Monday, December 28, 2015

សម្ដេច​តេជោ​ ហ៊ុន សែន ប្រកាស​ថានឹង​មិន​ចុះហត្ថលេខា​លើលិខិត​លើក​លែង​ទោស ឲ្យអ្នកណា​ដែលត្រូវ​តុលាការ​កាត់ទោស​នោះទេ

​សម្ដេចអគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានប្រកាស​សារ​នយោបាយ​ថ្មីមួយ​នាចុ​ង​ឆ្នាំ​២០១៥ នេះ​ថា​សម្ដេចតេជោ នឹងមិន​ចុះហត្ថលេខា​លើលិខិត​លើកលែង​ទោស​ឲ្យអ្នកណា​​ដែ​ល​ត្រូវ​តុលាការ​​​កាត់ទោស​នោះទេ។ ការប្រកាសរបស់​សម្ដេច​តេជោ ហ៊ុន សែន បែបនេះ គឺចង់​សំ​ដៅ​ទៅ​កាន់មេ​បក្សប្រឆាំង​ គឺលោកសម រង្ស៊ី ដែលសម្ដេច​តេជោធ្លាប់​បាន​ចុះហត្ថលេខា លើលិខិត​​ស្នើសុំ​ថ្វា​​​​យ​ព្រះ​​មហា​ក្ស​ត្រ ឲ្យជួយលើក​លែងទោស​ជូនលោក សម​ រង្ស៊ី ២លើករួច​មក​ហើយនោះ។

ក្នុងពិធីចែក​សញ្ញាបត្រ​ដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដ​សេដ្ឋកិច្ច នា​ព្រឹក​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នេះ​ប្រមុខរាជរដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែនបានថ្លែង​មិនចំឈ្មោះ​ប៉ុន្តែ​ត្រូវ​បានគេសង្ស័យថាសំដៅ​ទៅ​កាន់​ប្រធាន​​គណបក្ស​សង្រ្គោះជាតិ​​ គឺលោក សម រង្ស៊ី ថា​សម្ដេចនឹងមិន​​ចុះហត្ថលេខា​ជា​លើកទី៣ ដើម្បី​ស្នើ​សុំ​ព្រះ​មហាក្សត្រ ឲ្យជួយលើកលែង​ទោស​នោះទេ។ សម្ដេ​ច​​​តេជោ បាន​​លើក​ឡើង ថា​លោក សម រង្ស៊ី តែងតែប្រព្រឹត្ដ​កំហុសម្ដង​ហើយ​ម្ដងទៀត ។

សម្ដេចតេជោ​​បានប្រកាស​ទៀត​ថា សម្ដេចនឹង​កាត់ដៃស្ដាំ​របស់សម្ដេច ប្រសិន​បើ​ស​ម្ដេចចុះ​ហត្ថលេខា​ស្នើសុំលើ​លិខិត លើកលែង​ទោសដល់​អ្នកណា​​ ដែលត្រូវ​បានតុលា​ការ​កាត់​​ទោសរួច​ហើយនោះ។
គួររំលឹកថា​លោកសម រង្ស៊ី ​ប្រធាន​គណបក្ស​​ស​​ង្រ្គោះជា​តិ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រូវបាន​តុលាការ​ចេញដីកា​ឲ្យចាប់​ខ្លួនដោយ​ចោ​ទ​ប្រកាន់​ពីបទ "បរិហាកេរ្តិ៍​សាធារណៈ និងញុះញង់​ឲ្យមាន​ការ​រើស​​អើង" ដែលប្រព្រឹត្ត​នៅសារ​មន្ទីរ​ជើង​ឯក សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែ​មេសា ឆ្នាំ២០០៨ តាម​មាត្រា៤៩៤ និងមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ។ ក្រៅពីដីកា​បង្គាប់​ឲ្យចាប់ខ្លួន​នោះ​លោក សម រង្ស៊ី ក៏នៅមាន​​ដីកា​​បង្គាប់ឲ្យចូល​រួមខ្លួនឆ្លើ​យ​បំភ្លឺដាច់​ដោ​​យ​ឡែក​ពីរ​ផ្សេងទៀត តែ​លោក​សម រង្ស៊ី មិនចូលខ្លួនតាម​ដីកាកោះហៅ​របស់តុលាការ​ឡើយ។ នៅក្នុង​ពិធីចែក​សញ្ញាបត្រ​ដល់និស្សិត​នៃសាក​លវិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ដ និងវិទ្យាសាស្រ្ដ​សេដ្ឋកិច្ចដដែល​​នេះសម្ដេចតេ​ជោ ហ៊ុន សែនក៏​រំលឹកពី​ការប្រមាថរបស់លោក សម រង្ស៊ី មកវិស័យអប់រំនៅ​កម្ពុជាផង​ដែ​រ​​។ ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ​បានមាន​ប្រសាសន៍ថា ចំពោះការ​លើកឡើង​ដែលថា គុណភាព​​អ​ប់រំ និងស​ញ្ញា​ប​ត្រនៅកម្ពុជា​គ្មានតំលៃ​នោះ គឺជាការប្រមាថ​យ៉ាងធ្ងន់ធ្ងរទៅ​លើអ្នកដែល​ខិតខំ​សិ​ក្សា​​ទាំងអស់​នៅកម្ពុជា ហើយការ​លើកឡើង​នេះ គឺមិនអាច​ទទួលយក​បាននោះទេ។

