Wednesday, July 26, 2023

ឯកឧត្តម ទិត សុធា ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន​ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា


(ភ្នំពេញ)៖ ឯកឧត្តម ទិត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានប្រចាំការអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយទន្ទឹមនឹងនេះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ។

តាមរយៈសារនយោបាយពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ។

យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចំរើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី។

សូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម វង្សី វិស្សុត ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន​ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា


(ភ្នំពេញ)៖ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយទន្ទឹមនឹងនេះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ។

តាមរយៈសារនយោបាយពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ។

យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចំរើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី។

សូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន​ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា


(ភ្នំពេញ)៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយទន្ទឹមនឹងនេះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ។

តាមរយៈសារនយោបាយពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ។

យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចំរើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី។

សូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តម ស្វាយ ស៉ីថា ប្រកាសគាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន​ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី នីតិកាលទី៧ នៃរដ្ឋសភា


(ភ្នំពេញ)៖ ឯកឧត្តម ស្វាយ ស៉ីថា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមព័ត៌មានប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី សូមប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយទន្ទឹមនឹងនេះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ។

តាមរយៈសារនយោបាយពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ។

យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចំរើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី។

សូមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សេចក្តីថ្លែងការណ៍ពិសេស សម្តេចតេជោ ហ៊ុន សែន ទាក់ទិនលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងដំណើរការរៀបចំរដ្ឋាភិបាលថ្មី ២០២៣-២០២៨

 CNV:

សូមក្រាបថ្វាយបង្គំសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គជាទីគោរពសក្ការៈ
បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់

(១) ការបោះឆ្នោតឆ្នាំ ២០២៣ ជាការបោះឆ្នោតបំបែកឯតទគ្គកម្មការបោះឆ្នោតកន្លងទៅ

មុននេះបន្តិច ខ្ញុំព្រះករុណាខ្ញុំបានចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រជាទីសក្ការៈ ដើម្បីទូលថ្វាយអំពីការបោះឆ្នោតនិងដំណើរការត្រូវរៀបចំនៅពេលខាងមុខ។ ជំហានដំបូងនេះ ខ្ញុំព្រះករុណាខ្ញុំ សូមទូលប្រគេននិងជម្រាបជូនចំពោះបងប្អូនជនរួមជាតិថា ការបោះឆ្នោតរបស់យើងនៅក្នុងឆ្នាំ ២០២៣ នេះ គឺជាការបោះឆ្នោតបំបែកនូវឯតទគ្គកម្ម(ការបោះឆ្នោត)ដែលបានរៀបចំកន្លងទៅ នៅត្រង់ថា បើទោះជាមានការញុះញង់បង្កចលា​ចល រារាំងប្រជាជនមិនឲ្យទៅបោះឆ្នោតក៏ដោយ ក៏អត្រានៃការចូលរួមបោះឆ្នោតមានរហូតទៅដល់ ៨៤,៥៨ ភាគរយ ជាតួលេខបណ្តោះអាសន្ន បើយើងប្រៀបធៀបទៅនឹងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៣ ដែលពេលនោះមានត្រឹមតែ ៦៩,៦១ ភាគរយប៉ុណ្ណោះ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨  មានត្រឹមតែ ៨៣,០២ ភាគ​រយ និងការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ ២០២២ កន្លងផុតទៅនេះគឺចំនួនត្រឹមតែ ៨០,៣២ ភាគរយ។ ជាមួយនឹងចលនានៃការប្រឆាំងការបោះឆ្នោតដែលជាដំណើរការធម្មតានៃលទ្ធិប្រជាធិបតេយ្យរបស់ប្រជាជន ក៏ចាត់ទុកថាជាថ្ងៃបុណ្យរបស់ប្រជាជនដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួន តាមរយៈគណបក្សនយោបាយដែលចូលរួមការបោះឆ្នោត។

(២) សន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកើនជាង ១ លានសម្លេង ធៀបការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២

យើងឃើញថាប្រជាជនបានបង្ហាញនូវភាពចាស់ទុំខាងនយោបាយក្នុងដំណើរការប្រជាធិបតេយ្យ ដោយចូលរួមការបោះឆ្នោតយ៉ាងច្រើនកុះករដែលមានសមាមាត្រខ្ពស់បំផុតក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ។ ជាមួយគ្នានេះ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ បានថ្លែងនូវអំណរគុណចំពោះប្រជាជននៅទូទាំងប្រទេស ដែលបានអញ្ជើញចូលរួមបោះឆ្នោត។  ខ្ញុំព្រះករុណាខ្ញុំ ក៏សុំថ្លែងនូវអំណរព្រះគុណ អរគុណចំពោះបងប្អូនជនរួមជាតិ ដែលបានផ្តល់ការជឿទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ដោយបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាមានអត្រារហូតទៅដល់ ៨២,៣០ ភាគរយ គឺកើនជាង ១ លានសម្លេង បើប្រៀបធៀបជាមួយនឹងការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់កាលពីឆ្នាំ ២០២២។ តាមពិតទៅ តួលេខនេះគឺត្រូវប្រកាសដោយគណកម្មការជាតិរៀបចំការបោះឆ្នោតជាផ្លូវការ ប៉ុន្តែលទ្ធផលបោះឆ្នោតក៏ត្រូវបានប្រកាសជាបណ្តោះអាសន្នរួចហើយដែរ។ ខ្ញុំព្រះករុណាខ្ញុំ ឃើញថានេះជាសន្ទុះដ៏ខ្លាំងនៃដំណើរការប្រជាធិបតេយ្យម្ខាង និងម្ខាងទៀតគឺការជឿទុកចិត្តចំពោះគណបក្សប្រជាជនឲ្យដឹកនាំរាជរដ្ឋាភិបាល។

(៣) រៀបចំរាជរដ្ឋាភិបាលចាប់ពីដើមអាណត្តិ ដើម្បីធានាភាពរលូនឥតអាក់នៃដំណើរការរាជរដ្ឋាភិបាល

ក្រៅពីនេះ ខ្ញុំព្រះករុណាខ្ញុំ សូមទូលប្រគេនចំពោះព្រះតេជព្រះគុណ ព្រះសង្ឃសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងប្អូនជនរួមជាតិឲ្យបានជ្រាបថា យោងទៅលើការសម្រេចចិត្តរបស់គណៈអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជា ហើយក៏យោងទៅលើការដែលខ្ញុំព្រះករុណាខ្ញុំ បានចូលទៅគាល់ព្រះមហាក្សត្រ​ ខ្ញុំព្រះករុណាខ្ញុំ សុំការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋដើម្បីប្រកាសថាខ្ញុំព្រះករុណាខ្ញុំ នឹងមិនបន្តមុខតំណែងជានាយករដ្ឋមន្រ្តីនោះទេ។ ខ្ញុំព្រះករុណាខ្ញុំ បានប្រកាសខ្លួនថាជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ ហើយឯកឧត្តម ហ៊ុន ម៉ាណែត គឺជាបេក្ខជននាយករដ្ឋមន្រ្តីអនាគត តែសភាពការណ៍គឺបានតម្រូវឲ្យត្រូវធ្វើការរៀបចំរាជរដ្ឋាភិបាលចាប់ពីដើមអាណត្តិនេះទៅ ដើម្បីធានានូវភាពរលូននៃដំណើរការរាជរដ្ឋាភិបាលដោយគ្មានអាក់ខាន។ ​ប្រសិនបើខ្ញុំព្រះករុណាខ្ញុំបន្តធ្វើក្នុងរយៈ១ ឆ្នាំ ឬ២ ឆ្នាំ រួចហើយទើបលាលែងចេញពីតំណែង សភាពការណ៍នឹងមានអស្ថេរភាពក្នុងមួយរយៈកាល​។ ដូច្នេះ វាមានការចាំបាច់ណាស់ដើម្បីឲ្យគណៈរដ្ឋមន្រ្តីថ្មីមួយដែលភាគច្រើនជាមនុស្សវ័យក្មេង ទទួលកិច្ចការដែលពួកគេត្រូវទទួលខុសត្រូវសម្រាប់ទៅថ្ងៃអនា​គត។

(៤) លះបង់អំណាច បន្ទាប់ពីលះបង់ដើម្បីការរស់រានមានជីវិតរបស់ប្រជាជន បញ្ចប់សង្គ្រាមនិងកំណែទំរង់

ខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាឥស្សរជនដទៃទៀត មានអាយុ ៧០ ឆ្នាំរួចទៅហើយ ឬលើស ៧០ ឆ្នាំ រហូតទៅដល់ជាង ៨០ ឆ្នាំ គប្បីត្រូវនៅពីខាងក្រោយខ្នង។ ខ្ញុំព្រះករុណាខ្ញុំ សុំបញ្ជាក់បន្តិចទៀតអំពីរបៀបរបស់ខ្ញុំព្រះករុណាខ្ញុំថានឹងចាត់ការយ៉ាងដូចម្តេច។ យើងត្រូវហានលះបង់។ ខ្ញុំព្រះករុណាខ្ញុំ ត្រូវតែលះបង់សារជាថ្មីម្តងទៀតនូវអំ​ណាច។ មុននោះខ្ញុំព្រះករុណាខ្ញុំ បានយកក្បាលរបស់ខ្ញុំព្រះករុណាខ្ញុំ ដើម្បីទៅដោះដូរជាមួយនឹងការរស់រានមានជីវិតរបស់ប្រជាជន គឺរំដោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ បន្ទាប់ទៅខ្ញុំព្រះករុណាខ្ញុំក៏បានយកក្បាលរបស់ខ្ញុំព្រះករុណាខ្ញុំទៅដោះដូរជាមួយនឹងសន្តិភាព ដោយខិតខំបញ្ចប់សង្រ្គាមនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី​ជាលើកដំបូងនៅក្នុងរយៈពេលដ៏យូរនៃប្រទេសកម្ពុជា។ ខ្ញុំព្រះករុ​ណាខ្ញុំ ក៏បានយកជីវិតនយោបាយរបស់ខ្ញុំព្រះករុណាខ្ញុំ ទៅដោះដូរជាមួយនឹងកំណែទម្រង់នានាដែលធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាទទួលបានលទ្ធផលរហូតមកដល់ពេលនេះ។

(៥) ចាកចេញពីអំណាច តាមការរៀបចំទុកមុន ដើម្បីរក្សាស្ថេរភាពរយៈពេលវែង

ដូច្នេះ ហេតុអ្វីបានជាខ្ញុំព្រះករុណាខ្ញុំប្រញាប់ប្រញាល់នឹងចាកចេញដូច្នេះ? នេះជាការរៀបចំទុកជាមុននូវការរក្សាស្ថេរភាពរយៈពេលវែងរបស់ប្រទេស ហើយសន្តិភាពនិងស្ថេរភាពនៅក្នុងរយៈពេលវែងនោះហើយ ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពនិងការអភិវឌ្ឍ (ដែល)នឹងត្រូវតែទទួលបានបន្តទៀតតាមរយៈកូនរបស់ខ្ញុំព្រះករុណាខ្ញុំ។ គេមិនមែនទទួលតំណែងពីខ្ញុំព្រះករុណាខ្ញុំ ដោយមិនបានឆ្លងកាត់នូវនីតិវិធី ជាពិសេសគឺការបោះឆ្នោតពីសំណាក់ប្រជាជន​ ដើម្បីឲ្យគេក្លាយទៅជាអ្នកតំណាងរាស្រ្តនោះទេ។ វាជាការធានាអះអាងមួយនៅពេលដែលអ្នកជំនាន់ថ្មីចូលកាន់តំណែង អ្នកជំនាន់ចាស់គឺនៅឈរអែបខ្លួនគេ

(៦) បន្តមុខនាទីជាប្រធានគណបក្ស សមាជិករដ្ឋសភា រួមដោយការនឹងទទួលបាននូវព្រះរាជទានតែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ក៏ដូចជាការត្រៀមទទួលតំណែងជាប្រធានព្រឹទ្ធសភា តាមការគ្រោងទុករបស់បក្ស

ខ្ញុំព្រះករុណាខ្ញុំ សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនាទៀ បាញ់ សម្តេច ម៉ែន សំអន និងឧប​នា​យករដ្ឋមន្រ្តីមួយចំនួនទៀត ក៏នឹងចាកចេញផុតពីតំណែងផងដែរ។ សូមទូលប្រគេន និងជម្រាបជូនចំពោះបងប្អូនជនរួមជាតិឲ្យបានជ្រាបអំពីអនាគតនយោបាយរបស់ខ្ញុំព្រះករុណាខ្ញុំថា នៅតែបន្តក្នុងមុខនាទីជាប្រធានគណបក្សកាន់អំណាច និងជាសមាជិករដ្ឋសភា។ បន្ថែមលើនោះ ព្រះមហាក្សត្រ ព្រះអង្គទ្រង់នឹងព្រះរាជទានតែងតាំងខ្ញុំព្រះករុណាខ្ញុំ ជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ នៅក្រោយពេលដែលខ្ញុំព្រះករុណាខ្ញុំចាកចេញជាស្ថាពរពីគណៈរដ្ឋមន្រ្តី

បន្ទាប់ទៅ សូមទូលប្រគេនចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គក៏ដូចបងប្អូនជនរួមជាតិ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ គឺនឹងមានការបោះឆ្នោតព្រឹទ្ធសភា។ ពេលនោះគឺខ្ញុំព្រះករុណាខ្ញុំ នឹងទៅឈរឈ្មោះជាសមាជិកព្រឹទ្ធសភា ហើយតាមការគ្រោងទុករបស់គណបក្សគឺខ្ញុំព្រះករុណាខ្ញុំ នឹងក្លាយខ្លួនទៅជាប្រធានព្រឹទ្ធសភាជំនួសសម្តេច សាយ ឈុំ ដែលគាត់មានអាយុច្រើន ហើយចង់ឈប់សម្រាក។ ខ្ញុំព្រះករុណាខ្ញុំ នៅតែមានលទ្ធភាពបន្តបម្រើប្រជាពលរដ្ឋ និងជួយទៅដល់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់​ធ្នាប់ ក៏ដូចជាចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិជាបន្តទៀត។

