មហាអំណាចសេដ្ឋកិច្ចចិនកំពុងតែដេញតាមសហរដ្ឋអាមេរិក ឬក៏ត្រូវបានគេមើលឃើញថា កំពុងតែតាមទាន់ហើយ។
នេះបើយោងតាមរបាយការណ៍ថ្មីពីមជ្ឈមណ្ឌលស្រាវជ្រាវ Pew ដែលបានចេញផ្សាយលទ្ធផលនៃការស្ទង់មតិចំនួន៣៨ ប្រទេស កាលពីរសៀលថ្ងៃព្រហស្បតិ៍។ ខណៈដែលមតិភាគច្រើននៃអ្នកដែលត្រូវបានគេស្ទង់មតិនៅតែជឿយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក ហើយមានប្រទេសចំនួន១២ ទៀត រាប់បញ្ចូលទាំងប្រទេសកាណាដា រុស្ស៊ី និងប្រទេសភាគច្រើននៅអឺរ៉ុបខាងលិចផងដែរជឿថា ប្រទេសចិនមានសេដ្ឋកិច្ចធំជាងគេបំផុតនៅលើពិភពលោក។
មជ្ឈមណ្ឌលស្រាវជ្រាវ Pew បានរកឃើញនូវការប្រែប្រួលយ៉ាងគំហុក ដែលមានតែប្រទេសចំនួន៦ ប៉ុណ្ណោះបាននិយាយថា ទីក្រុងប៉េកាំងមានសេដ្ឋកិច្ចខ្លាំងជាងគេបំផុតនៅលើពិភពលោក នៅពេលដែលបញ្ហានេះត្រូវបានគេលើកយកមកសួរនៅចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៦។ ចាប់តាំងពីពេលនោះមក មានប្រទេសមួយចំនួនមើលឃើញថា សហរដ្ឋអាមេរិកកំពុងតែលេងល្បែងបោកបញ្ឆោតជាលើកទី២ ទៅលើចិន។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺការប្រែប្រួលដែលបានកើតឡើងកាលពីឆ្នាំមុន ដែលប្រទេសកាណាដា ចក្រភពអង់គ្លេស អាល្លឺម៉ង់ អេស្បាញ និងអ៊ីតាលីបានមើលឃើញថា អាមេរិកគឺជាតួអង្គដ៏ធំបំផុត តែក្នុងនោះក៏គេមើលឃើញចិនថា ជាប្រទេសដែលមានអំណាចផងដែរ។
នៅតំបន់អាស៊ី គឺមានក្រុមប្រទេសមួយចំនួនដែលមានទីតាំងភូមិសាស្រ្តជាប់ជាមួយនឹងចិន ដែលរឿងនេះគឺវាខុសប្លែកគ្នាគួរសមដែរ។ សម្ព័ន្ធមិត្ត និងដៃគូរបស់សហរដ្ឋអាមេរិក រាប់បញ្ចូលទាំងជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម និងឥណ្ឌា បានមើលឃើញអាមេរិកថា ជាមហាអំណាចសេដ្ឋកិច្ចពិភពលោក។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺថាឥឡូវនេះប្រទេសអូស្រ្តាលីជឿថា ចិនគឺជាតួអង្គដ៏ធំបំផុត។
មជ្ឈមណ្ឌលស្រាវជ្រាវ Pew និយាយដល់ការងើបឈរឡើងរបស់ចិន ក្រោយពីការងើបឡើងវិញនៃវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ របាយការណ៍នោះបាននិយយាថា «ខណៈដែលសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចដែលមានទ្រព្យសម្បត្តិគួរសមដទៃទៀតបានងើបឡើងវិញបន្តិចម្តងៗពីវិបត្តិ អត្រាកំណើនសេដ្ឋកិច្ចបានធ្លាក់ទាប បើប្រៀបធៀបទៅនឹងការរីកចម្រើនរបស់ចិន ឥណ្ឌា និងប្រទេសសេដ្ឋកិច្ចដែលកំពុងតែរីកចម្រើនដទៃទៀត»។
ការប្រែប្រួលនៃការយល់ឃើញនេះ គឺមានន័យខ្លះដែរ ដោយសារតែការដកខ្លួនរបស់ប្រធានាធិបតី Donald Trump ពីឆាកអន្តរជាតិ។ គាត់បានសម្លាប់ TPP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ដែលមានន័យថា ដើម្បីបង្កើតតំបន់ពាណិជ្ជកម្មសេរីនៅតំបន់អាស៊ី។ គាត់បានដកខ្លួនថយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់ជាមួយនឹងអឺរ៉ុប ហើយគាត់កំពុងតែចរចាឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម NAFTA ជាមួយប្រទេសម៉ិកស៊ិក និងកាណាដា។
ប៉ុន្តែដោយសារតែបន្ទុកសេដ្ឋកិច្ចដែលបានចាក់ឬសយ៉ាងជ្រៅ ដូចជាតម្លៃពលកម្មឡើងថ្លៃ ការធ្វើឱ្យមានការលំបាកដល់សាជីវកម្ម និងបំណុលរបស់រដ្ឋាភិបាល ក្រុមហ៊ុនរដ្ឋគ្មានប្រសិទ្ធិភាព កង្វះខាតដីធ្លី និងទឹកស្អាត និងកម្លាំងពលកម្មធ្លាក់ចុះ គឺបានធ្វើឱ្យអ្នកជំនាញជាច្រើនមានក្តីកង្វល់យ៉ាងខ្លាំងអំពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិនជាងទីក្រុងប៉េកាំងក្លាយជាមហាសេដ្ឋកិច្ចលើពិភពលោកទៅទៀត។
ការស្ទង់មតិដែលត្រូវបានធ្វើឡើងក្នុងចំណោមអ្នកឆ្លើយនឹងសំណួរជិត៤២.០០០ នាក់ បានផ្តល់នូវទស្សនៈអំពីរបៀបដែលពិភពលោកមើលឃើញមេដឹកនាំប្រទេសមហាអំណាច។ ចំនួន៥៣ ភាគរយបង្ហាញថា ប្រធានាធិបតីចិន លោក Xi Jinping ធ្វើរឿងមិនត្រឹមត្រូវក្នុងកិច្ចការអន្តរជាតិ មានចំនួន៥៩ ភាគរយដែលមិនសប្បាយចិត្តនឹងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ ប៉ុន្តែមានចំនួន៧៤ ភាគរយនៃអ្នកឆ្លើយសំណួរបាននិយាយថា ពួកគេទុកចិត្តតិចតួច ឬមិនទុកចិត្តទៅលើលោក Trump៕
ប្រភព: Foreign Policy Magazine ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧
Monday, July 17, 2017
តើជប៉ុនជាមហាអំណាច ឬប្រទេសមានអំណាចមធ្យម?
