Monday, February 01, 2016

ក្រសួង​ការងារ និងក្រសួង​អប់រំ កំពុង​ប្រឹងប្រែង​តម្រង់ទិស សិស្សវិទ្យា​ល័យឲ្យចាប់​ជំនាញ​សិក្សា ចំតម្រូវការ​ទីផ្សារការ​ងារ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជជីវៈ បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយបានចាត់មន្ត្រីជំនាញចុះ តម្រង់ទិសវិជ្ជជីវដល់សិស្សថ្នាក់ទី១២ ទូទាំងរាជធានី ចំនួន៣៤វិទ្យាល័យ ដែលគ្រោងនឹងមានសិស្សចំនួន ៧៨០០នាក់ ចូលរួម។
គោលបំណងនៃការចុះ ទៅតម្រង់ទិសនៅតាមវិទ្យាល័យនេះ គឺដើម្បីឲ្យសិស្សានុសិស្ស បានដឹងអំពីស្ថានភាពការងារបច្ចុប្បន្ន និងទៅអនាគត ដែលស្ថានភាពសិក្សារបស់សិស្សនិស្សិតនៅថ្នាក់ឧត្តមសិក្សា នៅផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នឹងតម្រង់ទិសដល់ពួកគាត់ថា តើគួររៀនជំនាញណាមួយ ឲ្យត្រូវតាមការងារទីផ្សារ និងចំណងចំណូលចិត្តរបស់ខ្លួន ជៀសវាងការចំណាយវេលា និងថវិកា ហើយពិបាករកការងារធ្វើទៀត។
បច្ចុប្បន្ននេះនិស្សិតភាគច្រើន ចូលចិត្តរៀនខាងផ្នែក ពាណិជ្ជកម្ម គណនេយ្យ សេដ្ឋកិច្ច ធនាគារ ទីផ្សារ គ្រប់គ្រងជាដើម ដែលទីផ្សារការងារត្រូវការត្រូវការតិចតួច ប៉ុន្តែផ្នែកបច្ចេកទេស វិញ គឺទីផ្សារការងារត្រូវការច្រើន តែពួកគាត់ចូលរៀន ក្នុងផ្នែកនេះតិចតូចនៅឡើយ។

បញ្ជាក់ឲ្យដែរថា រហូតមកដល់ពេលនេះ ក្រុមការងារក្រសួងទាំងពីរ បានចុះផ្សព្វផ្សាយអប់រំនូវវិទ្យាល័យចំនួន ១៣ រួចហើយ ដែលមានសិស្សចូលរួមប្រមាណ ៣ពាន់នាក់ នៅសល់វិទ្យាល័យមួយចំនួនទៀត ក្រុមការងារក្រសួងទាំងពីរ ក៏កំពុងធ្វើការផ្សព្វផ្សាយអប់រំបន្ត។ នៅក្នុងការចុះអប់រំតាមវិទ្យាល័យទាំងនោះ សិក្សានុសិស្ស បានចោទសួរសំណួរទៅកាន់មន្ត្រី ប្រកបដោយក្ដីយកចិត្តទុកដាក់ ព្រោះពួកគេយល់ឃើញថា នេះជាប្រយោជន៍សម្រាប់អនាគតរបស់ពួកគេ៕






