Tuesday, December 31, 2019

សុន្ទរក​ថា​ជូនពរឆ្នាំ​ថ្មី​ឆ្នាំ​សកល ២០២០ របស់​លោក​ស៊ី ជីនភីង ប្រធានរដ្ឋ​ចិន​

លោក លោកស្រីនិងមិត្តភកិ្តគ្រប់រូប៖
ឆ្នាំ២០២០ចូល​ជិតមកដល់ហើយ ខ្ញុំសូមជូនពរឆ្នាំថ្មីដ៏ល្អប្រសើរចំពោះអ្នក​ទាំងអស់គ្នាពីរ​ដ្ឋធានីប៉េកាំង!
នៅឆ្នាំ ​២០១៩ ពួកយើងបានខិតខំប្រឹងប្រែងដើម្បីទទួលបានលទ្ធផលជាផ្លែផ្លា និងដើរឆ្ពោះទៅមុខក្រោម​ការ​អនុវត្ត​ជាក់​ស្តែង ។ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់បានត្រូវ​​ជំរុញទៅមុខប្រកប​ដោយភាពនឹងនរ​ តាមការប៉ាន់ប្រមាណ ផលិតផលក្នុងស្រុកសរុបនៃប្រទេសចិននឹងឡើងដល់ជិត១០០ទ្រីលានយាន់ប្រាក់ចិន គិតជាមធ្យម ​ក្នុងមនុស្សម្នាក់ៗនិងឡើងដល់ជាង ​១ម៉ឺន ដុល្លារអាមេរិក ។ ការយកជម្នះលើឧបសគ្គធំទាំងបី ទទួលបានការវិវឌ្ឍរីកចម្រើនជាគន្លឹះ ។ ទីក្រុងប៉េកាំង ទីក្រុងធានជីន និងខេត្តហឺពៃបាន​ទទួល​ការ​អភិវឌ្ឍ​ដោយស៊ីសង្វាក់គ្នា ការអភិវឌ្ឍខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់សេ និងការកសាងមហា​តំបន់ឈូងសមុទ្រក្វាងតុង ហុងកុង និងម៉ាកាវនិងធ្វើ​សមាហរណកម្ម​តំបន់​ដីសណ្តទន្លេ​យង់សេ ​ទទួល​បានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ការងារអភិរក្សអេកូបរិស្ថាននិងការអភិវឌ្ឍដោយគុណភាពខ្ពស់នៃតំបន់ទន្លេលឿន បានក្លាយជាយុទ្ធសាស្ត្រជាតិ ។ មានស្រុកក្រីក្រចំនួនប្រហែល៣៤០ស្រុក​នៅ​ទូទាំង​ប្រទេស​ចិន​​នឹង​ត្រូវ​លុបបំបាត់ពីភាពក្រីក្រ មានប្រចាជន​ចំនួនជាង ​១០លាននាក់បាន​បម្រះ​ខ្លួនចេញពីភាពក្រីក្រ ។ យានអវកាស​ឆាងអឺលេខ៤ បានបង្ហោះទៅលើផ្ទៃប៉ែក​ម្ខាង​នៃភពព្រះចន្ទ រ៉ុក្កែត​ដឹកជញ្ជូន Changzheng ៥Y៣បានបង្ហោះដោយជោគជ័យ ​នាវានាគទឹកកកលេខ២ ​បានបរ​ទៅកាន់ប៉ូលខាងត្បូងជា​លើក​ដំបូង​ ការ​ផ្គុំ​បណ្តាញនៅទូទាំងពិភពលោកនៃផ្កាយរណប​ណែនាំផ្លូវ Beidou បានឈានដល់ដំណាក់កាលចុងក្រោយបង្អស់ ប្រព័ន្ធ​ទូរគមនាគមន៍៥G ប្រើ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​បានត្រូវ​ពន្លឿនការ​​ដាក់ឱ្យប្រើប្រាស់ ព្រលានយន្តហោះអន្តរជាតិដាស៊ីងក្រុងប៉េកាំងបានដាក់ឱ្យប្រើប្រាស់ សមិទ្ធផលទាំងនេះសុទ្ធតែបាន​មកពីកម្លាំងកាយចិត្តនិង​ញើស​ឈាម​របស់អ្នកតស៊ូក្នុង​យុគសម័យថ្មី ដោយបានបង្ហាញឱ្យ​ឃើញនូវមុខមាត់​​និងកម្លាំងដ៏​អស្ចារ្យ​ប្រទេសចិន។
ក្នុងមួយឆ្នាំ ​កន្លង ​ទៅនេះ កំណែទម្រង់និងបើកទូលាយបានបំផុស​ឡើង​នូវ​កម្លាំង​ចលករនៃការអភិវឌ្ឍឥតឈប់ឈរ ។ កំណែទម្រង់ស្ថាប័នបក្សនិង​រដ្ឋ ​បាន​សម្រេច​ដោយ ​ជោគជ័យ ។ តំបន់សាកល្បងផ្នែក​ពាណិជ្ជកម្មសេរីមួយចំនួន ​និងតំបន់​សាកល្បងផ្នែក​ពាណិជ្ជកម្ម​សេរីក្រុងសៀងហៃត្រូវ​បាន​បង្កើត​ឡើង​ ។ ផ្សារ​មូលបត្រ​ច្នៃ​ប្រឌិត​ថ្មី​ផ្នែក​បច្ចេកវិទ្យាបានដំណើរការ​យ៉ាង​រលូន ។ បរិមាណបញ្ចុះពន្ធនិង​ថ្លៃសេវា​មាន​ចំនួន​លើសពី២ទ្រីលានយាន់ប្រាក់ចិន ។ កម្រិតយក​ពន្ធលើចំណូលបុគ្គលត្រូវ​បានដំឡើង​ ឱសថជា​ច្រើន​ដែល​ប្រជាជនប្រើប្រាស់ជា​ប្រចាំ​បានត្រូវ​​បញ្ចុះតម្លៃ តម្លៃអ៊ីនធឺណែត​ត្រូវ​បាន​បញ្ចុះ​ ឯល្បឿន​កាន់​តែ​លឿន​ ការ​បែងចែក​សំរាម​តាម​ប្រភេទ បាន​ណែនាំភាពទាន់សម័យនៃ​ជីវភាពរបស់​នៅ​បែប​ការបូនទាប ។ ​សកម្មភាព “​ឆ្នាំសម្រាល​បន្ទុក​របស់​កម្មាភិបាលថ្នាក់​មូលដ្ឋាន ” ​ធ្វើ​ឱ្យកម្មាភិបាលថ្នាក់​មូលដ្ឋាន​អាច​បំពេញការងារឱ្យ​កាន់​តែរលូន​ ។ ​សន្លឹង ​មើលទៅ​​ទូទាំង​ប្រទេស​ចិន ទីណាៗក៏សុទ្ធ​តែ​មាន​មម្រែបម្រួល​ថ្មី​និងមុខមាត់​ថ្មី​ ។
ក្នុង​មួយ​ឆ្នាំ​កន្លង​ទៅនេះ កំណែទម្រង់​ខាង​ការពារជាតិនិង​កងទ័ព បានត្រូវ​​ជំរុញយ៉ាង​ជាក់ស្តែង កងទ័ព​ប្រជាជន​បាន​បង្ហាញ​នូវ​ភាពស្វាហាប់​និង​ខ្លាំង​ក្លា​ក្នុង​យុគសម័យ​ថ្មី ។ ប្រទេស​ចិន​បាន​រៀបចំពិធី​ត្រួត​ពល​និង​ព្យុហយាត្រានៅថ្ងៃ​បុណ្យ​ជាតិ​ចិន បាន​រៀបចំ ​សកម្មភាពអបអបរសាទរខួបទី​៧០​នៃ​ការ​បង្កើត​កងទ័ពជើង​ទឹក​និង​ជើង​អាកាស ​រៀបចំការ​ប្រកួតកីឡាយោធា​​ពិភពលោក​លើកទី៧ ។ នាវាផ្ទុកយន្តហោះទី​មួយ​ដែល​ផលិត​ដោយ​ប្រទេស​ចិន​ខ្លួន​ឯង ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុងជួរទ័ពជា​ផ្លូវការ ។ កងទ័ពប្រជាជន​ចិន​ជា​មហាកំពែង​ដែក​ថែប ដើម្បី​គាំពារមាតុ​ប្រទេស​ជាប់រហូត យើង​សូម​សម្តែង​ការ​គោរពចំពោះ​កងទ័ពដែល​បាន​ការពារ​ទឹក​ដី​កំណើត​របស់​ខ្លួន​យ៉ាង​ស្មោះ​ត្រង់ ​។
ឆ្នាំ ២០១៩ ប្រការ​ដែល​មិន​អាច​បំភ្លេច​បាន​បំផុត គឺពិធីអបអរសាទរខួបទី៧០ ​នៃ​ ​ការ​បង្កើតប្រទេស​ចិន​ថ្មីយ៉ាង​ឱឡារិក​​ ​​។ ពួកយើងអំណរសាទរ​នូវ​​សមិទ្ធផលដ៏​ត្រចះត្រចង់​របស់​សាធារណរដ្ឋប្រជាមានិត​ចិនក្នុងរយៈ​ពេល ៧០​ឆ្នាំកន្លងទៅ​ ហើយក៏រំភើប​ចិត្ត​ចំពោះទឹកចិត្តស្នេហា ជាតិដ៏មហិមាផង​ដែរ ។ ផែនទ័ព​ដែល​ចូលរួមព្យុហយាត្រា​មាន​ភាពអង់អាំច​ស្វាហាប់ ប្រជាពលរដ្ឋ​បាន​ដង្ហែក្បួន​ដោយ​ទឹក​ចិត្ត​សប្បាយរីករាយ ទីលាន ​Tiananmeng បាន​ក្លាយ​ជាដែន​ដី​ដ៏​​សប្បាយ​រីក​រាយ ។ តំបន់​នានាទូទាំង​ប្រទេស​ចិន​បានត្រូវ​​តុបតែងយ៉ាង​ល្អ​ឆើត​ ប្រជាជនពោរពេញ​ដោយ​​ស្នាមញញឹមនិង​មានមោទនភាព​ នៅតាមមហាវិថីនិង​ផ្លូវ​តូចធំ ​បាន​បន្លឺ​នូវ​ចម្រៀងបទ​ « ​ខ្ញុំ​និង​មាតុប្រទេស​របស់​ខ្ញុំ» ។ មនោសញ្ចេតនា​ស្នេហាជាតិ​ធ្វើ​ឱ្យពួក​យើង​រំភើប​ចិត្ត ​ ​ស្មារតី​ស្នេហាជាតិ​បាន​បង្កើតជា​​ឆ្អឹនខ្នង​​របស់​ប្រជាជាតិ ។ ប្រការ​ទាំង​នេះ​បាន​ប្រមូល​ផ្តុំ​ជា​ចរន្ត​ឈាន​ទៅ​មុខ ដើម្បីជា​ការ​គោរព​និង​​កោតសរសើរពី​ប្រទេស​ចិន​ថ្មី ​និង​ធ្វើការ​តស៊ូពុះពារ​ក្នុង​​យុគសម័យ​ថ្មី ។
ក្នុង​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ខ្ញុំ​បាន​ទៅ​ចុះទៅ​ត្រួត​ពិនិត្យការងារ​​នៅ​តំបន់​ជា​ច្រើន ។ ខណ្ឌ ​Xionganថ្មីបាន​ចាប់​ផ្តើមបង្កើតឡើង កំពង់ផែ Tianjingមាន​ភាព​រស់​រវើក មជ្ឈមណ្ឌលរណប​ក្រុង​ប៉េកាំង​មានផុលផុស​ វាលស្មៅម៉ុងហ្គោលី​ក្នុង​មាន​ទេសភាព​ស្រស់​ស្អាត របៀងភាគខាងលិច​ទន្លេលឿន​បាន​ឆ្លង​កាត់ពេលវេលា​រាប់ពាន់​ឆ្នាំ ​នៅ​តែ​មាន​សភាព​ថ្មីសន្លាង​ទន្លេលឿន​ដែលបត់​បែន​​មានភាពធំទូលាយ ត្រើយទាំងសាងខាង​នៃ​ទន្លេយ៉ង់សេ​​មានធនធាន​ស្តុកស្តម្ភ ប្រជាពលរដ្ឋ​មាន​ជីវភាពរស់នៅ​ធូរធារ ។ តំបន់នានានៅ​ទូទាំង​ប្រទេស​ចិន ​មានភាព​រស់​រវើក​និង​រីក​ចម្រើន ​។ ខ្ញុំ​បាន​ដើរតាម​ដំណើរ​បដិវត្តន៍​របស់​ប្រទេស​ចិន ឆ្ពោះ​ទៅ​មុខដោយ​មិន​បំភ្លេច​គោលបំណង​ដើម ។ ពី​តំបន់ Yudu ខេត្តJiangxi ​ដែល​ជា​ទីប្រមូល​ផ្តុំ​និងជា​ទី​ចាប់​ផ្តើមនៃ​​មហាដំណើរ​របស់​កងទ័ព​ប្រជាជន​ចិន រហូត​ដល់​សារមន្ទីរបដិវត្តន៍​នៅតំបន់មូលដ្ឋាន​បដិវត្តន៍​ស្រុកXinខេត្តHenan ពីវិមានរំលឹកកងទ័ពផ្លូវ​ខាងលិច នៅ​តំបន់ Gaotai ខេត្ត ​Gansu រហូត​ដល់ទី​កន្លែងរំលឹកបដិវត្តន៍​នៅ​ភ្នំXiangshan ក្រុង​ប៉េកាំង តំបន់នីមួយៗសុទ្ធតែ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ការនឹក​​រំលឹកនិង​គិតពិចារណា​​យ៉ាង​ច្រើន គោលបំណង​ដើម​និង​បេសកកម្ម ​ជាប្រភពកម្លាំង​ចលករ​ដែល​យើង​ប្រើ​មិន​រីង​ស្ងួត​សម្រាប់​ការ​​ធ្វើ​មហាដំណើរក្នុង​​យុគសម័យ​ថ្មី ។ ​
