Friday, December 15, 2017

(សូមទស្សនាវីដេអូ)៖ ប្រសាសន៍សំខាន់ៗ​​របស់លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងនៅក្នុង សំណេះសំណាល និង​ប្រគល់ប្រាក់រ​ង្វាន់​រាជ​រដ្ឋាភិបាល ជូនកីឡាករ កីឡាការិនី ក្នុងការប្រកួត​ Sea Games លើកទី២៩ និងការប្រកួត​ជើងឯក​គ្រប់​កម្រិតជាល​ក្ខណៈអន្តរជាតិ

(ប្រភព៖GN)

ចរិកពិសពុលនៃភេរវកម្ម  និងបដិវត្តន៍ពណ៌

នៅថ្ងៃទី១៥  ខែធ្នូ  ឆ្នាំ២០១៧នេះ  លោក សុខ ឥសាន អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា បានមានលើកឡើងថា ការរត់ប្រណាំងសព្វាវុធ និងការប្រកួតប្រជែងមនោគមន៍វិជ្ជា បានជះ ឥទ្ធិពលដល់ការកើតមាននូវអំពើភេរវកម្ម និងបដិវត្តន៍ពណ៌ដែលផ្តល់ផលវិបាក ដូចគ្នា ដល់សង្គមមនុស្ស ដូចជាសង្គ្រាមរ៉ាំរ៉ៃ ការកាប់សម្លាប់រង្គាល ការវិនាសអន្តរាយដល់រចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គមលើគ្រប់វិស័យ ។  ប៉ុន្តែដើម្បីបំភាន់មតិសាធារណៈ គេសង្កេតឃើញ មានរូប ភាពខុសគ្នា អំពើភេរវកម្មមានលក្ខណៈហឹង្សាច្រើន សាហាវយង់ឃ្នងជាង ឯបដិវត្តន៍ពណ៌ មានលក្ខណៈត្រជាក់ដោយយកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមកបិទបាំងពីមុខ តែខ្លឹមសារពិតគឺជាការផ្តួលរំលំ ដណ្តើមអំណាច ក្នុងចេតនាបម្រើឧបាយកលនៃការ ប្រកួតប្រ ជែងមនោគមន៍វិជ្ជា ដែលជាប្ញសគល់ដើមរបស់វាតែប៉ុណ្ណោះ ។

លោក សុខ ឥសាន បានលើកឡើងទៀតថា  ដើម្បីបុព្វហេតុនៃការប្រកួតប្រជែងមនោគមន៍វិជ្ជា គោលដៅចម្បងគឺការដណ្តើមភូមិសាស្ត្រនយោបាយ ដើម្បីយកប្រៀបលើដៃគូប្រជែង។ ដោយ សារការប៉ុនប៉ងដណ្តើមយកប្រៀបបនេះហើយ ទើបបានជាមានសកម្មភាព ប្រើឧបាយកល គាបសង្កត់ អូសទាញ និងសំឡុតគំរាមកំហែង ដាក់គំនាប ដាក់ទណ្ឌកម្មផ្សេងៗ ធ្វើឲ្យសង្គម មានភាពវឹកវរ ចលាចល ដើម្បីងាយស្រួលយកឡេះលោតចូលមកធ្វើអន្តរាគមន៍ត្រួតត្រា និងគ្រប់គ្រងនិងដាក់អាណានិគមន៍ដោយប្រើរូបភាពថ្មី បំភាន់ភ្នែក។ តែផលវិបាក នឹងមាន នៅពេលក្រោយ ។ លោកបន្តថា ករណីទាំងនេះបានកើតឡើងនៅបណ្តាប្រទេសមួយចំនួន នៅតំបន់ភាគអាហ្វ្រិកខាងជើង នៅអាហ្វ្រិកកណ្តាល និងនៅតំបន់មជ្ឈឹមបូព៌ាជាដើម ដែល បាន និងកំពុងហុយផ្សែងទល់សព្វថ្ងៃនេះ ។ ដូច្នេះហើយបានជា មេក្លោងធំចង់សាកល្បង នៅតំបន់ឥណ្ឌូចិន យើងនេះ  ដូចកម្ពុជាជាអាទិ៍ ដែលគេចាត់ទុកថាជាភូមិសាស្ត្រនយោបាយ អំណោយផលដល់ពូកគេ ។

លោក សុខ ឥសាន បានបញ្ជាក់ថា ក្នុងសភាពការណ៍អំណោយផលដល់រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជា ចាំបាច់ត្រូវរួបរួមមហាសាមគ្គីក្រោមការការដឹកនាំរបស់គណបក្សប្រជាជន កម្ពុជានិងរាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ ប្តេជ្ញា ការពារឲ្យខានតែបានគង់វង្ស សន្តិភាព ស្ថេរភាពនយោបាយនិងបណ្តា សមិទ្ធផលសង្គម ជាតិ ជាពិសេសជីវភាពរស់នៅប្រកបដោយសុខសាន្តត្រាណរបស់ប្រជាជនគ្រប់ៗរូបឲ្យបានស្ថិត ស្ថេរយូរអង្វែងតទៅ ទប់ស្កាត់ឲ្យខាងតែបាននូវបដិវត្តន៍ពណ៌ទោះក្រោមរូបភាពណាក៏ដោយ ៕

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណាព្រះមហាក្សត្រ

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្លែងអំណរ ព្រះរាជគុណ ដ៏ជ្រាលជ្រៅបំផុតចំពោះព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានសព្វព្រះរាជហឫទ័យ ផ្ញើព្រះរាជសារប្រទានពរជ័យ និងផ្កាស្រស់ល្អ ១កន្ត្រកធំ ក្នុងឱកាសទិវាខួបកំណើតរបស់ លោកស្រីនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៧នេះ។

សូមអានសារលិខិតដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖


លោក សុខ ឥសាន ៖ ការពិតនៅលើពិភពលោក និងការសម្លុតគំរាមមកលើកម្ពុជា

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី១៥  ខែធ្នូ  ឆ្នាំ២០១៧នេះ បានមានលើកឡើងថា ក្រោយសង្គ្រាមលោកលើកទី២ បានកើតឡើងនូវសង្គ្រាមត្រជាក់ ដែល​ស្តែង​ឡើងតាមការរត់​ប្រណាំ​សព្វាវុធ។ ប៉ុន្តែក្រោយមកសហភាពសូវៀតបានប្រែប្រួល គេ​ថា​សង្រាមត្រជាក់ និងការប្រកួតប្រជែងខាងមនោគមវិជ្ជាត្រូវចប់។ នេះគ្រាន់តែចប់ជាទ្រឹស្តីទេ ឯការជាក់ស្តែង​នៅតែ​មានយ៉ាងស្រួចស្រាវដដែល។ ហេតុនេះហើយបានជាគេឃើញ​មហា​អំណាច​លោក​​ខាង​លិច​នៅតែបែរមុខព្រួញ​មករកមហាអំណាច​លោកខាងកើតកាន់​តែខ្លាំង​ថែម​ទៀត ។

លោក សុខ ឥសាន បានរៀបរាប់នូវការពិតដែលកើ​តមាន​នៅ​លើពិភពលោក​ដូចខាង​ក្រោម៖

១-ពួកគេនៅតែមានឧបាយកលចង់ច្បាមយកបណ្តាប្រទេសនៅឥណ្ឌូចិន ធ្វើជាភូមិសាស្ត្រន​យោ​​បាយ បែរមុខទៅរប្រទេសចិនដូចជា៖

– គេបាននិងកំពុងធ្វើស្និទ្ធស្នាលជាមួយវៀតណាម ដោយបំភ្លេ​ចចោល​រឿង​បដិបក្ខ​ពី​អតីតកាល ។

– បិទភ្នែកធ្វើមិនដឹងមិនឮពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅវៀតណាម ដែលពីមុនគេថា

. វៀតណាមមានបក្សតែមួយ កុម្មុយនីស្តផ្តាច់ការ

. សិទ្ធិមនុស្សមានលក្ខណៈធ្ងន់ធ្ងរ

. សេរីភាពខាងសារព័ត៌មាន សេរីភាពបញ្ចេញមតិចង្អៀត  ដែលឥឡូវគេបំភ្លេច​ចោល​បាត់​ឈឹង ។

២- គេព្យាមលូកដៃចូលក្នុងជម្លោះសមុទ្រចិនខាងត្បូង និងចង់ធ្វើ​អាជ្ញា​កណ្តាល​ដើម្បី​មាន​មុខមាត់​ ។

៣- គេខិតខំពង្រឹងសម្ព័ន្ធមិត្តពីមុន ដូចជា តៃវ៉ាន់ ថៃ  កូរ៉េខាងត្បូង ហ្វីលីពីន តាមរយៈ​ការលក់​សព្វាវុធ​ច្រើនៗឲ្យបណ្តាប្រទេសទាំងនេះ ។

