Sunday, December 10, 2023

ឯកឧត្តម ទិត សុធា ផ្ញើសារលិខិតអរសាទរ ចំពោះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលត្រូវបានអង្គសន្និបាតគណ:កម្មាធិការកណ្តាល បោះឆ្នោតជ្រើសតាំងជាសមាជិកគណៈអចិន្រ្តៃយ៍ គណបក្ស

-----------

ឯកឧត្តម ទិត សុធា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាបក្សទី១២ នៃគណៈកម្មាធិការគណបក្សទីស្តីគណៈរដ្ឋមន្ត្រី និងសមាជិក សមាជិកាទាំងអស់ សូមគោរព និងអបអរសាទរដោយស្មោះស្ម័គ្របំផុតចំពោះ ឯកឧត្តម  វង្សី  វិស្សុត  ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី  ដែលត្រូវបានអង្គសន្និបាតគណ:កម្មាធិការកណ្តាល លើកទី៤៤ អាណត្តិ ទី៥ បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជ្រើសតាំងជាសមាជិកគណៈអចិន្រ្តៃយ៍  នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា  ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន៧មករា ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។


ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ  ខ្ញុំបាទសូមលើកហត្ថទាំងទ្វេ ប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រះពុទ្ធរតនៈ ព្រះធម៌រតនៈ ព្រះសង្ឃរតនៈ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតាឆ្នាំថ្មី សូមតាមបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលសព្ទសាធុការជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ សូមបានសម្រេចនូវពុទ្ធពរទាំងបួនប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀតក្នុងបុព្វហេតុដឹកនាំរាជរដ្ឋាភិបាល និងការរួមចំណែកដ៏ធំធេងដើម្បីបំពេញភារកិច្ចការពារ និងបម្រើគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជោគជ័យ ឈ្នះការបោះឆ្នោតសម្រាប់អាណត្តិបន្តបន្ទាប់ខាងមុខ និងឈ្នះឆ្នោតជារៀងរហូតតទៅ។


សូមគោរពជូនពរពីខ្ញុំបាទ ទិត សុធា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាបក្សទី១២ នៃគណៈកម្មាធិការគណបក្សទីស្តីគណៈរដ្ឋមន្ត្រី និងសមាជិក សមាជិកាទាំងអស់!

សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា










AKP ភ្នំពេញ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ --

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី៥ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។


ដោយឡែក សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤នៅព្រឹកនេះ ក៏មានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនឥស្សរជននយោបាយចំនួន ២៣រូបផ្សេងទៀត ជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស។


ឥស្សរជនទាំង២៣រូប រួមមាន៖ ឯកឧត្តម វង សូត ឯកឧត្តម ស៊ុន ចាន់ថុល ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឯកឧត្តម សាយ សំអាល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឯកឧត្តម ទៀ សីហា ឯកឧត្តម កើត រិទ្ធ ឯកឧត្តម សុខ ចិន្តាសោភា ឯកឧត្តម វង្សី វិស្សុត ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ឯកឧត្តម ជីវ កេង ឯកឧត្តម អ៊ុច បូររិទ្ធ ឯកឧត្តម អូស្មាន ហាស្សាន់ ឯកឧត្តមកិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ឯកឧត្តម ម៉ៅ សុផាន់ ឯកឧត្តម ទៀ វិញ ឯកឧត្តម សឹង សំណាង ឯកឧត្តម ស ថេត អ្នកឧកញ៉ា លី យ៉ុងផាត់ លោកជំទាវ ជា សិរី ឯកឧត្តម សោម សឿន ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ប៉េង ពោធិ៍នា។


សូមបញ្ជាក់ថា សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៤ អាណត្តិទី០៥ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ទៅនៅស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា វិមាន៧មករា រាជធានីភ្នំពេញ៕

——————

https://t.me/TheAKP

ពុទ្ធបរិស័ទអបអរសាទរ និងគាំទ្រការរៀបចំរចនាសម្ពន្ធវត្តពោធិលង្កា ខេត្តសៀមរាប ឡើងវិញ