Tuesday, April 03, 2018
អាជ្ញាធរជាតិអប្សរារៀបចំសមាហរណកម្មបុគ្គលិកអចិន្ត្រៃយ៍ជាមន្ត្រីរាជការ
ក្រុមការងារនៃគណៈកម្មការសមាហរណកម្មបុគ្គលិកអចិន្ត្រៃយ៍ជាមន្ត្រីរាជការកំពុងរៀបចំលក្ខណៈវិនិច្ឆ័យសម្រាប់ធ្វើការពិនិត្យនិងវាយតម្លៃកម្រិតជំនាញ សមត្ថភាព បទពិសោធន៍ និងអតីតភាពការងាររបស់បុគ្គលិកអចិន្ត្រៃយ៍របស់អាជ្ញាធរជាតិអប្សរា។
នៅថ្ងៃចន្ទ-អង្គារ៍ ២-៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២-៣ ខែមេសា ឆ្នាំ២០១៨ លោក ជុក មុន្នី អនុរដ្ឋលេខាធិការ ប្រតិភូក្រសួងមុខងារសាធារណៈបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្ទាល់ និងផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធនានា ព្រមទាំងជួបសម្ភាសន៍ដោយផ្ទាល់ជាមួយបុគ្គលិកអចិន្ត្រៃយ៍ទាំងនោះ។ តាមការបញ្ជាក់ពី លោក ជុក មុន្នី ការជួបប្រាស្រ័យផ្ទាល់ជាមួយបុគ្គលិកអចិន្ត្រៃយ៍ពាក់ព័ន្ធទាំងអស់គឺមានសារៈសំខាន់ណាស់ ព្រោះចាំបាច់ត្រូវតែអនុវត្តការងារប្រកបដោយតម្លាភាព ទទួលយកបានគ្រប់ភាគីពាក់ព័ន្ធ ហើយអ្នកត្រូវចូលជាមន្ត្រីរាជការស៊ីវិល អ្នកនោះត្រូវតែបំពេញនូវរាល់គ្រប់លក្ខណៈទាំងអស់ដែលមានចែងក្នុងសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ។
សូមបញ្ជាក់ថា គណៈកម្មការនេះមានសមាសភាពចម្រុះមកពីក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន ហើយបានបង្កើតឡើងតាំងពីថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ មកម្ល៉េះ៕

សាលារាជធានីភ្នំពេញ ចេញសេចក្ដីជូនដំណឹងផ្លូវការ សម្រាប់ដឹកពលរដ្ឋដោយឥតគិតថ្លៃ ទៅតាមបណ្ដាខេត្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខែ្មរប្រពៃណីជាតិ
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងផ្លូវការ ពីការកែសម្រួលខ្សែរត់ និងទីតាំងចំណត រថយន្ដក្រុង របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្ដក្រុង រាជធានីភ្នំពេញ ដែលត្រូវដឹកជញ្ជូន ប្រជាពលរដ្ឋពីភ្នំពេញ ទៅតាមបណ្ដាខេត្តនានា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយគិតបង់ប្រាក់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អភិបាលសាលារាជធានីភ្នំពេញ ដែលទទួល បាននៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨នេះ។
បើតាមសេចក្តជូនដំណឹង ទីតាំងដែលបងប្អូនប្រជាពលរដ្ឋអាចឡើងជិះរថយន្តបាននោះរួមមាន៖
– ផ្លូវជាតិលេខ១៖ ឡើងរថយន្តនៅមហាវីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទល់មុខក្រុមហ៊ុន ម៉ែកស៊ឺដេសបីន សម្រាប់បងប្អូនដែលធ្វើដំណើរតាមផ្លូវជាតិលេខ១ ឆ្ពោះទៅខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង។
– ផ្លូវជាតិលេខ៣៖ ឡើងរថយន្តនៅមុខទីបញ្ជាការដ្ឋានកងពលតូចថ្មើរជើងង៧០ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
– ផ្លូវជាតិលេខ៤៖ ឡើងរថយន្តចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (កប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
– ផ្លូវជាតិលេខ៥៖ ឡើងរថយន្តចំណតសួនច្បារឬស្សីកែវ (ទីលានប្រជាធិបតេយ្យថ្មី) សម្រាប់បងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង។និងបន្ទាយមានជ័យ និងចំណុចប្រសព្វរវាងផ្លូវជាតិលេខ៤ និងមហាវិថីឈ្នះឈ្នះ (កប់ស្រូវ) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
– ផ្លូវជាតិលេខ៦៖ ឡើងរថយន្តនៅម្តុំរង្វង់ព្រំមុខបួនគល់ស្ពានជ្រោយចង្វារ ក្នុងតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារក្រុមហ៊ុន OCIC ៕

លោក ហេង សំរិន ផ្ញើសារលិខិតជូនពរ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ
ក្នុងឱកាសដ៏នក្ខត្តឫក្សប្រារព្ធខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំ របស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ស្អែកនេះ លោក ហេង សំរិន ប្រធានរដ្ឋសភា សូមជូនពរ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយភាពសម្បូរសប្បាយ រុងរឿងជារៀងរហូតទៅ។
ឆ្លៀតក្នុងឱកាសដ៏ឧត្ដុង្គឧត្ដមនេះដែរ ក្នុងនាមលោកប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកនៃរដ្ឋសភា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខជូនដល់ លោកនាយករដ្ឋមន្រ្ដី និងភិរិយា ព្រមទាំងបុត្រា បុត្រីចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមសមប្រកបតែសុខ និងចម្រើន ព្រមទាំងពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