ដូចពេល​កន្លង​ទៅ​ដែរ មិន​ថា​ជាប់​រវល់​យ៉ាង​ណា ខ្ញុំ​ក៏​បាន​ឆ្លៀត​ពេល​ទៅ​សួរសុខទុក្ខ​បង​ប្អូន​ប្រជាពលរដ្ឋ​​ ។ ពួក​គាត់​បាន​និយាយ​ពីពាក្យសម្តី​ក្នុង​ដួងចិត្ត​ជាច្រើន​ជា​មួយ​ខ្ញុំ ខ្ញុំបានចងចាំពាក្យសម្តីទាំងនេះ​ក្នុងដួងចិត្តរបស់​ខ្ញុំ​ជាប់រហូត​ ។ ជនជាតិទូឡុងនៅ​ស្រុកGongshan ​ខេត្តយូណាន អ្នកភូមិXiadang ​ស្រុកShouning ខេត្តហុកគៀន​ ពល​ទាហានទាំងអស់​នៅ​ក្នុង​កង​នៃ​វីរជន​​Wangjie​​ និស្សិត​​អនុបណ្ឌិត​នៃសកលវិទ្យាល័យ​កីឡាប៉េកាំង​ កុមារនិង​មនុស្ស​ចាស់ជា​អ្នក​​ស្ម័គ្រចិត្ត​នៅម៉ាកាវ​ បាន​សរសេរសំបុត្រ​ផ្ញើ​មក​ខ្ញុំ​ ។ ក្នុង​សំបុត្រ​ឆ្លើយ​តប​ ខ្ញុំបាន​ទទួលស្គាល់ពី​​សមិទ្ធផល​របស់ពួក​គាត់​ ហើយ​ក៏​បានសម្តែង​ពី​ការ​ជូន​ពរ​ដ៏​ល្អប្រសើរ​របស់​ខ្ញុំ​​ផងដែរ ។
មួយ​​ឆ្នាំនេះកន្លង​ទៅ​នេះ​ មាន​មនុស្ស​និងរឿង​ជាច្រើន​បាន​ធ្វើ​ឱ្យ​ពួក​យើង​រំភើប​ចិត្ត ដូចជា​លោក​Zhang Fuqing ដែល​មិន​​គិត​ពី​ការ​ល្បី​ឈ្មោះ​និង​គុណបំណាច់​ ​និងមិន​ភ្លេច​បំណងដើម​របស់ខ្លួន អ្នកនាងWang Wenxiu ដែលបានបូជា​​យុវភាពនិងអាយុជីវិត​ចំពោះ​ការងារ​លុប​បំបាត់​ភាពក្រីក្រ​ វីរជន​ទាំង​​ ៣១ រូប​ដែលបាន​ពលីជីវិត​ដើម្បី​ពន្លត់អគ្គិភ័យ​​នៅ​ស្រុកMuli ​ខេត្តស៊ឺឈួន​ លោកDu Fuguo ​ដែល​​បានយក​រាង​កាយ​ទៅ​​ការពារ​យុទ្ធមិត្ត​​ ​ក្រុម​កីឡាការិនី​​បាល់​ទះ​ចិន​ដែលឈ្នះ​​ ១១ លើក​ជាប់​ៗហើយ​ដណ្តើម​បាន​ជើង​ឯក​ក្នុង​ការ​ប្រកួត​បាល់ទះ​ពាន​ពិភពលោក​ ព្រម​និង​​វីវជន​មិនស្គាល់​ឈ្មោះ​ជា​ច្រើន​រូប​ទៀត​ដែល​បាន​​​រួមវិភាគទាន​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដោយ​គ្មាន​ការ​សោក​ស្តាយ​​​ ពួកគេ​បាន​ធ្វើ​រឿង​​មិន​ធម្មតា​​​ក្នុង​នាម​ជាមនុស្ស​សាមញ្ញម្នាក់​ ។
ឆ្នាំ ២០១៩​ ប្រទេសចិន​បាន​បន្តធ្វើ​ការ​​បើក​ទូលាយ​ដើម្បី​​ស្វាគមន៍​​ពិភពលោក ។ យើង​បាន​រៀបចំ​ធ្វើ​វេទិកា​កំពូល​ស្តីពីកិច្ចសហប្រតិបត្តិការ​អន្តរជាតិ​”ខ្សែក្រវាត់​និ​ងផ្លូវ​” លើក​ទី ២ ​ពិព័រណ៍​សាកវប្បកម្ម​ពិភពលោក​ក្រុង​ប៉េកាំង កិច្ច​ប្រជុំ​​សន្ទនា​អរិយធម៌​អាស៊ី និង​ពិព័រណ៍​នាំចូលចិន​អន្តរជាតិ​លើក​ទី ២ ​ដោយ​បាន​បង្ហាញចំពោះ​ពិភពលោក​នូវ​ប្រទេសចិន​មួយ​ដែល​ប្រកប​ដោយ​អរិយធម៌ ​បើក​ចំហ​ និងបរិយាប័ន្ន​​​​ ។ ខ្ញុំ​បាន​ធ្វើ​កិច្ច​ជំនួប​​ជា​មួយ​ប្រមុខ​រដ្ឋរដ្ឋាភិបាល​ជាច្រើន​ ដោយបាន​ចែករំលែក​ពី​គំនិត​ផ្តួច​ផ្តើម​របស់ប្រទេសចិន​​ ​​ពង្រឹង​និង​ពង្រីក​ចំណង​មិត្តភាព ធ្វើ​ឱ្យ​គំនិត​ឯកភាព​រួម​មានភាព​កាន់តែ​ស៊ី​ជម្រៅ ។ ​មានប្រទេស​មួយ​ចំនួន​ទៀត​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​មួយ​ប្រទេ​ស​ចិន​ ​​ដែល​បានធ្វើ​ឱ្យ​ប្រទេស​មាន​ទំនាក់ទំនង​ការ​ទូត​ជា​មួយ​ប្រទេស​ចិនកើន​ឡើង​​ដល់​ទៅ​ ១៨០ ​ប្រទេស ​ ។ ​មិត្តភក្តិ​របស់​យើងនៅ​​ពាសពេញ​គ្រប់​ទីកន្លែងលើ​ពិភពលោក​ !
ឆ្នាំ ២០២០ ជា​ឆ្នាំ​មួយ​ដែល​ប្រកប​ដោយ​អត្ថន័យជានិមិត្តសញ្ញា​ ។ យើង​នឹង​សម្រេច​ការ​កសាង​សង្គម​ដែល​ប្រជាជន​មានជីវភាព​​ធូរធារ​បង្គួរ​​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ និង​សម្រេច​គោល​ដៅ​នៃការ​តស៊ូមួយ​​សតវត្សរ៍​ទី​មួយ​ ។ ឆ្នាំ ២០២០ ក៏ជា​ឆ្នាំ​ទទួល​ជ័យជម្នះ​​ក្នុង​ការពុះ​ពារ​ការ​លំបាក​ដើម្បី​លុប​​បំបាត់​ភាព​ក្រីក្រ​ផង​ដែរ ។ សំឡេង​ត្រែ​លើក​ទឹក​ចិត្ត​បាន​លាន់ឮ​ឡើង​ ។ យើងត្រូវ​ប្រឹង​តស៊ូ​និង​​​សាមគ្គីគ្នា​ជា​ធ្លុង​មួយ​ ឧបសគ្គ​កាន់តែ​លំបាក​ យើង​កាន់តែ​ត្រូវ​បោះ​ជំហាន​ទៅមុខ​ ហើយ​ត្រូវ​បំពេញ​ចន្លោះ​ខ្វះ​ខាត​យ៉ាង​​ប្រាកដ​ប្រជា ធ្វើ​ឱ្យ​មូលដ្ឋាន​គ្រឹះ​មានភាព​កាន់តែ​រឹង​មាំ​ សំដៅ​ទទួល​បាន​​ជោគ​ជ័យ​ក្នុង​ការ​បំបាត់ភាព​ក្រី​ក្រយ៉ាង​ដាច់​ខាត​​ ដើម្បី​សម្រេច​ការ​ធ្វើ​ឱ្យជន​​ក្រីក្រ​នៅ​ជនបទ​ដែល​ស្ថិត​នៅ​ក្រោម​បន្ទាត់​ស្តង់​ដា​ភាព​ក្រី​ក្រ​បច្ចុប្បន្ន​​ចេញ​ផុត​ពី​ភាព​ក្រី​ក្រ​ទាំងអស់​ ស្រុក​ក្រី​ក្រ​ទាំង​អស់​សុទ្ធ​តែត្រូវ​បាន​លុប​​បំបាត់​ភាព​ក្រី​ក្រ​ ។
ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ខ្ញុំ​បាន​ចូលរួម​សកម្មភាព​អបអរសាទរ​ខួប​គម្រប់​ ២០ ឆ្នាំ​នៃ​ការ​​​វិលត្រឡប់​​របស់តំបន់​ម៉ាកាវចូល​មាតុ​ប្រទេស​ចិន​​ ខ្ញុំ​មាន​មោទនភាព​​និង​ក្តី​សោមនស្ស​រីករាយ​ដោយ​សារ​​​ភាព​រុង​រឿង​និង​ស្ថិរភាព​នៃ​តំបន់​ម៉ាកាវ​ ។ ការ​អនុវត្ត​ដោយ​ជោគ​ជ័យ​នៅ​តំបន់​ម៉ាកាវ​បាន​បង្ហាញ​​ថា គោល​នយោបាយ​“ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ​”​​គឺ​អាចអនុវត្ត​​​បាន អាច​​សម្រេច​បាន​ និង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​ ។ ប៉ុន្មាន​ខែកន្លង​ទៅ​​នេះ​ ស្ថានការណ៍​រនៅ​​​ហុងកុង​បាន​ទទួល​ការ​យកចិត្ត​ទុក​ដាក់​ពីមនុស្ស​ទូទៅ​ ។ បើ​សិន​ជា​គ្មាន​បរិស្ថាន​ដែល​ប្រកប​ដោយ​ភាព​ចុះ​សម្រុង​គ្នា​និង​ស្ថិរភាពនោះ​ទេ​​ ម៉េច​នឹង​អាច​មានទី​លំនៅ​​​ដែលប្រកប​ដោយ​ភាព​សុខ​សាន្ត​ទៅ​ ! យើង​រំពឹងយ៉ាង​​ស្មោះ​ថា តំបន់​ហុងកុង​មានភាព​​​ល្អ​ប្រសើរ​ ជន​រួម​ជាតិ​ហុងកុង​ក៏​មាន​ភាព​ល្អប្រសើរ​ដែរ ។ តំបន់ហុងកុងដែល​មាន​វិបុលភាពនិង​ស្ថិរភាព​ជា​បំណង​ប្រាថ្នា​របស់​ជនរួម​ជាតិ​ហុងកុង​ ហើយ​ក៏​ជា​ក្តី​​រំពឹង​​របស់​ប្រជាជន​ចិន​ទាំង​អស់​ផង​​ដែរ ។
ទឹក​​ទន្លេ​ប្រវត្តិសាស្រ្តបាន​​ហូរ​ទៅមុខ​ឥត​ឈប់ឈរ​ ដែល​ជួន​កាលមាន​​សភាព​ស្ងប់​ស្ងាត់​ ជួន​កាល​​ក៏​មាន​រលក​បោក​បក់​ខ្លាំង​​ ។ យើងមិនខ្លាច​​ព្យុះ​ភ្លៀង​ ហើយ​ក៏​មិន​​ខ្លាច​ឧបសគ្គ​ដែរ ។ ប្រទេសចិន​នឹង​ដើរ​តាម​ផ្លូវ​អភិវឌ្ឍ​ន៍​ប្រកបដោយ​សន្តិភាព​យ៉ាង​ម៉ឺងម៉ាត់​មិនងាក​រេ គាំពារ​សុខ​សន្តិភាព​របស់​ពិភពលោកនិង​​ជំរុញ​ការអភិវឌ្ឍ​ជាមួយ​គ្នា​យ៉ាង​ម៉ឺងម៉ាត់​មិន​ងាក​រេ​។ ពួក​យើង​រីករាយ​រួម​សហការ​ជា​មួយ​ប្រជាជន​នៃ​បណ្តា​ប្រទេស​លើ​ពិភពលោក​ រួម​គ្នា​កសាង​យ៉ាង​សកម្ម​នូវ​ ​​​”ខ្សែក្រវាត់​និង​ផ្លូវ​” ជំរុញ​កិច្ច​កសាង​សហគមន៍​រួម​វាសនា​របស់​មនុស្សជាតិ​ ធ្វើ​ការ​ខិត​​ខំ​ប្រឹង​ប្រែងឥត​ស្រាត​ស្រាន្ត​​ដើម្បី​បង្កើត​អនាគត​ដ៏​ល្អ​បវរ​របស់​មនុស្ស​ជាតិ ។
ក្នុងខណៈ​ពេល​​នេះ មានមនុស្ស​ជាច្រើនកំពុង​ធ្វើ​ការតាម​តួនាទី​របស់​ខ្លួន​​ មានមនុស្ស​ជាច្រើន​​​កំពុង​គាំពារ​សុខសន្តិភាព មាន​មនុស្ស​​ជា​ច្រើន​​កំពុង​ធ្វើ​ការ​យ៉ាង​ឧស្សាហ៍​ព្យាយាម​ ។ អ្នក​ទាំង​អស់​គ្នា​នឿយ​ហត់​ហើយ​ !
សូម​ឱ្យ​ពួក​យើង​​ខិត​ខំប្រឹង​ប្រែង​ក្នុង​ពេល​បច្ចុប្បន្ន​ ដើម្បី​កុំ​ឱ្យ​មាន​ភាព​​សោក​ស្តាយនៅ​ថ្ងៃ​ក្រោយ​ ​​យើងរួម​គ្នាស្វាគមន៍​​ការឈាន​ចូល​​មក​ដល់នៃ​​ឆ្នាំ​ ២០២០ ។
សូម​ជូន​ពរ​លោក​អ្នក​រីក​រាយ​ឆ្នាំ​ថ្មី​ !



