នៅក្នុងព្រឹត្តិការសហគមន៍២០កុម្ភៈ បានបណ្តាលឲ្យជំងឺកូវីដ-១៩ ឆ្លងរាលដាលជាបន្តបន្ទាប់ អូសបន្លាយពេល មកដល់បច្ចុប្បន្ន ដែលនាំឲ្យមានមនុស្សឆ្លងជំងឺ ជាង២ម៉ឺននាក់ និងស្លាប់១៥៤នាក់ គិតត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។
Tuesday, May 18, 2021
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ទទួលបានអំណោយរបស់លោកនាយករដ្ឋមន្រ្ដី និងលោកស្រី តាមរយៈលោក ឃួង ស្រេង
ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺ ២នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស២នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនរហូតដល់១៥៦នាក់ នៅទូទាំងប្រទេស៕
លោក ប៉ុល ហំម និងថ្នាក់ដឹកនាំអតីត CNRP មួយរូបទៀត ដាក់លិខិតផ្លូវការស្នើសុំនីតិសម្បទានយោបាយឡើងវិញ
(ភ្នំពេញ)៖ លោក ប៉ុល ហំម អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ និងថ្នាក់ដឹកនាំ១រូបទៀត គឺ លោក ផាន់ ច័ន្ទសាក់ បានដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ដើម្បីស្នើសុំនីតិសម្បទានយោបាយឡើងវិញ។ នេះបើតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ។
លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ ស្ថិតនៅក្នុងចំណោម អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិ សរុប១១៨រូប ដែលត្រូវបានតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ទន្ទឹមគ្នាជាមួយនឹងការកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិ ដែលពាក់ព័ន្ធនឹងការឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
តាមលិខិតរបស់ លោក ប៉ុល ហំម និង លោក ផាន់ ច័ន្ទសាក់ ដែលស្នើទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «ដោយផ្អែកតាមមាត្រា៤៥ថ្មី (ស្ងួនមួយ) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបង្កលក្ខណៈឱ្យ អ្នកដែលត្រូវបានហាមឃាត់ មិនឱ្យធ្វើសកម្មភាពនយោបាយ អាចទទួលបាននីតិសម្បទា ធ្វើនយោបាយ ឡើងវិញ។ ដូច្នេះខ្ញុំបាទសូមស្នើសុំ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តាពិនិត្យតាមនីតិវិធី ដើម្បីផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញដល់រូបខ្ញុំ ដោយក្តីអនុគ្រោះ»។
មុននឹងមានការដាក់លិខិតស្នើសុំនីតិសម្បទានយោបាយឡើងវិញនេះ មានការលើកឡើងថា លោក ប៉ុល ហំម ទំនងជាទៅចូលរួមជាមួយនឹងគណបក្សកែទម្រង់កម្ពុជារបស់ លោក អ៊ូ ច័ន្ទរ័ត្ន។ ទោះជាយ៉ាងនេះក្តី លោក ប៉ុល ហំម មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទរបស់លោក មិនមានអ្នកទទួល និងត្រូវបានចុចបិទជាច្រើនលើកច្រើនសារ។
ចំណែក លោក អ៊ូ ច័ន្ទរ័ត្ន ស្ថានិកមួយរូបនៃគណបក្សកែទម្រង់កម្ពុជា បានដឹងយ៉ាងច្បាស់អំពីការស្នើសុំនីតិសម្បទានយោបាយរបស់ លោក ប៉ុល ហំម ហើយមិនបដិសេធចំពោះព័ត៌មាននេះឡើយ។ ប៉ុន្តែលោកទុកឱ្យលោក ប៉ុល ហំម ជាអ្នកប្រកាសអំពីរឿងនេះប្រាប់មហាជនដោយខ្លួនឯង។
កាលពីពាក់កណ្តាលខែមុន លោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ និង លោក មុត ចន្ថា នាយកខុទ្ទកាល័យរបស់លោក កឹម សុខា រួមទាំងថ្នាក់ដឹកនាំអតីតគណបក្សនេះ ចំនួន៥រូបផ្សេងទៀត ក៏ទទួលបានការផ្តល់នីតិសម្បទានយោបាយឡើងវិញផងដែរ បន្ទាប់ពីដាក់លិខិតស្នើទៅកាន់ក្រសួងមហាផ្ទៃ។ អ្នកដែលទទួលបាននីតិសម្បទាធ្វើនយោបាយនេះ ភាគច្រើនជាមនុស្សស្និទ្ធនឹង លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ។
រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន២២រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា ទី១០៖ លោក សុន ឆ័យ ទី១១៖ លោក តាវ គឹមឈន, ទី១២៖ លោកវ៉ា សាម៉ុន, ទី១៣៖ លោក ស៊ុន សុភ័ក្រ, ទី១៤៖ លោកស្រី លី ស្រីវីណា, ទី១៥៖ លោក ថាច់ សេដ្ឋា, ទី១៦៖ លោក យ៉ែម បុញ្ញឫទ្ធិ, ទី១៧៖ លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា, ទី១៨៖ លោក ជុំ ច័ន្ទដារិន, ទី១៩៖ លោក ទួត យឿត, ទី២០៖ លោក ឡាត់ លិេតយ្យ, ទី២១៖ លោក ឡុង គឹមឃន និង ទី២២៖ លោកស្រី យង់ ផាន់ណេត៕
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ជំនួយថវិកា ២៤៩០លានរៀលទៀត ដល់បណ្តាខេត្តចំនួន២២ ដើម្បីបន្តរៀបចំធ្វើចត្តាឡីស័ក
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានបន្តផ្តល់ជំនួយឧបត្ថម្ភជាថវិកាចំនួន ២៤៩០លានរៀលទៀត ដល់បណ្តាខេត្តចំនួន២២ ដើម្បីរៀបចំធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី១៦ ដល់២២ ខែឧសភា ឆ្នាំ២០២១។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ។
បើតាមលោកស្រី យក់ សម្បត្តិ, ខេត្តទាំង២២នោះមាន៖ ខេត្តបាត់ដំបង ទទួលបាន ២៨០លានរៀល, ខេត្តបន្ទាយមានជ័យ ទទួលបាន ២៧០លានរៀល, ខេត្តឧត្តរមានជ័យ ទទួលបាន ៥០លានរៀល, ខេត្តប៉ៃលិន ទទួលបាន ៥០លានរៀល, ខេត្តកោះកុង ទទួលបាន ១០លានរៀល, ខេត្តពោធិ៍សាត់ ទទួលបាន ៣៥០លានរៀល, ខេត្តព្រះវិហារ ទទួលបាន ៣០លានរៀល, ខេត្តកណ្តាល ទទួលបាន ១៨០លានរៀល, ខេត្តស្វាយរៀង ទទួលបាន ៥០លានរៀល, ខេត្តព្រៃវែង ទទួលបាន ទទួលបាន ១៥០លានរៀល, ខេត្តត្បូងឃ្មុំ ទទួលបាន ៦០លានរៀល។
ខេត្តក្រចេះ ទទួលបាន ១០លានរៀល, ខេត្តរតនគិរី ទទួលបាន ៣០លានរៀល, ខេត្តតាកែវ ទទួលបាន ៨០លានរៀល, ខេត្តកំពង់ចាម ទទួលបាន ១៥០លានរៀល, ខេត្តកំពង់ឆ្នាំង ទទួលបាន ១៣០លានរៀល, ខេត្តកែប ទទួលបាន ១០លានរៀល, ខេត្តកំពង់ស្ពឺ ទទួលបាន ២៧០លានរៀល, ខេត្តកំពង់ធំ ទទួលបាន ១០០លានរៀល, ខេត្តស្ទឹងត្រែង ទទួលបាន ១០លានរៀល, ខេត្តព្រះសីហនុ ទទួលបាន ១០០លានរៀល, ខេត្តសៀមរាប ទទួលបាន ១២០លានរៀល៕
ខាងក្រោមនេះជាតារានៃការផ្តល់ជំនួយឧបត្ថម្ភរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖
លោក សាន់ យូ ដឹកនាំក្រុមការងារចុះបោះបង្គោលកំណត់អ័ក្សផ្លូវ ដើម្បីដោះស្រាយករណីបិទផ្លូវសាធារណៈ និងដីស្រែប្រជាពលរដ្ឋ ស្ថិតនៅភូមិទួលខ្សាច់
កំពង់ឆ្នាំង៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារខេត្ត កំពង់ឆ្នាំងដឹកនាំដោយលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានចុះបោះបង្គោលកំណត់អ័ក្សផ្លូវ ដើម្បីដោះស្រាយករណីបិទផ្លូវសាធារណៈ និងដីស្រែប្រជាពលរដ្ឋ ស្ថិតនៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ដោយមានការចូលរួមពីដើម្បីចូលរួមពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ឆ្នាំង មន្ទីរអង្គភាពពាក់ព័ន្ធផ្សេងៗ ភូមិបាលស្រុក អាជ្ញាធរស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋចូលរួមផងដែរ ៕