Tuesday, February 25, 2014

Chinese movie “Love is Brave” to attract more tourists to Cambodia

PHNOM PENH, February 25, 2014  – A Chinese Film Company is preparing to shoot a movie in Cambodia, a move which could contribute towards attracting more tourists to visit the Kingdom of Wonder, Cambodian and Chinese officials said at the inaugural ceremony on Tuesday at NagaWorld Hotel & Entertainment Complex.

H.E. Deputy Prime Minister Dr. Sok An showed his appreciation to the company’s plan to shoot the movie in various resorts and tourist destinations in Phnom Penh, Siem Reap and elsewhere. It begins on February 26 till the end of March this year.

The movie features the life of a famous Chinese actress—whose life goes through many struggles—including her living condition, education, work, and her loves in Cambodian society.

The film will be screened in China and is expected to draw hundreds of millions of Chinese audience.

“This movie also helps Chinese to understand more about Cambodia and consequently, more Chinese people would visit Cambodia in the future,” the Deputy Prime Minister said.

H.E. Dr. Sok An said that Cambodia has abundance of cultural heritage and is attracting foreign tourists to the Kingdom. Cambodia has more than 1,000 historic temples nationwide, in addition to the country’s eco-tourism, among others.

“Thus, there are two contributory factors that need to be established to boost tourism is to have more movies featuring Cambodia and more direct flights to the Kingdom of Wonder,” H.E. Dr. Sok An told the floor, attended by Cambodian Ministers of Culture, Tourism, Chinese Ambassador, and senior government officials, among others.

Chinese Ambassador Madam Bu Jianguo told the floor that she shared similar views with H.E. Deputy Prime Minister that such a move also contributes to strengthening the bilateral relationship and enable Chinese to highly value Cambodia which leads to bring more Chinese tourists to visit Cambodia.

The number of tourists from China ranked second in Cambodia. Chinese tourists to Cambodia increased by 40 percent in 2013 to more than 460,000, said Tourism Minister H.E. Dr. Thong Khon.

Cambodia expects to receive 800,000 Chinese tourists in 2015 and that number will increase to more than 2 millions in 2020, he said.

“The film will also attract more Chinese investors to Cambodia.”

Cambodia received 4.2 million in 2013. Tourist arrivals in Cambodia increases between 15 to 18 percent per annum, said the Tourism Minister.

Cambodia’s tourism sector shared 15 percent of Cambodia’s GDP, means that the sector contributes $2.5 billion out of total Cambodia’s GDP of $16 billion.

H.E. Dr. Sok An also recalled his meeting recently with Indian Secretary of the Ministry of Culture, H.E. Ravindra Singh, that he encouraged Indian movie producers to shoot films in Cambodia and screening in India through which more Indians will travel to Cambodia. 

H.E. Dr. Sok An said big production movies shoot in Cambodia, including Hollywood based US film maker had produced Lara Croft: Tomb Raider in 2000, the French tiger film Two Brothers by Pathe Film in 2003, and Angkor Smile by Kiang Ming in 2013.
End.

សេចក្តីអំពាវនាវ របស់ក្រុមប្រឹក្សា​សហជីព​ជាតិកម្ពុជា, សភាសម្ព័ន្ធ​សហជីព តំណាងកម្មករ​នយោជិក​ អង្គការ សមាគមចំនួន៦៤


បទយកការណ៍ ស្តីពី ឱកាស​ទទួល​បាន​ការ​ងារ​​សម​រម្យ​នៅ​ក្នុង​ក្រុម​ហ៊ុន​ជប៉ុន Taica (០៧៥)

សុន្ទ​រកថា ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុងពិធី​បើក​ដំណើរការ​ថត​ខ្សែ​ភាព​យន្តភាគ​រឿង «ឥទ្ធិ​ពល​នៃ​ស្នេហ៍»



កម្ពុជា-វៀត​ណាម​​ជំរុញ​​ឲ្យ​​មាន​​កិច្ច​​សហ​​ប្រតិ​បត្តិការ​​សម្រាប់​​ការ​​តភ្ជាប់​​ខឿន​​សេដ្ឋកិច្ច​​ប្រទេស​​ទាំង​​ពីរ​