(៧) នឹងមិនជ្រៀតជ្រែកកិច្ចការរបស់នាយករដ្ឋមន្រ្តី ឬរបស់រាជរដ្ឋាភិបាលថ្មី

ខ្ញុំព្រះករុណាខ្ញុំក៏សូមបញ្ជាក់ឲ្យច្បាស់ថា ខ្ញុំព្រះករុណាខ្ញុំនឹងមិនជ្រៀតជ្រែកទៅលើកិច្ចការរបស់នាយករដ្ឋមន្រ្តី ឬ​របស់រាជរដ្ឋាភិបាលថ្មីនោះទេ ស្របតាមការចែកអំណាចដាច់ពីគ្នារវាងនីតិបញ្ញត្តិ និងនីតិប្រតិបត្តិ ផ្អែកទៅលើបទពិសោធន៍ថា ខ្ញុំព្រះករុណាខ្ញុំជានាយករដ្ឋមន្រ្តីអស់រយៈពេលជាង ៣៨ ឆ្នាំ គឺខ្ញុំព្រះករុណាខ្ញុំពិតជាយល់ដឹងច្បាស់លាស់អំពីឯករាជ្យភាពរបស់នាយករដ្ឋមន្រ្តីនៅក្នុងការធ្វើសេចក្តីសម្រេចចិត្ត។  (ការធ្វើដូច)នេះ ចាត់ទុកថាកុំឲ្យយប់យូរសុបិន្តច្រើន ដែលពាក្យចចាមអារ៉ាមនានាកើតមាន រហូតទៅដល់ក្រុមអ្នកវិភាគដូរបាយ  ឬអាចប្រើពាក្យថាពួកក្រុមនិយមជ្រុល ដែលចូលចិត្តវាយប្រហារ អោយបានភ្លឺភ្នែកថា ហ៊ុន ម៉ាណែត នឹងក្លាយខ្លួនជានាយករដ្ឋមន្រ្តី នៅប្រមាណជាជាង ៣ អាទិត្យទៀតតែប៉ុណ្ណោះ។

(៨) ព្រះមហាក្សត្រនឹងចេញព្រះរាជក្រឹត្យតែងតាំងនាយករដ្ឋមន្រ្តី ដែលនាយករដ្ឋមន្រ្តីរូបនេះត្រូវរៀបចំគណៈរដ្ឋមន្រ្តីដើម្បីសុំការ​ទុកចិត្តពីសភា

ហ៊ុន ម៉ាណែត (ជានាយករដ្ឋមន្ត្រី)មានលទ្ធភាព។ ហ៊ុន ម៉ាណែត បានបំពេញកិច្ចការ ២ រួចហើយ។ ទី១ គណបក្សបានឯកច្ឆន្ទតែងតាំង ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តី។ ឥឡូវក៏នឹងក្លាយទៅជានាយករដ្ឋមន្រ្តីនៅប៉ុន្មានសប្តាហ៍ខាងមុខ។​ ទី ២ ហ៊ុន ម៉ាណែត បានជាប់ជាអ្នកតំណាងរាស្រ្តរួចស្រេចទៅហើយ។ ពិតមែនតែពេលនេះ គេមិនទាន់​មានសុពលភាពជាអ្នកតំណាងរាស្រ្ត ដោយសារតែអ្នកជាប់ឆ្នោតទាំងអស់មិនទាន់(ទទួល)បានកោះប្រជុំដោយព្រះមហាក្សត្រ និងស្បថចូលកាន់តំណែង។ ទី៣ ព្រឹកមិញនេះ ទូលបង្គំខ្ញុំព្រះករុណាខ្ញុំ បានចូលគាល់ព្រះមហាក្សត្រ ដែលព្រះអង្គក៏ទទួលយកនូវសំណើពីប្រធានគណបក្សដែលមានអាសនៈ​ច្រើនជាងគេនៅក្នុងរដ្ឋសភា ដើម្បីនឹងចេញព្រះរាជក្រឹត្យតែងតាំងនាយករដ្ឋមន្រ្តីគឺបណ្ឌិត ហ៊ុន​ ម៉ាណែត។ បន្ទាប់ទៅ នាយករដ្ឋមន្រ្តីរូបនេះត្រូវរៀបចំផ្គូរផ្គងរាជរដ្ឋាភិបាលសមាសភាពក្នុងគណៈរដ្ឋមន្រ្តី ដើម្បីឲ្យសភាផ្តល់នូវការ​ទុកចិត្ត

(៩) ការលះបង់ដែលមានតម្លៃជាការធានាសេចក្តីសុខសាន្តរបស់ប្រជាជន

ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់សារជាថ្មីថា នេះជាការលះបង់មួយដ៏ធំ។ ការលះបង់របស់ខ្ញុំព្រះករុណាខ្ញុំនេះ វាមានតម្លៃដើម្បីធានានូវសេចក្តីសុខសាន្តរបស់ប្រជាជន។ ដូចគ្នានេះដែរ យើងបានប្រៀបធៀបព្រះករុណាព្រះបិតាជាតិរបស់យើង សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានត្រៀមរៀបចំបានយ៉ាងល្អ។ ព្រះ​អង្គបានដាក់រាជ្យ ហើយព្រះអង្គបានរៀបចំព្រះ​មហាក្សត្រថ្មី គឺព្រះមហាក្សត្របច្ចុប្បន្ន ព្រះបរមនាថ នរោត្ដម សីហមុនី ជាព្រះមហាក្សត្រ។ នៅក្នុងពេលនោះ ប្រសិនបើពុំមានការរៀបចំទាន់ពេល ទុកជាមុនក្នុងរយៈពេល ៨ ឆ្នាំ នៅពេលដែលព្រះមហាក្សត្រសោយទីវង្គត​នៅឆ្នាំ ២០១២ យើងប្រហែលជាមានស្ថានភាពច្របូកច្របល់ធំ។ ម្ខាងត្រូវធ្វើបុណ្យថ្វាយព្រះរាជសព ឯម្ខាងទៀត​ត្រូវជ្រើសតាំងព្រះមហាក្សត្រថ្មីដោយក្រុមប្រឹក្សារាជសម្បត្ដិ …។

ព្រះមហាក្សត្រនៅប្រទេសកម្ពុជា ក៏ជាព្រះមហាក្សត្រជ្រើសតាំង ខុសប្លែកពីព្រះមហា​ក្សត្រនៅប្រទេសដទៃ ដូចជាប្រទេសជប៉ុន និងអង់គ្លេស ដែលព្រះមហាក្សត្រមុន​ឬព្រះចៅអធិរាជមុន មានព្រះរាជ​សិទ្ធិតែងតាំង ព្រះរាជទាយាទ។ នៅប្រទេសរបស់យើង ព្រះមហាក្សត្រពុំមានព្រះរាជសិទ្ធិតែងតាំងព្រះរាជទាយាទឲ្យគ្រងរាជនោះទេ។ ប៉ុន្ដែ(បេក្ខជនព្រះមហាក្សត្រ)គឺត្រូវឆ្លងកាត់ក្រុមប្រឹក្សារាជសម្បតិ្ដ។ ខ្ញុំព្រះករុណាខ្ញុំ កាន់តួនាទីជាប្រធានព្រឹទ្ធសភា ក៏នឹង​ជួយដល់រាជរដ្ឋាភិបាល ហើយជួយដល់ព្រះមហាក្សត្រនៅពេលដែលព្រះអង្គអវត្ដមានពីក្នុងប្រទេស។ ខ្ញុំព្រះករុណាខ្ញុំគឺជាប្រមុខរដ្ឋស្ដីទីនៅពេលនោះ។ នេះគឺជាការធានាបំផុតនូវសន្ដិភាពសំរាប់ប្រទេស ហើយ​ជាពិសេសធានាសេ្ថរភាពនៃដំណើរការប្រព្រឹត្ដទៅនៃអំណាចរបស់រដ្ឋដោយគ្មានការរាំងស្ទះ

(១០) តែងតាំងនាយករដ្ឋមន្ដ្រីថ្មី ឬមួយថ្ងៃ ១០សីហា ឬមួយថ្ងៃ ៧សីហា

ខ្ញុំព្រះករុណាខ្ញុំ សូម​ទូល​ប្រគេនព្រះតេជព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គក៏ដូចជាបងប្អូនជនរួមជាតិ យោងទៅលើប្រតិទិនការងារ គឺ​​នៅពេលដែលគណៈកម្មាការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលផ្លូវការរួចហើយ ព្រះ​មហាក្សត្រទ្រង់តែង​តាំងនាយករដ្ឋមន្ដ្រី ដើម្បីឲ្យរៀបចំរាជរដ្ឋាភិបាលសំរាប់ដំណើរការនៃការរៀបចំរាជរដ្ឋាភិបាល សំរាប់នាំយកទៅសុំ​សេចក្ដីទុកចិត្តពីសភា។ ​យោងទៅលើប្រតិទិនអាចមាននូវលទ្ធភាព២ កើតឡើង។ លទ្ធភាពទី១ គឺគណៈកម្មាការជាតិ​រៀប​ចំការបោះឆ្នោតនឹងប្រកាសលទ្ធផលនៅថ្ងៃទី ៩(សីហា)។ បើសិនជាប្រ​កាសលទ្ធផលថ្ងៃទី៩(សីហា) រាប់ទាំងបេក្ខជនជាប់ឆ្នោត នាយករដ្ឋមន្ដ្រីថ្មីត្រូវទទួលការតែងតាំងថ្ងៃទី ៩ សីហា គឺថ្ងៃ ១០ សីហា ព្រះមហាក្សត្រទ្រង់នឹងតែងតាំងនាយក​រដ្ឋមន្ដ្រីថ្មី។

បើយោងលើប្រតិទិននេះ ថ្ងៃទី១០ ខែសីហា គឺថ្ងៃ ៩ រោច។​ ប៉ុន្ដែបានលឺព័ត៌មានមកថា គណៈកម្មាការជាតិរៀបចំការបោះឆ្នោតនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី ៥ ខែសីហា។ ប្រសិនបើប្រកាសលទ្ធផលនៅថ្ងៃទី​៥ ខែសីហា ខ្ញុំព្រះករុណាខ្ញុំបានទូលថ្វាយព្រះករុណាថា មិនគួរយកថ្ងៃអាទិត្យទី ៦ (សីហា) តែងតាំងនាយករដ្ឋមន្ដ្រីទេ។ សូមយក​ថ្ងៃចន្ទទី ៧ សីហា តែងតាំងនាយករដ្ឋមន្ដ្រីតែម្ដង។ ធ្វើយ៉ាងនេះដើម្បីឲ្យនាយករដ្ឋមន្ដ្រីថ្មីមានឱកាសគ្រប់គ្រាន់​រៀបចំសមាស​ភាពរាជរដ្ឋាភិបាលដោយសាររដ្ឋធម្មនុញ្ញរបស់យើងបានកែរួចហើយ ដោយគ្មានទាក់ទិន​នឹង​សមាជិកសភានោះទេ ប្រធានឬអនុប្រធានសភានោះទេ។

(១១) សភាប្រជុំថ្ងៃ ២១ សីហា នាយករដ្ឋមន្ត្រីនាំគណរដ្ឋមន្ត្រីថ្មីចូលស្បថកាន់តំណែងល្ងាចថ្ងៃ ២២ សីហា

និយាយពីកាលបរិច្ឆេទនៃការប្រជុំសភា។ ព្រះមហាក្សត្រនឹងកោះប្រជុំសភាលើកដំបូងនៅថ្ងៃទី ២១ សីហា ២០២៣ ត្រូវនឹងត្រូវចន្ទ ៥ កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ គឺជាការចេញដំណើរមួយដ៏ល្អសំរាប់សភា ក៏ដូចជាសំរាប់រដ្ឋាភិបាលថ្មី។ តែងតាំងនាយករដ្ឋមន្ដ្រីនៅរនោច ប៉ុន្ដែនាយករដ្ឋមន្ដ្រីនឹងគណៈរដ្ឋមន្ដ្រី​ថ្មី នឹងចូលកាន់តំណែងនៅក្នុងខ្នើតទៅវិញ គឺជារឿងដ៏ល្អ។ ថ្ងៃ ២១ សីហា នេះ ពេលព្រឹកព្រះមហាក្សត្រកោះប្រជុំ​សភា ពេលល្ងាចថ្ងៃទី ២១ សីហា នឹងមានការស្បថចូលកាន់តំណែងរបស់សមាជិកសភា បន្ទាប់ទៅ​គឺថ្ងៃទី ២២ សភានឹងកោះប្រជុំ ក្រោមអធិបតីភាពរបស់ព្រឹទ្ធបុរស ហើយពេលនោះក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាលនឹង​ត្រូវបង្កើតឡើង។ ល្ងាចថ្ងៃទី ​២២ គឺគណៈរដ្ឋមន្ដ្រី​នឹងស្បថចូលកាន់តំណែង ចំថ្ងៃអង្គារ៍ ៦ កើត ខែ​ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧។ ដូច្នេះវាពេលវេលាល្អដែលយើងយកខែនេះ យកខ្នើតធ្វើជាពេលចេញដំណើរ​ផ្លូវការរបស់សភា និងរាជរដ្ឋាភិបាល

(១២) នៅតែជាតួអង្គនយោបាយដឹកនាំប្រទេស …

ខ្ញុំព្រះករុណាខ្ញុំ នៅតែជាតួអង្គអ្នក​នយោបាយដែលដឹកនាំប្រទេសជាបន្ដទៀត តាមរយៈជាប្រធានគណបក្សកាន់អំណាច ហើយក្នុងរយៈពេលអន្ដរកាល​ ខ្ញុំព្រះករុណាខ្ញុំជាសមាជិករដ្ឋសភា ដើរទន្ទឹមគ្នាជាមួយនឹងមុខនាទីជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។ តែមុខ​នាទីនេះ មិនមានអំណាចទេ។ ខ្ញុំព្រះករុណាខ្ញុំនឹងដង្ហែព្រះមហាក្សត្រ ក៏ដូចជាជួយសម្របសម្រួលរវាងព្រះបរម​រាជវាំង និងរាជរដ្ឋាភិបាល ជាពិសេសការផ្គត់ផ្គង់ភស្ដុភារ ឬអ្វីទាំងឡាយសន្ដិសុខ ​ជាពិសេសការពារព្រះរាជបល្ល័ងតែម្ដង។ បន្ទាប់ទៅទៀត នៅក្នុងខែកុម្ភៈ ឬអាចថាកោះប្រជុំព្រឹទ្ធសភាខែមីនា ខ្ញុំព្រះករុណាខ្ញុំពេលនោះនឹងក្លាយជា​ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជំនួស សម្ដេច សាយ ឈុំ ដែលនឹងត្រូវលាឈប់។ នេះជាការស្រុះស្រួល​ ហើយក៏បានទូលព្រះមហាក្សត្ររួចហើយផងដែរ។ សម្ដេច ហេង សំរិន សម្ដេច ស ខេង សម្ដេច ទៀ បាញ់ សម្ដេច ម៉ែន សំអន ក៏នឹងត្រូវបានតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រផងដែរ។ នេះជាដំណើរការ ដែលខ្ញុំព្រះករុណាខ្ញុំសូមទូលប្រគេន និងជម្រាបជូន។

