Friday, April 01, 2016

សម្តេចតេជោ ប្រកាសបើកកម្មវិធីប្រកួតប្រជែង ខ្ញុំជាយុវជនគំរូកម្ពុជា

នៅ​​ថ្ងៃ​ទី០១ ខែ​មេ​សា ឆ្នាំ​២​០១​៦​​នេះ ស​ម្តេចតេ​ជោ ហ៊ុ​ន សែ​ន នាយ​ករដ្ឋមន្រ្តី​នៃក​ម្ពុជា បាន​បង្ហោះ​​ផ្សាយ​នៅក្នុ​ង​ទំព័រ​ហ្វេស​ប៊ុករប​ស់សម្តេ​ចដែល​មា​ន​ឈ្មោះ​ថា Sam​dech Hun S​en,    Ca​m​bodian Prime Minister ស្តីពី​ការ​ជ្រើ​សរើ​សបេ​ក្ខជន​ប្រ​កួតប្រ​ជែងក្នុ​ង​កម្មវិធី ខ្ញុំ​ជា​យុវជន គំរូ​​​កម្ពុជា។
កម្ម​​វិធី ខ្ញុំជាយុ​​វជនគំរូកម្ពុជា (I am​ a Rol​e Model) នេះ ​ចាប់ទទួ​​ការ​​ចុះឈ្មោះ​ និងទួលឯកសា​​​​​ប្រកួប្រ​​ជែងចាប់ពីថ្ងៃទី​​០១​ ដល់​​ថ្ងៃទី ខែមេសា ឆ្នាំ២០​​១៦នេះតទៅ។ សម្តេច​  តេជោ ក៏​​បានអំពាវនាវឱ្យ​​យុវជន យុវនារី និងប្រជាពលដ្ឋជ្រើរើសវីដេអូ ឬឯ​​​កសារ​​ប្រធានបទ​​​​ណា​​​​ដែលចង់ចូលរួមប្រកួត។ ចំពោះវិញ្ញា​សាប្រកួតប្រ​ជែងគឺផ្តោត​ទៅលើ កំណាព្យ និង អត្ថបទ វីដេអូ ចំរៀង និងគំនូរ។
ដើម្បីមានឱកាសចូលរួមប្រកួតប្រជែង បេក្ខជន​​ត្រូវផ្ញើរវីដេអូ ឬឯកសារប្រធានបទកកាន់   W​ebsite ម្តេចតេជោ ហ៊ុន​ សែខា​​ក្រោម៖​​ http://s​amde​chhunse​n.​gov​.​kh/​kh​mer_​youth​_​​​ro​le_​mod​el/log​in.php ​ហើយ ចំពោះសំណួរអំពីការ​​​ប្រកួតប្រជែងសូមទាក់លេខ 071-​621-​​06​97។ ចំពោះបេក្ខជន​​​​ដែល​​ឈ្នះជាប់ចំណាត់ថ្នាក់លេខ១ TOP 1 គឺបានទទួល iPhone 6 ១​គ្រឿងលិខិត​​សរសើពីសម្តេច​​តេជោ និងរង្វាន់​​មួយចំនួនទៀត ចំពោះ Top 10 ក៏នឹងទទួបាន​​នូវ​​រង្វាន់លើ​​​​ទឹកចិត្ត​​​​​ដែរ​​


តំបន់​ព្រៃផ្តល់​ផលចំនួន ​៥ នឹ​ងត្រូវបាន​ដាក់​ជាតំប​ន់ការពារ​ និងអភិរក្ស ​

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានចេញថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦នេះបានឱ្យដឹងថា ក្រសួងបរិស្ថាន បានទទួលការឯកភាពជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំដាក់តំបន់ព្រៃផ្តល់ផលចំនួន ៥ កន្លែង រួមមាន៖  ព្រៃឡង់  ព្រៃច្រករបៀងក្រវាញញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងលិច និងព្រៃវ៉ឺនសៃ ដែលមានផ្ទៃដីសរុបប្រមាណជាង ៩៥០. ០០០ ហិកតា ជាតំបន់ការពារ     និងអភិរក្សព្រៃឈើ             ដោយផ្អែកទៅលើសក្តានុពល និងគុណតម្លៃនៃប្រព័ន្ធអេកូឡូស៊ី សម្រាប់ផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន។
សេចក្តីប្រកាសព័ត៌មានក៏បានបន្ថែមទៀតថា ក្រសួងបរិស្ថានគ្រោងរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយនាពេលដ៏ខ្លីខាងមុខ ដើម្បីផ្តល់ឱកាសឲ្យអ្នកពាក់ព័ន្ធទាំងអស់បានចូលរួមពិនិត្យ និងផ្តល់មតិយោបល់លើឯកសារព្រាងនានាដោយទូលំទូលាយ ហើយក្រសួងនឹងធ្វើការបូកសរុបមតិយោបល់ និងកែសម្រួលឯកសារ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តដាក់តំបន់ព្រៃផ្តល់ផលទាំង ៥ កន្លែងនោះជាតំបន់ការពារ និងអភិរក្សព្រៃឈើជាផ្លូវការ ស្របតាមគោលការណ៍ និងនីតិវិធីច្បាប់៕


ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អន្តរាគមន៍ជួយពលការិនីខ្មែរ៣រូបឲ្យបានវិលមកមាតុប្រទេសវិញ

នៅថ្ងៃទី ០១  ខែ មេសា ឆ្នាំ ២០១៦នេះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​បានចេញសេចក្តីជូនដំណឹងថា            ស្ថានឯកអគ្គរាជទូតកម្ពុជា        ប្រចាំសាធារណរដ្ឋប្រជា​​​មានិតចិនបាន​​សហ​​​ការជាមួយប៉ូលីសក្រុងប៉េកាំង អន្តរាគមន៍ជួយស្ត្រីខ្មែរ ០១ រូប  ឈ្មោះ លី ធី អាយុ ៤៤ឆ្នាំ មានស្រុកកំណើត នៅភូមិ កោះក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់ ដែល​បាន​ទៅធ្វើការងារជាមេផ្ទះ នៅប្រទេសចិន ដោយស័្មគ្រចិត្ត តាំងពីខែ មិថុនា ឆ្នាំ ២០១២ ឲ្យបាន​វិល​ត្រឡប់​មកកម្ពុជាវិញ។ស្ត្រី លី ធី បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១៦ តាម ជើង យន្តហោះ MH ៧៥៤ ។
ដោយឡែកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានអន្តរាគមន៍ជួយស្ត្រីខ្មែរចំនួន ០២ រូប ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះការលំបាកក្នុងការងារ ឲ្យបានវិល​ត្រឡប់​ មក​កម្ពុជាវិញ ។
ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានថ្លែង​ប្រាប់ថា ស្ដ្រីទាំង ០២ រូបនោះ មានឈ្មោះ       ស៊ិន សុផល  អាយុ ២៥ ឆ្នាំ មានស្រុកកំណើត នៅ​ភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បានទៅប្រទេសម៉ាឡេស៊ីដោយរថយន្ត កាត់តាមប្រទេសថៃ កាលពីថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៥  តាមរយៈការបោកបញ្ឆោតរបស់មេខ្យល់ទៅធ្វើការតាមផ្ទះ ។  ពលការីនីរូបនេះ  ត្រូវបានថៅកែនាំទៅស្ថានទូតនៅថ្ងៃទី៣០ ខែ មីនា ឆ្នាំ ២០១៦ បន្ទាប់​មានកា​រ​ធ្វើ​​​​អ​​ន្ត​រា​គ​ម​ន៍​របស់ស្ថានទូត ហើយថៅកែបានបើកប្រាក់ខែ បង់ពិន័យឲ្យរដ្ឋាភិបាលម៉ាឡេស៊ី និង​ទិញ​សំបុត្រ​យន្ត​ហោះ​ ឲ្យធ្វើដំណើរត្រឡប់មកមាតុប្រទេស។
ពលការីនី ស៊ិន សុផល  នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅ ថ្ងៃទី ០១ ខែមេសា  ឆ្នាំ ២០១៦ វេលាម៉ោង ១៥:៥៥ នាទី តាមជើងយន្តហោះ AK ៥៣៤។
ទុយ សុខលីន អាយុ ២៣ ឆ្នាំ មានស្រុកកំណើត នៅភូមិទន្លេក្រៅ ឃុំជលសារ ស្រុកជលគីរី  ខេត្ត​កំពង់ឆ្នាំង បានទៅប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ ២០១៤ ធ្វើការតាមផ្ទះ ។ ដោយពុំ​មាន​លិខិតឆ្លងដែន  ពលការីនីរូបនេះ  បានទៅស្ថានទូត នៅថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៦ សុំជួយ​ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជាវិញ  ។
ពលការីនី ទុយ សុខលីន នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅ ថ្ងៃទី ០៣ ខែ មេសា  ឆ្នាំ ២០១៦ វេលាម៉ោង ៧:៣៥ នាទី ព្រឹក តាមជើងយន្តហោះ AK ៥៣៦។
កំឡុង​ពេលរង់ចាំការត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងការហូប-ចុក ជូនដល់​ពល​ការិនីទាំង ០២ រូប ខាងលើ ផងដែរ ។