ទាក់ទងនឹងបញ្ហា​នយោបាយ​ សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្ដី ក៏បានប្រកាស​ថា គណ​បក្ស​ប្រ​ជា​ជនកម្ពុជា​នឹងស្នើឲ្យមាន​ការរៀបចំ​សេចក្ដី​ស្នើច្បាប់មួយ ដោយ​កំណត់ឲ្យ​ប្រធានគ​ណ​បក្ស​ន​យោ​​​បាយ​ទាំងអស់ ត្រូវមាន​សញ្ជាតិខ្មែរ​តែមួយ ហើយការស្នើ​នេះនឹងត្រូវធ្វើ​ឡើងនៅ​ឆ្នាំ​​២០១​៦ ​ខាង​មុ​ខនេះ​។ ​ក្នុង​នោះ​គណបក្ស​ប្រជាជនកម្ពុជា ក៏ស្នើផងដែ​រឲ្យកំណត់​ថា​ប្រធាន​រដ្ឋសភា,​ ប្រធានព្រឹទ្ធសភា,​ និង​ប្រ​ធា​​ន​តុលាការ​កំពូលជា​ដើមនោះ ត្រូវមាន​សញ្ជាតិខ្មែរ​តែមួយដែរ៕







អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈចំនួន២នៅថ្ងៃស្អែក

យោ​ងតា​មសេចក្តីជូ​នដំណឹងរ​​បស់អគ្គលេ​ខាធិការដ្ឋាន​ព្រឹទ្ធសភា បានឲ្យ​ដឹងថា  នៅព្រឹកថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ២០១៥ស្អែកនេះ​ គណៈកម្មា​ធិការអចិ​ន្រ្តៃយ៍​ព្រឹទ្ធ​សភា បា​​នបើកកិច្ច​ប្រជុំ ក្រោមអធិប​តីភាព​របស់សម្ដេចវិបុល​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា ដោយបានកំណត់យករបៀបវារៈចំនួន២ ក្នុងនោះរួ​មមាន៖១-ពិនិត្យ និងសម្រេច​លើសេចក្តីព្រាង​របាយការណ៍ របស់គណៈកម្មាធិកា​រអចិន្ត្រៃយ៍ ព្រឹទ្ធសភា ស្តីពី​សកម្មភាពការងារ របស់ព្រឹទ្ធ​សភា នៅចន្លោះសម័យប្រជុំ​លើកទី៧ និងលើកទី៨ នីតិកាលទី៣ និង២-កំណត់របៀប​វារៈ កាលប​រិច្ឆេទ និងសមាសភាព​លេខាធិការ សម័យ​ប្រជុំ ព្រឹទ្ធសភា លើកទី៨ នីតិកាលទី៣៕

សមាជិកគណបក្សសង្រ្គោះជាតិ ជាង៨០០នាក់នៅខេត្តឧត្តរមានជ័យ ចាកចេញពីគណបក្សសង្រ្គោះជាតិ មករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា

កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ សមាជិកគ​ណបក្សសង្រ្គោះជាតិជា​ង៨០០នាក់ ដឹកនាំ​ដោយ លោក ប៊ុត គឹមហេង សមាជិកក្រុម​ប្រឹក្សាខេត្ត និងធ្លាប់ជា​ប្រធានស្តីទី គណៈ   កម្មាធិកា​រប្រតិបត្តិ គណបក្សសង្រ្គោះ​ជាតិប្រចាំខេត្តឧត្តរ​មានជ័យ បានសម្រេច​ចុះចូលជាមួយ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃកម្ពុជា និងជាគណបក្ស​ប្រជាជនកម្ពុជា។

