ពោធិ៍សាត់៖ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការទប់ស្កាត់នូវការរីករាលដាលនៃមេរោគកូវីដ១៩ ដែលកំពុងកើតឡើងនៅប្រទេសថៃ ធ្វើឲ្យពលករ ដែលចំណាកស្រុកពីប្រទេសកម្ពុជាទៅធ្វើការនៅទីនោះ មានការព្រួយបារម្ភ ហើយនាំគ្នាវិលត្រឡប់មកស្រុកវិញ តាមច្រកថ្មដា។
ដើម្បីការពារបាន នូវការរីករាលដាលនៃជំងឺកូវីដ១៩ ចូលមកក្នុងសហគមន៍គឺអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវគ្រប់គ្រងពលករដែលចំណាកស្រុកទាំងអស់ដែលគាត់បានវិលត្រឡប់ចូលមកវិញត្រូវពិនិត្យសុខភាព និងឲ្យពួកគាត់ធ្វើចត្តាឡីស័កទាំងអស់ ក្រោមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