បណ្ឌិត ហ៊ុន ម៉ាណែត៖ តួនាទីរបស់កងទ័ព គឺការពារជាតិ ថែរក្សាសន្តិភាព និងលះបង់គ្រប់យ៉ាង ដើម្បីប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាចុងសប្តាហ៍កន្លងទៅនេះ បានអញ្ជើញជាវាគ្មិនកិត្តិយស នៅក្នុងសន្និបាតបញ្ញាវន្តពិភពលោក ដោយបានធ្វើបឋកថាស្តីពី «ការចូលរួមរបស់កងទ័ព នៅក្នុងការការពារជាតិ និងអភិវឌ្ឍសង្គម» ដែលលោកបានលើកឡើងថា ការកសាងជាតិ គឺសំដៅលើដំណើការកសាង ហេដ្ឋារចនាសម្ព័ន្ធ និងការកសាងអត្តសញ្ញាណជាតិ ដោយអំណាចរដ្ឋ ហើយជាការប្រមូលកម្លាំងជាធ្លុងមួយ ដើម្បីថែរក្សាស្ថេរភាពសង្គម ជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍប្រទេសឱ្យ មានការរីកចម្រើនយ៉ាងឆាប់រហ័ស។
ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តួនាទីរបស់កងទ័ព គឺការពារជាតិ ថែរក្សាសន្តិភាព ចូលរួមអភិវឌ្ឍជាតិ និងលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋព្រោះថា សង្គ្រាមដែលបានសម្លាប់ជីវិតមនុស្ស ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធភាពរងទុក្ខវេទនា របស់ប្រជាពរដ្ឋកម្ពុជា និងភាពអសន្តិសុខ ដែលកើតមាននៅក្នុងប្រទេសមួយចំនួន បានធ្វើឱ្យមនុស្សស្គាល់ ពីតម្លៃសន្តិភាពនៅកម្ពុជា។
បើតាមការបញ្ជាក់របស់លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័នអប់រំ IDP បានឱ្យដឹងថា គោលបំណងនៃការរៀបចំសន្និបាត បញ្ញាវន្តពិភពលោកលើកទី២នេះឡើង ក្នុងគោលបំណងប្រមូលផ្តុំវាគ្មិនសំខាន់ៗ បញ្ញាវន្តដែលបានបញ្ចប់ការសិក្សា នៅក្នុងប្រទេសនិងក្រៅប្រទេស ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ នៅក្នុងការអភិវឌ្ឍសង្គមជាតិ។
សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលសន្និបាតបញ្ញាវន្តពិភពលោក ត្រូវបានរៀបចំឡើងដោយស្ថាប័នអប់រំ IDP នៅសណ្ឋាគារ Intercontinental រយៈពេលមួយថ្ងៃកន្លះ ដោយផ្តោតលើប្រធានបទចំនួន១២ ដែលធ្វើបឋកថា ដោយមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល កម្ពុជា និងបទបង្ហាញពីសំណាក់វាគ្មិនសំខាន់ៗ ព្រមទាំងមានការចូលរួមពី តំណាងអង្គការសមាគមជាតិ អន្តរជាតិ ក្រុមហ៊ុន និង បញ្ញាវន្តជាតិ អន្តរជាតិប្រមាណ៥០០នាក់៕






បទយក​ការណ៍​ស្តីពី​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស​យាន​យន្តនៅ​សាលា​បច្ចេក​ទេស និង​រោង​ជាង JVC (171)






សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការបំផ្លាញសន្តិភាពវាងាយស្រួល តែការកសាងសន្តិភាព និងថែរក្សាសន្តិភាពគឺជាកិច្ចការដ៏លំបាក

នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ Facebook Page របស់សម្តេច បានសរសេរសារមួយ និងបន្តបង្ហោះជាមួយរូបភាពជាច្រើនសន្លឹក ស្តីពីសកម្មភាពដែលសម្តេច អញ្ជើញទៅពិនិត្យសួនច្បារ និងហាត់ប្រាណជាមួយបងប្អូនប្រជាពលរដ្ឋ, ថតរូបជាមួយប្រជាពលរដ្ឋ និងបានពិសារនំបញ្ចុក និងផ្លែខ្នុរ និង បានពរចៅៗមួយចំនួនដោយក្តីស្រឡាញ់កាលពីពេលថ្មីៗនេះ។

នៅក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ការតស៊ូរបស់សម្តេច ដើម្បីរំដោះជាតិមាតុភូមិចេញពីរបប ប៉ុល ពត និងដឹកនាំកម្ពុជាស្វែងរកសុខសន្តិភាព ជាពិសេសគឺនយោបាយឈ្នះៗ បានធ្វើឱ្យកម្ពុជាមានសន្តិភាពទាំងស្រុង។