Friday, December 27, 2019

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចេញសេចក្តីថ្លែងការណ៍ទាត់ចោល ការបំផ្លើសរបស់ Facebook ឈ្មោះ Sila Chey ដែលបង្កើតចំណុចបង្គោលព្រំដែនលេខ៧៨ ក្លែងក្លាយលើប្រព័ន្ធ Internet



នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទាត់ចោល ការបំផ្លើសរបស់ Facebook ឈ្មោះ Sila Chey ដែលបង្កើតចំណុចបង្គោលព្រំដែនលេខ៧៨ ក្លែងក្លាយ លើប្រព័ន្ធ Internet បណ្តាលឱ្យសាធារណជនមានការភាន់ច្រឡំ។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចេញសេចក្តីថ្លែងការណ៍ទាត់ចោល ការបំផ្លើសរបស់ Facebook ឈ្មោះ Sila Chey ដែលបង្កើតចំណុចបង្គោលព្រំដែនលេខ៧៨ ក្លែងក្លាយលើប្រព័ន្ធ Internet


នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយទាត់ចោល ការបំផ្លើសរបស់ Facebook ឈ្មោះ Sila Chey ដែលបង្កើតចំណុចបង្គោលព្រំដែនលេខ៧៨ ក្លែងក្លាយ លើប្រព័ន្ធ Internet បណ្តាលឱ្យសាធារណជនមានការភាន់ច្រឡំ។
សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា ៖គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមប្រកាសទាត់ចោលទាំងស្រុងនូវការចុះផ្សាយបំផ្លើសតាមរយៈការ Comment របស់គណនី Facebook ឈ្មោះ Sila Chey ដែលបានបង្កើតចំណុចបង្គោលព្រំដែនក្លែងក្លាយលេខ៧៨ នៅលើប្រព័ន្ធអឺនធឺណែត កាលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ដែលចំណុចបង្គោលព្រំដែនក្លែងក្លាយនោះ ខុសគ្នាជាង៥គីឡូម៉ែត្រ ពីបង្គោលព្រំដែនលេខ៧៨ផ្លូវការ»។
ដើម្បីបញ្ចៀសនូវការយល់ច្រឡំ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានបំភ្លឺជូនសាធារណមតិជាតិ និងអន្តរជាតិឱ្យបានជ្រាបដូចតទៅ៖
* បង្គោលព្រំដែនលេខ៧៨ផ្លូវការ គឺជាប្រភេទបង្គោលភ្លោះ រួមមានបង្គោលលេខ៧៨(១) បោះនៅត្រើយខាងលិចទន្លេចាម លើទឹកដីកម្ពុជាក្នុងភូមិសាស្ត្រ ឃុំជាំក្រវៀន ស្រុកមេមត់ខេត្តត្បូងឃ្មុំ និងបង្គោលលេខ៧៨(២) បោះនៅត្រើយខាងកើតទន្លេចាមលើទឹកដីវៀតណាមក្នុងភូមិសាស្ត្រ ស្រុកឡុកនិញ ខេត្តប៊ិញភឿក។ ខ្សែព្រំដែននៅតំបន់នេះដើរតាមពាក់កណ្តាលទន្លេចាម។ បង្គោលព្រំដែនលេខ៧៨ផ្លូវការនេះត្រូវបានបោះតាមផែនទីផ្លូវការដែលប្រទេសទាំងពីរបានអនុម័តទទួលយក។
* ការបង្កើតចំណុចព្រំដែនលេខ៧៨ក្លែងក្លាយនៅលើប្រព័ន្ធអ៊ុនធើណែត nge Map នេះ បានធ្វើឡើងបន្ទាប់ពីក្រុមជនអគតិមួយចំនួនដែលមាននិន្នាការប្រឆាំងបានវាយប្រហារ រាជរដ្ឋាភិបាលថាបានកាត់ដីឱ្យវៀតណាម ក្រោយពេលដែលកម្ពុជា-វៀតណាម បានចុះហត្ថលេខាលើឯកសារព្រំដែនចំនួន២ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ កន្លងមក រួមមានសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ និងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែន គោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
* ការពិត ចំណុចបង្គោលព្រំដែនផ្លូវការលេខ៧៨មិនបានបោះចូលក្នុងទឹកដីប្រទេសកម្ពុជា ជាង៥គីឡូម៉ែត្រដូចការ Comment និងរូបភាពបង្ហាញទីតាំងបង្គោលក្លែងក្លាយរបស់ AanŠ Facebook Sila Chey នៅឡើយ។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស កុំជឿលើរាល់ការបង្ហោះបោកប្រាស់របស់ជនអគតិមួយចំនួន ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយក្នុងចេតនាទុច្ចរិត ដើម្បីវាយប្រហារដល់កិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល។
គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានបញ្ជាក់ជូនសាធារណមតិជាតិ និងអន្តរជាតិឱ្យបានជ្រាបជាថ្មីថា ក្នុងកិច្ចការខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះសម្រេចបានលទ្ធផល៨៤% នៃខ្សែព្រំដែនរួម និងកំពុងបន្តធ្វើឱ្យបានចប់ជាស្ថាពរ១០០% ដើម្បីធានាបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន៖



Thursday, December 26, 2019

ប្រសាសន៍ដើមទាំងស្រុង សម្តេច​តេជោ ហ៊ុន សែន ពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច


ប្រសាសន៍ដើមទាំងស្រុង សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ​ជា ពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត  និងវិទ្យាសាស្រ្តសេដ្ឋកិច្ច
ថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩





Tuesday, December 24, 2019

ប្រសាសន៍ដើមទាំងស្រុង សម្តេច​​តេជោ ហ៊ុន សែន ពិធីសម្ពោធ និងប្រគល់ - ទទួលផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ


ប្រសាសន៍ដើមទាំងស្រុង សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ​ជា ពិធីសម្ពោធ និងប្រគល់ - ទទួលផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ) ភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
ថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩

Sunday, December 22, 2019

(Video) ការបំភ្លឺរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី លើសំណួរដែលថា តើប្រទេសកម្ពុជា មានបាត់ផ្ទៃដីរបស់ខ្លួនដែរឬទេ

(ភ្នំពេញ)៖ អ្វីដែលជាចម្ងល់របស់ក្រុមនិន្នាការប្រឆាំង តែងតែចោទសួរថា «តើប្រទេសកម្ពុជា មានបាត់ផ្ទៃដីរបស់ខ្លួនដែរ ឬទេ?» មិនមែនជារឿងថ្មីនោះទេ ពោលសំណួរតែងតែចោទសួរឡើងជាហូរហែរ ហើយក៏ធ្លាប់ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៤ បានពន្យល់យ៉ាងច្បាស់លើបញ្ហានេះ។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ប្រទេសកម្ពុជា មិនមានបាត់បង់ដីបន្ដិចណានោះទេ ពោលបើផ្អែកតាមតួលេខ ដែលគេតែងចាំរត់មាត់ ចំនួន១៨១,០៣៥គីឡូម៉ែត្រក្រឡា ហើយបានកត់ត្រាទុកក្នុងគេហទំព័ររបស់អង្គការសហប្រជាជាតិ បើធៀបជាមួយតួលេខជាក់ស្ដែង គឺមានចំនួនលើស អ្វីដែលបានកត់ត្រាទុកកន្លងមកទៀត។
សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានឲ្យដឹងថា បើអ្វីដែលពិនិត្យនិងវាស់ជាក់ស្ដែង តិចបំផុតក៏លើសប្រមាណ៣០០គីឡូម៉ែត្រក្រឡាដែរ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម កាលពីពេលកន្លងទៅនេះទើបនឹងចុះហត្ថលេខា ទទួលស្គាល់លើការងារកំណត់ព្រំសីមា និងការបោះបង្គោលព្រំដែនជាមួយគ្នា ដែលសម្រេចបាន ៨៤ភាគរយ លើព្រំដែនគោកប្រវែង១,២៧០គីឡូម៉ែត្រ៕

នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម ចុះហត្ថលេខាជាប្រវត្តិសាស្ត្រទទួលស្គាល់បង្គោលព្រំដែននៃប្រទេសពីរចំនួន ៨៤% (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរដែលសម្រេចបានចំនួន ៨៤ភាគរយ។ ការចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែននៃប្រទេសទាំងពីរ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា និងវៀតណាម។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានចាត់ទុកលទ្ធផលនេះ ជាលទ្ធផលមួយដ៏រីករាយ និងគួរជាទីមោទនភាព។
កម្ពុជា និងវៀតណាម មានព្រំដែនគោកជាមួយគ្នាប្រវែងប្រមាណ ១,២៧០គីឡូម៉ែត្រ ដោយយោងទៅតាមការកំណត់ក្នុងផែនទីបោនខ្នាត១ លើ១០០ពាន់ ដែលបន្សល់ទុកពីសម័យអាណានិគម និងបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ។ ប្រទេសទាំងពីរក៏បានចុះសន្ធិសញ្ញារួមគ្នាមួយកំណត់ព្រំដែនប្រទេសទាំងពីរកាលពី១៩៨៥ និងបានធ្វើសន្ធិសញ្ញាបំពេញបន្ថែមមួយទៀតកាលពីឆ្នាំ២០០៥កន្លងទៅ ដើម្បីឈានទៅការកំណត់ព្រំសីមា និងការបោះបង្គោលព្រំដែនរួមគ្នា។
ការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ បានចាប់ផ្តើមធ្វើឡើងតាំងពីឆ្នាំ២០០៥មក ដែលរហូតមកដល់ពេលបច្ចុប្បន្នការបោះបង្គោលព្រំដែននេះសម្រេចបានប្រមាណ ៨៤ភាគរយប៉ុណ្ណោះ។ បើទោះបីការបោះបង្គោលព្រំដែនមិនទាន់ចប់សព្វគ្រប់យ៉ាងណាក្តី កម្ពុជា និងវៀតណាម នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ បានព្រមព្រៀងគ្នាចុះហត្ថលេខាទទួលស្គាល់លទ្ធផលការងារដែលសម្រេចបាននេះ។
ពិធីចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែន និងព្រំសីមា ដែលបានបោះ និងកំណត់រួចរាល់នេះ ត្រូវបានធ្វើឡើងយ៉ាងអធិកអធមក្រោមអធិបភាពនៃនាយករដ្ឋមន្ត្រីកម្ពុជា និងវៀតណាម ព្រមទាំងមន្ត្រីគណៈកម្មការព្រំដែនចម្រុះប្រទេសទាំងពីរ អភិបាលខេត្តមានព្រំដែនជាប់គ្នានៃប្រទេសទាំងពីរ និងអ្នកពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា និងមន្ត្រីរបស់វៀតណាមទទួលបន្ទុកការងារព្រំដែន បានបង្ហាញពីការលំបាកជាច្រើនលើការងារបោះបង្គោលព្រំដែននេះ។ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានលើកឡើងថា ការងារបោះបង្គោលព្រំដែននេះ មិនអាចសម្រេចទៅបាននោះឡើយ ប្រសិនបើគ្មានការជម្នះ និងពុះពារនូវឧបសគ្គទាំងពីមន្ត្រីគណៈកម្មការព្រំដែននៃប្រទេសទាំងពីរ ជាពិសេសបើគ្មានការគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំរបស់វៀតណាមទេនោះ។
សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ្វ៊ុក បានសម្តែងការរីករាយ និងពេញចិត្តជាខ្លាំងចំពោះសមិទ្ធផលដែលសម្រេចបាននេះ។ ក្នុងសុន្ទរកថាមុនពិធីចុះហត្ថលេខា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលនេះបានបញ្ជាក់ពីដំណោះស្រាយព្រំដែនរវាងប្រទេសទាំងពីរ បានបោះជំហ៊ានទៅមុខជាលំដាប់គួរឱ្យមោទនភាពបំផុត។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះ «សមិទ្ធផលផ្លែផ្កាដ៏ធំធេងដែលប្រទេសយើងទាំងពីរសម្រេចបាននេះ កើតចេញដោយការស្វះស្វែងរកដំណោះស្រាយរួមប្រកបដោយភាតរភាព និងការយោគយល់គ្នាទៅវិញទៅមកក្នុងភាពជាបងប្អូន ជាមិត្តភាពរាប់សិបឆ្នាំកន្លងមកហើយ»
បញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាម ជារឿងដ៏ស្មុគស្មាញមួយសម្រាប់ប្រទេសទាំងពីរ ដោយសារតែសំណល់នៃវិបត្តិប្រវត្តិសាស្ត្រ។ ប្រជាពលរដ្ឋខ្មែរមួយចំនួននៅតែចងចាំ ឈឺចាប់ និងចោទប្រកាន់វៀតណាមលួចយកទឹកដីរបស់ខ្លួនបង្កើតទៅជាវិវាទកម្មផ្លូវចិត្តរវាងប្រជាជាតិទាំងពីរ។ ក្នុងនោះអ្នកនយោបាយនៅកម្ពុជា ក៏តែងតែយកបញ្ហានេះធ្វើជាឈ្នាន់ដើម្បីស្វែងរកប្រជាប្រិយភាពនយោបាយរបស់ពួកគេផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសមិទ្ធផលនៃការបោះបង្គោលព្រំដែន និងការកំណត់ព្រំសីមារវាងប្រទេសទាំងពីរ ក៏ជាការរួមចំណែកបញ្ចប់វិវាទ និងទំនាស់រវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។
«ជាការពិតប្រសិនបើយើងមិនប្រឹងប្រែងបញ្ចប់បញ្ហាព្រំដែននេះទេ ប្រទេសយើងទាំងពីរនឹងនៅតែកើតមានទំនាស់ព្រំដែនមិនដាច់ស្រេចរាប់ជំនាន់តទៅមុខទៀត ងាយក្លាយជាកម្មវត្ថុប្រជែងផ្នែកនយោបាយទៀតផង ហើយភាពសុខសាន្ត និងការអភិវឌ្ឍនៅតាមព្រំដែននឹងអាចមិនកើតមានទេ»។ សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់បន្ថែម។
នៅក្នុងពិធីនេះទាំងសម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ្វុក បានប្តេជ្ញាចិត្តផងដែរ ក្នុងការដោះស្រាយលើបញ្ហាព្រំដែនប្រមាណ ១៦ភាគរយទៀតដែលនៅសេសល់ ដោយឈរលើមូលដ្ឋានច្បាប់ជាតិ និងច្បាប់អន្តរជាតិ និងការអនុវត្តន៍ជាអន្តរជាតិ ស្តីពីការទទួលស្គាល់គោលការណ៍ខ្សែព្រំដែនមិនកែប្រែដែលអាណានិគមបានបន្សល់ទុកឱ្យសម្រាប់ធ្វើជាមូលដ្ឋានរឹងមាំនាំមុខបន្តទៀត ដើម្បីដោះស្រាយបញ្ចប់បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ្វ៊ុក បានអំពាវនាវទៅដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ចូលរួមថែរក្សាបង្គោលព្រំដែនឱ្យបានស្ថិតស្ថេរគង់វង្ស និងរួមគ្នាប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ជានិច្ចនិរន្ត ដើម្បីភាពសុខសាន្តរបស់ប្រជាជន និងប្រទេសទាំងពីរ។
នៅក្នុងពិធីនាព្រឹកមិញនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានចុះហត្ថលេខាទទួលស្គាល់ផែនទីថ្មីខ្នាត ១លើ២៥ពាន់ចំនួន ៩២ផ្ទាំង ដែលផលិតឡើងដោយប្រើបច្ចេកវិទ្យាខ្ពស់ បង្ហាញពីបង្គោលព្រំដែន និងខ្សែខណ្ឌសីមានៃប្រទេសទាំងពីរ។ បើតាមលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានអះអាងថា ផែនទីនេះនឹងត្រូវយកទៅតម្កល់នៅអង្គការសហប្រជាជាតិផងដែរ៕

