Friday, October 04, 2019
នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម អញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារប្រាំពីរសំខាន់ៗ
ក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រី វៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួន០៧រួមមាន៖
ទី១) កិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា ក្នុងទឹកប្រាក់ចំនួន ៣លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគម្រោងសាងសង់សមាសធាតុមួយចំនួន នៃមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល ដោយស័្មគ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។
ទី២) កិច្ចព្រមព្រៀងផ្តល់ជំនួយលើគម្រោងសាងសង់អគាររដ្ឋបាលថ្មី សម្រាប់រដ្ឋសភាកម្ពុជា។
ទី៣) អនុស្សារណៈយោគយល់គ្នាទៅវិញ ទៅមក រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងក្រសួងហិរញ្ញវត្ថុវៀតណាម លើកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកលើការងារគយ ចុះហត្ថលេខាដោយតំណាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រទេសទាំងពីរ។
ទី៤) អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមតំបន់ព្រំដែន រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា។
ទី៥) អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីវឌ្ឍនភាពលើការសាងសង់ និងផែនការប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា នៅខេត្តត្បូងឃ្មុំ រវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្មកម្ពុជា។
ទី៦) អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។
ទី៧) អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលរបស់កម្ពុជា ជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមស្តីពីសហប្រតិបត្តិការលើវិស័យថាមពលអគ្គិសនី៕
ទី១) កិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយរវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា ក្នុងទឹកប្រាក់ចំនួន ៣លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគម្រោងសាងសង់សមាសធាតុមួយចំនួន នៃមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាល ដោយស័្មគ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។
ទី២) កិច្ចព្រមព្រៀងផ្តល់ជំនួយលើគម្រោងសាងសង់អគាររដ្ឋបាលថ្មី សម្រាប់រដ្ឋសភាកម្ពុជា។
ទី៣) អនុស្សារណៈយោគយល់គ្នាទៅវិញ ទៅមក រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និងក្រសួងហិរញ្ញវត្ថុវៀតណាម លើកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកលើការងារគយ ចុះហត្ថលេខាដោយតំណាងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ប្រទេសទាំងពីរ។
ទី៤) អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មតាមតំបន់ព្រំដែន រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា។
ទី៥) អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីវឌ្ឍនភាពលើការសាងសង់ និងផែនការប្រគល់-ទទួលផ្សារគំរូព្រំដែនកម្ពុជា នៅខេត្តត្បូងឃ្មុំ រវាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងក្រសួងពាណិជ្ជកម្មកម្ពុជា។
ទី៦) អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។
ទី៧) អនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពលរបស់កម្ពុជា ជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមស្តីពីសហប្រតិបត្តិការលើវិស័យថាមពលអគ្គិសនី៕
តុលាការខេត្តត្បូងឃ្មុំ សម្រេចចោទប្រកាន់បុគ្គល៣រូប និងបក្ខពួក ពីបទរួមគំនិតក្បត់ តាមផែនការរបស់ សម រង្ស៉ី
