Thursday, September 08, 2016

រដ្ឋសភាកម្ពុជាបានបើកកិច្ចប្រជុំអន្តរក្រសួងសម្រាប់ត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី1និងមហាសន្និបាតលើកទី៩នៃសភាតំបន់អាស៊ីAPA

ថ្ងៃទី០៨ កញ្ញា ឆ្នាំ២០១៦ ឧត្តមបណ្ឌិត ងួនញ៉ិល អនុប្រធានទី២រដ្ឋសភានិងជាប្រធានគណៈកម្មការរៀបចំមហា សន្និបាតលើកទី៩នៃសភាតំបន់អា ស៊ីបានដឹកនាំកិច្ចប្រជុំប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១និងមហាសន្និបាតលើកទី៩នៃសភាតំបន់អាស៊ីAPA នៅវិមានរដ្ឋសភា។
សភានៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ នៃសភាតំបន់អាស៊ី នាចុងខែកញ្ញានេះ គឺពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៨ នៅរាជធានីភ្នំពេញ។ បន្ទាប់មកត្រូវទទួលរៀបចំ កិច្ចកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ នៃសភាតំបន់អាស៊ីជាមួយ មហាសន្និបាតលើទី៩នៃសភា តំបន់អាស៊ីនៅលើទឹកដីអង្គរខេត្តសៀមរាបពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦។
នៅក្នុងកិច្ចប្រជុំអន្តរក្រសួងនាថ្ងៃនេះដែរ លោកបណ្ឌិត ងួនញ៉ិលអនុប្រធានទី២រដ្ឋសភានិងជាប្រធានគណៈកម្មការរៀបចំមហា សន្និបាតលើកទី៩នៃសភាតំបន់អាស៊ី បានបញ្ជាក់ថា,សភាកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំAPAចំនួន២លើកក្នុងឆ្នាំ២០១៦នេះ៖ ទី១៖ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១នៅចន្លោះថ្ងៃទី២៥-២៨ខែកញ្ញា។ទី២៖រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ លើកទី២និង រៀបចំមហាសន្និបាតលើកទី9នៃសភាតំបន់អាស៊ី APAចន្លោះពីថ្ងៃ២៧ខែវិច្ឆិកាដល់ថ្ងៃទី២ខែធ្នូនឆាំ ២០១៦នៅទីក្រុងអង្គរខេត្តសៀម រាប។
លោកបណ្ឌិត ងួន ញ៉ិល បានបញ្ជាក់នៅក្នុងកិច្ចប្រជុំនោះដែរថា មហាសន្និបាតលើកទី៩នៃសភាតំបន់អាស៊ី( APA)ត្រូវបានជ្រើស រើសសម្រាប់ធ្វើរបៀបវារៈសម្រាប់កិច្ចប្រជុំពិភាក្សាគឺ"ការជម្រុញសន្តិ ភាព និងការអភិវឌ្ឍន៏ ប្រកបដោយចីរភាពក្នុងតំបន់អាស៊ី"។
នៅក្នុង មហាសន្និបាតលើកទី៩នៃសភាតំបន់អាស៊ី APAនោះដែរមាន មានគណៈកម្មាធិការអចន្ត្រៃយ៏ចំនួន៣និងមានសេចក្តីព្រាងចំនួន ១៩ផហដែរ។នៅក្នុងមហាសន្និបាតAPAនោះដែរសភាចិនបានទទួល យកសំណើររបស់សភាកម្ពុជា ធ្វើជាអនុប្រធាននៃ មហាសន្និបាតលើកទី៩នៃសភាតំបន់អាស៊ី APA ហើយទទួលបន្ទុកថ័កនាំរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៏ទទួល បន្ទុកកិច្ចការសេដ្ឋកិច្ចនិងការអភិវឌ្ឍន៏ប្រកបដោយចីរភាព។
សូមបញ្ជាក់ថា, នៅក្នុងកិច្ចប្រប្រជុំត្រៀមរៀបចំមហាសន្និបាតលើកទី៩នៃសភាតំបន់អាស៊ី APAនៅដែរ បានពិភាក្សាលើការពង្រឹងសន្តិសុខជូនថ្នាក់ដឹកនាំនៃរដ្ឋសភាប្រទេសនានាមកប្រជុំចាប់ពីថ្ងៃដែលគណៈ ប្រតិភូមកដល់រហូតដល់ថ្ងៃគណៈ ប្រតិភូមាតុភូមិនិវត្តន៏វិញ និងការពារកន្លែងស្នាក់នៅ និងការពារកន្លែងប្រជុំនៅភ្នំពេញនិងក្រុងសៀមរាបព្រមទាំងទីតាំងដែលគណៈប្រតិភូទៅទស្សនកិច្ច។
ដោយាឡែកក្រសួងទេសចរណ៏រៀបចំផ្សព្វផ្សាយការងារទេសចរណ៌ការតាំងពិព័ណ៌ទេសចរណ៏ និងដំណើរកំសាន្តជូនគណៈប្រតិភូឯក្រសួងវប្បធម៌ វិចិត្រសិល្បៈរៀបចំ ផ្ទាំងទស្សនីយភាពសិល្បៈនៅក្នុងមហាសន្និបាតលើកទី៩នៃសភាតំបន់អាស៊ី APA៕



លោកជំទាវ កុយ ពិសី បាននាំយកថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អ្នកស្រី សូ សុខុម ដែលមានជំងឺមហារីកសុដន់ និងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ី

នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមនិងសប្បុរសជនមួយចំនួនទៀត តាមរយៈលោកជំទាវ កុយ ពិសី អនុប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយស្រុកគិរីវង់ និងជាប្រធានក្រុម ការងារថ្នាក់ជាតិចុះជួយ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ បានផ្តល់ថវិកា ៤,៥០០,០០០រៀលបន្ថែមទៀត ដល់អ្នកស្រី សូ សុខុម ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីជួយដោះស្រាយទុក្ខលំបាកនៅក្នុងជីវភាព បន្ទាប់ពីបានជួយជ្រោមជ្រែង ជួយយកមកព្យាបាល នៅមន្ទីរពេទ្យរុស្ស៊ីហើយនោះ ។
អ្នកស្រី សូ សុខុម រស់នៅភូមិពុម្ពអិដ្ឋ ឃុំព្រៃអំពក ស្រុកគីរីវង់ បានកើតជំងឺដំបៅ
សុដន់ធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យរុស្សី។ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពី សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងលោកជំទាវបណ្ឌិត
កុយ ពិសី ព្រមទាំងការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនោះ ជំងឺរបស់អ្នកស្រី សូ សុខុម បានធូរស្រាលមួយកម្រិតធំហើយ ហើយអ្នកស្រី សូ សុខុម នឹងចេញពីមន្ទីរពេទ្យនៅថ្ងៃនេះផងដែរ។
លើសពីនោះ អ្នកស្រី សូ សុខុម បានថ្លែងអំណរគុណដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោកជំទាវប្រធានក្រុមការងារ ក៏ដូចជាសប្បុរសជន និងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ ជួយជ្រោមជ្រែងព្យាបាលជំងឺរបស់អ្នកស្រី។ អ្នកស្រីក៏បានជូនពរ សម្តេចកិត្តិព្រឹទ្ធបណណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន លោកជំទាវ កុយ ពិសី និង ក្រុមការងារ ព្រមទាំងសប្បុរសជនទាំងអស់ មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច៕
ប្រភព៖ Fresh News





សម្តេចតេជោ ហ៊ុន សែន បង្ហាញខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំកំពូលអាស៊ានថ្ងៃទី២នៅក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ

កាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ គឺជាថ្ងៃទី២ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨-២៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានារបស់អាស៊ាន។ មេដឹកនាំអាស៊ានបានបញ្ជាក់សារជាថ្មីពីការតាំងចិត្តក្នុងការរក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់ដែលគ្មានអាវុធនុយក្លេអ៊ែរ។ ជាមួយគ្នានេះមេដឹកនាំអាស៊ានបានអនុម័តសេចក្តីប្រកាសអាស៊ានស្តីពីការពង្រឹងការអប់រំសម្រាប់កុមារ និងយុវជននៅក្រៅសាលា និងបានស្វាគមន៍ការអនុម័តផែនការការងារលើវិស័យអប់រំក្នុងឆ្នាំ ២០១៦-២០២០។ ជាមួយគ្នានេះបណ្តាមេដឹកនាំអាស៊ានក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាឧបទ្វីបកូរ៉េ បញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចពីគ្រប់ភាគី។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុករបស់ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា។
១)កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី១៩
នៅព្រឹកថ្ងៃដដែល បណ្តាមេដឹកនាំអាស៊ានបានអញ្ជើញចូលរួមបន្តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី១៩ ដើម្បីរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ចិនលើកទី២៥ ជាមួយឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចប្រជុំនេះ មេដឹកនាំអាស៊ានចិន បានតាមដាននូវការទស្សនាខ្សែវីដេអូអំពីការរំលឹកខួបលើកទី២៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន ចិន ការចេញផ្សាយសៀវភៅពីទិន្នន័យ និងតួលេខជាក់លាក់ ២៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ដោយថ្នាក់ដឹកនាំនៃប្រទេសចិន ឡាវ និងពិធីកាត់នំខួបនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ក្នុងបរិយាកាសរីករាយស្និទ្ធស្នាលបំផុត។
មេដឹកនាំអាស៊ាន-ចិន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការ ប្រារព្វខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន និងបានសំដែងនូវការរីករាយចំពោះសកម្មភាព រំលឹកខួបជាច្រើន ដែលបានរៀបចំឡើងដោយភាគីទាំងពីរ ដើម្បីរួមគ្នាប្រារព្វឱកាសដ៏វិសេសវិសាលនោះ។ មេដឹកនាំទាំងអស់បានឯកភាពគ្នាក្នុងការអនុម័តនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី១៩ ដើម្បីរំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន។ ទន្ទឹមនឹងនេះមេដឹកនាំអាស៊ាន-ចិន បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្ត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខមិនប្រពៃណី ដូចជាការប្រឆាំងភេរវកម្ម ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងបទល្មើសតាមអ៊ិនធើណែត។ ចិនគឺជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីសរុប ៣៤៦,៤ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០១៥ និងលំហូរវិនិយោគផ្ទាល់ពីចិនមកកាន់អាស៊ានមាន៨,២ ប៊ីលានដុល្លាអាមេរិក ក្នុងឆ្នាំ២០១៥។ ជាមួយគ្នានេះមេដឹកនាំទាំងអស់ ក៏បានស្វាគមន៍ចំពោះការចូលជាធរមាន នៃពិធីសារនៃការធ្វើវិសោធនកម្មក្របខណ្ឌកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងជាក់លាក់រវាងអាស៊ាននិងចិន នៅថ្ងៃទី១ ខែកក្កដាឆ្នាំ២០១៦។ ទន្ទឹមនឹងនេះមេដឹកនាំទាំងអស់ ក៏បានរំពឹងទុកការសម្រេចឲ្យបាននូវគោលដៅពាណិជ្ជកម្មសរុបចំនួន ១ទ្រីលានដុល្លាអាមេរិក និងការវិនិយោគចំនួន ១៥០ ប៊ី លានដុល្លារអាមេរិក នៅឆ្នាំ២០២០។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំទាំងអស់បានអនុម័តសេចក្តីប្រកាសរួមរវាងអាស៊ាននិងចិន ស្តីពីកិច្ចសហប្រតិបត្តិការសមត្ថភាពផលិតកម្ម និងសង្ឃឹមថានឹងផ្តល់កាលានុវត្តភាពដើម្បីពង្រឹងទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត។