សន្និសីទព័ត៌មានបង្ហាញពីការបោះបង្គោលព្រំដែនជាមួយវៀតណាម

លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ធ្វើសន្និសីទព័ត៌មានបង្ហាញពីការបោះបង្គោលព្រំដែនជាមួយវៀតណាម នាថ្ងៃត្រង់ទី១០ ខែតុលា ឆ្នាំ២០១៩។

លោក សុខ សុគន្ធ៖ កោះត្រល់មិនមែនបាត់ដោយសម្តេច សីហនុ ឬសម្តេចតេជោ ហ៊ុន សែន ដូចការចោទរបស់ក្រុមប្រឆាំងឡើយ (Video inside)

(ភ្នំពេញ)៖ កោះត្រល់ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម ដោយវៀតណាមហៅថាកោះហ្វូគុកនោះ ជាប្រធានបទមួយដែលក្រុមអ្នកនយោបាយមាននិន្នាការប្រឆាំងតែងលើកយកមកវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាតែម្តង។ ពួកគេបានព្យាយាមសាបព្រោះទៅកាន់ប្រជាពលរដ្ឋខ្មែរដោយលើកឡើងថា កោះត្រល់នេះត្រូវបានបាត់បង់ដោយសារតែសម្តេចតេជោ ហ៊ុន សែន ក្នុងបំណងទាញទម្លាក់ប្រជាប្រិយភាពរបស់សម្តេចតេជោ និងកេងយកផលចំណេញផ្នែកនយោបាយ និងទាញយកប្រជាប្រិយភាព។

រហូតមកដល់ពេលបច្ចុប្បន្ននៅតែមានប្រជាពលរដ្ឋខ្មែរមួយចំនួនលង់ជឿតាមការបកស្រាយរបស់អ្នកនយោបាយមាននិន្ទាការប្រឆាំងនោះ ដាក់ការមន្ទិលសង្ស័យជុំវិញរឿងនេះ និងមានចិត្តអគតិគិតថា កោះត្រល់ត្រូវបានបាត់បង់ដោយសារសម្តេចតេជោ ហ៊ុន សែន តាមរយៈការចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមរវាងសម្តេច ជាមួយភាគីវៀតណាមកាលពីទសវត្សរ៍ឆ្នាំ១៩៨៥។
លោក សុខ សុគន្ធ ហៅ ជេម សុខ ដែលជាអ្នកអធិប្បាយលើបញ្ហាសង្គម និងនយោបាយមួយរូបកំពុងមានប្រជាប្រិយភាពលើបណ្តាញសង្គម Facebook នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ បានចេញមកវែកញែក និងបកស្រាយទៅលើបញ្ហាមួយនេះ ដោយមានលើកយកនូវសម្រង់ឯកសារមួយចំនួនមកបង្ហាញផងដែរ។
ដោយយោងតាមឯកសារដែលខ្លួនបានស្រាវជ្រាវ លោក សុខ សុគន្ធ បានបង្ហាញថា កោះត្រល់ត្រូវបានដាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលកូសាំងស៊ីន នៅក្នុងឆ្នាំ១៩៣៩ ក្នុងពេលដែលបារាំងដាក់អាណានិគមនៅក្នុងប្រទេសឥណ្ឌូចិនរួមមានវៀតណាម កម្ពុជា និងឡាវ។ លុះក្រោយមកក្នុងសម័យគ្រប់គ្រង់របស់លោក ប្រេវីយេ លោកក៏បានបង្កើតជាខ្សែបន្ទាត់គ្រប់គ្រងមួយនៃតំបន់រដ្ឋបាលរវាងវៀតណាម និងកម្ពុជា ហើយបានកំណត់យកកោះត្រង់នេះស្ថិតនៅក្នុងទឹកដីវៀតណាម។
បន្ថែមពីលើនេះ លោក សុខ សុគន្ធ ក៏បានលើកយកព្រះរាជបន្ទូលរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលបានឆ្លើយតបទៅនឹងព័ត៌មាន «The Daily Mirror» របស់ហ្វីលីពីន នៅឆ្នាំ១៩៦៨ មកបញ្ជាក់ឱ្យបានជ្រាបផងដែរ។ នៅក្នុងទំព័រសារព័ត៌មាននោះ សម្តេច នរោត្តម សីហនុ បានគូសបញ្ជាក់ថា កម្ពុជាចង់បាននូវសន្តិភាព និងស្ថេរភាពកម្ពុជា ដោយបោះបង់ចោលនូវការទាមទារទឹកដីរួមទាំងកោះត្រល់ផង ដោយសុំឱ្យវៀតណាមទទួលស្គាល់នូវព្រំដែនកម្ពុជានាពេលបច្ចុប្បន្នតែប៉ុណ្ណោះ។
លោក សុខ សុគន្ធ បានអះអាងថា ការបាត់បង់កោះត្រល់មិនមែនបាត់ដោយសារសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ឬសម្តេចតេជោ ហ៊ុន សែន ពោលកោះនេះត្រូវបានបារាំងកាត់ទៅឱ្យវៀតណាមក្នុងពេលធ្វើអាណានិគម ហើយពេលកម្ពុជាទាមទារបានឯករាជ្យវិញនៅឆ្នាំ១៩៥៣ បារាំងមិនបានបញ្ជាក់ពីការផ្ទេរកោះត្រល់មកឱ្យកម្ពុជាវិញនោះឡើយ។
អ្នកអធិប្បាយបញ្ហាសង្គមរូបនេះ បានលើកឡើងថា មានមធ្យោបាយតែមួយគត់ក្នុងការទាមទារកោះត្រល់មកវិញ គឺការប្តឹងទៅបារាំង ដែលជាប្រទេសធ្វើអាណានិគម និងជាអ្នកបែងចែក និងកំណត់ព្រំដែនកម្ពុជា និងវៀតណាមកាលពីពេលនោះ។
ជាមួយការពន្យល់ហេតុផលនាំឱ្យបាត់បង់កោះត្រល់ និងវិធីទាមទារយកមកវិញហើយនោះ លោក សុខ សុគន្ធ ក៏បានរិះគន់ទៅក្រុមប្រឆាំង រួមទាំងទណ្ឌិត សម រង្សុី ផងថា មានដែលបានប្តឹងទាមទារកោះត្រល់ពីប្រទេសបារាំងដែរ? ខណៈដែលរូបលោករស់នៅក្នុងប្រទេសបារាំងស្រាប់នោះ។
លោក សុខ សុគន្ធ បានធ្វើការអះអាងថា លោក សម រង្សុី រួមនឹងអ្នកប្រឆាំងដទៃទៀត មិនដែលបានប្តឹងទៅរដ្ឋាភិបាលបារាំងក្នុងការទាមទារកោះត្រល់ម្តងណានោះឡើយ។ ការមិនទាមទារមានហេតុផលសំខាន់ចំនួនពីរ ទីមួយគឺបារម្ភខ្លាចបារាំងដេញពួកគេចេញពីប្រទេសបារាំង និងទីពីរ គឺគេទុកបញ្ហានេះ ដើម្បីកេងចំណេញផ្នែកនយោបាយពីប្រជាពលរដ្ឋខ្មែរ។
លោក សុគន្ធ ក៏បានវាយសំពងទៅលើលោក រ៉ុង ឈុន ដែលបានលើកយកបញ្ហាកោះត្រល់ដោយត្រឹមសំអាងលើសៀវភៅសិក្សាភូមិវិទ្យារបស់ខ្មែរថ្នាក់ទី៧ បោះពុម្ពផ្សាយនៅឆ្នាំ១៩៨៥។ លោកបានអះអាងថា សៀវភៅសិក្សាមិនអាចយកមកជាសំអាងក្នុងការតវ៉ារឿងទឹកដីដូចជាឯកសារនានានោះឡើយ។
លោកបានលើកឡើងថា នៅគ្រប់ប្រទេសដែលមានជម្លោះទឹកដីដូចជាវៀតណាម ថៃ ឡាវ និងចិនជាដើម គឺគេតែងតែនិយាយយកចំណេញដោយការអះអាងថា តំបន់នេះ ឬតំបន់នោះ គឺជាទឹកដីរបស់ពួកគេ តែការសម្រេចលើបញ្ហាទឹកដីមិនអាចសំអាងលើការនិយាយ ឬការអះអាងរបស់ប្រទេសណាមួយនោះឡើយ គឺស្ថិតនៅលើការភស្តុតាង ដែលមានបញ្ជាក់នៅក្នុងឯកសារពាក់ព័ន្ធជាប្រវត្តិសាស្ត្រ៕

លោក វ៉ា គឹមហុង៖ បារាំង មិនខ្វល់រឿងទាមទារទឹកដីខ្មែរក្រោមទេ

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានលើកឡើងថា រឿងទាមទារទឹកដីខ្មែរកម្ពុជាក្រោមកុំរំពឹងបារាំង ឬអង្គការសហប្រជាជាតិឈឺឆ្អាល ឬជួយតាមការពឹងពាក់របស់កម្ពុជា។ ទឹកដីខ្មែរក្រោម បើទោះបីបាត់បង់នៅក្នុងប្រវត្តិសាស្ត្រយូរឆ្នាំមកហើយក្តី នៅតែមានមនុស្សចំនួនអះអាងថា ខ្មែរអាចទាមទារមកវិញបាន ហើយបារាំង អតីតម្ចាស់អាណានិគម ជាប្រទេសដ៏សំខាន់ក្នុងការជួយទាមទារទឹកដីនេះ។ ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីចូលបំភ្លឺការងារកំណត់ព្រំសីមា និងបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានលើកឡើងថា បារាំងមិនមករញ៉េរញ៉ៃក្នុងរឿងរបស់ខ្មែរនោះទេ។ លោក វ៉ា គឹមហុង ក៏បានរំលឹកថា កាលពីទសវត្សរ៍ឆ្នាំ៥០ នៅពេលរដ្ឋាភិបាលវៀតណាមខាងត្បូង របស់ ង៉ោ ឌិនយៀម ទាមទារយកកោះមួយចំនួនរបស់ខ្មែរនៅមុខកែប និងកំពត រាជរដ្ឋាភិបាលបានស្វែងរកបារាំងក្នុងនាមជាម្ចាស់អាណានិគមលើដែនដីនេះ តែបារាំងមិនបានធ្វើដឹងឮនោះឡើយ។ ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន លោកទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង «យើងមិនដឹងរឿងពិត នៃនយោបាយបារាំងទេ ព្រោះគេឲ្យយើងឯករាជ្យរួចរាល់ហើយ តាំងពីឆ្នាំ១៩៥៣ ដូច្នេះគេអត់មករញ៉ែរញ៉ៃ ជាមួយយើងទៀតទេ នេះសូមជម្រាបឲ្យច្បាស់ គេអត់ចង់មករញ៉ែរញ៉ៃយើងទៀតទេ»។ លោក វ៉ា គឹមហុង បានបញ្ជាក់បន្ថែមថា «យើងតវ៉ានៅឆ្នាំ៥០ប្លាយ នៅពេលណុងប្រធានាធិបតី ង៉ោ ឌិនយៀម (ប្រធានាធិបតីវៀតណាមខាងត្បូង) ទាមទារយកកោះយើងច្រើនណាស់នៅមុខកែប មុខកំពត។ យើងធ្វើការតវ៉ាទាំងអស់ ឱ្យបារាំងក្នុងនាមជាអតីតអាណានិគមសូមឱ្យលោកជួយដោះស្រាយ គេអត់មានជួយធ្វើឱ្យយើងទេ។ យើងចោទថា បាត់ដោយសារបារាំងធ្វើអ៊ីចេះធ្វើអ៊ីចុះ គេឆ្លើយមកវិញថា បារាំងមិនបានគិតថា គេបានទទួលិខិតតូបករណ៍ពីរដ្ឋាភិបាលក្នុងការឱ្យដីកូសាំងស៊ីនមកឱ្យបារាំងនោះទេ។ ដីកូសាំងស៊ីន បារាំងមិនមែនបានមកពីស្តេចខ្មែរយើងទេ គឺបានមកពីព្រះចៅអាណាម»។ ពាក់ព័ន្ធការទាមទឹទឹកដីខ្មែរក្រោមក៏មានមតិមួយចំនួនទៀតលើកឡើងថា ហេតុអ្វីក៏ស្វែងរកការជួយអន្តរជាតិពីអង្គការសហប្រជាជាតិ? ឆ្លើយតបការលើកឡើងនេះ ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង បានបញ្ជាក់ថា រឿងអង្គការសហប្រជាជាតិនេះ កម្ពុជាធ្លាប់មានប្រវត្តិម្ដងរួចមកហើយ កាលមានបញ្ហាជាមួយប្រទេសថៃ ដែលកាលនោះអង្គការសហប្រជាជាតិ មិនអាចជួយអ្វីកម្ពុជាបានឡើយ ដោយគ្រាន់តែឲ្យកម្ពុជា ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូឡង់។ លោក វ៉ា គឹមហុង «កុំរំពឹងថាព្រំដែនទាំងមូល កម្ពុជា-វៀតណាម, កម្ពុជា-ឡាវ អីអង្គការសហប្រជាជាតិគេមកដោះស្រាយឱ្យយើង។ ខ្លាំងណាស់គេបញ្ជូនយើងឱ្យទៅអង្គការក្រុងឡាអេឱ្យដោះស្រាយ ព្រោះហ្នឹងជាស្ថាប័នរបស់អង្គការសហប្រជាជាតិ។ កុំចេះតែនិយាយឱ្យធូរមាត់ និយាយឱ្យតែរួចពីមាត់ ដូច្នេះវាមានតែអំណត់ដោះស្រាយទ្វេភាគីជាមួយគ្នាដោយសន្តិភាព ដោយការចរចា ដោយវិធីសាស្ត្រណាដែលយើងអាចសម្រុះសម្រួលគ្នាបាន»៕ #កម្ពុជា #វៀតណាម #Cambodia #Vietnam #Border


ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង៖ ការបោះបង្គោលព្រំដែនជាមួយវៀតណាម កុំថាឡើយដីខ្មែរ សូម្បីផ្នូរខ្មោចខ្មែរក៏មិនបាត់ដែរ (Video inside)