សភាម៉ាឡេស៊ីអាចត្រូវបានរំលាយនៅសប្តាហ៍នេះ
សភាម៉ាឡេស៊ីទំនងនឹងត្រូវបានរំលាយនៅសប្តាហ៍នេះ ខណៈដែលសភានឹងជួបប្រជុំជាលើកចុងក្រោយនៅថ្ងៃព្រហស្បតិ៍ (ថ្ងៃទី ៥ ខែមេសា)។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី Najib Razak ដាក់ចេញសេចក្តីប្រកាសការបោះឆ្នោតរបស់គណបក្សសម្ព័ន្ធកាន់អំណាច Barisan Nasional (BN) នៅថ្ងៃសៅរ៍នេះ ដើម្បីបង្ហាញពីលទ្ធភាពដែលសភាត្រូវបានរំលាយនៅថ្ងៃសុក្រ។
រដ្ឋមន្រ្តីខុទ្ទកាល័យលោក Abdul Rahman Dahlan បានប្រាប់អ្នកយកព័ត៌មានកាលពីម្សិល មិញថា «ដោយផ្អែកលើបទពិសោធកាលពីមុនរបស់យើង ការដាក់ចេញនូវការប្រកាសរបស់គណបក្សសម្ព័ន្ធ BN នឹងត្រូវធ្វើឡើង បន្ទាប់ពីការរំលាយសភា។ នោះគឺជាប្រពៃណី ខ្ញុំមិនប្រាកដថា តើលោក Datuk Seri Najib នឹងប្រើវិធីសាស្រ្តដូចគ្នានេះដែរឬទេ»។
នៅពេលសភាត្រូវបានរំលាយ ការបោះឆ្នោតជាតិនឹងត្រូវបានគេធ្វើឡើង ហើយគណបក្សនយោបាយនឹងចាប់ផ្តើមធ្វើយុទ្ធនាការឃោសនា។ នៅក្នុងការបោះឆ្នោតលើកមុននៅក្នុងឆ្នាំ ២០១៣ កំឡុងពេលយុទ្ធនាការឃោសនាមានរយៈពេល ១៥ ថ្ងៃ។ គណបក្សប្រឆាំងបានអំពាវនាវឱ្យគណៈកម្មាធិការបោះឆ្នោតកំណត់រយៈពេលនៃការធ្វើយុទ្ធនាការមិនតិចជាង ២១ ថ្ងៃ។
លោក Najib បានសន្យាថា សេចក្តីប្រកាសរបស់គណបក្សសម្ព័ន្ធកំពុងកាន់អំណាចរបស់លោកនឹងក្លាយជា «គណបក្សល្អបំផុតសម្រាប់ប្រជាជន»។
កាលពីម្សិលមិញ គេហទំព័រព័ត៌មាន The Malay Mail Online (MMO) បានរាយការណ៍ថា គណបក្សសម្ព័ន្ធកាន់អំណាចបានវាយតម្លៃថា ខ្លួនបានផ្តល់ ៩៩,៤% នៃការសន្យា ដែលបានធ្វើនៅក្នុងការបោះឆ្នោតជាតិអាណត្តិមុន។
គេហទំព័រព័ត៌មាន MMO បាននិយាយនៅក្នុងរបាយការណ៍ថា ពិន្ទុនេះយោងទៅតាមសមិទ្ធផលផ្តួចផ្តើមទាំង ១៦ របស់គណបក្សសម្ព័ន្ធកាន់អំណាច BN ដែលបានសន្យាដល់អ្នកបោះឆ្នោតម៉ាឡេស៊ីនៅក្នុងសេចក្តីប្រកាសការបោះឆ្នោតជាតិលើកទី ១៣ របស់ខ្លួន។
យោងតាមរបាយការណ៍នេះ ការផ្តួចផ្តើមចំនួន ១៦ រួមមានការកាត់បន្ថយចំណាយរស់នៅការលើកកំពស់សុខមាលភាពរបស់អ្នករស់នៅទីក្រុង ការផ្តល់នូវលំនៅដ្ឋានដែលមានតម្លៃសមរម្យនិងការទទួលបានការថែទាំសុខភាពដែលមានគុណភាព ជំរុញឱ្យមានសេវាដឹកជញ្ជូនសាធារណៈ ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក និងការកែទម្រង់ជនបទ ។
គណបក្សសម្ព័ន្ធកាន់អំណាច BN ក៏បានសន្យាថា នឹងធ្វើការជំរុញសេដ្ឋកិច្ច ការអប់រំ ការលើកកំពស់សុវត្ថិភាព ការពង្រឹងការចូលរួមរបស់ស្ត្រី ការបំពេញសេចក្តីប្រាថ្នារបស់យុវវ័យ ការរៀបចំផែនការសុវត្ថិភាពសង្គម ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការលើកកម្ពស់ សេវាសាធារណៈ និងអភិបាលកិច្ច ការថែរក្សាធនធានធម្មជាតិ និងការលើកកម្ពស់ចលនាសកលលោក។
នៅក្នុងរបាយការណ៍ព័ត៌មាន គណបក្សសម្ព័ន្ធកាន់អំណាច BN បានឱ្យដឹងថា ខ្លួនបានបញ្ចប់ការសាងសង់លំនៅដ្ឋាន ១៥ ភាគរយ ឬស្មើនឹង ១៤៥,៩៨៣ ខ្នងក្នុងការសាងសង់លំនៅដ្ឋានមួយលានខ្នង។ លំនៅដ្ឋានចំនួន ៣១ ភាគរយផ្សេងទៀតនៃលំនៅដ្ឋានទាំងនេះកំពុងត្រូវបានសាងសង់ ខណៈរដ្ឋាភិបាលកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ប្រជាជនម៉ាឡេស៊ី ដែលជាម្ចាស់ផ្ទះ។
ប៉ុន្តែអ្នកវិភាគនយោបាយលោក Awang Azman Awang Pawi បានព្រមានថា តួលេខដែលបានដកស្រង់នៅក្នុងរបាយការណ៍អាចមិនបង្ហាញការពិតទាំងស្រុង។ គាត់បាននិយាយថា «សម្រាប់ គណបក្សសម្ព័ន្ធកាន់អំណាច BN ពិតជាវាស់ស្ទង់ភាពជោគជ័យរបស់ខ្លួន គណបក្សនេះគួរតែពិចារណាលើផលប៉ះពាល់ដែលទទួលបានពីអ្នកពាក់ព័ន្ធរបស់ខ្លួន។ ប្រជាជនគួរតែជាអ្នកសម្រេចថា តើគណបក្ស BN អាចធ្វើតាមសន្យារបស់ខ្លួនឬក៏អត់។
លោកបានបន្ថែមថា មានបញ្ហាពាក់ព័ន្ធជាច្រើន ជាពិសេសការដំឡើងតម្លៃលើទំនិញ នៅតែជាកង្វល់ធំបំផុត។
«ប្រជាជនម៉ាឡេស៊ីនៅតែត្អូញត្អែរអំពីការចំណាយលើការរស់នៅរបស់ពួកគេ។ មនុស្សភាគច្រើនក្នុងចំណោមអ្នកទាំងនោះមិនបានប្រឆាំងនឹងការអនុវត្តពន្ធលើទំនិញ និងសេវាកម្មនោះទេ ប៉ុន្តែការខ្វះការអនុវត្តន៍លើការគ្រប់គ្រងតម្លៃ ទោះបីមានភ្នាក់ងារជាក់ស្តែងដើម្បីពង្រឹងវាក៏ដោយ»៕
ប្រភព៖ The Straits Times ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨

អាជ្ញាធរជាតិអប្សរានិងអង្គការមូលនិធិបុរាណវិទ្យានិងអភិវឌ្ឍន៍ (ADF) ធ្វើកំណាយសង្គ្រោះលើទីតាំងបុរាណមួយកន្លែងនៅលើខ្នងភ្នំគូលែន
