មណ្ឌលគិរី៖ យុវជនមួយក្រុមដែលរស់នៅក្នុងទឹកដីខេត្តមណ្ឌលគិរី ដែលជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ ដែលរងគ្រោះបាននាំគ្នាដៀលត្មិះដល់ទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិថា ជាមនុស្សគ្មានការអៀនខ្មាស់ ដែលលួចចុះកិច្ចព្រមព្រៀងកាត់ទឹកដីខ្មែរឱ្យទៅជនជាតិភាគតិចវៀតណាម និងអះអាងថា ទឹកដីរបស់ខ្មែរ មិនអាចឱ្យទៅជនជាតិវៀតណាមបានទេ។
ប្រតិកម្មនេះបានធ្វើឡើងក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមរបស់ លោក សម រង្ស៊ី បានផ្ទុះឡើងបន្ទាប់ពីសកម្មជនប្រឆាំងបានទម្លាយវីដេអូ នៃចុះកិច្ចព្រមព្រៀងកាត់ទឹកដីកាលពី៥ឆ្នាំមុនរវាង លោក សម រង្ស៊ី និងលោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា តាមបណ្តាញទំនាក់ទំនង Facebook កាលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨។
ក្រុមយុវជនខ្មែរដែលរស់នៅខេត្តមណ្ឌលគិរី បានលើកឡើងថា ក្នុងនាមជាខ្មែរ ពួកគាត់មិនសប្បាយចិត្តនោះទេ នៅពេលដែលដឹងថា ទឹកដីរបស់ពួកគាត់រស់នៅ ត្រូវបាន លោក សម រង្ស៊ី ចុះកិច្ចព្រមព្រៀងកាត់យកទៅឱ្យ ជនជាតិភាគតិចវៀតណាម។ ពួកគាត់បានបន្តថា «ទឹកដីរបស់ខ្មែរ មិនអាចឱ្យទៅជនជាតិវៀតណាមបានទេ យើងត្រូវតែក្រោកឈរប្រឆាំងឡើង ដើម្បីទឹកដីរបស់ខ្មែរយើង។ គាត់ (លោក សម រង្ស៊ី) ធ្វើអញ្ចឹងគួរតែខ្មាស់ គេទៅវិញទេ ខ្ញុំមិនយល់ព្រមទេ ដែលគាត់ជាអ្នកដឹកនាំមួយបែរជាសន្យា កាត់ទឹកដីឱ្យគេ»។
សូមជំរាបថា នៅក្នុងវីដេអូលួចចុះកិច្ចសន្យានោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្ស សង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះតាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី, លោកពិតជាបានចុះ ហត្ថលេខាជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។
ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅ សាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែលជនសង្ស័យ ដែលមានឈ្មោះ ជាទណ្ឌិត កំពុងរត់គេចពីសំណាញ់ច្បាប់នៅក្រៅប្រទេសនៅឡើយ។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា បទល្មើសកាត់ទឹកដីឲ្យបរទេស គឺជាបទ ឧក្រិដ្ឋ ដែលកំណត់ទោសធ្ងន់ធ្ងរបំផុត នៅក្នុងក្រមព្រហ្មទណ្ឌ ដោយសារតែបទល្មើសនេះ បានធ្វើឱ្យខាតបង់ ធ្ងន់ធ្ងរដល់ប្រយោជន៍ជាតិ និងប្រជាជន។ លោកបានបន្តថា បទល្មើសនេះ គឺស្ថិតនៅក្នុងជំពូកទី២ អំពីការ ប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ និងផ្នែកទី១ ស្តីពីអំពើក្បត់ជាតិ ក្នុងមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ នៃកម្ពុជា។ អ្នកនាំពាក្យរូបនេះបានបន្តថា បើសិនជាតុលាការបានរកឃើញថា ទណ្ឌិត សម រង្ស៊ី ពិតជាបានប្រព្រឹត្ត ទង្វើរក្បត់ជាតិ ក្នុងសំណុំរឿងថ្មីនេះពិតប្រាកដមែននោះ ទណ្ឌិត សម រង្ស៊ី អាចនឹងជាប់ពន្ធនាគារមួយជីវិត ផងដែរ។
បើតាមមាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌ នៃកម្ពុជា ដែលចែងអំពីអំពើក្បត់ជាតិ និងចារកម្ម បានកំណត់យ៉ាង ដូច្នេះថា «អំពើប្រគល់ឲ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែកត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារមួយជីវិត» ៕
ប្រភព ៖ freshnew
Friday, April 06, 2018
គណៈប្រតិភូអង្គការ Youth for Human Rights International កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា
លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតិអោយគណៈប្រតិភូអង្គការ Youth for Human Rights International ដឹកនាំដោយ លោកស្រី Mary Bernice Shuthworth ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការរៀបចំដំណើរទស្សនកិច្ចសិក្សាពិភពលោកលើកទី១៥ នៅខែមេសា ឆ្នាំ២០១៨ ក្នុងគោលបំណងបង្រៀនយុវជនអំពីសិទ្ធមនុស្ស នាទីស្តីការក្រសួងផែនការ នៅថ្ងៃព្រហស្បតិ៍ ៥រោច ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ។
នាឱកាសនោះ លោកស្រី Mary Bernice បានមានប្រសាសន៍ថា លោកស្រីធ្លាប់បានមកទេសចរណ៍នៅកម្ពុជាម្តងកាលឆ្នាំ២០១១ និងលើកនេះជាលើកទី២ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ លោកស្រី បានចូលទស្សនាសារៈមន្ទីរជាតិគុកទួលស្លែង លោកស្រី មានការតក់ស្លុត សោកសង្រេងយ៉ាងខ្លាំង ពីការកាប់សំលាប់យ៉ាងយ៉ង់ខ្នងព្រៃផ្សៃជាទីបំផុតរបស់ពួករបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើទារុណកម្ម សម្លាប់មនុស្សអស់រាប់លាននាក់។ លោកស្រីបានបន្តថាលោកស្រីមកកម្ពុជា កាលឆ្នាំ២០១១ និងឆ្នាំ២០១៨ ឥឡូវនេះ លោកស្រីមិននឹកស្មានថា ប្រទេសកម្ពុជាអាចរីកចម្រើនរុងរឿងយ៉ាងឆាប់រហ័សបំផុត លោកស្រី សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបានសមិទ្ធិផលយ៉ាងត្រចះត្រចង់ដូច្នេះ ។
លោកស្រីបានបន្តទៀតថា ការរីកចម្រើនដូចកម្ពុជានេះ មិនមែនប្រទេសណាចេះតែធ្វើបាននោះទេ វាអាស្រ័យនឹងមនុស្សដឹកនាំ មនុស្សអស្ចារ្យ មានទេព្យកោសល្យខ្ពស់ពីធម្មជាតិ ជាក់ស្តែងប្រទេសកម្ពុជា មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំ ទើបកម្ពុជាអាចអភិវឌ្ឍខ្លួនបានជាយ៉ាងឆាប់រហ័សដូចសព្វថ្ងៃនេះ ។
លោកស្រីទទួលស្គាល់ថាប្រទេសផ្សេងគ្នា បញ្ហាក៏ផ្សេងគ្នាដែរ ដូច្នេះបញ្ហាកម្ពុជា ទុកអោយកម្ពុជាជាអ្នកដោះស្រាយ លោកស្រីទទួលស្គាល់ថាកម្ពុជាកំពុងតែដើរលើផ្លូវត្រូវ ហើយជឿជាក់ថា កម្ពុជានឹងរីកចម្រើនជឿនលឿនជាងនេះទ្វេរដង ។
លោកស្រីក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលទទួលលោកស្រីយ៉ាងកក់ក្តៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ក្រសួងអប់រំយុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងផែនការ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
