Wednesday, February 07, 2018
ចុម្មាយភិក្ខុ សាន មុន្នី ចំពោះ ញោម សម រង្ស៊ី៖ បុណ្យ និងបាប សាងឡើងដោយកិលេស
ដោយឃើញមានការអំពាវនាវ តាមបណ្តាញព័ត៌មានថានៅថ្ងៃទី១៨ ខែកុម្ភៈ ខាងមុខនេះ នឹងមានកម្មវិធីបុណ្យផ្កាសាមគ្គី នៅប្រទេសអូស្ត្រាលីនោះ អាត្មាភាព និងពុទ្ធបរិស័ទ្ធនៅកម្ពុជាក៏ចង់ចូលរួមចាប់មគ្គផលដែរ ប៉ុន្តែចម្លែកត្រង់ថាបច្ច័យដែលប្រមូលបានពីបុណ្យផ្កាសាមគ្គីនេះ មិនយកទៅកសាងក្នុងវិស័យព្រះពុទ្ធសាសនាទេ តែបែរជាយកទៅជួយចលនាសង្គ្រោះជាតិរបស់ញោម សម រង្ស៊ី ដើម្បីជួយប្រោសជីវិតនយោបាយរបស់គាត់ទៅវិញ។
បើតាមពុទ្ធប្បញ្ញត្តិ ពុទ្ធបរិស័ទ្ធទាំងឡាយណា ដែលយកសាសនាទៅប្រើប្រាស់ ដើម្បីបោកបញ្ឆោតញាត្តិញោម ក្នុងន័យកេងបន្លំបច្ច័យដែលប្រមូលបានមកធ្វើជាប្រយោជន៍បុគ្គលខ្លួននោះនឹងទទួលនូវបាបកម្មធ្ងន់ធ្ងរខ្លាំងណាស់ ដូចជាត្រូវទទួលទណ្ឌកម្មស្រុះក្នុងខ្ទះខ្លាញ់យ៉ាងវេទនានៅពេលស្លាប់ទៅ ដើម្បីជំរះនូវអំពើបាបដែលខ្លួនបានសាងកាលនៅរស់ជាដើម។ អាត្មាមិនទោមនស្ស និងការធ្វើបុណ្យសន្សំកុសលរបស់ញាតិញោមឡើយ ប៉ុន្តែអាត្មាក៏មិនគាំទ្រញាតិញោមដែលយកសាសនាមកលេងសើច ធ្វើជាមុខរបររៃអង្គាសបច្ច័យ ដើម្បីដោះស្រាយជីវភាព នយោបាយប្រចាំថ្ងៃរបស់អ្នកនយោបាយអនាថា គ្មានគោលដៅ តត្រុករំខានបរទេសឱ្យវាយបំបែកឆ្នាំងបាយប្រជាពលរដ្ឋខ្លួនឯងនោះដែរ។
កន្លងមកកាលញោម សម រង្ស៊ី ធ្វើប្រធានបក្ស អាត្មាបានឮ និងឃើញញាតិញោមច្រើនណាស់ចូលបច្ច័យជាមួយគាត់ដល់រាប់សែនដុល្លារឯណោះ ដើម្បីយកទៅកសាងស្ថានីយ៍ទូរទស្សន៍ ប៉ុន្តែមិនមែនដាក់ថាជាបុណ្យផ្កាសាមគ្គីនោះទេ តែជាការរៃអង្គាសជាមូលនិធិទូរទស្សន៍ព្រះអាទិត្យ ដូច្នេះគឺវាសមស្របហើយព្រោះមិនបានប្រឡូកប្រឡាក់នឹងសាសនានោះទេ ប៉ុន្តែចម្លែកត្រង់ថាបច្ច័យទាំងនោះត្រូវរលាយសូន្យទៅហើយ។ គួរឱ្យអនិច្ចា ពេលនេះបច្ច័យដែលញាតិញោមចូលរួមទាំងប៉ុន្មានត្រូវរលាយបាត់សូន្យឈឹងតែម្តង និងមួយចំនួនទៀតត្រូវបានថ្នាក់ដឹកនាំបក្សយកទៅទិញដីចំការ ផ្ទះ ឡាន និងវីឡាអស់ទៅហើយ។ ដូច្នេះ ការប្រកាសផ្តើមធ្វើបុណ្យផ្កាសាមគ្គី នៅលើកនេះទៀត អាត្មាអស់ជំនឿ និងសូមអំពាវនាវដល់ញាតិញោមកុំចំណាយពេល និងបច្ច័យរបស់ខ្លួនតទៅទៀតអី ព្រោះបច្ច័យរបស់ញាតិញោមមិនបានយកទៅប្រើប្រាស់សំរាប់កិច្ចការសង្គមនោះទេ ផ្ទុយទៅវិញគឺដើម្បីផ្គត់ផ្គង់ដំណើរទេសចរណ៍របស់ញោម រង្ស៊ី និងប្រពន្ធគាត់ទៅវិញទេ។ ម្យ៉ាងទៀត អាត្មាអាចវាយតំលៃបានថា ជីវិតនយោបាយរបស់ញោម រង្ស៊ី គឺត្រូវចប់ហើយ ។ ចប់ត្រង់ថា បរទេសដែលធ្លាប់ជួយបច្ច័យគាត់ក៏គេឈប់ជួយផ្គត់ផ្គង់ដែរ ទោះបីញោម សម រង្ស៊ី ត្រេចចរទៅសុំគេពីប្រទេសមួយទៅប្រទេសមួយយ៉ាងវេទនាក៏ដោយ ក៏គ្មានប្រទេសណាគេជួយឧបត្ថម្ភទៀតដែរ ដោយសារតែអំពើពុករលួយនៅផ្ទៃក្នុងអតីតគណបក្ស និងផលប្រយោជន៍បក្ខពួក ក្រុមគ្រួសារនិយមនេះឯង។ ទី២ ញោម រង្ស៊ី គ្មានតួនាទីអ្វីដើម្បីបញ្ជាថ្នាក់ដឹកនាំ និងសកម្មជនក្នុងបក្សគាត់តទៅទៀតទេ។ ទី៣ ញោម រង្ស៊ី មិនហ៊ានចូលស្រុកខ្មែរវិញទេ ដោយសារតែកំពុងមានទោសជាប់ខ្លួនជាច្រើនករណីបែបនេះ។ ទី៤ ញោម សម រង្ស៊ី អាយុកាន់តែច្រើនទៅហើយ ចាស់ក៏ចាស់ ប្រាជ្ញាស្មារតីក៏ខ្សោយទៅតាមនោះដែរ មិនអាចប្រកួតជាមួយញោម ហ៊ុន សែន បានទៀតទេ។
ជាចុងក្រោយ អាត្មាសូមបិណ្ឌបាត្រ ញោម រង្ស៊ី សូមបញ្ឈប់យកព្រះពុទ្ធសាសនា ទៅលេងសើច បោកប្រាស់ប្រជារាស្ត្រខ្មែរដើម្បីផលប្រយោជន៍នយោបាយរបស់ញោមតទៅទៀត។ ម្យ៉ាងទៀត បុណ្យនិងបាប គឺនៅទន្ទឹមគ្នា សាងឡើងដោយកិលេសរបស់ញោមនោះហើយ បើញោមប្រើឈ្មោះថាជាបុណ្យផ្កាសាមគ្គី លុះត្រាតែបច្ច័យដែលប្រមូលបានយកទៅកសាងវត្តអារាម ឬសេនាសនៈ មិនមែន យកទៅកសាងចលនានយោ បាយដែលជាចលនាឧទ្ទាមភេវរកម្មខុសច្បាប់ជាតិបែបនេះទេ វានឹងទទួលនូវបាបកម្មចុះនរកអវច្ចីខ្លាំងណាស់ ហើយពេលអស់សង្ខារ ព្រះពុទ្ធមិនអាចប្រោសឱ្យចាប់កំណើតជាថ្មីបានឡើយ៕

អភិបាលខេត្តប៉ៃលិន សំណូមពរដល់មន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ថែរក្សាវប្បធម៌ប្រពៃណីជាតិឱ្យបានគង់វង្ស ដើម្បីឱ្យយុវជនជំនាន់ក្រោយស្គាល់
ប៉ៃលិន៖ ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកមហោស្រពសិល្បៈល្ខោន និងរបាំសម្រាប់យុវជនថ្នាក់ខេត្តលើកទី៤ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ ដែលរៀបចំឡើងដោយមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ លោក កើត សុធា អភិបាលខេត្តប៉ៃលិន សំណូមពរដល់មន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ចូលរួមថែរក្សាការពារវប្បធម៌ប្រពៃណីអោយគង់វង្ស ដើម្បីអោយក្មេងៗជំនាន់ក្រោយបានស្គាស់ពីតម្លៃនៃវប្បធម៌ជាតិយើង ជាពិសេសត្រូវជំរុញដល់សិស្សានុសិស្សអោយបានយល់ដឹងពីសារៈសំខាន់ នៃល្ខោនខោល និង របាំរែងត្បូង ព្រមទាំងវប្បធម៌ផ្សេងៗទៀត ក្នុងន័យឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជ រដ្ឋាភិបាលកម្ពុជាក៏ដូចក្រសួងវប្បធម៌និងវិចិត្រ សិល្បៈក្នុងការពង្រឹងធនធានវប្បធម៌ជាតិអោយមានការរីកចំរើនជាបន្តបន្ទាប់ និងថែរក្សាការពារកុំអោយបាត់បង់។
លោក កើត សុធា បានបន្តថា មហោស្រពថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់សំរាប់ខេត្តប៉ៃលិនរបស់យើង ដែលផ្អែកទៅលើមូលដ្ឋានធនធានមនុស្សដែលមានស្រាប់នៅខេត្តតែម្តង ជាពិសេសដើម្បីរំលឹកដល់គុណនុបការៈ ដ៏សំបូរបែបរបស់បុព្វបុរសខ្មែរយើងគ្រប់ជំនាន់ ព្រមទាំងលើកកម្ពស់នៃការបណ្តុះស្មារតីអោយកូនខ្មែរគ្រប់រូបចូលរួមសកម្មភាពថែរក្សាការពារមរតកវប្បធម៌អរូបីអោយបានគង់ វង្ស រុងរឿង ថ្កើងថ្កានជាឧត្តមដើម្បីជាប្រយោជន៍ប្រទេសជាតិយើងជារៀងរហូត។ លោកក៏បានសំណូមដល់ក្រុមសីល្បៈសម្តែងទាំងអស់ត្រូវខិតខំបញ្ចេញអោយអស់ពីសមត្ថភាពដើម្បីទទួលបានលំដាប់ថ្នាក់ទៅធ្វើការប្រកួតប្រជែងនៅថ្នាក់ជាតិបន្តទៀត ។
នាឱកាសនោះដែរ លោក អ៊ី លីឈុន អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តប៉ៃលិនបានឱ្យដឹងថាការរៀបចំមហាស្រពនៅពេលនេះដើម្បីជ្រើសរើសក្រុមដែលទទួលបានជំណាប់ថ្នាក់យកទៅប្រកួតថ្នាក់ជាតិក្នុងឆ្នាំ២០១៨ខាងមុខនេះ ក្នុងការបង្កើតព្រឹត្តិការណ៍អបអរសារទរទិវាវប្បធម៌ជាតិ ៣មិនា លើកទី២០ ឆ្នាំ២០១៨ និងបំផុសចលនាចូលរួមសកម្មភាពវប្បធម៌របស់យុវជនជំនាន់ថ្មី ជាពិសេសបន្តការបណ្តុះបណ្តាលអប់រំចំណេះដឹងអំពីសិល្បៈវប្បធម៌ដើម្បីអោយយុវជនយុវនារីខ្មែរបានយល់ដឹងពីសារៈប្រយោជន៍ និងតម្លៃនៃសិល្បៈវប្បធម៌របស់ដូនតាខ្មែរយើង ក្នុងការរួមចំណែកថែរក្សាការពារអោយបានគង់វង្ស និងអភិវឌ្ឍន៍អោយបានរុងរឿងនូវបេតិកភណ្ឌវប្បធម៌ទាំងនោះនៅក្នុងសកលភាវូបនីយកម្មទំនើបជឿនលឿន ព្រមទាំងធ្វើការបំផុសស្មារតីស្នេហាវប្បធម៌ជាតិ បន្តវេន និងជម្រុញការបង្កើតស្នាដៃថ្មីៗដើម្បីលើកស្ទួយអត្តសញ្ញាណវប្បធម៌ជាតិស្របតាមគោលនយោបាយយុទ្ធសាស្រ្តរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសំដៅទប់ស្កាត់ការហូរចូលវប្បធម៌អវិជ្ជមានពីខាងក្រៅ។
សូមបញ្ជាក់ថា ការបើកមហោស្រពសិល្បៈយុវជនថ្ងៃនេះ គឺមានចំនួន២ក្រុម ដូចជា ក្រុមទី១-ក្រុមសិល្បៈសិស្សថ្នាក់មធ្យម មកពីវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ សម្តែងល្ខោនខោលក្នុងឈុត (ចម្បាំងពេលយប់)។ ក្រុមទី២- ក្រុមសិល្បៈសិស្សថ្នាក់មធ្យម មកពីវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន សម្តែង(របាំរែងត្បូង) ហើយនៅក្នុងឱកាសនោះលោក កើត សុធា ក៏បានប្រគល់បាច់ផ្កា និងឧបត្ថម្ភថវិការចំនួន១លានរៀលដល់ក្រុមទាំង២ និងថវិកាចំនួន ៥០ម៉ឺនរៀល ដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈផងដែរ៕