(ភ្នំពេញ)៖ តុលាការខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ បានសម្រេចធ្វើការចោទប្រកាន់បុគ្គល ៣រូប និងបក្ខពួក ពីបទ «រួមគំនិតក្បត់» តាមផែនការផ្តួលរំលំរាជរដ្ឋាភិបាល របស់ទណ្ឌិត សម រង្ស៉ី ដែលជាមេក្រុមឧទ្ទាមក្រៅច្បាប់។
អ្នកដែលត្រូវបានចោទប្រកាន់រួមមាន៖ ឈ្មោះ ស៉ីម ស៊ាងឡេង ហៅ វែង, ឈ្មោះ យ៉ម វណ្ណណែត ភេទស្រី, ឈ្មោះ មាន ឡា ភេទស្រី និងបកុ្ខពួក ពីបទរួមគំនិតក្បត់ តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ។
ការចោទប្រកាន់ខាងលើ គឺពាក់ព័ន្ធនឹងសកម្មភាពរបស់ឈ្មោះ ស៉ីម ស៊ាង ឡេង ហៅ វែង, ឈ្មោះ យឹម វណ្ណណែត ភេទស្រី, ឈ្មោះ មាន ឡា ភេទស្រី និងបក្ខសពួក ដែលបានកៀរគរ និងបំផុសឲ្យមហាជនចូលរួម ក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញ របស់ឧក្រិដ្ឋជន សម រង្ស៉ី» ដោយអនុវត្តន៍តាមការអំពាវនាវរបស់ឧក្រិដ្ឋជនរូបនេះ និងបក្ខពួក។ ជនឈ្មោះ ស៊ឹម ស៊ាងឡេង ហៅ វែង, ឈ្មោះ យឹម វណ្ណណែត ភេទស្រី, ឈ្មោះ មាន ឡា ភេទស្រី និងបក្ខពួក បានកៀរគរបំផុសប្រជាពលរដ្ឋ និងមានផែនការដឹកនាំក្រុមរបស់ខ្លួន ធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីចូលរួមសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ។
អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នឹងត្រូវប្រឈមនឹងការចោទប្រកាន់ បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ ពីបទ «រួមគំនិតក្បត់» ដែលអាចមានទោសពី ០៥ (ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ តាមប្បញ្ញត្តិមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងនោះ ចូលមកសារភាពទាន់ពេលវេលា ដែលអាចនឹងត្រូវលើកលែងឲ្យរួចពីទោសតាមប្បញ្ញត្តិពិសេស នៃមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ៕
វិបស្សនាស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដល់ពីរខេត្តនៅជាប់ព្រំដែនកម្ពុជា+ថៃ
ប៉ៃលិន៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើវិបស្សនាស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:នៃរាជរដ្ឋាភិបាលកម្ពុជា-វឌ្ឍនភាពនៃការគ្រប់គ្រងចំណូលនិងការចាត់ចែងចំណាយសាធារណៈ នៅសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ែល ចំរើន អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអគ្គលេខាធិការរងនៃគណៈលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
នៅក្នុងពិធីនេះផងដែរមានការអញ្ជើញចូលរួមពីសំណាក់លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យសរុបប្រមាណ ៣៥០ នាក់។
លោក ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា កន្លងមករដ្ឋបាលខេត្ត បានសម្របសម្រួល និងសហការរៀបចំនូវកម្មវិធីសិក្ខាសាលាផ្សេងៗ ពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីជាតិសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ សម្រាប់ការផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងអំពីគោលនយោបាយរបល់រាជរដ្ឋាភិបាល និងលិខិតបទដ្ឋានគិតយុត្តថ្មីៗ ជូនថ្នាក់មន្ត្រីមូលដ្ឋានថ្នាក់ក្រោមជាតិ។
លោកអភិបាលខេត្តបានបន្តទៀតថា នេះជាលើកទី៣ ហើយដែលរដ្ឋបាលខេត្តបានសម្របសម្រួលសហការជាមួយអគ្គលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមកម្មវិធីវិបស្សនាបែបនេះ ដែលផ្តោត និងផ្តល់សារៈសំខាន់ការស្វែងយល់ស៊ីជម្រៅ បញ្ជេញមតិយោបល់ សំណួរចម្លើយ និងទស្សនៈរបស់អ្នកចូលរួមជាមន្ត្រីរាជការផងដែរ។