លោកស្រីបានបញ្ជាក់ថា លោកស្រីបានដើរទស្សនាតាមអគារ សាលារៀន សកលវិទ្យាល័យយ៉ាងច្រើននៅកម្ពុជា ដែលបានបង្ហាញពីការរីកចម្រើនខាងវិស័យអប់រំនៅកម្ពុជា លោកស្រីសង្កេតយ៉ាងដូច្នេះក៏ព្រោះតែលោកស្រីក៏ជាគ្រូបង្រៀនមួយរូប បង្ហាញពីបេះដូងពិតរបស់លោកស្រី អំពីការមើលឃើញជាក់ច្បាស់យ៉ាងដូច្នេះ។
លោកស្រី សូមគាំទ្រ ជំរុញ និងសង្ឃឹមយ៉ាងមុតមាំថា នៅសន្និសិទអង្គការសហប្រជាជាតិស្តីពីយុវជនអំពីសិទ្ធមនុស្ស ដែលប្រារព្វធ្វើឡើងនៅអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក នាខែមិថុនា ឆ្នាំ២០១៨ខាងមុខ នឹងមានតំណាងពីកម្ពុជាមួយរូបឡើងថ្លែងសន្ទរកថាស្តីពីវឌ្ឍនភាពរបស់កម្ពុជា និងយុវជនអំពីសិទ្ធមនុស្ស។
លោកទេសរដ្ឋមន្ត្រីបានថ្លែងស្វាគមន៍ និងអំណរគុណចំពោះលោកស្រី Mary Bernice ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា បានឃើញច្បាស់ពីសភាពការណ៍ពិតនៅកម្ពុជា មិនដូចក្រុមព័ត៌មានបំពុលមួយចំនួនបានផ្សព្វផ្សាយបំផ្លើសនោះទេ។ កត្តារីកចម្រើនទាំងអស់ដែលលោកស្រីបានមើលឃើញនេះ គឺបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា ប្រមុខដឹកនាំកម្ពុជា និងកិច្ចសហការរបស់សហគមន៍អន្តរជាតិ ទើបកម្ពុជាអាចអភិវឌ្ឍរុងរឿងបានដូចសព្វថ្ងៃ។លោកបន្ដថា កម្ពុជាបានសម្រេចគោលដៅអភិវឌ្ឍសហសតវត្សរ៍ដោយជោគជ័យ និងបានកំពុងបន្តសម្រេចគោលដៅប្រកបដោយចេរភាពឆ្នាំ២០១៥-២០៣០ ដែលនាំអោយកម្ពុជាឈានទៅរកប្រទេសមានចំនូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ នាំកម្ពុជាឈានទៅរកប្រទេសមានចំនូលកម្រិតខ្ពស់។
លោកបន្ដទៀតថា រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ដែលបានគាំទ្រ ដោះស្រាយបម្រែបម្រួលប្រជាសាស្ត្រ តាមរយៈការដាក់បញ្ចូលនូវឌីណាមិកប្រជាសាស្ត្រទៅក្នុងដំណើរការនៃការធ្វើផែនការអភិវឌ្ឍ ដោយគិតគូរដល់ទំនាក់ទំនងពហុវិស័យរវាងបញ្ហាប្រជាជននិងការអភិវឌ្ឍ គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ទទួលស្គាល់ និងគាំទ្រចំពោះសិទ្ធរបស់គូស្វាមីភរិយា និងបុគ្គលទាំងអស់ ឲ្យមានសិទ្ទិជាមូលដ្ឋានក្នុងការសម្រេចចិត្តដោយសេរី និងដោយទទួលខុសត្រូវលើចំនួនកូន និងពន្យារកំណើត ហើយឲ្យមានលទ្ធភាពទទួលបាននូវព័ត៌មាន ការអប់រំ សេវា និងមធ្យោបាយដើម្បីធ្វើការសម្រេចចិត្តនេះ។
ជាទីបញ្ចប់លោកទេសរដ្ឋមន្ត្រី ក៏បានជូនពរលោកស្រី ក្នុងកំឡុងពេលស្នាក់នៅកម្ពុជា ទទួលបានសុខភាពល្អ និងទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ។
គូសបញ្ជាក់ថា ក្នុងឱកាសប្រារព្វខួបលើកទី៧០ នៃសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធមនុស្ស ឆ្នាំ២០១៨នេះ អង្គការYHRI នឹងធ្វើកម្មវិធីទស្សនកិច្ចសិក្សាទៅកាន់ប្រទេស Costa Rica , India , Mexico , Taiwan , the Gambia , USA , និងប្រទេសកម្ពុជា ពីថ្ងៃទី ០៣ ដល់ ១០ មេសា ឆ្នាំ២០១៨៕