(១៣) រៀបចំឥស្សរជនបន្តវេន ឆ្ពោះទៅអនុវត្តយុទ្ធសាសត្របញ្ចកោណ

ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ថា បើទោះបីអំណាចនយោបាយ​ស្ថិតក្នុងដៃខ្ញុំព្រះករុណាខ្ញុំដដែល តែខ្ញុំព្រះករុណាខ្ញុំនឹងមិនជ្រៀតជ្រែកទៅលើកិច្ចការរាជរដ្ឋាភិបាល ឬនាយករដ្ឋ​មន្ដ្រីថ្មីនោះឡើយ ព្រោះថាកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាបានដាក់ចេញ ហើយរាជរដ្ឋាភិបាលយកទៅកែច្នៃអនុវត្ដតាមការជាក់ស្ដែង។ ​​បើខ្ញុំព្រះករុណាខ្ញុំ បានដឹងហើយទទួលការរៀបចំជាមួយនឹងឥស្សរជន​ដែល​នឹងត្រូវបន្ដវេនគឺយើងបានឈានឆ្ពោះទៅកាន់យុទ្ធសាស្ដ្របញ្ចកោណ ជំនួសឲ្យយុទ្ធសាស្ដ្រចតុកោណ​ ដោយ​មាន​ដំណើរការរបស់វាបន្ថែមទៅលើទិដ្ឋភាពថ្មីៗទៅតាមតំរូវការនៃការអភិវឌ្ឍប្រទេស។ ដូច្នេះសូមបងប្អូនជនរួមជាតិកុំមានការបារម្ភទៅលើការចាកចេញរបស់ខ្ញុំព្រះករុណាខ្ញុំ។

(១៤) «ជួបប្អូនប្រុសគឺជាការសប្បាយ តែបែកពីឪពុកពិតជារឿងលំបាក»

ខ្ញុំព្រះករុណាខ្ញុំ នឹក​ឃើញសម្ដីរបស់លោកជំទាវ ភឿង សកុណា នៅពេលដែលខ្ញុំព្រះករុណាខ្ញុំបានប្រាប់សំរាប់គាត់អំពីគោល​បំណង()របស់ខ្ញុំ​។ គាត់បាននិយាយពាក្យមួយឃ្លាដែលធ្វើឲ្យខ្ញុំព្រះករុណាខ្ញុំនឹកអាលោះអា​ល័យថា «ជួបប្អូនប្រុសគឺជាការសប្បាយ តែបែកពីឪពុកពិតជារឿងលំបាក»។ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការយល់ដឹងអំពីរឿងនេះ ប៉ុន្ដែយើង​ត្រូវតែសំរេចចិត្តចាកចេញពីតំណែងនាយករដ្ឋមន្ដ្រីដែលខ្ញុំព្រះករុណាខ្ញុំបានធ្វើជាង ៣៨ ឆ្នាំ ដែលជានាយករដ្ឋមន្ដ្រី​យូរជាងគេនៅលើពិភពលោក រៀបចំដំណើរផ្លូវសំរាប់​វែងឆ្ងាយទៅមុខទៀត។ សារព័ត៌មានបរទេសបានចុះផ្សាយ អ្នកវិភាគមួយចំនួនតែងតែបន្ដុះបង្អាប់ក៏ចេះតែវិភាគ(តែពីសតែពាស)។ ឥលូវខ្ញុំព្រះករុណាខ្ញុំចេញមកបញ្ជាក់ជាផ្លូវការថា ខ្ញុំព្រះករុណាខ្ញុំនឹងចាកចេញមិនធ្វើនាយករដ្ឋមន្ដ្រីជាបន្ដទៀតចាប់ពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។

(១៥) ជានាយករដ្ឋមន្ដ្រីចាប់ថ្ងៃទី ១៤ មករា ១៩៨៥ រហូតថ្ងៃទី ២២ សីហា ២០២៣

​ ខ្ញុំឲ្យមានការគិតថា តើខ្ញុំធ្វើនាយករដ្ឋមន្ដ្រីបានរយៈពេលប៉ុន្មាន?​​ នៅក្នុងទីនេះ គឺខ្ញុំធ្វើនាយករដ្ឋមន្ដ្រីចាប់ថ្ងៃទី ១៤ មករា ១៩៨៥ រហូតថ្ងៃទី ២២ សីហា ២០២៣។ ខ្ញុំព្រះករុណាខ្ញុំធ្វើបាន ២ ០១៤ សប្ដាហ៍។ បើគិតជាខែគឺបាន ៤៦៣ ខែ។ បើគិតជាឆ្នាំគឺបាន ៣៨ ឆ្នាំ ៧ ខែ ៨ ថ្ងៃ។ បើគិតជាថ្ងៃ ១៤ ០៩៩ ថ្ងៃ។ គឺជានាយករដ្ឋមន្ត្រីដែលយូរជាងគេនៅលើពិភពលោក។ បើគិតអំពីពេលវេលាដែលខ្ញុំព្រះករុណាខ្ញុំ បានចាប់ផ្តើមនៅក្នុងឋានៈជាចាប់ពីរដ្ឋមន្ត្រីការបរទេស នៅក្នុងរដ្ឋាភិបាលមិនដាច់រយៈពីថ្ងៃទី ០៨ ខែមករា ១៩៧៩ដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ ខ្ញុំព្រះករុណាខ្ញុំ បានបំពេញការងារក្នុងរដ្ឋាភិបាល និងរាជរដ្ឋាភិបាល មានរយៈពេល ២,៣២៨ សប្តាហ៍ ត្រូវជា ១៦,២៩៧ ថ្ងៃ ត្រូវជា ៥៣៥ ខែ និងត្រូវជា ៤៤ ឆ្នាំ ៧ ខែ ១៤ ថ្ងៃ គឺបានសេចក្តីថា បំពេញកិច្ចការនេះ គឺអស់រយៈពេលជិតកន្លះសតវត្សរ៍។ បើគិតពីការចាប់ផ្តើមនៃការយកជីវិតធ្វើដើមទុននៃការដឹកនាំប្រទេស ហើយក្លាយជាមេដឹកចលនា ចាប់ពីថ្ងៃទី ២០ មិថុនា ១៩៧៧ ដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ ខ្ញុំព្រះករុណាខ្ញុំ បានបំពេញភារកិច្ចរហូតដល់ ៤៦ ឆ្នាំ ២ ខែ ២ ថ្ងៃ ត្រូវជា ៥៥៤ ខែ ត្រូវជា ២,៤០៩ សប្តាហ៍ និងត្រូវជា ១៦,៨៦៤ ថ្ងៃ … ខ្ញុំព្រះករុណាខ្ញុំ មិនទាន់បញ្ចប់តែប៉ុណ្ណឹងទេ។ អ្វីដែលខ្ញុំព្រះករុណាខ្ញុំ លើកឡើងអម្បាញ់មិញ គ្រាន់តែចង់បញ្ជាក់អំពីកិច្ចការសំខាន់ ២ ចំណុច  មួយគឺធ្វើនាយករដ្ឋមន្ត្រីបានរយៈពេលប៉ុន្មាន ហើយមួយទៀតនៅក្នុងរយៈពេលធ្វើក្នុងរាជរដ្ឋាភិបាលរយៈពេលប៉ុន្មាន។ ប៉ុន្តែជាបន្តទៅទៀត ខ្ញុំព្រះករុណាខ្ញុំ នៅតែជាសមាជិកសភា ហើយក៏បន្តជាប្រធានព្រឹទ្ធសភា នៅឆ្នាំក្រោយផងដែរ។ ដូច្នេះ មិនទាន់បញ្ចប់ទេ។

(១៦) បើទោះបីជា ហ៊ុន ម៉ាណែត មិនមែនជាកូន ក៏ខ្ញុំគាំទ្រ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី

ពេលនេះ ខ្ញុំព្រះករុណាខ្ញុំ អាយុក៏ជិតដល់ ៧២ ឆ្នាំ នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ខ្ញុំព្រះករុណាខ្ញុំ ប្រកាសមុន ដើម្បីចៀសវាងការធ្វើអត្ថាធិប្បាយពាសវាលពាសកាលពីកាសែតបរទេស ឬពីអ្នកមជ្ឈដ្ឋានប្រឆាំងនានា ដែលរហូតមកដល់ថា តើ ហ៊ុន ម៉ាណែត អាចធ្វើនាយករដ្ឋមន្ត្រីទេ? បានធ្វើនាយករដ្ឋមន្ត្រីទេ? ខ្ញុំសូមបញ្ជាក់ប្រាប់អ្នកឯងឲ្យច្បាស់ ហ៊ុន ម៉ាណែត នឹងចាប់ផ្តើមធ្វើនាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ ខាងមុខ។ ពេលនោះអ្នកចង់ហៅ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីក៏ហៅទៅ អ្នកមិនចង់ហៅទេ ក៏អ្នកនៅក្រៅច្បាប់ទៅ ព្រោះប្រជាជន ៨៤% បោះឆ្នោត បូកជាមួយនឹងជាង ៨២% នៃការគាំទ្រ គឺវាគ្រប់គ្រាន់ណាស់ទៅហើយ មិនចាំបាច់អ្នកឯងមកគាំទ្រ​​ក៏បានដែរ។ ហើយឲ្យអ្នកឯងជេរ ហ៊ុន ម៉ាណែត កំដលេងតទៅទៀតចុះ ប្រសិនបើអ្នកឯងចង់ជេរ។ អ្វីដែលជាការជឿទុកចិត្តរបស់ខ្ញុំ គឺប្រជាពលរដ្ឋនឹងបន្តគាំទ្រ ហ៊ុន ម៉ាណែត។ វាមិនមែនជាការបន្តវេន ដូចជាព្រះមហាក្សត្រធ្វើព្រះរាជក្រឹត្យតែងតាំងព្រះរាជទាយាទទេ។ បើទោះបីជា ហ៊ុន ម៉ាណែត មិនមែនជាកូនរបស់ខ្ញុំ ក៏ខ្ញុំគាំទ្រ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដែរ។ ខ្ញុំតែងតែបញ្ជាក់។ សូមអ្នកកុំភ័ន្តច្រឡំឲ្យសោះ ហ៊ុន ម៉ាណែត ត្រូវឆ្លងកាត់ ៤ ដំណាក់កាលសំខាន់ ១. ត្រូវតែគណបក្សមានការឯកភាពផ្ទៃក្នុងឲ្យក្លាយទៅជាអ្នកបន្តវេន ២. ត្រូវតែជាប់ជាសមាជិករដ្ឋសភា ឆ្លងកាត់ការបោះឆ្នោតសកល ៣. ត្រូវបានទទួលការតែងតាំងពីព្រះមហាក្សត្រឲ្យរៀបចំរាជរដ្ឋាភិបាល ៤. ត្រូវតែឆ្លងកាត់ការអនុម័តដោយសភាជាតិ

(១៧) សូមរដ្ឋមន្ត្រីដែលមិនបន្តតំណែងមេត្តាយោគយល់

ខ្ញុំសូមស្នើដល់បងប្អូនរដ្ឋមន្ត្រីទាំងឡាយ ដែលមិនបន្តតំណែងក្នុងរដ្ឋមន្ត្រីបន្តទៅទៀត សូមមេត្តាយោគយល់។ យើងត្រូវតែមានការលះបង់មួយ។ អ្នកដែលលះបង់ធំជាងគេគឺខ្លួនខ្ញុំ។ បើទោះបីជាកូនរបស់ខ្ញុំបន្តវេនក៏ដោយ ក៏ប៉ុន្តែអ្នកដែលធ្លាប់មានអំណាចបញ្ជាគឺអត់មានអំណាចបញ្ជា។ នោះគឺជាការលះបង់ហើយ។ ដូច្នេះសូមឲ្យរដ្ឋមន្ត្រីនានាដែលមិនទទួលតំណែងជារដ្ឋមន្ត្រីតទៅទៀត អង្គុយនៅក្នុងសភាជាតំណាងរាស្ត្រ ព្រោះពួកយើងចាស់ៗណាស់ហើយ។ មួយចំនួនទៀត ក៏អាចតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល និងមួយចំនួនទៀតក៏អាចក្លាយទៅជាសមាជិកព្រឹទ្ធសភានៅពេលខាងមុខផងដែរ។ យើងនឹងពិនិត្យមើលនៅពេលក្រោយ ព្រោះរដ្ឋមន្ត្រីមួយចំនួនមិនចូលកាន់ការជារដ្ឋមន្ត្រីតទៅទៀតទេ។ យើងអាចឈរឈ្មោះជាសមាជិកព្រឹទ្ធសភា។ សមាជិកព្រឹទ្ធសភារបស់យើងមួយចំនួន ក៏មានអាយុ ៨០ ឬលើស ៨០ ឬក៏កៀកនឹង ៨០ ក៏ល្មមនឹងការចាកចេញផងដែរ។ ពិតមែនតែព្រឹទ្ធសភាត្រូវមានអាយុច្រើន ក៏ប៉ុន្តែអាយុច្រើនហួសក៏ធ្វើការអត់កើតដែរ។ យើងត្រូវគិតអំពីសុខភាព ហើយគិតអំពីការបន្តវេននៃអ្នកជំនាន់ក្រោយ។ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថាការបកស្រាយរបស់ខ្ញុំព្រះករុណាខ្ញុំនេះ នឹងក្លាយទៅជាសារជាក់លាក់មួយ ហើយសុំការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ចំពោះ ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីថ្មី ព្រមជាមួយនឹងខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រធានបក្ស ហើយអនា​គតនឹងក្លាយទៅជាប្រធានព្រឹទ្ធសភា ដែលនឹងដើរតួនាទីជាប្រមុខរដ្ឋស្តីទី នៅពេលអវត្តមានព្រះមហាក្សត្រ ហើយក៏ជាប្រធានក្រុមប្រឹក្សារាជសម្បត្តិផងដែរ។ នៅក្នុងអន្តរកាលនោះ ខ្ញុំព្រះករុណាខ្ញុំ ក៏មានពេលវេលាច្រើន ដើម្បីដង្ហែព្រះមហាក្សត្រ ក្នុងឋានៈជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ។

(១៨) ក្រុមប្រឆាំងបានជេរ រហូតប្រជាជនផ្តល់ក្តីអាណិតស្រឡាញ់ចំពោះ ហ៊ុន សែន និង ហ៊ុន ម៉ាណែត