៤- ចំពោះកម្ពុជា ដែលជាកូនក្រមុំ គេខិតខំបំបែកឲ្យឃ្លាតពីចិន ដោយសម្លុតគំរាម ដាក់គំនាប​មកលើរាជរដ្ឋាភិបាលកម្ពុជា ដោយចោទត្រង់ៗថាកម្ពុជាមានគោលជំហរលំអៀងទៅរកចិន ។ គេឃោសនាប្រែក្រឡាស់ការពង្រឹងលទ្ធិប្រជាធិបតេយ្យទៅជាបំផ្លាញប្រជាធិបតេយ្យ ការពង្រឹង​សន្តិភាព ​ស្ថេរភាពនយោបាយ និងលើកកម្ពស់​ជីវភាពប្រជាជន​ទៅជាការ​ប្រើអំពើគាប​សង្កត់​បក្ស​ប្រឆាំងទៅវិញ ។ គេកាត់ជំនួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាការ​ចង់​បំផ្លាញ​ការបោះឆ្នោត ទៅថាជាការពង្រឹងលទ្ធិប្រជាធិបតេយ្យ ។

៥- ចំពោះប្រទេសថៃ ទោះបីមានរដ្ឋប្រហារយោធាដណ្តើម​អំណាចពីរាជរដ្ឋាភិ​បាល​ស្រប​ច្បាប់​យ៉ាង​ណា ក៏គេបំភ្លេចមិននិយាយដល់មួយម៉ាត់ណាសោះ ពីលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ហើយទទួលស្គាល់រដ្ឋាភិបាល លោកប្រាយុទ្ធ ចាន់អូចារ ជាចំហរ និងមានកិច្ច​សហប្រតិបត្តិ​ការ​ល្អ​ទៀតផង ។ ហេតុអី ? ពីព្រោះគេមានប្រយោជន៍ ។

៦- ជាមួយចិន ទោះបីគេដើ​រនយោបាយប្រឆាំងចិន តែដើ​ម្បីផលប្រយោជន៍​គេបាន​ធ្វើ​សហ​ប្រតិ​បត្តិ​​ការសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយចិនបានដោយសេរី។ ទំនិញចិន មានលក់នៅគ្រប់​ហាង​ធំតូច​នៅ​សហរដ្ឋអាមេរិចប្រមាណ៦០ភារយ​តែគេបែរជាថ្នាំងថ្នាក់​នឹង​កម្ពុជា​​សហប្រតិបត្តិការ​សេដ្ឋកិច្ច​​ ពាណិជ្ជកម្មជាមួយចិនទៅវិញ ?

៧- ជាសត្យានុម័ត មិនដែលមានប្រទេសតូចរករឿងប្រទេសធំ និងខ្លាំងទេ ។ តែ គេបែរជា​ចោទ​កម្ពុជា​ថារករឿងគេជាប្រទេសធំ មហាអំណាចទៅវិញ ។

៨- ដោយឥទ្ធិពលមហាអំណាច បណ្តាប្រទេសនៅអឺរ៉ុប បានមានជំហរតាមមេ​កើ​យ​របស់​ខ្លួន​ដោយ​មិន​គិតពីឯករាជ្យ អធិបតេយ្យ និងយុត្តិធម៌សង្គមឡើយ ហើយបែរជាដាក់គំនាប​មក​លើ​កម្ពុជា ដូចមេធំដែរ នេះដោយសាតែផលប្រយោជន៍នយោបាយ សេដ្ឋកិច្ចហ្នឹងឯង ។

៩- ប្រទេសធំ និងខ្លាំង អាចដើរទៅវាយគេ វាយឯង ទម្លាក់គ្រាប់បែកលើគេឯង សម្លាប់​មនុស្ស​រាប់​រយ ពាន់ ម៉ឺនរាល់ថ្ងៃ បានតាមចិត្ត ហើយប្រកាសថាដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិ​មនុស្សជាការចប់  គ្មានអ្នកណាហ៊ានក្អកទេ ។ ប៉ុណ្ណេះហើយនៅត្រូវ នៅល្អទៀត ?

លោក សុខ ឥសាន បានបន្ថែមថា ការរៀបរាប់ដោយសង្ខេបខាងលើនេះ ជាការពិតដែ​ល​កើត​មាន​​នៅលើពិភពលោក តែការវាយ​តម្លៃ មានលក្ខណៈខុសគ្នាទៅតាមទំនោរ និន្នាកានយោបាយ និងតាមផលប្រយោជន៍ ដែល​ធ្វើឲ្យ​ពិភពលោករកយុត្តិធម៌ មិនឃើញជាដរាបមក ៕


លិខិតចំហរទី៣ របស់ ចៅ ចាក់ស្មុក ជូនចំពោះក្រុមអ្នកនយោបាយបក្សប្រឆាំងក្រៅច្បាប់ ជាពិសេស ទាយាទអាយ៉ងនយោបាយ កឹម មនោវិទ្យា ប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងអ្នកវិភាគនយោបាយ នៃមជ្ឈមណ្ឌលសិក្សាអាស៊ីនៃមូលនិធិកេរតំណែល

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ អ្នកវិភាគដ៏ល្បីមួយរូបនៅកម្ពុជា ឈ្មោះ ចៅ ចាក់ស្មុក បានបន្តចេញ​លិខិតចំហរ​ទី៣ ផ្ញើជូនចំពោះក្រុមអ្នកនយោបាយបក្ស ប្រឆាំងក្រៅច្បាប់ ជាពិសេស កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា, ប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងអ្នកវិភាគនយោបាយ នៃមជ្ឈមណ្ឌល​​សិក្សាអាស៊ីនៃមូលនិធិកេរតំណែល។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង៖

លិខិតចំហរទី៣ របស់ ចៅ ចាក់ស្មុក ជូនចំពោះក្រុមអ្នកនយោបាយបក្សប្រឆាំងក្រៅច្បាប់ ជាពិសេស ទាយាទ អាយ៉ងនយោបាយ កឹម មនោវិទ្យា ប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងអ្នកវិភាគ នយោបាយ នៃមជ្ឈមណ្ឌលសិក្សាអាស៊ីនៃមូលនិធិកេរតំណែល

លោក លោកស្រីជាទីរាប់អាន!

ការផ្តល់សក្ខីកម្មរបស់អ្នកទាំងបី កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៧ នៅចំពោះមុខគណៈកម្មាធិការកិច្ច​ការបរទេសនៃរដ្ឋសភាអាមេរិក គឺគ្រាន់តែជាការបង្កើតការបង្គ្រប់កិច្ច ដើម្បីធ្វើឱ្យសំណុំរឿងនៃការបំផ្លាញ​កម្ពុជារបស់លោក លោកស្រី និងចៅហ្វាយនាយខ្លួន មានភាពពេញលេញ និងដើម្បីធ្វើសោកនាដកម្មនៃបញ្ហា ហើយប្រកាសអាសន្នថា ត្រូវតែនាំគ្នាចាត់វិធានការ ឱ្យបានទាន់ពេលវេលា ដើម្បីជួយសង្គ្រោះជនក្បត់ជាតិ កឹម សុខា និងបក្សសាងគ្រោះឱ្យជាតិដែលត្រូវបានរំលាយចោល។ សក្ខីកម្មរបស់លោកលោកស្រី គឺជាការរៀប​ចំឡើង​ជាប្រព័ន្ធ និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីចោទប្រកាន់មកលើរាជរដ្ឋាភិបាលនៃប្រទេសខ្ញុំ លាបពណ៌ប្រទេសខ្ញុំទៅតាមរបៀបវារៈនយោបាយរបស់បស្ទឹមប្រទេសដែលមិនចង់ឃើញកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។ ទាំងសមាជិកនៃគណៈកម្មាធិការកិច្ចការបរទេសសភា គឺជាជនជាតិអាមេរិក ហើយអ្នកដែលបានផ្តល់សក្ខីកម្មក៏មិនមែន ជាខ្មែរ សូម្បីតែទាយាទអាយ៉ងរបស់ កឹម សុខា ក៏ប្រើលិខិត​ឆ្លង​ដែនសញ្ជាតិអាមេរិក និងបាននិយាយក្នុងនាមជនជាតិអាមេរិក។ លោកលោកស្រី បានតាំងខ្លួនជា​តំណាង​ឱ្យប្រជាជនខ្មែរ ប៉ុន្តែរាល់សកម្មភាពរបស់លោកលោកស្រី គឺញុះញង់បរទេស​បំផ្លាញផលប្រយោជន៍​ជាតិ និងប្រជាជនកម្ពុជាសុទ្ធសាធ។ នៅចំពោះមុខនៃទង្វើបំផ្លាញជាតិខ្ញុំពីសំណាក់​លោកលោកស្រី ក្នុងនាមខ្ញុំ​ជាជនជាតិខ្មែរម្នាក់ សូមសិទ្ធិឆ្លើយតបទៅនឹងការបំភ្លៃ បំផ្លើស បំភ័ន្ត និងបំប៉ោងស្ថានការណ៍ពិតនៅកម្ពុជា ដែលលោកលោកស្រីបានសូត្រនៅចំពោះមុខសមាជិកសភាអាមេរិក៖