ក្នុងខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តបង្កើតភាពចម្រូងចម្រាស់លើតួនាទីពិភពលោករបស់អាមេរិកនោះ បណ្តាប្រទេសអាស៊ីត្រូវតែចាប់ដៃគ្នា។ មិនយូរ មិនឆាប់ គោលនយោបាយ “ផលប្រយោជន៍អាមេរិកជាមុនសិន” របស់គាត់នឹងប៉ះពាល់ដល់អាមេរិកយ៉ាងខ្លាំង។ ជារួមទៅ ការផ្តោតរបស់ ត្រាំ គឺនៅក្នុងតំបន់មជ្ឈឹមបូព៌ា។
ដោយសារតែភាពផុយស្រួយនាពេលបច្ចុប្បន្ននៅលើឆាកអន្តរជាតិ ប្រទេសធំៗនៅអាស៊ី ត្រូវតែមូលមតិគ្នាថា អាមេរិកប្រហែលជាមិនចង់បំពេញតាមតួនាទីរបស់ខ្លួនទេ ដោយធ្វើមិនដឹងដល់អាស៊ីដោយមូលហេតុមិននឹកស្មានដល់។
ការស្ទង់មតិចុងក្រោយដោយ Pew Research Center បានរកឃើញថា កេរ្តិ៍ឈ្មោះរបស់អាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងនៅជុំវិញពិភពលោក ជាមួយនឹងអត្រាគាំទ្រធ្លាក់ចុះពី ៦៤ភាគរយក្នុងអំឡុងរដ្ឋការរបស់ អូបាម៉ា មកចំនួន ៤៩ ភាគរយស្ថិតក្រោយរដ្ឋការ លោក ត្រាំ។ មិនមានទំនុកចិត្តដែលថា អាមេរិកនឹងធ្វើអ្វីៗល្អអំពីកិច្ចការពិភពលោកទេ។
មិនមានការភ្ញាក់ផ្អើលទេថា ជប៉ុន ដែលមានសេដ្ឋកិច្ចទីបី របស់ពិភពលោកនោះ ឥឡូវនេះកំពុងត្រៀមខ្លួនសម្រាប់លទ្ធផលបែបនេះ។ ដោយសារតែខ្លួនជាសម្ព័ន្ធមិត្តដែលពឹងផ្អែកបំផុតលើអាមេរិកនោះ ហានិភ័យនោះខ្ពស់ណាស់សម្រាប់ជប៉ុន។ ទោះបីជាវាយ៉ាងណាក៏ដោយ លទ្ធផលនោះក៏នឹងប៉ះពាល់ដល់ជប៉ុនយ៉ាងខ្លាំង និងតំបន់ទាំងមូល។
ដូច្នេះ ទីក្រុងតូក្យូមានការឈោងចាប់ប្រទេសជិតខាងរបស់ខ្លួន ជាពិសេសប្រទេសអាស៊ាន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការដែលមានស្រាប់ដែលរាប់បញ្ចូលទាំងការគិតគូនិងការធ្វើផែនការយុទ្ធសាស្ត្រកាន់តែទូលំទូលាយ។
បន្ទាប់ពីការឡើងកាន់តំណែងឡើងវិញរបស់លោក Shinzo Abe នៅក្នុងឆ្នាំ ២០១២ សំនួរដែលគេតែងតែសួរនោះគឺជាចំណុចស្នូលដល់អ្នកធ្វើគោលនយោបាយរបស់ជប៉ុន៖ តើគេកំណត់អត្តសញ្ញាណអំណាចពិតប្រាកដរបស់ជប៉ុននៅក្នុងពិភពលោកដោយរបៀបណា? តើជប៉ុនគឺជាមហាអំណាច ឬជាប្រទេសមានអំណាចមធ្យម? ទោះបីជាការយល់ឃើញមានរបៀបណាក៏ដោយ ក៏វានឹងប៉ះពាល់ដល់ដែនដីនៃជំហរ និងមុខមាត់រយៈពេលយូររបស់ជប៉ុន។
ដោយនិយាយលម្អិតនោះ រដ្ឋាភិបាលជប៉ុនបានមើលឃើញខ្លួនឯងថា ជាមហាអំណាចដែលមានអំណាចសេដ្ឋកិច្ច ព្រមទាំងជាអ្នកអនុវត្តច្បាប់ និងបញ្ញត្តិអន្តរជាតិ។
បន្ទាប់ពីជប៉ុនបានក្លាយជាប្រទេសសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកក្នុងឆ្នាំ ១៩៦៨ នោះ ជប៉ុនត្រូវបានចាត់ទុកថា ជាប្រទេសមានអំណាចសេដ្ឋកិច្ចអាស៊ីតែមួយគត់។ ទើបតែពេលថ្មីៗនេះទេដែល ចិនបានវ៉ាដាច់ជប៉ុន។ ប៉ុន្តែ ដោយសារតែការរឹតត្បិតក្នុងរដ្ឋធម្មនុញ្ញដែលបង្កើតឡើងដោយអាមេរិកនោះ ជប៉ុនមិនមានអំណាចយោធាដូចដែលមហាអំណាចផ្សេងៗទៀតមាននោះទេ។
កន្លងមក នោះបានជួយជប៉ុនទេ ដោយអនុញ្ញាតឲ្យជប៉ុនផ្តោតលើតែការអភិវឌ្ឍន៍សេដ្ឋកិច្ច ការពង្រីកការវិនិយោគ និងការបង្កើតកំណើនទាំងនៅក្នុងតំបន់និងហួសពីនោះ។ ប៉ុន្តែ បណ្តាប្រទេសលោកខាងលិចជារឿយៗបានមើលឃើញជប៉ុនថា ជាប្រទេសតូចតាចខាងនយោបាយ។ ជប៉ុនមិនមែនជាសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ។ ក្នុងផ្នែកសន្តិសុខ ជប៉ុនពឹងទាំងស្រុងលើការការពាររបស់អាមេរិក។ បើគ្មានកងកម្លាំងការពារល្មមនោះ តួនាទីអន្តរជាតិរបស់ជប៉ុននៅតែស្ថិតនៅក្នុងព្រំដែនរបស់ខ្លួនប៉ុណ្ណោះ ទោះបីជាមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលអនុញ្ញាតឲ្យកងកម្លាំងស្វ័យការពាររបស់ជប៉ុនអាចការពារខ្លួនឯងនិងសម្ព័ន្ធមិត្ត ប្រសិនបើពួកគេទទួលរងការវាយប្រហារក៏ដោយ។
កាន់តែសំខាន់បំផុតនោះ ការយល់ឃើញរបស់ប្រជាជនសាមញ្ញរបស់ជប៉ុនមានការលាយឡំគ្នាគួរសម។
ជាទូទៅ ពួកគេគិតថា ជប៉ុនគឺជាមហាអំណាច ទោះបីជាចំណាត់ថ្នាក់សេដ្ឋកិច្ចរបស់គេបានធា្លក់ទៅលេខ ៣ ក៏ដោយ។ ពួកគេក៏បន្ស៊ាំទៅនឹងសន្តិភាពនិយមរបស់ជប៉ុនដែរ បន្ទាប់ពីការមានបទពិសោធន៍ដ៏ជូចត់ ការឈឺចាប់និងមហន្តរាយឥតឧបមាដោយសារតែកងទ័ពចក្រព័ទ្ធក្នុងអំឡុងសង្គ្រាមលោកលើកទីពីរមក។ ក្នុងខណៈដែលពួកគេមិនចង់ឃើញមានការងើបឡើងវិញនូវយោធានិយមនោះ ពួកគេចង់ឲ្យជប៉ុនដើរតួនាទីកាន់តែធំក្នុងឆាកអន្តរជាតិដើម្បីការពារសណ្តាប់ធ្នាប់ពិភពលោកសេរី ដែលបានផ្តល់ផលដល់សកម្មភាពសេដ្ឋកិច្ចរបស់ជប៉ុននិងនាំភាពរុងរឿងដល់តំបន់។
ចម្លែក ក៏ប៉ុន្តែ ជាការពិត។ នៅក្នុងអាស៊ាន ជប៉ុនគឺជាមហាអំណាចដ៏ធំមួយ បើទោះបីជា ជប៉ុនពុំមានអំណាចខាងយោធាក៏ដោយ។ វិបុលភាព និងគុណតម្លៃខ្ពស់នៃបច្ចេកវិទ្យារបស់ជប៉ុនលើគ្រប់វិស័យ គឺជាទ្រព្យសកម្មដ៏ធំបំផុតរបស់ជប៉ុន។
ជប៉ុន បានដើរតួនាទីជាអ្នករក្សាសន្តិភាពនៅកម្ពុជា និងនៅ Mindanao។ ទោះបីជាយ៉ាងណាក៏ដោយ នៅភូមា ជប៉ុនបានធ្វើដំណើរមួយជំហានបន្ថែមទៀត គឺជប៉ុនកំពុងជួយជ្រោមជ្រែងលើដំណើរការផ្សះផ្សាថ្នាក់ជាតិរវាងក្រុមប្រដាប់អាវុធជនជាតិភាគតិច និងរដ្ឋាភិបាល។
បច្ចុប្បន្ន ជប៉ុន ចង់បង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងបញ្ហាយុទ្ធសាស្រ្តជាមួយប្រទេសក្នុងតំបន់ ជាពិសេស កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខដែនសមុទ្រ និងការផ្លាស់ប្តូរបច្ចេកវិទ្យា។
វៀតណាម ហ្វីលីពីន និងឥណ្ឌូនេស៊ី បានទទួលទូកល្បាតពីប្រទេសជប៉ុន។ នៅថ្ងៃអនាគត នឹងមានការផ្លាស់ប្តូរបន្ថែមទៀតពាក់ព័ន្ធនឹងសម្ភារៈការពារជាតិរវាងជប៉ុន និងសមាជិកអាស៊ាន។ ប្រទេសថៃ និងហ្វីលីពីន នឹងក្លាយជាអ្នកទទួលផលប្រយោជន៍ចម្បងនៃយុទ្ធសាស្រ្តថ្មីនេះ ដោយសារប្រព័ន្ធអាវុធដែលផលិតនៅអាមេរិករបស់ពួកគេ។
នឹងមានការធ្វើទស្សនៈកិច្ចកាន់តែញឹកញាប់បន្ថែមទៀតរវាងមន្រ្តីជាន់ខ្ពស់របស់ជប៉ុន និងប្រទេសអាស៊ាន ហើយ ក៏នឹងមានការផ្លាស់ប្តូរបច្ចេកវិទ្យាយោធាពីជប៉ុនមកកាន់ប្រទេសអាស៊ានកាន់តែខ្លាំងបន្ថែមទៀត។
លោក Hosoya Yuichi សាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Keio បាននិយាយថា ជប៉ុនគឺជាប្រទេសដែលគាំទ្រដល់មជ្ឈភាពអាស៊ាន ចាប់តាំងពីអាស៊ានត្រូវបានបង្កើតឡើងមក។ គាត់បានអះអាងជាថ្មីថា អាស៊ានគឺជាស្នូលនៃយុទ្ធសាស្រ្តរបស់ជប៉ុនឆ្ពោះទៅកាន់កិច្ចសហប្រតិបត្តិការតំបន់អាស៊ាន។
នៅក្នុងជំហរចុងក្រោយបំផុតក្នុងការជំរុញសមាហរណកម្មនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន និងដើម្បីជំរុញជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងផ្តល់ជំនួយបច្ចេកទេសដល់សមាជិកអាស៊ាននៅឆ្នាំក្រោយលើវិស័យចំនួនបីគឺ សេដ្ឋកិច្ច ការអភិវឌ្ឍន៍ ការទប់ស្កាត់ជម្លោះ និងការតភ្ជាប់គម្លាតចំណូលនៃសមាជិកចាស់ និងសមាជិកថ្មី។