លោក គិញ វណ្ណៈ បច្ចុប្បន្នជា​ប្រធានគណៈកម្មាធិ​ការប្រតិបត្តិបក្ស ខេត្ត ឧត្តរ​មានជ័យ និង ជាសមាជិក​ក្រុមប្រឹក្សា​ខេត្ត ឧត្តរមានជ័យ​នៃគណបក្សសង្រ្គោះ​ជាតិ បានទម្លាយ ប្រាប់ពី​មូលហេតុមួយ​ចំនួនដែលនាំឱ្យរូបលោក​សម្រេចចិត្ត ចាកចេញ​ពីគណបក្ស​សង្រ្គោះជាតិ មករួម​រស់ ជាមួយ​គណបក្សប្រជាជន​កម្ពុជា​វិញ។ក្នុងនោះ​រួមមាន៖ គណបក្ស​សង្រ្គោះជាតិមាន​គោលនយោ​បាយ និង បទបញ្ជាផ្ទៃ​ក្នុងល្អពិរោះ​តែសម្បក​ក្រៅ ប៉ុន្តែការអនុវត្ត​របស់ថ្នាក់ដឹកនាំ​បក្ស គឺផ្ទុយទៅ​នឹងអ្វី ដែលបាន លើកឡើង ពោលគឺសរ​សេរផ្សេង លុះដល់ពេល​អនុវត្តផ្សេង។  គណបក្ស​សង្រ្គោះជាតិ ពុំបានបែងចែក​លាភសក្ការៈឱ្យសមទៅ​នឹងការខិតខំរបស់​សកម្មជនរបស់ខ្លួនទេ ពោលគឺអ្នកខិតខំធ្វើមិន បានទទួលផល រីឯអ្នកដេកនៅស្ងៀមបែរជាបានទទួលផលលាភ​សក្ការៈទៅវិញ។ លើស​ពីនេះ ទៅទៀត ថ្នាក់ដឹកនាំគ្រប់​លំដាប់ថ្នាក់ភាគ​ច្រើន គឺគ្មាន​សមត្ថភាព និងគុណវុឌ្ឍន៍​គ្រប់គ្រាន់ក្នុងការ​គ្រប់គ្រង និងដឹកនាំបក្ស​បានទេ ពោលគឺ​ប្រើអំណាច ការគំរាម​កំហែង បំភិត​បំភ័យ និង ប្រើឥទ្ធិពល​គ្រប់ដណ្តប់ដាក់​ថ្នាក់ក្រោម​របស់ខ្លួន គណបក្ស​សង្រ្គោះជាតិបង្កើត​ឡើងដើម្បីលុយ ពោលគឺ​បានមក ពីសកម្ម​ជនរបស់ខ្លួនដែល​ចង់បានដំ​ណែងធំៗត្រូវតែចំណាយ​លុយឱ្យមេ​បក្ស។ គណបក្ស​សង្រ្គោះជាតិ មិនដែល​អាណិតអាសូរ​រាស្រ្ត និងសកម្មជន​របស់ខ្លួន ដែលខ្វះ​ខាត ខំលក់​ជ្រូក មាន់ ទា ស្រែចំ​ការ ដើម្បី​យកលុយមក​បំរើមហិច្ឆិតា ហើយបាន​សង្កត់ធ្ងន់​ថា៖ គោលនយោបាយ​របស់បក្សសង្រ្គោះ​ជាតិគឺល្អផ្អែមដូ​ចទឹកឃ្មុំ តែតាមការពិ​តបង្កប់ដោយ​ភាព ពិសពុល​ជូរចត់ជាង​អ្វីទាំងអស់នៅ​ក្នុងលោក៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាប័ត្រដល់ និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត

យោងតា​មទំព័រ​ហ្វេសប៊ុក​រ​បស់​សម្តេច​តេជោ ហ៊ុន សែន​ នាយ​ករដ្ឋ​មន្រ្តីដែ​លមាន​ឈ្មោះថា Samdech  Hun Sen, Cambodian Prime Minister  ផ្សាយ​នៅព្រឹកថ្ងៃ​ទី ២៨ ខែធ្នូ ឆ្នាំ ២០១៥ នេះបា​នឲ្យដឹងថា  សម្ដេច​តេជោ ហ៊ុន សែន បាន​អញ្ជើ​ញជាអធិប​តីភាព​ដ៏ខ្ពង់ខ្ពស់នៅក្នុង​ពិធីប្រគ​ល់សញ្ញា​ប័ត្រ​ដល់និស្សិ​តនៃ សាកលវិ​ទ្យាល័​យភូ​មិន្ទនីតិ​សាស្រ្ត និង វិទ្យាសាស្រ្តសេ​ដ្ឋកិ​ច្ច ចំនួន ៣,៧៦៩នាក់ នៅសា​លពិពណ៌​កោះ​ពេជ្រ រាជធា​នីភ្នំពេញ។
សម្ដេច​តេជោ ហ៊ុន សែន បានមា​នប្រសា​សន៍បញ្ជា​ក់សា​រឡើងវិញអំពី​ការអប់រំដែ​លមា​នសារសំខា​ន់បំផុត​សំរា​ប់មនុស្សគ្រ​ប់រូប ដើម្បីទទួ​លបាន​នូវចំណេះ​ដឹង និង សំរាប់​អនាគ​ត​របស់    ខ្លួន។ វិស័​យអប់រំក្នុង​ប្រទេសកម្ពុជា នាពេ​លបច្ចុប្បន្ន​កំពុងដើរទៅមុខ ស្រប​ពេលដែ​លប្រទេសជាតិកំពុ​ងមាន​ការរីក​ចំរើន។ តម្លៃនៃ​ការខិតខំប្រឹ​ងប្រែង របស់និស្សិត​គឺបានបង្ហា​​ញអោយឃើញនូវ​តម្លៃនៃអនាគតរ​បស់ពួកគេ ​ដែលជា​មោទនៈភាពរ​បស់ក្រុម​គ្រួសារទាំ​ង មូល។ ពេលវេលានៃ​ការ​ខិតខំប្រឹ​ងប្រែ​ងសិ​ក្សា និងសញ្ញាប័​ត្រ​ដែល​ទទួ​លបាន​គឺមាន​តម្លៃ​បំផុ​តសម្រាប់ជីវិតនិស្សិ​តគ្រ​ប់ៗរូប។ សម្តេចតេ​ជោ បានលើ​កតម្កើង និងលើ​កទឹកចិត្តដល់​សិ​ស្សនិស្សិតគ្រប់រូបអោ​យបន្ត​ខិតខំសិ​ក្សាអោ​យបា​នខ្ជាប់ខ្ជួ​នដើម្បី​អនាគតរប​ស់ខ្លួនផង ក្រុមគ្រួសា​រផង និងប្រទេ​សជាតិផង។
នៅក្នុងឱកា​សនេះដែរ សម្តេ​ចតេជោ ហ៊ុន សែន បាន​បញ្ជាក់អំពីកា​រសំរេចចិ​ត្តរបស់​រាជរដ្ឋាភិបាល ក្នុ​ងការ​យកផ្លូវវេ​ងស្រេ​ងមកវិ​ញ ដើ​ម្បីប្រជា​ព​លរដ្ឋ​ធ្វើដំ​ណើរមិ​នចាំបាច់ប​ង់ប្រា​ក់តទៅទៀតឡើ​យ។ ប៉ុន្តែសូម​ប្រជាព​លរដ្ឋ​បើកបរគោ​រពច្បាប់គ្រប់ពេល។ ចំពោះ​ពលរដ្ឋ​ដែ​លបានបង់លុយ​ថ្លៃ Sticker រួចហើ​យសូ​មយ​កមកទូរទាត់​យ​កលុ​យវិ​ញពីសា​លា​ក្រុង​វិញ។ ចំ​ពោះថៅកែរោ​ងចក្រទាំង​អស់ដែ​លដឹក​ទំនិញតា​មផ្លូវវេងស្រេង សូមពិ​ចារ​ណាប​ង្វែ​រលុយ​ដែលត្រូវបង់ថ្លៃដឹកជញ្ជូ​នលើផ្លូវនេះទៅ​ជាថវិកាដំឡើ​ងប្រា​ក់ខែឬជាប្រា​ក់សម្រាប់កម្មវិ​ធីលើ​កទឹ​កចិត្តបុគ្គលិកក​ម្មករទៅវិញ​ប្រសើរ​ជាង។
សម្តេចតេ​ជោ បានសំណូ​មពរអ្ន​ក Comment លើទំព័រ Facebook របស់​សម្តេច ​គឺសូម​កុំជេរប្រមាថ ហើយ​សូមប្រើពាក្យ​មានសីល​ធម៌ថ្លៃថ្នូរ និងសូមចូ​លរួមរិះគន់​ស្ថាបនាអោ​យចំទៅ​តាមប្រធាន​បទ។ សម្តេ​ចតេជោ មិនហាមឃា​ត់ក្នុងការ​ចូលបញ្ចេញ​យោបល់​នោះទេ តែសូ​មរក្សាតម្លៃសី​លធម៌ ព្រោះ​ថាប្រសិ​នបើ​ត្រូវការរ​កមុខអ្នក​ខិ​លខូ​ចដែលនៅ​ទីងងិត​ទាំ​ងនោះ គឺចំណា​យពេលមិ​នអោ​យលើស​ពី ៧ ម៉ោ​ងទេ។
ទន្ទឹមនឹ​ងនោះ ស​ម្តេចតេជោ ហ៊ុ​ន សែន ​អំពាវនាវដ​ល់ប្រជា​កសិករ សូ​មចូ​លរួមសន្សំ​ថែរក្សាទឹកទុក​ទាំង​អស់គ្នា ដើម្បីប្រើប្រា​ស់ពេលដែ​លខ្វះខា​ត​ ជាពិសេ​​សប្រជាក​សិករដែ​លតែ​ងតែធ្វើស្រូវរដូ​វប្រាំង បើសិ​នជាអាច សូមធ្វើ​តែ​មួយដ​ងបានហើយ ដើម្បី​ទុកទឹកប្រើប្រា​ស់ស​ម្រាប់ដាំដំណាំ​បន្លែបង្កា​រជំនួស​វិញ ។