អាជ្ញាធរជាតិអប្សរាបានសហការជាមួយស្ថាប័ន ADF ធ្វើកំណាយសង្គ្រោះមួយកន្លែងនៅបុរាណដ្ឋានលើភ្នំគូលែន ដែលគ្រោងនឹងធ្វើផ្លូវឆ្លងកាត់លើកន្លែងនោះ។ គម្រោងកំណាយនេះបានចាប់ផ្តើមកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ដើម្បីឱ្យដឹងថាកន្លែងបុរាណដ្ឋាននោះជាកន្លែងអ្វីតាមការពើបប្រទះឃើញថ្មបាយក្រៀមដែលផុសឡើង ហើយចងក្រងទិន្នន័យពីបុរាណដ្ឋាននោះ រក្សាទុកជាឯកសារសម្រាប់សិក្សាទៅថ្ងៃក្រោយ មុននឹងចាប់ផ្តើមសាងសង់ផ្លូវ។
លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានបានឱ្យដឹងថា គម្រោងសាងសង់ផ្លូវនេះត្រូវបានអ្នកជំនាញសិក្សាតាំងពីឆ្នាំ២០១៦ ហើយទើបនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ ២០១៨នេះ។ ចំពោះផ្លូវដែលកំពុងស្ថាបនានេះមានទទឹងប្រវែង៦ម៉ែត្រ និង៣២គីឡូម៉ែត្រ ដោយគិតចាប់ពីជើងភ្នំស្រុកបន្ទាយស្រី មកដល់ទីប្រជុំស្រុកស្វាយដោយប្រើប្រាស់ថវិកាមូលនិធិអភិរក្សនិងអភិវឌ្ឍតំបន់អង្គរ។
ចំពោះការសាងសង់ផ្លូវទៀតសោត គឺសាងសង់នៅលើផ្លូវចាស់មានស្រាប់ ពោលគឺផ្លូវដែលប្រជាពលរដ្ឋរស់នៅលើខ្នងភ្នំគូលែន ប្រើប្រាស់តាំងពីយូរយារណាស់មកហើយ។ នៅមុនគម្រោងត្រូវបានអនុវត្តអ្នកបុរាណវិទ្យាបានចុះសិក្សាអំពីផលប៉ះពាល់ដល់ផ្នែកវប្បធម៌ប្រវត្តិសាស្រ្តឃើញមានចំនួន៤កន្លែង។ ក្នុងនោះ៣ទីតាំង យើងសាងសង់ផ្លូវវាងបាន លើកលែងតែចំណុចដែលកំពុងធ្វើកំណាយសង្រ្គោះនេះ ជាទីតាំងដែលយើងមិនអាចធ្វើផ្លូវវាងបាន។ ដូច្នេះហើយតាមការចុះទៅពិនិត្យផ្ទាល់ពីអ្នកជំនាញការអាដហុកនិងអនុសាសន៍នៃគណៈកម្មការអាយស៊ីស៊ី-អង្គរឆ្នាំ២០១៧ បានសម្រេចឱ្យធ្វើកំណាយសង្គ្រោះសិន មុននឹងធ្វើការសាងសង់ផ្លូវថ្មីនេះ ដើម្បីធ្វើយ៉ាងណាបញ្ជៀសនូវផលប៉ះពាល់ឱ្យបានជាអតិបរមា។
ជាចុងក្រោយលោកបណ្ឌិត ឈាន រដ្ឋា ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ កុំឱ្យមានមន្ទិល ភ្ញាក់ផ្អើលចំពោះការធ្វើកំណាយសង្រ្គោះបែបបុរាណវិទ្យាដោយស្ថាប័នទាំងពីរ។ លើសពីនេះទៀត អាជ្ញាធរជាតិអប្សរានឹងខិតខំអភិរក្ស សម្បត្តិបេតិកភណ្ឌជាតិនៅលើខ្នងភ្នំគូលែន ដើម្បីឱ្យបេតិកភណ្ឌទាំងនោះទទួលបាននូវការគាំពារ និងអភិរក្សពិតប្រាកដ រួមទាំងចូលរួមលើកតម្លៃសេដ្ឋកិច្ចប្រជាពលរដ្ឋ តាមរយៈវិស័យទេសចរណ៍។
ជាពិសេសទៀតនោះ លោកបណ្ឌិត បានបញ្ជាក់បន្ថែមថា ភ្នំគូលែនគឺជារមណីយដ្ឋានវប្បធម៌ ប្រវតិ្តសាស្រ្តនិងធម្មជាតិ ហើយនឹងអាចក្លាយជាសម្បតិ្តបេតិកភណ្ឌពិភពលោកនាពេលអនាគតដ៏ឆាប់ខាងមុខ។ ដូច្នេះ ដើម្បីឱ្យរមណីយដ្ឋាន អាចបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកបាន សូមប្រជាពលរដ្ឋគ្រប់រូបចូលរួមថែរក្សា អភិរក្សបេតិកភណ្ឌនិងធម្មជាតិទាំងអស់គ្នាឱ្យរក្សាបាននូវតម្លៃជាសាកលដែលជាភាពអស្ចារ្យនៃភ្នំគូលែន៕

ចិន និងវៀតណាមអំពាវនាវឱ្យដោះស្រាយបញ្ហាជម្លោះដែនសមុទ្រ
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិន និងវៀតណាមគួរតែដោះស្រាយជម្លោះរបស់ពួកគេនៅក្នុងសមុទ្រចិនខាងត្បូង តាមរយៈការពិភាក្សា និងរួមគ្នាទាញយកផលប្រយោជន៍នៅក្នុងដែនទឹករបស់ខ្លួន។
គាត់បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីជំនួបជាមួយលោក Pham Binh Minh រដ្ឋមន្ត្រីការបរទេស និងជាឧបនាយករដ្ឋមន្ត្រីវៀតណាមនៅទីក្រុងហាណូយថា «យើងបានឯកភាពថា ការដោះស្រាយបញ្ហាដែនសមុទ្រ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីប្រកបដោយចីរភាព»។
ប្រទេសចិនទាមទារ ៩០% នៃដែនសមុទ្រនេះ ដែលកំពុងកសាង និងធ្វើយោធូបនីយកម្មលើតំបន់ថ្ម និងថ្មប៉ប្រះទឹកនៅក្នុងដែនទឹករបស់ខ្លួន។
ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម ក៏ទាមទារផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង តាមរយៈពាណិជ្ជកម្មឆ្លងកាត់ជារៀងរាល់ឆ្នាំដែលមានតម្លៃប្រហែល ៥ ពាន់ពាន់លានដុល្លារ។ ប្រទេសវៀតណាម គឺជាប្រទេសប្រឆាំងយ៉ាងបើកចំហជាមួយចិនអំពីបញ្ហានេះ។
លោក Wang បានមានប្រសាសន៍ថា «ភាគីទាំងពីរគួរតែដោះស្រាយជម្លោះតាមរយៈការពិភាក្សា និងបញ្ឈប់ការចាត់វិធានការជាឯកតោភាគី ដែលអាចធ្វើឱ្យកាន់តែស្មុគស្មាញ និងពង្រីកជម្លោះ។
«ក្នុងពេលជាមួយគ្នា (ភាគីទាំងពីរ) គួរតែជំរុញកិច្ចសហប្រតិបត្តិការនៅសមុទ្ររួមទាំងកិច្ចពិភាក្សាស្តីពីការធ្វើអាជីវកម្មរួមគ្នាផងដែរ»។
លោក Wang និងលោក Minh បាននិយាយថា ទំនាក់ទំនងទ្វេភាគីបានមើលឃើញការអភិវឌ្ឍវិជ្ជមាន ដោយមានការកើនឡើងផ្នែកពាណិជ្ជកម្ម និងការវិនិយោគនៅពេលដែលប្រទេសជិតខាងទាំងពីរបានបើកទ្វារទីផ្សារទៅវិញទៅមក។ ពាណិជ្ជកម្មទ្វេភាគីបានកើនលើស ១០០ ពាន់លានដុល្លារកាលពីឆ្នាំមុន។
លោក Minh បាននិយាយថា វៀតណាម និងចិនបានចែករំលែកការទទួលខុសត្រូវ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ដោយរំលឹកឡើងវិញនូវគោលជំហររបស់វៀតណាមថា ជម្លោះដែនសមុទ្រត្រូវដោះស្រាយដោយសន្តិភាព និងស្របតាមច្បាប់អន្តរជាតិ៕