ជាថ្មីម្តងទៀត ខ្ញុំព្រះករុណាខ្ញុំ សូមអរព្រះគុណ អរគុណចំពោះបងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេស ដែលបានគាំទ្រដល់ខ្ញុំព្រះករុណាខ្ញុំ ក្នុងរយៈពេលកន្លងទៅ​ ហើយចុងក្រោយនេះ គាំទ្រទៅដល់ដំណើរការលទ្ធិប្រជាធិបតេយ្យតាមរយៈនៃការបោះឆ្នោត។ ខ្ញុំព្រះករុណាខ្ញុំ ក៏សុំអរគុណចំពោះក្រុមប្រឆាំងទាំងឡាយ ដែលបានប្រឹងជេរ ហ៊ុន សែន ប្រឹងជេរ ហ៊ុន ម៉ាណែត រហូតទៅដល់គណបក្សប្រជាជនទទួលបាននូវសម្លេងឆ្នោតរហូតទៅដល់ជាង ៨២% ដែលមុននេះ គណបក្សប្រជាជនមានសម្លេងឆ្នោត ត្រឹមតែ ៧៤% តែប៉ុណ្ណោះនៃការបោះឆ្នោតឃុំ សង្កាត់ ហើយក៏មានត្រឹមតែ ៧៥% តែប៉ុណ្ណោះ នៃការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ ២០១៨។ ដោយ សារតែវិទ្យុរបស់អស់លោក ដោយសារតែអស់លោកជេរ ហ៊ុន សែន និង ហ៊ុន ម៉ាណែត ច្រើន ប្រជាជនក៏ផ្តល់នូវក្តីអាណិតស្រឡាញ់ចំពោះ ហ៊ុន សែន និងហ៊ុន ម៉ាណែត ទៅវិញ។ ខ្ញុំគួរតែអរគុណអស់លោក ដែលបានប្រមាថ និងជេរខ្ញុំ។ ការជេរនោះហើយ ក៏ជាចំណែកមួយធ្វើឲ្យអស់លោកបាត់បង់នូវអ្វីៗ ដែលអស់លោកគួរតែមាន ហើយវាបានផ្តល់នូវការស្រឡាញ់រាប់អានពីសំណាក់ប្រជាជន អាណិតស្រឡាញ់មកលើ ហ៊ុន សែន និង ហ៊ុន ម៉ាណែត ទៅវិញ។ អស់លោក ល្មមដកហូតពិសោធន៍នៃនយោបាយជ្រុល​និយម ដើម្បីធានាថា អស់ លោកអាចចូលរួមដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

(១៩) ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាមិនចំណុះទៅនឹងការបន្តុះបង្អាប់របស់ប្រទេសមួយឬពីរនោះទេ

អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដែលមកកាន់ទីនេះ គឺជាសាក្សីរស់​នៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ វាមិនចំណុះទៅលើប្រទេសមួយ ឬប្រទេសពីរ បន្តុះបង្អាប់ការបោះឆ្នោតនៅកម្ពុជាទេ។ អ្វីដែលជាការសម្រេចកំណត់គឺប្រជាជនបោះឆ្នោតឲ្យ សភាបំពេញសម្រេចបង្កើតរាជរដ្ឋាភិបាល ព្រះមហាក្សត្រតែងតាំងរាជរដ្ឋាភិបាល គឺជាតម្រូវការចាំបាច់ មិនមែនការមិនទទួលស្គាល់ដោយប្រទេសមួយ ឬប្រទេសពីរនោះទេ។ ខ្ញុំមិនដៀមដាមឲ្យប្រទេសណាមួយទេ ក៏ប៉ុន្តែអ្នកបានឃើញហើយ តាំងពីឆ្នាំ ២០១៨ អ្នកធ្លាប់តែបន្តុះបង្អាប់ ក៏ប៉ុន្តែអ្នកក៏នៅតែធ្វើការជាមួយខ្ញុំជានិច្ច ជៀសវាងមិនបាន រាប់ទាំងមកប្រជុំអាស៊ាននៅទីក្រុងភ្នំពេញ ជាមួយនឹងអ្នកដែលអ្នកមិនចូលចិត្ត ព្រោះទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ គឺវាដូច្នេះឯង។

(២០) សន្លឹកឆ្នោតបង្ហាញជំនឿទុកចិត្តលើគណបក្សប្រជាជន ហ៊ុន សែន និងហ៊ុន ម៉ាណែត អ្នកបន្តវេន

ជាថ្មីម្តងទៀត ខ្ញុំគួរតែបញ្ជាក់ថា នយោបាយជ្រុលនិយម គួរតែត្រូវលុបបំបាត់ មិនមែនគួរទេ ចាំបាច់ត្រូវលុបបំបាត់ឲ្យអស់ពីកម្ពុជា។ ក្រុមណាក៏ដោយ ដែលមានចេតនាផ្សារភ្ជាប់ខ្លួនជាមួយមេក្រុមជ្រុលនិយម គឺមិនគួរត្រូវបានលើកលែងនោះឡើយ។ ច្បាប់នឹងត្រូវប្រើ ដើម្បីកំចាត់ចោលជាមួយក្រុមជ្រុលនិយមនេះតែម្តង។ ខ្ញុំមិនព្រមានអស់លោកនោះទេ ក៏ប៉ុន្តែខ្ញុំគួរតែដាស់តឿនអស់លោកល្អជាង ផ្លូវសហការ ផ្លូវស្ថាបនា ជាជាងផ្លូវប្រើហឹង្សា។ ពួកអស់លោកប្រើហឹង្សាពាក្យសំដីជ្រុលហួសហេតុពេកហើយ។ អស់លោកល្មមយល់ហើយ។ សន្លឹកឆ្នោតដែលប្រជាជនបានផ្តល់ឲ្យគណបក្សប្រជាជនលើកនេះ គឺជាសន្លឹកឆ្នោតដែលសបញ្ជាក់ ទី១ ជំនឿទុក​ចិត្តលើគណបក្សប្រជាជន ទី២ ជំនឿទុកចិត្តលើ ហ៊ុន សែន ទី៣ ជំនឿទុកចិត្តលើអ្នកបន្តវេន ហ៊ុន ម៉ាណែត។ នោះគឺជាសារច្បាស់លាស់ពីសំណាក់ប្រជាជន អ្នកត្រូវយល់ឲ្យបានច្បាស់ អំពីបញ្ហានេះ មិនអាចអ្នកចេះតែបន្ត​ខុសម្តងហើយម្តងទៀត។ សូមអ្នកទាំងអស់គ្នា កុំធ្វើនយោបាយពីខាងក្រៅឲ្យអ្នកខាងក្នុងជាប់គុកឲ្យសោះ ហើយអ្នកខាងក្នុងក៏ល្មមគួរយល់ដឹងថាអ្វីទៅជារឿងធ្វើតាមអ្នកខាងក្រៅ ប៉ុន្តែខ្លួនឯងខាងក្នុងទៅជាមានទោស ល្មមគ្រប់គ្រាន់ដើម្បីឈប់ហើយ។

ខ្ញុំព្រះករុណាខ្ញុំ សូមអរព្រះគុណ អរគុណ ចំពោះព្រះមហាក្សត្រ ចំពោះហ្លួងម៉ែ ដែលបានតែងតែផ្តល់នូវការព្រះទ័យលើកទឹកចិត្ត ជាពិសេសការគាល់ព្រះមហាក្សត្រព្រឹកនេះ ដែលអ្វីដែលជាសំណើទាក់ទងនឹងការតែងតាំងសមាសភាព ការរៀបចំ ការកោះប្រជុំសភា និងការបង្កើតរាជរដ្ឋាភិបាល គឺព្រះអង្គបានផ្តល់នូវការគាំទ្រ។ ចុងបញ្ចប់ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេស សូមមានសុខភាពល្អ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរព្រះគុណ សូមអរគុណ៕

 


*************

Samdech Techo Hun Sen’s Special message on decision to step down as Prime Minister after the 2023 National Election
[Unofficial Translation]


CNV:

(1) The 2023 election – a record breaker to the previous elections

Earlier, I just visited HM the King to inform HM about the election and the process ahead. As a first step, I would inform our compatriots that our election in 2023 is a record-breaking election (election) to those held in the past, that despite the incitement of unrest to prevent people from going to the polls, the turnout was 84.58 percent, a provisional number, compared to 69.61% for the national election in 2013; 83.02 percent for the 6th Legislative National Assembly in 2018; and 80.32 percent for recent commune election in 2022. Despites there were anti-election movements, people’s democracy proceeds as usual and it is considered the people’s day to elect their leaders from the political parties that participate in the election.

(2) Over 1 million votes more for CPP compared to the 2022 Commune/Sangkat Council elections

We see that the people have shown political maturity in the democratic process by participating in the largest turnout in the last two decades. At the same time, let me express my gratitude to the people all over the country for their participation. I would like to express my gratitude to our compatriots who – some 82.30 percent – have given their trust in voting the Cambodian People’s Party, an increase of more than 1 million votes compared to the 2022 commune elections. Of course, this figure is officially announced by the National Election Commission. The provisional election results have already been announced. I see this as a strong momentum of the democratic process, on the one hand, and on the other, the trust in the CPP to lead the Royal Government.

(3) Prepare the Royal Government from the beginning of the mandate to ensure the smooth running of the Royal Government process.

[…] I would like to inform the Buddhist monks and compatriots that, based on the decision of the Permanent Committee of the Cambodian People’s Party and the audience granted by HM the King, I am asking people for the understanding that I am declaring that I will not continue in the position of the Prime Minister. I have declared candidacy for the Prime Minister for the seventh term, and His Excellency Hun Manet is the candidate for the future Prime Minister position. The situation, however, requires the preparation of the Royal Government from the beginning of this term to ensure the smooth running of the Royal Government without interruption […]

(4) Stepping down after giving ups for the survival of the people, ending the war and reforms

As other dignitaries, we have turned into our 70s or even the 80s. We should now be staying behind. I would like to clarify a little bit about how I will deal with it. We must dare to sacrifice. Once again, I relinquish power. Before that, I traded my life for the survival of the people, the liberation of the people from the genocidal regime of Pol Pot. I then traded my life for peace, trying to end the war, bringing about national unity and territorial unity for the first time in the long history of Cambodia. I have also traded my political life for the (positive) reforms results in the Kingdom of Cambodia so far.

(5) Pre-planning stepping down to maintain long-term stability

With these sacrifices, why am I in such a hurry to leave? This is a prelude to the long-term stability of the country, and that peace and stability in the long run is the foundation of peace and development (which the country) will continue to be inherited through my children (‘s leadership). He is not taking the position from me without going through the procedure, especially the people’s vote to become a member of the National Assembly. It’s indeed a guarantee that when the new generation takes office, the old generation will stand by them.

(6) Continuing to serve the people and assist the RGC …

I myself, Samdech Krala Hom Sar Kheng, Samdech Pichey Sena Tea Banh, Samdech Men Sam An and some other Deputy Prime Ministers will also resign. I would like to inform our compatriots about my political future […] that I will continue to be the President of the ruling party and a member of the National Assembly. In addition, His Majesty the King will nominate me as the President of the Royal Council of the Throne after I permanently leave the Council of Ministers. Next […] on February 25, 2024, there will be a Senate election. I am going to run for the Senate. According to the plan of my party, I will become the President of the Senate in place of Samdech Say Chhum, who wished to take leave for his old age. I am still able to continue to serve the people and assist the Royal Government in managing security, order, as well as contributing to the further development of the nation.

(7) Will not interfere in the affairs of the Prime Minister or the new Royal Government

I would like to make it clear that I will not interfere in the affairs of the Prime Minister or the new Royal Government in accordance with the division of power between the legislature and the executive. Based on my experience as the Prime Minister for more than 38 years, I am well aware of the independence of the Prime Minister in decision-making. This is an effort to prevent (unnecessary happening because) a long night would have too many dreams – where rumors are spreading, as analysts, or extremist groups, I may say, who like to attack us to have their eyes opened (to the fact that) Manet will be Prime Minister in just over three weeks from today.

(8) HM the King to appoint the Prime Minister, who shall organize the Cabinet for the approval of the National Assembly

Hun Manet (the Prime Minister, who) has the ability. Manet has already completed two tasks. First, the party unanimously nominated Hun Manet as the prime ministerial candidate. He will now become prime minister in the coming weeks. Second, Hun Manet has already been elected to the National Assembly. It is true that he is not yet a valid member of the National Assembly because all the elected people have not yet (received) the call by HM the King for their swearing in. This morning, I met with HM the King, who also accepted the request of the President of the Party with the most seats in the National Assembly to issue a Royal Decree appointing the Prime Minister, Dr. Hun Manet. Next, the Prime Minister must arrange for the Royal Government – to match the composition of the Cabinet – so that the National Assembly can give confidence to.

(9) A great sacrifice to ensure the peaceful life of the people

I reiterate that this is a great sacrifice. My sacrifice is worth to ensure the peaceful life of the people. In the same way, our former King, the King Father of our nation, Prince Norodom Sihanouk, Preah Borom Ratanak Kaod, had modelled a great preparation. He abdicated and appointed a new king – the current HM the King Norodom Sihamoni. In the meantime, if there had not been prior planning for eight years, when the King Father passed away in 2012, we would have been in a state of turmoil. One side we had to take care of the royal funeral and the other side the Royal Council of the Throne had to elect a new king […] to be President of the Senate, I will assist the Royal Government and HM the King, while in his absence, as the Acting Head of State. This is the ultimate guarantee of peace for the country and, in particular, the stability of the functioning of state power without hindrance.

(10) To appoint new Prime Minister either on August 10 or August 7

I would address all the monks as well as our compatriots, according to the work calendar, after the National Election Commission announces the official results, HM the King will appoint the Prime Minister so that he can prepare the Royal Government and bring the Cabinet to seek approval of the National Assembly. According to the calendar, there are two possibilities. The first possibility is that the National Election Commission will announce the (official electoral and elected deputies) results on August 9 […], in which case, on August 10, HM the King will appoint a new Prime Minister […] however, the National Election Commission (NEC), as far as I heard, could be announcing the (official) results on August 5 […] in which case, I have had the attention of HM the King that we should not appoint the Prime Minister on Sunday, August 6. Please appoint the Prime Minister on Monday, August 7, instead.

(11) The National Assembly convenes on August 21 and the new Prime Minister is sworn in on the evening of August 22

HM the King will convene the first session of the National Assembly on August 21, 2023, which is a good departure for the National Assembly as well as for the new government […] on August 21. In the morning HM the King will convene the session of the National Assembly, and in the afternoon of the same day, the members of the National Assembly will be swearing in. On August 22nd, the National Assembly will be in session chaired by the most senior member. At that time, the leadership of the National Assembly and the Royal Government will be formed. On the evening of Tuesday, August 22nd, the Council of Ministers will be sworn in. It is a good time for us to celebrate official departure time of the National Assembly and the Royal Government.

(12) Still a political figure leading the country …

I am still a politician who continues to lead the country in the capacity of the president of the ruling party, and in the interim period – a member of the National Assembly, along with my future role as Chairman of the Supreme Council of the Throne […] I will assist HM the King, as well as mediate between the Royal Palace and the Royal Government, especially to help the palace with the supply of logistics or security, especially the protection of the throne. In either February or March (2024), I will become the President of the Senate of the Kingdom of Cambodia, replacing Samdech Say Chhum, who will resign. This is a compromise and I have already told HM the King. Samdech Heng Samrin, Samdech Sar Kheng, Samdech Tea Banh, Samdech Men Sam An will be appointed as the King’s personal advisers. This is the process that I would like to inform you all.

