Friday, April 14, 2023

សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ និងអបអរសាទរខួប ១០ ឆ្នាំនៃការបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

 CNV:

(១) អង្គរសង្រ្កាន្ត ផ្ដួចផ្ដើមឱ្យប្រជាជនកម្ពុជាស្វែងយល់ ស្រលាញ់ និងផ្សព្វផ្សាយ វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏មានតម្លៃរបស់ខ្មែរ គេកាត់អាវ តម្រូវគូ។ អាវថ្ងៃនេះ ពណ៌ក្រហម។ ស្រាប់ដល់ភ្ញាក់ឡើង ដល់ស្លៀកពាក់ទៅ វាត្រូវគូរបស់គេ។

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ ឯកឧត្តម អគ្គរដ្ឋទូត អគ្គរាជទូត ភារធារី និងប្រិយមិត្តបរទេសទាំងអស់ ដែលបានអញ្ជើញចូលរួមនៅឱកាសនេះ។ លោកយាយា លោកតា បងប្អូនជនរួមជាតិ ដែលចូលរួមនៅក្នុងឱកាសនេះ។ ហើយក៏សូមក្រាបបង្គំព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិ ដែលកំពុងមើលការផ្សាយចេញពីទីក្រុងអង្គររបស់យើង ជាទីគោរពស្រលាញ់។

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមជាថ្មីម្ដងទៀត នៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ២០២៣ ដែលជាខួប ១០ឆ្នាំ នៃការផ្ដួចផ្ដើមបង្កើតមហាព្រឹត្តិការណ៍វប្បធម៌ដ៏ធំមួយ។ ព្រឹត្តិការណ៍នោះមានអត្ថន័យបំផុសប្រជាជនកម្ពុជា ជាពិសេសកុលបុត្រ កុលធីតាជំនាន់ក្រោយ ឱ្យស្វែងយល់ ស្រលាញ់ និងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏មានតម្លៃរបស់ខ្មែរ ក្នុងគោលដៅរក្សាអត្តសញ្ញាណជាតិ និងបង្កើតមោទនភាពជាតិ។ សល់តែប្រមាណជា ៨ ម៉ោងទៀតប៉ុណ្ណោះ ទេវតាថ្មីនឹងចុះមកជំនួសទេវតាចាស់។ វាច្បាស់ណាស់ថា គឺទេវតាចាស់ ឬទេវតាថ្មី សុទ្ធតែជាកូនទេវតាតែទាំងអស់ គ្មានពូជពង្សណាផ្សេងនោះទេ។ នេះវាជារឿងពិតមួយ ដែលបាននិងកំពុងកើតនៅក្នុងទឹកដីកម្ពុជា។ យើងមានទេវតាសម្រាប់ឆ្នាំចាស់ និងជំនួសដោយទេវតាឆ្នាំថ្មី។

(២) អង្គរសង្រ្កាន្តបង្កើតជំនួបត្រីកោណរវាង មនុស្ស វប្បធម៌អរូបីយ៍ និងវប្បធម៌រូបីយ៍

ការរៀបចំឡើងវិញនូវអង្គរសង្រ្កាន្ត បានបង្កើតនូវព្រឹត្តិការណ៍សម្រាប់ការជួបជុំរវាងមនុស្សនិងបេតិកភណ្ឌរូបីយ៍ រវាងអរូបីយ៍និងរូបីយ៍ជាមួយគ្នាតែម្ដង។ យើងកំពុងតែជួបជុំនៅក្នុងទីកន្លែងមួយ រវាងមនុស្សជាមួយនឹងវប្បធម៌អរូបីយ៍ និងនៅលើទឹកដីនៃវប្បធម៌រូបីយ៍។ ថ្ងៃនេះ យើងវប្បធម៌អរូបីយ៍ជាច្រើនដែលមកកាន់ទីនេះ។ ដំបូងក៏សូមស្វាគមន៍និងអបអរសាទរចំពោះកីឡាករល្បុក្កតោ ដែលទើបនឹងបានចូលជាបេតិកភណ្ឌពិភពលោកក្នុង ពេលកន្លងទៅ។ ទម្រង់ជាច្រើនបានជួបជុំគ្នានៅក្នុងអង្គរសង្រ្កាន្តក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

នោះគឺជាការបង្កើតនូវស្ថានភាពដ៏ល្អប្រសើរធ្វើឱ្យរស់ឡើងវិញនូវទីកន្លែងដែលធ្លាប់មានភាពស្ងប់ស្ងាត់ ក្លាយទៅជាទីកន្លែងដែលមានការទាក់ទាញសម្រាប់ភ្ញៀវទេសចរផងដែរ។ ក្រៅពីជំនួបត្រីកោណរវាងមនុស្ស ជាមួយនឹងវប្បធម៌អរូបីយ៍ និងវប្បធម៌រូបីយ៍ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាននិយាយថានឹងមានជំនួបទី៤ ទៀត គឺជំនួបរវាងស្ដ្រីនិងបុរស ដែលអាចចាប់ផ្ដើមពីទីនេះ ក្លាយទៅជាអនាគតភរិយានិងស្វាមីនៅថ្ងៃក្រោយ។ សូមអបអរសាទរទុកជាមុន។ ពិតណាស់ បុរសនិងស្ដ្រី គឺជៀសវាងមិនបានទេ។ ក្រមុំកំលោះតែងសម្លឹងមើលគ្នានៅក្នុងពេលដែលពួកគេមកកាន់ទីនេះ។

(៣) សង្រ្កាន្តឆ្នាំថ្មី កើតមានគ្រប់ទីកន្លែងទូទាំងប្រទេស

យើងក៏មិនភ្លេចថាឆ្នាំនេះ បានបង្កើតនូវស្ថានភាព មិនគ្រាន់តែអង្គរសង្រ្កាន្តនៅខេត្តសៀមរាបនោះទេ ក៏ប៉ុន្តែ សង្ក្រាន្តថ្នាក់ជាតិបានកើតនៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្នាក់ខេត្ត ស្រុកឃុំ និងគ្រឹះស្ថានសិក្សានានា … ប្រជាជនពិតជាមានការសប្បាយរីករាយជាមួយនឹងអ្វីដែលបាននិងកំពុងកើត បើទោះបីជាមានផលប៉ះពាល់ខាងសេដ្ឋកិច្ច បណ្ដាលមកពីកូវីដ-១៩ និងបណ្ដាលមកពីកត្តាខាងក្រៅមួយចំនួនដែលធ្វើឱ្យយើងមានផលប៉ះពាល់។ ខ្ញុំគិតថា អ្វីដែលយើងអាចធ្វើបាននៅក្នុងឆ្នាំនេះ​ ដែលប្រជាជននៅទូទាំងប្រទេសកំពុងត្រៀមរៀបចំទទួលទេវតាឆ្នាំថ្មី យើងបានសង្កេតឃើញថា មានការរៀបចំប្រុងប្រៀបគ្រប់ទីកន្លែង ដែលខ្ញុំសង្ឃឹមទៅលើអាជ្ញាធរខេត្តរាជធានីនៅគ្រប់ទីកន្លែង កម្លាំងប្រដាប់អាវុធទាំងអស់ នឹងថែរក្សាសន្ដិសុខ សុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋសប្បាយនៅក្នុងរយៈពេលចូលឆ្នាំថ្មីនេះ។

