ទឹកដីខេត្តកំពតក៏ជាអតីតសមរភូមិក្តៅមួយដែរ។ ដោយសារនយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ គឺបានបង្រួបបង្រួមខ្មែរគ្រប់ភាគី និងបានបញ្ចប់សង្រ្គាមទាំងស្រុងដែលធ្វើអោយកម្ពុជាយើងឈ្នះទាំងអស់គ្នា។ សន្តិភាពគឺសំខាន់ណាស់ ដែលយើងត្រូវតែថែរក្សាការពារអោយបាន។ សូមអាជ្ញាធរមានសមត្ថកិច្ចខិតខំថែរក្សាសន្តិសុខសណ្តាប់សង្គមអោយបានល្អ ហើយខិតខំដោះស្រាយនិងផ្តល់នូវសេវាសាធារណៈអោយបានល្អនិងមានប្រសិទ្ឋិភាពជូនប្រជាពលរដ្ឋ ក្នុងនោះរួមទាំងសេវាតម្រូវការចាំបាច់ និងសេវាសំណូមពរពីប្រជាពលរដ្ឋជាដើម។ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគឺជាអ្នកបម្រើប្រជាពលរដ្ឋ ដែលត្រូវតែខិតខំកសាងអំពើល្អនិងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋអោយបានល្អ។
មន្រ្តីរាជការរួមទាំងកងកម្លាំងប្រដាប់អាវុធ
និងកងនគរបាលត្រូវសហការជាមួយភ្នាក់ងារគយ
និងរដ្ឋាករក្នុងការប្រមូលចំណូលអោយបានល្អ និងពិនិត្យគម្រោង
វិនិយោគមួយចំនួនឡើងវិញកុំអោយប៉ះពាល់ដល់ប្រជាពលរដ្ឋ។
ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាទំនាស់ដីធ្លីអោយបានល្អ
និងត្រូវខិតខំថែរក្សាតំបន់ឆ្នេរ និងបរិស្ថានអោយបានល្អ ដើម្បីទាក់ទាញទេសចរណ៌
និងត្រូវមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាងដែលនាំផលប្រយោជន៌ជាច្រើដល់ប្រជាជាតិនៃប្រទេសទាំងពីរ។
នៅក្នុងកិច្ចប្រជុំសៀលនេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកយកបញ្ហាស្ពានឥន្ឋនូចាស់ដែលបានកសាងនៅជំនាន់បារាំង ដែលបានទុកចោលអស់ពេលយ៉ាងយូរគួរសមដែរ។ មានបងប្អូន និងកូនក្មួយសិស្សានុសិស្សបានសំណូមពរ មកតាម Facebook ខ្ញុំ សូមបើកប្រើប្រាស់ស្ពានចាស់នេះឡើងវិញ ដើម្បីកាត់បន្ថយការចំណាយប្រេងសាំង និងកាត់បន្ថយរយៈពេលនៃការធ្វើដំណើរ។ អភិបាលខេត្តត្រូវគិតគូររៀបចំជួសជុលស្ពាននេះដាក់អោយប្រើប្រាស់ឡើងវិញ សម្រាប់តែកង់ ម៉ូតូ និងថ្មើជើងតែប៉ុណ្ណោះ៕