តាមរយៈដំណើរឆ្ពោះមកកាន់អាស៊ាន ជប៉ុនកំពុងមានក្តីសង្ឃឹមថា នឹងបង្កើតតុល្យភាពថ្មីមួយនៅខាងក្រៅទំនាក់ទំនងការពារជាតិ ជប៉ុន-អាមេរិក។ ជប៉ុនចាំបាច់ត្រូវពិគ្រោះយោបល់ឱ្យបានញឹកញាប់ជាមួយប្រទេសអាស៊ានពាក់ព័ន្ធ ទៅនឹងការងើបឡើងនៃវិស័យកសិកម្មក្នុងតំបន់។ ដូច្នោះ ជប៉ុនអាចបង្កើតជម្រើសចម្រុះមួយនៃឆន្ទៈក្នុងចំណោមមហាអំណាចមធ្យម និងអាស៊ាន៕
ប្រភព៖ The Nation ចុះថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០១៧

កម្ពុជា វៀតណាម នឹងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ
លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម នឹងអញ្ជើញ ជាអធិបតីក្នុង ពិធីចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង វៀតណាមផងដែរ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៧ បានឱ្យដឹងថា លោក ង្វៀន ហ៊្វូជុង នឹងមក ទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ ថ្ងៃនៅសប្តាហ៍ក្រោយ តបតាមការអញ្ជើញរបស់ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ។
សេចក្តីជូនព័ត៌មានបានឱ្យបន្តថា ដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី២០ ដល់ ២២ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ង្វៀន ហ៊្វូជុង នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ និងចូលក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ។ លោក ង្វៀន ក៏នឹងចូលថ្វាយបង្គំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេច ព្រះ មហាសង្ឃរាជនៃគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ។ លោក ង្វៀន ហ៊្វូជុង ក៏នឹងជួបដាច់ដោយឡែក ជាមួយ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា ហើយក៏នឹងជួបសំណេះ សំណាល ជា មួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ក្នុងដំណើរទស្សនកិច្ច នេះ លោក ង្វៀន ហ៊្វូជុង និងលោក សាយ ឈុំ ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីសម្ពោធស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម នៅ ខេត្តព្រះ សីហនុ ផង ដែរ៕

ស្នងការនគរបាលខេត្តព្រះសីហនុ៖ ភ្លៀងបន្ដធ្លាក់ជាប់ៗគ្នា៣យប់៣ថ្ងៃ, សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ខេត្តព្រះសីហនុ ភ្លៀងបានបន្ដធ្លាក់ជាប់ៗគ្នា៣យប់៣ថ្ងៃ ដែលបណ្ដាលឲ្យតំបន់វាលទំនាបមួយចំនួនរងការជន់លិច ប៉ុន្ដែនៅទីរួមខេត្តមិនមានអ្វីជាបញ្ហាចោទនោះទេ។
លោកឧត្តមសេនីយ៍ទោស្នងការ បានឲ្យដឹងទៀតថា ភ្លៀងធ្លាក់ច្រើនគួរសម៣យប់ ៣ថ្ងៃ នៅខេត្តព្រះសីហនុ តែមិនមានស្ថានភាពធ្ងន់ធ្ងរនោះទេ ប៉ុន្ដែក៏ធ្វើឲ្យវាលទំនាបមួយចំនួនក្នុងខេត្តរងការលិចលង់ ដោយឡែកនៅទីរួមខេត្តមិនអីនោះទេ ប៉ុន្ដែកាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅ មានទឹកលិចចូលផ្ទះរបស់ប្រជាពលរដ្ឋខ្លះផងដែរ។
លោកបានបន្តថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលទៅលេងនៅតំបន់សមុទ្រឯណោះវិញ គឺលោកបានបញ្ជាឲ្យកម្លាំងនគរបាល ចុះល្បាតមើលជានិច្ច ក្រែងមានគ្រោះថ្នាក់អ្វីកើតឡើងជាយថាហេតុ។ ចំណែកប្រជាពលរដ្ឋនេសាទវិញ កាលពីប៉ុន្មានថ្ងៃមុននេះ លោកបានដាក់របាំងការពារ ដោយមិនអនុញ្ញាតិឲ្យទូកនេសាទតូចចេញនោះទេ ដោយអនុញ្ញាតិឲ្យតែអូប័រធំៗតែប៉ុណ្ណោះ។
លោកស្នងការខេត្តព្រះសីហនុ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលទៅលេងកម្សាន្ដនៅតំបន់ឆ្នេរសមុទ្រ ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំណែកប្រជានេសាទក៏ត្រូវតែអនុវត្តន៍តាមការហាមប្រាបរបស់សមត្ថកិច្ចផងដែរ ជៀសវាងមានគ្រោះថ្នាក់កើតឡើង។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបានបញ្ជាក់ថា ភ្លៀងនឹងបន្តធ្លាក់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងនោះរាជធានី-ខេត្តមួយចំនួន អាចនឹងមានភ្លៀងធ្លាក់ច្រើន ចំពោះតំបន់ឆ្នេរ និងលើផ្ទៃសមុទ្រ អាចមានភ្លៀងធ្លាក់ច្រើន និងរលកសមុទ្រមានកំពស់ខ្ពស់ៗ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ពិសេសប្រជានេសាទ ធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូមភ្លៀង រលក បាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ នៅពេលមេឃរកកលភ្លៀង៕

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកំពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រទាំង៨ ប្រចាំថ្ងៃទី១៧ ខែកក្កដានេះ
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង
សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកំពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖

ព្រឹទ្ធសភាសម្រេចយកព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ស្អែកនេះ ដើម្បីប្រជុំវិសាមញ្ញ
បន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅថ្ងៃនេះ ព្រឹទ្ធសភាបានសម្រេចយក សេចក្តីស្នើច្បាប់វិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ សម្រាប់ពិនិត្យ និងឱ្យយោបល់ នៅកិច្ចប្រជុំពេញអង្គនៃព្រឹទ្ធសភា នៅម៉ោង៨៖០០ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ ស្អែកនេះហើយ។
ខាងក្រោមនេះជា លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា៖
ខាងក្រោមនេះជា លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា៖
ក្រសួងការងារ និងអភិបាលខេត្តកោះកុង រួមគ្នាផ្សព្វផ្សាយអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ដល់កម្មករនិយោជិត
លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងផ្សព្វផ្សាយអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ ដល់កម្មករនិយោជិតស្នាក់នៅបន្ទប់ជួល ផ្ទះជួល ក្នុងក្រុងខេមរភូមិន្ទ នៅសាលមហោស្រពខេត្តកោះកុង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់កម្មករនិយោជិត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារពង្រឹងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ សម្រាប់ចុះផ្សព្វផ្សាយអំពីយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ វិធានការទប់ស្កាត់វិវាទការងារ កូដកម្ម បាតុកម្ម និងគ្រោះថ្នាក់ការងារ, អត្ថប្រយោជន៍របបសន្តិសុខសង្គម, វិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍លើមធ្យោបាយដឹកជញ្ជូន និងសុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត,វិធានការទប់ស្កាត់ករណីសន្លប់របស់កម្មករនិយោជិតតាមសហគ្រាស និងគោលនយោបាយរបស់រាជរដ្ឋាភិបាលជូនកម្មករនិយោជិត៕