(៤) កត្តា៦ នាំទៅដល់ការរៀបចំអង្គរសង្រ្កាន្ត៖ ទី១ សន្តិភាពគ្របដណ្តប់ទូទាំងប្រទេសនិងស្ថេរភាពនយោបាយ

ខ្ញុំគិតថា យើងមានកត្តា៦ ដែលនាំទៅដល់ការរៀបចំនូវអង្គរសង្រ្កាន្តឆ្នាំនេះ ក៏ដូចជាការសប្បាយរីករាយជា​មួយនឹងព្រឹត្តិការណ៍ទាំងឡាយ ដែលយើងបានឆ្លងកាត់។ នោះគឺនៅត្រង់ថា ដំបូងបំផុតគឺយើងមានសន្ដិភាព ដែលគ្របដណ្ដប់នៅក្នុង​ប្រទេសរបស់យើង។ ប៉ុន្តែមុននឹងចូលមកដល់បញ្ហានេះ អនុញ្ញាតឱ្យខ្ញុំធ្វើការកត់សំ​គាល់បន្ដិច។ ឆ្នាំ ២០២០ និងឆ្នាំ ២០២១ ដោយសារជំងឺរាតត្បាតជាសកល​ គឺកូវីដ-១៩ ពេលនោះប្រជាពលរដ្ឋរបស់យើងមិនបានចូលឆ្នាំទេ។ ខ្ញុំអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលយោគយល់ដល់ការលំ​បាកនៅក្នុងកាល

ៈទេសៈនោះ ដែលប្រឹងប្រែងចូលឆ្នាំតាមផ្ទះ និងទទួលទេវតានៅតាមផ្ទះប៉ុណ្ណោះ។

(៥) ឆ្នាំ២០២២ បើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញ រៀបអាពាហ៍ពិពាហ៍ ធ្វើបុណ្យ ទទួលទេសចរ

ដល់ឆ្នាំ ២០២២ យើងក៏ចាប់ផ្ដើមបើកឱ្យមានការចូលឆ្នាំ។ ខ្ញុំក៏សូមបញ្ជាក់ជូនថា ក្នុងរយៈពេលនោះ ខ្លួនខ្ញុំផ្ទាល់មានការគិតគូរយ៉ាងធំថា តើខ្ញុំសម្រេចចិត្តខុសឬត្រូវ ដោយសារតែពេលបើកមើលតាមទូរទស្សន៍នានា នៅទីកន្លែងប្រគុំតន្រ្ដី គឺជាសមុទ្រមនុស្ស មិនមែនជាទន្លេមនុស្សទេ។ ប្រជាជនខកខានមិនបានចូលឆ្នាំនៅឆ្នាំ ២០២០ និងឆ្នាំ ២០២១ បានប្រមូលផ្ដុំសប្បាយ ដោយគ្មានរក្សាគម្លាតអ្វីទាំងអស់។ តើខ្ញុំសម្រេចចិត្តខុស ឬត្រូវ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រមូលផ្ដុំជួបជុំលេងកម្សាន្តក្នុងពេលចូលឆ្នាំថ្មី? លទ្ធផលចុងក្រោយ បន្ទាប់ពីការចូលឆ្នាំរួចហើយ អត្រានៃការឆ្លង(កូវីដ-១៩) ក៏មានការធ្លាក់ចុះជាបន្តបន្ទាប់ រហូតមកដល់ឆ្នាំនេះ អត្រាការឆ្លងគឺសូន្យ។ ដូច្នេះ វាជាឱកាសឱ្យយើងបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញ។ ប្រជាពលរដ្ឋចាប់ផ្តើមធ្វើបុណ្យធ្វើទានគ្រប់ទីកន្លែង។ អាពាហ៌ពិពាហ៌ត្រូវបានរៀបចំដោយគ្មានកំណត់មនុស្សចូលរួមនោះទេ។ ទេសចរណ៍ត្រូវបើកឡើងវិញទាំងក្នុងកម្រិតជាតិនិងអន្តរជាតិ។ រំពឹងថាឆ្នាំនេះ យើងអាចមានទេសចររហូតទៅដល់ជាង៤ លាននាក់។ ឆ្នាំកន្លងទៅ យើងទទួលទេសចរអន្តរជាតិបានប្រមាណ ២លាន ២សែននាក់។