កម្ពុជា នឹងមានរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំ ដែលមានទុនវិនិយោគរហូតដល់ ២៦២លានដុល្លារ
រោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំមួយនៅភាគនិរតីនៃប្រទេសកម្ពុជា ដែលបានវិនិយោគជាមួយទឹកប្រាក់រហូតដល់ ២៦២លានដុល្លារសហរដ្ឋអាមេរិក របស់ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) នឹងត្រូវដាក់ សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ពិធីអបអរសាទរនៃការបើកដាក់ឲ្យដំណើរការរោងចក្រផលិតស៊ីម៉ង់ត៍ដ៏ធំនៅកម្ពុជានេះ ក៏នឹងមានការ អញ្ជើញចូលរួម យ៉ាងច្រើនកុះករផងដែរពីសំណាក់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ សិស្សានុសិស្ស បុគ្គលិកក្រុមហ៊ុន និងប្រជាពលរដ្ឋសរុបប្រមាណជា ៧ពាន់នាក់។
ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (CMIC) ត្រូវបានប្រសូតឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ ជាមួយទុនវិនិយោគប្រមាណ ២៦២លានដុល្លារអាមេរិក ដែលជាវិនិយោគរួមគ្នារវាងក្រុមហ៊ុន ជីបម៉ុងគ្រុប ដែលជាក្រុមហ៊ុនធំមួយ និងមានកេរិ៍តឈ្មោះល្បីរន្ទឺទូទាំងប្រទេស និងមានបទពិសោធន៍ជាង ៣០ឆ្នាំ ក្នុងវិស័យសំណង់ និងចែកចាយលើទីផ្សារ និង ក្រុមហ៊ុនថៃ ស៉្យាម ស៊ីធី ស៊ីមេន ដែលជាក្រុមហ៊ុនដ៏ធំសម្បើម មានបទពិសោធន៍ជាង ៥០ឆ្នាំក្នុងវិស័យផលិតស៊ីម៉ងត៍ និងមានរោងចក្រផលិតស៊ីម៉ងត៍ជា ច្រើននៅប្រទេសថៃឡង់ បង់ក្លាដេស ស្រីលង្កា និងវៀតណាម។
ការវិនិយោគនេះ ក្រុមហ៊ុន ជីបម៉ុងគ្រុបដាក់ទុនវិនិយោគ ៦០ភាគរយ រីឯក្រុមហ៊ុន ថៃ ស៉្យាម ស៊ីធី ស៊ីមេន ដាក់ទុន ៤០ភាគរយ។ ការវិនិយោគរួមគ្នានេះ បានធ្វើឲ្យវត្តមានរោងចក្រផលិតស៊ីម៉ងត៍ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដ៏ទំនើប និងទាន់សម័យនៅប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតស៊ីម៉ងត៍បាន ៥០០០តោនក្នុងមួយថ្ងៃ ឬ ១.៧លានតោនក្នុងមួយឆ្នាំ ហើយជារោងចក្រផលិតស៊ីម៉ងត៍ធំជាងគេមួយនៅក្នុងតំបន់ ប្រកបដោយស្តង់ដាខ្ពស់ បំពាក់ដោយឧបករណ៍ និងគ្រឿងម៉ាស៊ីនទំនើបទាន់សម័យ ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតមកពីប្រទេសចិន អាលឺ្លម៉ង់ ស៊ុយអែត និងអ៊ីតាលី ដែលធ្វើអោយការបញ្ចេញឧស្ម័នកាបូនកាបូនិច មានកម្រិតទាបបំផុត និងមានបទដ្ឋានបរិស្ថានល្អ កម្រិតអន្តរជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន បានឲ្យដឹងថា គំនិតផ្តូចផ្តើមបង្កើតរោងចក្រនេះ គឺកើតចេញពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់លោកស្រី ភាព ហៀក ដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីបម៉ុងគ្រុបដែលមានកំណើតតាំងពីឆ្នាំ១៩៨២ ដែលជាស្នាដៃ និងញើសឈាមរបស់លោកស្រីផ្ទាល់ រួមទាំងបុត្រាបុត្រីទាំងអស់។ ចក្ខុវិស័យរបស់លោកស្រី គឺស្របតាមមាគ៌ាដឹកនាំនិងយុទ្ធសាស្ត្រចតុកោណរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ស្របទៅតាមស្ថានភាពនាពេលបច្ចុប្បន្ន ដែលកំពុងត្រូវការស៊ីម៉ងត៍ ជាចាំបាច់ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ គ្រប់ប្រភេទ។
នៅថ្ងៃ២១ ខែមិនា ឆ្នាំ២០១៦ ការប្រារព្ធពិធីបញ្ចុះបឋមសិលាត្រូវបានធ្វើឡើង ក្រោមអធិបតីភាពរបស់លោក ឧបនាយករដ្ឋមន្រ្ដី សាយ ឈុំ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋប្រមាណជាង ២០០០នាក់ ហើយដំណើរការសាងសង់រោងចក្រត្រូវបានចាប់ផ្តើមនៅលើផ្ទៃដីប្រមាណជាង ១១០ហិកតា មានទីតាំងស្ថិតនៅភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ចម្ងាយប្រមាណ ១២៥គីឡូម៉ែត្រពី ទីក្រុងភ្នំពេញ និងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣១។
នៅថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០១៧ ស៊ីម៉ងត៍ដែលមានគុណភាពខ្ពស់ និងប្រកបដោយស្តង់ដា ត្រូវបានផលិត ដោយប្រើប្រាស់វត្ថុធាតុដើមល្អៗនៅក្នុងប្រទេស រូមមានថ្មកំបោរ ដីក្រហម ដីឥដ្ឋ និងបុកសាយ ចំនែកឯម្នាងសិលាត្រូវបាននាំចូលពីប្រទេសថៃ។ ស៊ីម៉ងត៍ដែលបានផលិតចេញពីរោងចក្រ ចែកចេញជាបីប្រភេទ គឺស៊ីម៉ងត៍អូដ្ឋ ពណ៌ទឹកក្រូច មានគុណភាពល្អ សក្តិសមសំរាប់សំណង់រឹងមាំល្អ ក៏ដូចជាការប្រើប្រាស់ក្នុងគោលបំណងទូទៅ។ រីឯស៊ីម៉ងត៍អូដ្ឋ ពណ៌បៃតង មានគុណភាពពិសេស និងល្អបំផុតសំរាប់ការងារបូកសំអាត ចំពោះស៊ីម៉ង ត៍ឥន្ទ្រីយ៍ពេជ្រវិញ មានគុណភាពខ្ពស់ និងមានមុខងារទូទៅ ហើយត្រូវបានលក់ទៅឲ្យអតិថិជនជាឡានពោង សំរាប់ទីផ្សារអាជីវកម្មពីមួយទៅមួយ។
ក្រុមហ៊ុនក៏បានបង្ហាញចក្ខុវិស័យរួមគ្នាសម្រាប់ការអភិវឌ្ឍន៍រោងចក្រផលិតស៊ីម៉ង់ត៍ផងដែរ។ ក្រុមហ៊ុនបានអះអាងថា ការធ្វើវិនិយោគទុនរួមគ្នាជាយុទ្ធសាស្រ្តរវាងក្រុមហ៊ុន ជីបម៉ុង គ្រុប និង ក្រុមហ៊ុនថៃ ស៉្យាម ស៊ីធី ស៊ីមេន បូកបញ្ចូលទាំងបទពិសោធន៍សរុបជិតមួយសតវត្សរ៍ របស់ក្រុមហ៊ុនទាំងពីរ បានទាក់ទាញក្រុមជំនាញនៅគ្រប់តំបន់ដែលមានឯកទេស និងបទពិសោធន៍ដ៏សន្ធឹកសន្ធាប់ក្នុងការផលិតស៊ីម៉ងត៍ អោយមកចាប់ដៃធ្វើការជាមួយគ្នា រួចហើយចែករំលែកបទពិសោធន៍ និងចំណេះដឹងទាំងអស់នេះទៅអោយបុគ្គលិកជនជាតិខ្មែរ ដែលកំពុងធ្វើការនៅរោងចក្រផលិតស៊ីម៉ងត៍ដ៏ទំនើបនិងទាន់សម័យមួយនេះ។
គួរបញ្ជាក់ដែរថា ការចាប់ដៃសហការគ្នាជាយុទ្ធសាស្រ្តនេះ នឹងធ្វើឲ្យរោងចក្រផលិតស៊ីម៉ងត៍ ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ដែលមានបទ ដ្ឋានខ្ពស់ បំពាក់ដោយគ្រឿងបរិក្ខារ ឧបករណ៍ និងគ្រឿងម៉ាស៊ីន ដែលប្រើបច្ចេកវិទ្យាចុងក្រោយបំផុតមកពីប្រទេសអាលឺ្លម៉ង់ ស៊ុយអែត និងប្រទេសចិន និងមានការបញ្ចេញឧស្ម័នកាបូនកាបូនិចកម្រិតទាបបំផុត ប្រកបដោយបទដ្ឋានបរិស្ថានល្អកំរិតអន្តរជាតិ ក្លាយទៅជារោងចក្រផលិតស៊ីម៉ងត៍នាំមុខគេនៅកម្ពុជាលើផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យាផលិតស៊ីម៉ងត៍ ការពារបរិស្ថាន ការបណ្តុះបណ្តាល បុគ្គលិក និងជាអ្នកផ្គត់ផ្គង់ស៊ីម៉ងត៍ដែលមានគុណភាពល្អបំផុតដល់ទីផ្សារកម្ពុជា ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនផងដែរ ៕
អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្តីជូនដំណឹងស្តីពី “កម្មវិធីប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រាប់ឆ្នាំ២០១៨”
នៅថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញសេចក្តីជូនដំណឹងមួយឲ្យដឹងថា ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា សូមធ្វើការជូនដំណឹងចំពោះលោក លោកស្រី ជាទីប្រឹក្សា ជំនួយការ ព្រមទាំងមន្ត្រី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា មានឋានៈ រឺមានឋានៈស្មើ ចាប់ពីថ្នាក់ប្រធាននាយកដ្ឋានឡើង ដែលទើបបានតែងតាំងថ្មី ឲ្យបំពេញកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ យ៉ាងយូរ ៣០ថ្ងៃ បន្ទាប់ពីថ្ងៃទទួលតួនាទី តាមរយៈលេខាធិការដ្ឋានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា រឺនៅអង្គភាពប្រឆាំងអំពើពុករលួយផ្ទាល់៕
ខាងក្រោមនេះជាសេក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា៖

រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកម្ភៈ ឆ្នាំ២០១៨ លោក អៀង វុធ អតីតអភិបាលរងខេត្តប៉ៃលិនត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក ព្រំ សុខា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងរបស់លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោក លោកស្រី ប្រតិភូក្រសួងមហាផ្ទៃ ប្រតិភូខេត្តប៉ៃលិនអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សានិងអភិបាលក្រុង/ ស្រុកទាំង៨ និង មន្រ្តីសាលាខេត្តកំពង់ឆ្នាំងជាច្រើនរូប។
ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី លោក ឈូរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអានរបាយការណ៍ស្វាគមន៍ស្ដីពីលទ្ធផលសកម្មភាពការងារសំខាន់ដែលរដ្ឋបាលខេត្តសម្រេចបាន។
កម្មវិធីបន្ទាប់ លោក អ៊ុ ចំរើន អានអនុក្រឹត្យប្រកាសផ្ទេរភារកិច្ច លោក អៀង វុធ អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ។
មានមតិស្វាគមន៍ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនោះ លោក ព្រំ សុខា អធិបតីអង្គពិធី បានមានប្រសាសន៍ថា រដ្ឋបាលទាន់សម័យ ជារដ្ឋបាលដែលចេះស្ដាប់ប្រជាជន និងប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ជារដ្ឋាបាលបម្រើប្រជាជន និងជម្រុញអោយមានការចូលរួម និងយល់ពីតម្លៃសណ្ដាប់ធ្នាប់ ដើម្បីធានាសន្ដិសុខ សុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
លោកបាន បានបញ្ជាក់បន្ថែមថា ការផ្សាភ្ជាប់គ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋ គឺជាកត្តាជម្រុញ ឲ្យមានការចូលរួម ការកែទម្រង់ និងការអភិវឌ្ឍប្រកបដោយតម្លាភាព និងតាមបែបប្រជាធិបតេយ្យ។
ជាមួយគ្នានោះ លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងជម្រុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលជាអ្នករដ្ឋបាលត្រូវធានាឲ្យបាននូវសុខសន្ដិភាព សុវត្ថិភាព និងស្ថិរភាពឲ្យខាងតែបានដើម្បីទប់ស្កាត់ការពារបដិវត្តន៍ពណ៌នៅកម្ពុជា។ លោក បន្តថា វិធានការការពារបដិវត្តន៍ពណ៌បាន គឺនីតិរដ្ឋ។ នីតិរដ្ឋគឺការអនុវត្តច្បាប់កម្ពុជា៕

អ្នកនាំពាក្យបក្សកាន់អំណាច លើកឡើងថាតើអ្នកណាបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា?
នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា នៅប៉ុន្មានថ្ងៃកន្លងមកនេះ ចៅហ្វាយនាយ និងអាយ៉ងនៅក្រៅប្រទេស បានរៀបចំបញ្ជីឈ្មោះមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា និងមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាដើម្បីគេថាយកទៅដាក់ទណ្ឌកម្មរឹបអូសទ្រព្រសម្បត្តិ និងលុយកាក់នៅឯបរទេសដោយសារគេចោទថាជាអ្នកសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ តើតាមការពិត អ្នកណាជាអ្នកបំផ្លាញ និងចង់សម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះ?
លោក សុខ ឥសាន បានបញ្ជាក់ថា មានតែមេក្លោង និងអាយ៉ង ដែលធ្វើបដិវត្តន៍ពណ៌នោះទេដែលចង់បំផ្លាញ និងសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដោយសារការធ្វើបដិវត្តន៍ពណ៌នេះហើយគឺជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ចង់បំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងជីវភាពរស់នៅដ៏សុខសាន្តរបស់ប្រជាជនកម្ពុជា។
អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ ក៏បានគូសបញ្ជាក់ថា ការផ្តាច់ជំនួយចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើឱ្យមានកង្វះខាតថវិកាសម្រាប់រៀបចំការបោះឆ្នោត នេះហើយគឺជាចេតនាចង់រារាំងដល់ដំណើរការបោះឆ្នោតមិនឱ្យប្រព្រឹត្តទៅដោយរលូន និងប្រជាធិបតេយ្យ ហើយពួកគេនឹងចោទថាការបោះឆ្នោតមិនសេរី មិនត្រឹមត្រូវ និងមិនយុត្តិធម៌។ ការផ្តាច់ជំនួយ គ.ជ.ប គឺជាការចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាក់ស្តែងណាស់។ ការធ្វើសកម្មភាពទាំងឡាយដែលជាឧបសគ្គដល់ដំណើរការលទ្ធិប្រជាធិបតេយ្យគឺសុទ្ធតែជាការចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសម្លាប់ប្រជាធិបតេយ្យ។
លោក សុខ ឥសាន បានសង្កត់ធ្ងន់ថា ការចាត់មវិធានការតាមផ្លូវច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើជនល្មើស និងក្រុមជនល្មើសដែលរំលោភច្បាប់ជាពិសេសជន និងក្រុមជនដែលបានឃុបឃិតជាមួយរដ្ឋាភិបាលបរទេសពីបទក្បត់ជាតិដែលបានបង្កអំពើប្រទូសរ៉ាយដល់សន្តិភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខរុងរឿងរបស់ប្រជាជនគឺជាការពង្រឹងនីតិរដ្ឋ ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ និងជីវភាពរស់នៅដ៏សុខសុភមង្គលរបស់ប្រជាជន គឺមិនឱ្យកម្ពុជាធ្លាក់ទៅក្នុងគ្រោះមហន្តរាយដូចពីអតីតកាលជាដាច់ខាត។
លោក សុខ ឥសាន បានធ្វើការសន្និដ្ឋានថា មានតែគណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទេ ដែលជាអ្នកការពាលទ្ធិប្រជាធិបតេយ្យ ការពារនីតិរដ្ឋ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពារសន្តិភាព ការពារជីវភាពរស់នៅដ៏សុខសាន្តនិងផ្តល់នូវសុភមង្គលជូនដល់ប្រជាជនកម្ពុជាតរៀងទៅ៕