សាលារាជធានីភ្នំពេញ ប្រកាសពីការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ដល់ពលរដ្ឋ ដែលធ្វើដំណើរជុំវិញពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងពេលដែល រាជរដ្ឋាភិបាលនឹងរៀបចំពិធីអបអរសាទរ តំបន់ប្រាសាទសំបូរព្រៃគុក
នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ការដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
សម្រាប់ព្រឹត្តិការណ៍ជាតិដ៏ធំមួយនេះ សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ បានប្រកាសអំពីការបញ្ចៀសចរាចរ បណ្តោះអាសន្ន សម្រាប់អ្នកធ្វើដំណើរ នៅតាមផ្លូវធំៗ ជុំវិញបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ជាទីរៀបចំពិធីអបអរសាទរដល់ការ ដាក់បញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
បើតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា «ការបញ្ចៀសចរាចរនេះ នឹងធ្វើឡើងចាប់ពីម៉ោង៤៖០០ រសៀលរហូតដល់ម៉ោង១០៖០០យប់»។
សូមបញ្ជាក់ថា ការសម្រេចបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុង កិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌ ពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេច អនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ។
ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ ប្រាសាទនេះ ជារាជធានីចាស់បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឱ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ ៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាចាប់ពីពេលនេះតទៅ គឺមានតែសន្តិភាព និងការរីកចម្រើនក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកថា ដោយសារសុខសន្តិភាព ទើបប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យជាពិសេសវិស័យសំណង់នៅកម្ពុជា ដែលចាប់ពីពេលនេះតទៅគឺមានតែសន្តិភាព និងការរីកចម្រើនក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
ខ្លឹមសារនៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរថា៖ «នៅក្នងប៉ុន្មានថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរក្នុងទីក្រុង និងក្នុងតំបន់អភិវឌ្ឍន៍ នៅជុំវិញរាជធានីភ្នំពេញ។ សម្តេចតេជោ អញ្ជើញធ្វើដំណើរលើកនេះជាលក្ខណៈឯកជន ដើម្បីបាន ឃើញច្បាស់អំពីស្ថានភាព និងជីវភាពរស់នៅពិតប្រាកដរបស់ប្រជាពលរដ្ឋ និងបានឃើញច្បាស់អំពីការ រីកលូតលាស់នៅក្នុងទីក្រុង។ សម្តេចតេជោនាយករដ្ឋមន្រ្តី សប្បាយរីករាយយ៉ាងខ្លាំងដែលបានឃើញប្រជាពលរដ្ឋរស់នៅសុខស្រួល និងមានមុខរបររកស៊ីទទួលទានសមរម្យ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ក៏បានឃើញអំពីការ រីកលូតលាស់ផ្នែកវិស័យសំណង់ដែលមានអាគារខ្ពស់ៗទំនើបៗជាច្រើនត្រូវបានសាងសង់ និងកំពុង សាងសង់ជាបន្តបន្ទាប់ដែលបានផ្តល់នូវការងារជាច្រើនដល់ពលរដ្ឋយើង»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា អ្វីៗដែលទទួលពេលនេះ គឺដោយសារប្រទេសជាតិយើងមានសន្តិភាព។ កម្ពុជាចាប់ពីពេលនេះតទៅ គឺមានតែសន្តិភាព និងការរីកចម្រើនក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។ លោក ក៏បានបន្ថែមថា នៅស្តាតអូឡាពិកល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ លោក នឹងអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី អបអរសាទរតំបន់ប្រាសាទសំបូរព្រៃគុកដែលត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។ សូម បងប្អូនប្រជាពលរដ្ឋ និងយុវជន យុវតីចូលរួមឱ្យបានច្រើនកុះករទាំងអស់គ្នា៕

ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា៖ មូលហេតុដែលធ្វើឲ្យមានការថយចុះបញ្ហាបាតុកម្ម និងកូដកម្មតាមបណ្តារោងចក្រនានា គឺដោយសារកត្តាគួបផ្សំមួយចំនួន
ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីអបអរសាទរថ្នាក់ដឹកនាំរបស់ក្រុមប្រឹក្សាភិបាលសហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) លោក សោម អូន បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យមានការថយចុះបញ្ហាបាតុកម្ម និងកូដកម្មតាមបណ្តារោងចក្រនានា គឺដោយសារកត្តាគួបផ្សំមួយចំនួន រួមមាន៖ ទី១- សហជីពមានភាពចាស់ទុំ និងចូលរួមអនុវត្តច្បាប់ ជាពិសេសទំនាក់ទំនងវិជ្ជាជីវៈ រវាងក្រុមសហជីពជាមួយ នឹងថៅកែចូលរួមដោះស្រាយ បញ្ហាជូនកម្មករតាមនីតិវិធីបានល្អប្រសើរ និងទាន់ពេលវេលា ទី២- និយោជកគោរពច្បាប់កាន់ប្រសើរជាងមុន និងទី៣- ការអនុវត្តច្បាប់ស្តីពីសហជីព ដែលធ្វើឲ្យភាគីពាក់ព័ន្ធ រវាងក្រុមសហជីព និយោជក និងនិយោជិត កាន់តែយល់ដឹងប្រសើរជាងមុន។
លោក ឡុង សុផាត ប្រធានក្រុមប្រឹក្សាភិបាលសហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា បានប្តេជ្ញាបន្តចូលរួមអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព និងចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យកាន់តែទូលំទូលាយ និងកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីចូលរួមចំណែកបម្រើផលប្រយោជន៍ និងសិទ្ធិសេរីភាពជូនទាំងភាគីនិយោជក និងភាគីនិយោជិត ដែលកំពុងមានវត្តមានការវិនិយោគលើវិស័យកាត់ដេរនៅកម្ពុជា។
លោក ឡុង សុផាត ក៏សូមអំពាវនាវដល់ក្រុមសហជីពមួយចំនួនតូច ដែលតែងយកមុខងារជាសហជីព ដើម្បីបម្រើដល់នយោបាយ និងផលប្រយោជន៍បុគ្គលនោះ សូមបញ្ឈប់សកម្មភាពបែបនេះទៅ ហើយងាកមកចូលរួមអនុវត្តច្បាប់ និងឈរលើគោលការណ៍បម្រើ ផលប្រយោជន៍ជូនកម្មករទាំងអស់គ្នា ព្រោះថាការចូលរួមជួយជ្រោមជ្រែងដល់សេដ្ឋកិច្ចគ្រួសាររបស់បងប្អូនកម្មករ និងរក្សាឲ្យបាន អ្នកវិនិយោគ។
លោកបានបន្ថែមថា ពិតជាក់ច្បាស់ណាស់ បើក្រុមសហជីពកៀងគរ ក្រុមកម្មករឲ្យដើរលើផ្លូវខុសនោះ ពួកគាត់នឹងជួបនូវការអន្តរាយផ្នែកសេដ្ឋកិច្ច ជីវភាពប្រចាំថ្ងៃក៏ដូចទៅថ្ងៃអនាគត។ ប៉ុន្តែបើក្រុមសហជីពនាំពួកគាត់ ដើរនៅលើផ្លូវត្រូវនោះពិតប្រាកដណាស់កម្មករទាំងនោះ ត្រូវតែទទួលបាននូវអត្ថប្រយោជន៍ ផ្នែកសេដ្ឋកិច្ចដែលអាចធ្វើឲ្យពួកគាត់មាន ជីវភាពកាន់តែប្រសើរឡើង៕

ក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពស្តីពី ការចែករំលែក បទពិសោធន៍ និងភាពជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចបៃតង នៅកម្ពុជា