(៦) ជីវិតមនុស្សរស់នៅត្រូវការសន្តិភាព ត្រូវផ្តល់តម្លៃដល់សន្តិភាព

ឥឡូវខ្ញុំបកមកអំពីថា អ្វីដែលធ្វើឱ្យយើងអាចរៀបចំពិធីទូទាំងប្រទេស មិនគ្រាន់តែអង្គរសង្រ្កាន្តទេ ដូចដែលខ្ញុំបានបញ្ជាក់ខាងលើ យើងធ្វើនៅគ្រប់ទីកន្លែង ថ្នាក់ក្រោមជាតិ ជាខេត្ត ជាស្រុក ជាឃុំ រហូតដល់ភូមិ និងរហូតទៅតាមគ្រឹះស្ថានសិក្សានានា ជាសាកលវិទ្យាល័យ វិទ្យាល័យ និងកន្លែងដទៃទៀត ដើម្បីបម្រើឱ្យការសប្បាយរីករាយរបស់ប្រជាពលរដ្ឋ​។ ដំបូងបំផុត ខ្ញុំសូមចាប់ផ្ដើមថា សុខសន្ដិភាព ស្ថិរភាពខាងនយោបាយ គឺជាកត្តាដ៏សំខាន់ ដែលផ្ដល់ឱកាសសម្រាប់ការសប្បាយរីករាយរបស់ប្រជាជនរបស់យើង។ គ្មានការសប្បាយណាមួយដែលអាចកើតឡើងនៅក្រោមគ្រាប់បែក គ្រាប់ផ្លោង និងក្នុងសង្រ្គាមនោះទេ។ យើងនិយាយថា ហ្គេមរបស់យើងនៅពេលខាងមុខគឺ “កីឡារស់នៅក្នុងសន្ដិភាព”។ វាមិនមែនគ្រាន់តែវិស័យកីឡាមួយទេ ជីវិតមនុស្សក៏ត្រូវការនូវសន្ដិភាព។ ដូច្នេះហើយ បានជាយើងផ្ដល់តម្លៃទៅដល់សន្ដិភាពសម្រាប់ប្រទេសរបស់យើង។ សន្ដិភាពផ្ដល់ឱកាសឱ្យមនុស្សទាំងអស់អាចធ្វើអ្វីទៅតាមបំណងរបស់ខ្លួន ឱ្យតែវាត្រូវតាមច្បាប់។ ឥឡូវបងប្អូនរបស់យើងអាចធ្វើដំណើរនៅគ្រប់ទីកន្លែងទាំងអស់ ជាមួយនឹងសុវត្ថិភាព និងស្ថិរភាព។ កាលពី៤៨ ឆ្នាំមុន នៅក្នុងពេលនេះ គ្រាប់កាំភ្លើងធំកំពុងតែបាញ់ចូលបណ្ដាទីក្រុង រាប់ទាំងទីក្រុងភ្នំពេញ និងទីក្រុងនានា ដែលពេលនោះ គឺជាស្ថានភាពខុសគ្នាប្លែកពីពេលនេះយ៉ាងខ្លាំង។

(៧) កូវីដ-១៩ ត្រូវបានគ្រប់គ្រងបាននិងលែងជាករណីឆ្លងធ្ងន់ធ្ងរ

ចំណុចទី ២ ដែលឈានទៅបើកការចូលឆ្នាំ និងអង្គរសង្រ្កាន្តនៅទីនេះ គឺយើងគ្រប់គ្រងបាននូវកូវីដ-១៩ ដែលមិនមែនករណីឆ្លងធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែទោះបីយ៉ាងនេះក្ដី ខ្ញុំនៅតែមានការអំពាវនាវឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងជំងឺឆ្លងមួយនេះ សង្ឃឹមថា បងប្អូនយើងនឹងយកចិត្តទុកដាក់ទៅលើបញ្ហាអនាម័យនានា ហើយក្រុមគ្រូពេទ្យរបស់យើងក៏នៅតែធ្វើសកម្មភាពដើម្បីនឹងដោះស្រាយបញ្ហាទាំងឡាយដែលអាចកើតឡើងជាយថាហេតុ។

(៨) ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់អាចឲ្យធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយបាន

ឯចំណុចទី៣ ដែលយើងអាចធ្វើឲ្យប្រជាជនយើងមានឱកាសដើរលេងក្នុងចូលឆ្នាំថ្មីបានគ្រប់ទីកន្លែង នោះគឺហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​ ដែលយើងបានកសាងផ្លូវយ៉ាងច្រើន ដែលធ្វើឲ្យប្រជាជនរបស់យើងអាចធ្វើដំណើរពីទីកន្លែងមួយទៅកាន់កន្លែងមួយ។ ពិតមែនតែខេត្តសៀមរាបនៅថ្ងៃនេះអាចមានមនុស្សតិច ក៏ប៉ុន្តែអ្នកខ្លះមកលេងសៀមរាបនៅថ្ងៃនេះ ប៉ុន្តែគេអាចចេញទៅបន្ទាយមានជ័យ ឬបាត់ដំបងនៅថ្ងៃស្អែក ឬអាចចេញទៅព្រះវិហារនៅថ្ងៃខានស្អែក។ អ្នកដទៃទៀតគឺចេះតែរំកិលចូលមកកាន់សៀមរាប។ អញ្ចឹងទេ ការតភ្ជាប់នេះគឺជាចំ​ណុចដ៏សំខាន់មួយ ដែលយើងត្រូវយកចិត្តទុកដាក់បន្តធ្វើផ្លូវឲ្យបានស្អាត …។

(៩) ប្រជាពលរដ្ឋមានមធ្យោបាយធ្វើដំណើរសមស្រប

ឯចំណុចទី៤ ប្រជាពលរដ្ឋរបស់យើងមានមធ្យោបាយធ្វើដំណើរ ជាមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លូន​ក្ដី ជាមធ្យោបាយធ្វើដំណើរដោយតាក់ស៊ី រថយន្តឈ្នួល ដែលនោះសុទ្ធតែជាមធ្យោបាយនៃការធ្វើដំណើរដែលប្រជាពលរដ្ឋរបស់យើងអាចប្រើប្រាស់។ ក្រៅពីនោះ ឆ្នាំនេះសាលារាជធានីភ្នំពេញបានបញ្ចេញរថយន្តក្រុង ៣៤៥ គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋចេញពីទីក្រុង​ឆ្ពោះទៅកាន់ជនបទ។ ដោយឡែក ខេត្តសៀមរាបនេះត្រូវប្រើរថយន្តចំនួន១០០ គ្រឿង។ ម្សិលមិញនេះដឹកជិត១ ម៉ឺននាក់សម្រាប់​ឆ្ពោះមកកាន់ខេត្តសៀមរាប។ នោះជាមធ្យោបាយសម្រាប់ផ្ដល់ឱកាសឲ្យប្រជាជនបានទទួលនូវការសប្បាយរីករាយក្នុងឱកាសចូលឆ្នាំ ទន្ទឹមនឹងទីផ្សារខាងប្រេងឥន្ធនៈវាឡើងថ្លៃ អញ្ចឹងទេមានបងប្អូនមួយចំនួនក៏ខ្វះខាត។ ដូច្នេះរថយន្តក្រុង ៣៤៥ គ្រឿងនេះ ក៏នឹងជួយដល់ប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរទាំងទៅទាំងមកដោយគ្មានការអស់ប្រាក់។