(13) New generation leaders to implement the five-angle strategy

I would like to emphasize that although I still have political power, I will not interfere in the affairs of the Royal Government or the new Prime Minister, because as the Cambodian People’s Party already laid out its political platform, the Royal Government will have to figure out implementing it according to reality. With related dignitaries, we have been proactive to organize the succeeding generation to take over, and they will move towards leading with the Pentagon strategy in replacement of the rectangular strategy, with its processes added to new aspects in line with the needs of the country’s development. Therefore, my compatriots, please do not worry about my departure. Lok Chumteav Pheung Sakona, (Minister of Culture), upon learning of my purpose (to step down) said – and it really touched me – “meeting the brother is fun, but being separated from the father is really difficult.” I am aware of this, but I must step down as Prime Minister, the position I have served for more than 38 years, the longest-serving Prime Minister in the world, to pave the way for the long haul […]

(14) Prime Minister from January 14, 1985 until August 22, 2023

 I have been the Prime Minister for how long? I will be the Prime Minister from January 14, 1985 until August 22, 2023. I have been in this tenure 2,014 weeks. In terms of months, it is 463 months. In terms of years, it is 38 years, 7 months and 8 days. In terms of days, it is 14,099 days. I am the longest-serving Prime Minister in the world. Considering the time when I began my tenure as Minister of Foreign Affairs in the Government from January 08, 1979 to August 22, 2023, I served in the Government and the Royal Government for 2,328 weeks, 16,297 days, 535 months, or 44 years, 7 months, and 14 days – nearly half a century.

Considering the beginning of trading life to (liberate and) lead the country and becoming the leader of the movement from June 20, 1977 to August 22, 2023, I fulfilled my duties for 46 years, 2 months, and 2 days or 554 months, 2,409 weeks and 16,864 days […] I am not yet done. This is just to emphasize two important tasks – one is how long I have been the Prime Minister and the other is how long I have been in the Royal Government. I still remain a member of the National Assembly and will continue to be President of the Senate next year. It is not over yet.

(15) Even if Hun Manet were not my child, I would still support him as Prime Minister

I will be 72 years old in the next few days. I am announcing it early to avoid comments from foreign newspapers or from the opposition on whether Manet could become the Prime Minister? I would like to make it clear to you that Hun Manet will start being the Prime Minister on the evening of August 22, 2023. At that time, whether you call Hun Manet as the Prime Minister or not will be up to you, but you are the outlaw. Some 84% of the people voted with more than 82% of the support (for the CPP and he is the PM candidate). It is enough. There is no need for you to give your support […] my trust is that people will continue to support Hun Manet. Even if Hun Manet were not my son, I would still support Hun Manet as Prime Minister. I always affirm that position. Hun Manet has gone through 4 important stages – 1. the party must have an internal agreement to become the successor. 2. He must be a member of the National Assembly through the general election. 3. He must be appointed by the King to organize the Royal Government and 4. He must win approval by the National Assembly.

(16) Some old-aged Ministers to sit in the NA, the Senate, and to serve as advisors

I would ask all ministers who do not hold the positions anymore to please understand. We must have a sacrifice. The one who gave the greatest sacrifice was myself. Even though my son takes over, the one who once was in command is no longer so. That is sacrifice. Let those former ministers sit in the National Assembly. we are old now. Some can be appointed as advisors to the Royal Government and some can become senators in the future. We will check later […] some of our senators are also 80 or older, or close to 80, old enough to leave. It is true that the Senators are (for people with) old (age), but (when they are) too old, (they are) not able to work. We need to think about health and think about the succession of the next generation […]

(17) The opposition’s insults gave sympathy to Hun Sen and Hun Manet

Once again, I would like to thank my compatriots, both inside and outside the country, for their supports of myself in the past, and most recently for the democratic process through elections. I would also like to thank all the opposition groups for insulting/scorning Hun Sen, for insulting Hun Manet as much that the CPP received more than 82% of the votes […] it is because of your radio, your insults on Hun Sen and Hun Manet, people have given sympathy to Hun Sen and Hun Manet […] it is high time for you in the opposition to learn from these experiences to guarantee that you can participate in the process of democracy in Cambodia.

(18) They humiliated us, but they had to work with us

The national and international observers (here present for the elections) are living witnesses to the democratic process in Cambodia. It is not up to one or two countries to undervalue Cambodia’s elections. What is determined and necessary is that the people did vote for the National Assembly to form the Royal Government, HM the King appoints the (PM to organize the) Royal Government, and not a recognition by one or two countries. I do not make inference to any country, but as we all can see, since 2018, though they have always humiliated us, but they still had to work with me, they could not avoid me – and that would include the ASEAN Summit in Phnom Penh –the relationship between state and state is like this.

(19) Ballots show trust in CPP, in Hun Sen and in Hun Manet, the successor

I should emphasize that extremist politics should be eliminated from Cambodia. Any group that intends to associate with extremist leaders should not be forgiven. We will implement the law to get rid of this extremist group. It is not a warning, but my advice that it is better for them to be cooperative, constructive, rather than violent. You have used too much verbal violence. It is enough. The ballots that the people gave to the CPP this time confirmed – firstly, trust in the CPP, second, trust in Hun Sen, and third, trust in the successor – Hun Manet. That is a clear message from the people, you need to understand this. You cannot go wrong again and again. Please do not do politics from the outside to imprison the insiders, and the insider should understand what it is to you to follow the outsiders […]

I would like to thank HM the King for his continued encouragement, especially this morning’s audience regarding proposals for the appointments, compositions, convening National Assembly session and formation of the Royal Government, all of which he provided support. Finally, I wish all the Busshist monks, compatriots, both inside and outside the country, good health, happiness, prosperity with the five blessings of the Buddha. Thank you.

សេចក្តីថ្លែងការណ៍ពិសេស សម្តេចតេជោ ហ៊ុន សែន ទាក់ទិនលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងដំណើរការរៀបចំរដ្ឋាភិបាលថ្មី ២០២៣-២០២៨ ក្រោយអញ្ជើញថ្វាយបង្គំគាល់ ព្រះករុណា ព្រះមហាក្សត្រ ក្នុងព្រះបរមរាជវាំង

 

សេចក្តីថ្លែងការណ៍ពិសេស របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទិនលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងដំណើរការរៀបចំរដ្ឋាភិបាលថ្មី ២០២៣-២០២៨ ក្រោយអញ្ជើញថ្វាយបង្គំគាល់ ព្រះករុណា ព្រះមហាក្សត្រ ក្នុងព្រះបរមរាជវាំង ថ្ងៃពុធ ៩កើត ខែបឋមាសាឍ ឆ្នាំចោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣

អ្នកវិភាគចៅចាក់ស្មុក៖ អង្គការខុមហ្វ្រែលរបស់ គល់ បញ្ញា និងសង្គមស៊ីវិលមួយចំនួនស៊ីឈ្នួលចេញសេចក្តីថ្លែងការណ៍ លើការបោះឆ្នោតនៅកម្ពុជាស្របតាមសំណូមពរបរទេស ដើម្បីបង្កើតលេសដាក់សម្ពាធមកលើកម្ពុជា


(ភ្នំពេញ)៖ ខ្មោចស្រុកឱ្យដៃ ទើបខ្មោចព្រៃហ៊ានធ្វើ! ដើម្បីអនុវត្តផែនការទុច្ចរិតប្រឆាំងនឹងកម្ពុជា រដ្ឋបរទេសមួយចំនួនបានប្រើប្រាស់ក្រុមប្រឆាំងជ្រុលនិយម និងជួលអង្គការសង្គមស៊ីវិលក្នុងស្រុក បំពេញការងារតាមផែនការ និងការចង់បានរបស់ខ្លួន។ ផែនការ និងការចង់បានរបស់រដ្ឋបរទេសគឺ ការលាបពណ៌លើដំណើរការបោះឆ្នោតនៅកម្ពុជាថា មិនសេរី មិនយុត្តិធម៌ មិនត្រឹមត្រូវ គ្មានតម្លាភាព និងក្រោមបរិយាកាសគំរាមកំហែងដើម្បី ជាលេសឱ្យពួកគេចេញសេចក្តីថ្លែងការណ៍ផ្សេងៗដើម្បីវាយប្រហារលើកម្ពុជា និងដើម្បីរកការគាំទ្រដើម្បីពួកគេមានមូលដ្ឋានរៀបចំច្បាប់ឬ សេចក្តីសម្រេចដាក់សម្ពាធលើកម្ពុជា។ នេះគឺជា ល្បិចកលដ៏ថោកទាបបំផុតមួយដែលរដ្ឋបរទេសព្យាយាមលូកកកូរកកាយផ្ទៃក្នុងកម្ពុជាក្រោមលេសនៃសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

យោងតាមព័ត៌មានសម្ងាត់ដែលបែកធ្លាយពីក្រុមអង្គការសង្គមស៊ីវិល, មន្ត្រីរបស់អង្គការវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) និងមន្ត្រីអង្គការវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានដឹកនាំកិច្ចប្រជុំសម្ងាត់ជាមួយសង្គមស៊ីវិលក្នុងស្រុក រួមមានអង្គការអាដហុក Adhoc, អង្គការសង់ត្រាល់របស់ មឿន តុលា, អង្គការខុមហ្វ្រែលជាដើមក្នុងគោលបំណងរៀបចំយុទ្ធសាស្ត្របន្ថែមដល់អង្គការទាំងនេះ ក្នុងការអុកឡុកការបោះឆ្នោត ដោយពួកគេបានរៀបចំដាក់អ្នកសង្កេតការណ៍នៅតាមការិល័យបោះឆ្នោតនានា និងរៀបចំសេចក្តីថ្លែងការណ៍រួចឱ្យហើយ និយាយអាក្រក់ពីការបោះឆ្នោតនៅកម្ពុជា។

ពួកគេមិនបានឱ្យតម្លៃលើការរៀបចំដោយរលូន និងត្រឹមត្រូវតាមនីតិវិធីច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឡើយ ហើយក៏បានបន្ទាបបន្ថោកសិទ្ធិសេរីភាពនៃការសម្តែងមតិរបស់ពលរដ្ឋកម្ពុជា និងដំណើរការលទ្ធិប្រជាធិបតេយ្យដ៏រស់រវើករបស់កម្ពុជា ដែលអត្រានៃការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋមានច្រើនលើសលុបរហូតដល់ ៨៤,៥៨% ដែលជាចំនួនដ៏ច្រើនក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងនោះអង្គការខុមហ្វ្រែលរបស់ គល់ បញ្ញា ដែលទទួលការគាំទ្រលុយពីអង្គការបណ្តាញអាស៊ីដើម្បីបោះឆ្នោតសេរី (ANFREL) បានដាក់អ្នកសង្កេតការណ៍ជាង ៥០០០នាក់ ចល័តតាមការិយាល័យបោះឆ្នោតដើម្បីបង្គ្រប់កិច្ច និងចេញសេចក្តីថ្លែងការណ៍តាមការរៀបចំនិងការចង់បានរបស់បរទេស។ ជាមួយគ្នានេះ អង្គការអន្តរជាតិនានានៅក្រៅប្រទេសដូចជា CIVICUS monitor, Human Rights Watch, Amnesty International រួមនឹងប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រថវិកាដោយបរទេស និងអ្នកកាសែតបរទេសមួយចំនួន ចាំបន្ទរតាមដើម្បីបង្កើតឱ្យមានភាពស្រអាប់ និងលាបពណ៌ថាការបោះឆ្នោតក្លែងក្លាយ មិនសេរី មិនយុត្តិធម៌ មានការគំរាមកំហែងជាដើមស្របតាមផែនការកំណត់។

ហេតុដូច្នេះ បានជាទាំងមុន និងក្រោយការបោះឆ្នោត ក្រុមប្រឆាំងជ្រុលនិយម រួមនឹងប្រព័ន្ធផ្សព្វផ្សាយមាននិន្នាការប្រឆាំងកម្ពុជា ព្រមទាំងអ្នកសារព័ត៌មាន បរទេស និងរដ្ឋបរទេសបានចេញមកធ្វើប្រតិកម្មលើដំណើរការបោះឆ្នោតកម្ពុជា ដោយវាយតម្លៃផ្ទុយពីស្ថានភាពពិតប្រាកដដែលត្រូវបានពលរដ្ឋខ្មែរ និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិវាយតម្លៃថាប្រព្រឹត្តទៅក្រោមបរិយាកាសអហិង្សា ស្ងប់ស្ងាត់ សេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាពគ្រប់គ្រាន់។

នេះបង្ហាញយ៉ាងច្បាស់ពីមុខមាត់ពិតនៃអង្គការសង្គមស៊ីវិលដូចជា អង្គការខុមហ្វ្រែល ដែលស៊ីឈ្នួលបរទេសដើម្បីអនុវត្តផែនការ និងធ្វើតាមការចង្អុលបង្ហាញរបស់បរទេស។ នេះក៏មិនមែនជារឿងចម្លែកដែរព្រោះអង្គការសង្គមស៊ីវិលមួយចំនួនស៊ីឈ្នួលបរទេសយូរមកហើយ ហើយចលនាបដិវត្តន៍ពណ៌នាពេលកន្លងទៅ អង្គការទាំងនេះក៏មានឈ្មោះក្នុងនោះដែរ។

ការបោះឆ្នោតកាលពីឆ្នាំ២០១៣ ពួកគេបានបង្កើតបន្ទប់ស្ថានការណ៍ដើម្បីបំភ្លៃការពិត និងបញ្ឆេះបដិវត្តន៍ពណ៌នៅកម្ពុជា។ រហូតមកដល់ពេលនេះ ឧបាយកលទុច្ចរិតទាំងនេះមិនត្រូវបានបោះបង់ទេ ពួកគេនៅតែរក្សាដដែល ដោយគ្រាន់តែមិនចេញមុខជាចំហដូចពីមុនតែប៉ុណ្ណោះ។​

យុទ្ធសាស្ត្របរទេសដែលធ្លាប់ប្រើដើម្បីផ្តួលរំលំរដ្ឋាភិបាលនានាតាមរយៈបដិវត្តន៍ពណ៌ដែលប្រើប្រាស់ក្រុមបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិលគឺ៖

ទី១៖ ផ្តល់ការគាំទ្រថវិកាដល់បក្សប្រឆាំងនិងសង្គមស៊ីវិលដើម្បីធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាល

ទី២៖ ធ្វើឃាតនយោបាយតាមរយៈការដាក់ទណ្ឌកម្មនយោបាយផ្សេងៗ

ទី៣៖ ធ្វើឃាតសេដ្ឋកិច្ចតាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច

ទី៤៖ ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយដើម្បីទាញយកសាធារណមតិឱ្យជឿលើខ្លួន

និងទី៥៖ បង្កើតឱ្យមានចលាចលសង្គមដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យងើបឈរបះបោរតាមរយៈបដិវត្តន៍ពណ៌។

វិធីសាស្ត្រទាំង ៥ នេះត្រូវបានគេប្រើប្រាស់អស់ហើយនៅកម្ពុជា ប៉ុន្តែត្រូវបានបរាជ័យដោយសារតែអាយ៉ងរបស់ពួកគេផ្ទាល់ធ្វើឱ្យបែកធ្លាយផែនការ។