(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានអះអាងថា ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម រហូតសម្រេចលទ្ធផលបានជាង ៨៤ភាគរយ ធ្វើឡើងដោយការផ្ចិតផ្ចង់មិនបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីនោះឡើយ។ បើតាមទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ក្រុមការងារបច្ចេកទេសព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាម បានធ្វើការងារយ៉ាងច្បាស់លាស់ និងត្រឹមត្រូវជាទីបំផុត ដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេសរៀងៗខ្លូន។
ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ជំនួបពិភាក្សាជាមួយឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ លោកទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង បានគូសបញ្ជាក់ថា ពេលពិភាក្សារឿងព្រំដែន ពេលខ្លះក្រុមការងារប្រទេសទាំងពីរមិនឯកភាពគ្នា ហើយការប្រជុំត្រូវធ្វើរហូតដល់ម៉ោង១២យប់ក៏មាន។
លោកទេសរដ្ឋមន្ដ្រី បានថ្លែងយ៉ាងដូច្នេះថា «ការដែលយើងធ្វើនេះ មិនមែនធ្វើលំៗនោះទេ ព្រោះយើងបានតស៊ូមតិខ្លាំងខ្លាណាស់ ដើម្បីការពារផលប្រយោជន៍របស់យើង។ ឧទាហរណ៍៖ ការចរចាមួយពេលនៅទីក្រុងហូជីមិញ យើងអត់ឯកភាពគ្នា ហើយប្រជុំរហូតដល់ម៉ោង ១២យប់ យើងអត់សុខចិត្ត អត់ចុះហត្ថលេខាលើកំណត់ហេតុ»
ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ក៏បានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយរបស់ក្រុមអ្នកមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល ដែលចោទថា រាជរដ្ឋាភិបាលធ្វើឲ្យបាត់ដីរបស់ប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន។
លោកទេសរដ្ឋមន្ត្រី បានអះអាងទៅវិញថា គ្មានពលរដ្ឋណាម្នាក់បាត់បង់ដីនោះទេ ពោលសូម្បីតែផ្នូរខ្មោចក៏មិនបាត់ផង។ លោកសង្កត់ធ្ងន់ទៀតថា ប្រសិនបើមានពលរដ្ឋណាម្នាក់បាត់ដីនោះ សូមមកជួបលោកដើម្បីលោកដោះស្រាយជូន។
លោកទេសរដ្ឋមន្ដ្រី គូសបញ្ជាក់ទៀតថា មូលហេតុដែលលោកហ៊ានអះអាងថា គ្មានពលរដ្ឋខ្មែរណាម្នាក់បាត់បង់ដីនោះ ព្រោះរាជរដ្ឋាភិបាលមានយន្ដការច្បាស់លាស់ ដើម្បីការពារដីរបស់ពលរដ្ឋ ពោលការបោះបង្គោលព្រំដែនមិនមែនឲ្យពលរដ្ឋទទួលបាននូវទឹកភ្នែកនោះទេ។ លោកបន្ថែមថា ប្រសិនបើបោះបង្គោលទៅប៉ះដីស្រែរបស់ពលរដ្ឋ ក្រុមការងារបច្ចេកទេសសុខចិត្តឆ្កៀលដី នៅកន្លែងផ្សេងឲ្យភាគីវៀតណាមវិញ ដើម្បីសងគ្នា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វុ៊ក នាយករដ្ឋមន្ត្រីវៀតណាម កាលពីសប្តាហ៍កន្លងទៅនេះ ទើបនឹងចុះហត្ថលេខា ទទួលស្គាល់លើការងារកំណត់ព្រំសីមា និងការបោះបង្គោលព្រំដែនជាមួយគ្នា ដែលសម្រេចបាន ៨៤ភាគរយ លើព្រំដែនគោកប្រវែង ១,២៧០គីឡូម៉ែត្រ។
នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អនុញ្ញាតឱ្យចូលឆ្លើយបំភ្លឺជុំវិញការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ជូនដល់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។
ក្នុងជំនួបនោះ ត្រូវបានលោក ឈឹម ផលវរុណ អគ្គលេខាធិការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ អះអាងថា បានពិភាក្សាដេញដោលគ្នាយ៉ាងកក្ដៅគគុក ហើយសមាជិករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលមកពីគណបក្សនយោបាយចំនួន១៦ បានចុចសួរនូវបញ្ហាផ្សេងៗ ដែលមហាជនកំពុងតែមានការងឿងឆ្ងល់។
លោក ឈឹម ផលវរុណ បានបញ្ជាក់យ៉ាងដូច្នេះថា «សំណួរទាំងអស់ គឺកើតចេញពីឆន្ទៈ និងអ្វីដែលជាចម្ងល់របស់ប្រតិភូគណបក្សសាមីនីមួយៗ។ សំណួររបស់ប្រតិភូនីមួយៗ គឺផ្ដោតចំៗ និងខ្លាំងៗ នូវអ្វីដែលខ្លួនមានមន្ទិល មិនមែននិយាយកោតសរសើរ ឬក៏ពេញចិត្តទេ អត់មានតែម្ដង មានតែបង្ហាញពីការមន្ទិល ហើយចង់ឲ្យបញ្ជាក់»
ក្រុមការងាររបស់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានបង្ហាញទាំងផែនទី, វិធីនៃការដៅចំណុច, របៀបនៃការកំណត់ និងវិធីសាស្ដ្រផ្សេងតាមលក្ខណៈបច្ចេកទេសជាដើម។ នេះជាអ្វីដែលលោក ឈឹម ផលវរុណ បានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ៕ 

លោក វ៉ា គឹមហុង បង្ហាញតឹកតាងមួយចំនួននាំឱ្យខ្មែរបាត់បង់សិទ្ធិ ទាមទារដីខ្មែរក្រោម (Video inside)

(ភ្នំពេញ)៖ លោក វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកលើកិច្ចការព្រំដែន បានចាត់ទុកក្រុមមនុស្សមួយចំនួន ដែលបានលើកឡើងថា កម្ពុជានៅតែមានសិទ្ធិទាមទារដីកម្ពុជាក្រោម គឺជាអ្នកដែលមិនបានដឹងច្បាស់ពីសាវតារនៃការបាត់បង់ទឹកដីរបស់ខ្លួន។
ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនរូបនេះ ថែមទាំងបានអះអាងទៀតថា ដីកម្ពុជាក្រោមមិនមែនបាត់បង់ដោយសារតែសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាមឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥នោះឡើយ។
ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីចូលបំភ្លឺការងារកំណត់ព្រំសីមា និងបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ លោក វ៉ា គឹមហុង បានលើកឡើងថា ក្រោយពេលសភាបារាំងសម្រេចប្រគល់ដែនដីកូសាំងស៊ីនដែលខ្មែរហៅថាដីកម្ពុជាក្រោមឱ្យទៅព្រះចៅបៅដាយនៅឆ្នាំ១៩៤៩ គឺបារាំងបានទុកផ្លូវឱ្យខ្មែរតវ៉ាពេលដែនដីនេះមានការប្រែប្រួលការគ្រប់គ្រងថ្មី។ ប៉ុន្តែដោយសារតែខ្មែរមានវិបត្តិសង្គ្រាម និងរបបគ្រប់គ្រងត្រូវបានផ្លាស់ប្តូរច្រើន រដ្ឋាភិបាលខ្មែរតាំងពីឆ្នាំ១៩៥៤ មិនដែលតវ៉ា ឬសើរើទាមទារសិទ្ធិគ្រប់គ្រងដីកូសាំងស៉ីននោះឡើយ។
លោក វ៉ា គឹមហុង បានបញ្ជាក់ដូច្នេះ «ការបាត់បង់វាមានរួចទៅហើយ វាមានឯកសារពេលបាត់បង់យើងទាមទារក៏មិនបាន។ ពេលបាត់បង់ទឹកដីកម្ពុជាក្រោមនៅឆ្នាំ១៩៤៩ ដែលបារាំងផ្ទេរដីកូសាំងស៊ីន ទៅឱ្យព្រះចៅបៅដាយ នៅទីក្រុងប៉ារីសហ្នឹង យើងបានធ្វើ យើងទទួលស្គាល់យើងបានធ្វើក្នុងនាមជាសមាជិករបស់សភាឥណ្ឌូចិន យើងបានធ្វើការតវ៉ា ព្រោះថានៅក្នុងច្បាប់បារាំងលើការផ្ទេរទឹកដីទាំងអស់ត្រូវមានការឯកភាពគ្នាពីរដ្ឋសភាបារាំង។ រដ្ឋសភាបារាំងឯកភាពបានលុះត្រាតែបានការឯកភាពពីសភាសហព័ន្ធរបស់ឥណ្ឌូចិន។ យើងក្នុងនាមជាសមាជិកសភាសហព័ន្ធយើងបានធ្វើការតវ៉ានៅទីក្រុងប៉ារីសអត់ឱ្យធ្វើទេ អត់ឱ្យផ្ទេរទៅឱ្យព្រះចៅបៅដាយទេ។ ប៉ុន្តែក្រោយមកយើងសម្រុះសម្រួល គេថាគ្មានការកៀបសង្កត់។ ក្រោយមកក៏មានការធ្វើញត្តិគាំទ្ររបស់តំណាងរាស្ត្រ យ៉ាស់ស្យុង ដឺហ្វែរ»។
លោកបន្តថា «យ៉ាស់ស្យុង ដឺហ្វែរ បានធ្វើញត្តិសម្របសម្រួលមួយ មានន័យថាវាគាំងហើយចេញអត់រួចទេ ព្រោះតំណាំងកម្ពុជាប្រឆាំង។ គេសម្របសម្រួលឱ្យធ្វើទៅចុះ ច្បាប់ហ្នឹងធ្វើដើម្បីផ្ទេរទឹកដីកូសាំងស៊ីន ទៅឱ្យព្រះចៅបៅដាយ (កាលណុងគេមិនមែនហៅកម្ពុជាក្រោមទេ គេហៅកូសាំងស៊ីន) ប៉ុន្តែក្នុងហ្នឹងគេដាក់ថាឱ្យវៀតណាម និងកម្ពុជា ចរចាគ្នាដើម្បីរកដំណោះស្រាយសមស្របមួយដែលអាចឱ្យភាគីទាំងពីរទទួលយកបាន។ នៅក្នុងហ្នឹងទៀត គេដាក់ទៀតថាក្នុងកាលៈទេសៈដែលស្ថានភាពកូសាំងស៊ីមានការប្រែប្រួលកម្ពុជា មានសិទ្ធិតវ៉ាមិនទទួលស្គាល់ក្នុងការប្រគល់ដីកូសាំងស៊ីនឱ្យវៀតណាម។ ប៉ុន្តែក្នុងសាវតាររបស់យើង យើងដឹងស្រាប់ហើយថា មានការវិវឌ្ឍន៍មានរបបខ្មែរក្រហម ពេលគេបង្រួបបង្រួមទៅយើងអត់បានរក្សាសិទ្ធិរបស់យើងក្នុងការតវ៉ា រហូតមកដល់រដ្ឋាភិបាលខ្មែរក្រោយទៀត ក៏អត់មាននរណាធ្វើការតវ៉ារក្សាសិទ្ធិទាមទារ។ ដូច្នេះការរក្សាសិទ្ធិដែលបានដាក់ក្នុងញត្តិរបស់លោក យ៉ាស់ស្យុង ដឺហ្វែរ នៅឆ្នាំ១៩៤៩ យើងអត់បានប្រើទេ នៅក្នុងសន្និសីទហ្សឺណែវឆ្នាំ១៩៥៤ ក៏យើងអត់បានប្រើដែរ អីចឹងវាការធ្វេសប្រហែសតៗគ្នារបស់រដ្ឋាភិបាលយើង ព្រោះរដ្ឋាភិបាលយើងមានការប្រែប្រួលពីរបបមួយទៅរបបមួយ។ កិច្ចការហ្នឹងយើងមិនអាចតវ៉ាអីបានទេ»
លោក វ៉ា គឹមហុង ក៏បានលើកយកទិដ្ឋភាពច្បាប់អន្តរជាតិមកពន្យល់ផងដែរ។ ទិដ្ឋភាពច្បាប់អន្តរជាតិ ក៏កម្ពុជា ពិបាកក្នុងការទាមទារយកទឹកដីដែលបាត់បង់ទៅនោះផងដែរ។
លោក វ៉ា គឹមហុង បានពន្យល់ថា ច្បាប់អន្តរជាតិ ទាល់តែគេមានទឡ្ហីករណ៍ឲ្យរឹងមាំ។ លើទិដ្ឋភាពច្បាប់អន្តរជាតិនេះ កម្ពុជាបានទទួលស្គាល់ខ្សែព្រំដែនរវាងកូសាំងស៉ីន និងកម្ពុជា ក្នុងរជ្ជកាលសម្តេចព្រះបាទ នរោត្តម ដោយបានចុះហត្ថលេខាលើអនុសញ្ញានាឆ្នាំ១៨៧៣ ហើយថែមទាំងបានបោះបង្គោល បង្កើតគណៈកម្មការចម្រុះបារាំង-ខ្មែរ រហូតបោះបង្គោលព្រំដែន ១២៤បង្គោលថែមទៀតផង។
លោកបន្តថា «ក្រោយមកទៀត យើងដាក់នៅអង្គការសហប្រជាជាតិ យើងយកផែនទីដែលបានទាមទារខ្សែព្រំដែនមិនកែប្រែ នៅពេលយើងបានឯករាជ្យនៅឆ្នាំ១៩៥៣ ដែលមានផែនទីអម ១/១០០.០០០ ដែលយើងដាក់ថាផែនទីផ្លូវការ យកឲ្យគេទទួលស្គាល់នៅអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិក នៅប្រទេសមួយចំនួនទៀត។ ដូច្នេះវាមានកិច្ចការខ្លួនឯង នៅក្នុងរដ្ឋធម្មនុញ្ញមាត្រា២ យើងនិយាយទៀត បូរណភាពទឹកដីខ្មែរ ១/១០០.០០០ ដូច្នេះយើងទាមទារយកអីទៀតឥឡូវ»


ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ ឆ្នាំ២០១៩ ជុំទី២ នៅខេត្តកំពត ក្រោមប្រធានបទ ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង



ពិធីបើកព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ ឆ្នាំ២០១៩ ជុំទី២ នៅខេត្តកំពត ក្រោមប្រធានបទ ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
The Opening 8th Sea Festival 2019 Round 2 in Kampot province on “ Clean City, Beautiful Bay, Healthy Tourism ” presided by Samdech Akka Moha Sena Padei Techo Hun Sen Prime Minister of the Kingdom of Cambodia
ថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩

អត្ថបទធ្លាប់ចេញផ្សាយមួយចំនួនពាក់ព័ន្ធការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ា គឹមហុង បញ្ជាក់លើបញ្ហាព្រំដែនជាមួយវៀតណាម

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ បានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមស្តីពីការកំណត់ ព្រំដែនប្រទេសទាំងពីរនៅឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ឈរលើមូលដ្ឋានផែនទីបន្សល់ពីសម័យអាណានិគមបារាំង និង សន្ធិសញ្ញាបំពេញបន្ថែមទាំងពីរកម្ពុជា និង វៀតណាម បានកំណត់ខណ្ឌសីមា និងបោះបង្គោល ព្រំដែនគោក នៅលើដីជាក់ស្តែងពីខេត្ត រតនគិរី ដល់ខេត្តកំពត ចាប់ពីខែមិថុនា ឆ្នាំ២០០៦ ដល់ ខែកក្កដា ឆ្នាំ២០១៩ សម្រេចបានលទ្ធផល៨៤ភាគរយ លើព្រំដែនគោករួមប្រវែងប្រមាណ ១,២៧០គីឡូ ម៉ែត្រ។
ក្នុងពេលចុះហត្ថលេខាលើសន្ធិសញ្ញានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកការសម្រេចបាននូវការកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនជាមួយវៀតណាម សមិទ្ធផលផ្លែផ្កាដ៏ធំធេង ដែលប្រទេសទាំងពីរសម្រេចបាននេះ កើតចេញមកដោយការស្វះស្វែងរកដំណោះស្រាយ រួមប្រកបដោយភាតរភាព និងការយោគយល់គ្នាទៅវិញទៅមក ក្នុងភាពជាបងប្អូន ជាមិត្តភាពរាប់សិបឆ្នាំកន្លងមកហើយ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ប្រសិនបើប្រទេសទាំងពីរមិនប្រឹងប្រែងបញ្ចប់បញ្ហាព្រំដែននេះទេ ប្រទេសទាំងពីរនឹងនៅតែកើតមានទំនាស់ព្រំដែនមិនដាច់ស្រេច រាប់ជំនាន់តទៅមុខទៀត ងាយក្លាយជាកម្មវត្ថុប្រជែងផ្នែកនយោបាយទៀតផង ហើយភាពសុខសាន្ត និងការអភិវឌ្ឍនៅតាមព្រំដែននឹងអាចមិនកើតមានទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ទៀតថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចពិតជាមានមោទនភាព ដោយប្រទេសទាំងពីរទម្លុះនូវការលំបាក និងស្ទើរតែបញ្ចប់ទាំងស្រុងព្រំដែនគោករវាងប្រទេសទាំងពីរ។
ច្បាប់ស្តីពីសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និង សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានអនុម័តនិង ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ ដោយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ។
ក្រោយច្បាប់ស្តីសន្ធិសញ្ញាបំបេញបន្ថែមទាំងពីរត្រូវបានឡាយព្រះហស្ថលេខាទទួលស្គាល់ និងដាក់ឱ្យប្រើប្រាស់ដោយព្រះមហាក្សត្រខ្មែរ គេបានក្រុមមនុស្សប្រឆាំងក្រៅច្បាប់ដែលកំពុងរស់នៅក្រៅប្រទេស ព្រមទាំងបក្ខពួករបស់គេនៅក្នុងប្រទេសកម្ពុជាមួយចំនួនផង បើកការវាយប្រហារយ៉ាងសន្ធាប់ទៅលើព្រះមហាក្សត្រខ្មែរជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្ត្រខ្មែរ។
បើធៀបសន្ធុះប្រតិកម្មនាពេលនេះ គឺមានសភាពខ្លាំងជាងពេលដែលសម្តេចតេជោ ហ៊ុន សែន បានចុះហត្ថលេខាជាមួយនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ៊្វុក កាលពីខែតុលាទៅទៀត។ តាមសកម្មភាពនេះបានបង្ហាញក្រុមមនុស្សប្រឆាំងនៅក្រៅប្រទេស ដែលសុទ្ធសឹងជាប្រទេសមិនមែនកាន់របបរាជានិយម និងបក្ខពួករបស់គេនៅក្នុងស្រុក បាននឹងកំពុងដាក់សម្ពាធយ៉ាងខ្លាំងក្លាទៅលើព្រះមហាក្សត្រខ្មែរ។ ពួកគេបាននិងកំពុងបង្កើនយុទ្ធនាការ និងសកម្មភាពដើម្បីបំបាត់ប្រជាប្រិយភាព និងបំផុសឱ្យមានចលនានៃការស្អប់ខ្ពើមចំពោះព្រះមហាក្សត្រខ្មែរ។
ទង្វើរបស់ពួកគេមានទោសទណ្ឌយ៉ាងធ្ងន់ធ្ងរបើយោងទៅតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានតម្កល់ព្រះចេស្តារបស់ព្រះមហាក្សត្រមិនឱ្យជនណាម្នាក់ប្រមាថបាននោះឡើយ។
បញ្ហាព្រំដែនរវាងកម្ពុជា ជាមួយប្រទេសជិតខាងរួមមានវៀតណាម ថៃ និងឡាវ ក្រុមមនុស្សដែលតែងតែសម្ញែង និងបង្អួតថាខ្លួនស្រឡាញ់ទឹកដីខ្ពស់ជាងរាជរដ្ឋាភិបាលនោះ តែងតែវាយប្រហារជាប់ជានិច្ចចំពោះរាជរដ្ឋាភិបាលថា ធ្វើឱ្យបាត់បង់ទឹកដីអ៊ីចេះអ៊ីចុះជាពិសេសជាមួយប្រទេសវៀតណាមតែម្តង។ តែជាការកត់សម្គាល់ក្រុមមនុស្សបង្អួតខ្លួនថា ជាអ្នកស្រឡាញ់ទឹកដីនេះ គេមិនដែលបានបង្ហាញពីវិធានការនានាក្នុងការថែរក្សាការពារ ចំពោះបូរណភាពទឹកដីរបស់ខ្លួននោះឡើយ។
ជាក់ស្តែងក្នុងពេលកម្ពុជាមានវិវាទព្រំដែនជាមួយប្រទេសថៃឆ្នាំ២០០៨ និងវិវាទព្រំដែនជាមួយប្រទេសឡាវនៅឆ្នាំ២០១៧ និងនៅឆ្នាំ២០១៩នេះ គេឃើញមានតែរាជរដ្ឋាភិបាលទេ ដែលបានប្រឹងប្រែងប្រើគ្រប់លទ្ធភាពទាំងកម្លាំងប្រដាប់អាវុធ និងនយោបាយការទូតបូកជាមួយច្បាប់អន្តរជាតិនានា ដើម្បីការពារទឹកដីទាំងនេះ។ ដោយឡែកក្រុមមនុស្សដែលសម្ញែងថាខ្លួនស្រឡាញ់ទឹកដីនោះ ហាក់មិនបានឃើញស្រមោលរបស់ពួកគេនោះឡើយ។
ការស្រឡាញ់ទឹកដីមិនមែនជាការនិយាយ ឬជេរស្តីបន្ទោសអ្នកនេះអ្នកនោះតាមបណ្តញសង្គមនោះឡើយ គឺទាមទារឱ្យមានគោលនយោបាយមួយច្បាស់លាស់។ តើរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើអ្វីខ្លះ ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន? ដើម្បីការពារនូវបូរណភាពទឹកដីរបស់ខ្លួន រាជរដ្ឋាភិបាលកម្ពុជា ក្រៅពីប្រឹងប្រែងចរចាជាមួយប្រទេសជិតខាង ដើម្បីកំណត់ខណ្ឌសីមា និងព្រំដែនហើយនោះ ក៏បានប្រឹងប្រែងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន តាមបន្ទាត់ព្រំដែន ដាក់ចេញនយោបាយអភិវឌ្ឍន៍តាមបន្ទាត់ព្រំដែន បង្កើតផ្សារ បង្កើតកន្លែងដោះដូរទំនិញ និងជំរុញប្រជាពលរដ្ឋទៅតាំងទីលំនៅជាដើម។
រឿងបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម ត្រូវសម្តេចតេជោ ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធបានចេញមកបញ្ជាក់ជាច្រើនលើកច្រើនសារផងដែរ។ ដើម្បីបានជ្រាបច្បាស់នោះ សូមអានអត្ថបទដែលមានភ្ជាប់មកជាមួយនៅខាងក្រោម៖





(Video) ការបំភ្លឺរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី លើបញ្ហា កូសាំងស៊ីន

សម្តេចតេជោ ហ៊ុន សែន ពន្យល់ពីការបាត់បង់កោះត្រល់ (Video inside)

(ភ្នំពេញ)៖ បញ្ហាបាត់បង់កោះត្រល់នៅតែជាបញ្ហាប្រទាញប្រទង់គ្នានៅក្នុងទស្សនៈខ្មែរ។ ក្នុងនោះក្រុមខ្មែរមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលខ្មែរនាពេលបច្ចុប្បន្ន តែងតែព្យាយាមចោទប្រកាន់ថា ការបាត់បង់កោះត្រល់ទៅក្នុងដៃវៀតណាម ដោយសារតែរាជរដ្ឋាភិបាលបានចុះហត្ថលេខាលើសន្ធិសញ្ញាឆ្នាំ១៩៨៥។ តែរាជរដ្ឋាភិបាលខ្មែរតែងតែអះអាងម្តងហើយម្តងទៀតថា ការធ្វើសន្ធិសញ្ញាព្រំដែនជាមួយវៀតណាមនៅឆ្នាំ១៩៨៥ គឺយោងទៅតាមច្បាប់រវាងប្រទេសទាំងពីរ និងអនុលោមតាមច្បាប់អន្តរជាតិផងដែរ។ ពោលសន្ធិសញ្ញានេះ គ្រាន់តែជាការសម្រួលក្នុងការកំណត់ព្រំសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរប៉ុណ្ណោះ មិនមែនជាសន្ធិសញ្ញាដើម្បីកាត់ដីឱ្យវៀតណាមដូចការចោទប្រកាន់នោះឡើយ។ ដោយចង់បញ្ចប់វិវាទកម្ម និងឈ្លោះប្រកែកគ្នាលើរឿងទឹកដីនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងសម័យប្រជុំរដ្ឋសភាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១២ បានចំណាយពេលអស់ជាច្រើនម៉ោង ដើម្បីបកស្រាយបំភ្លឺ និងបញ្ជាក់ទៅលើការបាត់បង់ទឹកដី ការកំណត់ព្រំសីមា និងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកពីបញ្ហាបាត់បង់កោះត្រល់ផងដែរ។ បើតាមសម្តេចតេជោ ហ៊ុន សែន មានព្រឹត្តិការណ៍សំខាន់ៗចំនួន៣ជាសក្ខីកម្មយ៉ាងច្បាស់ថា កោះត្រល់ត្រូវបានលាក់ទៅក្នុងដៃរបស់វៀតណាមតាំងពីអតីតកាលដ៏យូរលង់ណាស់មកហើយ។ ព្រឹត្តិការណ៍ទាំងនោះរួមមាន៖ ទី១. នៅឆ្នាំ១៩៣៩ គឺលោក ប្រេវីយ៉េ ទេសាភិបាលបារាំង បានកាត់កោះត្រល់ដាក់នៅក្រោមការគ្រប់គ្រងរបស់កូសាំងស៊ីន, ទី២. នៅឆ្នាំ១៩៤៩ ទឹកដីកូសាំងស៊ីនត្រូវបានបារាំង ប្រគល់ឱ្យព្រះចៅ បៅដាយ និងទី៣. នៅឆ្នាំ១៩៦៤ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានយកខ្សែប្រេវីយ៉េ ឆ្នាំ១៩៣៩ ទៅតម្កល់នៅអង្គការសហប្រជាជាតិ ដោយស្នើឱ្យអន្តរជាតិ និងប្រទេសសាមី ទទួលស្គាល់ថាជាព្រំដែនសមុទ្រវាងកម្ពុជា និងវៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំណុចចុងក្រោយនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់របស់រដ្ឋាភិបាលកម្ពុជានាសម័យនោះ ទទួលស្គាល់ថា កោះត្រល់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាម៕

ការបំភ្លឺរបស់សម្ដេចតេជោ ហ៊ុន សែន លើសំណួរដែលថា «តើប្រទេសកម្ពុជាមានបាត់ផ្ទៃដីរបស់ខ្លួនដែរ ឬទេ?» (Video inside)

(ភ្នំពេញ)៖ អ្វីដែលជាចម្ងល់របស់ក្រុមនិន្នាការប្រឆាំង តែងតែចោទសួរថា «តើប្រទេសកម្ពុជា មានបាត់ផ្ទៃដីរបស់ខ្លួនដែរ ឬទេ?» មិនមែនជារឿងថ្មីនោះទេ ពោលសំណួរតែងតែចោទសួរឡើងជាហូរហែរ ហើយក៏ធ្លាប់ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៤ បានពន្យល់យ៉ាងច្បាស់លើបញ្ហានេះ។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ប្រទេសកម្ពុជា មិនមានបាត់បង់ដីបន្ដិចណានោះទេ ពោលបើផ្អែកតាមតួលេខ ដែលគេតែងចាំរត់មាត់ ចំនួន១៨១,០៣៥គីឡូម៉ែត្រក្រឡា ហើយបានកត់ត្រាទុកក្នុងគេហទំព័ររបស់អង្គការសហប្រជាជាតិ បើធៀបជាមួយតួលេខជាក់ស្ដែង គឺមានចំនួនលើស អ្វីដែលបានកត់ត្រាទុកកន្លងមកទៀត។ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានឲ្យដឹងថា បើអ្វីដែលពិនិត្យ និងវាស់ជាក់ស្ដែង តិចបំផុតក៏លើសប្រមាណ៣០០គីឡូម៉ែត្រក្រឡាដែរ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម កាលពីសប្តាហ៍កន្លងទៅនេះ ទើបនឹងចុះហត្ថលេខា ទទួលស្គាល់លើការងារកំណត់ព្រំសីមា និងការបោះបង្គោលព្រំដែនជាមួយគ្នា ដែលសម្រេចបាន ៨៤ភាគរយ លើព្រំដែនគោកប្រវែង ១,២៧០គីឡូម៉ែត្រ។

ដើម្បីជ្រាបកាន់តែច្បាស់ថាតើសម្ដេចតេជោ ហ៊ុន សែន បកស្រាយយ៉ាងណានោះ សូមទស្សនាវីដេអូទាំងស្រុងនៅខាងក្រោមនេះ៖