(១០) ប្រជាពលរដ្ឋមានប្រាក់គ្រប់គ្រាន់សម្រាប់ដើរកម្សាន្ត

ឯចំណុចទី៥ ខ្ញុំគិតថា ប្រជាពលរដ្ឋរបស់យើងបើទោះបីមានការលំបាកបន្តិច ប៉ុន្តែ ប្រជាពលរដ្ឋរបស់យើងក៏មាន​ប្រាក់ចំណូលដែលអាចដើរលេងបាន។ សន្សំប្រាក់សម្រាប់លេងចូលឆ្នាំ ឬក៏មានប្រាក់ដើម្បីលេងចូលឆ្នាំ។ ហើយបន្ទាប់ទៅ យើងទៅធ្វើការបន្តទៅទៀត។

(១១) សហភាពសហព័ន្ធយុវជនកម្ពុជាបានធ្វើកិច្ចការដ៏ល្អ

ឯចំណុចទី៦ គឺជាចំណុចដ៏សំខាន់ គឺសហភាពសហព័ន្ធយុវជនកម្ពុជា តាមគំនិតផ្ដួចផ្ដើម និងសកម្មភាពរបស់ខ្លួន បានធ្វើកិច្ចការនេះដ៏ល្អ។ ខ្ញុំសូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះគំនិតផ្ដួចផ្ដើមនិងសកម្មភាពនានាដែលយុវជនយើងមានប្រធានបទ «ក្ដីស្រមៃនិងក្ដីសង្ឃឹម» គឺជាប្រធានបទដ៏ទូលំទូលាយ​។ ចំណុចនេះ ខ្ញុំគិតថា អ្នកទាំងអស់គ្នានឹងស្រមៃឃើញប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍ មិនស្រមៃឃើញនូវភាពបែកបាក់ និងសង្រ្គាមវិលត្រឡប់មកកាន់ទឹកដីកម្ពុជាវិញនោះទេ។ ខ្ញុំមានការកោតសរសើរចំពោះការខិតខំទាំងអស់របស់យុវជនស្ម័គ្រចិត្តប្រមាណជា៥ ពាន់នាក់ ដែលបានចូលរួមសកម្មភាពនៅទីនេះ ហើយដែលមានមួយចំនួនមានវត្តមាននៅទីនេះស្រាប់។ វាមិនមែនជាការចៃដន្យទេ ដែលយើងរៀបចំព្រឹត្តិការណ៍ដ៏ធំបែបនេះ។ ត្រូវគិតគូរឲ្យសព្វគ្រប់ ដោយមានការទ្រទ្រង់ពីអាជ្ញាធរខេត្ត កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា ដើម្បីឲ្យដំណើរការនូវការងារដ៏ធំមួយនេះអាចប្រព្រឹត្តទៅបាន។

(១២) បេះដូងក្រដាសជិត៤ លាន បត់ដោយមនុស្សពីវ័យ៤ដល់៨០ឆ្នាំ បំបែកឯកទគ្គកម្មលើពិភពលោក

ខ្ញុំមានការរីករាយចំពោះសមិទ្ធផលដែលបានកើតរួចមកហើយ នោះគឺបេះដូង(ក្រដាស)ដែលមានច្រើនជាងគេនៅលើពិភពលោក។ ខ្ញុំបានទទួលតួលេខ(ចំនួនបេះដូងក្រដាស)នេះមាន ៣ ៩១៧ ៨០៥ គឺជាចំនួនមួយដ៏ច្រើន។ អាចនិយាយបានថា ប្រជាជនកម្ពុជាចាប់អារម្មណ៍និងចូលរួមគាំទ្រចំពោះដំណើរការនេះ។ យើងបានបំបែកឯកទគ្គកម្មបេះដូងដែលច្រើនជាងគេ (ដែលមុននេះ)ចក្រភពអង់គ្លេសមានតែជាង៥ ម៉ឺន។ មុននេះ យើង(គិតថា)ប្រឹងសម្រេចត្រឹមតែមួយលានបេះដូងប៉ុណ្ណោះ មិននឹកស្មានថាយើងឈានជិតរហូតទៅដល់ជិត ៤ លានបេះដូង។ នេះ(បង្ហាញអោយឃើញពី)ការចូលរួម។ យោងតាមរបាយការណ៍ អ្នកដែលចូលរួមក្នុងការបត់ក្រដាសបេះដូងនេះ មានចាប់អាយុចាប់ពី៤ ឆ្នាំ រហូតដល់អាយុ៨០ ឆ្នាំ។ អាចចាត់ទុកថា ជាក្ដីស្រឡាញ់ ជាការចូលរួមរបស់ប្រជាជនរបស់យើង។ (ដូចនេះ)គេអាចយល់បានអំពីអត្ថន័យនៃបេះដូង។ វាមិនមែនជាការចៃដន្យនោះទេ ដែលនេះខ្ញុំគិតថា វាជាការគិតគូរដ៏ស៊ីជម្រៅមួយរបស់បងប្អូនយុវជន។

ខ្ញុំគិតថា ប្រទេសដែលមានប្រជាជនច្រើនជាងកម្ពុជាអាចនឹងធ្វើបានច្រើនជាងកម្ពុជា។ បើគិតតាមអត្រាប្រ​ជាជន ខ្ញុំគិតថាថ្ងៃក្រោយ ខាងកំណត់ត្រាឯកទគ្គកម្មនោះគួរតែយកតាមភាគរយនៃប្រជាជន។ បើមិនអញ្ចឹង យើងប្រទេសតូចធ្វើម៉េចនឹងបានច្រើនជាងប្រទេសធំ។ បើគេប្រជាជនច្រើន អញ្ចឹងទេវាមិនយុត្តិធម៌។ ឧទាហរណ៍ ប្រជាជនអាមេរិជាង៣០០ លាននាក់ អញ្ចឹងគាត់ចូលរួមទាំងអស់ទៅវាបានច្រើន។ ប្រជាជនឥណ្ឌូនេស៊ីជិត៣០០ លាននាក់ដែរ អញ្ចឹងធ្វើទៅវាបានច្រើន។ អញ្ចឹងបើយើងកំណត់ជាភាគរយ ថ្ងៃក្រោយគឺល្អ អាហ្នឹងគឺថា ខ្មែរមាន ១៧ លាននាក់ យើងធ្វើបាន ៤ លានបេះដូង។ អញ្ចឹងថ្ងៃក្រោយបើប្រជាជនចិន ឬឥណ្ឌា ប្រជាជនច្រើន ដូច្នេះ គាត់ធ្វើបេះដូងបានច្រើន។ ខ្ញុំគិតថា ខាងកំណត់ត្រាឯកទគ្គកម្មពិភពលោកគួរតែត្រូវគិតថា ថ្ងៃក្រោយអ្នកណាធ្វើ គឺត្រូវគិតតាមភាគរយនៃចំនួនប្រជាពលរដ្ឋ អាហ្នឹងជាការល្អ ហ្នឹងទើបមានយុត្តិធម៌។ មិនអញ្ចឹងទេ ប្រជាជនច្រើន គេធ្វើបានច្រើន។