នៅ​ក្នុង​ជំនួបសម្តែង​ការគួរ​សម​ ជាមួយ​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នា​រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​វិមាន​សន្តិភាព​ ទីស្តីការ​គណៈរដ្ឋមន្ត្រី ​​ឯកឧត្ដម​ Bui Quang Vinh រដ្ឋមន្ត្រីក្រសួង​ផែនការ​ និង​វិនិយោគ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា វៀតណាម​ចង់​ជំរុញឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ផ្លាស់​ប្ដូរ​បទពិសោធន៍ និង​រៀបចំផែនការមេ ​សម្រាប់​ការ​តភ្ជាប់​ខឿន​សេដ្ឋកិច្ច​រវាងប្រទេស​ទាំង​ពីរ (កម្ពុជា-វៀតណាម)។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានឲ្យ​ដឹង​ថា ឯកឧត្ដម ​ Bui Quang Vinh បានមាន​ប្រសាសន៍​ជម្រាបជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា ដំណើរ​ទស្សន​កិច្ច​រប​ស់ឯកឧត្ដម​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​នេះ គឺ​ដើម្បី​ធ្វើការ​ជាមួយ​ក្រសួង​ផែន​ការ​កម្ពុជា និង​ចូលរួម​ប្រជុំ​លើក​ទី​៥ រវាង​រដ្ឋមន្ត្រីក្រសួង​ផែនការនៃ​ប្រទេស​ទាំង​ពីរ (កម្ពុជា-វៀតណាម​)។​

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការ​ពេញចិត្ត ចំពោះ​ទំនាក់ទំនង​រវាង​ក្រសួង​ផែន​ការ​នៃ​ប្រទេស​ទាំងពីរ​(កម្ពុជា-វៀតណាម)។ សម្តេច​តេជោ​បាន​មានប្រសាសន៍ថា ប្រធានបទ​នា​ពេល​នេះ ​គឺ​ការ​តភ្ជាប់​ខឿនសេដ្ឋកិច្ចរវាង​ប្រទេស​ទាំងពីរ។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ប្រគល់​តួនាទី​នេះ ​ជូន​រដ្ឋមន្ត្រី​ក្រសួងផែនការ​នៃ​ប្រទេស​ទាំងពីរ ​ធ្វើការ​រួមគ្នា​ដើរតួ​នាំ​មុខ​ពិភាក្សា​ឲ្យ​អស់​លើ​ការ​តភ្ជាប់​រយៈពេល​ខ្លី រយៈពេលមធ្យម និង​រយៈពេល​វែង ដោយ​បើក​ទស្សនៈ​ឲ្យ​ធំ​ទូលំទូលាយ ដើម្បី​បើក​ការ​តភ្ជាប់​នេះ​ឲ្យបានល្អ​ប្រសើរ៕

សម្តេច​​តេ​ជោ ​ជំរុញ​​ឲ្យ ក្រុម​ប្រឹក្សា​​ជាតិ​​កម្ពុជា​​ដើម្បី​​ស្ត្រី បន្ត​យក​​ចិត្ត​​ទុក​​ដាក់​ពី​​ប​ញ្ហា​​របស់​​ស្ត្រី នៅក្នុង​ប្រជុំ​​បូក​សរុប​​សកម្ម​ភាព​​ការ​ងារ​​ប្រ​ចាំ​ឆ្នាំ​​២០១៣ និង​​ទិស​ដៅ​ការ​ងារ​​ឆ្នាំ​​២០១៤ ​

សម្តេច​អគ្គមហសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះ​រាជាណាចក្រ​កម្ពុ​ជា និង​ជា​អនុប្រធាន​កិត្តិយស នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី នា​ព្រឹក​ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤ បានជំរុញ​ឲ្យ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី ដឹកនាំ​ដោយ​ក្រសួង​កិច្ចការនារី បន្ត​តាមដាន​វាយតម្លៃ​ការអនុវត្ត​អនុសញ្ញា លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​ស្ត្រីភេទ (CEDAW) ដើម្បី​​ស្វែងយល់​ពី​បញ្ហា​ប្រឈម​របស់​ស្ត្រី និង​ចាត់​វិធានការ​ដោះស្រាយ​។​

ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ ក្នុង​កិច្ចប្រជុំ​បូក​សរុប​សកម្ម​ភាព​​ការងារ​ប្រចាំឆ្នាំ​២០១៣ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៤ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី នៅ​វិមាន​សន្តិភាព​ សម្តេច​តេ​ជោ ​មានប្រសាសន៍ថា ថ្ងៃនេះ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី បាន​បើក​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ជា​បន្តទៀត  ហើយក៏​ជា​ការ​ប្រជុំ​ជា​ទៀងទាត់ របស់​អង្គការ​ចាត់តាំង​មួយ​នេះ​ក្រោម​ព្រះ​រា​ជា​ធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ បំផុត​របស់​ស​ម្តេច​ព្រះ​មហាក្សត្រី នរោត្តម ​មុនីនាថ​ សីហនុ ​ព្រះវររាជ​មាតា ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជា​ព្រះប្រធាន​កិត្តិយស នៃ​ក្រុម​ប្រឹក្សា​​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី។ ​ក្នុង​ឋានៈ​សម្តេច​ជា​អនុប្រធាន​កិត្តិយស​នៃ​ក្រុមប្រឹក្សា​នេះ សម្តេច​តេជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា សម្តេច​​បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ​ជា​ទៀងទាត់ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​វឌ្ឍនភាព​នានា  ដែល​បាន​ដាក់ចេញ​រយៈកាល​ក​ន្ល​ង​មក​ជា​បន្តបន្ទាប់ ទាំង​១៦​ចំនុច ។

​ជាមួយ​នឹង​ការ​វាយតម្លៃ​ខ្ពស់  ពី​លទ្ធផល​ការងារ ដែលក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី និង​ស្ថាប័នពាក់ព័ន្ធ សម្រេចបាន​ក្នុង​ឆ្នាំ២០១៣ ​កន្លងទៅនេះ​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ណែនាំ​ឱ្យ​ក្រុមប្រឹក្សា​នេះ បន្ត​តាមដាន​វាយតម្លៃ​ការអនុវត្ត​អនុសញ្ញា CEDAW សេចក្តី សង្កេត​សន្និដ្ឋាន ច្បាប់​ជាតិ​ពាក់ព័ន្ធ នៅ​តាម​បណ្តា​ខេត្ត ដើម្បី​សិក្សា​ស្វែងយល់ ពី​បញ្ហា​ប្រឈម និង​វិធានការ​ដើម្បី​ដោះស្រាយ។ សម្តេច​បាន​ជំរុញ​ឱ្យ​អនុវត្ត​គោលនយោបាយ​ជាតិ សមភាព​យែ​ន​ឌ័​រ និង​របាយការណ៍​ជាតិ​លើក​ទី​៤ និង​លើក​ទី​៥ ស្តីពី​ការអនុវត្ត អនុសញ្ញា CEDAW តាមរយៈ​សិក្ខាសាលា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដូចជា​វិទ្យុ ទូរទស្សន៍ គេហទំព័រ ​ ព្រឹត្តិ ប័ត្រ ​ប័ណ្ណ​ផ្នត់ រឿង​អប់រំ​ខ្លីៗ និង​ខ្សែ​វីដេអូ ជាដើម​។  ​សម្តេច​បាន​ជំរុញ​ឱ្យមាន​ការបើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​អនុសញ្ញា CEDAW  ពី​ធី​សារ​តាម​ជម្រើស និង​ភាពជា​អ្នកដឹកនាំ ជូន​ថ្នាក់ដឹកនាំ​ថ្នាក់ជាតិ ​និង​ថ្នាក់ក្រោម​ជាតិ  និង​បន្ត​រៀបចំ​វេទិកា​សិក្សា​ស្វែងយល់ ពី​បញ្ហា​ប្រឈម ​ក្នុង​ការ​បំពេញ​តួនាទី ភារកិច្ច និង​វិធានការ​ដោះស្រាយ សម្រាប់​ថ្នាក់ដឹកនាំ​ស្ត្រី​ដែល​ទើប​ទទួលបាន​ការតែងតាំង​។ ​ទន្ទឹម​នេះ​ សម្តេច​បាន​ណែនាំ​ឱ្យ​បន្ត​សហការ​​ជាមួយ​ក្រសួង​កិច្ច​ការនារី ផ្សព្វផ្សាយ​លទ្ធផល នៃ​ការ​ប៉ាន់​ប្រមាណ ​អំពី​ស្ថានភាព​សេដ្ឋកិច្ច របស់​ស្ត្រី​នៅ​ជនបទ។