ពលរដ្ឋខ្មែរនឹងចងចាំនូវទង្វើប្រឆាំងជាតិសាសន៍ខ្លួនឯងរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនដែលបាន ឃុបឃិតជាមួយបរទេសធ្វើទុកបុកម្នេញមកលើសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ កម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី។ រដ្ឋបរទេសគួរគោរពនូវ ឯករាជភាពរបស់កម្ពុជា និងត្រូវចេះទទួលស្គាល់សិទ្ធិសេរីភាព និងការបញ្ចេញមតិរបស់ពលរដ្ឋខ្មែរ។

ពលរដ្ឋខ្មែរចំនួន ៨៤,៥៨% ស្មើប្រមាណជាង ៨,២លានចេញទៅបោះឆ្នោត បានបង្ហាញយ៉ាងច្បាស់ពីដំណើរការលទ្ធិប្រជាធិបតេ្យដ៏រឹងមាំរបស់កម្ពុជា ហើយពលរដ្ឋជាង ៦,៣ លាននាក់បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគឺ បង្ហាញពីការសម្រេចចិត្តរបស់ពលរដ្ឋខ្មែរបោះឆ្នោតជ្រើសរើសយកសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ មិនជ្រើសរើសយកក្រុមជនក្បត់ជាតិដែលបម្រើផលប្រយោជន៍បរទេសឡើយ៕

ដោយចៅចាក់ស្មុក​

រាជធានីភ្នំពេញ, ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣

ប្រធានរដ្ឋសភាជាតិថៃ អបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះឆ្នោតលើសលុប

 (បាងកក, ថៃ)៖ លោក Wan Muhammad-Noor Matha ប្រធានរដ្ឋសភាជាតិថៃ (រដ្ឋសភា និងព្រឹទ្ធសភា) បានអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ យ៉ាងលើសលុប សម្រាប់និតីកាលទី៧។

តាមលទ្ធផលបណ្តោះអាសន្ន បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា បាននាំមុខនៅក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដោយអាចនឹងគ្រប់គ្រងអាសនៈចំនួន១២០ នៅក្នុងរដ្ឋសភា ខណៈដែលគណបក្សហ៊្វុនស៊ិនប៉ិច អាចនឹងទទួលបាន៥អាសនៈផងដែរ។

លោក Wan Muhammad-Noor Matha បានលើកឡើងយ៉ាងដូច្នេះ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នាឱកាសដែលលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញដឹកនាំប្រតិភូថ្នាក់ដឹកនាំឥស្លាមកម្ពុជា ចំនួន៥រូប ចូលរួមពិធីអបអរសាទរលោក Wan Muhammad-Noor Matha ដែលទទួលបានតំណែងជាប្រធានរដ្ឋសភាថៃ នៅសណ្ឋាគារ Al-Meroz រាជធានីបាងកក ប្រទេសថៃ។

ពិធីនេះ ត្រូវបានរៀបចំដោយគណៈដឹកនាំជាន់ខ្ពស់ឥស្លាមថៃ (សៃខុលឥស្លាម) ដែលមានអ្នកអញ្ជើញចូលរួមមកពីស្ថាប័នផ្សេងៗគ្នា ដូចជា សមាជិកសភាថៃ នៃគ្រប់ចម្រុះគណបក្សនយោបាយថៃ ក្នុងនោះមកពីភាគខាងត្បូង នៃប្រទេសថៃ មន្ត្រីជាន់ខ្ពស់នៅតាមក្រសួង-ស្ថាប័ន ឯកអគ្គរដ្ឋទូត-រាជទូត និងតំណាងស្ថានទូតមុស្លិម នៅប្រទេសថៃ និងថ្នាក់ដឹកនាំឥស្លាមនៅគ្រប់រាជធានី-ខេត្តក្នុងប្រទេសថៃ។

ក្នុងពិធីនេះដែរ លោក Surin Palarae សមាជិករដ្ឋសភាថៃ និងជាគណៈដឹកនាំជាន់ខ្ពស់ឥស្លាមថៃ បានកោតសរសើរដល់ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់លើប្រជាជនទូទៅ ជាពិសេសសាសនិកឥស្លាមនៅកម្ពុជា ដែលជាគំរូដល់ថ្នាក់ដឹកនាំប្រទេសដទៃទៀត និងបានដឹកនាំប្រទសកម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

សូមបញ្ជាក់ថា លោក Wan Muhamad Noor Matha ជាអ្នកនយោបាយមុស្លិមថៃ និងជាមេដឹកនាំគណបក្សប្រាឆាឆាត (គណបក្សប្រជាជាតិ) ត្រូវបានតែងតាំងជាប្រធានរដ្ឋសភារបស់ថៃជាផ្លូវការ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ខណៈរូបលោក គឺជាបេក្ខជនតែម្នាក់គត់សម្រាប់តំណែងមួយនេះ៕




ឯកឧត្តម សួស យ៉ារ៉ា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារពីគណៈប្រតិភូអន្តរជាតិជាអតីតមេដឹកនាំ អតីតប្រធានាធិបតី ថា្នក់ដឹកនាំសភាក្នុងតំណែង អ្នកការទូត និងតំណាងស្ថាប័នផ្សេងៗជាច្រើនរូប

 ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ នៃរដ្ឋសភា ពីថ្ងៃទី២០ ដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារពីគណៈប្រតិភូអន្តរជាតិជាអតីតមេដឹកនាំ អតីតប្រធានាធិបតី ថា្នក់ដឹកនាំសភាក្នុងតំណែង អ្នកការទូត និងតំណាងស្ថាប័នផ្សេងៗជាច្រើនរូបខណៈពេលនៃការបំពេញទស្សនកិច្ចចូលរួមសង្កេតការការបោះឆ្នោតនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា បានសម្តែងនូវការស្វាគមន៏យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ ចំពោះដំណើរអញ្ជើញចូលរួមសង្កេតការការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ របស់គណៈប្រតិភូទាំងអស់ និងបានគូសបញ្ជាក់ថា វត្តមានរបស់គណៈប្រតិភូទាំងអស់បានចូលរួមចំណែកយ៉ាងធំធេង និងបានវាយតម្លៃប្រកបដោយភាពយុត្តិធម៌ដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ជាងនេះទៅទៀត ដំណើរចូលរួមសង្កេតការបោះឆ្នោតរបស់គណៈប្រតិភូអន្តរជាតិ ពិតជារួមចំណែកបន្ថែមទៀត ក្នុងការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនង មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិនានាលើសកលលោក ដែលនេះជាការអនុវត្តនូវស្មារតីដ៏មុះមុតរវាង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់វិសយ័របស់រដ្ឋ ។

ឯកឧត្តម សួស យ៉ារ៉ា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកសង្កេតការណ៍អន្តរជាតិ ដែលបានចូលរួមចំណែក និងគាំទ្រ ដោយបានធ្វើការវាយតម្លៃយ៉ាងសុក្រឹតនៃដំណើរការនៃការបោះឆ្នោត និងការរាប់ សន្លឹកឆ្នោតនៅក្នុងប្រទេសកម្ពុជា។

ជាការពិតណាស់ សន្តិភាពទទួលបាននាពេលនេះគឺបានមកដោយលំបាក។ ដូចនេះ បំណងប្រាថ្នារបស់ប្រជាជនកម្ពុជាគឺសន្តិភាព សម្រាប់ការអភិវឌ្ឍ សុខមាលភាព ជីវភាព និងផលប្រយោជន៍របស់ប្រជាជន។
សូមគូសបញ្ជាក់ផងដែរថា អ្នកសង្កេតការណ៍អន្តរជាតិដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មាននាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហាញការយល់ឃើញថា ប្រព័ន្ធនយោបាយពហុបក្សនៅកម្ពុជា គឺជាមូលដ្ឋាននៃសន្តិភាពនិងការអភិវឌ្ឍន៍។ អ្នកសង្កេតការណ៍អន្តរជាតិទាំងអស់ខាងលើ បានធ្វើការសន្និដ្ឋានថា ការបោះឆ្នោតនៅកម្ពុជាគឺបានប្រព្រឹត្តទៅប្រកបដោយសេរី យុត្តិធម៌ និងតម្លាភាព។ លទ្ធផលនៃការបោះឆ្នោតនេះឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ប្រជាជនកម្ពុជា ដែលមានជំនឿទុកចិត្តលើប្រព័ន្ធនយោបាយពហុបក្ស។





លិខិតមិត្តអ្នកអាន៖ គ្រាធម្មតាមួយនៃប្រជាធិបតេយ្យសន្តិភាពនិយមបែបខ្មែរ !

 


សម្រាប់អ្នកសង្កេតការណ៍បរទេស គេភ្ញាក់ផ្អើលដែលការបោះឆ្នោតនៅកម្ពុជាចាប់ផ្ដើមព្រលឹមខ្លាំងតាំងពីម៉ោង៧ព្រឹក។ ប៉ុន្តែ សម្រាប់ជនជាតិខ្មែរនេះ គ្រាន់តែជាថ្ងៃធម្មតាមួយ ប៉ុណ្ណោះសម្រាប់ពួកយើង ។ ពួកយើងចូលចិត្តទៅពេលព្រឹកព្រលឹមដើម្បីចៀសវាងការតម្រង់ជួរក្រោមពន្លឺថ្ងៃក្តៅ ។

កាលពីថ្ងៃទី២៣ ខែកក្កដា នៅការិយាល័យបោះឆ្នោតក្នុងវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី មានការកកស្ទះចរាចរណ៍នៅម្តុំផ្លូវចូលសាលានៅចន្លោះម៉ោង៧ព្រឹក ដល់ម៉ោង៨ព្រឹក ដោយសារអ្នកបោះឆ្នោតចង់ទៅបោះឆ្នោតអោយបានលឿន ។នៅខាងក្នុងបរិវេណសាលារៀន បរិយាកាសមានភាពរស់រវើក។ ប្រជាជនមានភាពញញឹមញញែម ហើយថតរូបតាមទូរស័ព្ទដៃនៅមុខការិយាល័យបោះឆ្នោត ដោយ បង្ហាញស្នាមម្រាមដៃដែលប្រលាក់ទឹកខ្មៅរបស់ពួកគេ។

នៅម៉ោងប្រហែល ៧:00 ព្រឹក យើងចាប់ផ្តើមឃើញពេញនៅលើ Facebook, Instagram និង Telegram ការជូនដំណឹងពីមិត្តភ័ក្តិដែលបានបង្ហោះ ឬផ្ញើរូបថតបន្ទាប់ពីបោះឆ្នោត។ អ្នកខ្លះបានថតជាមួយគ្រួសារទាំងមូលតែម្តងក៏មាន ។ យើងស្ទើរតែមិនឃើញមានជួរវែងទេ នៅមុខការិយាល័យបោះឆ្នោតនីមួយៗ។ អ្នកខ្លះត្រូវឈរស្វែងរកឈ្មោះក្នុងបញ្ជីបោះឆ្នោតមុននឹងចូលបោះឆ្នោត ។ អ្នកខ្លះមិនធ្វើបែបនេះទេ ព្រោះពួកគាត់បានពិនិត្យមើលបញ្ជីជាមុនតាមរយៈកម្មវិធីទូរស័ព្ទរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

អ្នកបោះឆ្នោត អ្នកសង្កេតការណ៍ និងអ្នករៀបចំការបោះឆ្នោត សុទ្ធតែ មានអាកប្បកិរិយាប្រកបដោយសណ្តាប់ធ្នាប់ មាន ភាព ត្រជាក់ ហាក់ដូចជាពួកគេស៊ាំនឹងដំណើរការនេះរួចទៅហើយ ។ ដល់ម៉ោង ១:00 រសៀល ការិយាល័យបោះឆ្នោតកាន់តែមានមនុស្សតិចទៅៗ ដោយសារថា ជាង៧0% នៃអ្នកមានសិទ្ធិបោះឆ្នោតបានទៅបោះឆ្នោតរួចទៅ ហើយ មុនពេលដែលការិយាល័យបោះឆ្នោតត្រូវបិទនៅម៉ោង ៣:00 រសៀល។ ចំនួនអ្នកទៅបោះឆ្នោតបានកើនឡើងខ្ពស់ដល់ទៅ៨៤,៥៨% ដែលជាអត្រាខ្ពស់លើសពីការបោះឆ្នោតជាតិបួនលើកចុងក្រោយ ចាប់ពីឆ្នាំ ២០០៣។ យើងគ្មានឭរបាយការណ៍អំពី អំពើហិង្សាទាល់តែសោះ។ យើងមិនឃើញពលរដ្ឋមានក្រសែភ្នែកដែលពេញដោយ កំហឹង ការស្អប់ និងរើសអើងគ្នានោះទេ បើប្រៀបធៀបនឹងការបោះឆ្នោតឆ្នាំ២០១៣ និង ២០១៨។ កាលពីពេលនោះ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត នៅពេលដែលក្បួនហែរគណបក្សរបស់សមាជិកគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំងបានជួបគ្នាម្តងៗ យើងសង្កេតឃើញថា ពួកគេហាក់មានអារម្មណ៍ពេញដោយកំហឹង និងការស្អប់គ្នាទាំង សងខាង។ សម្រាប់ឆ្នាំនេះ យើងសង្កេតឃើញក្រសែភ្នែករបស់ពលរដ្ឋ ហាក់មានភាពត្រជាក់ និងស្រទន់ ។

កម្មករ និងពលរដ្ឋទូទៅ ត្រូវបានផ្តល់ថ្ងៃឈប់សម្រាកបន្ថែមនៅថ្ងៃច័ន្ទ។ ដូច្នេះ ពួកគេអាចត្រឡប់ទៅខេត្តកំណើតរបស់ពួកគេវិញនៅថ្ងៃសៅរ៍, ទៅបោះឆ្នោតថ្ងៃអាទិត្យ, ហើយត្រឡប់មកកន្លែងធ្វើការនៅក្នុងទីក្រុងវិញនៅថ្ងៃច័ន្ទ។ នាវេលាថ្ងៃត្រង់ ថ្ងៃច័ន្ទនៅលើផ្លូវជាតិលេខ ១ ដែលត ភ្ជាប់ខេត្តកណ្តាលព្រៃវែង និងខេត្តស្វាយរៀងមករាជធានីភ្នំពេញ ចរាចរណ៍បានចាប់ផ្តើមកកស្ទះ ។ នៅលើស្ពានអ្នកលឿង ដែលជាស្ពានវែងជាងគេក្នុងប្រទេសកម្ពុជា សាងសង់ដោយជំនួយរបស់ជប៉ុន ម៉ូតូជាច្រើនគ្រឿងបានធ្វើដំណើរត្រឡប់ចូលក្រុងវិញ។ អ្នកខ្លះឈប់ថតរូបចុងក្រោយរបស់ពួកគេ មុនពេលត្រឡប់ទៅធ្វើការវិញ។ អ្នកខ្លះបានឈប់សម្រាកមួយភ្លែត ហូបម្ជូរនៅលើស្ពាន ។ ពួកគេសម្រាកលំហែលើ ស្ពាន ហាក់បីដូចជាគ្មានរឿងអ្វីកើតឡើង ។ ឯប៉ូលីសវិញកំពុងមមាញឹកក្នុងការគ្រប់គ្រង ចរាចរណ៍នៅលើស្ពាន ហើយប៉ូលីសខ្លះក៏ឆ្លៀតបរិភោគអាហារថ្ងៃត្រង់របស់ខ្លួននៅលើ ស្ពានដែរ ។ ម៉ូតូខ្លះដឹកមនុស្ស ៣-៤ នាក់ ក្នុងនោះក៏មានក្មេងតូចៗ។ ពេលខ្លះយើងអាច ឃើញជើងតូចៗរបស់កុមារដេកសណ្តូកនៅចន្លោះកណ្តាលរវាងឪពុកម្តាយរបស់ពួកគេ។ ម៉ូតូរបស់យុវជនខ្លះ ដឹកមាន់ ទា និងអង្ករ ដែលឪពុកម្តាយពួកគេផ្តល់ឱ្យ ។