សូម្បីតែនៅក្នុងប្រទេសថៃ គេអាចធ្វើបានច្រើនជាង ឬនៅវៀតណាមគេអាចធ្វើបានច្រើនជាង អ្នកជិតខាងយើង ដោយសារប្រជាជនរបស់គេច្រើនជាងយើង។ គ្រាន់តែជាអនុសាសន៍របស់ខ្ញុំ ដើម្បីផ្ដល់ជូនជាមួយនឹងខាងអ្នកកំណត់ត្រាឯកទគ្គកម្មពិភពលោកតែប៉ុណ្ណោះ។ តែថ្ងៃក្រោយមានអ្នកចេញមកធ្វើ ឬឆ្នាំក្រោយហ្នឹង ឬតែមួយខែក្រោយហ្នឹង អាចចេញមកធ្វើរហូតដល់ ៥០ លានបេះដូងក៏មានដែរ ប៉ុន្តែ ៥០ លានបេះដូងជាមួយនឹងប្រជាជនច្រើន គេអាចធ្វើបានច្រើនជាងយើង​។ អញ្ចឹងខ្ញុំសូមការពារទុកជាមុនឲ្យហើយ គួរតែគិតគូរអំពីភាគរយនៃចំនួនប្រជាជនវិញ។ បើមិនដូច្នោះ គឺអ្នកនេះធ្វើបន្តិច អ្នកនោះធ្វើបន្តិច គេយកមកដោត ៥០ លានបេះដូង ឬ ១០០ លានបេះដូងក៏គេអាចធ្វើទៅរួចដែរ ព្រោះគេមានប្រជាជនច្រើន។ អញ្ចឹងគ្រាន់តែជាការត្រៀមដែរ ព្រោះយើងក៏បំបែកឯកទគ្គកម្មដែរ។

(១៣) ៤៩៩៩ នាក់ រាំម៉ាឌីហ្សូនបំបែកឯកទគ្គកម្មពិភពលោក

យើងក៏ធ្លាប់បំបែកឯកទគ្គកម្មពិភពលោក និងក៏បំបែកឯកទគ្គកម្មនៃថ្នាក់ជាតិរបស់យើងផងដែរ។ ថ្ងៃស្អែកនេះ គឺនឹងមានការបំបែកឯកទគ្គកម្មការរាំម៉ាឌីហ្សូន ដែលតាមរបាយការណ៍មកថា យើងអាចរាំត្រឹមតែ ៤ ៩៩៩ នាក់តែប៉ុណ្ណោះ ប្រសិនបើរាំដល់ ៥ ០០០ នាក់ គឺនឹងត្រូវមានភាគីទីបីមកចូលរួម មិនមែនរវាងកម្ពុជាជាមួយនឹងកំណត់ត្រាឯកទគ្គកម្មពិភពលោកនោះទេ។ អញ្ចឹងបានជាត្រូវកំណត់យកត្រឹម ៤ ៩៩៩ ហើយខ្ញុំរំពឹងថា យុវជនរបស់យើងនឹងអាចធ្វើបាន។

(១៤) អនុសាសន៍ Goh Chok Tong ឆ្នាំ១៩៩៤ បើកការហោះហើរត្រង់ត្រឹមត្រូវ

នៅមានកិច្ចការជាច្រើនទៀត ដែលខ្ញុំមិននិយាយឡើងវិញ ក្រៅពីឯកឧត្ដមអភិបាលខេត្តសៀមរាបបានធ្វើរបាយការណ៍ ប្រធានសហភាពសហព័ន្ធយុវជនបានធ្វើរបាយការណ៍នោះទេ ប៉ុន្តែខ្ញុំចង់គូសរំលេចបន្តិចអំពីការវិវឌ្ឍរបស់ខេត្តសៀមរាប។ កាលប៉ុន្មានឆ្នាំមុន ដូចជា២០១៤ ឬ ២០១៥ ខ្ញុំធ្លាប់បាននិយាយនៅទីនេះថា ខ្ញុំធ្លាប់បានទទួលនូវយោបល់ជាអនុសាសន៍របស់អតីតនាយករដ្ឋមន្រ្តីសិង្ហបុរី Goh Chok Tong ដែលពេលនោះគាត់បានផ្ដល់យោបល់ឲ្យខ្ញុំនៅឆ្នាំ១៩៩៤ ថា ប្រសិនបើខ្ញុំជាឯកឧត្ដម ហ៊ុន សែន ខ្ញុំនឹងបើកឲ្យសៀមរាបធ្វើការហោះហើរត្រង់ដឹកទេសចរមកកាន់ទីនេះ។ នេះពិតជាអនុសាសន៍ដ៏ត្រឹមត្រូវ។ ឆ្នាំ១៩៩៧ នៅពេលដែលមានព្រឹត្តិការណ៍ដ៏អាក្រក់នៅទីក្រុងភ្នំពេញ ក្រុមហ៊ុនយន្តហោះស្ទើរតែទាំងអស់បានរត់ចេញពីកម្ពុជា។ គ្មានការហោះហើរ។ នៅខេត្តសៀមរាប Bangkok Airway បានបើកធ្វើការហោះហើរនាពេលនោះ។ ក្នុងពេលដែលខ្ញុំបើកឲ្យមានការហោះហើរត្រង់ចុះនៅខេត្តសៀមរាប អ្នកធ្វើទេសចរណ៍នៅទីក្រុងភ្នំពេញមានការប្រឆាំងយ៉ាងខ្លាំង។ ពួកគេគិតថានឹងមានការបាត់បង់នូវទេសចរ ព្រោះទេសចរនឹងតម្រង់ឆ្ពោះមកទីនេះ។ ប៉ុន្តែក្រោយមកអ្នកដែលប្រឆាំងទាំងនោះបានក្លាយទៅជាអ្នកដែលគាំទ្រទៅវិញ។