មុននឹង​បញ្ចប់ សម្ដេច​តេជោ ហ៊ុន សែន បានផ្ត​ល់កិត្តិយស​អញ្ជើញប្រ​គល់សញ្ញា​ប័ត្រ ជូន​ដល់និស្សិត​ជ័យលា​ភី នៃសាក​លវិទ្យាល័​យ វិទ្យាល័​យភូមិន្ទ​និតិសា​ស្រ្ត និងវិទ្យា​សាស្រ្តសេ​ដ្ឋកិច្ច ក្រោមបរិយា​កាសយ៉ា​ងរីករាយ​ជាតីបំផុត។ បន្ទាប់​ពីអញ្ជើ​ញឡើងរថ​យន្តចេ​ញមកក្រៅ​មាននិស្សិតមួយ​ចំនួនបា​នសុំថ​តរូបទុកជា​អនុស្សា​វរីយ៍​ជាមួយ​សម្តេច ដែ​លជានិច្ច​កា​លតែងតែស្រឡាញ់និ​ងចាត់ទុក​សិស្សនិស្សិតទាំ​ងអស់ជា​កូនក្មួយនៃមហាគ្រួសារខ្មែរ៕


សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន មិនអាចទទួលយកការរិះគន់ ចំពោះពាក្យវាយប្រហារដែលថាសញ្ញាបត្រក្នុងស្រុកគ្មានតម្លៃនោះបានឡើយ

សម្តេចតេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃច័ន្ទនេះ បានចេញមុខ​ការពារជាថ្មីដល់​អ្នកខិតខំសិក្សា រហូតដល់ទទួល​បានសញ្ញាបត្រ​នៅក្នុងប្រទេសកម្ពុជា ហើយបន្តរិះ​គន់ចំពោះអ្នកដែលវាយប្រហារប្រព័ន្ធ​អប់រំនៅកម្ពុជា ដែលនិយា​យថា “គ្មានតម្លៃ”។