មេដឹកនាំអាស៊ាន បានអរគុណដល់ភាគីចិន ក្នុងការបន្តការគាំទ្រដល់ការលើកកម្ពស់ការតភ្ជាប់អាស៊ាន តាមរយៈការចូលរួមយ៉ាងសកម្ម នៃធនាគារអាស៊ីសម្រាប់វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ក្នុងការលើកកម្ពស់ការតភ្ជាប់តំបន់ ពិសេសការកាត់បន្ថយគម្លាតអភិវឌ្ឍរវាងនិងក្នុងចំណោមប្រទេសសមាជិកអាស៊ាន ដោយរំពឹងទុកថា ការគាំទ្ររបស់ចិន ដើម្បីអនុវត្តផែនការការងារទី៣ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន២០១៦-២០២០។ មេដឹកនាំអាស៊ានក៏បាន ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងលើកទឹកចិត្តដល់ការគាំទ្ររបស់ចិន សម្រាប់ការសម្រេចឲ្យបាននូវសេចក្តីថ្លែងការណ៍ស្តីពីអាស៊ានមួយ ការឆ្លើយតបមួយ ពោលគឺការឆ្លើយតបរបស់ អាស៊ានមួយទៅនឹងគ្រោះមហន្តរាយនៅក្នុងតំបន់ និងក្រៅតំបន់។ នៅក្នុងកិច្ចប្រជុំកំពូលនេះដែរមេដឹកនាំទាំងអស់ ក៏បានទទួលស្គាល់ពីតួនាទីរបស់មជ្ឈមណ្ឌលអាស៊ាន-ចិន លើការសម្របសម្រួលពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការអប់រំ និងការផ្លាស់ប្តូរវប្បធម៌រវាងអាស៊ាននិងចិន និងបានស្វាគមន៍ការអនុម័តនូវការកែសម្រួលអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន។
មេដឹកនាំអាស៊ានក៏បានធ្វើការកត់សម្គាល់លើគំនិតផ្តួចផ្តើមរបស់ចិន ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការ ២+៧ សម្រាប់ទំនាក់តទំនងអាស៊ាន-ចិន និងតាំងចិត្តធ្វើការឲ្យកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋានសមភាព ការគោរពគ្នាទៅវិញទៅមក ផលប្រយោជន៍និងកុងសង់ស៊ីស។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរមេដឹកនាំទាំងអស់បានគូសបញ្ជាក់នូវសារៈសំខាន់នៃការថែរក្សាសន្តិភាព ស្ថេរភាព សន្តិសុខនិងសេរីភាពនាវាចរណ៍ និងការហោះហើរពីលើសមុទ្រចិនខាងត្បូង ដោយក្នុងនោះមេដឹកនាំទាំងអស់ស្វាគមន៍ការអនុម័តសេចក្តីប្រការរួមរបស់រដ្ឋមន្រ្តីការបរទេសនៃប្រទេសអាស៊ាននិងចិន ស្តីពីការអនុវត្តឲ្យបានពេញលេញនិងមានប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍ប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីធានានូវការអនុវត្តទាំងស្រុងនូវ (DOC) ឲ្យបានពេញលេញនិងមានប្រសិទ្ធភាព។ ខណៈដែលកត់សម្គាល់ពីការរីកចម្រើននៃការពិគ្រោះយោបល់ ស្តីពីក្រមប្រតិបត្តិ នៅសមុទ្រចិនខាងត្បូង (COC) មេដឹកនាំទាំងអស់បានលើកទឹកចិត្តឲ្យបន្តរក្សាជំហាននៃកិច្ចប្រជុំនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ (COC) ឲ្យបានឆាប់ ដោយផ្អែកលើកុងសង់ស៊ីស។ ជាមួយគ្នានេះមេដឹកនាំអាស៊ាន-ចិន បានស្វាគមន៍ក្នុងការកំណត់ឆ្នាំ២០១៧ ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន-ចិន ដោយរំពឹងទុកនូវការបង្កើនកិច្ចសហប្រតិបត្តិការ និងសកម្មភាពនានា ក្នុងគោលបំណងជំរុញការចូលទស្សនាទៅវិញទៅមក រវាងអ្នកទេសចរណ៍ របស់អាស៊ាន និងចិន។
២)កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី១៩
បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំជាមួយចិន មេដឹកនាំអាស៊ានបានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី១៩ ដែលមានលោក ហ្សិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុនចូលរួម។ មេដឹកនាំអាស៊ាន-ជប៉ុន បានបញ្ជាក់សារជាថ្មី នូវការគាំទ្រចំពោះគំនិតផ្តួចផ្តើម និងសកម្មភាពនានាដើម្បីកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយនូវនិន្នាការថ្មី និងបញ្ហាប្រឈមដែលកើតមានឡើង នៅក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងភេរវកម្មនិងហិង្សាជ្រុលនិយម និងបទល្មើសតាមអ៊ិនធើណែត។
មេដឹកនាំអាស៊ានបានស្វាគមន៍ចំពោះគោលបំណងរបស់ជប៉ុន ដើម្បីចូលរួមចំណែកកាន់តែសកម្មក្នុងការថែរក្សាសន្តិសុខ ស្ថេរភាព និងវិបុលភាពនៅក្នុងតំបន់ និងសហគមន៍អន្តរជាតិ ក្រោមគោលនយោបាយរបស់ជប៉ុន គឺការរួមចំណែកដ៏សកម្មដើម្បីសន្តិភាព។ ជប៉ុនបានក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទី២របស់អាស៊ាន និងជាប្រភពលំហូរវិនិយោគទុនដោយផ្ទាល់ពីបរទេសធំជាងគេលំដាប់ទី២មកអាស៊ាន។ ពាណិជ្ជកម្មរវាងអាស៊ាននិងជប៉ុនបានឈានដល់២៣៩,៤ប៊ីលានដុល្លាអាមេរិកក្នុងឆ្នាំ២០១៥ និងវិនិយោគផ្ទាល់ពីជប៉ុនមកអាស៊ានមានចំនួន ១៧,៤ប៊ីលានដុល្លារអាមេរិកក្នុងឆ្នាំ២០១៥។ មេដឹកនាំអាស៊ានបានស្វាគមន៍ការគាំទ្ររបស់ជប៉ុនដល់ការអភិវឌ្ឍសហគ្រិនមីក្រូធុនតូចនិងមធ្យមនៅក្នុងតំបន់ និងបានកត់សម្គាល់ពីការពង្រឹងនៃការចរចា លើភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ។ ជាមួយគ្នានេះមេដឹកនាំអាស៊ានបានរំពឹងទុកថា ជប៉ុននឹងបន្តគាំទ្រលើផែនការមេ ស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងបានស្វាគមន៍គំនិតផ្តួចផ្តើម របស់ជប៉ុនក្នុងការពង្រឹកភាពជាដៃគូហេដ្ឋារចនាសម្ព័ន្ធមានគុណភាព និងគោលការណ៍ G7 Ise Shima សម្រាប់ការលើកកម្ពស់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមានគុណភាព។