(១៥) ការហោះហើរត្រង់ នាំមកនូវកំណើនទេសចរនិងការវិនិយោគលើសណ្ឋាគារ

តើការសម្រេចចិត្តបើកជើងមេឃឬការហោះហើរត្រង់នៅខេត្តសៀមរាប​ខុសឬត្រូវ គឺស្ថិតលើការសង្កេតរបស់យើងនៅត្រង់ថា ប្រសិនបើយើងមិនបើកឲ្យមានការហោះហើរត្រង់មកកាន់សៀមរាបទេ គ្មាននរណាមកវិនិយោគសណ្ឋាគាររាប់ពាន់លានដុល្លារដូចសព្វថ្ងៃនេះទេ ព្រោះគេមក រួចហើយគេត្រឡប់ទៅដេកនៅទីក្រុងភ្នំពេញ។ ដូច្នេះ យើងមានទេសចរណ៍តិចណាស់ដែលអាចនឹងធ្វើដំណើរមកកាន់សៀមរាប។ នៅពេលដែលយើងបើកឲ្យមានការហោះហើរត្រង់មកកាន់ទីនេះ ​អ្នកវិនិយោគបានចូលមកសាងសង់ ហើយសណ្ឋាគារបានកើតឡើងរាប់រយ។ គ្រានោះ យើងចាប់ផ្តើមពីសណ្ឋាគារចាស់ៗតែ២ ប៉ុណ្ណោះ។ នៅពេលដែលយើងបើក(អោយមានការហោះហើរត្រង់) ឥឡូវយើងមានសណ្ឋាគាររាប់រយសណ្ឋាគារ។ នេះជាចំណុចនៃក្របខណ្ឌគោលនយោបាយបើកចំហជើងមេឃសម្រាប់ការហោះហើរត្រង់។

(១៦) អំឡុងពេលកូវីដ១៩ បោះទុនធ្វើការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្រុងនិងកែលម្អស្ទឹងសៀមរាប

រាជរដ្ឋាភិបាលក៏បានវិនិយោគទុននៅក្នុងពេលដែលមានការកូវីដ-១៩ ទេសចរណ៍ក៏មានការធ្លាក់ចុះ។ រាជរដ្ឋាភិបាលបានដាក់ទុន ធ្វើការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងនិងស្ទឹងសៀមរាប ៣៨ ខ្សែនៃផ្លូវតភ្ជាប់ក្នុងក្រុងសៀមរាប និងរៀបចំនៅក្នុងស្ទឹងសៀមរាបប្រកបដោយសោភ័ណភាព និងអនាម័យ ដែលថ្ងៃក្រោយនឹងអាចក្លាយទៅជាតំបន់ទាក់ទាញមួយទៀត នៅដងស្ទឹងសៀមរាប។

(១៧) ព្រលានយន្តហោះខ្នាតធំនៅសៀមរាប នឹងទាក់ទាញទេសចរណ៍

សូមជម្រាបជូនថា តាមរយៈនៃការវិនិយោគ ព្រលានយន្តហោះដ៏ធំមួយនៅខេត្តសៀមរាប ប្រហែលជាមិនយូរជាងខែតុលាខាងមុខនេះទេ យើងនឹងបើកឲ្យប្រើប្រាស់ ដែលនេះគឺអាចនិយាយបានថា វាជាដំណើរការមួយដែលយើងអាចនឹងឈានទៅទទួលយន្តហោះខ្នាតធំ ដែលហោះត្រង់ពីប្រទេសនានាមកចុះខេត្តសៀមរាប។ ឥឡូវនេះ យើងមិនហ៊ានទាំងប្រជុំអាស៊ាននៅខេត្តសៀមរាបផង ដោយសារដៃគូមិត្តភក្តិរប​ស់យើងដែលមកពីចំងាយសុទ្ធតែមកដោយយន្តហោះប្រភេទខ្នាតធំ។ អនាគតរបស់ខេត្តសៀមរាបក៏នឹងក្លាយទៅជាទីកន្លែងនៃការទាក់ទាញភ្ញៀវទេសចរណ៍។

(១៨) សៀមរាប៖ តារារះទិសឧត្ដរ» ជាប៉ូលសេដ្ឋកិច្ចទី៣ នឹងរួមចំណែកស្រាយការ​លំបាកនិងប្រាក់ចំណូល

ជាមួយនឹងការវិនិយោគយ៉ាងគំហុក គឺខ្ញុំបានប្រកាសថាខេត្តសៀមរាបជាតារារះទិសឧត្តររបស់យើង។ ប៉ូលសេដ្ឋកិច្ចទី ៣ គឺខេត្តសៀមរាប នឹងក្លាយទៅជាចំណុចទាក់ទាញបន្ថែមទៀត មិនគ្រាន់តែវិស័យទេសចរណ៍ទេ តែអាចនឹងឈានទៅដល់តំបន់ឧស្សាហកម្មខ្លះទៀតផង។ ខ្ញុំរំពឹងថាការវិវត្តន៍នេះនឹងរួមចំណែកដោះស្រាយការ​លំបាកនិងប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ជាមួយគ្នានេះ យើងក៏បានខិតខំការពារនូវបេតិក​ភណ្ឌប្រវត្តិសាស្ត្រ តាមរយៈការចលនាប្រជាពលរដ្ឋ​ដែលនៅទីតាំងខុសច្បាប់ ដែលបំពានទៅលើគោលការណ៍ទាំងឡាយនៃអង្គការយូនេស្កូ ចាកចេញមករៀបចំនូវទីកន្លែង​នៅទីតំបន់ពាក់ស្នែង និងតំបន់រុនតាឯក ដែលឥឡូវកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធនានាបានទៅដល់ទី​នោះ។ នោះគឺជាការខិតខំមួយ យើងធ្វើនៅលើទឹកដីនៃរាជធានី។ យើងត្រូវខិតខំ(ការពារ)អង្គរវត្ត។

(១៩) អរគុណសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស​ ដែលសកម្មនាំមកវិញនូវសម្បត្តិវប្បធម៌ខ្មែរ