អាមេរិកត្រូវតែរិះគិតឡើងវិញរបៀបដើម្បីគ្រប់គ្រងជម្លោះមហាអំណាច
ការប៉ះទង្គិចរវាងនយោបាយអាមេរិកនៅអាហ្គានីស្ថានជាមួយនឹងផលប៉ះពាល់របស់ខ្លួនទៅលើទំនាក់ទំនងទូទាំងអាស៊ីប៉ែកនិរតី គឺទាក់ទងទៅនឹងការប្រកួតប្រជែងជិតមកដល់នៅរុស្ស៊ី និង ចិន។ នេះមានន័យថា ឋានៈជាមេបញ្ជាការប្រយុទ្ធនៅក្នុងមហោស្រពសង្រ្គាមមួយដែលត្រូវតែធ្វើបន្ថែមទៀតដោយគ្មានបង្អង់ដៃ។
ការផ្លាស់ប្តូរនៅក្នុងគោលនយោបាយ រាប់ចាប់តាំងពីការប្រឆាំងភេរវកម្ម និងការប្រឆាំងការងើបបះបោរចំពោះការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច បានធ្វើឲ្យកម្លាំងទប់ទល់របស់អាមេរិកថមថយ។ ជាមួយនឹងបញ្ហាឆ្លងដែនជាច្រើនដែលលេចឡើងដំណាលគ្នា អាមេរិកមិនស្ថិតនៅក្នុងតួនាទីដើម្បីដោះស្រាយនូវបញ្ហាភូមិសាស្រ្តដែលមានភាពស្មុគស្មាញ ដែលអាចធ្វើឲ្យភាពងាយស្រួលនេះកាន់តែឡើងច្រើនដង។ ការដែលមិនមានដំណោះស្រាយដោយងាយស្រួលនៅក្រៅប្រទេស របបអាមេរិកត្រូវការរៀបចំខ្លួនដើម្បីទប់ទល់ទៅនឹងភាពប្រឈមមុខងារស្ថាប័នក្នុងប្រទេស ក៏ដូចជានយោបាយ ដែលស្ថានភាពនេះ អតីតប្រធានាធិបតីអាមេរិក Harry Truman ហើយនិងរដ្ឋមន្រ្តីការបរទេសរបស់គាត់លោក Dean Acheson បានប្រឈមក្រោយពីសង្រ្គាមលោកលើកទីពីរចប់ទៅ។
រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក James Mattis បានទទូចសុំទៅក្រសួងការពារជាតិថា មន្ទីរបញ្ចកោណ និងអគ្គបញ្ជាការឲ្យពិនិត្យនូវការកែសម្រួលឡើងវិញនូវមូលដ្ឋាឧស្សាហកម្មយោធាអាមេរិក ដើម្បីជៀសវាងពីសង្រ្គាមរយៈពេលយូរចំពោះភាពប្រកួតប្រជែងរបស់មហាអំណាច។ ការផ្លាស់ប្តូរនេះមានភាពប្រឈមធំៗចំនួនបី។
ទីមួយ ជម្លោះដែលមានការចូលរួមដែលអាមេរិកប្រយុទ្ធទៅនឹងសមរភូមិជួរមុខពីរគឺចិន និងរុស្ស៊ី ដែលនេះគឺជាភាពប្រឈមដ៏ចម្បងចំពោះសណ្តាប់ធ្នាប់ជាអន្តរជាតិ។
ទីពីរ ជម្លោះមហាអំណាចគឺនៅខាងក្រៅឆាកនៃបទពិសោធន៍នាពេលបច្ចុប្បន្ននេះដែលទាក់ទងទៅនឹងមន្រ្តីស៊ីវិល និងមេដឹកនាំនយោបាយយោធាកំពូលៗនៅអាមេរិក។
ទីបី កងកម្លាំងប្រដាប់អាវុធដែលអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនទាំងឡាយ ឥឡូវនេះមានការវិវត្តខុសប្លែកគ្នាច្រើនណាស់ មានន័យថា ពួកគេមិនអាចឈានទៅបំពេញតម្រូវការនៃជម្លោះមហាអំណាចបានឡើយ។
ចំពោះសង្រ្គាមដែលមានតម្លៃខ្ពស់ និងរយៈពេលវែងនោះវិញ អ្នករៀបចំផែនការកម្លាំង អាមេរិក រំពឹងទុកថា សង្រ្គាមមហាអំណាចជាមួយចិន និងរុស្ស៊ីគឺជាសង្រ្គាមដែលមានតម្លៃខ្ពស់ និងរយៈពេលវែង។ ខណៈដែលអាមេរិកកំពុងចាត់វិធានការប្រឆាំងភេរវកម្មនៅអាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែចិន និងរុស្ស៊ីកំពុងតែអភិវឌ្ឍន៍ប្រព័ន្ធបែបការវាយប្រហារ មីស៊ីលនុយក្លេអ៊ែរចល័តដែលមានកម្រិតខ្ពស់ និងប្រព័ន្ធការពារក្នុងតំបន់ដែលមានបច្ចេកវិទ្យាទំនើប។ ចំពោះកម្លាំងអាមេរិកវិញមិនបានរៀបចំខ្លួនដើម្បីទប់ទល់ទៅនឹងវិធានការទាំងនេះទេ។ ដើម្បីចាប់ផ្តើមកំណែទម្រង់មុខងារស្ថាប័នផ្នែកវិស័យការពារជាតិ អាមេរិកត្រូវការធ្វើកិច្ចការច្រើនបន្ថែមទៀត ច្រើនជាងទ្រឹស្តីនិយាយអំពីគំនិតស្តីពីការទប់ស្កាត់ជម្លោះ។ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការប្រឆាំង រុស្ស៊ី និងចិន អាមេរិកត្រូវតែមានសមត្ថភាព ដើម្បីញែកឲ្យឃើញអំពីអត្ថប្រយោជន៍នេះ៖ រួមមានកំណែទម្រង់ប្រដាប់អាវុធស៊ីជម្រៅ និងមានភាពធន់ ការទទួលយកការខាតបង់ ខណៈដែលខ្លួនកំពុងតែងើបឡើងវិញ។ អាមេរិកមិនអាចសង្ឃឹមបានថា ដើម្បីសម្រេចកិច្ចការនេះជាមួយនឹងមូលដ្ឋានឧស្សាហកម្មការពារជាតិដែលខ្លួនមានសព្វថ្ងៃនេះបានទេ៕
ប្រភព៖ Asia Times ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨

ខេត្តកំពង់ឆ្នាំង រៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ត ក្រោមអធិបតីភាពលោក ព្រំ សុខា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ
កំពង់ឆ្នាំង៖ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក ព្រំ សុខា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងលោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រី ប្រតិភូក្រសួងមហាផ្ទៃ ប្រតិភូខេត្តប៉ៃលិន អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា និងអភិបាលក្រុង ស្រុកទាំង៨ និង មន្រ្តីសាលាខេត្តកំពង់ឆ្នាំង ជាច្រើនរូបទៀត។
នាឱកាសនោះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានមានមតិស្វាគមន៍ និងបានលើកឡើងនូវលទ្ធផលសំខាន់ៗ ដែលបានសម្រេចបានកន្លងមករបស់ខេត្តកំពង់ឆ្នាំង ដែលមានការរីកចំរើនលើគ្រប់វិស័យ និងធានាបានសន្តិសុខស្ថេរភាពជូនប្រជាពលរដ្ឋ ចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្រ្តតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើង។
យោងតាមអនុក្រឹត្យលេខ១៤៤៣អនក្រ.តត ចុះថៃ្ងទី១៩ ខែធ្នូ ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាល ត្រូវបានប្រកាសផ្ទេរភារកិច្ចជូនលោក អៀង វុធ អតីតអភិបាលរងខេត្តប៉ៃលិន មកជាអភិបាលរងខេត្តកំពង់ឆ្នាំង។
បន្ទាប់ពីគណៈអធិបតីបានប្រគល់អនុក្រឹត្យរួចមក លោក អៀង វុធ ក៏បានឡើងធ្វើការប្តេជ្ញាចិត្តថា លោកនឹងខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អនៅក្នុងគណៈអភិបាលខេត្ត និងជាបណ្តាមន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានគ្រប់ក្រុង/ស្រុក ដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានា និងច្បាប់របស់រដ្ឋ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា រួមចំណែកពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុចអោយបានល្អប្រសើរ ក៏ដូចជាយកចិត្តទុកដាក់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ចូលរួមប្រឡងប្រណាំងកែប្រែសោភ័ណ្ឌភាពទីក្រុង ក្នុងទិសដៅអោយទីក្រុងស្អាត និងមានសេវាកម្មល្អផងដែរ។
លោក ព្រំ សុខា បានមានប្រសាសន៍សំណេះសំណាលនៅក្នុងពិធីនោះ ដោយសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាល និងការបំរើផល
ប្រយោជន៍ជូនប្រជាពលរដ្ឋ។ លោករដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់អភិបាលរងខេត្តដែលទើបផ្ទេរភារកិច្ច អោយខិតខំបំពេញភារកិច្ចអោយបានល្អក្នុងការអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៣ នៃរដ្ឋសភា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ។
រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានបន្ថែមថា ការធ្វើកំណែទម្រង់មានសារៈសំខាន់ជាច្រើនចំពោះមន្ត្រីរាជការ ពិសេសគឺការលុបបំបាត់ភាពអសកម្ម លុបបំបាត់អំពើពុករលួយ និង មានតម្លាភាពចំពោះមន្រ្តីរាជការ ហើយសហការក្នុងជួរគណៈអភិបាលខេត្តអាជ្ញាដែនដីគ្រប់លំដាប់ថ្នាក់ ឆ្ពោះទៅអភិវឌ្ឍន៍នៅមូលដ្ឋានដើម្បីរួមចំណែកយ៉ាងសកម្មសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕

ខេត្តកណ្តាល រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨
កណ្តាល៖ នៅថ្ងៃពុធ ៧រោច ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅសាលាខេត្តកណ្តាល មានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅកាងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកណ្តាល ក្រោមអធិបតីភាពលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សមាសភាពអញ្ជើញចូលរួមនាឱកាសនោះ រួមមាន៖ លោក លោកស្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុង ស្រុកនៃខេត្តកណ្តាល លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីខេត្ត ក្រុង ស្រុកក្រុមប្រឹក្សា អភិបាល អភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ នាយប៉ុស្ត៍នគរបាលឃុំសង្កាត់ តំណាងអង្គការ UNICEF អង្កការ GIZ-DAR អង្គរសង្គមស៊ីវិល ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងមន្រ្តីរាជការសរុបចំនួន ៦៩០ នាក់។
បន្ទាប់ពីលោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើរបាយការណ៍ដែលបានបញ្ជាក់អំពីសមាសភាពចូលរួម ដំណើរការ និងលទ្ធផលនៃអង្គសន្និបាត ដោយបានភ្ជាប់ជាមួយនូវលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារ រួចមក លោកឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំបស់របស់រដ្ឋបាលខេត្ត ដែលសម្រេចបាននូវសមិទ្ធជាច្រើននៅក្នុងការអនុវត្តការងារពេញមួយឆ្នាំ២០១៧ និងបានណែនាំ ក៏ដូចជាផ្តល់អនុសាសន៍ ដូចខាងក្រោម៖
១-ស្នើដល់អង្គសន្និបាតសូមយកស្មារតីនិងលទ្ធផលនៃសន្និបាត ផ្សព្វផ្សាយបន្តដល់អ្នកពាក់ព័ន្ធផ្សេងៗទៀតដើម្បីស្វែងរកការគាំទ្រ និងការចួលរួម
២-ណែនាំដល់រដ្ឋបាលខេត្តត្រូវបន្តខិតខំអនុវត្តការងារ តួនាទីភារកិច្ច តាមការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា និងការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រ ដែលនឹងចូលមកដល់នៅពេលខាងមុខ
៣-ណែនាំរដ្ឋបាលខេត្តត្រូវបន្តពង្រឹងនូវសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ (កម្ពុជាមានសន្តិភាពពេញលេញ៖ ទឹកដីកម្ពុជាទាំងមូលត្រូវបានគ្រប់គ្រងដោយរដ្ឋបាលភិបាលស្របច្បាប់ គ្មានកម្លាំងឧទ្ទាម មានសន្តិភាព មានប្រជាធិបតេយ្យ មានសន្តិភាព
៤-ណែនាំមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ
៥-បន្តពង្រឹងការអនុវត្តច្បាប់ចរាចរ និងស្វែងរកមធ្យោបាយនានា ដើម្បីកាត់បន្ថយអោយបានជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍
៦-អំពាវនាវដល់អ្នកពាក់ព័ន្ធត្រូវបន្តចូលរួមក្នុងការអនុវត្តនូវកំណែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ
៧-ស្នើរដ្ឋបាលខេត្តបន្តខិតខំលើការងារផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែល្អ ជាពិសេសតាមរយៈ ការិយាល័យច្រកចេញចូលតែមួយ និងយន្តការច្រកចេញចូលតែមួយ
៨-ស្នើបន្តពង្រឹងការងារគ្រប់គ្រងច្រកទ្វារព្រំដែន ជាពិសេសកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងលុបបំបាត់អោយបានទាំងស្រុងនូវប៉ុស្តិ៍អាណាធិបតេយ្យ
៩-ស្នើបន្តពង្រឹងរបៀបរបបបំពេញការងារ ដោយបន្តអនុវត្តនូវលិខិតបទដ្ឋាន និងគោលការណ៍ណែនាំជាធរមាន
១០-បន្តស្វែងយល់ពីសុខទុក្ខ និងតម្រូវការបស់ប្រជាពលរដ្ឋ ហើយធ្វើការដោះស្រាយអោយមានប្រសិទ្ធភាព ឈរលើគោលការណ៍ច្បាប់ និងយុត្តិធម៌
១១-ការអនុវត្តការងារជៀសវាងអោយបាននូវការរំលោភអំណាច គឺត្រូវធ្វើការដោយគោរពតាមឋានានុក្រម ហើយក៏ត្រូវស្តាប់នូវមតិយោបល់របស់មន្ត្រីថ្នាក់ក្រោម និងជៀសវាងអោយបាននូវការប្រើប្រាស់ឥទ្ធិពលតាមរយៈប្រពន្ធ កូន និងសាច់ញាតិ៕
បន្ថែមពីនោះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង ក៏បានឧបត្ថម្ភថវិកាចំនួន បីលានរៀល ដល់អង្គសន្និបាតរបស់ខេត្តកណ្តាលផងដែរ៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់ឃើញរោងចក្រសហគ្រាស ក្លាយទៅជាសហគមន៍មួយនៃការផលិត
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ចំណុចសំខាន់គឺទំនាក់ទំនងនៅក្នុងការងាររបស់យើង ធ្វើយ៉ាងណាត្រូវធានាថារោងចក្ររបស់យើង ដែលយើងកំពុងធ្វើការក្លាយទៅជាសហគមន៍មួយ ដែលមានសុវត្ថិភាព មាន ន័យថា ទាំងម្ចាស់រោងចក្រ ទាំងអ្នកគ្រប់គ្រងគ្រប់កម្រិតតាំងពីថ្នាក់ក្រុម ថ្នាក់ផ្នែក រហូតដល់រដ្ឋបាល ត្រូវមានទំនាក់ទំនងល្អជាមួយនឹងកម្មករ កម្មករត្រូវមានភាពជាតំណាង ដោយធ្វើការបំពេញឱ្យគ្នាទៅវិញទៅមកដែលមិនអាចខ្វះបានទេនូវចំណុចនេះ។
លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការិនី ចំនួនជាង១ម៉ឺន ៥ពាន់នាក់ មកពីរោងចក្រចំនួន៧ នៅតំបន់ទំនប់កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ដែលហៅថាថៅកែបានលុះត្រាតែមានកម្មករ បើមានតែរោងចក្រគ្មានកម្មករ គេមិនហៅថៅកែទេ គេហៅម្ចាស់ឃ្លាំង។ ប៉ុន្តែបកមកវិញកម្មករ បើគ្មានរោងចក្រទេ ក៏គេមិនហៅកម្មករដែរ ហើយបើខ្លួនកាន់ឧបករណ៍កសិកម្មវិញនោះគេហៅថាកសិករទេ។ ដូចនេះទាំងអស់គ្នាត្រូវរួមគ្នាដើម្បីការពារនូវឆ្នាំងបាយរបស់ខ្លួនគឺរោងចក្រដែលខ្លួនកំពុងតែមាននេះ ធ្វើយ៉ាងម៉េចឱ្យរោងចក្រនេះមានដំណើរការទៅមុខស្រួល។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសំណូមពរថា ទំនាក់ទំនងនៅក្នុងវិស័យការងារ រវាងអ្នកគ្រប់គ្រងជាមួយនឹងកម្មករ ត្រូវតែទំនាក់ទំនងឱ្យបានល្អប្រសើរ ដោយគ្មានការប្រមាថណាមួយចំពោះកម្មករទេដោយត្រូវគិតគូរពិចារណាថាជីវិតយើង ជីវិតគេ គ្រាន់តែខ្លួនមានឋានៈខ្ពស់ជាងគេបន្តិច ខ្លួនមិនអាចយកការប្រមាថណាមួយចំពោះកម្មករបានទេ បើទោះបីខ្លួនមានប្រាសកាក់យ៉ាងណាក៏ដោយ ក៏ប៉ុន្តែត្រូវដឹងថាមនុស្សកើតឡើង គ្មាននរណាកើតមកមានទ្រព្យសម្បត្តិមកជាមួយនោះឡើយ។ លោកចង់ឱ្យរោងចក្រទាំងអស់នៅក្នុងប្រទេសកម្ពុជា បណ្តាក្រុមហ៊ុន និងសហគ្រាសទាំងអស់ ក៏ដូចជាសិប្បកម្មទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធឱ្យក្លាយទៅជាសហគមន៍នៃការផលិតដើម្បីការអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យកាន់តែល្អប្រសើរ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ពិតហើយដែលនៅសល់បញ្ហាខ្លះៗតិចតួច ក៏ប៉ុន្តែបើប្រៀបធៀបជាមួយបញ្ហាដែលមានកាលពីអតីតកាល ក៏អាចចាត់ទុកថាជាផ្នែកដ៏សំខាន់នៃការដោះស្រាយបញ្ហានៅក្នុងទំនាក់ទំនងការងារ និងការដោះស្រាយបញ្ហាទាំងឡាយផងដែរ។ យើងមិនចាំបាច់ក្នុងការបង្កើតតុលាការការងារទេ ដោយសារតែយន្តការត្រីភាគី និងបញ្ហាបទពិសោធន៍នៃការដោះស្រាយ រយៈពេលកន្លងទៅតាមរយៈការសម្របសម្រួល គឺបានគ្រប់គ្រាន់ណាស់ទៅហើយ៕

ភាគីចិន គាំទ្រវិស័យសកម្មភាពមីន ដោយការសហការជាមួយអាជ្ញាធរមីន លើការប្រតិបត្តិការមីននៅកម្ពុជា
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ចូលជួបសំដែង ការគួរសម និងពិភាក្សាការងារជាមួយ លោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅប្រទេសកម្ពុជា នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលកិច្ចប្រជុំផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ លើវិស័យសកម្មភាពមីននៅកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ បានសំដែងនូវអំណរគុណ និងកោតសរសើរ ជ្រាលជ្រៅបំផុត ជូនចំពោះរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន និងប្រជាជនចិន ដែលបាននិងកំពុង ជួយគាំទ្រដល់វិស័យសកម្មភាពមីននៅក្នុងប្រទេសកម្ពុជា និងសហប្រតិបត្តិការយ៉ាងពេញលេញ ជាមួយរាជ រដ្ឋាភិបាលកម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ។
ជាមួយគ្នានោះ កិច្ចប្រជុំបានទទួលនូវលទ្ធផលជាផ្លែផ្កាយ៉ាងល្អ ដោយភាគីទាំងពីរបានឯកភាពបន្ត កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ លើវិស័យសកម្មភាពមីននៅក្នុងប្រទេសកម្ពុជា។
លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ ដឹកនាំគណប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិទស្សនា ការតាំងពិព័រណ៌លំហរអាកាសនៅប្រទេសសឹង្ហបូរី ឆ្នាំ២០១៨
មុនពេលចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា រួមជាមួយបណ្តារដ្ឋមន្ត្រី ការពាជាតិអាស៊ានទាំង១០ប្រទេស បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកការតាំងពិព័រណ៌លំហរអាកាស ឆ្នាំ២០១៨ ដែលបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលតាំងពិពណ៌ ចាងយី (Changi) ប្រទេសសឹង្ហបូរី នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨។ ទន្ទឹមនេះគណៈប្រតិភូកងយោធពលខេមរភូមិន្ទ មកពីបញ្ជាការដ្ឋាន កងទ័ពជើងគោក កងទ័ពជើងទឹក និងជើងអាកាស ក៏បានចូលរួមទស្សនាក្នុងពិធីក្នុងពិធីតាំងពិព៌ណលំហរអាកាស ឆ្នាំ២០១៨ នៅសឹង្ហបូរីផងដែរ។
ពិព័រណ៌លំហរអាកាស ឆ្នាំ២០១៨ នៅសឹង្ហបូរី ដែលជាពិព័រណ៌អាកាសចរណ៍ដ៏ធំមួយ ដែលតែងតែបានប្រារព្ធ ធ្វើនៅរៀងរាល់ពីរឆ្នាំម្តង និងបានផ្តល់ឱកាសដល់ប្រមុខការពារជាតិអាស៊ាន និងមេបញ្ជាការកងទ័ពមកពី បណ្តាលប្រទេសនានាក្នុងតំបន់ និងពិភពលោក ព្រមទាំងអ្នកចូលរួមពីវិស័យឯកជន បានសិក្សាស្វែងយល់ អំពីបច្ចេកវិទ្យាថ្មីៗក្នុងវិស័យឧស្សាហកម្មការពារជាតិ ដែលកំពុងមានការរីកចំរើនជឿនលឿន យ៉ាងឆាប់រហ័ស នាពេលបច្ចុប្បន្ននេះ។
លើសពីនេះទៅទៀតការតាំងពិព័រណ៌លំហរអាកាសនេះក៏បានបើកចំហរដល់បណ្តាលក្រុមហ៊ុនផលិតផ្នែកឧស្សាហ៍កម្មយោធា បានផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកលើវិស័យបច្ចេកទេស វិទ្យាសាស្ត្រ និងបង្កើន កិច្ចសហប្រតិបត្តិការរវាងដៃគូ។ នៅក្នុងពិព័រណ៌លំហរអាកាសឆ្នាំ២០១៨នេះ មានក្រុមហ៊ុនផលិតយន្តហោះ ប្រភេទខុសគ្នា ចំនួន៥៨ប្រភេទមកដាក់តាំងបង្ហាញភ្ញៀវទស្សនា។
ឆ្លៀតក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្រ្ដី បានទស្សនាតាមស្តង់តាំងពិព័រណ៌មួយចំនួនដែលផ្តោតលើ វិស័យ អាកាសចរណ៍នាវាចរ ព្រមទាំងសម្ភារៈបច្ចេកវិទ្យាទំនើប។ ក្នុងឱកាសនោះដោយបានការអញ្ជើញពីលោក លី សៀនឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរី គណៈប្រតិភូកម្ពុជា និងគណៈប្រតិភូមកពីបណ្តាប្រទេសអាស៊ាន ក៏បានជួបសម្តែង ការគួសម ប្រកបដោយភាពស្និទ្ធស្នាល ក្នុងពេលប្រទេសសឹង្ហបុរី ជាប្រធានអាស៊ាន ឆ្នាំ២០១៨។
មុនបញ្ចប់កម្មវិធីទស្សនកិច្ច គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា បានទស្សនាការសម្តែងលើអាកាស ដោយកងទ័ពអាកាសសឹង្ហបុរី កងទ័ពអាកាសរាជាណាចក្រថៃ សាធារណរដ្ឋកូរ៉េ សាធារណរដ្ឋឥណ្ឌូនេស៊ី និងកងទ័ពជើងអាកាសម៉ាឡេស៊ី ដែលអាកាសយាននិកទាំងនោះ បានបញ្ជាបើកបរយន្តហោះប្រកបដោយ ទេព្យកោសល្យខ្ពស់ ៕

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការនៅសឹង្ហបូរី ផ្តោតការយកចិត្តទុកដាក់ទៅលើការប្រឆាំងភេរវកម្មដើម្បីការពារ សន្តិសុខ ស្ថេរភាព នៅក្នុងតំបន់
សឹង្ហបូរី៖ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការ (ADMM-Retreat) ដែលបានរៀបចំដោយក្រសួងការពារជាតិសឹង្ហបូរី ធ្វើជាម្ចាស់ផ្ទះនៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រមុខការពារជាតិអាស៊ានទាំងអស់បានធ្វើការពិភាក្សាគ្នា ដោយផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើការប្រឆាំងភេរវកម្ម ដើម្បីការពារសន្តិសុខ ស្ថេរភាព នៅក្នុងតំបន់។
ថ្លែងនៅក្នុងកិច្ចប្រជុំនាឱកាសនោះលោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា៖ តំបន់អាស៊ាននៅតែរក្សាបាននូវស្ថិរភាព និង ឯកភាពគ្នាទោះជាពិភពលោកទាំងមូលស្ថិតក្នុងការគំរាមកំហែងផ្សេងៗក៏ដោយ។ លោកបន្តថា យន្ដការសហប្រតិបត្តិការក្នុងតំបន់ក្នុងវិស័យជាច្រើនត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបនឹងផលប៉ះពាល់ធ្ងន់ធ្ងរពីការគម្រាមកំហែងសន្តិសុខប្រពៃណី និងមិនមែនប្រពៃណីជាច្រើន។ លោកឧបនាយករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ថា តំបន់របស់យើងនៅតែរងផលប៉ះពាល់អំពីបញ្ហាប្រឈមចំនួន២សំខាន់ជាងគេ គឺបញ្ហាភេរវកម្ម និងបញ្ហាគ្រោះធម្មជាតិ និងបម្រែបម្រួលអាកាសធាតុ។
លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បញ្ជាក់បន្ថែមថា បើទោះបីជាប្រទេសកម្ពុជា មិនបានទទួលការគម្រាមកំហែងដោយផ្ទាល់ពីក្រុមភេរវជនធំៗ ដែលបង្កើតឡើងនៅក្នុងប្រទេសក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរប្រុងប្រយ័ត្ន ចំពោះការគម្រាមកំហែងក្នងតំបន់ ហើយបានចាត់ថ្នាក់អំពើភេរវកម្មជាក្ដីបារម្ភផ្នែក សន្តិសុខឆ្លងដែនមួយក្នុងចំណោមក្ដីបារម្ភផ្នែកសន្តិសុខធំៗ។ ទន្ទឹមនឹងនេះផងដែរ យើងទាំងអស់គ្នាក្នុងក្របខណ្ឌអាស៊ាន មិនគួរមើលរំលងបញ្ហានេះឡើយហើយត្រូវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានទូលំទូលាយថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យយើងអាចបង្កាបញ្ហាមុននឹងកើតមានឡើង។
លោកឧបនាយករដ្ឋមន្រ្ដី ក៏បានសំដែងនូវសេចក្ដីសោមនស្សរីករាយចំពោះកិច្ចប្រឹងប្រែង រួមរវាងបណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ ដែលបានរៀបចំយ៉ាងខ្នះខ្នែង និងដោយជោគជ័យនូវសមយុទ្ធ ADMM-Plus ស្ដីពីសន្តិសុខផ្លូវសមុទ្រនិងការប្រឆាំងភេរវកម្ម ក៏ដូចជាសមយុទ្ធផ្នែកប្រតិបត្តិការមនុស្សធម៌ និងការសង្គ្រោះពីគ្រោះមហន្តរាយ ដែលបានធ្វើកន្លងមក។
សូមបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ស្តីពីការប្រឆាំងភេរវកម្មក្នុងអាស៊ាន បានថ្កោលទោសដាច់អហង្ការនូវការវាយប្រហារដោយក្រុមភេរវករ នៅតំបន់អាស៊ីអាគ្នេយ៍ និងជុំវិញពិភពលោក និងសំដែងនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំ ដល់គ្រួសារជនស្លូតត្រង់ដែលរងគ្រោះថ្នាក់ ដោយការវាយប្រហារភេរវកម្មនេះ។
ក្នុងន័យនេះរដ្ឋមន្ត្រីការពារជាតិអាស៊ានបានព្រមព្រៀងគ្នា ដើម្បីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ប្រឆាំងភេរវកម្មក្នុងចំណោមគ្រិះស្ថានការពារជាតិអាស៊ាន និងជាមួយដៃគូខាងក្រៅរបស់អាស៊ាន ។ អាស៊ាននឹងបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងតាមរយៈលំហាត់ និងការបណ្តុះបណ្តាលរួមគ្នា ការចែករំលែកព័ត៌មាន និងបង្កើនកិច្ចសន្ទនា និងការចែករំលែកនូវបទពិសោធន៍ល្អៗ ទទូទាំងរដ្ឋជាសមាជិកអាស៊ាន ។
សេចក្តីថ្លែងការណ៍រួមបានចាត់ទុក ភេរវកម្ម និងហឹង្សាជ្រុលនិយម គឺជាការគំរាមកំហែងធ្ងន់ធ្ងរចំពោះវឌ្ឍនភាព វិបុលភាព និង ការរស់នៅរបស់អាស៊ាន។ អាស៊ាននៅតែប្តេជ្ញាប្រឆាំងការគំរាមកំហែងនេះ ដើម្បីផលប្រយោជន៍ប្រជាជនអាស៊ានទាំងមូលផងដែរ ៕

តើភាពប៉ិនប្រសព្វផ្នែកនយោបាយរបស់លោក Mahathir អាចជួយដល់ស្ថានភាពដ៏តឹងតែងនៃគណបក្សប្រឆាំងរបស់សិង្ហបុរីយ៉ាងណា
ការវិលត្រឡប់របស់លោក Mahathir មកកាន់ឆាកនយោបាយ បើទោះបីជាគាត់បានចូលរួមនៅក្នុងក្រុមអតីតសត្រូវខាងនយោបាយរបស់គាត់ក៏ដោយ ក៏សកម្មភាពរបស់គាត់នេះ បានផ្តល់នូវគុណសម្បត្តិច្រើន។
ខណៈដែលនយោបាយរបស់ម៉ាឡេស៊ីមានភាពខុសគ្នា ទៅនឹងនយោបាយនៅសិង្ហបុរីនោះ ប្រទេសទាំងពីរបានចែករំលែកនូវប្រវត្តិនយោបាយដូចគ្នាទៅវិញ។ នេះជាកត្តា ដែលទាំងគណបក្សរណសិរ្សជាតិ Barisan Nasional (BN) និងគណបក្ស People’s Action Party- PAP បានកាន់អំណាចដោយគ្មានការរាំងស្ទះ ចាប់តាំងពីប្រទេសទាំងពីរនេះទទួលបានឯករាជ្យ។
ក៏ប៉ុន្តែ មានចំណុចដែលពួកគេមានជារួម រហូតដល់ការបង្កើតគណបក្ស Pakatan Rakyat នៅម៉ាឡេស៊ីមុនការបោះឆ្នោតឆ្នាំ២០០៨ នោះគឺ ការបែកបាក់របស់គណបក្សប្រឆាំង ទៅរកការបង្កើតគណបក្សប្រឆាំងផ្សេងៗគ្នា។
ទោះបីជាយ៉ាងណាក៏ដោយ ចំណុចទីមួយដែលគណបក្សប្រឆាំងរបស់សិង្ហបុរីត្រូវរៀនសូត្រពីគណបក្សប្រឆាំងរបស់ម៉ាឡេស៊ីនោះ គឺធានានូវសេវាកម្មរបស់ក្រុមវរជន។ ចំណុចនេះ បានធានាដល់ការគាំទ្របន្ថែមទៀតដល់គណបក្សប្រឆាំងរបស់ម៉ាឡេស៊ីក្នុងការបោះឆ្នោតថ្មីៗនេះ។
គណបក្សប្រឆាំងរបស់ម៉ាឡេស៊ី បានពឹងផ្អែកភាគច្រើនលើលោក Anwar Ibrahim អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងជាអនុរដ្ឋមន្រ្តី នៅអាណត្តិលោក Mahathir Mohamad នៅឆ្នាំ ២០០៨ និងឆ្នាំ២០១៣។
វត្តមានរបស់លោក Anwar បានជំរុញឱ្យគណបក្សប្រឆាំងមានការងើបឡើង ដោយមានការប្រមូលផ្តុំគ្នាយ៉ាងធំនៅក្នុងនយោបាយ តាមដងផ្លូវ ដែលមិនធ្លាប់ឃើញចាប់តាំងពីម៉ាឡេស៊ីទទួលបានឯករាជ្យ។
ដោយលោក Anwar Ibrahim ជាប់ពន្ធនាគារ គណបក្សប្រឆាំងងាកមកគាំទ្រលោក Mahathir វរជននយោបាយចូលនិវត្តន៍នៃគណបក្សកាន់អំណាច Umno។
លោក Mahathir បង្រួបបង្រួមគណបក្សប្រឆាំង
លោក Mahathir បាននាំមកវិញនូវការផ្សះផ្សាក្នុងចំណោមគណបក្សប្រឆាំងដោយនាំពួកគេមកអង្គុយចុះ និងពិភាក្សាលើបញ្ហាពិតប្រាកដ គឺជាទម្លាក់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Najib Razak។
រឿងនេះមានន័យយ៉ាងច្បាស់ថា ឈ្នះ ឬក៏ចាញ់ក៏ដោយ ក៏គណបក្សប្រឆាំងនឹងប្រយុទ្ធរហូតដល់សន្លឹកឆ្នោតចុងក្រោយ ដោយមានគោលបំណងទម្លាក់លោក Najib។
លោក Mahathir បានប្រមូលផ្តុំគណបក្សប្រឆាំងដែលបែកបាក់គ្នា ដែលដូចនឹងការបែកបាក់នៅសិង្ហបុរីដែរ ដើម្បីរកដំណោះស្រាយកាន់តែល្អសម្រាប់ការតស៊ូររបស់ពួកគេ។
លោក Mahathir បានរៀបចំឱ្យមាននូវកិច្ចព្រមព្រៀងមួយក្នុងចំណោមគណបក្សប្រឆាំង ហើយជំហរឆ្ពោះទៅមុខទៀតនោះ គឺការពិភាក្សាជាមួយគណបក្ស Pakatan Harapan និងបញ្ហានៃការលៃលកអាសនៈ។
ការបំផ្លាញការផ្តោតជាសំខាន់របស់គណបក្ស Umno ចំពោះគណបក្ស DAP
ស្ថិតក្រោមកិច្ចព្រមព្រៀងរបស់លោក Mahathir គណបក្ស Bersatu នឹងទទួលបានអាសនៈសភា ៥២ នៅតំបន់ជ្រោយម៉ាឡេស៊ី ខណៈដែលគណបក្ស PKR នឹងទទួលបាន ៥១ អាសនៈ គណបក្ស Democratic Action Party (DAP) នឹងទទួលបាន ៣៥ ហើយគណបក្ស Amanah នឹងទទួលបាន ២៧។
ដោយសារភាពស្មុគស្មាញនៃការបោះឆ្នោតរបស់ម៉ាឡេស៊ី និងការភ័យខ្លាចរបស់ពួកម៉ាឡេដែលថា ចិននឹងគ្រប់គ្រងប្រទេស ប្រសិនបើ Umno ត្រូវបានដកចេញពីអំណាចនោះ ការបែងចែកអាសនៈនេះ គឺជារឿងសមស្រប ដើម្បីរារាំងការភ័យខ្លាចទាំងនេះ។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្ស BN និងគណបក្ស Umno បាននិងកំពុងរៀបចំចំនួនអាសនៈ ដែលគណបក្ស DAP នឹងឈ្នះ ហើយតើកត្តានេះ នឹងប៉ះពាល់ដល់អំណាចរបស់ប្រជាជនម៉ាឡេស៊ីយ៉ាងណា នៅក្នុងប្រទេស និងនៅក្នុងសភា៕
ប្រភព៖ The Independent ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨

គ.ជ.ប ប្រកាសផ្តល់ជូនការផ្សព្វផ្សាយស្មើភាពគ្នា លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់រដ្ឋ ជូនគណបក្សនយោបាយទាំងអស់
ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨។ ដើម្បីឱ្យដំណើរការឃោសនានេះប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកម្មវិធីស្មើភាព និងសមធម៌សម្រាប់គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ បានបញ្ជាក់ថា គ.ជ.ប បានសម្រេចបង្កើតគណៈកម្មការសម្របសម្រួល ដើម្បីជួបពិភាក្សាជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋ និងឯកជន និងភាគីពាក់ព័ន្ធ ពន្យល់ណែនាំអំពីបទបញ្ជា និងនីតិវិធី ក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត និងគោលការណ៍ណែនាំអំពីការឃោសនាបោះឆ្នោតរបស់ គ.ជ.ប។ ទន្ទឹមនឹងនេះ គ.ជ.ប ក៏បានចេញគោលការណ៍មួយចំនួនដល់ប្រព័ន្ធផ្សព្វផ្សាយឯកជន សម្រាប់អនុវត្តក្នុងពេលឃោសនាបោះឆ្នោត ដោយផ្តល់ឱ្យម៉ោងផ្សព្វផ្សាយ ឬលក់ម៉ោងឱ្យគណបក្សនយោបាយត្រូវឈរលើគោលការណ៍ស្មើភាព។
គោលការណ៍នោះមានជាអាទិ៍ៈ ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ឯកជន ដែលមានបំណង លក់ ឬជួលម៉ោងផ្សព្វផ្សាយឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីកម្មវិធីគោលនយោបាយ៕
សូមអានសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខាងក្រោម៖

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី២
សៀមរាប៖ នៅរដ្ឋបាលសាលាខេត្តសៀមរាបនាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០១៨ មានបើកកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិ ទី២ ក្រោមកិច្ចដឹកនាំប្រជុំរបស់លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក លី សំរឹទ្ធ អភិបាលរងខេត្តសៀមរាប ដើមី្បពិនិត្យ ពិភាក្សា និងអនុម័តទៅលើរបៀបវារៈសម័យប្រជុំសាមញ្ញលើកទី៤៥នេះ មានចំនួន០៣ចំណុច។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សា ខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរអប្សរា និងអស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញខេត្ត អាជ្ញាធរ ក្រុង នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការទាំង៦ របស់រដ្ឋបាលសាលាខេត្ត។
លោក នូ ផល្លា ក៏បានបញ្ជាក់អំពីលទ្ធផលដែលកិច្ចប្រជុំសាមញ្ញលើកទី៤៥របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ដែលបានអនុម័តទៅលើលទ្ធផលនៃកិច្ចពិនិត្យ ពិភាក្សាទៅតាមរបៀបវារៈដែលបានគ្រោងទុក។ លោកក៏បានធ្វើការកោតសរសើរអំពីស្នាដៃរបស់កងកម្លាំងប្រដាប់អាវុធ ក្នុងការយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធានាបាននូវសន្តិសុខ សុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋនៅក្នុងឱកាសដែលប្រជាពលរដ្ឋចូលរួមសប្បាយសាទរ បុណ្យឆ្លងឆ្នាំសកល ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងថ្នាក់ដឹកនាំជាន់ខ្ពស់ថ្នាក់ជាតិ អន្តរជាតិ ដែលចូលមកធ្វើទស្សនៈកិច្ច និងធ្វើទេសចរណ៍នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប។
លោក នូ ផល្លា ក៏បានស្នើសុំឱ្យកងម្លាំងប្រដាប់អាវុធ ក៏ដូចអាជ្ញាធរក្រុង ស្រុក បន្តប្រពៃណីការងារនេះបន្ថែមទៀត ដោយខេត្តសៀមរាបគឺជាគោលដៅរបស់ភ្ញៀវទេសចរណ៍លើពិភពលោកចូលមកទស្សនាកម្សាន្ត។ លោកក៏បានធ្វើការលើកយកចំណុចខ្វះខាតមួយចំនួនយកមកធ្វើការណែនាំមួយចំនួន និងព្រមទាំងបានសង្កត់ធ្ងន់ចំពោះបណ្តាមន្ទីរ អង្គភាពជំនាញដែលបានអនុវត្តប្រាសចាកពីការណែនាំ និងទិសដៅរបស់ខេត្ត ព្រមទាំងសូមឱ្យធ្វើការកែប្រែ និងកែលម្អរឡើងវិញនូវរាល់ចំណុចដែលកិច្ចប្រជុំបានលើកក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៥ របស់ក្រុមប្រឹក្សាខេត្ត និងត្រូវចុះត្រួតពិនិត្យឡើងវិញដូចជាសណ្ដាប់ធ្នាប់ក្នុងក្រុង ភ្លើងបំភ្លឺសាធារណៈ ក្នុងការធានានូវសន្តិសុខ សុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ និងបញ្ហាគ្រឿងញៀន ដែលជាកង្វល់របស់ប្រជាពលរដ្ឋបានលើកឡើង នៅក្នុងអង្គវេទិកាសាធារណៈទូទាំងខេត្តកាលពីកន្លងមក ព្រមទាំងសំណូមពរ ដល់រដ្ឋបាលខេត្ត ក្នុងការពន្លឿនការបង្កើតការិយាល័យប្រជាពលរដ្ឋ ហើយបច្ចុប្បន្ននេះស្រុកមួយចំនួនបានបង្កើតឱ្យមានការិយាល័យច្រកចេញចូលតែមួយផងដែរ។
លោក នូ ផល្លា ក៏បានសង្កត់ធ្ងន់ចំពោះអាជ្ញាធរក្រុងសៀមរាប និងមន្ទីរពាក់ព័ន្ធត្រូវធ្វើការពិនិត្យឡើង វិញជាមួយការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនប្រមូលសម្រាមក្នុងក្រុង ព្រមទាំងថ្នាក់ដឹកនាំត្រូវតែចងចាំនៅថ្ងៃខាងមុខ និងមានការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៤ នៅ ថ្ងៃទី២៥ខែកុម្ភៈនេះ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ហើយអស់លោក លោកស្រី ជាថ្នាក់ដឹកនាំត្រូវតែខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវរាល់ផែនការសកម្មភាពដែលរាជរដ្ឋាភិបាលកំណត់ក៏ដូចទិសដៅរបស់រដ្ឋបាលខេត្តផងដែរ៕