ការលើក​ឡើងជាថ្មីរបស់សម្តេចតេ​ជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីចែកសញ្ញាបត្រ​ដល់និស្សិត សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ត​សេដ្ឋកិច្ច នៅក្នុងមជ្ឈមណ្ឌល​ពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹក​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា លោកចូលរួមអបអរសាទរចំពោះជ័យលាភីដែលកើត ចេញពីការខិតខំ​ប្រឹងប្រែងរបស់ខ្លួន ហើយលោកក៏បានបញ្ជាក់​ថាការនិយាយថា​សញ្ញាបត្រស្រុក​ខ្មែរគ្មាន តម្លៃនោះ គឺជាការប្រមាថ​យ៉ាងធ្ងន់ធ្ងរចំពោះ​មាតា បិតា សិស្ស និស្សិត សាស្រ្តាចារ្យ ដែលកំពុង​រៀនសូត្រ និងធ្វើការនៅ​ពេញទូទាំងព្រះរាជាណា​ចក្រកម្ពុជា។


សម្តេច​តេជោ ហ៊ុន សែន ក៏បានផ្តាំ​ផ្ញើថា សូមប្រែក្លាយ​ការ ឈឺចាប់ដែលគេ​ប្រមាថថាសញ្ញាបត្រគ្មានតម្លៃនោះ ឱ្យក្លាយទៅ​ជាការខិតខំប្រឹងប្រែង​ដើម្បីកុំឱ្យគេប្រមាថ តទៅទៀត និងដើម្បីកសាង​អនាគតខ្លួនឯង ក្រុម​គ្រួសារ និងប្រទេសជាតិ​ទាំងមូល៕


គ្រួសារទីទ័លក្រ១២គ្រួសារ នៅខេត្តព្រះសីហនុ ទទួលអំណោយពីក្រុមជំនួយការសម្តេចតេជោ

នៅទី២៦ ខែធ្នូ ឆ្នាំ២០១៥ ក្រុមជំនួយការ​សម្តេចតេជោ ដែលរួម​មាន ៖ លោក មាស សុគន្ធមុន្នី, លោក ហ៊ិន សុវុឌ្ឍ, លោក ផាត បូណេ, លោក មាស វុត្ថា, លោក សេង សុចិន្តា, លោក ខាត់ សុគន្ធី និងលោក ម៉ុក ច័ន្ទវាសនា ដោយមាន លោកបណ្ឌិត ឈឹម ផលវរុណ ជាទីប្រឹក្សាផ្ទាល់សម្តេច​នាយករដ្ឋមន្ត្រី រួមដំណើរជា​មួយផងដែរនោះ បានយកអំណោយ​សម្តេចតេជោ ហ៊ុន សែន មាន៖ អង្ករចំនួន ១២ការ៉ុង, មីយើងចំនួន ២៤កេស និងទឹកស៊ីអ៊ីវ ចំនួន១២យួរ ចែកជូនគ្រួសារយោធិន​ដែលមានជីវភាពខ្វះខាត និងមានជម្ងឺ​ប្រចាំកាយ ចំនួន ១២គ្រួសារ នៅតំបន់ប្រតិបត្តិការ​សឹករង ខេត្តព្រះសីហនុ។
ភ្ជាប់ជាមួយ​នឹងការចែក អំណោយនេះ លោក មាស សុគន្ធមុន្នីបានបញ្ជាក់ពីទឹក​ចិត្តស្រឡាញ់របស់ស​ម្តេចតេជោ ហ៊ុន សែន ចំពោះក្រុមគ្រួសារ​បងប្អូនយោធិន ជាពិសេស បងប្អូនគ្រួសារយោធិនដែលជួប​ការលំបាកចំពោះមុខ។ ថ្វីត្បិតតែអំ​ណោយនេះ មានបរិមាណតិច​តួចមែន តែជាសក្ខីភាពសរ​បញ្ជាក់ពីសណ្តានចិត្តសប្បុរស​ធម៌ដ៏ជ្រាលជ្រៅបស់សម្តេច​តេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល និងជាអគ្គមេបញ្ជាការកំពូលនៃកងយោពលខេមរភូមិន្ទ តែងតែនឹករលឹកគិ​តគូរសុខទុក្ខប្រជា​ពលរដ្ឋខ្មែរទូ​ទៅ និងជាពិសេស គិតដល់ទុក្ខលំបាក​របស់បងប្អូនយោធិន ជាមួយទឹកចិត្ត​ព្រហ្មវិហារធម៌។ ក្នុងចេតនា​ដ៏ល្អនេះ លោក មាស សុគន្ធមុនី តំណាងក្រុមជំនួយ​ការសម្តេចតេជោ បានមាន​ប្រសាសន៍ថា អំណោយ​ទាំងនេះ គឺស្តែងឲ្យ​ឃើញនូវចិត្តសប្បុរសធម៌​របស់សម្តេចតេជោ ហ៊ុន សែន ក្នុងកាយវិការជា​គំរូចង់ពង្រឹង និងពង្រីកសេចក្តីស្រឡាញ់​រាប់អានគ្នាជា​ភាតរៈក្នុងរង្វង់មហា​គ្រួសារខ្មែរ ដោយលើកកំពស់​វប្បធម៌នៃការ​ជួយយកអា​សារគ្នា ដែលជាប្រពៃណី​ជាយូរលង់មកហើយ​របស់ដូនតា​ខ្មែរ។