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ថែមទៀតថា ទោះជាជីវិតរបស់សម្តេច ពោរពេញដោយទុក្ខសោកស្ទើរស្លាប់ស្ទើររស់ តែពិតជាមានមោទនភាពដែលបានចូលរួមរំដោះប្រជាជនចេញពីរបប ប៉ុល ពត ដឹកនាំការស្វែងរកសន្តិភាព ជាពិសេសនយោបាយឈ្នះៗ ដែលធ្វើឱ្យកម្ពុជាមានសន្តិភាពទាំងស្រុង ដែលផ្តល់ឱកាសសំរាប់ការអភិវឌ្ឍប្រទេស និយាយរួមនិងរាជធានីភ្នំពេញនិយាយដោយឡែក។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលតែងផ្តល់នូវការគាំទ្រ និងស្រឡាញ់រាប់អានចំពោះសម្តេច ហើយសម្តេចក៏បានសុំទោសបងប្អូនមួយចំនួន ដែលចង់ថតរូបជាមួយ តែមិនបានថតដោយមនុស្សច្រើនពេក។ សម្តេច ក៏បានអំពាវនាវ ដល់ជនរួមជាតិទាំងអស់ ឱ្យបន្តរួមដំណើរក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត៕





ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អំពាវនាវថែរក្សាឱ្យបាននូវអនាម័យបរិស្ថានស្អាត និង គ្មានទឹកសំណល់ហូរចូលសមុទ្រ

នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ មានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយបទដ្ឋានគតិយុត្តក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងផែនការរៀបចំកែលម្អតំបន់ឆ្នេរខ្សាច់ខេត្តព្រះសីហនុ ដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាពឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក) ឯកឧត្តម ថោង ខុង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.អ.ឆ.ក និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន គ.អ.ឆ.ក។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ដើម្បីឱ្យឆ្នេរសមុទ្រខេត្តព្រះ សីហនុ ក៏ដូចជាខេត្តនៅតាមបណ្តោយឆ្នេរចំនួនបីទៀតអាចរក្សាបាននូវតម្លៃនៃសម្រស់ឆ្នេរ តម្លៃសេដ្ឋកិច្ច និងអាចរក្សាបាននូវទីកន្លែងប្រកបមុខរបរការងារជូនប្រជាពលរដ្ឋ ឆ្នេរសមុទ្រកម្ពុជាត្រូវតែរក្សាឱ្យបាននូវ អនាម័យបរិស្ថានស្អាត និងគ្មានទឹកសំណល់ហូរចូលសមុទ្រ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងបរិស្ថាន ក៏មានការប្តេជ្ញារខ្ពស់ក្នុងការពង្រឹងប្រសិទ្ធភាពលើការប្រមូលសំរាម ការគ្រប់គ្រង់ប្រព័ន្ធលូ ដោយផ្ទេរមុខងារនៃការគ្រប់គ្រងសំណល់រឹង រាវមកដល់មូលដ្ឋានថ្នាក់ក្រុង ស្រុក ខណ្ឌ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសំណូមពរដល់អាជីវករ ប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមក្នុងការសំអាតអនាម័យបរិស្ថានឆ្នេរឱ្យបានល្អ ព្រោះបើឆ្នេរស្អាត ទឹកសមុទ្រគ្មានការបំពុល នោះក៏នឹងផ្តល់លទ្ធភាពកាន់តែខ្ពស់ដល់បងប្អូនប្រជាពលរដ្ឋក្នុងការប្រកបមុខរបរ រកស៊ីប្រចាំថ្ងៃផងដែរ៕






សម្តេចចៅហ្វាវាំង គង់ សំអុល ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្ដ្រីរាជការ នៅក្រុងកំពង់ឆ្នាំង