ទី១៖ ចំពោះទាយាទអាយ៉ងនយោបាយ កឹម មនោវិទ្យា៖ កឹម សុខា ឪពុកកញ្ញាត្រូវបានបរទេស​ប្រើប្រាស់ដើម្បី​អនុវត្តផែនការ​បដិវត្តន៍ពណ៌ ចំណែកកូនស្រី គឺជាអ្នកស្នងតំណែងនេះដើម្បីបន្តផែនការប្រឆាំង នឹងផលប្រយោជន៍កម្ពុជាបន្តទៀតខណៈឪពុកខ្លួន កំពុងតែជាប់គុកនៅត្រពាំងផ្លុង។ សម្តីមួយមាត់ៗរបស់កញ្ញា មានតែគំនុំសងសឹក និងការខឹងសម្បារ។ កញ្ញាមានឈាមជ័រជាខ្មែរដូចខ្ញុំពិត ប៉ុន្តែមានចរិតមាយាទ​ជា​ជនបរទេស ហារស្តីឡើងមានតែការបរិហារកេរ្តិ៍ជន​ជាតិខ្លួនឯង ប្រទេសខ្លួនឯងឱ្យបរទេសស្តាប់ និងធ្វើ​សកម្មភាពសព្វបែបយ៉ាងដើម្បីបំផ្លាញជាតិខ្មែរ។ បាតដៃរបស់កញ្ញា និងឪពុកកញ្ញាបានជាប់ជា​សែស្រឡាយ​ជនក្បត់ជាតិ។

កញ្ញានិងបក្សប្រឆាំងក្រៅច្បាប់មិន ដែលបានជួយចម្រើនកម្ពុជាឡើយ ប៉ុន្តែព្យាយាមបម្រើបរទេស និង​យកបូរណភាពទឹក ដី និងអធិបតេយ្យជាតិដាក់ក្រោមបាតជើងបរទេស។ កញ្ញាមានបានគិតទេថាហេតុអ្វី បានជា កឹម សុខា ត្រូវបានចាប់ខ្លួនភ្លាមៗពីបទល្មើស​ជាក់ស្តែងអំពីអំពើក្បត់ជាតិ? បើគ្មានភស្តុតាងគ្រប់គ្រាន់ អាជ្ញាធរមិនអាចចាប់ខ្លួនវៃខ្នោះ កឹម សុខា ទេ ហើយ សូមសិក្សាអំពីច្បាប់ឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងលើកថាការចាប់ខ្លួនដោយ រំលោភច្បាប់ទាំង កឹម សុខា មានអភ័យឯកសិទ្ធិ រំលោភរដ្ឋធម្មនុញ្ញ។ ចំណាត់ការប្រឆាំងនឹងបទល្មើសជាក់ស្តែងមិនតម្រូវឱ្យគោរពពេលវេលារដ្ឋបាល ឬរង់ចាំដកអភ័យឯកសិទ្ធិជា​មុនឡើយ។ សូម ក្រុមបក្សប្រឆាំងក្រៅច្បាប់រៀនទទួលខុសផង កុំរៀនតែទទួលយកត្រូវខ្លួនឯងពេក។ ខ្ញុំ ដឹងថាអ្នកពិតជាមានជំនាញ​ធ្វើជាជនរងគ្រោះអាជីពហើយ។ ខ្ញុំសូមជម្រាបកញ្ញាថា រាជរដ្ឋាភិបាលកម្ពុជា​ដែលកើត​ចេញពីការផ្តល់​សេចក្តីទុក​ចិត្តរបស់​ប្រជាពលរដ្ឋនេះ មានកាតព្វកិច្ចការពារជាតិ ការពារសេចក្តី​សុខសន្តិភាពជូនប្រជាជន មិនអនុញ្ញាតឱ្យក្រុមជន​ក្បត់ជាតិរបស់កញ្ញាបង្កចលាចល ក្រឡុកស្ថានការណ៍​កម្ពុជាបានឡើយ។

ពលរដ្ឋខ្មែរពិតជាដឹងច្បាស់ពីល្បិចកលនៃក្រុមកញ្ញា ក្នុងការបំផ្ទុះបដិវត្តន៍ការ ផ្តួលរំលំរដ្ឋាភិបាល ដោយឆ្លៀត​យកពេលបោះឆ្នោតនេះ​មកធ្វើ។ នៅឆ្នាំ ២០១៣ គឺជាបទពិសោធមួយដែលបក្សសង្គ្រោះជាតិ បានយកលេស​ការបោះឆ្នោត ដើម្បីធ្វើបដិវត្តន៍ពណ៌ចេញពីការតវ៉ា​ប្រឆាំងនឹងសន្លឹកឆ្នោតមកជាការធ្វើបាតុកម្ម ដើម្បីប្តូរ​មេដឹកនាំ និងទម្លាក់បក្សឈ្នះការបោះឆ្នោតចោល។

ក្រុមអ្នកនយោបាយបក្សប្រឆាំងក្រៅច្បាប់បានព្យាយាមប្រើប្រាស់ស្ថានការណ៍បោះឆ្នោតដើម្បីសម្រេចមហិច្ឆតាបដិវត្តន៍ គឺ ឈ្នះការបោះឆ្នោតក៏ឈ្នះ ហើយបើចាញ់ការបោះឆ្នោត ក៏ត្រូវតែឈ្នះតាមរយៈបដិវត្តន៍ពណ៌​ដោយការបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យតវ៉ា​លើលទ្ធផលបោះឆ្នោត និងបង្កចលាចលសង្គមផ្លាស់​ប្តូររបប​និងមេដឹកនាំតែម្តង។ បទពិសោធនេះ ក្រុមកញ្ញាពិតជាបានដឹងច្បាស់ណាស់ព្រោះកឹម សុខា បានសិក្សា​ពីអាមេរិកអំពីការធ្វើបដិវត្តន៍ពណ៍នៅប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី ហើយ សម រង្ស៊ី បានទៅដក​បទពិសោធ​ពី​ភាព​ជោគជ័យនៃបដិវត្តន៍ពណ៌ នៅប្រទេសទុយណេស៊ី។ ចំណែកនៅក្នុងប្រទេស បក្សសង្គ្រោះជាតិបានហៅ​អ្នកជំនាញ មកបង្ហាត់បង្រៀនបាតុករអំពីរបៀបតវ៉ា និងធ្វើបាតុកម្ម និងបានប្រើប្រាស់សញ្ញាពណ៌​ផ្សេងៗ​ដើម្បីប៉ុនប៉ងចាប់ផ្តើម​ធ្វើបដិវត្តន៍ពណ៌។ ផែនការបដិវត្តន៍នេះ កាន់តែច្បាស់នៅពេលដែល​បក្សប្រឆាំង​ប្រកាស​ឱកាសចុងក្រោយរបស់យើងគឺនៅឆ្នាំ ២០១៨ ក្រោយពីបរាជ័យផែនការបដិវត្តន៍ពណ៌​នៅឆ្នាំ ២០១៣ នេះ​បញ្ជាក់ពីការអនុវត្តន៍ផែនការបដិវត្តន៍ពណ៌ស្រប នឹងដំណើរការបោះឆ្នោត។ បើសិនជាមានការដឹង​ពីផែនការ​នេះ​​និងត្រូវបានបង្ក្រាបដោយរាជរដ្ឋាភិបាល នោះពួកគេនឹងត្រូវរុញចូលថាជា ការបំបិទសិទ្ធិសេរីភាព និងធ្វើឱ្យ​ប៉ះ​ពាល់ដល់ដំណើរការបោះឆ្នោត គំរាមកំហែងនៅ

មុនពេលបោះឆ្នោត និងចោទថា ធ្វើឱ្យលទ្ធិប្រជាធិបតេយ្យស្លាប់ ឬដើរថយក្រោយជា ដើមដើម្បីបិទបាំង​ទង្វើ​ទុច្ចរិតនេះ។ សកម្មភាពនេះបាននិងកំពុងកើតឡើង។  ហេតុអ្វីគេយកព្រឹត្តិការណ៍បោះឆ្នោត ដើម្បីធ្វើ​បដិវត្តន៍ពណ៌? សម្រាប់អ្នកធ្វើបដិវត្តន៍​ពណ៌ដូចក្រុមកញ្ញានេះ ការបោះឆ្នោតគឺជាឱកាសមាស សម្រាប់អនុវត្ត​ផែនការផ្តួលរំលំ​រដ្ឋអំណាចដោយសារតែ​នៅក្នុងរដូវបោះឆ្នោត គឺមានកំសួលនយោបាយ កម្តៅ នយោបាយ កំហឹងនយោបាយដែលងាយស្រួលនៅក្នុងការប្រមូលផ្តុំមនុស្ស។ សម្រាប់អ្នកបដិវត្តន៍ដូចជាក្រុមកញ្ញានេះ ការបោះឆ្នោតគឺគ្រាន់តែជាលេសសម្រាប់បង្កើតហេតុ ផលក្នុងការប្រមូលផ្តុំមនុស្ស ដើម្បីធ្វើបដិវត្តន៍ប៉ុណ្ណោះ។ សម្រាប់អ្នកបដិវត្តន៍ដូចក្រុម កញ្ញា ការឈ្នះចាញ់នៅក្នុងការបោះឆ្នោតអាច​ជារឿងធម្មតាដោយហេតុថា​ឈ្នះក៏ត្រូវធ្វើបដិវត្តន៍ ចាញ់ក៏ត្រូវធ្វើបដិវត្តន៍ ដូចជានៅប្រទេសយូហ្គោស្លាវី ដែលកឹម សុខា បានសិក្សា និងយកមកអនុវត្តនៅកម្ពុជា។