 #HunSen #Cambodia #ផែនទីកម្ពុជា #ដែនដីកម្ពុជា

ការបំភ្លឺរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីលើគោលការណ៍កំណត់ព្រំដែនជាមួយប្រទេសជិតខាង



ការបំភ្លឺរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី លើគោលការណ៍កំណត់ព្រំដែន ជាមួយប្រទេសជិតខាង ក្នុងកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៤ បានពន្យល់យ៉ាងច្បាស់លើបញ្ហានេះ។
#HunSen #Cambodia #ផែនទីកម្ពុជា #ដែនដីកម្ពុជា

Saturday, December 21, 2019

សម្តេចតេជោ ហ៊ុន សែន៖ បើគ្មានសន្តិភាពទេ គឺគ្មានការអភិវឌ្ឍ, គ្មានសន្តិភាព ក៏មិនមានប្រជាធិបតេយ្យដែរ

នៅល្ងាចថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ​២០១៩​នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ នៅខេត្តកំពត។



ពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីអង្គទូត, មន្រ្តីរដ្ឋាភិបាល, ភ្ញៀវជាតិ និងអន្តរជាតិ ទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ផងដែរ។ ពិធីបុណ្យសមុទ្រលើកទី៨ជុំទី២នៅក្នុងខេត្តកំពតឆ្នាំ ២០១៩ នេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» ដោយមានការតាំងពិព័រណ៍សមិទ្ធផល, មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងគម្រោងអភិវឌ្ឍតំបន់ឆ្នេរ សរុបចំនួន ៤៦១ស្តង់ ក្នុងនោះរួមមាន ស្តង់គម្រោងអភិវឌ្ឍទេសចរណ៍សំខាន់ៗនៅតំបន់ឆ្នេរ ផលិតផលទេសចរណ៍ផលិតផលក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ស្តង់ពិព័រណ៍បរទេស ហើយពិសេសទៀតនោះ គឺមានរៀបចំវិថីម្ហូបអាហារ (Food Street) អាចសម្រាប់ជាគំរូដល់ខេត្តដទៃៗទៀតផងដែរ។
ក្រៅពីនោះ ក៏មានការសម្តែងទស្សនីយភាពសិល្បៈចម្រុះ បូរាណ-សម័យ ដែលមានការចូលរួមពីសិល្បករ-សិល្បការីជាតិ និងមកពីបណ្តាប្រទេសជាមិត្ត រួមមានប្រទេសចិន, ថៃ, ឥណ្ឌូនេស៊ី, ឥណ្ឌា និងវៀតណាម។ រីឯចំពោះសកម្មភាពកីឡាវិញគឺរួមមាន៖ កីឡារត់កម្សាន្ត, កីឡាប្រណាំងកង់, បាល់ទះលើឆ្នេរខ្សាច់, ចាំបាប់លើឆ្នេរខ្សាច់, កីឡាប្រណាំងម៉ូតូទឹកលក្ខណៈអន្តរជាតិ, ប្រដាល់គុនខ្មែរអន្តរជាតិដណ្តើមខ្សែក្រវ៉ាត់អន្តរជាតិ, ក្បាច់គុនល្បុក្កតោខ្មែរ, ការប្រកួតអុកចត្រង្គ និងកីឡាផ្សងព្រេងលើភ្នំ។ល។
មុននឹងអញ្ជើញធ្វើដំណើរមកកាន់វេទិកា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទស្សនាស្តង់ពិព័រណ៍ផលិតផលជាច្រើនដែលបានតាំងបង្ហាញនៅក្នុងឱកាសនៃពិធីបុណ្យសមុទ្រនេះក្នុងបរិយាកាសរីករាយក្រៃលែង។ សម្តេចតេជោត្រូវបានទទួលស្វាគមន៍ប្រកបដោយក្តីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ម្ចាស់ស្តង់ និងពីប្រជាពលរដ្ធ ព្រមទាំងភ្ញៀវទេសចរណ៍។
សម្ដេចតេជោ ហ៊ុន សែន មានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានអញ្ជើញមកចូលរួមនៅក្នុងពិធីបុណ្យសមុទ្រនៅក្នុងខេត្តកំពតល្ងាចនេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍បុណ្យសមុទ្រនេះ បានក្លាយជាយន្តការណ៍ជាក់លាក់មួយរបស់ប្រទេសកម្ពុជាក្នុងការពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ ជំរុញការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗប្រកបដោយភាពច្នៃប្រឌិត និងការទទួលខុសត្រូវខ្ពស់ឲ្យស្របទៅនឹងសក្តានុពលធនធានធម្មជាតិនៅតំបន់ឆ្នេរសមុទ្រកម្ពុជាដែលត្រូវបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី» ។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការអភិវឌ្ឍន៍ និងការរីកចម្រើនជាបន្តបន្ទាប់របស់ខេត្តកំពត។ សម្តេចតេជោក៏បានរំលឹកផងដែរថាមកដល់ឆ្នាំ២០០៧ហើយ កំពតគឺជាខេត្តដែលអន់ជាងគេ ហើយក៏ជាខេត្តដែលមានការផ្លាស់ប្តូរចៅហ្វាយខេត្តច្រើនជាងគេ ពីព្រោះពេលនោះកំពតមិនទាន់មានការអិវឌ្ឍអ្វីឡើយ។ អ្វីដែលខេត្តកំពតមានគឺខេត្តផ្សេងមិនមានឡើយ ដូចជាផលិតផលអំបិលជាដើម។ ជាមួយគ្នានោះ កំពតជាខេត្តដែលមានរោងចក្រផលិតស៊ីម៉ង់ត៍ច្រើនជាងគេក្នុងការបំរើដល់វិស័យសំណង់។ កំពតក៏មានវារីអគ្គិសនីក្នុងការផ្គត់ផ្គង់វិស័យអគ្គិសនីសំរាប់ចែកចាយដល់អ្នកប្រើប្រាស់ផងដែរ។ ទន្ទឹមនឹងនោះដែរ កំពតគឺជាសមរភូមិក្តៅកាលពីអតីតកាល តែក្រោយមកយើងបានធ្វើសមាហរណកម្មនៅឆ្នាំ១៩៩៦ តាមរយៈការអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ ដែលពេលនោះគឺបានដាក់ចេញពីតំបន់តាកែនកោះស្លា។
សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់បន្ថែមពីការខិតខំរបស់របស់រដ្ធាភិបាលក្នុងការការពារ និងការរួមចំណែកថែរក្សានូវធនធានធម្មជាតិនៅក្នុងដែនសមុទ្រ។ សម្តេចតេជោ មិនដែលអនុញ្ញាតអោយក្រុមហ៊ុនវិនិយោគពីបរទេសណាមកវិនិយោគដោយប្រើប្រាស់ធនធានក្នុងដែនសមុទ្រឡើយ ដូចជាការបូមខ្សាច់ពីក្នុងសមុទ្រជាដើម។ សម្តេចតេជោបានស្នើអោយក្រសួងទេសចរណ៍, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន និងផ្នែកពាក់ព័ន្ធផ្សេងៗទៀតត្រូវយកចិត្តទុកដាក់ថែរក្សា និងការពារអោយបាន នូវធនធានធម្មជាតិនៅទីនេះអោយបានល្អ។
ដើម្បីអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនេះអោយកាន់តែមាននិរន្តភាពនោះ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវអនុសាសន៍សំខាន់ៗ៨ចំណុច៖
១)ត្រូវរក្សាអោយបាននូវសន្តិភាព ស្ថិរភាពនយោបាយ។ បើគ្មានសន្តិភាពទេ គឺគ្មានការអភិវឌ្ឍនោះទេ ,គ្មានសន្តិភាព ក៏មិនមានប្រជាធិបតេយ្យដែរ។ កម្ពុជាបានឆ្លងកាត់នូវសង្រ្គាមជាច្រើមកហើយ ដែលបានបំផ្លិចបំផ្លាញអ្វីៗទាំងអស់ធ្លាក់ដល់ចំណុចសូន្យ។
២)ត្រូវរក្សាឲ្យបាននូវសមុទ្របៃតង អោយនៅតែជាជាតារារះនាទិសនិរតីនៃខេត្តទាំង៤ជាប់មាត់សមុទ្រកម្ពុជា ដែលស្ថិតនៅក្នុងចំណោមឆ្នេរដ៏ស្អាតបំផុតលើសាកលលោក និងថែរក្សាព្រៃឈើ ថែរក្សាឆ្នេរសមុទ្រអោយបានគង់វង្ស និងបានស្នើអោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងដែនដីចាត់វិធានការជាក់លាក់មិនអោយមានកាចាក់ដីលុបឆ្នេរដោយគ្មានការអនុញាតនិងបង្ហូរទឹកស្អុយចូលទឹកសមុទ្រជាដាច់ខាត ដើម្បីធានាធ្វើយ៉ាងណាឲ្យសមុទ្ររបស់យើងនៅតែជាសមុទ្របៃតងជារៀងរហូត។
៣) ត្រូវខិតខំបន្តកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជាផ្លូវធ្វើដំណើរ បណ្តាញអគ្គិសនី និងព្រលានយន្តហោះ ដើម្បីបំរើវិស័យទេសចរណ៍អោយបានល្អប្រសើរ។
៤)ក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរខេត្តដែលស្ថិតនៅជាប់ឆ្នេរសមុទ្រត្រូវត្រៀមខ្លួនធ្វើប្រធានកិច្ចប្រជុំក្លឹបឆ្នេរ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០២២ខាងមុខនេះ។
៥)បន្តទប់ស្កាត់បទល្មើសផ្សេងៗ ដូចជាចោរកម្ម ការប្រើប្រាស់និងជួញដូរគ្រឿងញៀនជាដើម។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាយើងមិនអាចអោយមានការធ្វើអាជីវកម្ម Casino Online បានឡើយ។ បើយើងបន្តអាជីវកម្ម Casino Online យើងនឹងក្លាយទៅជាអ្នកដែលរងគ្រោះដោយសារ Casino Online នេះជាមិនខាន។ ជាមួយគ្នានោះយើងនឹងអាចកើតមាននូវអំពើភេរវកម្ម និងអំពើលាងលុយកង្វក់។ល។ ជាមិនខាន។ សម្តេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា នៅសល់តែប៉ុនានថ្ងៃទៀតតែប៉ុណ្ណោះ កម្ពុជាត្រូវបិទបញ្ចប់អាជីវកម្ម Casino Online ហើយ។
៦)ត្រូវបន្តជំរុញការបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ជាពិសេសបង្កើនការដាំដុះបន្លែ និងចិញ្ចឹមសត្វតាមបែបធម្មជាតិ ដើម្បីផ្គត់ផ្គង់សេវាទេសចរណ៍ ធ្វើយ៉ាងណាជំរុញខ្សែសង្វាក់ផលិតផលខ្សែក្រវ៉ាត់ប៉ៃតងនៅតាមសណ្ឋាគារនានានៅទូទាំងប្រទេស។
៧)ត្រូវពង្រឹងការតភ្ជាប់ផ្លូវធ្វើដំណើរនានាឆ្ពោះមកកាន់តំបន់ឆ្នេរសមុទ្រយើងអោយបានច្រើន និងអោយបានល្អប្រសើរ។ នៅពេលខាងមុខ យើងនឹងទទួលបានផ្លូវជាតិ៣ខ្សែដ៏ស្រស់ស្អាត រួមទាំងការអភិវឌ្ឍផ្លូវផ្សេងៗក្នុងខេត្តមួយចំនួនទៀត។
៨)ត្រូវបង្កើនការការពារនូវសុវត្ថិភាពភ្ញៀវទេសចរណ៍ដែលធ្វើដំណើរតាមផ្លូវទឹក ជាពិសេសត្រូវរៀចំពោងទឹកសុវត្ថិភាពដល់ភ្ញៀវ, ដឹកជញ្ជូនភ្ញៀវតាមកាណូតត្រូវធានាអោយមានសុវត្តិភាពខ្ពស់ជាប្រចាំ។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី បានជូនពរដល់ភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជួបតែសេចក្តីសុខចម្រើន និងទទួលបាននូវភាពសប្បាយរីករាយជាមួយក្រុមគ្រួសារនៅក្នុងឱកាសនៃបុណ្យសមុទ្រនៅក្នុងខេត្តកំពតដែលមានរយៈពេល៣ថ្ងៃនេះ គឺចាប់ពីថ្ងៃទី ២០ ដល់ ២២ ខែ ធ្នូ ឆ្នាំ២០១៩៕
















ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសបើកពិធីបុណ្យសមុទ្រលើកទី៨ នៅខេត្តកំពត