តំណាង​គ្រួសារយោធិន បានសម្តែងការ​ពេញចិត្តរីករាយ និងថ្លែង​អំណរគុណដល់​សម្តេចតេជោ ហ៊ុន សែន ព្រមទាំងជូនពរ​សម្តេចមានអាយុ​យឺនយូរ ប្រាជ្ញាឈ្លាសវៃ និងកម្លាំង​មាំមួន ដឹកនាំនា​វាកម្ពុជា ឈានជា​ជំហានៗ ក្នុងភាពសម្បូរ​សប្បាយ ដោយធានា​បាននូវសន្តិភាព, សន្តិសុខជាតិ និងសណ្តាប់ធ្នាប់។ ក្នុងឱកាស​នេះដែរ លោកបណ្ឌិត ឈឹម ផលវរុណ ក៏បានលើកអំពីវីរ​ភាពរបស់សម្តេច​តេជោ ហ៊ុន សែន ពោរពេញ​ដោយជីវិតពលិកម្ម​ដើម្បីជាតិ និងប្រជាជន។ ទន្ទឹមហ្នឹង​នេះផងដែរ លោកវីរៈសេនី​យ៍ឯក ស សឹង នាយសេនា​ធិការតំបន់ប្រតិបត្តិ​ការសឹករង ខេត្តព្រះ​សីហនុ ក៏បានថ្លែងនូវ​អំណរគុណយ៉ាងជ្រាលជ្រៅ​ដល់សម្តេចតេជោ ដោយក្តីគោរព​ស្រឡាញ់ និងរីករាយ​ស្វាគមន៍ ដោយអរគុណ​ចំពោះវត្តមានក្រុម​ជំនួយការសម្តេច​តេជោ ហ៊ុន សែន ក្នុងបេសកកម្ម​ចែកអំណោយសប្បុរស​ធម៌របស់សម្តេច​តេជោដល់គ្រួសារ​យោធិនដែល​ជួបការ​លំបាក៕

ក្រុមជំនួយការសម្តេចតេជោ នាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រនៅខេត្តតាកែវ ១១គ្រួសារ

កាលថ្ងៃ​ទី២៤ ខែធ្នូ ឆ្នាំ២០​១៥ លោក ខាត់ សុគន្ធី តំណាងក្រុម​ជំនួយការសម្តេច​តេជោ បានយកអំណោយ​សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជា​ពលរដ្ឋទីទ័លក្រ និងគ្រួសារ​ពិការ ចំនួន ១១គ្រួសារ មកពីភូមិ​វាលឈ្នះ ឃុំរវៀង និងគ្រួសារ​ជនពិការចំនួន ៤គ្រួសារ​ទៀត មកពីភូមិតាយឹង ឃុំជំរះ​ពេន ស្រុក​សំរោង ខេត្ត​តាកែវ។
អំណោយ​ជាស្បៀង ក្នុងមួយ​គ្រួសារៗ ទទួលបាន មីយើង ចំនួន ២កេស និងទឹកស៊ីអ៊ីវ ចំនួន ១យួរ។ ភ្ជាប់ជាមួយ​នឹងការចែកអំណោយ​នេះ លោក ខាត់ សុគន្ធី បានពាំនាំ​សេចក្តីនឹក​រលឹក និងទឹកចិត្ត​ស្រឡាញ់របស់​សម្តេច ចំពោះបង​ប្អូនប្រជាពល​រដ្ឋ ដោយ​បញ្ជាក់ជូនថា ថ្វីត្បិ​តតែអំណោយ​នេះ មានបរិមាណតិច​តួចមែន តែជាសក្ខីភាព​សរបញ្ជាក់ពីសណ្តាន​ចិត្តសប្បុរស​ធម៌របស់ស​ម្តេចតេជោ ហ៊ុន សែន ប្រមុខដឹក​នាំរាជរដ្ឋាភិ​បាល ដែលតែង​តែ គិតគូរសុខ​ទុក្ខប្រជាពលរដ្ឋ​ខ្មែរទូទៅ និងជា​ពិសេស គិតដល់ការ​ខ្វះខាតរបស់ពុកម៉ែ​បងប្អូន ជាមួយទឹកចិត្ត​ព្រហ្មវិហារ​ធម៌។ ក្នុងចេតនា​ដ៏ល្អនេះ ក្រុមជំនួយ​ការសម្តេចតេ​ជោ ទទួលធុរ​កិច្ចបំពេញបេស​កកម្មស្វែងរក​គ្រួសារទីទ័លក្រជាក់​ស្តែង នៅតាមភូមិ​ឃុំដោយ មិនធ្វើតាម​រយៈ មេភូមិ មេឃុំទេ គឺធ្វើដោយ​ខ្លួនឯង និងចែកដោយផ្ទា​ល់ដៃ ជាមួយបណ្តាញ​សប្បុរសធម៌​ស្ម័គ្រចិត្ត។ ជាពិសេស​ទៅទៀត គឺបេសក​កម្មនេះ ឈរលើគោល​ការណ៍មិនរើសអើង​ពណ៌សម្បុរនយោបាយ​ឡើយ។ បេសក​កម្មនេះ សម្តែងជូន​ប្រជាពលរដ្ឋ​ខ្មែរ មើលឃើញនូវ​ចិត្តសប្បុរសធម៌​គំរូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកាយវិការ​គំរូចង់ និងពង្រឹងសេចក្តី​ស្រឡាញ់រាប់អានគ្នាជា​ភាតរៈក្នុងរង្វង់មហា​គ្រួសារខ្មែរ ដោយលើកកំពស់​វប្បធម៌នៃការជួយយក​អាសារគ្នាដែលជាប្រពៃ​ណីជាយូរលង់​មកហើយរបស់ដូន​តាខ្មែរ។ ប្រជាពលរដ្ឋ បានសម្តែងការ​ពេញចិត្តរីក​រាយ និងថ្លែងអំណ​រគុណដល់សម្តេច​តេជោ ហ៊ុន សែន។