កាលពី​ព្រឹកថ្ងៃទី៣០  ខែមករា ឆ្នាំ២០១៦ សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្រ្ត ខេត្តកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅក្រសួង ព្រះបរមរាជវាំង បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងមន្រី្ដរាជការ ប្រមាណ ១៦០០នាក់ នៅក្រុងកំពង់ឆ្នាំង ក្នុងគោលបំណងផ្ដល់ការលើកទឹកចិត្ដនិងយកចិត្ដទុកដាក់ពីសុខទុក្ខពីជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។
សម្ដេចចៅហ្វាវាំង គង់ សំអុល បានបញ្ជាក់ថា ក្នុងនាមជាប្រធានក្រុម ការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង តែងតែបានយកចិត្តទុកដាក់ជានិច្ច និងគិតគួរពីសុខទុក្ខ របស់ បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចូលរួម​ចំណែកយ៉ាងធំធេង ដល់ការកសាង និងអភិវឌ្ឍន៍ឱ្យមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ។ សម្តេច បានចូលរួមកសាង នូវសមិទ្ធផលនានាជាច្រើននៅតាមបណ្ដា ខេត្ត ស្រុក ខណ្ឌ  គ្រប់ភូមិ  សហគមន៍ ដើម្បីផ្តល់សេចក្ដិសុខ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបប្រកបកមុខរបផ្សេងៗបានស្រួល  និងការរស់នៅដោយសុខដុមរមនា។
ក្នុងឱកាសនោះ សម្តេចចៅហ្វាវាំង ក៏បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋ និងមន្ដ្រីរាជការត្រូវយកចិត្ ដទុកដាក់ពីជីវភាព និងចូលរួមលើកកម្ពស់ សុខភាព ពិសេសចូលរួមជាមួយរាជរដ្ឋាភិបាល ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានទាំងអស់គ្នា។

សម្ដេចចៅហ្វាវាំង គង់ សំអុល បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំ ប្រទេសជាតិឆ្ពោះទៅរកសុខសន្តិភាព និង ការអភិវឌ្ឍន៍គ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសធានាបាននូវស្ថិរភាពនយោបាយ ពន្លត់ សង្រ្គាមរាំរ៉ៃបាន ទាំងស្រុងនៅកម្ពុជា៕




