រួមមានដូចខាងក្រោម៖