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គលេខាធិការដ្ឋាន បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពស្តីពី “ការចែករំលែក បទពិសោធន៍ និងភាពជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចបៃតង នៅកម្ពុជា” ដោយមានការចូលរួមបើកសិក្ខាសាលាដោយ លោក កែន សេរីរដ្ឋា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) ។
សូមជម្រាបផងដែរថា សិក្ខាសាលានេះ មានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ នៅបន្ទប់ប្រជុំ ប្រាជ្ញ ស៊ុន ទីស្តីការក្រសួងបរិស្ថាន។ សិក្ខាកាមជាមន្ត្រីវ័យក្មេង ដែលមកពីនាយកដ្ឋានទាំង៥ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ អគ្គនាយកដ្ឋានគាំពារបរិស្ថាន អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន ដែលមានចំនួនសរុប៦០រូប។ ក្នុងគោលបំណងសិក្ខាកាមបានស្វែងយល់កាន់តែស៊ីជម្រៅលើទស្សនទាន និងបទពិសោធន៍ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងសកលតំបន់ និងកម្ពុជា ព្រមទាំងស្វែងយល់ពីគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍបៃតងរបស់កម្ពុជា និងផ្តល់ជាវេទិកាពិភាក្សាអំពី បញ្ហប្រឈម នានាដែលអាចគម្រាមកំហែងដល់ការសម្រេចនូវគោលដៅ នៃការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា៕

លិខិតមិត្តអ្នកអាន៖ មោទនភាពជាតិខ្មែរដែលតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
«តំបន់ប្រាសាទសំបូរព្រៃគុក» ដែលកាលពីអំឡុងពេលនៃប្រទេសកម្ពុជាឆ្លងកាត់សង្គ្រាមស៊ីវិល ស្ថិតនៅក្នុងភាពឯកោ និងមានការគំរាមកំហែង ពីធម្មជាតិផងនោះ ឥឡូវនេះក្រុមប្រាសាទដែលបានកសាងទ្បើងដោយ ព្រះបាទឥសាវរ្ម័នទី១ ក្នុងស.វទី៧ នៃ គ.ស.លែងមានភាពឯកោទៀត ហើយដោយត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ សម្រេចតាមរយៈ DECISION 41 COM 88.15 បន្ទាប់ពីបានពិនិត្យនិងវាយតម្លៃ តំបន់ប្រាសាទសំបូរព្រៃគុក មានគុណតម្លៃលេចធ្លោជាសកល ហើយបានសម្រេចចុះ តំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៧ ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រោមការដឹកនាំរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន «តំបន់ប្រាសាទសំបូរព្រៃគុក» បាននិងកំពុងរះនិងបង្ហាញខ្លួន យ៉ាងខ្ពស់ត្រដែតនៅក្នុងនាមប្រជាជាតិខ្មែរ ដែលធ្លាប់តែមានអរិយធម៌ដរុងរឿង និងបានស្រែកប្រាប់ទៅពិភពលោកថា «កម្ពុជាមានសន្ដិភាពពេញលេញ» ហើយ។
ការសម្រេចរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកចុះ «តំបន់ប្រាសាទសំបូរព្រៃគុក» នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកគឺជាមោទនភាព រួមរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងជាស្នាដៃរួមរបស់ អ្នកជំនាញមកពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ។ ការសម្រេចនេះគឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត រួមបន្ថែមលើសមិទ្ធិផលដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចនាពេលកន្លងមកនៅក្នុងការដាក់សម្បត្តិបេតិកភណ្ឌ ដែលកម្ពុជាមានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលនៅក្នុងនោះរួមមាន៖ ១-រមណីយដ្ឋាន អង្គរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២, ២-របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣, ៣-ល្ខោនស្រមោលស្បែកធំ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៅ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥, ៤-ប្រាសាទព្រះវិហារ ត្រូវបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨, ៥-បណ្ណាសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានចុះបញ្ជីនៃការចងចាំពិភពលោក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩, ៦-ប្រពៃណីនិទានរឿងរាមកេរ្តិ៍ តាគ្រុឌ ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោកនៃអង្គការយូណេស្កូនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៤ ៧-ល្បែងទាញព្រ័ត្រ ត្រូវបានចុះក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃ មនុស្សជាតិ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ និង ៨-ចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦។
សមិទ្ធិផលជាប្រវត្តិសាស្ត្រ និងជាមោទនភាពជាតិដ៏មានសារៈសំខាន់ទាំងអស់នេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងមិនចេះនឿយហត់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាវៃរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដោយមានការចូលរួមគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។ មោទនភាពជាតិ និងមោទនភាព វប្បធម៌ ព្រមទាំងកេរ្តិ៍ឈ្មោះល្បីរន្ទឺរបស់កម្ពុជា នៅពេញពិភពលោកក្នុងនាមជា «ព្រះរាជាណាចក្រ នៃវប្បធម៌» នឹងមិនអាចកើតមានឡើងបានឡើយ ប្រសិនបើគ្មានការដាក់ចុះអនុវត្តនូវនយោបាយ «ឈ្នះ ឈ្នះ» ក្រោមគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដើម្បីបញ្ចប់អង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមបានបញ្ចប់សង្គ្រាមស៊ីវិលជិត ៣ ទសវត្សរ៍នៅកម្ពុជា និងបាននាំមកនូវសុខសន្តិភាពពេញលេញ ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ ឯកភាពទឹកដី ឯកភាពជាតិជូនប្រជាជាតិខ្មែរទាំងមូល។ សន្តិភាព បានអនុញ្ញាតឱ្យកម្ពុជា ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិល សោកនាដកម្ម ប្រជាជនរស់នៅហែលឆ្លងកាត់ដោយឈាម និងទឹកភ្នែក ការសម្លាប់រង្គាលដោយរបបខ្មែរក្រហម ប៉ុល ពត មានឱកាសស្តារ និងកសាងប្រទេសឡើងវិញ រហូតដល់មានការអភិវឌ្ឍលើគ្រប់វិស័យដូចសព្វថ្ងៃនេះ ព្រមទាំងបានកសាងកេរ្តិ៍ឈ្មោះដ៏ល្អនៅលើឆាកអន្តរជាតិ ទាំងលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច និងវប្បធម៌។
ជាមួយសករាជថ្មីក្រោយសន្តិភាពពេញលេញ កម្ពុជាត្រូវបានគេស្គាល់ថាជា «ព្រះរាជាណាចក្រវប្បធម៌» ព្រោះសម្បូណ៌ទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ មានប្រាង្គប្រាសាទរាប់ពាន់ និងសម្បត្តិបេតិកភណ្ឌរូបី និងអរូបីជាច្រើនរាប់មិនអស់។ កម្ពុជាបានចាកចេញពីប្រទេសដែលគេធ្លាប់ស្គាល់ថាជា «វាលពិឃាត» មកជា «ព្រះរាជាណាចក្រនៃវប្បធម៌» ហើយសម្បត្តិវប្បធម៌ទាំងនេះបានក្លាយជាបេតិកភណ្ឌពិភពលោក របស់មនុស្សជាតិទាំងមូលថែមទៀត។ នេះគឺពិតជាមោទនភាពជាតិដ៏ធំសម្បើម មិនអាចកាត់ថ្លៃបានឡើយ។ ហេតុអ្វីបានជាប្រជាជនកម្ពុជាត្រូវតែមាន មោទនភាពជាតិ និងមោទនភាពវប្បធម៌?