រមណីយដ្ឋានអង្គរ គឺជាបេតិកភណ្ឌពិភពលោក។ យើងមិនត្រូវធ្វើឲ្យខុសជាមួយនឹងគោលការណ៍ដែលដាក់ចេញ​ដោយអង្គការយូនេស្កូនោះទេ។ បើមិនដូច្នោះ យើងនឹងបាត់បង់នូវបេតិកភណ្ឌទាំងនេះ។ គេនឹងបញ្ចេញយើងចេញពីបញ្ជីនៃបេតិកភណ្ឌពិភពលោក មិនមែនជាការយោគយល់ឬមិនយោគយល់ទេ ក៏ប៉ុន្តែនេះជាលក្ខខណ្ឌ។ ខ្ញុំក៏សូមយកឱកាសនេះ អរគុណចំពោះប្រិយ​មិត្តបរទេសទាំងអស់ ដែលមានវត្តមាននៅទីនេះ ដែលបានចូលរួមនៅក្នុងការជួយទៅដល់ការអភិរក្សប្រាង្គប្រាសាទអង្គរវត្ត ក៏ដូចជាប្រាង្គប្រាសាទដទៃទៀត​ដែលមាននៅក្នុងប្រទេសកម្ពុជា។ ខ្ញុំសូមអរគុណឯកឧត្តមអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (Patrick) Murphy និងលោកជំទាវ នៅទីនេះ ក៏ដូចជាអគ្គរដ្ឋទូតអង់គ្លេស ដែលក្នុងរយៈពេលកន្លងទៅ បានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការនាំមកវិញនូវមរតកវប្បធម៌ ដែលត្រូវបានលួច ដែលត្រូវបានជួញដូរទៅដល់សហរដ្ឋអាមេរិក ទៅដល់ចក្រភពអង់គ្លេស។

(២០) អំពាវនាវប្រទេសដ៏ទៃទៀតចូលរួមជួយនាំសម្បត្តិវប្បធម៌កម្ពុជាត្រឡប់មកជួបជុំវិញ

សង្ឃឹមថា ប្រទេសនានានឹងចូលរួមជាមួយកិច្ចការនាំសម្បត្តិវប្បធម៌ដែលបានបាត់បង់ វិលត្រឡប់មកប្រទេសកម្ពុជា ជាមួយនឹងការខិតខំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលបានធ្វើកិច្ចការងារនេះយ៉ាងសកម្ម ជាមួយនឹងដៃគូខាងក្រៅ ក្នុងនោះសហរដ្ឋអាមេរិកគឺជាប្រទេសនាំមុខមួយក្នុងចំណោមប្រទេសនាំមុខ​ នៃការបញ្ជូនសម្បត្តិវប្បធម៌ ដែលត្រូវបានយកចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិក តាមរយៈការលួច តាមរយៈការជួញដូរ​វត្ថុនេះ។ សង្ឃឹមថា ប្រទេសដ៏ទៃទៀតនឹងចូលរួមជួយយើងដើម្បីនាំត្រឡប់មកជួបជុំ។ ខ្ញុំសូមជម្រាបថា នៅពេលសម័យសង្គ្រាមនិងរបបប្រល័យពូជសាសន៍ សូម្បីតែគ្រួសារអាទិទេពក៏ត្រូវបែកបាក់គ្នាដែរ។

(២១) សង្គ្រាមបានបំបែកគ្រួសារ/ពូជពង្សព្រះអាទិទេព សន្តិភាពធ្វើអោយគ្រួសារព្រះអាទិទេពជួបជុំគ្នា

ថ្ងៃមុនខ្ញុំបានទៅទទួល ដោយមានទឹកចិត្ត(ញាប់ញ័រ) ហើយមានការព្រឺក្បាលព្រឺខ្លួន នៅត្រង់ថា​ ព្រះឥសូរនិងព្រះរាជបុត្រទាំង២ អង្គ ដែលបែកខ្ញែកគ្នា បាត់គ្នាក្នុងសម័យសង្គ្រាម ត្រូវបានវិលត្រឡប់ នោះគឺព្រះ​ស្កន្ទ។ ព្រះឥសូរមានព្រះរាជបុត្រ២ ព្រះអង្គ។ សង្គ្រាមយ៉ាងដូច្នេះ។ សូម្បីពូជពង្សព្រះអាទិទេពក៏បែកខ្ញែកគ្នាដែរ។ សន្តិភាពបាននាំព្រះអាទិទេពជួបជុំគ្នានៅក្នុងសុខសន្តិភាព។ នេះជាតម្លៃពិតនៃសន្តិភាព។ បើបាត់បង់សន្តិភាព សូម្បីតែពូជពង្សព្រះអាទិទេពក៏ព្រាត់ប្រាសគ្នាដែរ និយាយតាមភាសាមួយបែប … ពេលដែលមានសន្តិភាពក្រុមគ្រួសារព្រះអាទិទេពបានមកជួបជុំគ្នាក្រោមម្លប់សន្តិភាពនៃសម័យរប​ស់យើងនេះ។ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនជនរួមជាតិ ជាមួយនឹងការប្រកាសបើកព្រឹត្តិការណ៍​អង្គរសង្គ្រាន្ត ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦-២៥៦៧ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរចំពោះព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈ និងសូមថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី សម្តេចម៉ែ ជាទីគោរពសក្ការៈ សូមព្រះអង្គទាំងទ្វេ មានព្រះរាជសុខភាពល្អ ព្រះជន្មានុយឺនយូរ គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់កូនចៅតរៀងទៅ។ ជាមួយនេះដែរ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ និងសូមជូនពរបងប្អូនម​​ន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ព្រមទាំងកងទ័ពកម្ពុជា ដែលកំពុងចូលរួមប្រតិបត្តិការរក្សាសន្តិភាពនៅសូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្វ្រិកកណ្តាល សូមប្រកបដោយពុទ្ធពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕


************

Selected Comments Samdech Techo Hun Sen,
At the opening ceremony of Angkor Sankranta 2023 and the celebration of the 10th anniversary of the opening of Angkor Sankranta
[Unofficial Translation]


CNV:

​(1) Angkor Sankranta initiates the Cambodian’s understanding, love and promoting of culture, civilization, traditions and valuable traditions of Cambodia

[…] I am pleased to once again attend the opening of Angkor Sankranta 2023, the 10th anniversary of the inauguration of this major cultural event. The event is meant to inspire the Cambodian people, especially the next generation to understand, love and promote the culture, civilization, traditions and valuable traditions of Cambodia in order to maintain national identity and create national pride […]

(2) Angkor Sankranta creates a triangular meeting among people, intangible culture and tangible culture

[…] Angkor Sankranta has created a reunion of people and intangible heritage, intangible and tangible […] welcome and congratulations to the Bokator that has just been listed as the World Heritage […], and is a creation of a good situation to revive the place that used to be quiet to become an attractive place for tourists as well. In addition to the triangular meeting between people with intangible and tangible cultures, the president of the Union of Youth Federations of Cambodia said that there will be a fourth meeting – a meeting between women and men […] this year has created a situation in which we are able to organize not only the Angkor Sankranta in Siem Reap, but national Sankranta has been organized everywhere in the Kingdom of Cambodia, from the provincial level, district, commune and educational institutions […] people are happy despite the economic impacts affecting us caused by Covid-19 and due to some external factors […]