កម្មវិធី​នេះ ក៏បានផ្តល់​ឱកាសយ៉ាងច្រើនដល់ក្រុ​មសម្តេចតេ​ជោ បានសំណេះសំណា​លស្វែងយល់ និង​ដឹងពីសុខទុក្ខពិតប្រា​កដរបស់ប្រជាពលរ​ដ្ឋនៅមូលដ្ឋាន​ផងដែរ៕


មាន​និស្សិត​កម្ពុជា​ជិត​៧០០​នាក់​ទទួល​បាន​អាហា​រូបករណ៍​ពីប្រទេស​ចិនក្នុង​រយៈ៥ឆ្នាំចុង​ក្រោយនេះ

ក្នុង ​រយៈ​ពេល៥​ឆ្នាំកន្លង​មក​នេះ មាន​និស្សិត​ខ្មែរ​ប្រមាណ៧០០​នាក់បាននិង​កំពុង​សិក្សា​រៀនសូត្រ​ដោយ​អាហារូប ​ករណ៍របស់​រដ្ឋាភិបាល​នៃសាធារ​ណៈរដ្ឋ​ប្រជា​មាននិត​ចិន​ប្រសិន​បើ​មិនគិត​ ពីចំនួន​និស្សិត​ខ្មែរដែល​រៀនបង់​ថ្លៃដោយ​ខ្លួនឯង​និងការ​ជួយប​ណ្តុះ​បណ្តាល ​ពីអង្គ​ភាពក្រុមហ៊ុន​និងរោង​ចក្រ​សហគ្រាស​ចិនផ្សេង​ទៀត​នោះ​ឡើយ។នេះ​បើតាម​ ការឲ្យ​ដឹង​ពី លោកជំទាវ​ពូជាន​គរ័​ឯកអគ្គ​រដ្ឋទូត​នៃសាធា​រណៈ​រដ្ឋប្រជា​មានិត​ចិនប្រចាំ​ ព្រះរាជា​ណាចក្រកម្ពុ​ជានារាត្រី​ថ្ងៃទី២៦​ធ្នូឆ្នាំ​២០១៥​ក្នុងពីធី​ ជួបសំណេះ​សំណាល​ជាមួយ​សមាគម​អតីត​និស្សិត​ខ្មែរ​ពីប្រទេស​ចិន​នៅ​សណ្ឋាគារ​ អាំងទែ​កុងទីណង់​តាល់​ក្រោមអធិ​បតីភាព​ឯកឧត្តម​ហង់ជួន​ណារ៉ុនរដ្ឋ​មន្ត្រី​ ក្រសួង​អប់រំយុវ​ជននិង​កីឡា ។ក្នុងនាម​រដ្ឋាភិបាល​ចិនជាមួយ​និងការ​អះអាង​ថា​នឹងបន្ត​ផ្តល់​ការ​គាំទ្រ​ ចំពោះ​ការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ដល់កម្ពុជា​ក៏ដូចជា​បន្តជួយ​ដល់សមាគម​ អតីត​និស្សិតខ្មែរ​ពីប្រទេសចិន​លោកជំទាវ​ពូជានគរ័​បានចាត់​ទុកអតីត​និស្សិត​ ខ្មែរដែល​បញ្ចប់​ការសិក្សាពី​ប្រទេស​ចិនថា​នឹងក្លាយ​ជាធន​ធានមនុស្ស​ ដ៏សំខាន់​ក្នុងការ​ជួយ​អភិវឌ្ឍន៍ប្រទេស​កម្ពុជាក៏​ដូចជា​ការឹត​ចំណង​សាមគ្គី ​ភាពមិត្ត​ភាពរវាង​ប្រទេស​ទាំងពីរ​ដែលមាន​ជាយូលង់​មកហើយ​ផង​ដែរ។

ដោយ ​ឡែកឯ​កឧត្តម​ហង់ជួន​ណារ៉ុន​ដែលមាន​វត្តមាន​ក្នុងនាម​ជាតំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមបណ្ឌិត​សភាចារ្យ​សុខអាន​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ទទួល​ បន្ទុកទីស្តី​ការគណៈ​រដ្ឋមន្ត្រី​បានសាទរ​ចំពោះ សមាគម​អតីតនិស្សិត​ខ្មែរពី​ប្រទេស​ចិនដោយ​បានចាត់​ទុកសកម្ម​ភាព​សមាគមនឹង​ ជួយពង្រឹង​និងពង្រីក​ទំនាក់ទំនង​កិច្ចសហ​ប្រតិបត្ត​ការណ៍​រវាងប្រទេស​ និងប្រជាជន​ទាំង​ពីរ(កម្ពុជាចិន)ឲ្យ​កាន់តែរឹង​មាំស៊ី​ជម្រៅ​និងកាន់​ តែប្រសើ​ឡើង​ថែម​ទៀ​ត។