ឯកឧត្តម ហោ ណាំហុង ណែនាំឱ្យឯកអគ្គរាជទូតនិងអគ្គកុងស៊ុល យកចិត្តទុកដាក់អនុវត្តន៍ការងារឱ្យបានល្អ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ​បានប្រជុំជាមួយឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជាទាំងអស់កាលពីព្រឹក  ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួង។ ឯកឧត្តម ហោ ណាំហុង បានជំរុញ ដល់ឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជា ដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស ទាំងអស់ត្រូវប្រឹងប្រែងបង្កើន សកម្មភាពការងារដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ និង ដោះស្រាយរាល់បញ្ហារបស់ពលករខ្មែរ​នៅក្រៅ ប្រទេស។ ​
នៅក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើការណែនាំ​ឱ្យ​ឯកអគ្គរាជ​ទូត/អគ្គកុងស៊ុល ទាំងអស់យកចិត្តទុកដាក់អនុវត្តន៍ឱ្យបានល្អនូវការងារសំខាន់ មួយ​ចំនួនខាងក្រោមនេះ៖ ត្រូវយកចិត្តទុក ដាក់តាមដានសភាពការណ៍នៅក្នុងប្រទេស ពិសេសគឺ Facebook និង​​ Website របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងរបស់ក្រសួង ការបរ​ទេស និងសហ​ប្រតិបត្តិការអន្តរជាតិឱ្យបានជាប់ជា​រៀង​រាល់​​ថ្ងៃ។​
ព្រមទាំងយកចិត្តទុកដាក់តាមដានរាល់ការផ្សាយព័ត៌មានទាក់ទងនឹងកម្ពុជារបស់ប្រព័ន្ធ ឃោសនាជាតិ និងបន្តធ្វើការផ្សព្វផ្សាយពីការរីកចម្រើនលើគ្រប់វិស័យក្នុងកិច្ចអភិវឌ្ឍន៍ ប្រទេស។ យកចិត្តទុក ដាក់ដល់ ការការពារ និងជួយឱ្យបានជាអតិបរមានូ​វរាល់បញ្ហារបស់​ពលរដ្ឋកម្ពុជា ពិសេសគឺពលករ ទាំងស្របច្បាប់ និងមិនស្របច្បាប់ នៅប្រទេសថៃ/ នៅសាធារណរដ្ឋកូរ៉េ ហើយនិង​បញ្ហាស្ត្រីខ្មែរនៅប្រទេសម៉ាឡេស៊ី និងប្រទេស​ចិនជាអាទិ៍៖ នៅប្រទេសថៃ ត្រូវបន្តជំរុញឱ្យអាជ្ញាធរថៃផ្តល់ប័ណ្ណ ការងារ (Work Permit) និង​ទិដ្ឋាការ​ស្នាក់នៅដល់ពលករ​ខ្មែរ ដោះស្រាយរាល់ការរំលោភបំពានផ្សេងៗ​របស់និយោជក​មក​លើ​ពលករ​ ខ្មែរផ្តល់ការគាំទ្រ​ផ្នែក​​​ច្បាប់និងការ ផ្តល់មេធាវី​ក្នុង​ករណីឡើងតុលាការ ការទាមទារសំណង​ផ្សេងៗ សម្រួល​  កា​រ​​​​ធ្វើ​​មាតុភូមិ​និវត្តន៍​។ល។ រីឯនៅប្រទេសកូរ៉េ ត្រូវបន្តចុះសួរសុខទុក្ខពលករ ហើយដោះស្រាយនូវរាល់​បញ្ហា ដែលពលករជួបប្រទះ។
ចំណែកនៅប្រទេសចិន ត្រូវបន្តសហការជាមួយអាជ្ញាធរចិនជួយសង្គ្រោះ​និងរៀបចំការធ្វើ​ មាតុភូមិនិវត្តន៍​របស់ស្រ្តីខ្មែរដែលរងគ្រោះដោយសារ​ការជួញដូរស្រ្តី ហើយនៅប្រទេសម៉ាឡេស៊ី ត្រូវបន្តការការពារផល ប្រយោជន៍ស្រ្តីខ្មែរដែលទៅធ្វើ​ការជា​អ្នកបម្រើតាមផ្ទះ ដូចជា​ការ​បង្ខំឱ្យធ្វើការងារហួសកំណត់ការបំពាន​លើ  រាង​កាយ ការផ្តល់ប្រាក់​បៀវត្ស​រ៍មិនបានត្រឹមត្រូវ និងទៀងទាត់តាមការ កំណត់ ការ​ជួយ​សម្រួល​ដល់ការ​ធ្វើ​មាតុភូមិនិវត្តន៍។ល។ នៅប្រទេសឥណ្ឌូណេស៊ី បន្តជួយ សង្គ្រោះពលរដ្ឋកម្ពុជាដែលទទួលរងគ្រោះ​ទៅ​ធ្វើជា កម្មករលើទូក​នេ​​សាទ​​​របស់ថៃ/របស់ម៉ាឡេស៊ី។ យកចិត្តទុកដាក់ស្វែងរកអាហារូបករណ៍ សម្រាប់និស្សិត  កម្ពុជា យកចិត្តទុកដាក់​ ចំពោះនិស្សិតដែលកំពុងសិក្សានៅក្នុងប្រទេសតាំងនៅក៏ដូចជាចំពោះនិស្សិតដែល​ជា​​ ពលរដ្ឋខ្មែរកំពុងរស់នៅក្នុងប្រទេសតាំងនៅ ដូចជានៅប្រទេសបារាំង បណ្តា​ប្រទេស​សមាជិកEU សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ ។ល។ និងជួយដោះស្រាយ​រាល់​បញ្ហារបស់​និស្សិត និងយកចិត្តទុកដាក់ចំពោះពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសតាំងនៅ ទោះជា​មានសញ្ជាតិបរទេស ក៏ ដោយក៏គេនៅតែជាខ្មែរដែរ។ រាល់ការចេញលិខិតបញ្ជាក់​ផ្សេង​ៗ និងការផ្តល់សេវាកុងស៊ុល ​ត្រូវធ្វើដោយឥត គិតថ្លៃ និងឆាប់រហ័ស​ទាន់​ពេល​វេលា។
ដើម្បីជំរុញភ្ញៀវទេសចរមកកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត ការផ្តល់ទិដ្ឋាការ​ចូលមក កម្ពុជាត្រូវធ្វើឱ្យ បានឆាប់រហ័ស និងជៀសវាង​ការយកតម្លៃលើស​ពីការ​កំណត់រ​បស់រដ្ឋនិង ដើម្បីទាក់ទាញវិនិយោគិន ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយពីកត្តាអនុគ្រោះ​សម្រាប់​ការ​ វិនិយោគនៅកម្ពុជា៕