លោកបានបន្តថា ការរៀបចំវិបស្សនាស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើវឌ្ឍនភាពនៃការគ្រប់គ្រងចំណូលនិងចាត់ចែងចំណាយសាធារណៈគឺជាកាលានុវត្តភាពដ៏កម្រនិងមានលក្ខណៈវិសេសសម្រាប់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការរបស់យើងនៅថ្នាក់មូលដ្ឋានព្រោះនេះជាផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹងបង្កើនសមត្ថភាព។
តាមរយៈកិច្ចពិភាក្សាពិគ្រោះយោបល់ដើម្បីដោះស្រាយនូវបញញហាប្រឈម និងពិនិត្យពិចារណាអំពីលទ្ធភាពនៃការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិទៅក្នុងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីកែទម្រង់ជាប្រព័ន្ធទាំង៣ដែលមានពាក់ព័ន្ធដោយផ្ទាល់ និងសំខាន់ជាងគេមកលើរដ្ឋបាលថ្នាក់ក្រោមជាតិដែលរួមមាន កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឬហៅថាកម្មវិធីកែទម្រង់តាមបែបវិមជ្ឍការ និងវិសហមជ្ឍការ។
ទន្ទឹមនេះ លោកក៏បានជំរុញដល់មន្រ្តីជំនាញទាំងអស់ត្រូវខិតខំរៀនសូត្រ ស្តាប់ការណែនាំពីគ្រូបង្គោល និងលើកឡើងជាសំនួរអោយបានផុលផុសសំរាប់ដកពិសោធន៏ការងារ ក្នុងការអនុត្តការងារជាក់ស្តែងក្នុងអង្គភាពរបស់ខ្លួនអោយទទួលបានជោគជ័យ។
ជាពិសេសត្រូវមានទំនួលខុសត្រូវខ្ពស់ មានឆន្ទៈក្នុងការដឹកនាំអង្គភាពរបស់ខ្លួន ព្រោះថាការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃរាជរដ្ឋាភិបាលកម្ពុជា ពិតជាមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍វិស័យសាធាណៈនៅខេត្តប៉ៃលិននិងខេត្តបន្ទាយមានជ័យប្រកបដោយលទ្ធផលល្អនិងមានគុណភាព។
លោកបណ្ឌិត ហ៊ែល ចំរើន អនុរដ្ឋលេខាធិកាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៏ថាការធ្វើវិបស្សនានេះត្រូវបានរៀបចំរួមគ្នាចំនួន២ខេត្តគឺខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ជាមួយគ្នានេះលោកក៏បានថ្លែងកោតសសើរដល់រដ្ឋបាលខេត្តប៉ៃលិននិងខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់អនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថសាធារណៈបានល្អ ព្រមទាំងបានពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អផងដែរ។
លោកលើកឡើងថា ការបើកវគ្គវិបស្សនាស្តីពីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃរាជរដ្ឋាភិបាលកម្ពុជា វឌ្ឍនភាពនៃការគ្រប់គ្រងចំណូល និងការចាត់ចែងចំណាយសារណៈ ដើម្បីផ្តល់ឱកាសចំពោះថ្នាក់ដឹកនាំ មន្រ្តីជំនាញទាំងអស់បាន យល់ដឹងពីនិតិវិធីនៃការ អនុវត្តការងារជាក់ ស្តែង និងពង្រឹងសមត្ថភាព ប្រកបដោយគុណភាពខ្ពស់ ជាពិសេសដើម្បី ពង្រឹង ភាពជឿទុកចិត្ត នៃថវិកាពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ ការផ្សាភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងការគាំទ្រកម្មវិធីកែទម្រង់ប្រកបដោយចីរភាពផងដែរ។
លោកបន្តទៀតថា ដូច្នេះ ហើយគ្រប់មន្ទីរ អង្គភាពទាំងអស់ត្រូវមានភាពជាដឹកនាំក្នុងការសម្រេចចិត្ត និងអនុវត្តអោយបានត្រឹមត្រូវច្បាស់លាស់សំដៅការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈអោយមានគុណភាព និងទទួលបានលទ្ធផលល្អ ។
ទន្ទឹមនឹងនេះត្រូវសិក្សាស្វែងយល់ពីច្បាប់បទដ្ឋានគតិយុទ្ធនានានៃការគ្រប់គ្រង ប្រើប្រាស់មន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យាដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស អោយបានកាន់តែល្អប្រកបដោយគុណភាព និងត្រូវចូលរួមសហការគ្នាទៅវិញទៅមក ក្នុងន័យការអនុវត្តការងារវិស័យហិរញ្ញវត្ថុសាធារណៈ អោយមានចំនេះជំនាញច្បាស់លាស់ ក្នុងន័យអនុវត្តការងារនៅតាមន្ទីរជំនាញរបស់ខ្លួន ដោយផ្អែកលើ លក្ខណៈសម្បត្តិស្នូល៤ គឺឆន្ទៈ ម្ចាស់ការ ភក្តីភាព មនសិកាវិជ្ជាវៈ និង វប្បធម៌សេវាសាធាណៈ។