កម្ពុជាដែលសម្បូណ៌ទៅដោយកេតនភណ្ឌជាតិ បានទទួលជោគជ័យជាបន្តបន្ទាប់ ក្នុងការស្នើសុំដាក់ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នូវសម្បត្តិវប្បធម៌របស់ខ្លួន។ កេរ្តិ៍ឈ្មោះកម្ពុជាបានល្បីរន្ទឺនៅលើពិភពលោក ហើយប្រជាជាតិខ្មែរទាំងមូល ពិតជាមានមោទនភាពដែលបានកើតនៅលើទឹកដី នៃព្រះរាជាណាចក្រនៃវប្បធម៌នេះ។ ដោយរាប់ត្រួសៗ
១៖ យើងមានមោទនភាពដោយសារតែភាពល្បីល្បាញរបស់ប្រាង្គប្រាសាទអង្គរវត្ត
២៖ យើងមានមោទនភាពដោយសារកម្ពុជាខិតខំតស៊ូទាំងផ្លូវការទូត និងច្បាប់ និងដណ្តើមជ័យជម្នះលើភាគីថៃលើរឿងក្តីប្រាសាទព្រះវិហារ
៣៖ យើងមោទនភាពដោយសារភាពសំបូរនៃវប្បធម៌រុងរឿងហើយតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាទ្រព្យសម្បត្តិមនុស្សជាតិ
៤៖ យើងនឹងបន្តមានមោទនភាពបន្ថែមទៀតនៅពេលដែលសម្បត្តិវប្បធម៌រូបី និងអរូបីរបស់កម្ពុជាមួយចំនួនទៀត នឹងអាចត្រូវបានស្នើសុំជាបន្តបន្ទាប់ ដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សម្រាប់ប្រយោជន៍មនុស្សជាតិទាំងមូល។

ប្រសិនបើគ្មានសន្តិភាពទេ មោទនភាពជាតិខ្មែរ និងមោទនភាពវប្បធម៌ទាំងនេះ ក៏មិនកើតមានឡើងឡើយ។ ប្រជាជនកម្ពុជាខ្លះអាចគិតថា នេះគឺជារឿងធម្មតា ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល បេតិកភណ្ឌពិភពលោកទាំងនេះ មានជាតម្លៃវប្បធម៌សកលមួយមិនអាចកាត់ថ្លៃបាន។ ហេតុដូច្នេះហើយបានជាយើងត្រូវ ជាជាតិខ្មែរត្រូវមានមោទនភាពជាតិ ហើយវប្បធម៌គឺជាកិច្ចការងារទូតមួយយ៉ាងមានប្រសិទ្ធភាពបំផុត។
កាលដែល «តំបន់ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងទទួលស្គាល់ថា ជាស្នាដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្មខ្មែរ និងមានតម្លៃសកលដ៏ចំណាន ជាមោទនភាពជាតិថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជា សម្រាប់សម្រាប់ប្រជាពលរដ្ឋនានានៅក្នុងតំបន់ និងក្នុងពិភពលោកទាំងមូល។ ការចុះបញ្ជីនេះនឹងតម្រូវឱ្យកម្ពុជា និងសហគមន៍អន្តរជាតិទាំងមូលមានកាតព្វកិច្ច សហប្រតិបត្តិការជាមួយគ្នាការពារនូវបេតិកភណ្ឌសកលនេះ ហើយថែរក្សាជាសម្បត្តិវប្បធម៌ដែលជាកេរ្តិ៍មរតកសម្រាប់ មនុស្សជំនាន់ក្រោយ។ «តំបន់ប្រាសាទសំបូរព្រៃគុក» គឺជាបេតិកភណ្ឌខ្មែរទី៣ ហើយដែល ទទួលបាននូវលក្ខន្តិកៈដ៏ខ្ពង់ខ្ពស់ថ្លៃថ្នូរនេះ បន្ទាប់ពីតំបន់ប្រាសាទអង្គរត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក នៅឆ្នាំ១៩៩២ និង ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលក្នុងបេតិកណ្ឌពិភព លោកនៅឆ្នាំ២០០៨។
នៅក្នុងសារលិខិតជូនជនរួមជាតិខ្មែរអបអរសាទរការដាក់ តំបន់ប្រាសាទសម្បូណ៌ព្រៃគុកចូលក្នុង បញ្ជីបេតិកភណ្ឌពិភពលោក លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ជាការពិតការចុះបញ្ជីនេះ គឺជាមហាសមិទ្ធផល និងជាកិត្យានុភាពដ៏ខ្ពង់ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើង ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយវិរិយភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា រយៈពេលជាង៣០ឆ្នាំកន្លងមកនេះក្នុងការ ស្វះស្វែងនាំមកជូនប្រជាជនកម្ពុជានូវសុខសន្តិភាព ការបង្រួមបង្រួមជាតិ និងភាពសុខដុមរមនា ក៏ដូចជា ក្នុងការដឹកនាំកសាង និងអភិវឌ្ឍជាតិក្នុងគ្រប់វិស័យរួមទាំងការអភិរក្ស និងអភិវឌ្ឍន៍សម្បត្តិវប្បធម៌ និងប្រពៃណីមិនអាចកាត់ថ្លៃបានរបស់ជាតិកម្ពុជាយើងផងដែរ។
ក្រៅពីមានមោទនភាពជាតិ ប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់នៃបេតិកភណ្ឌ ជាពិសេសយុវជនជំនាន់ក្រោយត្រូវចេះថែរក្សា និងការពារបេតិកភណ្ឌវប្បធម៌របស់ខ្មែរដែលដូនតាបានបន្សល់ទុកជាច្រើនសតវត្សរ៍មកហើយ។ កម្ពុជាមិនមែនមានតែរមណីយដ្ឋានអង្គរ ឬតំបន់ប្រាសាទសំបូរព្រៃគុកមួយប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជានៅមានរមណីយដ្ឋានមានតម្លៃជាច្រើនផ្សេងទៀត ដូចជា រមណីយដ្ឋានកោះកែរ ប្រាសាទព្រះវិហារ អង្គរបុរី ភ្នំជីសូរ ជាដើម។ បេតិកភណ្ឌដ៏ពិសិដ្ឋទាំងអស់នេះ អាចនឹងរលាយបាត់បង់ ប្រសិនបើយុវជនមិនបានបំពេញកាត្វកិច្ចការពារ និងថែរក្សាបេតិកភណ្ឌទាំងនោះទេ។ យើងទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ស្វែងយល់ និងស្គាល់ពីតួនាទីចម្បងរបស់ខ្លួនក្នុងការការពារ ថែរក្សាវប្បធម៌ប្រពៃណី ទំនៀមទំលាប់ និងអត្តសញ្ញាណជាតិ ពីព្រោះយុវជនជំនាន់ក្រោយគឺជាខ្សែចំណងតភ្ជាប់ពីជំនាន់មួយទៅជំនាន់មួយ និងជាអ្នកការពារទប់ទល់ការបាត់បង់អត្តសញ្ញាណជាតិដោយសារតែចរន្តសាភាវូបនីយកម្ម»។
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ ប្រជាជនទូទាំងប្រទេសកម្ពុជានឹងចូលរួមអបអរសាទរការ ដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភលោក ហើយកម្មវិធីជាផ្លូវការនឹងប្រារព្ធឡើងនៅ ពហុកីឡដ្ឋានជាតិអូឡាំពិកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក នាយករដ្ឋមន្រ្ដី ហ៊ុន សែន និង លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដោយមានអ្នកចូលរួមអបអរប្រមាណ ១០០០០នាក់។
យើងទាំងអស់គ្នាចូលរួមអបអរសាទរ ការបញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកនេះ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ប្រកបដោយមោទនភាពជាតិបំផុត។ យើងជាប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពជាតិរួមគ្នា ទោះមាននិន្នាការនយោបាយផ្សេងគ្នា ហើយសូមចូលរួមអភិរក្សការពារតំបន់ប្រាសាទសំបូរព្រៃគុក និងបេតិកភណ្ឌផ្សេងៗ ដែលខ្មែរមានដើម្បីជាប្រយោជន៍សម្រាប់ ប្រជាពលរដ្ឋខ្មែររាប់ជំនាន់តទៅមុខទៀតក៏ដូចជាសម្រាប់មនុស្សជាតិទាំងមូល ហើយមោទនភាពជាតិដែលពលរដ្ឋខ្មែរមាននេះ មិនអាចកាត់ផ្តាច់ចេញពីកត្តាសន្តិភាពឡើយ។ ដូច្នេះយើងត្រូវមានមោទនភាព និងរួមគ្នាជ្រោងទង់សន្តិភាព ដែលយើងកំពុងមាន ហើយត្រូវពង្រឹងឡើងវិញនូវព្រលឹងជាតិខ្មែរនិយមជុំវិញភាពខ្លាំងរបស់ខ្មែរ ដោយក្នុងនោះ វប្បធម៌គឺជាផ្នែកមួយដ៏សំខាន់។ ព្រលឹងជាតិគឺធំជាងអ្វីៗទាំងអស់ ហើយយើងត្រូវចងចាំ និងផ្តល់តម្លៃខ្ពស់ចំពោះអ្នកដែលបានលះបង់ជីវិត យកជីវិតធ្វើដើមទុនដើម្បីតស៊ូធ្វើឱ្យជាតិរស់ឡើងវិញ រស់ឡើងដោយមោទនភាពដូចសព្វថ្ងៃនេះ៕