ខណៈបដិវត្តន៍ពណ៌នៅបណ្តាប្រទេសអារ៉ាប់មួយចំនួនធ្វើឡើងដោយជោគជ័យ នៅដើមឆ្នាំ២០១០ ផែនការ​សកម្មភាព និងឧបាយកលបដិវត្តន៍ពណ៌ផ្តួលរំលំរបបដឹកនាំ នៅកម្ពុជាក៏ត្រូវបានរៀបចំដែរ ដោយគេបានដឹង​ថា​​ស្ថានទូត​អាមេរិកនៅទីក្រុងភ្នំពេញ គឺជាទីបញ្ជាការធំនៃបដិវត្តន៍ពណ៌ដោយមានគណបក្សសង្គ្រោះជាតិ គឺជាកូនអុកនយោបាយ។ វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) ត្រូវបានដឹងថាបានជួយ កឹម សុខា បង្កើត មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅឆ្នាំ ២០០២ និងបង្កើតគណបក្សសិទ្ធិមនុស្សនៅឆ្នាំ ២០០៧។ ក្រោយមក​នៅឆ្នាំ២០១២ ក្រោយពីមើលឃើញពីលទ្ធភាពនៃកំណើនសំឡេង ក៏អាមេរិកបានជួយរៀបចំ និងផ្តល់ហិរញ្ញវត្ថុ​បង្កើត​គណបក្សសង្គ្រោះជាតិឡើង។ បក្សនេះមានបណ្តាញសង្គមស៊ីវិលគាំទ្រ ដែលទទួលថវិកាពីមូលនិធិ និងទីភ្នាក់ងារផ្សេងៗរបស់សហរដ្ឋអាមេរិក។ គណបក្សសង្គ្រោះជាតិ កញ្ញាក៏បានឃុបឃិត​ជាមួយអង្គការ​ខុមហ្រ្វែលបង្កចលាចលថា ទឹកខ្មៅដែលប្រើសម្រាប់ជ្រលក់ដៃនោះអាចលុបជ្រះ តាមពិតមិនអាចលុបជ្រះ​ដោយងាយឡើយ និងត្រូវបានធានាគុណភាព។ ក្នុងផែនបដិវត្តន៍នេះគណបក្សរបស់កញ្ញា បានធ្វើសកម្មភាព​ប្រាស់​ចាកច្បាប់ជាច្រើន នៅក្នុងថ្ងៃបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៣ ដោយបានអំពាវនាវឱ្យ​សកម្មជបបង្កការ​អុកឡុកតាមមណ្ឌលបោះឆ្នោត បង្កើតសកម្មភាពរំខានដល់ដំណើរការបោះឆ្នោត តាមមណ្ឌលក្រោមលេស មិនឱ្យជនជាតិវៀតណាមចូលបោះឆ្នោត សម រង្ស៊ី បានប្រកាសបំភ័ន្តលទ្ធផលបោះឆ្នោតថា បក្សសង្គ្រោះជាតិ​ឈ្នះការបោះឆ្នោតទាំង ការរាប់សន្លឹកឆ្នោតមិនទាន់នឹងបានពាក់ក ណ្តាលផង ព្រមទាំងញុះញង់ប្រកាសភាព​មិនប្រក្រតីនៅក្នុងការបោះឆ្នោតដោយបាន បង្កហិង្សាដុតរថយន្តសមត្ថកិច្ច ២ គ្រឿងនៅស្ទឹងមានជ័យ។

នៅក្រោយបោះឆ្នោត បក្សប្រឆាំងរបស់កញ្ញា បានប្រកាសបដិសេធលទ្ធផលបោះឆ្នោត​ព្រមទាំងដើរប្រមូល​កម្លាំងពីតាមខេត្តនានា និងពេលខ្លះបង្ខំកម្មករឈប់ធ្វើ ការដើម្បីធ្វើបាតុកម្ម បិទផ្លូវសាធារណៈកាន់កាប់​ដោយខុសច្បាប់​ទីលានប្រជាធិបតេយ្យធ្វើជាទី​តាំងប្រមូលផ្តុំកម្លាំងនិងធ្វើការហ្វឹកហ្វឺន កម្លាំងប្រឆាំងរហូត​ដល់ឈានដល់ការបង្កហិង្សាផ្សេងៗ។ ក្រុមកញ្ញាព្យាយាមបំផ្ទុះបដិវត្តន៍ តាមរយៈការប្រើប្រាស់ផ្កាឈូក ដើម្បីបង្ហាញពីអត្តសញ្ញាណរបស់ខ្លួនដោយយកផ្កាឈូកទៅជូនសមត្ថកិច្ចជាដើម។ មិន តែប៉ុណ្ណោះ ក្រុមកញ្ញាបានអូសទាញអ្នកសិល្បៈ ព្រះសង្ឃចូលរួមធ្វើបាតុកម្មដើម្បីជាខែលការពារ។ មិនតែប៉ុណ្ណោះ ក្រុមកញ្ញាបានបញ្ឆេះកំហឹងបាតុករបង្កើតជាហិង្សានិង បានវាយកម្ទេចផ្ទះសម្បែង ហាងកែសម្ជស្សលុច្ស និងបានបង្ហូរឈាមជាមួយកម្លាំងសម ត្ថកិច្ចនៅស្ពានអាកាសក្បាលថ្នល់ផងដែរ។ ក្រុមបាតុករដែល​បក្សកញ្ញា​បានញុះញង់ គ្រប់គ្រងលែងបាននិងបានវាយកម្ទេចមន្ទីរពេទ្យឯកជននានា បិទផ្លូវសាធារណៈ និងការបង្ហួរ​ឈាម​នៅផ្លូវវ៉េងស្រេង។

បក្សសង្គ្រោះជាតិ បានសហការជាមួយប្រព័ន្ធផ្សព្វផ្សាយ ដូចជា វិទ្យុអាស៊ីសេរី វីអូអេ វីអូឌី កាសែត ឌឹ ខេមបូឌា ដេលី និងភ្នំពេញ ប៉ុស្តិ៍ជាដើមដើម្បីបំពងសំឡេងទាំងនេះធ្វើយ៉ាងណាឱ្យរូបភាពកម្ពុជាខ្មៅកខ្វក់ អាក្រក់ជូរជាតិ ដើម្បីផ្តល់ឱកាសឱ្យបក្សប្រឆាំង​ស្រែកពាក្យថាបោះឆ្នោតប្តូរៗ។ មិនតែប៉ុណ្ណោះ បក្សសង្គ្រោះជាតិបានធ្វើឱ្យ​បាត់បង់នូវជំនឿចំពោះរដ្ឋអំណាច និងការបន្សាបអំណាច​របស់រដ្ឋអំណាច តាមរយៈការញុះញង់បំផុសឱ្យ​ប្រជាពលរដ្ឋលែងគោរពរដ្ឋអំណាច និងលែងគោរពច្បាប់។ ការចោទប្រកាន់លាប​ពណ៌ជាប្រចាំថា រដ្ឋអំណាច​ជារដ្ឋអំណាចផ្តាច់ការ ឬអ្នកដឹកនាំជាជនផ្តាច់ការ គឺជាឧបាយកល ដើម្បីធ្វើឱ្យចុះខ្សោយនូវអំណាចរបស់រដ្ឋ ហើយ ជាមួយគ្នានេះ បញ្ឆេះកំហឹង និងបំផុសការស្អប់ខ្ពើមចំពោះរដ្ឋអំណាច​តាមរយៈការចោទប្រកាន់​លាបពណ៌​ដោយបំភ្លៃ និងបំប៉ោងហេតុការណ៍នៃការធ្វើបាបរាស្ត្រការគាប់សង្កត់រាស្ត្រ ការបិទសិទ្ធិសេរីភាព​ជាដើម។ ប៉ុន្តែដោយសារតែចេញនូវចរិតបដិវត្តន៍ ពណ៌នេះ ទើបរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការកម្ចាត់​ទាន់ពេលវេលា។

ក្រោយពីឧបាយកលនៃបដិវត្តន៍ពណ៌ត្រូវបានបរាជ័យក្រោមការអនុវត្តនូវវិធាន ការច្បាប់របស់រាជរដ្ឋាភិបាល​កម្ពុជា គណបក្សសង្គ្រោះជាតិរបស់កញ្ញា នៅតែព្រហើន ចិញ្ចឹមមហិច្ឆតាបន្តធ្វើបដិវត្តន៍ពណ៌ផ្តាច់ព្រ័ត្រ​នៅខែ​កក្កដាឆ្នាំ២០១៨។ មិនតែប៉ុណ្ណោះ បក្សកញ្ញាបានបង្វែរករណីឃាដកម្ម កែម ឡី ទៅជាផលប្រយោជន៍​នយោបាយរបស់ខ្លួន ដោយធ្វើការវិភាគ បំភ្លៃការពិត ចោទរាជរដ្ឋាភិបាល និងបង្កើតឱ្យមានទស្សនៈភ័ន្តច្រឡំ ព្រមទាំងបានបង្កើតយុទ្ធនាការពណ៌ខ្មៅ និងក្រោយមកទាមទារ​ឱ្យមានចលនាពណ៌ស។ ថ្មីៗនេះ អតីត​ប្រធានបក្សកញ្ញា គឺទណ្ឌិត សម រង្ស៊ី បានប្រើប្រាស់មនោគមន៍​វិជ្ជាញុះញង់បំបែកបំបាកក្នុងជួរ កងកម្លាំង​ប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងបានប្រើប្រាស់ បណ្តាញព័ត៌មានសង្គមឃោសនា​សង្គ្រាមចិត្តសាស្ត្របង្ក​ឱ្យមានការភ័យខ្លាច និងភាពវឹកវរ។ មិនតែប៉ុណ្ណោះ បក្សកញ្ញាមានទំនាក់ទំនងជាមួយបរទេសរៀបចំ​យុទ្ធសាស្ត្រផ្តួល រំលំ និងបណ្តុះបណ្តាលយុវជនត្រៀមបន្តធ្វើបដិវត្តន៍ពណ៌នៅឆ្នាំ ២០១៤។