កាកបាទក្រហមកម្ពុជាខេត្តរតនគិរី នាំយកអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយគ្រោះអគ្គិភ័យ ១៤គ្រួសារ
រតនគិរី៖ នៅរសៀល ថ្ងៃអង្គារ ០៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយ លោក លោកស្រីសមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខាស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយគ្រោះអគ្គិភ័យ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ ចំនួន១៤គ្រួសារ នៅភូមិយ៉ែម ឃុំស៊ឺង ស្រុកបរកែវ ខេត្តរតនគិរី។
ក្នុងឱកាសនោះលោក ថង សាវុន ប្រធានសាខាបានមានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ ព្រមនឹងសេចក្ដីសោកស្ដាយជាខ្លាំងជាមួយគ្រួសាររងគ្រោះដែលបានជួបនូវឧបទ្ទវហេតុនេះ បណ្តាលអោយបាត់បង់ ផ្ទះសម្បែង និងសំភារៈយ៉ាងច្រើន ហើយប៉ះពាល់ដល់ការសិក្សារបស់កូនៗផងដែរ។ លោកបានបន្តថា សូមបងប្អូនកុំអស់សង្ឃឹម អោយតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ហើយសូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើងចង្រ្កាន និងភ្លើងឆេះព្រៃជាដើម ដែលជាប្រភពនៃគ្រោះថ្នាក់ ធ្វើអោយមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ ព្រោះនេះមិនមែនជាករណីទី មួយទេ ដែលមានការឆេះផ្ទះដែលបណ្តាលមកពីភ្លើងចង្រ្កានដាំបាយ ដោយខ្វះការប្រុងប្រយ័ត្ន។
លោក ប្រធានសាខា ក៏បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងតែគិតគូពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមប្រធានបទ « កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»។
អំណោយមនុស្សធម៌ក្នុង ១គ្រួសារមាន៖ អង្ករ៣០គីឡូក្រាម កៅស៊ូតង់១ កន្ទេលជ័រ១ មុង១ ភួយ១ សារុង១ ក្រមា១ ឆ្នាំងបាយ២ ចាន១០ ស្លាបព្រា១០ មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ប្រេងឆា២លីត្រ អំបិល២កញ្ចប់ និងសាប៊ូម្សៅ១គីឡូក្រាម ថវិកា៤ម៉ឺនរៀល រួមនឹងសាលាស្រុកបរកែវ អង្ករ៥០គីឡូក្រាម ក្នុង១គ្រួសារ សឹករងស្រុក ទឹកត្រី៤ដប ក្នុង១គ្រួសារ អធិការនគរបាលស្រុក និងកងរាជអាវុធហត្ថស្រុក ថវិកា៥ម៉ឺនរៀល ក្នុង១គ្រួសារ៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឱ្យត្រួតពិនិត្យការអនុវត្តអនុសាសន៍៨ចំណុចរបស់លោក ជុំវិញការផ្តល់ និងធានាផលប្រយោជន៍ជូនកម្មករ
ក្នុងឱកាសអញ្ជើញជួបសួរសុខទុក្ខកូនក្មួយកម្មករកម្មការិនី ចំនួនជាង១ម៉ឺន ៥ពាន់នាក់ មកពីរោងចក្រចំនួន៧ នៅតំបន់ទំនប់កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យភាគីពាក់ព័ន្ធធ្វើការត្រួតពិនិត្យតាមដានទៅលើការដាក់ចេញនូវអនុសាសន៍៨ចំណុច ដែលលោកបានដាក់ជូននាពេលកន្លងមក ដើម្បីឱ្យក្រសួងពាក់ព័ន្ធអនុវត្តន៍ឱ្យមានប្រសិទ្ធភាពសំដៅធានាផលប្រយោជន៍របស់កម្មករ-និយោជិតនាពេលកន្លងមក។
អនុសាសន៍ទាំង៨ចំណុចដែលត្រូវធ្វើការត្រួតពិនិត្យតាមដាននោះរួមមាន៖
១- ត្រូវអនុវត្តប្រាក់ខែអប្បបរិមា ១៧០ដុល្លារ ចាប់ពីថ្ងៃ១ ខែមករា ឆ្នាំ២០១៨ តទៅ។
២- ការចុះពិនិត្យ និងព្យាបាលជម្ងឺនៅតាមមន្ទីពេទ្យរដ្ឋ ដល់កម្មករ-កម្មការិនីរោងចក្រ រួមទាំងកីឡាករ កីឡាការិនី ក្រុមប្រឹក្សាភូមិ ឃុំ ក៏ត្រូវអនុវត្តន៍ឱ្យបានដូចគ្នា ជាពិសេសរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងការងារត្រូវធ្វើឱ្យបានម៉តចត់។
៣- ត្រូវអនុវត្តន៍ចំពោះស្រ្តីមានផ្ទៃពោះ សំរាលកូនគឺទទួលបានពេលវេលាឈប់សម្រាករយៈពេល៣ខែ ទទួលបានប្រាក់ខែ១២០% នៅពេលលំហែមាតុភាព (៥០% ចេញដោយក្រុមហ៊ុន និង៧០%ចេញដោយបេឡាជាតិ) ក្រសួងពាក់ព័ន្ធត្រូវតាមដានការងារឱ្យបានដិតដល់ចំពោះការអនុវត្តន៍សកម្មភាពនេះ។
៤- ចំពោះកម្មការិនីសម្រាលបានកូន(១) គឺទទួលថវិកា៤០ម៉ឺនរៀល និងពិនិត្យផ្ទៃពោះដោយឥតគិតថ្លៃ។ បើសម្រាលបានកូនភ្លោះ (២) គឺទទួលបានថវិកា៨០ម៉ឺនរៀល។ បើសម្រាលបានកូន(៣)គឺទទួលបានថវិកា១លាន២សែនរៀលហើយបូកប្រាក់ឧបត្ថម្ភចំនួន៥លានរៀលទៀតពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា។
៥- ថ្លៃសេវារបបសន្តិសុខសង្គម ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករ-កម្មករិនីមិនចាំបាច់បង់ទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។
៦- ត្រូវតាមដានមើលបញ្ហា ទឹក ភ្លើង ដោយត្រូវខិតខំបន្ត តទឹក តភ្លើង ដល់ផ្ទះរបស់កម្មករដែលនៅឆ្ងាយ មិនទាន់ទៅដល់ឱ្យបានគ្រប់គ្រាន់ និងតម្លៃផ្ទះជួលដល់កម្មករ-កម្មការិនីកុំឱ្យមានការឡើងថ្លៃក្នុងឆ្នាំ២០១៨ ពីព្រោះកន្លងមក យើងបានកំណត់រួចរាល់ហើយ។
៧- ត្រូវអនុវត្តន៍ប្រាក់សោធននិវត្តន៍ ចាប់ពីឆ្នាំ ២០១៩ ក្មួយៗកម្មករ នឹងទទួលបានប្រាក់ ចូលនិវត្តន៍ (ប្រាក់រឺត្រែត) ដូច្នេះក្នុងរយៈពេល១ឆ្នាំ (២០១៨) ត្រូវត្រៀមរៀបចំឱ្យហើយ ដើម្បីឱ្យដំណើរការបានល្អ នៅក្នុងឆ្នាំ២០១៩ នូវរបបសោធននិវត្តន៍នេះ។
៨- ត្រូវចូលរួមបន្តយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាផ្សេងៗ របស់បងប្អូនពលករនៅក្រៅប្រទេស ជួយសម្រួលបែបបទលិខិតបទដ្ឋានផ្លូច្បាប់នានា និងដើម្បីទទួលបាននូវលក្ខខណ្ឌការងារល្អប្រសើរ៕

លោក សុខ ឥសាន ពន្យល់ពីសភាពការណ៍នយោបាយពិតនៅកម្ពុជាដែលកំពុងតែមានលក្ខណៈល្អប្រសើរនិងប្រក្រតីភាព
នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជូនសាធារណជនជាតិនិងអន្តរជាតិឱ្យបានយល់ច្បាស់ថា សភាពការណ៍នយោបាយនៅកម្ពុជាមានលក្ខណៈល្អប្រសើរមានប្រក្រតីភាព កិច្ចការរដ្ឋ និងជីវភាពរស់នៅរបស់ប្រជាជនទូទៅនៅតែដំណើរការជាប្រក្រតី និងរីកចម្រើនជាធម្មតា។ លោកបានលើកឡើងដូចនេះជាការឆ្លើយតបនឹងមតិដែលបានលើកឡើងថា នៅពេលក្រោយការចាប់ខ្លួន កឹម សុខា និងការរំលាយអតីតៈបក្សប្រឆាំងដោយតុលាការកំពូលកាលពីខែវិច្ឆិកា២០១៧មក មានការវាយតម្លៃសភាពការណ៍នយោបាយនៅកម្ពុជា ថាឡើងកម្តៅ លទ្ធិប្រជាធិបតេយ្យរួមតូច សិទ្ធិបញ្ចេញមតិកាន់តែត្រូវរឹតត្បិត។ល។ ជាពិសេស សមាជិកសភាបរទេសម្នាក់បាននិយាយថាកម្ពុជាបានដើរខុសពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩១ ។
លោក សុខ ឥសាន បានគូសបញ្ជាក់ថា ការវាយតម្លៃ និងសន្និដ្ឋានខាងលើមិនបានផ្សារភ្ជាប់នឹងសភាពការណ៍ពិតជាក់ស្តែងនៅកម្ពុជាទាល់តែសោះ ដោយសភាពការណ៍នយោបាយនៅកម្ពុជាមានលក្ខណៈល្អប្រសើរមានប្រក្រតីភាព កិច្ចការរដ្ឋ និងជីវភាពរស់នៅរបស់ប្រជាជនទូទៅនៅតែដំណើរការជាប្រក្រតី និងរីកចម្រើនជាធម្មតា។ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែត្រូវបានពង្រឹង ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងទីក្រុងប៉ារីសស្តីពីកម្ពុជា។ ការមានវិធានការណ៍ផ្លូវច្បាប់ចំពោះអតីតៈមេបក្សប្រឆាំង និងការរំលាយអតីតៈបក្សប្រឆាំង ព្រមទាំងការផ្អាកសកម្មភាពនយោបាយរបស់ក្រុមមេដឹកនាំបក្សប្រឆាំង១១៨រូបរយៈពេល៥ឆ្នាំនោះ គឺបណ្តាលមកពីអំពើល្មើសច្បាប់របស់សាម៉ីជន និងសាម៉ីគណបក្សតែប៉ុណ្ណោះ ហើយករណីនេះគឺជាការពង្រឹងនីតិរដ្ឋនៅកម្ពុជាជនណាល្មើសច្បាប់ជននោះត្រូវទទួលខុសត្រូវដោយខ្លួនឯង។
លោក សុខ ឥសាន បានសង្កត់ធ្ងន់ថា ការដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋ គឺជាសំណូមពរចង់បានរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូច្នេះកម្ពុជាធ្វើត្រូវតាមកិច្ចព្រមព្រៀងនេះ។ ចំពោះសិទ្ធិបញ្ចេញមតិ និងសកម្មភាពរបស់អង្គការសង្គមស៊ីវិល នៅតែត្រូវបើតទូលាយ ស្របតាមមាត្រា៣១ និងមាត្រា៤១ នៃរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ជាធរមាន ហើយត្រូវបានអង្គការ សមាគមជាច្រើនលើសលុបដែលបានចុះបញ្ជី និងគោរពច្បាប់ស្វាគមន៍និងអបអរសាទរ។
លោក សុខ ឥសាន ក៏បានសន្និដ្ឋានថា ការវាយតម្លៃថាសភាពការណ៍នៅកម្ពុជាបែបអវិជ្ជមាននេះ មិនត្រឹមត្រូវតាមការពិតជាក់ស្តែងទេ ហើយអាចនិយាយថាផ្អែកលើនិន្នាកានយោបាយ លំអៀងនយោបាយ។ បើជាជនបរទេសវិញ គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលផ្ទុយពីធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ យ៉ាងជាក់ស្តែង៕

សិស្សវិទ្យាល័យហ៊ុនសែនកំពង់លែង នឹងសិក្សាតាម Video Conferent ជាមួយលោកគ្រូ អ្នកគ្រូនៃវិទ្យាល័យព្រះស៊ីសុវត្ថិ
ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ ២០១៨ លោកសំ ចាន់ថន អភិបាលស្រុកកំពង់លែង និងលោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែង បានដឹកនាំសហការីទទួលបដិសណ្ឋារកិច្ចប្រតិក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមការងារជនជាតិកូរ៉េ ដែលបានអញ្ជើញចុះពិនិត្យទីតាំងដើម្បីសិក្សាតម្លើងប្រព័ន្ធ Video Conferent (ប្រព័ន្ធបញ្ជូនសារតាមរយៈវីឌីអូ) សម្រាប់ឲ្យសិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនកំពង់លែង ក្នុងការទំនាក់ទំនង និងរៀនសូត្របន្ថែមពីសាលាវិទ្យាល័យស៊ីសុវត្ថិ រាជធានីភ្នំពេញ។
គូសបញ្ជាក់ផងដែរថា នេះជាគម្រោងថ្មីមួយក្នុងចំណោមអំណោយជាច្រើនទៀតរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ជូនប្អូនៗនៅ វិទ្យាល័យហ៊ុនសែនកំពង់លែង ដែលគម្រោងនេះត្រូវបានផ្តួចផ្តើមឡើងដោយលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារប្រធានក្រុមការងារចុះជួយស្រុកកំពង់លែង ហើយក៏ជាគម្រោងសាកល្បងដំបូងគេដែរសម្រាប់ជាការរួមចំណែកលើកកម្ពស់វិស័យអប់រំ នៅកម្ពុជាតាមបែបទំនើបកម្ម៕

Subscribe to:
Posts (Atom)