ទន្ទឹមនឹងនេះមេដឹកនាំអាស៊ានបានលើកទឹកចិត្តដល់ការគាំទ្ររបស់ជប៉ុន សម្រាប់ការតភ្ជាប់តាមផ្លូវអាកាសកាន់តែប្រសើរឡើងរវាងអាស៊ាននិងជប៉ុន និងបានស្វាគមន៍កិច្ចប្រជុំពិគ្រោះយោបល់អាស៊ាន ស្តីពីកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ក្នុងតំបន់លើកទី១។ មេដឹកនាំអាស៊ានក៏បានស្វាគមន៍គំនិតផ្តួចផ្តើមតភ្ជាប់មេគង្គ-ជប៉ុន និងការបន្តរួមចំណែករបស់ជប៉ុន ដល់គំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន តាមរយៈការគាំទ្រលើការអនុវត្តផែនការការងារទី៣ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ានសម្រាប់ឆ្នាំ២០១៦-២០២០។ មេដឹកនាំអាស៊ានក៏បានលើកទឹកចិត្តដល់ការគាំទ្ររបស់ជប៉ុន ចំពោះការសម្រេចឲ្យបាននូវសេចក្តីថ្លែងការណ៍ ស្តីពីអាស៊ានមួយ ការឆ្លើយតបមួយ ពោលគឺការឆ្លើយតបរបស់អាស៊ាន ទៅនឹងគ្រោះមហន្តរាយនៅក្នុងតំបន់និងក្រៅតំបន់។ មេដឹកនាំអាស៊ានបានរីករាយចំពោះការគាំទ្ររបស់ជប៉ុន ចំពោះលើកកម្ពស់ការអភិវឌ្ឍសុខភាពនៅក្នុងតំបន់ និងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យថែទាំសុខភាព រួមបញ្ចូលទាំងតាមរយៈគំនិតផ្តួចផ្តើមសុខភាពអាស៊ាន-ជប៉ុន។
ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានរីករាយចំពោះគំនិតផ្តួចផ្តើមរបស់ជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សវិស័យឧស្សាហកម្ម និងមូលនិធិជប៉ុន-អាស៊ាន សម្រាប់ការផ្តល់លទ្ធភាពដល់ស្រ្តី ដើម្បីបង្កើនតួនាទីរបស់ស្រ្តីនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ នៅក្នុងកិច្ចប្រជុំនោះដែរ មេដឹកនាំអាស៊ាន-ជប៉ុន បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងស្វាគមន៍កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើនទំនាក់ទំនងមិត្តភាព និងលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនៅក្នុង វិស័យកីឡា តាមរយៈការបង្កើតកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីវិស័យកីឡាអាស៊ាន-ជប៉ុន។ មេដឹកនាំអាស៊ាន-ជប៉ុនបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ សេរីភាពនាវាចរណ៍ និងការហោះហើរឆ្លងកាត់លើសមុទ្រចិនខាងត្បូង ដោយក្នុងនោះមេដឹកនាំទាំងអស់ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការ រក្សាភាពអត់ធ្មត់ក្នុងការធ្វើសកម្មភាពនានា និងចំពោះរដ្ឋពាក់ព័ន្ធដោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។
មេដឹកនាំជប៉ុនបានគូសបញ្ជាក់ពីតម្រូវការសម្រាប់ប្រទេសសមាជិកអាស៊ាននិងចិន ដើម្បីធានាឲ្យបាននូវការអនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាព នូវសេចក្តីថ្លែងការណ៍ស្តីពីប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ឲ្យបានទាំងស្រុង និងបានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិកអាស៊ាន និងចិន ធ្វើការឆ្ពោះទៅរកការបញ្ចប់ឲ្យបានឆាប់នូវក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ប្រកបដោយប្រសិទ្ធភាព។ ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សា សន្តិភាព សន្តិសុខ និងស្ថេរភាពនៅឧបទ្វីបកូរ៉េ កិច្ចប្រជុំបានចែករំលែកនូវការព្រួយបារម្ភអំពីស្ថានការណ៍ថ្មីៗ នៅឧបទ្វីបកូរ៉េ រួមទាំងការសាកល្បងអាវុធនុយក្លេអ៊ែរ និងការប្រើប្រាស់បច្ចេកវិទ្យាកាំជ្រួចមីស៊ីលបាលីស្ទីក របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលនោះគឺជាការរំលោភទៅលើសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។
មេដឹកនាំអាស៊ាន-ជប៉ុន បានទទូចឲ្យសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គោរពឲ្យបានពេញលេញ តាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ ជាមួយគ្នានេះមេដឹកនាំទាំងអស់ បានអំពាវនាវឲ្យមានការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េដោយសន្តិវិធី ពិសេសទៅទៀតនោះមេដឹកនាំទាំងអស់ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើតបរិយាកាសប្រកបដោយអំណោយផល ឆ្ពោះទៅរកការចាប់ផ្តើមឡើងវិញ នៃកិច្ចពិភាក្សាប្រាំមួយភាគីឲ្យបានឆាប់រហ័ស ដើម្បីជួយត្រួសត្រាយផ្លូវសម្រាប់ពង្រឹងនិងរក្សាសន្តិភាព សន្តិសុខ និងស្ថេរភាពនៅឧបទ្វីបកូរ៉េ។ ទន្ទឹមនឹងនេះមេដឹកនាំអាស៊ាន-ជប៉ុន ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់ ក្នុងការដោះស្រាយបញ្ហានៃកង្វល់មនុស្សធម៌ រួមមានបញ្ហាចាប់ពង្រត់មនុស្សផងដែរ៕







ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ផ្ញើសារថ្លែងអំណរគុណ ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានអញ្ជើញ ចូលរួមបុណ្យសពឪពុកក្មេក

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានផ្ញើសារថ្លែងអំណរគុណ ចំពោះសាររំលែកទុក្ខរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងបានអញ្ជើញចូលរួមបុណ្យដោយផ្ទាល់ ចំពោះឪពុកក្មេករបស់ឯកឧត្តម ដែលបានទទួលមរណភាព កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ។
ខាងក្រោមនេះ ជាសារលិខិតថ្លែងអំណរគុណ ចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន៖





លិខិតមិត្តអ្នកអាន៖ តើគួរឡើងមកការពារលោក កឹម សុខា នៅថ្ងៃជម្រះក្តីដែរឬទេ?

(ភ្នំពេញ)៖ បក្សប្រឆាំងបានប្រកាសជាចំហរហើយ អំពីគម្រោងប្រមូលសមាជិក សមាជិកា សកម្មជន អ្នកគាំទ្រ និងមហាជន មកជួបជុំនៅស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ នាសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញនៅថ្ងៃទី ០៩ ខែកញ្ញាស្អែកនេះ ដែលចំថ្ងៃតុលាការជម្រះក្តីលោក កឹម សុខា ប្រធានស្តីទីបក្សប្រឆាំង។
ការមកប្រមូលផ្តុំមនុស្សច្រើនរាប់រយពាន់នាក់ នៅទីស្នាក់ការកណ្តាលគណបក្សប្រឆាំង ដែលមានទំហំតូច និងស្ថិតនៅតំបន់ទីប្រជុំជន ងាយនឹងប្រឈមគ្រោះថ្នាក់ ជាយថាហេតុខ្លាំងណាស់។ កន្លងមកជាបទពិសោធន៍ គណបក្សប្រឆាំងធ្លាប់បានដឹកនាំមនុស្ស និងកៀរគរប្រជាពលរដ្ឋមកធ្វើបាតុកម្ម ក្នុងរូបភាពទាមទារផ្សេងៗ ដែលបង្កឱ្យផ្ទុះឡើងនូវអំពើហឹង្សា រហូតមានការវាយបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈ ការបង្ករបួសស្នាម រហូតដល់មានអ្នកស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ប្រមូលផ្តុំរបស់បក្សប្រឆាំងជាបន្តបន្ទាប់។
សូមគិតដល់ក្រុមគ្រួសាររបស់អ្នកជាមុនសិន មុននឹងសម្រេចចិត្តចូលរួមក្នុងយុទ្ធនាការណាមួយ របស់គណបក្សប្រឆាំង។ ឧទាហរណ៍ជាក់ស្តែងនាពេលថ្មីៗនេះ សកម្មជនរបស់គណបក្សប្រឆាំងម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ រហូតបាត់បង់ជីវិត ក្នុងពេលដែលធ្វើដំណើរចាកចេញពីទីស្នាក់ការកណ្តាលគណបក្សប្រឆាំង ចាក់អង្រែលើត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីមកចូលរួមការពារលោក កឹម សុខា ដែលរស់នៅពួនសម្ងំក្នុងស្នាក់ការបក្ស។
សំនួរសួរថា តើប្រពន្ធកូន និងក្រុមគ្រួសាររបស់ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត ដោយសារតែខំធ្វើដំណើរមកពីចម្ងាយមកការពារលោក កឹម សុខា នឹងត្រូវរស់នៅជួបលំបាកបែបណា? តើអ្នកណានឹងចេញមុខធានាដល់ជីវភាព និងបន្ទុកគ្រួសាររបស់អ្នកស្លាប់នេះទៅ? ហើយតើក្រុមគ្រួសារសាច់ញាតិ ជនរងគ្រោះទទួលបានលទ្ធផលអ្វីខ្លះ ពីការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីបំរើមេដឹកនាំបក្សប្រឆាំង រហូតដល់ស្លាប់ខ្លួនឬទេ?
សរុបមក អត់មានទេ ដូច្នេះមុននឹងសម្រេចចិត្តចូលរួមក្នុងយុទ្ធនាការណាមួយរបស់បក្សប្រឆាំង ពិសេសការកៀរគរមនុស្សទ្រង់ទ្រាយធំដែលអាចបង្កចលាចល ផ្សេងៗក្នុងសង្គមជាតិ សូមពិចារណាឱ្យបានល្អិតល្អន់ជាមុនសិន ពីសុខទុក្ខផ្ទាល់ខ្លួនរបស់អ្នក និងក្រុមគ្រួសាររបស់ខ្លួន។ គ្រោះថ្នាក់អាចកើតមានឡើងគ្រប់ពេល វេលាដោយយើងម្នាក់ៗមិនអាចដឹងបានជាមុនឡើយ ហើយបើសិនជាអ្នកចូលរួមណាម្នាក់មានគ្រោះថ្នាក់អ្វីមួយនោះ អ្នកដែលត្រូវប្រឈមបញ្ហាខ្លាំងបំផុតនោះ គឺគ្រួសាររបស់​ជន​រងគ្រោះនោះឯង។ ដូច្នេះសូមប្រយ័ត្នប្រយែង និងគិតគូរឱ្យបានច្បាស់លាស់សិន។
ជាមួយគ្នានេះ អ្នកគាំទ្របក្សប្រឆាំងត្រូវដឹងថា ទោសកំហុសរបស់លោក កឹម សុខា គឺជាស្ថិតក្នុងចំណាត់ការរបស់តុលាការ ដែលគ្មានអ្នកណាម្នាក់មានសិទ្ធិជ្រៀតជ្រែក ឬលូកដៃកកូរកកាយនីតិវិធីរបស់តុលាការឡើយ។ បើបងប្អូនប្រជាពលរដ្ឋ ជ្រៀតជ្រែកនិតិវិធីរបស់តុលាការ និងប្រឆាំងការសម្រេចរបស់តុលាការ ទៅលើលោក កឹម សុខា នោះ មានន័យថា បងប្អូនកំពុងតែប្រព្រឹត្តល្មើសនឹងច្បាប់ហើយ។ ច្បាប់ក្រមព្រហ្មទណ្ឌ មាត្រា៥០៣ បទប្រឆាំងនឹងអ្នករាជការសាធារណៈចែងថា ការប្រឆាំងនឹងអ្នករាជការសាធារណៈ គឺជាអំពើប្រឆាំងដោយប្រើការតទល់ដោយហឹង្សា នឹងអ្នករាជការសាធារណៈ ដែលធ្វើសកម្មភាពដើម្បីអនុវត្តច្បាប់ បញ្ជារបស់អាជ្ញាធរសាធារណៈ ឬសេចក្តីសម្រេចរបស់តុលាការ។
បទប្រឆាំងនឹងអ្នករាជការសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ៣ខែ និងពិន័យជាប្រាក់ពី ១០០.០០០រៀលទៅ ៥០០.០០០រៀល។ ក្រមព្រហ្មទណ្ឌ មាត្រា៥០៤ ស្ថានទម្ងន់ទោសនៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ ចែងថា ការប្រឆាំងនឹងអ្នករាជការសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី៦ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០រៀល ទៅ ២.០០០.០០០រៀល នៅក្នុងករណីដូចតទៅ៖ ១៖ ការប្រឆាំងនឹងអ្នករាជការសាធារណៈ បានប្រព្រឹត្តដោយបុគ្គលច្រើនរូប ធ្វើសកម្មភាពក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត ឬជាអ្នកសមគំនិត។ ២៖ ចារីមានអាវុធ។
ម៉្យាងវិញទៀត ទោសកំហុសរបស់ លោក កឹម សុខា គឺមិនមានការសម្របសម្រួលខាងផ្នែកនយោបាយណាមួយឡើយ ពីព្រោះតុលាការជាស្ថាប័នឯករាជ្យ ដូច្នេះទោះបីជាបងប្អូនខំប្រឹងឡើងមកសន្ធឹកសន្ធាប់ប៉ុណ្ណាក៏អត់ប្រយោជន៍ដែរ។ បងប្អូនជាជនសាមញ្ញគ្មានលទ្ធភាពឯណា ទៅកាងជួយលោកប្រធានស្តីទីបក្សប្រឆាំងបានទេ។ ទោសកំហុសរបស់គាត់ ក៏មិនអាចលុបលាងជ្រះដោយសារ ការកេណ្ឌមនុស្សទៅស្នាក់ការគណបក្សនៅថ្ងៃជម្រះក្តីនោះដែរ, មានតែការតតាំងគ្នាតាមប្រព័ន្ធយុត្តិធម៌ ដើម្បីការពារខ្លួនបាន សំខាន់ជនពាក់ព័ន្ធត្រូវមានភស្តុតាងរឹងមាំក្នុងការដោះបន្ទុក។
រឿងមួយទៀតដែលអ្នកគាំទ្រ និងពលរដ្ឋត្រូវដឹង គឺនៅថ្ងៃជម្រះក្តី ទី០៩ ខែកញ្ញាស្អែកនេះ ទោះបីជាតុលាការសម្រេចថា លោក កឹម សុខា ត្រូវមានទោសរឺយ៉ាងណាក៏ដោយ ក៏លោក កឹម សុខា និងបក្ខពួកដឹងច្បាស់ខ្លាំងណាស់ថា លោកប្រធានស្តីទី កឹម សុខា នឹងមិនត្រូវប្រឈមការចាប់ខ្លួនពីសមត្ថកិច្ចភ្លាមៗនោះដែរ គឺតុលាការមាននីតិវិធីបន្តបន្ទាប់ទៀត លុះត្រាតែសាលក្រមចូលជាស្ថាពរ ទើបអនុវត្តការចាប់ខ្លួនបាន។
ប៉ុន្តែក្រុមប្រឆាំង មានគោលដៅផ្សេងពីនេះក្នុងការប្រមូលអ្នកគាំទ្រ និងមហាជនមកស្នាក់ការបក្សប្រឆាំង គឺចេតនាប្រមូលផ្តុំមនុស្សឱ្យបានច្រើន បង្កើតហេតុការណ៍ ប្រទូស្តរាយ ដើម្បីបញ្ឆេះកំហឹងអ្នកចូលរួមឱ្យក្រោកឡើងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ក្រោមលេសឡើងមកការពារលោកប្រធានស្តីទី។ ទាំងនេះ គឺជាចេតនាដ៏ខ្មៅ កខ្វក់របស់បក្សប្រឆាំង ដែលបានរៀបចំទុក និងបានធ្វើប្រតិបត្តិការជាបន្តបន្ទាប់ ប៉ុន្តែត្រូវបរាជ័យទៅវិញ ក្រោយពីចេតនាដ៏អាក្រក់នេះត្រូវរដ្ឋាភិបាល និងអាជ្ញាធរទប់ស្កាត់បាន៕
ដោយ៖ អ្នកវិភាគពិសេស