ប្រភព៖ Reuters ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨

អភិបាលខេត្តស្វាយរៀង បានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស និងអ្នកតំណាងក្រុមហ៊ុនផ្សេងៗទៀត
(ស្វាយរៀង) នៅថ្ងៃអង្គារ ០៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យលោកប្រធានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត និងលោកស្រី Cindy Chen តំណាងក្រុមហ៊ុន Foxwell Energy Corporation LTD. ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងកិច្ចការវិនិយោគនៅសាលប្រជុំ VIP សាលាខេត្ត ។
ក្នុងឱកាសនោះ លោកប្រធានក្រុមហ៊ុន បានសម្ដែងនូវការអរគុណចំពោះលោកអភិបាលខេត្ត ដែលបានអនុញ្ញាតឲ្យលោក លោកស្រី និងសហការី ចូលជួបសម្ដែងការគួរសម ជាពិសេសនាពេលកន្លងមក លោកក្នុងនាមអាជ្ញាធរខេត្ត តែងតែផ្ដល់នូវភាពកក់ក្ដៅ តាមរយ:ការជួយសម្របសម្រួល សហការ និងគាំទ្រនូវរាល់សកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ដែលអនុញ្ញាតឲ្យក្រុមហ៊ុនរបស់លោកអាចដំណើរការបានងាយស្រួល ដោយរលូន និងមានការរីកចម្រើនជាលំដាប់ ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ ។ ជាមួយនេះ លោកស្រី Cindy Chen តំណាងក្រុមហ៊ុន Foxwell Energy Corporation LTD. បានជម្រាបជូនពីស្ថានភាពទូទៅ និងដំណើរការសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនដែលផ្ដោតសំខាន់ទៅលើគ្រឿងបង្គុំបរិក្ខាអគ្គិសនី និងការផលិតថាមពលអគ្គិសនី ហើយលោកស្រីក៏បានសំណូមពរដល់ លោកអភិបាលខេត្ត សូមជួយគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុននាពេលខាងមុខនេះ ។
មានប្រសាសន៍ក្នុងជំនួបនេះ លោកបានសម្ដែងនូវការអរគុណចំពោះក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើតការងារធ្វើជាច្រើនកន្លែងសម្រាប់ប្រជាជនខេត្តស្វាយរៀង ធ្វើឲ្យជីវភាពរស់នៅរបស់ពួកគាត់មានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងក៏សូមសម្ដែងនូវការស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Foxwell Energy Corporation LTD. នៅក្នុងទឹកដីខេត្តស្វាយរៀង ។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា នាពេលបច្ចុប្បន្ននេះ អាស្រ័យដោយកត្តាសុខសន្តិភាពពេញលេញនៅទូទាំងប្រទេសក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទុន និយាយជារួមនៅទូទាំងប្រទេស និងនិយាយដោយឡែកក្នុងខេត្តស្វាយរៀង កាន់តែមានការកើនឡើងពី១ឆ្នាំ ទៅ១ឆ្នាំ ដែលធ្វើឲ្យតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីក៏មានការកើនឡើងជាបន្តបន្ទាប់ ។ ដូច្នេះ គម្រោងវិនិយោគលើវិស័យផលិតថាមពលអគ្គិសនីរបស់ក្រុមហ៊ុន Foxwell Energy Corporation LTD. គឺពិតជាសមស្រប និងឆ្លើយតបចំពោះតម្រូវការនេះ ដែលក្នុងនាមអាជ្ញាធរខេត្ត លោកសូមគាំទ្រ និងត្រៀមសហការជានិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅ ជំនឿទុកចិត្ត និងបង្កលក្ខណៈងាយស្រួលគ្រប់សព្វបែបយ៉ាង ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ព្រោះគម្រោងវិនិយោគនេះ មិនត្រឹមតែអាចបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមចំណែកក្នុងការពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីជូនប្រជាពលរដ្ឋប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់គាំទ្រដល់ដំណើរការសង្វាក់ផលិតកម្មរបស់រោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋានក្នុងខេត្ត ផងដែរ ៕

រដ្ឋបាលខេត្តសៀមរាប បំពាក់បន្ថែម និងជួសជុលភ្លើងសញ្ញាចរាចរណ៍ក្នុងក្រុងដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
សៀមរាប៖ ដើម្បីឆ្លើយតបទៅនឹងកំណើនយានយន្តដែលកំពុងចរាចរក្នុងក្រុងសៀមរាបបច្ចុប្បន្ន ដែលបានបង្កអោយមានការកកស្ទះចរាចរណ៍ជារឿយៗនោះ រដ្ឋបាលខេត្ដសៀមរាប បានតម្លើងភ្លើងស្ដុបចំនួន៥កន្លែងបន្ថែមទៀត ដែលក្នុងនោះរួមមាន៖
១-ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកផ្លូវក្រវ៉ាត់ក្រុង (ភូមិចុងកៅស៊ូ)
២-ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែក៦០ម៉ែត្រ
៣-សាលដឺហ្គោល ត្រង់កែងមុខមន្ទីរពេទ្យកុមារគន្ធបុប្ផា
៤-នៅផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកទៅផ្លូវលោកតានឿយ និង
៥-ផ្លូជាតិលេខ៦ត្រង់រង្វង់មូលទៅជ័យវរ្ម័នទី៧ (មុខវិទ្យាល័យសម្តេចឪ)
ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានជួសជុលនូវភ្លើងសញ្ញាចរាចរចាស់ៗ ដែលបានខូចខាត និងដំណើរការមិនប្រក្រតីផងដែរ។
ដោយសារកំណើនសេដ្ឋកិច្ចជាតិ និងនិយាយដោយឡែកសម្រាប់ខេត្តសៀមរាប ឃើញថាយានយន្តបាន កើនឡើង ដែលតម្រូវឲ្យខេត្តត្រូវពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់ភ្លើងសញ្ញាចរាចរណ៍ ដើម្បីកាត់ បន្ថយការកកស្ទះដែលតែងតែកើតមានឡើងជារឿយៗ ការតម្លើងបង្គោលភ្លើងសញ្ញាចរាចរណ៍ថ្មី និងការជួសជុលភ្លើងសញ្ញាដែលខូចនេះ ធ្វើឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ មានភាពងាយស្រួលក្នុង ការធ្វើចរាចរណ៍ ជាពិសេសក្នុងពិធីបុណ្យជាតិ-អន្តរជាតិ និងជាពិធីបុណ្យអង្គរសង្ក្រាន្ដ ឆ្នាំ២០១៨ ដែលប្រព្រឹត្តិ នាពេលឆាប់ៗខាមុខនេះ ៕

សន្និសីទអន្តរជាតិក្រោមប្រធានបទ«ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូដើម្បីសម្រេចបាននូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ»
សៀមរាប៖ ពិធីបើកសន្និសីទអន្តរជាតិក្រោមប្រធានបទស្ដីពី “ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងអាងទន្លេមេគង្គ” ត្រូវបានធ្វើ ឡើងនៅសណ្ឋាគារសុខាសៀមរាប នាថ្ងែទី២ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម។
ថ្លែងក្នុងឱកាសចូលរួមក្នុងសន្និសីទនេះ លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានថ្លែងថា សៀមរាប គឺត្រូវបានទទួលស្គាល់ថាជាទីតាំងនៃប្រាង្គប្រាសាទអង្គវត្ត និងជាគោលដៅ ទេសចរណ៍ដ៏ទាក់ទាញបំផុតនៅជុំវិញពិភពលោក ដែលចំនួនអ្នកទេសចរណ៍ មានការកើនទ្បើងជារៀងរាល់ ឆ្នាំគួរកត់សម្គាល់។ ក្រៅពីនេះសៀមរាបអង្គរក៏ជាគោលដៅនៃទីកន្លែងសម្រាប់ការរៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ ដែលមានការកើនទ្បើងផងដែរ។
លោកអភិបាលខេត្តបានថ្លែងបន្តថា សៀមរាបគឺជាខេត្តធំជាងគេលំដាប់ទី១០ក្នុងប្រទេសកម្ពុជា និងមួយភាគធំ នៃភាគខាងត្បូងនៃខេត្តនេះមានព្រំប្រទល់កំណត់ដោយ បឹងទន្លេសាបដែលត្រូវបានទទួលស្គាល់ថាជាបឹង ទឹកសាបធំជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានសារសំខាន់កម្រិតតំបន់ និងប្រព័ន្ធ-អេកូទ្បូស៊ីប្រកប ដោយ ផលិតភាពបំផុតក្នុងពិភពលោក។ សៀមរាប ជាខេត្តមួយក្នុងចំណោមខេត្តចំនួន៩ ដែលរួមបង្កើតនូវ ឋបនីយ៍ជីវមណ្ឌលបឹងទន្លេសាប ដែលបានកំណត់ និងទទួលស្គាល់ដោយអង្គការយូនីស្កូ(UNE-SCO) ក្នុងឆ្នាំ១៩៩៧ ហើយនិងជាដីសើមទឹកសាប ដ៏សំខាន់បំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាតំបន់គោល ដៅអេកូទេស- ចរណ៍ដ៏ទាក់ទាញបំផុតក្នុងប្រទេសកម្ពុជា ។
បឹងទន្លេសាប ត្រូវបានទទួលជាសកលថាសម្បូរទៅដោយធនធានជលផល និងជីវៈចម្រុះ និងដើរតួនាទីយ៉ាង សំខាន់លើផ្នែកបរិស្ថាន សង្គម សេដ្ឋកិច្ច និងផ្នែកវប្បធម៌សម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់។ ដោយសារតែសារៈសំខាន់ជាសារវន្តនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើត ទ្បើងនូវអាជ្ញាធរទន្លេសាបដែលមាន បេសកកម្ម គឺដើម្បីជំរុញការសម្របសម្រួលសម្រាប់ការគ្រប់គ្រង់ ការអភិវឌ្ឍន៍ និងការអភិរក្សប្រកបដោយ ចីរភាពនៃទន្លេសាប និងតំបន់ពាក់ព័ន្ធត្រូវរួមគ្នាធ្វើការឲ្យបានខ្លាំងក្លាថែមទៀតដើម្បី ការគ្រប់គ្រង ការប្រើប្រាស់ និងការអភិរក្សធនធានបឹងទន្លេសាបប្រកបដោយចីរភាព ៕

អាជ្ញាធរជាតិអប្សរា និងសារមន្ទីរសិល្បៈអាស៊ីហ្គីមេ ចុះអនុស្សរណៈលើការបណ្តុះបណ្តាល និងចងក្រងពាក្យសិល្បៈ និងបេតិកភណ្ឌ
នាថ្ងៃច័ន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នៅស្នាក់ការ អាជ្ញាធរជាតិអប្សរា មានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នារវាងអាជ្ញាធរជាតិអប្សរា និងសារមន្ទីរសិល្បៈ អាស៊ីហ្គីមេប្រទេសបារាំង។ អនុស្សរណៈនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបណ្តុះបណ្តាលអ្នកជំនាញខ្មែរ និងរៀបចំចងក្រងវាក្យសព្ទបេតិកភណ្ឌ ដែលទាក់ទងក្នុងសិល្បៈវប្បធម៌ខ្មែរ។
ពិធីចុះអនុស្សរណៈធ្វើឡើងរវាងតំណាងអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ អគ្គនាយករង និងលោកស្រី Sophie Makariou ប្រធានសារមន្ទីរសិល្បៈអាស៊ីហ្គីមេ ដែលជាសារមន្ទីរដែលតម្កល់ វត្ថុសិល្បៈខ្មែរច្រើន ជាងគេលើពិភពលោក។ គោលបំណងសំខាន់ៗនៃអនុស្សរណៈនេះគឺ ដើម្បីបណ្តុះបណ្តាលអ្នកជំនាញ របស់អាជ្ញាធរជាតិអប្សរាបន្ថែមលើការស្វែងយល់អំពីអត្តសញ្ញាណនៃរចនាបទសិល្បៈខ្មែរ និងចងក្រងវាក្យសព្ទ នៃសិល្បៈ និងបេតិកភណ្ឌខ្មែរ ដែលឯកសារនេះនឹងរៀបរៀងជា៣ភាសា មានខ្មែរ បារាំង និងអង់គ្លេស។