ផ្ទះទី៦៤ អំណោយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានបន្តប្រគល់ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ នៅល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីយុទ្ធជនកម្ពុជាខេត្តកំពង់ធំ
បានបន្តដឹកនាំសហការីរួមជាមួយលោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកប្រាសាទសំបូរ និងអាជ្ញាធរដែនដី ភូមិ-ឃុំ បានទៅប្រគល់ផ្ទះថ្មីមួយខ្នងទៀត ដែលមានទំហំ ៤មx៦ម សាងសង់ខ្ពស់ពីដី ដំបូលនិងជញ្ជាំងស័ង្កសី រនាបក្តារ ដែលត្រូវចំណាយថវិកាក្នុងការសាងសង់ អស់ទឹកប្រាក់ចំនួន៦,៣៧០,០០០ រៀល (គិតទាំងថ្លៃឈ្នួលជាងផង) ដែដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន ប្រគល់ជូនអតីតយុទ្ធជនឈ្មោះ បុឹល បាន អាយុ ៥៣ ឆ្នាំ ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៩០ ក្នុងអង្គភាពវរសេនាតូចេលខ៣០ នៃយោធាខេត្តកំពង់ធំ មានឋានៈជាមេបញ្ជាការកងអនុសេនាតូច ។
សូមជម្រាបផងដែរថា លោកនាយចំណង់ បុឹល បាន បានត្រូវរបួសនៅក្នុងឆ្នាំ១៩៩៤ នៅសមរភូមិ តំបន់អូរសាលា ច្រាំងក្រហម ។ ក្រោយមកបានផ្លាស់ប្ដូរអង្គភាពទៅនៅវរសេនាតូចលេខ ៣៦ យោធាខេត្តកំពង់ធំ ឈរជើងនៅតំបន់ឃុំពពក អន្លង់ក្រាញ់ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ រហូតដល់ឆ្នាំ១៩៩៦ ។ បច្ចុប្បន្នលោក បុឹល បាន មានភរិយាឈ្មោះ សាក់ គា អាយុ៤៣ឆ្នាំ មានកូនចំនួន ៩នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ ។
ក្នុងពិធីសំណេះសំណាលប្រគល់ផ្ទះថ្មីនេះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឧបត្ថម្ភជូនគាត់បន្ថែមទៀតនូវ អង្ករចំនួន ៥០ គ.ក្រ , មីយើងចំនួន ០២ កេស , ទឹកត្រីទឹកស៊ីអ៉ីវ ០២ យួរ , ត្រី.ខ កំប៉ុង ០១ យួរ , មុងជ្រលក់ថ្នាំចំនួន ០២ និងថវិកាចំនួន ៣៧០,០០០ រៀល ។
លោក បុឹល បាន និងក្រុមគ្រួសារ ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី មានក្តីរំភើបរីករាយជាទីបំផុត និងសូមគោរពថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដោះស្រាយការលំបាកខ្វះខាត ជូនអតីយុទ្ធជនយើងនៅគ្រប់ទីកន្លែង និងសូមគោរពគាំទ្រលោកជារៀងរហូត ៕

កិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឆ្នាំ២០១៧ ទិសដៅឆ្នាំ២០១៨
កំពង់ឆ្នាំង៖ ខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឆ្នាំ២០១៧ ទិសដៅឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ឈួរ ច័ន្ចឌឿនអភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ ។
សូមជម្រាបផងដែរថា លទ្ធផលចលនាប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពឆ្នាំ២០១៧ ឃុំ-សង្កាត់ជាប់ចំណាត់ថ្នាក់លេខ១ មានចំនួន៦៥ឃុំ-សង្កាត់ ចំណាត់ថ្នាក់លេខ២ មានចំនួន៤ឃុំ-សង្កាត់ និងលេខ៣ មានចំនួន១ឃុំ៕