ឯកឧត្តម ​ហង់ជួនណារ៉ុន​បានមានប្រសាសន៍​រំលឹក​ឡើងវិញ​ពីទំនាក់​ទំនង​កម្ពុជាចិន​ បានកើត​ឡើងតាំង​ពីពីរ​ពាន់ឆ្នាំ​មុនក្នុង​សម័យអាណា​ចក្រហ្វូ​ណន់នា​ សតវត្សទី៣​ដែលនាំឲ្យ​មានវត្ត​មានលោក​ជិវតា​ខ្វាន់អ្នក​ការទូត​ចិន​ទី១នៅ​ អង្គរ​នាឆ្នាំ១២៩៦​និងទំនាក់​ទំនង​ការទូត​បង្កើត​ឡើង​ដោយអតីត​ព្រះមហា​ ក្សត្រ​ខ្មែរ​ព្រះបរមរ​តនៈកោដ្ឋ​នរោត្តម​សីហនុនិងឯក​ឧត្តម​ជូអេន​ឡាយ​នាយក​ រដ្ឋមន្ត្រី​ចិនកាលពី​៥៧ឆ្នាំ​មុន។ឯកឧត្តម​ហង់ជួនណារ៉ុន​មានប្រសាន៍​ បញ្ជាក់ថា៖ក្រោម​ការដឹក​នាំរបស់​សម្តេច​អគ្គមហាសេនា​បតីតេជោ​ហ៊ុនសែន​ នាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជាណា​ចក្រកម្ពុជា​និងឯកឧត្តម​ប្រធានាធិ​បតី​ ចិនស៊ីជីងភិង​បានធ្វើ​ឲ្យទំនាក់​ទំនងកិច្ច​សហប្រតិ​បត្តិការ​រវាង​ប្រទេស​ ទាំងពីរ​(កម្ពុជា​ចិន)កាន់​តែរឹង​មាំស៊ី​ជម្រៅ​ថែមតាំង​ពីទំនាក់​ទំនងកិច្ច​ សហប្រតិ​បត្តិ​ការណ៍​ទ្វេភាគី​រហូតដល់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង ​ជ្រោយ។

ឯកឧត្តម​ហង់ជួន​ណារ៉ុនមាន​ប្រសាន៍​ឲ្យដឹង​ទៀតថា​ក្នុងរយៈ​១០ឆ្នាំចុង​ ក្រោយនេះ​ដោយ​មានជំនួយ​ពីប្រទេសចិន​កម្ពុជាបាន​ធ្វើការអភិវឌ្ឍន៍​ហេដ្ឋា​ រចនាសម្ពន័្ធ​របស់​ខ្លួនបាន​ជា​ច្រើន​ដូចជាផ្លូវ​ស្ពាន​សំណង់​វារីអគ្គិសនី​ និង​ប្រពន្ធ័​ទូរគម​នាគមន៍​។ការវិនិ​យោគរបស់​ចិននៅក្នុង​ប្រទេសកម្ពុ​ជាបាន​ កើនឡើង​ដល់ជាង​១០ពាន់​លានដុល្លារ​ក្នុងឆ្នាំ​២០១៥​។កំណើន​ពាណិជ្ជ​កម្មទ្វេ​ ភាគីកម្ពុជា​ចិនខ្ពស់​ជាងគេ​បើប្រៀប​ជាមួយពាណិជ្ជ​កម្មចិន​ជាមួយ​បណ្តា​ ប្រទេស​អាស៊ាន​ផ្សេង​ទៀត។គិត​ត្រឹមឆ្នាំ​២០១៣​ពាណិជ្ជកម្ម​ចិនជាមួយ​ កម្ពុជាមាន​ជាង៣ពាន់​លានដុល្លារ​អាមេរិក​។ប្រទេស​ទាំងពីរ​(កម្ពុជាចិន)នឹង​ បង្កើន​ពាណិជ្ជ​កម្មទ្វេ​ភាគីឲ្យ​ដល់៥ពាន់​លានដុល្លារ​នៅឆ្នាំ២០១៧​ខាង​មុខ​ នេះ។

លោក ​ស្រីស្វាយ​ណាគ្រី​ប្រធានស្តីទី​សមាគម​អតីត​និស្សិត​ខ្មែរពី​ប្រទេសចិន​ បានឲ្យ​ដឹង​ថាសមាគម​អតីត​និស្សិត​ខ្មែរពី​ប្រទេសចិន​បានបង្កើត​ឡើងកាល​ ពីថ្ងៃ​ទី៨មេសា​ឆ្នាំ២០១៥​ដោយមាន​ឯកឧត្តម​ហង់ជួនណារ៉ុន​រដ្ឋមន្ត្រី​ក្រសួង​ អប់រំយុវជន​និងកីឡា​និងលោក​ជំទាវ​ពូជាន​គរ័ឯក​អគ្គរដ្ឋ​ទូតនៃ​សាធារណៈ​ រដ្ឋប្រជា​មានិត​ចិនប្រចាំ​ព្រះរាជា​ណាចក្រក​ម្ពុជាជា​សាក្សី​។សមាគមអតីត​ និស្សិត​ខ្មែរពី​ប្រទេសចិន​មានសមាជិក​ចំពោះ​មុខ៣០០​នាក់មាន​គោលបំណង​ រួមចំណងសាម​គ្គីភាព​ផ្លាស់ប្តូរ​បទពិសោធន៍​ចងក្រង​ឯកសា​បោះពុម្ព​ផ្សាយ​ និងជួយ​គ្នាទៅវិញ​ទៅមករវាង​និស្សិត​ខ្មែរទាំង​អស់ដែល​រៀននៅ​ប្រទេស​ចិន។