សម្រាប់អ្នកមានការងារធ្វើគេចូលចិត្តនិយាយលេងសើចតាម Facebook និងតាម បណ្ដាញសង្គមផ្សេងទៀត ដោយពួកគេបង្ហោះរូបថតញញឹមរបស់ពួកគេជាមួយនឹងចំណងជើងថា "ស្អែកធ្វើសំណង់ធម្មតា"។ វាមិនមែនមានន័យថា ពួកគេទាំងអស់គ្នាសុទ្ធតែធ្វើការក្នុងវិស័យសំណង់នោះទេ ប៉ុន្តែ នេះគឺជាពាក្យពេញនិយមសម័យថ្មី ដែលចង់ និយាយថា ថ្ងៃស្អែកគ្រាន់តែជាថ្ងៃធ្វើការធម្មតាមួយប៉ុណ្ណោះ ។

ប៉ុន្តែ សម្រាប់អ្នកនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ប្រហែលជាពួកគេមិនអាច មានថ្ងៃធ្វើការដូចធម្មតានោះទេ ។ សម្រាប់អ្នកដឹកនាំជំនាន់ថ្មី ពួកគេចាំបាច់ត្រូវរែកពន់ក្តីសង្ឃឹមរបស់ អ្នកបោះឆ្នោតផង និងរបស់ថ្នាក់ដឹកនាំជំនាន់មុនផង ដើម្បីបន្តនូវមរតកនៃការកសាងប្រទេសជាតិ តាមរយៈការពង្រឹងកាន់តែរឹងមាំនូវវប្បធម៌សន្តិភាព ប្រជាធិបតេយ្យដែលមានភាពអធ្យាស្រ័យផ្អែកលើផ្នត់គំនិតព្រះពុទ្ធសាសនាខ្មែរដែលចេះគោរពគ្នាទៅវិញទៅមក និងចេះរួមរស់ជាមួយគ្នាដោយសន្តិភាព និងការអភិវឌ្ឍសង្គមឱ្យកាន់តែ រីកចម្រើនថែមទៀត ខណៈពេលដែលកម្ពុជាឈានឆ្ពោះទៅរកសេដ្ឋកិច្ចដែលមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។

អ្នកសង្កេតការណ៍បរទេសខ្លះចោទសួរថា ហេតុអ្វីបានជាសមាជិកគណបក្សប្រជាជន កម្ពុជា មានភាពបុរេសកម្មខ្លាំង និងរំជើបរំជួលជាមួយនឹងការបោះឆ្នោត? ប្រហែលជាដោយសារថា ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជាថ្នាក់ដឹកនាំដែលទាមទារភាព ឥតខ្ចោះ និងមានការប្រុងប្រយ័ត្នខ្ពស់ ដោយមិនមើលស្រាលស្ថានការណ៍។ ពួកគាត់មិន មើលស្រាលគូប្រជែងឡើយ ហើយតែងតែប្រុងប្រយ័ត្នគ្រប់ពេលវេលា។ ហើយពួកគាត់ពិតជាគិតត្រឹមត្រូវ ។ ភាពប្រុងប្រយ័ត្នរបស់ពួកគាត់បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោត ទន្ទឹមនឹងអត្រាអ្នកទៅបោះឆ្នោតខ្ពស់ ទោះបីជាបក្សប្រឆាំងព្យាយាមរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីបំផ្លាញសន្លឹកឆ្នោត និងបំផ្លាញដំណើរការបោះឆ្នោតក៏ដោយ។

សម្រាប់អ្នកបោះឆ្នោត សន្លឹកឆ្នោតរបស់ពួកគេតំណាងឱ្យក្តីសង្ឃឹមសម្រាប់អនាគតកាន់តែល្អប្រសើរ ជាអនាគតដែលឈានឆ្ពោះទៅរកប្រទេសដែលមានវិបុលភាពខ្ពស់នៅឆ្នាំ ២០៥០ ជាមួយនឹងគុណភាពជីវិតកាន់តែល្អប្រសើរសម្រាប់ពលរដ្ឋ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ។ សម្រាប់អ្នកជំនួញវិញ ពួកគេបានធូរស្រាលចិត្តយ៉ាងខ្លាំងដោយដឹងថា ស្ថិរភាពរបស់កម្ពុជានៅតែមានភាពរឹងមាំ ។ សម្រាប់អ្នកជំនួញ អស្ថិរភាពនិងភាពមិនអាចព្យាករបាន គឺជាសត្រូវដ៏អាក្រក់បំផុតសម្រាប់ការប្រកបអាជីវកម្ម។

បន្ទាប់ពីការបោះឆ្នោតបីលើកចុងក្រោយគឺឆ្នាំ២០១៣, ២០១៨, និង ២០២៣, ការវិវត្តនៃព្រឹត្តិការណ៍ទាំងឡាយអាចប្រាប់យើងថា ប្រទេសកម្ពុជាមិនអាចទទួលយកបាននូវលទ្ធិប្រជាធិបតេយ្យបែបបស្ចិមប្រទេសដែលមានលក្ខណៈបុគ្គលនិយម និងអាត្មានិយម ហើយផលប្រយោជន៍សហគមន៍បែរជាមានទំងន់ស្រាលជាងផលប្រយោជន៍ និងសិទ្ធិបុគ្គលនោះទេ។

ប្រទេសកម្ពុជាមានវិធីផ្ទាល់ខ្លួនរបស់យើងក្នុងការប្រើគោលគំនិតលទ្ធិប្រជាធិបតេយ្យបែបបស្ចិមប្រទេសឱ្យសមស្របតាមបរិបទរបស់សង្គមកម្ពុជា។ នេះគឺមិនខុសអ្វីពីការណ៍ ដែលអាណាចក្រខ្មែរបានយកវប្បធម៌ឥណ្ឌាមកលាយបញ្ចូលគ្នាដើម្បីកសាងអរិយធម៌ ខ្មែរដែលមានភាពទោលឯករបស់ខ្លួននោះទេ ។ ខ្មែរបានបង្កើតអរិយធម៌ដោយឡែក របស់ខ្លួន ហើយគ្មានបរទេសណាមួយគិតថាជនជាតិខ្មែរដូចជនជាតិឥណ្ឌានោះទេ ។

ដូចគ្នានេះដែរ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនចាំបាច់ត្រូវចម្លងឱ្យដូចប្រជាធិបតេយ្យអាមេរិកនិងអឺរ៉ុបនោះទេ។ យើងមិនចាំបាច់ផ្លាស់ប្តូរអត្តសញ្ញាណរបស់យើងដើម្បីផ្គាប់ចិត្តនរណាម្នាក់នោះទេ។ កម្ពុជាគួរបន្តកសាងលទ្ធិប្រជាធិបតេយ្យដោយឈរលើមាគ៌ាសន្តិភាព និងភាព អធ្យាស្រ័យរបស់យើងផ្ទាល់តាមចិត្តគំនិតខ្មែរ និងការប្រៀនប្រដៅព្រះពុទ្ធសាសនា។

យើងមិនចាំបាច់ដុតអគារ ឡាន និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដើម្បីឱ្យគេទទួលស្គាល់ថា យើងមានលទ្ធិប្រជាធិបតេយ្យនោះទេ។ យើងមិនចាំបាច់ធ្វើត្រាប់តាមគេក្នុងការបំផ្លាញអគាររដ្ឋសភាកាពីតូលរបស់អាមេរិក ដុតទីក្រុងប៉ារីសទាំងមូល បំផ្ទុះគ្រាប់បែកនៅវិហារអ៊ីស្លាម គ្រឹស្ត និងជ្វីព ដុតគម្ពីកូរ៉ាន់ និងជំរុញការផ្សព្វផ្សាយលទ្ធិជ្រុលនិយម ការរើសអើងជាតិសាសន៍ ការប្រើអំពើហឹង្សាលើជនជាតិអាស៊ីនិងការជំរុញការស្អប់ខ្ពើមសាសនាអ៊ីស្លាម។ល។ ដើម្បីឱ្យគេទទួលស្គាល់ថា យើងមានសេរីភាពអស្ចារ្យនៅក្នុងការបញ្ចេញមតិនោះទេ ។

កម្ពុជាពិតជា មិនអាចយល់បានទេថា ការចោទប្រកាន់នរណាម្នាក់ថា ជាឃាតករ គឺជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។ កម្ពុជាពិតជាមិនអាចយល់បានទាល់តែសោះថា បន្ទាប់ពីមានការបាញ់សម្លាប់កុមារជារៀងរាល់ឆ្នាំនៅអាមេរិក សិទ្ធិកាន់កាំភ្លើងនៅតែត្រូវបានគេចាត់ទុកថាជាសិទ្ធិមនុស្ស។ ទាំងនេះ មិនមែនជាឥរិយាបថ និងគុណតម្លៃរបស់ខ្មែរទេ។ នេះមិនមែនជាសង្គមដ៏ឧត្តុង្គឧត្តម ដែលយើងកំពុងព្យាយាមកសាងនោះទេ។ យើងមានវិធី របស់ខ្មែរយើងនោះគឺប្រជាធិបតេយ្យ សន្តិភាពនិយមបែបខ្មែរ។

ស៊ឹម វីរៈ ទីប្រឹក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថាន ចក្ខុវិស័យអាស៊ី (AVI)

វិភាគអន្តរជាតិ៖ ចិន ដកតំណែងរដ្ឋមន្ត្រីការបរទេស លោក ឈិន កាង៖ តើមានន័យដូចម្ដេច?


FN (សិង្ហបុរី)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបញ្ចប់តួនាទីរដ្ឋមន្ត្រីការបរទេស ដែលលោកជាអ្នកតែងតាំងដោយផ្ទាល់ដៃ បន្ទាប់ពីបានឡើងកាន់តំណែង ជាប្រមុខការទូតចិនមិនទាន់ដល់ ៧ខែក្ដៅកៅអីស្រួលបួលផង។ ការសម្រេចចិត្តបែបនេះបានបង្កភាពភ្ញាក់ផ្អើលមួយ ដែលបន្សល់ទុកនូវសំណួរច្រើនជាងចម្លើយ ហើយមើលទៅគេប្រហែលជានឹងមិនអាចដឹងពីហេតុផលឡើយ បើចិនមិនព្រមនិយាយអ្វីសោះនោះ។

ការបញ្ចប់តួនាទីរបស់លោក ឈិន កាង (Qin Gang) កើតមានឡើង បន្ទាប់ពីលោកបានអវត្តមានយ៉ាងអាថ៌កំបាំង លើឆាកសាធារណៈអស់រយៈពេលជាង ១ខែ មកនេះ ដោយបណ្ដាលឱ្យមានពាក្យចចាមអារ៉ាម និងការសង្ស័យជាច្រើនពីជោគវាសនារបស់លោក ឈិន។ រហូតដល់កិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃអង្គារ ទី២៥ ខែកក្កដានេះ ទើបគណៈកម្មាធិការអចិន្ត្រៃយ៍សភាជាតិប្រជាជនចិនបានប្រកាសថាលោក វ៉ាង យី ជាអតីតរដ្ឋមន្ត្រីការបរទេសចិន និងបច្ចុប្បន្នជាមន្ត្រីកំពូលចិន នឹងឡើងមកកាន់តំណែងជារដ្ឋមន្ត្រីការបរទេសជំនួសលោក ឈិនវិញ។ សភាចិនមិនបានបញ្ជាក់ពីមូលហេតុអ្វីទាំងអស់ ចំពោះការសម្រេចចិត្តបញ្ចប់តំណែង លោក ឈិន ហើយក៏មិនទាន់ដឹងថាលោកកំពុងស្ថិតនៅទីណានោះដែរ។

លោក ឈិន មានអាយុ ៥៧ឆ្នាំ បានអវត្តមានពីកិច្ចប្រជុំ និងព្រឹត្តិការណ៍ការទូតសំខាន់ៗ ចាប់តាំងពីចុងខែមិថុនាមកម្ល៉េះ និងបានបង្កឱ្យមានពាក្យចចាមអារ៉ាមទាំងនៅក្នុងស្រុក និងក្រៅស្រុកថាតើមានអ្វីបានកើតឡើងលើរូបលោក។ ក្នុងនោះ មានពាក្យចចាមអារ៉ាមខ្លះថាលោក ឈិន មានរឿងអាស្រូវស្នេហា រីឯខ្លះទៀតថាលោកកំពុងប្រឈមមុខនឹងការស៊ើបអង្កេតមួយ។

ក្រសួងការបរទេសចិន ធ្លាប់បានលើកឡើងពីហេតុផលបញ្ហាសុខភាព មកពីបញ្ជាក់ពី អវត្តមានរបស់លោក ឈិន ពីកិច្ចប្រជុំកំពូលអាស៊ានថ្នាក់រដ្ឋមន្ត្រីការបរទេសក្នុងប្រទេសឥណ្ឌូណេស៊ីកាលពីដើមខែកក្កដានេះ។ លោក វ៉ាង យី ដែលមានអាយុ ៦៩ឆ្នាំ គឺជាសមាជិកម្នាក់ ក្នុងចំណោមសមាជិក ២៤រូបនៃការិយាល័យនយោបាយនៃគណបក្សកុម្មុយនិស្ដចិន និងបានកាន់តំណែងជារដ្ឋមន្ត្រីការបរទេសចិន ចាប់ពីដើមឆ្នាំ២០១៣ រហូតដល់ខែធ្នូ ឆ្នាំ២០២២។