ពិធីបុណ្យសមុទ្រត្រូវបានធ្វើឡើងលើកដំបូងនៅខេត្តព្រះសីហនុ ឆ្នាំ២០១១ ក្នុងគោលបំណងអបអរសាទរការចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក និងរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្រ និងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព។
ខាងក្រោមជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ខេត្តកំពតបានប្រែក្លាយទៅជាខេត្តដ៏មានសក្តានុពល ដែលពីមុនជាខេត្តដែលអន់ជាងគេមួយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកំពតជាខេត្តដែលអាចផលិតអំបិល និងមានវារីអគ្គិសនីផលិតថាមពលអគ្គិសនី ដ៏មានសក្តានុពល។
* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា រហូតដល់ឆ្នាំ១៩៩៦ ខេត្តកំពតទើបមានសន្ដិភាពពេញលេញ ដោយសារនយោបាយឈ្នះឈ្នះ មិនមែនដោយសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស
* សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ស្នើឲ្យក្រសួងកសិកម្ម និងបរិស្ថាន ត្រូវរួមគ្នាដើម្បីពិនិត្យមើលធនធានធម្មជាតិនៅបាតសមុទ្រនៅខេត្តកំពត
* សម្ដេចតេជោ ហ៊ុន សែន អះអាងថា បច្ចុប្បន្ននេះខេត្តកំពត កំពុងមានវឌ្ឍន៍ភាព ហើយសង្ឃឹមថា អ្នកដឹកនាំខេត្តនេះនឹងបន្ដអភិវឌ្ឍន៍ខេត្តកំពតបន្ដទៀត
* សម្ដេចតេជោ ហ៊ុន សែន ជំទាស់ជានិច្ចទៅលើការវិនិយោគដាំសារ៉ាយ នៅក្នុងសមុទ្ររបស់ប្រទេសកម្ពុជា ពិសេសកំពត ព្រះសីហនុ និងខេត្តកែប
* សម្ដេចតេជោ ហ៊ុន សែន រំលឹកថា កន្លងទៅធ្លាប់មានក្រុមហ៊ុនស្នើមកសម្ដេច ដើម្បីសុំធ្វើការដាំសារ៉ាយនៅសមុទ្រ ប៉ុន្តែត្រូវបានសម្តេចជំទាស់ជានិច្ច
* សម្ដេចតេជោ ហ៊ុន សែន បានចោទសួរទៅវិញថា ការវិនិយោគបែបនេះមានការហាមឃាត់ ចំពោះការប្រកបរបររបស់ប្រជានេសាទឬទេ? ហេតុអ្វីបានជាគេពេញចិត្តកម្ពុជា ខណៈដែលសមុទ្រធំជាងផែនដីទៅទៀតនោះ? សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជំទាស់ដាច់ខាត ចំពោះការបូបខ្សាច់សមុទ្រ។
* សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្ន កំពុងចាប់អារម្មណ៍ការទៅលេងនៅបាតសមុទ្រ
* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាមិនមែនធ្វើសេដ្ឋកិច្ច ដោយផ្អែកលើវិស័យណាមួយនោះទេ ត្រូវពឹងផ្អែកលើគ្រប់វិស័យ
* នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា បើពិនិត្យមើលខេត្តនីមួយៗ នៅក្នុងប្រទេសកម្ពុជា សុទ្ធតែមានចំណុចខ្លាំងរៀងៗខ្លួន
* សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា មានមួយភាគបានមកពីផ្នែកសេវា
* សម្ដេចតេជោ ហ៊ុន សែន អះអាងថា ក្នុងមួយឆ្នាំៗភ្ញៀវទេសចរបរទេស មានកើនឡើងជាបន្ដបន្ទាប់ ចូលមកលេងកម្សាន្ដនៅប្រទេសកម្ពុជា
* សម្ដេចតេជោ ហ៊ុន សែន រំលឹកថា កាលពីសម័យមុន ខ្មែរនៅក្នុងស្រុកបានរត់ទៅក្រៅប្រទេស ដើម្បីគេចពីសង្គ្រាម ប៉ុន្ដែពេលនេះខ្មែរនៅក្រៅប្រទេស បាននាំគ្នាមកលេងប្រទេសកំណើត ហើយខ្លះមករស់នៅវិញ
* ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា កម្ពុជាមានដៃគូរច្រើនណាស់ ដែលត្រូវរកស៉ីជាមួយ មិនមែនមានតែមួយនោះទេ
* សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា វិស័យទេសចរណ៍កម្ពុជា មិនមែនពឹងលើតែអង្គរ ឬប្រាសាទនោះទេ ពោលកម្ពុជាកំពុងកែច្នៃតំបន់ទេសចរណ៍ចម្រុះបន្ថែមទៀត
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងធ្ងន់ៗថា ការរក្សាសន្ដិភាព ស្ថេរភាពនយោបាយគឺមានសារៈសំខាន់ជាងគេបំផុត មុននិយាយដល់សិទ្ធិមនុស្ស និងការអភិវឌ្ឍន៍
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយចម្ងល់ចំពោះអ្នកមិនយល់ស្របចំពោះអ្នកមិនឲ្យតម្លៃសន្ដិភាព
* សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បើគ្មានសង្គ្រាមនៅឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍នោះដែរ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណងដែលអ្នកជំនាន់មុនចង ត្រូវបានដោះស្រាយដោយអ្នកជំនាន់ក្រោយ
* សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា យើងត្រូវធ្វើឲ្យកម្ពុជា មានវត្តមានសន្ដិភាពជាអចិន្ដ្រៃយ៍ លើទឹកដីដ៏កំសត់របស់យើង
* សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឲ្យបញ្ចាំងឲ្យបានច្រើននូវអ្វីដែលកើតឡើងសោកដកម្ម នៅប្រទេសអ៉ីរ៉ាក់ ស៉ីរី និងលីប៊ី ដើម្បីឲ្យប្រជាពលរដ្ឋយើងបានដឹង
* សម្ដេចតេជោ ហ៊ុន សែន ទទួលស្គាល់ថា ដំណើរការប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ក៏រក្សានូវការសន្ដិភាពនេះដែរ
* សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងថា ទន្ទឹមនឹងរក្សាតម្លៃសន្ដិភាព ត្រូវឲ្យតម្លៃការអភិវឌ្ឍ និងការគោរពសិទ្ធិមនុស្សដូចគ្នាដែរ
* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា យើងធ្វើសកម្មភាពតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់អ្នកដែលចង់បំផ្លាញសន្ដិភាព
* ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា បើគ្មានព្រឹត្តិការណ៍ទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ ម្ល៉េះកម្ពុជាក៏រីកចម្រើនជឿនលឿនដូចគេដែរ
* សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ដោយសារបាត់បង់មនុស្សរាប់លាននាក់កន្លងមកហើយ ទើបកម្ពុជាឲ្យតម្លៃសន្ដិភាព ដូចពេលបច្ចុប្បន្ននេះ
* នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសប្រាប់ដល់អាជ្ញាធរគ្រប់ថ្នាក់ធ្វើយ៉ាងណា ត្រូវរក្សាឲ្យបាននូវតំបន់ឆ្នេរដែលស្អាត
* សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ឲ្យខេត្តដែលនៅតំបន់សមុទ្រ ត្រូវរក្សាឲ្យបាននូវតំបន់ឆ្នេរ
* សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មិនត្រូវឲ្យឆ្នេរសមុទ្ររបស់កម្ពុជា ត្រូវបានដកចេញពី «ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក» នោះទេ
* សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា មិនត្រូវឆ្នេរសមុទ្រកម្ពុជា ត្រូវបានបំផ្លាញដោយទឹកស្អុយ ដោយសារការចាក់ដីចូល ឬការកាប់ព្រៃកោងកាងដើម្បីទន្ទ្រានយកដីនោះទេ
* សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ភារកិច្ចទទួលខុសត្រូវតំបន់ឆ្នេរ ជាភារកិច្ចរបស់គណៈអភិបាលខេត្តនីមួយៗ ដែលត្រូវមើលឲ្យដិតដល់
* សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាអភិបាលខេត្តកោះកុង និងឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ពិនិត្យជាបន្ទាន់នូវព័ត៌មានដែលសម្តេចលឺថាការចាក់ដីចូលសមុទ្រនៅខេត្តកោះកុង
* សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា អ្នកដែលពាក់ព័ន្ធរឿងចាក់ដីចូលសមុទ្រនៅខេត្តកោះកុង គឺជាមន្ដ្រីយោធា បើសិនដូច្នោះមិនប្រហែលសម្ដេចមិនទុកឲ្យមានឈ្មោះជាយោធាទៀតនោះឡើយ
* សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មិនត្រូវកាប់មេមាន់ ដើម្បីតែឆ្ងាញ់មួយពេលនោះទេ ពោលត្រូវរក្សាអ្វីដែលមានស្រាប់ និងពង្រីកបន្ថែម
* នាយករដ្ឋមន្ដ្រីនៃកម្ពុជា រំលឹកឲ្យអ្នកពាក់ព័ន្ធ ត្រូវបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់ទាំងឡាយដែលបម្រើឲ្យវិស័យទេសចរណ៍
* សម្ដេច ហ៊ុន សែន ប្រាប់ឲ្យពង្រីកផ្លូវដែកនៅខេត្តកំពត ដើម្បីបម្រើឲ្យការដឹកជញ្ជូន និងធ្វើដំណើរ
* សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា គ្រប់ភូមិនៅទូទាំងប្រទេសកម្ពុជា បច្ចុប្បន្ននេះ៩២ភាគរយហើយ ដែលមានអគ្គិសនីប្រើប្រាស់ ពោលនៅសល់៨ភាគរយទៀតប៉ុណ្ណោះដែលមិនទាន់មាន
* សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឲ្យទាញទឹកសាបពីខេត្តកែប ដើម្បីចែកចាយឲ្យខេត្តផ្សេងៗទៀត ដែលនៅក្បែរនោះមកប្រើប្រាស់ ពិសេសនៅខេត្តកំពត
* សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា អាជ្ញាធរក៏មានផែនការរួចហើយ ដើម្បីការពារកុំឲ្យទឹកប្រៃហូរចូល ទឹកសាបដែលត្រូវបូមយកមកចែកចាយឲ្យប្រជាពលរដ្ឋ
* សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យអភិបាលខេត្តជាប់មាត់សមុទ្រ ត្រូវរៀបចំត្រៀមលក្ខណៈដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ «ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក»
* សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០២០ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំលំដាប់អន្ដរជាតិជាបន្ដបន្ទាប់
* សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ត្រូវខិតខំរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម កុំឲ្យមានអំពើភេរវកម្មកើតឡើងនៅតំបន់ទេសចរណ៍
* សម្ដេចតេជោ ហ៊ុន សែន ចោទសួរថា «តើអ្នកចង់បានអ្វីពិតប្រាកដ?» នៅពេលបិទអនឡាញ ភ័យខ្លាចចំពោះបញ្ហាជនជាតិចិន តែពេលបើកអនឡាញខ្លាចអំពីបញ្ហាជនជាតិចិនច្រើននៅកម្ពុជា
* សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ប្រសិនបើមិនបិទអនឡាញ កម្ពុជានឹងក្លាយជាប្រទេសលាងលុយកខ្វក់
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីក៏ដោយត្រូវតែមានការបង់ថ្លៃ យើងសុខចិត្តមិនមានអនឡាញ ហើយយើងច្បាស់ជានាំមកប្រទេសកម្ពុជា ឲ្យមានសេចក្ដីសុខ
* សម្ដេចតេជោ ហ៊ុន សែន អះអាងថា តើសំណង់នៅក្នុងប្រទេសកម្ពុជា បម្រើឲ្យតែហ្គេមអនឡាញឬ បាននាំគ្នាបារម្ភពេលបិទអនឡាញ?
* សម្តេចតេជោ ហ៊ុន សែន ប្រកាសខ្លាំងៗកម្ពុជាមិនអនុញ្ញាតឲ្យមានអនឡាញនោះទេ ប្រទេសដទៃណាទៀតចង់ធ្វើ ក៏ធ្វើទៅ
* សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា នៅសល់តែប៉ុន្មានថ្ងៃទៀត ហ្គេមអនឡាញនឹងបញ្ចប់វត្តមាននៅកម្ពុជាទាំងស្រុង
* សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រទេសណាបង្កើតមានឲ្យមានហ្គេមអនឡាញក៏បង្កើតចុះ ប៉ុន្ដែកម្ពុជាមិនបង្កើតឲ្យមានជាដាច់ខាត
* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ត្រូវកែច្នៃអ្វីដែលជាមុខរបរថ្មី បើទោះបីគ្មានអនឡាញក៏ដោយ
* នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជំរុញឲ្យបន្ដការផលិត ដើម្បីផ្គត់ផ្គង់ទេសចរ ដែលជាទិសដៅ «នាំចេញនៅនឹងកន្លែង» កាត់បន្ថយការនាំចូល
* សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឲ្យជំរុញការដាំដុះ ការចិញ្ចឹមសត្វ នៅកន្លែងដែលគៀកតំបន់ទេសចរណ៍ ដែលធ្វើឲ្យប្រជាពលរដ្ឋមានទីផ្សារដើម្បីលក់ផលិត
* សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងចង់ឯករាជ្យម្ចាស់ការរបស់យើង កុំពឹងផ្អែកលើការអនុគ្រោះនេះ ឬអនុគ្រោះនោះ ពីអ្នកណាទាំងអស់
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីឆ្នាំក្រោយនេះ សម្ដេចនឹងបង្កើតឲ្យមានជំនួបជាមួយម្ចាស់សហគ្រាស ធុនតូច និងមធ្យម ដើម្បីស្វែងពីតម្រូវការ
* សម្ដេចនាយករដ្ឋមន្ដ្រី បានប្រាប់ឲ្យពង្រីក និងពង្រឹងការតភ្ជាប់ផ្លូវថ្នល់ នៅតំបន់មាត់សមុទ្រ
* សម្ដេចតេជោ ហ៊ុន សែន មិនត្រូវមើលស្រាលការធ្វើដំណើរតាមផ្លូវទឹកនោះទេ ដូច្នេះត្រូវប្រុងប្រយ័ត្នលើបញ្ហានេះ ព្រោះនៅបរទេសឧស្សាហ៍គ្រោះថ្នាក់ណាស់
* សម្ដេចតេជោ បានបញ្ជាឲ្យពិនិត្យជាប្រចាំនូវមធ្យោបាយធ្វើដំណើរទាំងអស់នោះ ដោយមន្ទីរទេសចរណ៍ ឬអាជ្ញាធរខេត្ត ដើម្បីកុំឲ្យមានគ្រោះថ្នាក់
* សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការសោកស្ដាយ ចំពោះស្ដ្រីជនជាតិអង់គ្លេសម្នាក់ ដែលជួបគ្រោះថ្នាក់នៅខេត្តព្រះសីហនុកាលពីពេលកន្លងទៅ
* សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើបុណ្យសមុទ្រមិនមែនសម្រាប់ខេត្តម្ចាស់ផ្ទះទេ គឺសម្រាប់ខេត្តផ្សេងៗទាំងអស់
* សម្ដេចតេជោ ហ៊ុន សែន សុំអភ័យទោសចំពោះប្រជាពលរដ្ឋខេត្តកំពត ដោយសារអវត្តមានរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រោះម្ដាយក្មេកសម្ដេចកំពុងមានជំងឺ
* សម្ដេចតេជោ ហ៊ុន សែន ប្រាប់អភិបាលខេត្តកំពត រៀបចំការរាំលេងកម្សាន្ដ នៅក្នុងពិធីបុណ្យសមុទ្រ ដើម្បីអបអរឆ្នាំថ្មីរួមគ្នាតែម្ដង
* សម្ដេចតេជោ ហ៊ុន សែន ថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្ត និងមានការចូលរួមពីស្ថាប័ននានា ដែលដឹកនាំដោយរដ្ឋមន្ដ្រី ថោង ខុន ក្នុងការររៀបចំបុណ្យសមុទ្រលើកទី៨នេះ
* សម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាប្រកបដោយអត្ថន័យ នៅវេលាម៉ោង០៧៖២៣នាទី, សូមអរគុណចំពោះទស្សនាការផ្សាយផ្ទាល់៕