ថ្លែងបិទអង្គវិបស្សនានាឱកាសនោះដែរ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍កោតសរសើរវាយតំលៃខ្ពស់បំផុត ចំពោះការរៀបចំការដឹកនាំនិងការចូលរួមយ៉ាងសកម្ម ប្រកបដោយឆន្ទៈកែទម្រង់របស់ លោក លោកស្រី ដែលបានរំលេចអោយឃើញតាមរយៈអន្តរសកម្មភាពនៅក្នុងអង្គវិបស្សនា និងក្នុងក្រុមពភាក្សានីមួយៗ។
លោកបានបន្តទៀតទន្ទឹមនិងនេះសង្កេតឃើញថា តាមរយៈកិច្ចពិភាក្សាក្នុងក្រុមនីមួយៗ យើងបានស្រង់និងបូកសរុបចេញនៅបញ្ហាប្រឈម ចំនួនបីគឺបញ្ហាប្រឈម កម្រឹតដឹកនាំ បញ្ហាប្រឈមកម្រិតយុទ្ឋសាស្រ្ត និងបញ្ហាប្រឈមកម្រឹតប្រតិបត្ត/បច្ចេកទេស ព្រមទាំងបញ្ហាដោយឡែក គឺការអនុវត្តលិខិតបទដ្ឋានគិតិយុត្ត យន្តការតាមដាននិងវាយតំលៃនិងយន្តការអន្តរស្ថាប័ន។
ជាចុងក្រោយលោកសូមថ្លែងអំណរគុណនិងវាយតំលៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្រ្តីរាជការនៃស្ថាប័ននិងអង្គភាពទាំងអស់ ទាំងថ្នាក់កណ្តាល ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋានផ្សេងទៀត ដែលបានសហការនិងសម្របសម្រួលរៀបចំ វិបស្សនារបស់យើងប្រកបដោយប្រសិទ្ឋភាព សក្តិសិទ្ឋភាព និងប្រកបដោយភាពជាអ្នកដឹកនាំ ៕
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ទីក្រុងហាណូយ ប្រទេសវៀតណាមប្រកបដោយសុវត្ថិភាព
នៅម៉ោងប្រមាណ ៨.៣៨នាទី ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញទៅដល់ទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយសុវត្ថិភាពហើយដើម្បីអញ្ជើញបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃប្រទេសនេះ។
វត្តមាននៃការអញ្ជើញដល់របស់ លោកនាយករដ្ឋមន្រ្តី នៅអាកាសយានដ្ឋានអន្តរជាតិនាទីក្រុងហាណូយ ប្រទេសវៀតណាម ត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗនៃប្រទេសវៀតណាម មន្ត្រីអង្គទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ។
ក្នុងដំណើរទស្សនកិច្ចនោះ តាមកម្មវិធីដែលបានគ្រោងទុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយ លោក ង្វៀន ហ៊ួជុង (Nguyen Phu Trong) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម និងលោកស្រី ង្វៀន ធី គីម ងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភាវៀតណាម។
លោកនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីវៀតណាម លោក ង្វៀន សួនហ៊្វុក។ ក្នុងជំនួបនោះលោកនាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម នឹងពិភាក្សាលើបញ្ហានានាពាក់ព័ន្ធកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងការបារម្ភរួមគ្នា។ ក្រោយកិច្ចប្រជុំ នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។
លោកនាយករដ្ឋមន្រ្តីទាំងពីរ នឹងចូលរួមថ្លែងសុន្ទរកថា បើកសន្និសីទស្តីពីការជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម នៅរសៀលថ្ងៃទី៤ តុលា។ នៅថ្ងៃទី៥ តុលា ដែលជាថ្ងៃទីពីរនៃដំណើរទស្សនកិច្ច នាយករដ្ឋមន្ត្រីទាំងពីរ នឹងចូលរួមជាអធិបតីក្នុងសន្និសីទបូកសរុបការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន ដែលរំពឹងថា នឹងបញ្ចប់ដោយការចុះហត្ថលេខាលើឯកសារច្បាប់ចំនួនពីរ ដើម្បីទទួលស្គាល់លទ្ធផលការងារខ័ណ្ឌសីមា ព្រំដែន ៨៤% ដែលសម្រេចបាន។
ក្នុងកំឡុងពេលស្នាក់នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធ នៅវិមានអនុស្សាវរីយ៍បុព្វបុរសនិងយុទ្ធជនពាលី និងនៅវិមានតម្កល់សពលោកហូជីមិញ ផងដែរ៕
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វុ៊ក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀតណាម។
ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩
Subscribe to:
Posts (Atom)