ប្ដេជ្ញាដាច់ខាតគាំទ្រ
សម្ដេចប្រធានកាកបាទក្រហមកម្ពុជា
(បទពាក្យប្រាំបី)
សម្ដេចកិតិ្ដ ព្រឹទ្ធបណ្ឌិត អត្ថកោវិទ ប៊ុនរ៉ានី ហ៊ុនសែន
ឆន្ទៈមុះមុត ឥតមានព្រំដែន ឧបសគ្គម៉ឺនសែន ជំនះឈ្នះបាន ។
សម្ដេចប្រធាន ប្រសើរឧត្ដម កាកបាទក្រហម ជួយជនគ្រប់ប្រាណ
ជរាពិការ ហួសពីការស្មាន ផ្ដល់សុខក្សេមក្សាន្ដ ចាកឋានទុក្ខភ័យ ។
ជួយមន្ទីរពេទ្យ
គន្ធបុប្ផា ព្យាបាលកុមារ ផុតពីក្សិណក្ស័យ
គ្រោះធម្មជាតិ គ្រោះអគ្គីភ័យ មិនថាយប់ថ្ងៃ ឆេះផ្ទះសំបែង ។
គ្រោះទឹកជំនន់ ជោរជន់ហូរហៀរ ខ្យល់ព្យុះព្យោមា ពុំអាចថ្លាថ្លែង
លិចស្រូវ បាក់ថ្នល់ អំពល់ក្រៃលែង គួរឲ្យចំបែង រែងទុក្ខខ្លោចផ្សា ។
កាកបាទក្រហម ជាអង្គភាពឆ្នើម ផ្ចិតផ្ចង់ផ្ចុងផ្ដើម ខិតខំខ្លាំងក្លា
ជួយរំលែកទុក្ខ
កិច្ចការរាជការ គ្រឿងញៀនផងណា លុះត្រាតែបាន ។
ពេលណាទីណា មានទុក្ខទារុណ លំបាកពេកពន់ ធ្ងន់ហួសប្រមាណ
កាកបាទក្រហម ចុះដល់មូលដ្ឋាន ជួយសង្គ្រោះបាន បុព្វហេតុឧត្ដម ។
កិត្ដិយសខ្ពង់ខ្ពស់ រកគូផ្ទឹមគ្មាន សម្ដេចប្រធាន កាកបាទក្រហម
ធ្វើសកម្មភាព មនុស្សធ៌មមុតមាំ ពិតជាសក្កិសម ឧត្ដមភរិយា ។
ប្រជារាស្ដ្រខ្មែរ និងជាតិដទៃ មានចិត្ដភក្ដី ប្រណីគាំពារ
កាកបាទក្រហម នៃកម្ពុជា ដឹកនាំនាវា
ពុំមានសំចៃ ។
ប្រជាពលរដ្ឋ ទូទាំងនគរ ប្ដេជ្ញាគាំទ្រ ទស្សនវិស័យ
សម្ដេចប្រធាន ជាអចិន្ដ្រៃយ៍ ដោយមានថ្វីដៃ ថ្លៃថ្លាពិសេស ។
ដោយ មូល មិត្ត