​លោកជំទាវ អ៊ឹង កន្ថាផាវី​ រដ្ឋមន្ត្រី​ក្រសួង​កិច្ច​ការ​នារី និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ​បាន​​​មានប្រសាសន៍ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៣​នេះ រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ គណៈ​ប្រតិភូ​​កម្ពុជា​សរុប​ចំនួន​១៥​រូប ក្នុង​នោះ​ស្ត្រី​១១​រូប នៃ​ក្រសួង ស្ថាប័ន​ទៅ​ចូលរួម ឆ្លើយ​ការពារ​របាយការណ៍​ជាតិ​លើក​ទី​៤ និង​ទី​៥ របស់​ប្រទេស​កម្ពុជា​ស្តីពី​ការអនុវត្ត​អនុសញ្ញា​CEDAW នៅ​អង្គការ​សហប្រជាជាតិ​(​ទីក្រុង​ហ្សឺ​ណែវ​)​។ គណៈកម្មការ​នេះ បាន​ទទួល​ស្គាល់ និង​កោត​សរសើរ​​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា  ដែល​បាន​ធ្វើឱ្យ​ស្ថានភាព​ស្ត្រី​កម្ពុ​ជា​មាន​ភាព​រីកចំរើន ហើយ​​បាន​ធ្វើ​សេចក្តី​សង្កេត​សន្និដ្ឋាន​៥២​ចំណុច សម្រាប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ  បន្ត​កែលម្អ​ ផែន​ការ​សកម្មភាពរ​បស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

​ជា​រួម​លទ្ធផល​ដែល​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី ​សំរេចបាន​ក្នុង​ឆ្នាំ​២០១៣ គឺ​ដោយមាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ ទាំង​ស្មារតី សំភារៈ ​និង​ថវិកា ពី​សម្តេច​ព្រះ​មហាក្សត្រី នរោត្តម ​មុនីនាថ ​សីហនុ​ ព្រះវររាជ​មាតា ជាតិខ្មែរ ក្នុង​សេរីភាព ​សេចក្តីថ្លៃថ្នូរ ​និង​សុភមង្គល ព្រះប្រធាន​កិត្តិយស នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី និង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​កិត្តិយស នៃ​ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី​។ ​

លោកជំទាវ អ៊ឹង កន្ថាផាវី ក៏​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ជាមួយ​ នឹង​ការ​គាំទ្រ​ដ៏​ខ្ពង់ខ្ពស់​ពី​ថ្នាក់ដឹកនាំ​កំពូល លទ្ធផល សំរេច​បាន​គួរឱ្យ​កត់​សំគាល់​នេះ ពិតជា​បាន​មកពី​ការចូលរួម​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់ និង​សកម្ម​បំផុត​របស់​ក្រសួង ស្ថាប័ន រាជរដ្ឋាភិបាល អាជ្ញាធរ​ដែនដី អាជ្ញាធរ​មា​នសមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់ និង​អង្គការ​ក្រៅ​រដ្ឋាភិ​បាលព្រមទាំង​ការ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ថវិកា ទាំងបច្ចេកទេស ពី​ដៃគូ​អភិវឌ្ឍន៍ ជាពិសេស​គឺ​ការចូលរួម​របស់​ប្រជា​ជន និង​ស្ត្រី​គ្រប់ទិសទី ដែល​បាន​រួម​ចំណែក ព​ន្លឿ​ន​ការអនុវត្ត​សកម្ម​ភាព ប្រកបដោយ​ភាព​រលូន និង​ប្រសិទ្ធភាព៕