ខែសីហាកន្លង​ទៅនេះនិស្សិត​ជាង៣០០នាក់​និងប្រជាពល​រដ្ឋជិត១០០០នាក់ ទទួល​បានការ​អប់រំអំពី​បេតិក​ភណ្ឌពី​អាជ្ញាធរ​ជាតិអប្សរា

ការថែរក្សា​ការពា​រនិងអ​ភិរក្ស​ប្រាង្គប្រា​សាទ ទំនៀមទ​ម្លាប់ប្រពៃណី​និងបរិស្ថា​នគឺទា​មទារ​ឲ្យមានកា​រចូលរួម​ពីប្រជា​ពលរដ្ឋ​និងគ្រ​ប់គូភា​គីដែ​លពា​ក់ព័ន្ធ​ទាំងអស់ ដើម្បី​លើក​កម្ពស់​នូវ​តម្លៃស​ម្បត្តិបេ​តិក​ភណ្ឌដ៏​ល្អឯក​ដល់ម​នុស្ស​ជាតិ​ជំនាន់​ក្រោយ​ទៀត។ ហេ​តុផ​លនេះ​ហើ​យ ដែ​ល​អា​ជា្ញ​ធរ​ជាតិអ​ប្សរាប​ង្កើត​ក្រុមកា​រងារស​ហគម​ន៍ អប់រំ​ផ្សព្វផ្សា​យអំ​ពីបេតិ​កភណ្ឌ​ជាប្រ​ចាំ ដ​ល់ប្រជា​ពលរដ្ឋ​នៅក្នុង​តំបន់រ​មណី​យដ្ឋាន​អង្គរ សាលា​រៀន និង​តាម​បណ្តា​សាក​លវិទ្យា​ល័យនា​នា​ក្នុង​ក្រុងខេ​ត្តសៀ​មរាប​ទាំងមូ​ល ដើម្បីឲ្យ​គ្រប់គ្នា​បានយ​ល់ ហើយ​រួ​មគ្នា​ជួយថែ​រក្សាកា​រពារនិង​អភិរក្ស​នូវសម្ប​ត្តិបេតិ​កភណ្ឌ​ទាំងអ​ស់នោះ។​
តាម​របា​យការ​ណ៍ក្រុ​មការងា​រស​ហគមន៍​របស់​អាជ្ញា​ធរជា​តិអប្ស​រាចេ​ញផ្សា​យថ្ងៃ​ទី៦ ខែ​កញ្ញា ឆ្នាំ២០​១៦បញ្ជា​ក់ថា ក្នុងខែ​សីហា​កន្លង​ទៅនេះ ក្រុ​មការងា​រសហ​គមន៍​បានចុះ​ទៅផ្ស​ព្វផ្សា​យ និង​បញ្ជ្រា​បកា​រយល់​ដឹងអំ​ពីការ​ចូល​រួមថែ​រក្សា​ការពា​រនិង​អភិរក្ស​សម្ប​ត្តិបេ​តិក​ភណ្ឌ ជូន​ដល់ប្រជា​ពល​រដ្ឋបា​នចំនួន​១៤ភូមិ​ ដែ​លមាន​ប្រជា​ពលរដ្ឋ​ចូល​រួមចំនួ​ន៨៧៧​នាក់ និងអ​ប់រំតាមសាក​លវិទ្យាល័យ​ចំនួន៣ ដែ​លមាន​និស្សិ​តចូល​រួមស​រុប៣​១៩នាក់។
ក្រៅ​ពី​អប់រំអំ​ពីបេតិ​កភ​ណ្ឌ ក្រុ​មការងា​រស​ហគ​មន៍ ក៏បា​នចុះពិ​និត្យនិ​ងអនុ​ញ្ញាតកា​រសា​ងសង់និង​ការ​ជួសជុល​សំណ​ង់តូច​ៗដល់​មូលដ្ឋា​នប្រ​ជាពល​រដ្ឋផ្ទា​ល់បា​នចំ​នួន៥​៣ករ​ណី។ នេះ​ជាការ​យកចិ​ត្តទុក​ដាក់​របស់​អាជ្ញា​ធរជា​តិអប្ស​រា ដើម្បី​ជាការចូ​លរួមស​ម្រួល​ដល់ប្រ​ជាព​លរដ្ឋ មិន​ចាំបា​ច់ធ្វើដំ​ណើរវែង​ឆ្ងាយទៅ​ដាក់ពាក្យ​ស្នើសុំដ​ល់ទីស្នា​ក់ការ។
 ជាមួ​យគ្នា​នេះ ក្រុ​មការ​ងារស​ហគម​ន៍ក៏​បានចុះ​ជួបសួ​រ​សុខទុក្ខ និង​នាំយ​កកញ្ចប់​អំណោ​យទ្រទ្រ​ង់សុខុមា​លភា​ពដល់​ស្រ្តីទើ​បសម្រា​លកូនរួ​ចចំនួ​ន១៧​៣គ្រួ​សារ ​ដែល​ជាអំ​ណោ​យដ៏​ថ្លៃថ្លា​របស់​ឯកឧ​ត្តមបណ្ឌិ​ត​សភាចា​រ្យ សុខ អាន ឧបនា​យករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីទ​ទួលប​ន្ទុកទីស្តី​ការគណៈ​រដ្ឋមន្ត្រី និងជា​ប្រធាន​អាជ្ញាធរ​ជាតិអប្ស​រា និងលោ​កជំទាវ ព្រមទាំ​ងចូ​លរួម​ដាំកូ​នឈើ​ចំនួន​៨០០០ដើ​មលើ​ផ្ទៃដី៨​ហិកតា​នៅស្រុ​កប្រា​សាទ​បាគង៕