តាមផែនការ សារមន្ទីរហ្គីមេនឹងបញ្ជូនអ្នកជំនាញរបស់ខ្លួនមកបណ្តុះបណ្តាលមន្ត្រីអាជ្ញាធរជាតិអប្សរាអំពី ជំនាញខាងលើចាប់ពីខែ មិថុនា តទៅ។ ទោះជាយ៉ាងនេះក្តី នេះមិនមែនជាកិច្ចសហប្រតិបត្តិការលើកដំបូង រវាងស្ថាប័នទាំងពីរឡើយ ពោលសារមន្ទីរហ្គីមេធ្លាប់បានបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរាចំនួន ២រូប អំពីការគ្រប់គ្រងទូទៅនៃសារមន្ទី ការអភិរក្សវាយនភ័ណ្ឌ និងចំណេះដឹងបែបវិទ្យាសាស្រ្តស្តីពីការដាក់ តាំងបង្ហាញសមុច្ចយ ៕

ពិធីសម្ពោធវត្តខ្មែរដំបូងនៅលើទឹកដីប្រទេសកូរ៉េ និងមជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅកូរ៉េ
កូរ៉េ៖ ក្រោមព្រះរាជ្យតម្រិះផ្ដួចផ្ដើមរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដោយមានកិច្ចសហការគាំទ្រពីស្ថានទូតកម្ពុជា និងសប្បុរសជនកូរ៉េ នៅពេលនេះ កម្ពុជាយើងមានទីតាំង សម្រាប់កសាងវត្តខ្មែរដែលមានរចនាបថខ្មែរ នៅលើទឹកដីកូរ៉េហើយ។
លោក ឡុង ឌីម៉ង់ បានថ្លែងសុន្ទរកថាស្វាគមន៍ ក្នុងព្រះរាជពិធីសម្ពោធវត្តមហាយ៉ាណា និងមជ្ឈមណ្ឌល វប្បធម៌ ខ្មែរនៅកូរ៉េ ក្រោមព្រះរាជាធិបតីភាព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ទីក្រុងអានសាន នាថ្ងៃអាទិត្យ ១រោច ខែចែត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ នាទីក្រុងអានសាន ដោយបាន លើកឡើងថា «នេះជាចំនុចចាប់ផ្តើមឈានទៅការកសាងវត្តខ្មែរលើកទីមួយ នៅកូរ៉េបានផ្តើមហើយ គឺចេញពី ការសម្ពោធវត្តខ្មែរ ម៉ាហាយ៉ាណា និងមជ្ឍមណ្ឌលវប្បធម៌ខ្មែរ នៅទីក្រុងអានសានជាមួយ នឹងការថ្វាយ សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស នូវដីមួយកន្លែងទំហំប្រមាណ ១៨០០ម៉ែត្រការ៉េ (ក្នុងក្រុងអានសាន) ពីសំណាក់សប្បុរសជនកូរ៉េដើម្បីសាងសង់វត្តអារាមខ្មែរដែលមានរចនាបថខ្មែរ។ ដូច្នេះសុបិន្តរបស់ ពលរដ្ឋខ្មែរ នៅកូរ៉េដែលចង់ឃើញមានវត្តមានទីអារាមខ្មែរនៅកូរ៉េដើម្បីជួយមើលថែទាំបងប្អូនយើងជាង ៦ម៉ឺននាក់នេះ នឹងចាប់ផ្តើមក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះហើយ។
គួរបញ្ជាក់ផងដែរថា វត្តមហាយ៉ាណា និងមជ្ឈមណ្ឌលវប្បធម៌ខ្មែរនៅកូរ៉េ ដែលត្រូវបានសម្ពោធ ត្រូវបានរៀបចំ ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ភាសា និងគាំពារពលករខ្មែរ ហើយផ្នែកខាងលើបានរៀបចំ ជាព្រះវិហារសម្រាប់ពុទ្ធបរិស័ទគោរពប្រតិបត្តិ និងរៀបចំកម្មវិធីសាសនាផ្សេងៗផងដែរ ៕

រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី៩ មេសា ដើម្បីបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា២រូប និងរបៀបវារៈមួយចំនួនទៀត
រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបោះឆ្នោតជ្រើសរើស សមាជិកព្រឹទ្ធសភា២រូប និងរបៀបវារៈមួយចំនួនទៀត។ នេះបើតាមការបញ្ជាក់របស់ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨នេះ។
បើតាមការបង្ហាញ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា ក្រោមអធិបតិភាព លោក ហេង សំរិន នៅព្រឹកនេះ បានឱ្យដឹងថា រដ្ឋសភាបានអនុម័តជ្រើសរើសបេក្ខជនចំនួន២រូប ក្នុងចំណោមបេក្ខជនចំនួន១២រូប ដើម្បីបោះឆ្នោតនៅក្នុងកិច្ចប្រជុំពេញអង្គ ដើម្បីឱ្យកាន់តំណែងជាសមាជិកព្រឹទ្ធសភា សម្រាប់អាណត្តិទី៤។ ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យរដ្ឋសភា មិនទាន់បង្ហើបអំពីឈ្មោះបេក្ខជនទាំង២រូបនេះ នៅឡើយទេ។
សូមបញ្ជាក់ថា ក្រៅពីបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ២រូប សម្រាប់សម័យប្រជុំ (កិច្ចប្រជុំពេញអង្គ) លើកទី១០ នីតិកាលទី៥ ខាងមុខនេះ ក៏មានរបៀបវារៈផ្សេងទៀតផងដែរ ក្នុងនោះមានដូចជា ៖
– ព្រះរាជសារព្រះមហាក្សត្រ ជូនសម័យប្រជុំលើកទី១០ នីតិកាលទី៥
– របាយការណ៍ស្តីពីសកម្មភាពរដ្ឋសភា ចន្លោះសម័យប្រជុំ លើកទី៩ និងលើកទី១០ នីតិកាលទី៥
– ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ ៕

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះជួបធ្វើការសំណេះសំណាលសួរសុខទុក្ខបងប្អូនក្រុមគ្រួសារម៉ូតូឌុប
(ពោធិ៍សាត់) នៅថ្ងៃទី០៣ ខែមាសា ឆ្នាំ ២០១៨ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយ អស់លោក លោកស្រីជាប្រធាន តាមមន្ទីរនានាជាច្រើនរូបទៀត បានអញ្ជើញចុះជួបធ្វើការសំណេះសំណាលជាមួយបងប្អូនក្រុមគ្រួសារម៉ូតូឌុប។