(3) Six factors make the preparation of Angkor Sankranta possible

I think we have six factors that lead to the preparation of Angkor Sankranta this year […] (firstly) we have peace prevailing in the country […] peace, political stability are the main factors that provide opportunities for the people to enjoy the event […] secondly, leading to reopening the country and the celebration of new year – Angkor Sankranta, we have been able to control Covid-19. It is not a serious case […] thirdly, the country has infrastructural connectivity that we have built a lot of roads […] people can travel from one place to another […] fourthly, our people have the means of transportation whether it be their personal transportation means or hired ones […] fifthly, although a little difficult, people have saved for traveling […] and sixthly, the Union of Youth Federations of Cambodia, according to its initiatives and activities, has done this (organizing Sankranta event) a good job […]

(4) Nearly 4 million paper hearts folded by people from 4 to 80 years old, breaking the world record

The largest number if origami hearts in the world is what impressed me. I got this number (here of paper heart) of 3, 917, 805, which is a lot. It can be said that the Cambodian people are interested and supportive of this process. We have broken the record for the largest number of hearts (previously held) by the United Kingdom at just over 50,000. Previously, we (thought of) trying to achieve only one million hearts, and did not expect that we came close to almost 4 million hearts. This (demonstrates determined) participation. According to the report, those involved in folding the heart paper ranged in age from 4 to 80 years old. This effort can be considered as devotion of love and the participation of our people. (Thus) one can understand the meaning of the heart. It’s not a coincidence that I think it’s one of the deepest thoughts of young people […]

(5) Recommendation of Goh Chok Tong in 1994 to launch a direct flight is right

There are many other things that I will not repeat, as the Governor of Siem Reap and the President of the Union of Youth Federations have already made their reports. I want to highlight a little bit about the development of Siem Reap. A few years ago, in 2014 or 2015, I had received the advice of former Singaporean Prime Minister Goh Chok Tong, who then said to me in 1994 that “if I were His Excellency Hun Sen, I would open Siem Reap to direct flights to transport tourists here”. This is definitely the right recommendation […] whether the decision to open skies or direct flights in Siem Reap is right or wrong one can make an observation. If we did not open direct flights to Siem Reap, no one would invest billions of dollars in hotels like today. This is because tourists would come and go back to sleep in Phnom Penh. We would have few tourists who will be coming to Siem Reap. When we opened direct flights here, investors came in and hundreds of hotels were built […]

(6) During Covid-19 Investment in Urban Infrastructure and Siem Reap River Improvement

The government had made major investment, at the time when Covid-19 declined tourists’ arrivals. The Royal Government has invested in infrastructure in the city building 38 roads, and the river of Siem Reap […] through the investment of a large airport in Siem Reap, probably no later than October, we will open, which is to say that it is a process that we can reach to a possibility to receive large aircraft flying directly from other countries to Siem Reap […] in the future, the Siem Reap airport will also make the province a tourist attraction […]

(7) Siem Reap – the rising north star as the third economic pole will contribute to solving difficulties and incomes

I have declared Siem Reap to be our rising North Star. As the third economic hub, Siem Reap will become more attractive not only to tourists but also to some industrial sectors. I expect that this development will contribute to solving the difficulties and incomes for our people. At the same time, we have also worked to protect our historical heritage by mobilizing people in illegal locations – whose residences are in location in violation of the UNESCO principles – to set up new residences in the Pak Snaeng and Run Ta Ek areas, where we are now working to put infrastructures in place […]

(8) United States and the United Kingdom actively bring back Cambodian lost cultural heritages

[…] I would take this opportunity to thank all the foreign friends who are present here for having contributed to the conservation of Angkor Wat, as well as other existing temples in Cambodia. I would like to thank the US Ambassador (Patrick) Murphy and his wife here, as well as the British Ambassador, who in the past have been active in restoring the stolen cultural heritage that has been traded or looted to the United States or to the United Kingdom. It is my hope that more countries will join the work of bringing lost cultural assets back to Cambodia with the efforts of the Ministry of Culture and Fine Arts to actively work with external partners – the United States being one of the leading countries in the field […] hopefully other countries will join us to bring them back together […]

(9) War broke up the family/descendants of the God; Peace reunites the family of God

I would like to inform you that during the war and the genocidal regime, even the divine family was torn apart. The day before, I went to a ceremony to receive with a trembling heart those antiquities artifacts, and I was shocked to learn that the Shiva and his two sons, who had been separated during the war, had returned. It is Skanda. Shiva has two sons. Such was a war. Even the lineage of the gods is divided. Peace brings the gods together. This is the true value of peace. If peace is lost, even the descendants of the gods are separated, speaking in a way […] when there is peace, the families of the gods come together in the shade of peace of our day […]./.

សារលិខិតថ្វាយព្រះពររបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ថ្វាយសម្តេចព្រះមហាសក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣

 

 សារលិខិតថ្វាយព្រះពររបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ថ្វាយសម្តេចព្រះមហាសក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣




សារលិខិតជូនពររបស់ សម្តេចតេជោ ហ៊ុន សែន ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣

សារលិខិតជូនពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣



សារលិខិតជូនពររបស់ សម្តេចតេជោ ហ៊ុន សែន ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣

សារលិខិតជូនពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣




សារលិខិតជូនពររបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣



សារលិខិតជូនពររបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣



សារលិខិតជូនពររបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣



សារលិខិតជូនពររបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣




សារលិខិតជូនពររបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣

 
 សារលិខិតជូនពររបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣

ផ្សាយបន្តផ្ទាល់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣

 នៅព្រឹក ថ្ងៃសុក្រ ៩រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រានឆ្នាំ២០២៣ នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប។ 

 

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ក្រោមប្រធានបទ”ក្តីស្រមៃ និងក្តីសង្ឃឹម” នឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាទាំងអស់ក៏ដូចជាមិត្តភ័ក្តិអន្តរជាតិទាំងអស់បានជួបជុំគ្នារីករាយ និងទទួលបានបទពិសោធន៍មិនអាចបំភ្លេចបានក្នុងឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។ 

ព្រឹត្តិការណ៍អង្គរសសង្ក្រាន្ត ជាព្រឹត្តិការណ៍នៃការលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនដូចជា៖ ល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់ និងកម្មវិធីសិល្បៈទស្សនីយភាពផ្សេងៗ ជាច្រើនទៀត។