Tuesday, September 26, 2017

ក្រុមហ៊ុន Grab Taxi របស់ថៃស្នើសុំការគាំទ្រពីក្រសួងសាធារណការកម្ពុជា លើដំណើរការប្រតិបត្តិការអាជីវកម្ម

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក Yee Wee Tang ប្រធានគ្រប់គ្រងក្រុមហ៊ុនGrab Taxi ប្រចាំព្រះរាជាណាចក្រថៃ និងគណៈប្រតិភូអមដំណើររបស់លោក នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ លោក Yee Wee Tang បានស្នើសុំការគាំទ្រពីក្រសួងសាធារណការ និងដឹកជញ្ជូន លើដំណើរការចាប់ផ្តើម នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Grab Taxi នៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញនូវការគាំទ្រ ដោយបានគូសបញ្ជាក់ថា សេវារថយន្តតាក់ស៊ីតាមប្រព័ន្ធអនឡាញទាំងនេះនឹងជួយធ្វើឱ្យការដឹកជញ្ជូនសាធារណៈកាន់តែមានភាពងាយស្រួលក្នុងកម្រិតថ្មីមួយទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុន Grab Taxi ធ្វើប្រតិបត្តិការស្របតាមច្បាប់នៃប្រទេសកម្ពុជា និងបានជំរុញឱ្យក្រុមហ៊ុនធ្វើការជាមួយក្រុមអ្នកជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទាក់ទងនឹងនីតិវិធីសុំស្នើអាជ្ញាប័ណ្ណ៕




No comments:

Post a Comment