បក្សសង្គ្រោះជាតិ បានសហការជាមួយប្រព័ន្ធផ្សព្វផ្សាយ ដូចជាវិទ្យុអាស៊ីសេរី វីអូអេ វីអូឌី កាសែត ឌឹ ខេមបូឌា ដេលី និងភ្នំពេញ ប៉ុស្តិ៍ជាដើមដើម្បីបំពងសំឡេងទាំងនេះធ្វើយ៉ាងណាឱ្យរូបភាពកម្ពុជាខ្មៅកខ្វក់ អាក្រក់ជូរជាតិ ដើម្បីផ្តល់ឱកាសឱ្យបក្សប្រឆាំង​ស្រែកពាក្យថាបោះឆ្នោតប្តូរៗ។ មិនតែប៉ុណ្ណោះ បក្សសង្គ្រោះជាតិបានធ្វើឱ្យ​បាត់បង់នូវជំនឿ​ចំពោះរដ្ឋអំណាច និងការបន្សាបអំណាចរបស់រដ្ឋអំណាច តាមរយៈការញុះញង់បំផុស​ឱ្យប្រជាពលរដ្ឋលែងគោរពរដ្ឋអំណាច និងលែងគោរពច្បាប់។ ការចោទប្រកាន់លាបពណ៌ជាប្រចាំថា រដ្ឋអំណាចជារដ្ឋអំណាចផ្តាច់ការ ឬអ្នកដឹកនាំជាជនផ្តាច់ការ គឺជាឧបាយកល ដើម្បីធ្វើឱ្យចុះខ្សោយនូវ​អំណាចរបស់រដ្ឋ ហើយ ជាមួយគ្នានេះ បញ្ឆេះកំហឹង និងបំផុសការស្អប់ខ្ពើមចំពោះរដ្ឋអំណាច​តាមរយៈការចោទប្រកាន់លាបពណ៌ បំភ្លៃ និងបំប៉ោង ហេតុការណ៍នៃការធ្វើបាបរាស្ត្រការគាប់សង្កត់រាស្ត្រ ការបិទសិទ្ធិសេរីភាពជាដើម។

ជារួម កញ្ញាជាទាយាទអាយ៉ងនយោបាយ កឹម សុខា ត្រូវទទួលស្គាល់ថា បដិវត្តន៍ ពណ៌ដែលធ្លាប់តែ​ឮនៅ​ពិភពអារ៉ាប់ ពិតជាបានកើតមាននៅកម្ពុជាដែលមានបក្សប្រ ឆាំងជាកូនអុកនយោបាយ ស្ថិតក្រោមបញ្ជា​របស់អាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ប៉ុន្តែត្រូវបានបរាជ័យ ដោយគ្មានការចូលរួមពី​មន្ត្រីរាជការ កម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋ ព្រោះថាពួកគេមិនឆោតល្ងង់ទៀតទេ គឺពួកគាត់ត្រូវការ សន្តិភាព និងការអភិវឌ្ឍដែលមានសព្វថ្ងៃ មិនមែនបដិវត្តន៍ពណ៌ពោរពេញទៅដោយ សោកនាដកម្មឡើយ។ ការរៀបចំបដិវត្តន៍ពណ៌នៅកម្ពុជាត្រូវបានគេមើលឃើញថាជា មហិច្ឆតារបស់អាមេរិក ប៉ុនប៉ងផ្តួលរំលំ​រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន កម្ពុជាក្នុងយុទ្ធសាស្ត្រពង្រីកឥទ្ធិពល​ភូមិសាស្ត្រនយោបាយ​និងសេដ្ឋកិច្ចនៅកម្ពុជា។ ទាំង អស់នេះគឺល្មមនឹងអាចពន្យល់តបទៅនឹងភាពល្ងង់ធ្វើចេះរបស់កញ្ញាបានហើយ។

បើមិនចាប់ខ្លួនមេបក្សក្បត់ជាតិ និងការរំលាយបក្សសង្គ្រោះជាតិឱ្យបានទាន់ពេលវេលាទេ នោះលទ្ធភាព​នៃការផ្ទុះ​បដិវត្តន៍ពណ៌​គឺពិតជានឹងអាចមានចៀសមិនរួច ហើយសង្គ្រាម និងអស្ថរភាពនយោបាយនឹងកើតមាន ពីព្រោះថាក្រុមបក្ស ប្រឆាំងបានកំណត់យកឆ្នាំ ២០១៨ គឺជាទឹកផ្តាច់ព្រ័ត្រនៃផែនការបដិវត្តន៍ពណ៌។ ដូច្នេះរាជរដ្ឋាភិបាលមានភាពចាំ បាច់ទោះក្នុងតម្លៃណាក៏ដោយត្រូវតែ​កម្ចាត់គម្រោងការបដិវត្តន៍ពណ៌នេះ និងត្រូវចាប់ ខ្លួនមេក្លោងនៃបដិវត្តន៍យកមកផ្តន្ទាទោស និងរំលាយគណបក្សនេះចោលតាមច្បាប់។

ទី២៖ ចំពោះកញ្ញា អូលិវៀ អីណូស (Olivia Enos) អ្នកវិភាគផ្នែកនយោបាយរបស់ វិទ្យាស្ថានសិក្សាអាស៊ី​នៃមូលនិធិកេរតំណែល៖ កញ្ញាបានព្យាយាមក្នុងការលើកនូវរាល់ ចំណុចអវិជ្ជមានទាំងឡាយដើម្បីបង្ហាញថា រាជរដ្ឋាភិបាលនៃប្រទេសខ្ញុំគ្មានធម៌មេត្តាចំ ពោះជនក្បត់ជាតិ ដូចជា កឹម សុខា និងការចាត់វិធានការទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពនៃផែនការបដិវត្តន៍ពណ៌សម្ងាត់ថា គឺជាការលុបបំបាត់សំឡេងបក្សប្រឆាំង ខណៈដែលការបោះឆ្នោតខិតជិតមកដល់ នៅឆ្នាំ២០១៨ ខាងមុខទៅវិញ។ តើប្រទេសណាមួយដែលទុកឱ្យក្រុមជនក្បត់ជាតិបំផ្លាញសេចក្តីសុខប្រជាជនទេ? សូម្បីអាមេរិកក៏ បាននិងកំពុងស្វែងរកក្រុមជនក្បត់ជាតិ ដែលគេបានចោទប្រកាន់ថា ឃុបឃិតជាមួយរុស្សីក្នុង​ការបោះឆ្នោត​ប្រធានាធិបតីកាលពីខែកញ្ញា ឆ្នាំ ២០១៦ កន្លងទៅដែរ។

កញ្ញាបាននិយាយបំផ្លើសប្រាប់សមាជិកសភាថា កម្ពុជាបានបង្ក្រាបអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន ដោយកញ្ញាមិនបានខ្វល់ទៅនឹង ការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ដែលជា​រដ្ឋឯករាជ្យ និងអធិបតេយ្យមួយឡើយ។ កញ្ញាកំពុងការពារទាំងងងើល និងលើកទឹកចិត្តឱ្យអង្គការទាំងនោះ​អនុវត្តការងារទាំង​គ្មានច្បាប់និងបានប្រព្រឹត្តល្មើស​ច្បាប់នៅកម្ពុជាឬថាធ្វើសកម្មភាពស្រេចតែនឹងចិត្តខ្លួនឯង ដោយមិនចាំបាច់សុំច្បាប់អនុញ្ញាតពីម្ចាស់​ប្រទេស? តើប្រទេសកញ្ញាមានប្រពៃណីគេចពន្ធអីចឹងទេបានជា កញ្ញាលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជន ដែលគ្រប់គ្រងកាសែតមួយ រកស៊ីធ្វើមានធ្វើបានសម្រាប់ក្រុមគ្រួសារខ្លួន តែបែរមិនបង់ពន្ធជូនប្រទេសខ្ញុំហើយឱ្យក្រុមហ៊ុននោះប្រតិបត្តិអាជីវកម្មរបស់ខ្លួន ដោយបំពានច្បាប់ពន្ធដារ​កម្ពុជា ខណៈប្រព័ន្ផ្សព្វផ្សាយផ្សេងទៀតបានបង់ពន្ធត្រឹមត្រូវតាមច្បាប់។

តើនៅក្នុងប្រទេសលោកលោកស្រី ពលរដ្ឋម្នាក់ៗ និងក្រុមហ៊ុននីមួយអាចគេចមិនបង់ពន្ធជូនរដ្ឋបានទេ? បើមិនបានទេ ក៏មិនមែនជារឿងចំឡែកនៅកម្ពុជា ដែលតម្រូវឱ្យអង្គការសង្គមស៊ីវិល និងសារព័ត៌មាន​ទាំងនោះគោរច្បាប់កម្ពុជា? ឬនៅក្នុងក្រសែភ្នែករបស់កញ្ញា មានបុរេវិនិច្ឆ័យរួចជាស្រេចទៅហើយថាកម្ពុជា គឺអាក្រក់បំផុត ហើយមេដឹកនាំរាជរដ្ឋាភិបាលនៃប្រទេសខ្ញុំធ្វើអ្វីមិន ត្រូវឡើយគឺខុសរហូតទោះជាកិច្ច​ខិតខំប្រឹងប្រែង ការពារសន្តិភាព និងការអភិវឌ្ឍ កសាងសមិទ្ធផលសម្រាប់ជាតិ និងប្រជាជនកម្ពុជា​យ៉ាងច្រើនក៏ដោយ។ លើសពីនេះកញ្ញា បានព្យាយាមស្នើឱ្យអាមេរិកជួយ​ប្រស់កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុងប៉ារីសឱ្យរស់ឡើងវិញ។ នេះគ្រាន់តែជាការបន្ទរតាមការលើកឡើងរបស់ បក្សប្រឆាំងក្រៅច្បាប់ប៉ុណ្ណោះ។