កម្ពុជា-ចិន​​ជំរុញ​​ឲ្យ​មាន​ការ​​ផ្លាស់​ប្ដូរ​​ដំណើរ​​​ទស្សន​កិច្ច​​​​​ក្នុ​ង​ស្រ​ទាប់​​​យុវជន

ក្នុង​ឱកាស​អនុ​ញ្ញាត​ឲ្យ​ឯកឧត្ដម Chen Fengxiang អនុរដ្ឋមន្ត្រី ​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណៈ​កម្មាធិ​ការ​​បក្ស​កុម្មុយនីស្ត​ចិន​ចូល​ ជួប​សម្ដែង​ការគួរសម​នា​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ​ ឆ្នាំ​២០១៤ ​ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​​​ជំរុញ​ឲ្យ​មាន​​​នូវ​ទំនាក់ទំនង និង​ផ្លាស់​ប្ដូរ​ទស្សនកិច្ចរ​វាង​យុវជន និង​យុវជន នៃ​ប្រទេស​ទាំង​ពីរ (កម្ពុជា-ចិន​) ។​

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានឲ្យ​ដឹង​​ថា នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរ​សម​ នៅ​វិមាន​​សន្តិភាព ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ឯកឧត្ដម Chen Fengxiang បាន​មាន​ប្រសាសន៍​ជម្រាប​​ជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អំពី​ជំនួប​ រវាង​ឯកឧត្ដម​ផ្ទាល់​ជាមួយ​ឯកឧត្ដម សាយ ឈុំ ដែល​បាន​ពិភាក្សា​​គ្នា​យ៉ាង​ល្អ​ប្រសើរ​ ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​ការ​ងារ​រួមគ្នា​ លើ​អ្វី​ដែល​ថ្នាក់ដឹកនាំ​ទាំងពីរ​បា​ឯកភាព​គ្នា​កន្លងមក។

ឯកឧត្តម Chen Fengxiang អនុរដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណៈ​កម្មាធិ​ការ​​បក្ស​កុម្មុយនីស្ត​ចិន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កិច្ច​ពិភាក្សានោះ​ក៏បាន​ផ្ដោត​ទៅ​លើ​ការផ្លាស់ប្ដូរ​បទ​​ពិសោធន៍​​រវាង​គណបក្ស​ទាំងពីរ (គណបក្សកុម្មុយនីស្ត​ចិន-គណបក្ស​ប្រជាជន​កម្ពុជា​) ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​គណបក្ស​ទាំងពីរ​ មានការ​ស្និទ្ធស្នាល​កាន់​តែ​ខ្លាំង​ឡើង និង​ពិភាក្សា​ទៅដល់​ការ​ផ្លាស់​ប្ដូរ​​ព័ត៌មាន និង​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ដំណើរ​​ទស្សនកិច្ច​ជា​បន្តបន្ទាប់​ទៀត ជា​ពិសេស​​​ក្នុង​ស្រទាប់​យុវជន។ ឯកឧត្ដម Chen Fengxiang ​បាន​មាន​ប្រសាសន៍​ថា ភាគី​ចិន​មាន​សុទិដ្ឋិនិយម​ចំពោះ​ជោគជ័យ​នៅក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ហើយ​បន្ត​គាំទ្រ​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា ជាពិសេស​ក្រោម​ការ​ដឹ​ក​នាំ​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​​​សម្ដែង​​​ការ​ស្វាគមន៍ និង​កោត​សរសើរ​ដល់​​កិច្ច​ពិភាក្សា​នោះ ដោយ​សម្តេចបាន​មានប្រសាសន៍ថា ត្រូវ​ជំរុញ​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​នេះ ជាពិសេស​លើ​អ្វី​ដែល​ថ្នាក់​ដឹកនាំ​ទាំងពីរ​បានសម្រេច​រួច​មក​ហើយ និង​ត្រូវ​ជំរុញ​ផង​ដែរ​នូវ​ទំនាក់ទំនង និង​ផ្លាស់​ប្ដូរ​ទស្សនកិច្ច រ​វាង​យុវជន និង​យុវជន ព្រោះថា​យុវជន​គឺជា​អ្នក​ស្នង​ដំណែង​នា​ពេល​អនាគត​៕​