ខេត្តកំពង់ឆ្នាំង រៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ នៅសាលាខេត្តកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាពលោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃតំណាងរបស់លោក ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រីប្រតិភូក្រសួងមហាផ្ទៃ អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ ស្រុកទាំង៨ និង មន្រ្តីសាលាខេត្តកំពង់ឆ្នាំងប្រមាណ២០០នាក់។
នាឱកាសនោះលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តមានមតិស្វាគមន៍ និងបានលើកឡើងនូវលទ្ធផលសំខាន់ៗ ដែលបានសម្រេចបានកន្លងមករបស់ខេត្តកំពង់ឆ្នាំងមានការរីកចម្រើនលើគ្រប់វិស័យ និងធានាបានសន្តិសុខស្ថិរភាពជូនប្រជាពលរដ្ឋ ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់ទី៣ របស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។
យោងតាមអនុក្រឹត្យលេខ២៣១អនក្រ.តត ចុះថៃ្ងទី២៧ខែ កុម្ភៈ ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រកាសតែងតាំងលោក អម សុភា អតីតនាយករដ្ឋបាលសាលាខេត្តកំពង់ឆ្នាំងជាអភិបាលរងខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីគណៈអធិបតីបានប្រគល់អនុក្រឹត្យរួចមកលោក អម សុភា បានឡើងធ្វើការប្តេជ្ញាចិត្តថាលោកនឹងខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អនៅក្នុងគណៈអភិបាលខេត្ត និងជាមួយបណ្តាមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់ក្រុង/ស្រុក ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានា និងច្បាប់របស់រដ្ឋ ការពាររដ្ឋធម្មនុញ្ញនៃរាជាណាចក្រកម្ពុជា។ ជាពិសេសរួមចំណែកពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ ចំណុចឱ្យបានល្អប្រសើរ យកចិត្តទុកដាក់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ចូលរួមប្រឡងប្រណាំងកែប្រែសោភ័ណភាពទីក្រុង ក្នុងទិសដៅអោយទីក្រុងស្អាត និងមានសេវាកម្មល្អ។
លោក ប៉ាវ ហមផាន បានសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល និងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
រដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់អភិបាលរងខេត្តដែលទើបផ្ទេរភារកិច្ចឱ្យខិតខំបំពេញភារកិច្ចឱ្យបានល្អក្នុងការអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ ការធ្វើកំណែទម្រង់វាមានសារៈសំខាន់ជាច្រើនចំពោះមន្ត្រីរាជការ ជាពិសេសគឺការលុបបំបាត់ភាពអសកម្ម លុបបំបាត់អំពើពុករលួយ និងមានតម្លាភាពចំពោះមន្រ្តីរាជការ ហើយសហការក្នុងជួរគណៈអភិបាលខេត្តអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅអភិវឌ្ឍនៅមូលដ្ឋានដើម្បីរួមចំណែកយ៉ាងសកម្មសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន៕

Subscribe to:
Posts (Atom)