តើកញ្ញាមិនដឹង ឬក៏ដឹងប៉ុន្តែធ្វើជាមិនដឹងថា គោលការណ៍ទាំងឡាយ ដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ ត្រូវបានបញ្ចូលអស់ទៅហើយ នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុម័តនៅឆ្នាំ ១៩៩៣។ រដ្ឋធម្មនុញ្ញនេះ ក៏ត្រូវបានចូលរួមតាក់តែងពីអតីត​សមាជិកនៃបក្សប្រឆាំងស្របច្បាប់មួយចំនួន នៅក្នុងនាមគណបក្សហ៊្វុនស៊ិនប៉ិច បក្សរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ និងគណបក្សម៉ូលីណាកា និងអ្នកតស៊ូខ្មែរដើម្បីសេរីភាពរួចរាល់ដែរ។ ក្នុងនាមជាជនបរទេស កញ្ញាបានព្យាយាមយ៉ាងខ្លាំង ក្នុងការញុះញង់ឱ្យអាមេរិកដាក់សម្ពាធសព្វបែបយ៉ាងមកលើរាជរដ្ឋាភិបាលខ្មែរ ដើម្បីជួយដោះសារឱ្យ កឹម សុខា ដែលបានសារភាពដោយផ្ទាល់មាត់ថាខ្លួនបានទទួលនូវជំនួយពីអាមេរិកដើម្បីផ្លាស់ប្តូររបបនៅកម្ពុជា ដោយមានការជួយគាំទ្រពីអាមេរិក និងជាជនក្បត់ជាតិដែល បានឃុបឃិតជាមួយដើម្បីបំផ្លាញខ្មែរ។ ក្រោមលេសការអនុវត្តសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងរូបភាពការបោះឆ្នោត ដោយសេរីត្រឹមត្រូវ និងយុត្តិធម៌កញ្ញាបានស្នើឱ្យអាមេរិកដាក់សម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកម្ពុជា។ មិនតែប៉ុណ្ណោះ កញ្ញាបានទាមទារឱ្យអាមេរិកដាក់សម្ពាធកាន់តែខ្លាំង ប្រឆាំងកម្ពុជាដើម្បីឱ្យដោះលែង កឹម សុខា ដោយគ្មានលក្ខខណ្ឌ។

តើកញ្ញាមានបានគិតទេថាអ្វីដែលកញ្ញាបានស្នើឡើងដើម្បីឱ្យជនក្បត់ជាតិម្នាក់រួចពីបទឧក្រិដ្ឋរបស់ខ្លួនដោយ មិនឆ្លងកាត់ការជំនុំជម្រះក្តី តាមនីតិវិធីច្បាប់ត្រឹមត្រូវ។ តើប្រទេសកញ្ញាអនុវត្តដូច្នេះឬ? កញ្ញា កំពុងតែលើកតម្កើងនូវវប្បធម៌និទណ្ឌភាព និងដើរបញ្ច្រាសទិសនីតិរដ្ឋ ខណៈបទក្បត់ជាតិដូចជា កឹម សុខា ត្រូវបានចោទប្រកាន់នេះ អាចត្រូវប្រឈមមុខនឹងការផ្តន្ទាទោសធ្ងន់ធ្ងរបំផុត និងមិនអាចអត់ឱនឱ្យបានឡើយ ប្រសិនបើតុលាការរកឃើញថាមានពិរុទ្ធភាព។ ដូច្នេះអ្វីដែលកញ្ញាធ្វើសក្ខីកម្មនេះ គ្រាន់តែដើម្បីបម្រើផល​ប្រយោជន៍​ក្រុមបក្សប្រឆាំងក្រៅច្បាប់ និងដាក់បន្ទុកប្រឆាំងនឹងរដ្ឋាភិបាលនៃជាតិខ្មែររបស់ខ្ញុំតែប៉ុណ្ណោះ។ នេះគឺជាអាជីពរបស់ជនបរទេសមួយចំនួនដែលតាំងខ្លួនជាអ្នកវិភាគនយោបាយទាក់ទងនឹងកម្ពុជា ប៉ុន្តែបានត្រឹមតែស្រង់ខ្លឹមសារតាមប្រព័ន្ធផ្សព្វផ្សាយប៉ុន្តែមិនបានសិក្សាឱ្យស៊ីជម្រៅអំពីបរិបទប្រវត្តិសាស្ត្រ ផ្នត់គំនិត និងវប្បធម៌ប្រពៃណី និងរបៀបរបបនៃការគិត និងគ្រប់គ្រងរបស់ប្រជាជនកម្ពុជា។ ដោយសារតែ​មិនយល់ច្បាស់ពីប្រទេសកម្ពុជាឱ្យបានច្បាស់ នេះហើយដែលធ្វើឱ្យកញ្ញាក្លាយ​ជាឧបករណ៍របស់​ក្រុមបក្ស​ប្រឆាំង​ប្រើប្រាស់ ដើម្បីផ្តល់តម្លៃលើសំឡេងបំភ្លៃរបស់គេ។ កញ្ញាគឺជាអ្នកត្រូវបានគេបោកប្រាស់បន្តក្នុងល្បែងនយោបាយ និងបដិវត្តន៍ពណ៌ជាដំណាក់កាលៗ។

ទី៣៖ ចំពោះលោក ខេននិត វ៉លឡាក់ (Kenneth Wallack) ប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ៖ អ្វីដែលលោកលើក​ឡើងនៅចំពោះមុខគណៈកម្មាធិការកិច្ចការ បរទេស គឺពោរពេញទៅដោយគំនុំ​សងសឹក​ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំ នៃប្រទេសខ្ញុំដែលបានចាត់វិធានការប្រឆាំង​នឹងវិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ​ដែលបានបំពេញការងារនៅកម្ពុជាច្រើនឆ្នាំដោយគ្មានច្បាប់អនុញ្ញាតនិងថែមទាំងបានដើរ​​តួនាទី យ៉ាងសកម្មក្នុងការជួយអតីតបក្សសង្គ្រោះជាតិត្រៀមឡើងកាន់អំណាចមិនតាមប្រជាធិ បតេយ្យដោយ​បានរៀបចំកម្មវិធីនយោបាយ យុទ្ធសាស្ត្រផ្សព្វផ្សាយ និងផែនការដើម្បី ឡើងក្តោបក្តាប់អំណាច ដោយប្រកាស​អំពីការឈ្នះ​ការឆ្នោតមុនការប្រកួត និងត្រៀមសារញុះញង់ប្រជាពលរដ្ឋតវ៉ាតាមដងផ្លូវប្រសិនបើ​បក្សប្រឆាំង​មិន​​ទទួលបានជ័យជម្នះ។

ទង្វើជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជានិងការឃុបឃិតជាមួយបក្សប្រឆាំងប៉ុនប៉ងបង្កនូវវិនាសសកម្មសម្រាប់ប្រជាជនកម្ពុជានេះគឺស័ក្តិសមនឹង រាជរដ្ឋាភិបាលកម្ពុជាសម្រេចឱ្យ អង្គការនេះបិទទ្វារនិងបានបណ្តេញបុគ្គល​នៃអង្គការនេះចេញពីកម្ពុជាក្នុងរយៈពេល ៧ ថ្ងៃ។ ពេលនេះ គឺជាវេលាដែលត្រូវសងសឹកព្រោះថា ការសួរដេញ​ដោលនៅចំពោះមុខ សមាជិកសភាអាមេរិកបានផ្តល់ឱកាសដល់តំណាង NDI ធ្វើការសងសឹកដោយបំភ្លៃការ ពិតនិងបំប៉ោងស្ថានការណ៍ដោយ គ្មានអៀនខ្មាស និងធ្វើនយោបាយូបនីយកម្មលើរឿង រ៉ាវទាំងឡាយ​ដើម្បីមួល​​បង្កាច់ និងទម្លាក់កំហុសទាំងអយុត្តិធម៌មកលើមេដឹកនាំនៃមាតុភូមិរបស់ខ្ញុំ។ វាពិតជាមានភាពងាយស្រួលណាស់សម្រាប់ជនបរទេសដូចលោកក្នុង ការលាបពណ៌ប្រទេសខ្ញុំ​ពីជនរង​គ្រោះ​នៃការជ្រៀតជ្រែករបស់អស់លោកមកជាជនដៃ ដល់និងជាសត្រូវនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ព្រោះទាំងអ្នកធ្វើសក្ខីកម្ម និងអ្នកស្តាប់សក្ខីកម្មសុទ្ធតែជាជនបរទេស ហើយធ្វើការបម្រើឱ្យផលប្រយោជន៍ អាមេរិករួមតែ មួយដោយយកលេសលិទ្ធប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមកបិទ​បាំងគឺលោក​​ លោកស្រីធ្វើមិន​មែនសម្រាប់ផលប្រយោជន៍ខ្មែរឡើយ។

លោកលើកឡើងថានៅពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោល បានធ្វើឱ្យកម្ពុជាប្រែក្លាយ​ទៅជា​ប្រទេសដែលមានបក្សតែមួយ។ តើមុននឹងលោកលើក ឡើងទាំងងងឹតងងុលនេះលោក​មានបានអាន​រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឬនៅថាតើរដ្ឋសភានៃប្រទេសខ្ញុំមាន បានកែរដ្ឋធម្មនុញ្ញថា កម្ពុជាប្រកាន់របបឯកបក្សទេ បើរដ្ឋធម្មនុញ្ញនៃប្រទេសខ្ញុំនៅតែចែង​ថាកម្ពុជាប្រកាន់របបនយោបាយ​ប្រជាធិបតេយ្យ សេរី ពហុបក្សទេ សូមលោកកុំព្យាយាមលាបពណ៌ប្រទេសខ្ញុំឱ្យទៅជាប្រទេសបក្សតែ១ ធ្វើអ្វីខ្មាសកូនខ្មែរ និងខ្មាសអ្នកសិក្សាស្រាវជ្រាវផ្សេងទៀត។ កម្ពុជាមានគណបក្សជាច្រើន ដែលបានបង្កើត​ឡើងនិងចូលរួមការបោះឆ្នោត ហើយក៏មានគណបក្សច្រើនមានតំណាងនៅក្នុងរដ្ឋសភាដែរ។ ក្រោយពីតុលាការកំពូលសម្រេចរំលាយបក្សសង្គ្រោះជាតិ រដ្ឋសភានៃប្រទេសខ្ញុំមានគណបក្សរហូតដល់ ៤ បក្សបន្ទាប់ដែលនេះបានធ្វើឱ្យគោល ការណ៍លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្សកាន់តែដំណើរ​ការល្អជាង​ពេល​មានគណបក្ស សង្គ្រោះជាតិដែលអស់លោកគាំទ្រទៀត។

ប្រជាធិបតេយ្យមានចាប់តាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិដែលសមាជិកសភា សមាជិកក្រុមប្រឹក្សាឃុំ ស្រុកខណ្ឌ ខេត្តរាជធានីបានបំពេញការងារយ៉ាងសកម្ម បម្រើរាស្ត្រម្ចាស់ឆ្នោតពួកគាត់ ជាងអតីតបក្សប្រឆាំង ដែលពេលបានសំឡេងគាំទ្រ ហើយបានតែដើរអុកឡុកបង្កចលាចលសង្គម និងបានឃុបឃិតជាមួយបរទេស ដើម្បីធ្វើបដិវត្តន៍ពណ៌ដឹកនាំប្រទេស តាមរបៀប មិនប្រជាធិបតេយ្យ។ ទង្វើផ្ទុយពីលទ្ធិប្រជាធិបតេយ្យរបស់អ្នកនយោបាយទាំងនេះ ទំនងចេះមកពីការបង្ហាត់បង្រៀនរបស់វិទ្យាស្ថាន (NDI) របស់លោកផ្ទាល់ផងក៏មិនដឹង? លោកក៏ថែមទាំងលើកឡើងថាកម្ពុជាគ្មានសេរីភាពសារព័ត៌មាន ប៉ុន្តែលោក ក៏មិនបានលើកឡើងពី សេរីភាពហៀរកែងនៅកម្ពុជាដែលក្រុមអ្នកនយោបាយ​បក្សប្រឆាំង​ក្រៅ​ច្បាប់ និងអង្គការសង្គមស៊ីវិលមាន និងបានជេរប្រមាថថ្នាក់ដឹកនាំប្រទេស រួមទាំងប្រមាថ​ព្រះចេស្តា​ព្រះមហាក្សត្រជាទីគោរពសក្ការៈនៃប្រជាជនកម្ពុជាទាំងអស់ទៀតផង។ សកម្មជននៃ បក្សប្រឆាំងក្រៅច្បាប់ នៅក្នុងនិងក្រៅប្រទេសបានបើកយុទ្ធនាការបំពុលព័ត៌ មានសព្វបែបយ៉ាងដើម្បីបង្កចលាចលសង្គម។ប៉ុន្តែសូម្បីមួយពាក្យក៏លោកមិនបាននឹកដល់ផង។ តើនេះ ឬជាវិទ្យាស្ដានជាតិប្រជាធិបតេយ្យស្អីគេនោះ? បើប្រសិទ្ធនាមថ្មីថាជាវិទ្យាស្ថាន រៀបចំយុទ្ធសាស្ត្របដវិត្តន៍ពណ៌ អាចត្រឹមត្រូវជាង ព្រោះអ្វីដែលវិទ្យាស្ដាន​លោកធ្វើសកម្មភាពគឺស្ថិតក្នុងគោលដៅខាងក្រោយសម្ងាត់មួយដែលក្រុមបក្សប្រឆាំងក្រៅច្បាប់ សង្គមស៊ីវិលមិនដែលដឹងគឺបម្រើផលប្រយោជន៍អាមេរិក។

អស់លោក លោកស្រី!

ជារួម លោក លោកស្រីទាំងបីរូបនេះ បាននិងកំពុងតែញុះញង់បរទេសឱ្យបំផ្លាញ ផលប្រយោជន៍កម្ពុជា។ លោកលោកស្រីជាពិសេស កឹម មនោវិទ្យាបានឱនក្បាលបម្រើ ផលប្រយោជន៍អាមេរិក​យ៉ាងពិតប្រាកដ​និងយកបូរណភាពជាតិ​ទៅឱ្យជនបរទេសជាន់ឈ្លីដើម្បី​ផលប្រយោជន៍​គ្រួសារ និងបក្ខពួកខ្លួន។ លោកលោកស្រីបានស្នើឱ្យអាមេរិក ដាក់សម្ពាធនយោបាយ សេដ្ឋកិច្ច និងវិធានការប្រឆាំង​ នឹងមន្ត្រីកម្ពុជា​ជាដើម រួមនឹងការ ញុះញង់ឱ្យបរទេសឈប់ទិញទំនិញពីកម្ពុជា និងឈប់វិនិយោគឈប់ផ្តល់ជំនួយ​ដល់ខ្មែរ។ ក្នុងនាមពលរដ្ឋខ្មែរ ខ្ញុំសូមស្នើសុំរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចចាត់ ទុកវិធានការមួយចំនួន៖

ក៖ ជនទាំងបីរូបនេះជាបុគ្គលដែលមិនគួរត្រូវស្វាគមន៍មកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងបង្កកទ្រព្យ​សម្បត្តិដែល កឹម មនោវិទ្យា និងក្រុមគ្រួសារជនក្បត់ជាតិនេះមាននៅកម្ពុជា។

ខ៖ សូមចាត់វិធានការតាមច្បាប់ចំពោះអ្នកនយោបាយ ដែលត្រូវដកសិទ្ធិមិនឱ្យធ្វើនយោបាយ ៥ ឆ្នាំក្នុងករណី​ដែលក្រុមបក្សប្រឆាំង​ក្រៅច្បាប់នេះនៅតែបន្តយករចនាសម្ព័ន្ធបក្ស និងឈ្មោះបក្សសង្គ្រោះជាតិ​ទៅប្រើប្រាស់​បន្តដូចសព្វថ្ងៃនេះទៀត ផ្ទុយពីច្បាប់ស្តីពី​គណបក្សនយោបាយ។

ពិតជាគួរឱ្យស្តាយដែលកម្ពុជាមានមនុស្សក្បត់ជាតិដូចកឹម សុខា កូនស្រី សម រង្ស៊ី ប៉ុន្តែឥឡូវកម្ពុជាបានសុខ​ហើយព្រោះអង្គការ​ចាត់តាំងបដិវត្តន៍ពណ៌ ត្រូវបានកម្ទេចទាំងស្រុងទាំង ក្បាល ទាំងដងខ្លួន និងជើងក្រោម ប៉ុន្តែជាតិនិងប្រជាជនកម្ពុជាត្រូវបន្តតស៊ូ ប្រយុទ្ធទប់ទល់នឹងចៅហ្វាយនាយរបស់ក្រុម​ជនក្បត់ជាតិទាំង​នេះ​ដែល​បាននិងកំពុងតែ ចាត់វិធានការសងសឹកកម្ពុជាជំនួស​អាយ៉ងនយោបាយដាច់ថ្លៃរបស់ពួកគេ។ កម្ពុជាពិត ជាមិនភ្ញាក់ផ្អើលឡើយចំពោះចំណាត់ការដ៏អយុត្តិធម៌ទាំងឡាយដែលកើតចេញពីការ ញុះញង់របស់ក្រុម​បក្សប្រឆាំងក្រៅច្បាប់ ហើយក៏បានត្រៀមរួចជាស្រេចផងដែរ។ ប៉ុន្តែ កម្ពុជាក៏ចងចាំផងដែរថាក្នុងប្រទេស​ខ្លួន​មានក្រុមអ្នកក្បត់ជាតិតជំនាន់ ហើយអ្វីៗដែល ជាផលវិបាកកើតចេញពីសម្ពាធនយោបាយ និងសេដ្ឋកិច្ច​សម្រាប់​ជាតិ និងប្រជាជនកម្ពុជានាពេលខាងមុខគឺជាការទទួលខុសត្រូវទាំងស្រុងរបស់​ក្រុមជនក្បត់ជាតិ​នៃបក្ស ប្រឆាំងក្រៅច្បាប់ និងចៅហ្វាយនាយបរទេសរបស់ពួកគេ។ សូមសុខសន្តិភាព និងការអភិវឌ្ឍមាន​ចំពោះកម្ពុជាជាដរាប ហើយក្រុមជនក្បត់ជាតិសូមវិនាសខ្ចាត់ខ្ចាយ បរាជ័យជារៀងតទៅ៕