នេះជាលើកទី៦ហើយ ដែលក្រុមគ្រួសារម៉ូតូឌុប ទាំង៩១៩នាក់ ក្នុងនោះស្ត្រី ១៣នាក់ មកពី ៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ត្រូវបាន លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ធ្វើពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអាវដែលជាឯកសណ្ឋានសំគាល់ថាម៉ូតូឌុបខេត្តពោធិ៍សាត់នៅបរិវេណពហុកីឡាដ្ឋានខេត្តពោធិ៍សាត់ ដែលស្ថិតក្នុង ភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ។ ហើយកន្លងមកលោកតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ទៅលើក្រុមម៉ូតូឌុប ក៏ដូចជាក្រុមតាក់ស៊ីដូចគ្នាដែរ។
លោកអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើរដល់បងប្អូនទាំងអស់អោយចេះស្រលាញ់គ្នា អត់អោនអោយគ្នា យោគយល់គ្នាទៅវិញទៅមក ព្រោះយើងជាក្រុមគ្រួសារខ្មែរតែមួយ។
លោកក៏ បានរៀបចំអាហារសាមគ្គី ព្រមទាំងចែកអាវ និងសារ៉ុង ម្នាក់មួយៗដល់ក្រុមគ្រួសារម៉ូតូឌុបយើង៕

ប្រធានសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍកម្ពុជា៖ ទោះអត់ ខុមហ្វែ្រល មួយក៏លិទ្ធិប្រជាធិបតេយ្យអត់ស្លាប់ទៅតាម ខុមហ្វែ្រល ដែរ គឺប្រជាធិបតេយ្យនៅតែដើរទៅមុខជានិច្ច
ប្រធានសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍកម្ពុជា លោក ថៅ វាសនា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ បានហៅការមិនចូលរួមឃ្លាំមើលដំណើរការបោះឆ្នោតអាណត្តិទី៦ លុះត្រាតែមានអតីតបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតថា អង្គការនេះផ្អៀងទៅរកគណបក្សប្រឆាំង គាត់ធ្វើការដើម្បីឱ្យតែបក្សប្រឆាំង មិនធ្វើការយកជំហអព្យាក្រឹត យកជំហកណ្តាលទេ។
ទោះយ៉ាងណាលោក ថៅ វាសនា បានបញ្ជាក់ថា «បីអត់ ខុមហ្វែ្រល មួយ ក៏លឹទ្ធិប្រជាធិបតេយ្យអត់ស្លាប់ទៅតាម ខុមហ្វែ្រល អត់ស្លាប់ទៅតាមបក្សប្រឆាំងដែរ គឺប្រជាធិបតេយ្យនៅតែដើរទៅមុខជានិច្ច»។
ទោះជាគេដឹងថានៅកម្ពុជាមានគណបក្សប្រឆាំងជាច្រើនរង់ចាំចុះឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតអណ្ណត្តិទី៦ នាពេលខាងមុខនេះក៏ដោយក្តី ក៏អង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះ ខុមហ្វែ្រល បានបង្ហោះនៅលើទំព័រ Facebook របស់ខ្លួនដោយព្រមានថាអង្គការមួយនេះនឹងមិនចូលរួមឃ្លាំមើលដំណើរការបោះឆ្នោតអណ្ណត្តិទី៦ នេះទេ បើគ្មានបក្សប្រឆាំងចូលរួមប្រកួតប្រជែងការបោះឆ្នោតឡើងវិញ។
ការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៤ កន្លងទៅដែលដំណើរការដោយរលូន មានការគាំទ្រពីអង្គការអន្តរជាតិ និងស្ថានទូតនានា ក៏គ្មានវត្តមានអង្គការ ខុមហ្វែ្រល ចូលរួមឃ្លាំមើលការបោះឆ្នោតនោះដែរ ដោយអង្គការមួយនេះប្រាប់ហេតុផលថា មិនមានបក្សប្រឆាំងចូលរួមបោះឆ្នោត ហេតុផលនេះត្រូវបាន ប្រធានសហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍកម្ពុជា ទាត់ចោល និងបានបញ្ជាក់ថា «កាលពីអណ្ណត្តិមុនដែលខ្ញុំដឹងគឺការបោះឆ្នោតអសកលគាត់បានប្រកាសម្តងដែរ គាត់ថាមិនចូលរួមសង្កេតការណ៍ការបោះឆ្នោតអសកលទេ ដោយគាត់គិតឃើញថាការបោះឆ្នោតអសកល កៅអី ឬលទ្ធផលគេអាចទាយទុកបានជាមុនទៅហើយ ក៏ប៉ុន្តែអ្វីដែលនៅពីក្រោយនៃការប្រកាសរបស់ ខុមហ្វែ្រល នេះគឺ Doner (ម្ចាស់ជំនួយ) របស់គាត់មិនបានផ្តល់លុយឱ្យ ដូច្នេះគាត់និយាយយកបុង គាត់ថាគាត់មិនចូលរួមការអង្កេតការបោះឆ្នោត»។
លោក ថៅ វាសនា បានបន្តថា «ហើយលើកនេះទៀតសោត ខ្ញុំបានលឺ ខុមហ្វែ្រល គាត់បានប្រកាសមិនចូលរួមសង្កេតការណ៍បោះឆ្នោតនីតិកាលទី៦ នេះទេ ប៉ុន្តែធាតុពិតដែលយើងមើលពីក្រោយអ្វីដែលគាត់បានប្រកាស គឺ Doner (ម្ចាស់ជំនួយ) របស់គាត់មិនបានផ្តល់ជំនួយមកឱ្យគាត់នៅក្នុងការសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នេះទេដោយសារតែបក្សប្រឆាំងធំមួយ (អតីតគណបក្សសង្គ្រោះជាតិ) ដែលជាកូនជឹងរបស់គេ ត្រូវបានអំណាចតុលាការរំលាយចោល»។
ប្រធានសហព័ន្ធមួយនេះ បានហៅជំហររបស់ ខុមហ្វែ្រល ដោយបានលើកឡើងថា ទាល់តែមានគណបក្សសង្គ្រោះជាតិចូលរួមទើបខ្លួនចូលរួមអង្កេតការណ៍ ជាការគិតខុស ដោយលោកបានបញ្ជាក់ថា «អង្គការក្រៅរដ្ឋាភិបាលដែលមាននិន្នាការឯករាជ្យមិនត្រូវប្រកាន់ទេ ពីព្រោះគាត់ថា បើគាត់ចូលរួមសង្កេតការណ៍លុះត្រាតែមានគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែង អ៊ីចឹងមានន័យថាគាត់ធ្វើការដើម្បីតែគណបក្សប្រឆាំង»។
មន្ត្រី គជប លោក សោម សូលីដា ហៅការអះអាង របស់ ខុមហ្វែ្រលនេះ ថាជាការលំអៀងមួយមិនបានគិតពីប្រយោជន៍ជាតិដោយលោកមានប្រសាសន៍ថា«ខ្ញុំគិតថាអ្វីដែលខុមហ្វ្រែលកំពុងធ្វើនេះ ខ្ញុំគិតថាកំពុងធ្វើនេះ គឺកំពុងបំរើឲ្យយោបាយ មិនមែនបំរើឲ្យ បច្ចេកទេស ពីព្រោះខ្ញុំមើលគោលការណ៍របស់ខុមហ្វ្រែល ហើយការអនុវត្តរបស់ខុមហ្វ្រែលអត់ដូចគ្នាទេ ចឹងហាក់ដូចជាគោលការដែលកំណត់សម្រាប់ស្ថាប័នជាមួយការអនុវត្តវាផ្ទុយគ្នា»។