ក្រសួងបរិស្ថាន បើកកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងសំណល់ តំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិដើម្បីត្រៀមវេទិកាថ្នាក់ជាតិ
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹក នាំកិច្ចប្រជុំស្តីពី ការពង្រឹងប្រសិទ្ធភាពការងារ គ្រប់គ្រងសំណល់ តំបន់ការពារធនធានធម្មជាតិ និងសហគមន៍តំបន់ការពារ ធនធានធម្មជាតិ ដែលមានការចូលរួមពីថ្នាក់គ្រប់មន្ទីរបរិស្ថានទូទាំងប្រទេសនិងតំណាងរាជធានីខេត្ត។
កិច្ចប្រជុំនេះ គឺដើម្បីត្រៀមរៀបចំវេទិកាថ្នាក់ជាតិនាថ្ងៃទី២២ ខែសីហា ខាងមុខក្រោមអធិបតីភាព លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលផ្តោតលើការបំពុល តំបន់ការពារធម្មជាតិ និងសហគមន៍។ លោក សាយ សំអាល់ បានឱ្យដឹងថាវេទិកាថ្នាក់ជាតិនាខែសីហាខាងមុខ គឺដើម្បីផ្ទៀងផ្ទាត់ ពិនិត្យ និងការវាយតម្លៃ លើ កិច្ច ការងារគ្រប់គ្រងសំណល់ តំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិកាលពីឆ្នាំ២០១៦ និងពង្រឹងប្រសិទ្ធភាពការងារវិស័យបរិស្ថានដើម្បីការអភិវឌ្ឍ និងការអភិរក្សប្រកបដោយចិរភាព៕

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ដឹកនាំគណប្រតិភូបច្ចេកទេស ចុះពិនិត្យទីតាំង ទុកបង្កើតជារោងចក្រផលិតទឹកស្អាត និងបង្កើតជាមជ្ឈមណ្ឌលបណ្តុះបណ្តាលលើវិស័យទឹកស្អាត
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំគណប្រតិភូបច្ចេកទេសរបស់ក្រសួង និងតំណាងអាជ្ញាធរខេត្តកែប និងខេត្តកំពត ដឹកនាំដោយអភិបាលខេត្តទាំងពីរ ចុះពិនិត្យទីតាំងជាក់ស្តែងនៅអតីតព្រលានយន្តហោះខេត្តកំពត និងខេត្តកែប ដែលជាដីកម្មសិទ្ធិរបស់រដ្ឋ ដើម្បីកាត់មួយចំណែក ទុកបង្កើតជារោងចក្រផលិតទឹកស្អាត និងបង្កើតជាមជ្ឈមណ្ឌលបណ្តុះបណ្តាលលើវិស័យទឹកស្អាត។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងអាជ្ញាធរខេត្តទាំងពីរ បានចាត់ទុកទីតាំងទាំងពីរកន្លែងនោះ ថាមានលក្ខណៈសមស្របក្នុងការបង្កើតជារោងចក្រផលិតទឹកស្អាតបាន។ លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តទាំងពីរ ដែលបានខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីជាមួយប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានពាក់ព័ន្ធក្នុងផ្ទៃដីអតីតព្រលានយន្តហោះទាំងពីរ ស្របតាមនីតិវិធី និងឈរលើមូលដ្ឋានជាក់ស្តែង។
លោកទេសរដ្ឋមន្រ្តី ក៏បានស្នើឲ្យតំណាងអាជ្ញាធរខេត្តទាំងពីរ បន្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់ជាមួយប្រជាពលរដ្ឋ និងត្រូវគូសប្លង់ផែនទីឲ្យបានជាក់លាក់លើទីតាំងទាំងពីរ ដើម្បីក្រសួងយកទៅដាក់ឆ្លងសុំកាអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រោមគំនិតគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍នៅបណ្តាខេត្តតាមតំបន់ឆ្នេរ និងដោយទទួលបានការគាំទ្រពីប្រមុខរាជរដ្ឋាភិបាល លោកទេសរដ្ឋមន្រ្តី មានគម្រោងបង្កើតរោងចក្រផលិតទឹកស្អាត សម្រាប់តំបន់របៀងសេដ្ឋកិច្ចមាត់សមុទ្រ កែប និង កំពត ដោយទាញយកផលប្រយោជន៍ទឹកធ្លាក់ចេញពីវារីអគ្គិសនីនៅភ្នំកំចាយខេត្តកំពត ទៅផលិតជាទឹកស្អាតមានគុណភាព ដើម្បីផ្គត់ផ្គង់ចែកចាយដល់ប្រជាជនរស់នៅក្នុងខេត្តចំនួនពីរគឺខេត្តកំពត និងខេត្តកែប។
លោក ចម ប្រសិទ្ធ បានបន្ថែមថា ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានអនុញ្ញាតឲ្យក្រុមហ៊ុនមកពីសាធារណរដ្ឋប្រជាមានិតចិនមានឈ្មោះ China Energy Engineering Corporation Limited សិក្សាលើសមិទ្ធិលទ្ធភាពកាលពីពេលថ្មីនេះ ហើយដើម្បីអនុវត្តគម្រាងការនេះ ភាគីកម្ពុជាគឺជាអ្នកផ្តល់ទីតាំងដើម្បីបង្កើតរោងចក្រផលិតទឹកស្អាត មួយកន្លែងនៅខេត្តកំពត និងមួយទៀតនៅខេត្តកែប៕
ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង ចុះសំណេះសំណាលដើម្បីស្វែងយល់តម្រូវការជាក់ស្តែងក្នុងសង្កាត់សង្ឃ័រ
កាលពីថ្ងៃទី១៦ ខែកក្កដា សមាជិកគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង និងជាអនុប្រធានទី១ ក្រុមការងារចុះជួយក្រុងស្វាយរៀង និង លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង និងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយគណបក្សសង្កាត់សង្ឃ័រនិងសាខាគណៈកម្មាធិការសាខាបក្សភូមិ ទាំង៨ភូមិក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។
ពិធីសំណេះសំណាលនោះ បានប្រារព្ធឡើងនៅវត្តក្តីរំដួល ស្ថិតក្នុងភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលសមាសភាពចូលរួមសរុបចំនួន៣៦នាក់ ស្រី ០៥ នាក់។
គោលបំណងនៃពិធីសំណេះសំណាលនាឱកាសនោះ គឺដើម្បីស្វែងយល់ពីចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងតម្រូវការពិតប្រាកដជាក់ស្ដែងនានានៅមូលដ្ឋាន៕

លោក ហ៊ុន សែន បានប្រកាសទាត់ចោលនូវសំណើដ៏ស្មោកគ្រោករបស់លោក លឺ ឡាយស្រេង អ្នកនយោបាយជើងចាស់ និងជាអតីតមន្រ្តីគណបក្ស ហ្វ៊ុនស៊ិនប៉ិច
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសទាត់ចោលនូវសំណើដ៏ស្មោកគ្រោករបស់លោក លឺ ឡាយស្រេង អ្នកនយោបាយជើងចាស់ និងជាអតីតមន្រ្តីជាន់ខ្ពស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលស្នើឱ្យបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីផុតអាណត្តិ នៅក្នុងប្រទេសកម្ពុជា ព្រមទាំងចាត់ទុកថា វាជាការប្រមាថដ៏ធ្ងន់ដល់គណបក្សប្រជាជនកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដែលមានខ្លឹមសារ ទាំងស្រុងដូច្នេះថា៖
តើសម្តេចយល់យ៉ាងណាដែរ ចំពោះសំណើលោក លឺ ឡាយស្រេង ដែលចង់ឲ្យបង្កើតច្បាប់ការពារនាយករដ្ឋមន្រ្តីផុតអាណត្តិ ដែលផ្ញើជូនសម្តេច និងលោក កឹម សុខា នៅថ្ងៃសៅរ៍នេះ ?