ក្រុមការងារគម្រោងភូមិធម្មជាតិរុនតាឯកផ្តល់បទពិសោធន៍ផ្នែកកសិកម្មដល់សហគមន៍ភូមិដំណាក់ខ្ចាស់

កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានផ្តល់បទពិសោធន៍ការងារកសិកម្ម ដល់សហគមន៍កសិកម្មមួយដែលមកពីភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ សហគមន៍កសិកម្មភូមិដំណាក់ខ្ចាស់ ជាសហគមន៍វ័យក្មេងដែលទើបបង្កើតឡើងបានជាងមួយឆ្នាំ ផ្តោតសំខាន់លើការងារកសិកម្ម និងចិញ្ចឹមសត្វ ដែលជាការបង្កើតឡើងដោយប្រជាពលរដ្ឋក្នុងភូមិផ្ទាល់។ ការមកទទួលយកបទពិសោធន៍ពីគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិតាឯកនៅពេលនេះ គឺក្នុងគោលបំណងពង្រឹងចំណេះដឹងលើវិស័យកសិកម្ម និងជាពិសេសគឺការធ្វើជីធម្មជាតិ។
ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងអភិវឌ្ឍភូមិជាតិរុនតាឯកបានលើកឡើងអំពីប្រវត្តិនៃការបង្កើតភូមិធម្មជាតិរុនតាឯក ដែលបានបង្កើតឡើងដោយអាជ្ញាធរជាតិអប្សរាជូនដល់សហគមន៍តាំងពីចាប់ផ្តើមបង្កើតរហូតដល់បច្ចុប្បន្ន។ អាជ្ញាធរជាតិអប្សរាមានគម្រោងជាច្រើនក្នុងការអភិវឌ្ឍភូមិធម្មជាតិរុនតាឯកនេះ ដើម្បីលើកស្ទួយដល់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឱ្យមានលក្ខណៈល្អប្រសើរ។ គម្រោងទាំងនេះ ដែលអាជ្ញាធរជាតិអប្សរាបានដាក់ចេញនោះគឺ ផ្តោតសំខាន់ទៅលើផ្នែកកសិកម្ម ដំណាំហូបផ្លែ បន្លែ និងការចិញ្ចឹមសត្វ និងរបៀបធ្វើជីធម្មជាតិ។ ហើយគម្រោងទាំងអស់នេះ បានជំរុញឱ្យមានការបង្កបង្កើនចំណូលជាប្រចាំថ្ងៃ និងចំណូលជាលក្ខណៈរដូវដល់គ្រួសាររបស់ពួកគាត់ផងដែរ។
ឯកឧត្តមបានបន្តថា គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកដែលបានរៀបចំឡើងដោយអាជ្ញាធរជាតិអប្សរានេះបាន ផ្តល់បទពិសោធន៍ បច្ចេកទេសវិជ្ជាជីវៈ និងបានរួមការសហការជាមួយសហគមន៍ដទៃជាច្រើននៅក្នុងស្រុកបន្ទាយស្រី ឬក៏មកពីស្រុក ឬតំបន់ផ្សេងៗ នៅក្នុងខេត្តសៀមរាប។

លោក យ៉ិន យឺន ប្រធានសហគមន៍ភូមិដំណាក់ខ្ចាស់បានលើកឡើងថា ក្រុមការងារសហគមន៍របស់លោករីករាយណាស់ ដែលទទួលបានបទពិសោធន៍ផ្នែកកសិកម្ម ការចិញ្ចឹមសត្វ និងរបៀបនៃការធ្វើជីកំប៉ុស្តិ៍ ជីអ៊ីអិមខ្មែរ ពីក្រុមការងារអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ការជួបជុំនេះ ជាការជួបជុំដ៏មានន័យ សម្រាប់ក្រុមការងារសហគមន៍របស់លោក ព្រោះសហគមន៍ភូមិដំណាក់ខ្ចាស់ជាសហគមន៍ថ្មី មានបទពិសោធន៍តិចតួច ដូច្នេះត្រូវរៀនយកបទពិសោធន៍ពីសហគមន៍ដែលជារៀមច្បង ជាពិសេសគឺគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកតែម្តង ដោយសារតែភូមិនេះជាភូមិគំរូក្នុងការអភិវឌ្ឍគ្រួសារដោយផ្តោតទៅលើផ្នែកកសិកម្ម ការចិញ្ចឹមសត្វ និងការបង្កើតជីធម្មជាតិ។

លោក យឺន ក៏អរគុណផងដែរ ចំពោះគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដែលបានផ្តល់បទពិសោធន៍យ៉ាងច្រើនដល់សហគមន៍របស់លោក ជាពិសេសគឺផ្នែកកសិកម្ម ការចិញ្ចឹមសត្វ និងរបៀបនៃការធ្វើជីធម្មជាតិនេះតែម្តង។ ការសហការនេះ ជាសញ្ញាវិជ្ជមានមួយសម្រាប់សហគមន៍របស់លោក ហើយក៏ជាដំណឹងល្អដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិផងដែរ។ ក្រុមការងារសហគមន៍របស់លោកនឹងប្តេជ្ញា ដើម្បីនាំយកចំណេះដឹងទាំងនេះ បញ្ជ្រាបទៅដល់ប្រជាកសិករនៅក្នុងភូមិដំណាក់ខ្ចាស់ និងប្រជាកសិករភូមិដទៃៗទៀតដែលស្ថិតនៅក្នុងសំបួរ៕