លោក ថៅ វាសនា បានបញ្ជាក់ថា «គ្រប់អណ្ណត្តិនៃការបោះឆ្នោត មិនមានគណបក្សតែ ១ឬ២នោះទេ យ៉ាងហោចណាស់ក៏មាន ៤គណបក្សដែរនៅក្នុងការចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោត ទាំងសកល ទាំងអសកល ហើយនៅក្នុងនោះទោះបីជា Comfrel មិនចូលរួមអង្កេតការណ៍ក៏ដោយចុះ ក៏ប៉ុន្តែមានអង្គការជាច្រើនទៀត ដែលធ្លាប់ធ្វើរឿងអង្កេតការណ៍បោះឆ្នោតនេះគេនឹងដាក់ពាក្យដើម្បីអង្កេតការណ៍ ហើយមិនត្រឹមតែប៉ុណ្ណឹង ដូចជាស្ថានទូតជប៉ុន ស្ថានទូតបណ្តាប្រទេសមួយចំនួន គេតែងតែបញ្ជូនភ្នាក់ងាររបស់គេមកអង្កេតការណ៍ជាទូទៅនៅក្នុងប្រទេសកម្ពុជា ហើយយើងឃើញថា ភ្នាក់ងាររបស់គណបក្សនយោបាយក៏មានបញ្ជូនទៅគ្រប់ការិយាល័យដែរ និយាយរួមទាំងភ្នាក់ងារគណបក្សនយោបាយ និង NGO ដែលធ្លាប់ធ្វើការងារអង្កេតការណ៍បោះឆ្នោតនេះគឺនៅតែចូលរួមអង្កេតការណ៍ជាធម្មតា ទោះបីជា Comfrel មិនចូលរួមក៏ដោយចុះ ក៏ប៉ុន្តែនៅមានអង្គការជាច្រើនទៀតបានប្រកាសចូលរួមចុះឈ្មោះ តាមសេចក្តីជូនដំណឹងរបស់ គជប នៅពេលថ្មីៗនេះ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្តល់ការធ្វើដំណើរឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត តាមផ្លូវជាតិទាំង៥
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីឆ្នាំមុនៗ លោកបានអំពាវនាវសុំអោយក្រុមហ៊ុនដឹកជញ្ជូនកុំតម្លើងតម្លៃដល់អ្នកធ្វើដំណើរទៅលេងស្រុកកំណើតនៅតាមបណ្តាខេត្តនានា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប៉ុន្តែមិនមានប្រសិទ្ឋភាពទេ ដូច្នេះហើយបានជាលោកបានពិភាក្សាជាមួយសាលាក្រុងភ្នំពេញ ដោយបានសម្រេចផ្តល់សេវាឡានក្រុងដឹកជញ្ជូនពលរដ្ឋអ្នកធ្វើដំណើរដោយមិនបង់ថ្លៃ ចាប់ពីថ្ងៃទី ១២ ដល់ ១៨ ខែ មេសា ឆ្នាំ ២០១៨ ដោយលោកបានមានប្រសាសន៍បញ្ជាក់ថា «ខ្ញុំបានពិភាក្សាឡើងវិញជាមួយឯកឧត្តម ខួង ស្រេង ដើម្បីរៀបចំបែងចែករថយន្តក្រុងត្រូវចាកចេញពីទីក្រុងភ្នំពេញមួយចំនួន បម្រើឱ្យគោលដៅនៃការដឹកជញ្ជូន ដើម្បីកាត់បន្ថយនូវក្រុមហ៊ុនរថយន្តក្រុងនានា ដែលរៀងរាល់ឆ្នាំនិយាយគ្នាថាមិនបង្កើន ប៉ុន្តែបង្កើនតម្លៃ អ៊ីចឹងឥឡូវនេះពីមុនថាដាក់តែពីរទិសទេ ដាក់តែផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ១ទេ ឥឡូវយើងដាក់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦ ព្រោះបើមិនអ៊ីចឹងទេទប់ស្កាត់គាត់មិនបាន យើងជាអាជ្ញាធរ ប៉ុន្តែយើងបញ្ជារទីផ្សារសេរីវាពិបាក អ៊ីចឹងទេវិធីតែមួយគឺដាក់រថយន្តរបស់យើងចុះ»។
លោកនាយករដ្ឋមន្ត្រី ថ្លែងបែបនេះក្នុងឱកាសប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា សរុបចំនួនជាង ២,៩០០នាក់ នៅមជ្ឍមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃអាទិត្យ ទី០១ ខែមេសា កន្លងទៅ ក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូរាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ចាប់ពីថ្ងៃទី ១២ ខែមេសា ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០១៨ នេះ គឺប្រជាពលរដ្ឋអាចជិះរថយន្តក្រុងដោយមិនបង់លុយ នៅក្នុងរាជធានីភ្នំពេញ និងពីភ្នំពេញទៅតាមបណ្តាខេត្តតាមផ្លូវជាតិលេខ ៥ (ភ្នំពេញ ទៅ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ) និងផ្លូវជាតិលេខ ១ (ភ្នំពេញ ទៅ កណ្តាល ព្រៃវែង ស្វាយរៀង) ដោយសាលាក្រុងភ្នំពេញ បានត្រៀមរថយន្តក្រុងដែលមានផ្លាកសញ្ញា “រាជធានីភ្នំពេញ” ចំនួន ៦០ គ្រឿង ប៉ុន្តែនៅថ្ងៃនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបន្ថែមជូនការធ្វើដំណើរមិនបង់លុយ ៣ទិសទៀត សរុប ៥ទិស រួមមាន ផ្លូវជាតិលេខ ១ (ពីភ្នំពេញ កណ្តាល ព្រៃវែង និងស្វាយរៀង), ផ្លូវជាតិលេខ ៣ (ពីចោមចៅទៅកំពត), ផ្លូវជាតិលេខ ៤ (ពីចោមចៅ កំពង់ស្ពឺ និងខេត្តព្រះសីហនុ), ផ្លូវជាតិលេខ៥ (ពីភ្នំពេញទៅ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ), ផ្លូវជាតិលេខ ៦ (គឺពីភ្នំពេញ កំពង់ធំ និងសៀមរាប)។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក៏នឹងរៀបចំឡានក្រុងជូនបងប្អូនប្រជាពលរដ្ឋយើងដូចក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះដែរ ដោយលោកបានបញ្ជាក់ថា «នៅឆ្នាំក្រោយត្រៀមថែមចំនួនរថយន្ត ដើម្បីបម្រើសេចក្តីសប្បាយរីករាយរបស់ប្រជាជន ហើយយើងចាំគិតពេលបុណ្យភ្ជុំបិណ្ឌ ពេលភ្ជុំបិណ្ឌយើងត្រូវរៀបចំទៀត»៕

Subscribe to:
Posts (Atom)