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ ខ្ញុំសូមបញ្ជាក់ថា លឺ ឡាយស្រេង កុំមកតាំងខ្លួនឯងជាព្រឹទ្ធាចារ្យ និងជាអ្នកនយោបាយជើងចាស់ស្អីទៀត អ្នកណាតែងតាំងលោកឯងជាព្រឹទ្ធាចារ្យ ជាសមាជិករបស់គណបក្សហ្វ៊ិនស៊ិនប៉ិច តាំងពីមានកៅអីក្នុងសភារហូតដល់អស់រលីង កុំឲ្យតាំងខ្លួនជាចេះដឹងរឿង នយោបាយទៀតអី លោកឯងស្ថិតក្រោមការគ្រប់គ្រងរបស់ខ្ញុំ ហើយខ្ញុំបានដឹងយ៉ាងច្បាស់អំពីទំនាក់ទំនងរវាង លោកឯងជាមួយបក្សប្រឆាំងជារៀងរហូតមក។ សំណើរចង់ឲ្យមានច្បាប់ការពារនាយករដ្ឋមន្រ្តីដ៏ស្មោកគ្រោកបែបនេះ ខ្ញុំធ្លាប់បានទទួលរួចហើយ កាលពីប៉ុន្មានឆ្នាំមុន, វាជាការប្រមាថដ៏ធ្ងន់ធ្ងរ ដល់គណបក្សប្រជាជនកម្ពុជា ដែលវាជាការបង្ហាញថា បក្សប្រជាជនកម្ពុជា កំពុងត្រៀមចាញ់ និងបក្សប្រឆាំង កំពុងត្រៀមត្របាក់យកជ័យជំនះ ដូចក្រពើខ្លាត្រៀមត្របាក់ចំណី ខណៈបក្សរបស់ខ្លួន កំពុងចាញ់យ៉ាងពិតប្រាកដក្រោមស្នាដៃរបស់របស់បក្សប្រជាជន។
ការស្នើចង់បង្កើតច្បាប់នេះជាឧបាយកលទុច្ចរិតឲ្យប្រជាជនមើល ឃើញដោយច្រឡំថា នាយករដ្ឋមន្ត្រីដែលកំពុងស្ថិតក្នុងតំណែងបច្ចុប្បន្ន បាននឹងកំពុងធ្វើខុសអ្វីមួយយ៉ាងធ្ងន់ធ្ងរ ទើបបានជាចង់ឲ្យមានច្បាប់បែបនេះ ក្នុងពេលដែលគណបក្សប្រជាជនកម្ពុជា បាននឹងកំពុងកសាងស្នាដៃធំៗជាច្រើជាប្រវត្តិសាស្ត្រ សម្រាប់មាតុភូមិ ប៉ុន្តែពួកគេរីករាយនឹងបំផ្លិចបំផ្លាញ កេរ្តិ៍ឈ្មោះជាតិ បង្កការចលាចល ញុះញង់ បំផ្លិចបំផ្លាញសមិទ្ធផលជាតិ ព្យាយាមនាំកម្ពុជាចូលក្នុង ភ្នក់ភ្លើងសង្គ្រាម និងបំផ្លាញការអភិវឌ្ឍប្រទេស។
ទង្វើដ៏លាមកនៃការប៉ុនប៉ងចង់កម្ទេចចោលត្រកូល ហ៊ុន, ការបំផុសឲ្យសកម្មជនរបស់ខ្លួន (បក្សប្រឆាំង) ជេរប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតរបស់មេដឹកនាំប្រទេស នៅលើបណ្តាញទំនាក់ទំនងសង្គមការចោទប្រកាន់ទាំងខុស១៨០អង្សាចំពោះការស្លាប់របស់លោក កែម ឡី តើអស់ទាំងនេះជាសកម្មភាពបង្ហាញពីការចង់បង្រួប បង្រួមជាតិឬទេ? ឯណាថាជាការបង្រួបបង្រួមដើម្បីជាតិពិតប្រាកដនោះ បើសូម្បីតែពាក្យមួយម៉ាត់របស់គណបក្សប្រឆាំង អបអរសាទរលើកទឹកចិត្តចំពោះជ័យជំនះ របស់កីឡាករកម្ពុជាឈ្នះមេដាយ នាំយកកិត្តិយសមកជូនជាតិ ការដាក់តំបន់ប្រាសាទសំបូរព្រៃគុកចូលជាបេតិកភណ្ឌពិភពលោកថ្មីៗនេះក៏គណបក្សប្រឆាំង មិនដែលពោលពាក្យអបអរសាទរមួយម៉ាត់សោះ តើនេះជាទង្វើចង់បង្រួបបង្រួមជាតិពិតឬទេ ? ទាំងនេះមិនមែនជានិន្ទាការនយោបាយទេ ជារឿងរបស់ជាតិសោះ ប៉ុន្តែមិនទទួលលើកទឹកចិត្ត និងអបអរសាទរមួយម៉ាត់សម្រាប់ជាតិទេ។ នេះបង្ហាញពីការខ្វះមនសិការស្នេហាជាតិ និងស្រឡាញ់វប្បធម៌របស់គណបក្សប្រឆាំង ផ្ទុយពីអ្វីដែលបក្សរបស់ខ្លួនលើកឡើងថា ជាអ្នកសេ្នហាជាតិ។ ការចង់ឲ្យមានច្បាប់ការពារនាយករដ្ឋមន្ត្រីអស់ពីតំណែងចាត់ទុកថា ជាការស្រមើស្រមៃរបស់ មនុស្សចាស់វង្វេងសតិតែប៉ុណ្ណោះ គ្មានបានការនោះឡើយ។
ការប្រតិកម្មខ្លាំងៗខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោក លឺ ឡាយស្រេង អ្នកនយោបាយជើងចាស់ និងជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានធ្វើលិខិត ចំហរពីរដាច់ ដោយឡែកពីគ្នា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧នេះ ដោយផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ស្នើសុំឱ្យរៀបចំច្បាប់ការពារ នាយករដ្ឋមន្រ្តីផុតអាណត្តិ នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែនៅពេលនេះសម្តេចតេជោ សែន បុរសខ្លាំងនៃ កម្ពុជា ប្រកាសទាត់ចោលសំណើដ៏ស្មោកគ្រោក ហើយចាត់ទុកថាជាការប្រមាថដ៏ធ្ងន់ដល់បក្សប្រជាជនកម្ពុជា និងរូបសម្តេចផ្ទាល់ ព្រមទាំងព្រមានថា លោក លឺ ឡាយស្រេង ឈប់មកតាំងខ្លួនជាព្រឹទ្ធាចារ្យ និងជាអ្នកចេះដឹងនយោបាយអីទៀត៕

អគារពាណិជ្ជកម្មបែបទំនើបកម្ពស់២១ជាន់ដែលចំណាយទឹកប្រាក់ប្រមាណ៧០-៨០លានដុល្លារអាមេរិក នឹងមានវត្តមានឆាប់ៗនេះ
នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា ប្រជាពលរដ្ឋរស់នៅអគារ ប៊ូឌីញ ៤៩២គ្រួសារបានព្រមព្រៀងលក់ផ្ទះ និងទទួលយកប្រាក់របស់ពួកគេអស់ហើយ។
លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា បានគូសបញ្ជាក់នៅលើទំព័រ Facebook ថា «សូមអបអរសាទរ គិតត្រឹមម៉ោងនេះ បងប្អូនរស់នៅអគារប៊ូឌីញស ៤៩២ចំណែកឯកជន ស្មើនឹង១០០ភាគរយ បានចុះកិច្ចសន្យាលក់ចំណែកឯកជន នៃអគារសហកម្មសិទ្ធិប៊ូឌីញ ស»។ លោក ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋប៊ូឌីញ ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយ កម្ម និងសំណង់ អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនជប៉ុន Arakawa និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងបង្កលក្ខណៈឱ្យគម្រោងនេះអនុវត្តន៍ដោយជោគជ័យ គួរជាទីមោទន:ក្រៃលែង។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅអគារប៊ូឌិញ បានព្រមព្រៀងលក់កន្លែងស្នាក់នៅរបស់ពួកគេក្នុងតម្លៃ ១,៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ជូនទៅក្រុមហ៊ុន Arakawa របស់ប្រទេសជប៉ុន។ ប្រជាពលរដ្ឋនៅអគារប៊ូឌិញ បានចាប់ផ្តើមរើសម្ភារៈ ចេញពីលំនៅដ្ឋានតាំងពីខែដើមខែមិថុនា មកម្ល៉េះ។ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ បានធ្វើពិធីជប់លៀងជូនប្រជាពលរដ្ឋអគារប៊ូឌីញ «ស» ដោយការហូបនំបញ្ចុកប្រមាណ ២តោន យ៉ាងអធឹកអធ័មនៅក្បែរអគារប៊ូឌីញផ្ទាល់តែម្ដង។
សូមបញ្ជាក់ថា អគារប៊ូឌីញ «ស» ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានសាងសង់ឡើងតាំង ពីឆ្នាំ១៩៦៤ មានទំហំសរុបចំនួន ៤៩៣ឯកតា និងមានប្រជាពលរដ្ឋរស់នៅចំនួន ៤៩៣គ្រួសារ។ អគារដ៏ចំណាស់នេះ ត្រូវបានក្រសួងរៀបចំដែនដី សហការជាមួយក្រុមហ៊ុនជប៉ុន Arakawa សិក្សាអភិវឌ្ឍន៍ទៅជាអគារពាណិជ្ជកម្មបែបទំនើបមួយ មានកម្ពស់២១ជាន់ ដែលគ្រោងនឹងចំណាយថវិកាសាងសង់ ប្រមាណ៧០-៨០លានដុល្លារអាមេរិក៕
Subscribe to:
Posts (Atom)