លោក វ៉ាង បានក្លាយជាមន្ត្រីការទូតកំពូលរបស់ចិន នៅពេលដែលលោកក្លាយជាសមាជិកការិយាល័យនយោបាយកាលពីខែតុលា ឆ្នាំដដែល ក្នុងនាមជា អ្នកឯកទេសដឹកនាំកិច្ចការការបរទេស។ ក្នុងប្រព័ន្ធនយោបាយចិន រដ្ឋមន្ត្រីការបរទេសមិនមែនជាឋានៈការទូតខ្ពស់ជាងគេបំផុតនោះទេ ពោលគឺតំណែងនេះ ស្ថិតនៅក្រោមមន្ត្រីការទូតកំពូលរបស់ចិន ហើយសព្វថ្ងៃ លោក វ៉ាង យី កំពុងកាន់តំណែងនេះក្នុងនាមជានាយកការិយាល័យគណៈកម្មការមជ្ឈិមកិច្ចការ ការបរទេសរបស់បក្ស។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ក៏មិនបានលើកឡើងនោះដែរពីការកែប្រែ ឬផ្លាស់ប្ដូរតួនាទីបក្សរបស់លោក វ៉ាង យី ដោយគ្រាន់តែឱ្យដឹងថាលោកនឹងកាន់តួនាទីក្នុង ការិយាល័យនយោបាយ និងក្រសួងការបរទេសចិន ក្នុងពេលដំណាលគ្នា។ ការកាន់តំណែងព្រមគ្នាបែបនេះគឺធ្លាប់តែធ្វើឡើងអំឡុងពេលផ្ទេរតួនាទីរវាង មន្ត្រីចាស់ និងមន្ត្រីថ្មីតែប៉ុណ្ណោះចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក។ បើតាមក្រុមអ្នកវិភាគនយោបាយ ការវិលត្រឡប់មកវិញរបស់លោក វ៉ាង យី ទំនងគ្រាន់តែ ជាការតែងតាំងបណ្ដោះអាសន្ន ដើម្បីទុកពេលឱ្យលោក ស៊ី ជិនពីង និងមន្ត្រីកំពូលដទៃទៀត រកមនុស្សផ្សេងដែលស័ក្តិសមមកជំនួសសម្រាប់រយៈពេលវែង។

លោក Jude Blanchette ជាអ្នកវិភាគលើបញ្ហាពាក់ព័ន្ធនឹងចិន មកពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បានកត់សម្គាល់ថាការដកតំណែងលោក ឈិន មិនអាចត្រូវបានបកស្រាយថាជាការថយចុះនៃអំណាចរបស់លោក ស៊ី ជិនពីងនោះទេ ហើយការពិតដែលបច្ចុប្បន្ន លោក ឈិន នៅតែរក្សាតំណែងមួយចំនួននៅក្នុងបក្ស និងរដ្ឋាភិបាល បានបញ្ជាក់ថាវាប្រហែលជាមានបញ្ហាផ្ទៃក្នុងមួយចំនួន នៅមិនទាន់ត្រូវបានដោះស្រាយ។ តួយ៉ាង ការអានសេចក្ដីសម្រេចរបស់សម័យប្រជុំគណៈកម្មាធិអចិន្ត្រៃយ៍សភាជាតិប្រជាជនចិនដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន មិនបានលើកឡើងពីការផ្លាស់ប្ដូរ តួនាទីលោក ឈិន ក្នុងនាមជាទីប្រឹក្សារដ្ឋចិននោះឡើយ។

លើសពីនេះទៅទៀត អាជ្ញាធរបក្សកុម្មុយនិស្ដចិន ក៏មិនបានប្រកាសនោះដែរពីការផ្លាស់ប្ដូរតួនាទីណាមួយរបស់លោក ឈិន ដែលជាសមាជិកម្នាក់ក្នុងចំណោម ទាំង២៥រូប នៃគណៈកម្មាធិការមជ្ឈិមរបស់បក្ស ដែលរូបលោកបានចូលរួមកាលពីខែតុលា ក្នុងពេលនៅកាន់តំណែងជាអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក នោះឡើយ។ យ៉ាងណាក៏ដោយ បើតាមលោក Blanchette «នយោបាយការបរទេសទាំងមូលរបស់ចិនទំនងជាមិនមានការប្រែប្រួលអ្វី ដោយសារតែការដក តំណែងលោក ឈិន នោះទេ ដ្បិតតំណែងរបស់លោក ឈិន គ្រាន់តែចាំអនុវត្តតាមការសម្រេចចិត្តរបស់លោក ស៊ី ជិនពីង តែប៉ុណ្ណោះ»។

គួរបញ្ជាក់ថា ដោយសារតែត្រូវបានគេចាត់ទុកថាជាមនុស្សជំនិតម្នាក់របស់លោក ស៊ី ជិនពីង លោក ឈិន កាង បានឡើងតំណែងយ៉ាងឆាប់រហ័ស សឹងតែគ្មាន មន្ត្រីចិនរូបណាអាចធ្វើដូចជាគាត់នោះទេ។ លោក ឈិន ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន ក្នុងឆ្នាំ២០២១ បើទោះជាលោកគ្មាន បទពិសោធន៍ផ្លូវការក្នុងការដោះស្រាយបញ្ហាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកដោយផ្ទាល់ក៏ដោយ មុននឹងលោកចូលរួមក្នុងគណៈកម្មាធិកមជ្ឈិម និងត្រូវ ដំឡើងតំណែងជារដ្ឋមន្ត្រីការបរទេសកាលពីចុងឆ្នាំ២០២២។

នៅក្នុងប្រព័ន្ធនយោបាយចិន បញ្ហាសុខភាពតែងតែត្រូវបានគេយកមកសំអាងជាហេតុផលនៃអវត្តមានរបស់មន្ត្រីជាន់ខ្ពស់ណាម្នាក់។ ជាឧទាហរណ៍៖ អតីតមេប៉ូលិសចិន លោក Wang Lijun ក្នុងទីក្រុង Chongqing បានបាត់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០១២ ហើយមន្ត្រីប្រចាំក្រុងនេះបាននិយាយថាលោកបាន សម្រាកវិសម្សកាល ដើម្បីបន្ធូរភាពតានតឹងដោយសារប្រឹងធ្វើការខ្លាំងពេក។ ប៉ុន្តែ ក្រោយមក អតីតមេប៉ូលិសចិនរូបនេះស្រាប់តែត្រូវបានគេរាយការណ៍ថា បានរត់ភៀសខ្លួនចូលស្ថានកុងស៊ុលអាមេរិក ប្រចាំទីក្រុង Chengdu ដើម្បីស្វែងរកសិទ្ធិជ្រកោន។ ដូច្នេះបើចិនមិនព្រមហើបមាត់និយាយទេ នោះគេក៏ប្រហែល ជានឹងអាចដឹងនោះដែរថាតើមានរឿងអ្វីកើតឡើងលើលោក ឈិន កាង៕ 

អ្នកវិភាគចៅចាក់ស្មុក៖ បណ្តារដ្ឋបរទេសមួយចំនួនដែលតែងតែនៅពីក្រោយខ្នងក្រុមប្រឆាំង បានវាយតម្លៃទាបចំពោះឆន្ទៈបោះឆ្នោតប្រជាពលរដ្ឋកម្ពុជា គឺស្មើនឹងការបន្ទាបបន្ថោកកិត្តិយសខ្លួនឯង

 


(ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅក្រោមបរិយាកាសអហិង្សា ស្ងប់ស្ងាត់ និងមានភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ អាចទទួលយកបាន។ ពលរដ្ឋជាង ៨,២ លាននាក់ស្មើ ៨៤,៥៨% បានចេញទៅបោះឆ្នោតបំពេញកាតព្វកិច្ចជាពលរដ្ឋល្អដែលអត្រានៃការចូលរួមដ៏ខ្ពស់នេះជាការបង្ហាញពីដំណើរការប្រជាធិបតេយ្យដ៏រស់រវើកនៅកម្ពុជា។

នេះគឺជាការកត់សម្គាល់ជារួមរបស់អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិជិត ១០ម៉ឺននាក់ដែលបានចុះមកសង្កេតការណ៍ដោយផ្ទាល់លើដំណើរការបោះឆ្នោត។ ចំណែកប្រជាពលរដ្ឋខ្មែរបានបង្ហាញនូវស្នាមញញឹម និងគ្មានភាពភ័យខ្លាចក្នុងការបញ្ចេញមតិតាមរយៈការបោះឆ្នោតនិងគូសសន្លឹកឆ្នោតរបស់ខ្លួនជូនដល់គណបក្សដែលពួកគាត់ស្រឡាញ់ ពេញចិត្តនិងជឿជាក់។

នេះគឺជាការពិតដែលកើតជាក់ស្តែងនៅលើទឹកដីកម្ពុជា ប៉ុន្តែបណ្តារដ្ឋបរទេស និងអង្គការអន្តរជាតិមួយចំនួនដែលមាននិន្នាការគាំទ្រនិងឧបត្ថម្ភក្រុមប្រឆាំងជ្រុលនិយម ​មិនបានបញ្ជូនអ្នកសង្កេតការណ៍មកផងនោះ បានចេញសេចក្តីថ្លែងការណ៍ដែលបានរៀបចំទុកជាមុនរបស់ខ្លួន ធ្វើដូចមែនទែន និងធ្វើដូចខ្លួនមានអ្នកសង្កេតការណ៍នៅលើទីវាលអ៊ីចឹង។

ពួកគេធ្វើសោកនាដកម្មលើដំណើរការប្រជាធិបតេយ្យនៅកម្ពុជាដោយទុច្ចរិតបំផុត ដោយធ្វើជាមើលមិនឃើញនូវភាពត្រឹមត្រូវ យុត្តិធម៌និងតម្លាភាពនៃដំណើរការនីតិវិធីបោះឆ្នោតដែលមានភាពល្អប្រសើរនៅកម្ពុជាឡើយ បែរជាចេញសេចក្តីថ្លែងការណ៍លាបពណ៌បែបអវិជ្ជមានលើដំណើរការបោះឆ្នោតនៅកម្ពុជាតាមរបៀបវារៈដែលបានរៀបចំទុក និងបង្កឱកាសគាំទ្រក្រុមប្រឆាំងជ្រុលនិយម ក្រឡុកស្ថានការណ៍ ដើម្បីអនុញ្ញាតឱ្យក្រុមខ្លួនលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

ពួកគេមិនបានគោរពឆន្ទៈប្រជាពលរដ្ឋខ្មែរជាង ៨,២លាននាក់ ដែលចេញទៅបោះឆ្នោតឡើយ និងមិនបានផ្តល់តម្លៃលើភាពចាស់ទុំនយោបាយរបស់ពលរដ្ឋខ្មែរទេ និងជម្រើសប្រជាពលរដ្ឋខ្មែរក្នុងការជ្រើសរើសមេដឹកនាំខ្លួនឡើយ។ ដោយមិនខ្វល់នឹងអ្វីទាំងអស់ ពួកគេបានអនុវត្តនូវផែនការរបស់ខ្លួនដោយរៀបចំសេចក្តីថ្លែងការណ៍ទុកជាមុនដើម្បីលើកឡើងនូវទំនាស់ដែលពួកគេចិញ្ចឹមទុក៖ ទី១-ទាមទារឱ្យដោះលែងជនក្បត់ជាតិ កឹម សុខា។ ទី២-គាំទ្រគណបក្សមួយដែលមានកំហុសផ្នែកផ្លូវច្បាប់ មិនមានឯកសារគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងការបោះឆ្នោតតាមនីតិវិធីច្បាប់ដោយនិយាយថាការបោះឆ្នោតមិនប្រជាធិបតេយ្យ មិនសេរី និងត្រឹមត្រូវដោយសារតែគ្មានវត្តមានបក្សប្រឆាំង ភ្លើងទៀនដែលមានជនក្បត់ជាតិ សម រង្ស៊ី ដឹកនាំពីក្រោយខ្នង និងទី៣-បន្ទាប់តម្លៃនៃសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរដែលបានបង្ហាញតាមរយៈសន្លឹកឆ្នោតរបស់ខ្លួន។ ឆន្ទៈពលរដ្ឋ ៨៤,៥៨% គឺជាសំឡេងដ៏ច្រើនលើសលុបក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ។

សូម្បីបណ្តាប្រទេសដែលបានចេញសេចក្តីថ្លែងការណ៍ក៏គ្មានអត្រាចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនច្រើនដូច្នេះដែរ។ ពួកគេបានប្រមាថលើឆន្ទៈប្រជាពលរដ្ឋខ្មែរ និងការឱ្យតម្លៃទាបលើសិទ្ធិសេរីភាពនៃប្រជាពលរដ្ឋកម្ពុជា។ គេក៏អាចឱ្យតម្លៃទាបលើលទ្ធិប្រជាធិបតេយ្យនៃបណ្តាប្រទេសទាំងនោះដែរ។ សូមបណ្តារដ្ឋបរទេសនិងអង្គការអន្តរជាតិទាំងឡាយ រួមនឹងអ្នកកាសែតបរទេសត្រូវដឹងថា ការបោះឆ្នោតមុនៗដែលមានការលូក ដៃចូលរបស់បរទេសតាមរយៈបក្សប្រឆាំងគឺបានធ្វើឱ្យប្រជាពលរដ្ឋមានក្តីកង្វល់ ព្រួយបារម្ភព្រោះដោយសារតែការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម។

សូម្បីតែក្មេងមិនទាន់គ្រប់អាយុ ក៏ក្រុមប្រឆាំងជ្រុលនិយមត្មិះតិដៀលដែរ ដែលមនោគមវិជ្ជានេះបំបែកបំបាក់ជាតិ និងបង្កភាពរញ៉េរញ៉ៃក្នុងដំណើរការប្រជាធិបតេយ្យនេះគឺជាមេរៀនដែលក្រុមបស្ចឹមប្រទេសផ្តល់ឱ្យក្រុមប្រឆាំង។

ការបោះឆ្នោតដែលមានការជ្រៀតជ្រែករបស់ពួកបស្ចឹមប្រទេស ធ្វើឱ្យមានបញ្ហា។ នេះមិនមែនជាអ្វីដែលពលរដ្ឋខ្មែរចង់បានឡើយ! ពលរដ្ឋខ្មែរចង់បានការបោះឆ្នោតមួយដែល មានភាពល្អប្រសើរដូចឆ្នាំ ២០២៣ នេះ បោះឆ្នោតហើយ គ្មានបាតុកម្ម គ្មានការបង្កហិង្សា និងញុះញង់បំបែកបំបាក់ជាតិពីក្រុមប្រឆាំង តែក្រោយការបោះឆ្នោត​ ពលរដ្ឋដើរកម្សាន្តសប្បាយ ក្រោយការបោះឆ្នោតដំណើរការប្រទេសជាតិប្រព្រឹត្តទៅជាប្រក្រតី និងអ្វីៗដំណើរការធម្មជាតិដូចពេលនេះ ពលរដ្ឋប្រកបការងារធម្មតា និងសប្បាយរីករាយជាមួយការបោះឆ្នោតដែលពោរពេញដោយប្រជាធិបតេយ្យ សេរី និងត្រឹមត្រូវ។

ដូច្នេះ បណ្តារដ្ឋបរទេសមួយចំនួនដែលតែងតែនៅពីក្រោយខ្នងក្រុមប្រឆាំង បានវាយតម្លៃទាបចំពោះឆន្ទៈបោះឆ្នោតប្រជាពលរដ្ឋកម្ពុជានៅពេលនេះ គឺស្មើនឹងការបន្ទាបបន្ថោកកិត្តិយសខ្លួនឯង៕

ដោយចៅចាក់ស្មុក

រាជធានីភ្នំពេញ, ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