ធ្វើនៅរាជធានី ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៧












លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា សន្តិភាព និងសន្តិសុខក្នុងប្រទេសនិងក្នុងតំបន់គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា សន្តិភាព និងសន្តិសុខក្នុងប្រទេស និងក្នុងតំបន់ គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ដូច្នេះការកសាង និងថែរក្សាឱ្យខាងតែបា​ននូវសន្តិភាព និងសន្តិសុខគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ លើកទី១២ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រនៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា និងការរក្សាបាននូវសន្តិភាព និងសន្តិសុខសង្គមទូទាំងប្រទេស បានធ្វើឱ្យកម្ពុជាទទួលបាននូវកាលានុវត្តភាពថ្មីពុំធ្លាប់មាន សម្រាប់ការកែទម្រង់ទូលំទូលាយមួយ ព្រមទាំងទទួលបាននូវទំនុកចិត្តខ្ពស់ពីធុរជន និងវិនិយោគិនទាំងក្នុងនិងក្រៅប្រទេសដែលជាឱកាសធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនក្នុងកំណើនជាមធ្យម ៧,៧% ក្នុងមួយឆ្នាំក្នុងរយៈពេល២០ឆ្នាំកន្លងទៅ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា ដោយសារការរក្សាបាននូវសន្តិភាព សន្តិសុខសង្គម និងស្ថានភាពសេដ្ឋកិច្ច និងនយោបាយល្អ គ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជាមានឱកាសបំពេញតួនាទីរបស់ខ្លួនបានល្អប្រសើរក្នុងការបម្រើសេវាសាធារណៈជូនពាណិជ្ជករ អាជីវករក្នុងនោះ ក្រសួងពាណិជ្ជកម្មបានធ្វើប្រតិភូកម្មការងារចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញដល់មន្ទីរពាណិជ្ជកម្មនៅតាមបណ្តាខេត្តជាប់ព្រំដែន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវកម្លាំងចលករសំខាន់ចំនួន៤ដែលកំពុងតែជំរុញកំណើនសេដ្ឋកិច្ច រួមមាន៖ ទី១- វិស័យកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែក ជើង ទី២- វិស័យសំណង់ ទី៣-វិស័យទេសចរណ៍ និងទី៤- វិស័យកសិក​ម្ម។ ដើម្បីជំរុញវិស័យទាំងបួនខាងលើកាន់តែមានការរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យប្រើប្រាស់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥ -២០២៥ សំដៅរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងដើម្បីប្រែក្លាយកម្ពុជាបច្ចុប្បន្នពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងសម្រេចបានគោលដៅជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕






បទអត្ថាធិប្បាយ៖ កឹម សុខា ឆ្លើយដាក់អាមេរិក ថាជាអ្នកនៅពីក្រោយផែនការ ធ្វើបដិវត្តន៍ពណ៌ នៅកម្ពុជា

កាលពីថ្ងៃទី១៣ ខែធ្នូឆ្នាំ២០១៧ កន្លងមកនេះ ឧបការីរង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក W. Patrick Murphy បាន​ថ្លែង​ដោយ​ហៅ​ការ​ចោទ​ប្រកាន់រដ្ឋាភិបាលកម្ពុជា ថាកំពុងបានប្រើប្រាស់​​ “​ទ្រឹស្តី​ឃុបឃិត​ប្រឌិត​ឡើង​” និង​ជា​ “​ការ​ចោទប្រកាន់​មិន​ពិត​” ជា​វោហារស័ព្ទ​ប្រឆាំង​អាមេរិក ​របស់​រដ្ឋាភិបាលកម្ពុជា ក្នុង​គោលដៅ​ “​​ទាញ​សហរដ្ឋអាមេរិក ឱ្យ​ចូល​ទៅ​ក្នុង​​ផ្លូវ​មួយ​ដែលទាំងអស់គ្នា ​មាន​ការ​ភ្ញាក់ផ្អើល និង​មិន​ចង់​បាន”​។ តើប្រាកដទេថា អាមេរិកមិនឋិតនៅពីក្រោយផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កម្ពុជា? តើការថ្លែងទំលាក់កំហុសបែបការទូតគ្មានសុច្ចរិតភាពរបស់លោក W.Patrick Murphy គឺពិតជាជំហររបស់រដ្ឋការ ដូណាល់ ត្រាំ ​ឬ ជាជំហរបស់រដ្ឋការចាស់មុនៗរបស់អាមេរិក។ តើអាមេរិកប្រាកដច្បាស់ទេថា ទង្វើរបស់ខ្លួនមិនបានជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា?

សម្រាប់ប្រជាជនកម្ពុជាទាំងមូលមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការអត្ថាធិប្បាយគ្មានការទទួល​ខុសត្រូវរបស់លោក W. Patrick Murphy ដែលបានចោទរាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ទ្រឹស្តី  ឃុបឃិត​ប្រឌិតឡើងដែលជាចេតនាដោះសារ និងគេចពីការទទួលខុសត្រូវក្នុងសេណារីយ៉ូដ៏ទុច្ចរិតដែលនឹងឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ វាប្រាកដណាស់ថា​ លោក កឹម សុខា ផ្ទាល់ បានអះអាងយ៉ាងច្បាស់ថា គ្មានអ្នកណាដឹងទេ ក្រៅពីរូបលោកដែលអាមេរិកបានអញ្ជើញរូបលោកឱ្យទៅអាមេរិកមុនគេជាលើកដំបូង ដើម្បីរៀនសូត្រ និងទទួលផែនការជាយុទ្ធសាស្រ្ត ដើម្បីផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

វាពិតជាមានភាពច្បាស់ប្រាកដណាស់តាមរយៈវីឌីអូឃ្លីបចេញផ្សាយដោយបណ្តាញព័ត៌មាន CBN របស់អូស្រ្តាលី ដែលបានបង្ហាញនូវពាក្យសំដីចេញពីមាត់របស់លោក កឹម​ សុខាផ្ទាល់ថា តាំងពីឆ្នាំ១៩៩៣ សហរដ្ឋអាមេរិក ពិតជាបាននៅពីក្រោយផែនការជាយុទ្ធសាស្រ្ត ដើម្បីរំលំរាជរដ្ឋាភិបាលកម្ពុជា ហើយចាប់តាំងពីឆ្នាំ២០០២ ដើម្បីឱ្យមានការផ្លាស់ប្តូរនៅកម្ពុជា សហរដ្ឋអាមេរិកបានជួយជ្រោមជ្រែងឱ្យលោក កឹម សុខា បង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​ ដើម្បីបំផុសគំនិតឱ្យប្រជាជននៅថ្នាក់មូលដ្ឋានចងកំហឹង ជាមួយនឹងរដ្ឋអំណាច ដើម្បីឈានដល់ការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់មួយតាមរយៈយុទ្ធសាស្រ្តផ្លាស់ប្តូរជាវិជ្ជមានតាមគំរូបដិវត្តពណ៌នៅយូហ្គោស្លាវី និងស៊ែបប៊ី។

សម្រាប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិទាំងឡាយដែលបានមើលឃើញវីឌីអូឃ្លីបខាងលើនោះ  ពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលស្ទើរតែមិនគួរឱ្យជឿថា លោក កឹម សុខា អាចលាតត្រដាងនូវសេណារីយ៉ូជាយុទ្ធសាស្រ្តដ៏ជាក់លាក់មួយ ដែលទំនងជាផែនការផ្តួលរំលំនេះ រៀបចំឡើង តាមរូបភាពបដិវត្តពណ៌នៅយូហ្គោស្លាវី និងស៊ែបប៊ី។ លោក កឹម សុខាបានឆ្លើយប្រាប់ថា មានអ្នកជំនាញ និងសាស្រ្តាចារ្យរបស់អាមេរិក និងកាណាដា បានជួយលោក ក្នុងការតម្រង់ទិសនៃការអនុវត្តផែនការឱ្យមានប្រសិទ្ធភាព តាមរយៈការគាស់ពីក្រោមឡើងទៅលើ ដែលក្នុងយុទ្ធសាស្រ្តនោះ គឺបំផុសចលនាចងគំហឹងនៅថ្នាក់ក្រោមឱ្យមានការស្អប់ខ្ពើមរដ្ឋអំណាច។ វាជាការពិត បដិវត្តន៍មួយនេះ ត្រូវបានគេមើលឃើញលេចចេញជាសកម្មភាព និងរូបភាពផ្សេងៗ ដែលជាសញ្ញាឈានទៅរកការផ្តួលរំលំក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដែលពួកអតីតមេដឹកនាំបក្សប្រឆាំងជាអ្នកបញ្ជា និងអាមេរិក រួមទាំងអង្កការអន្តរជាតិមួយចំនួនដូចជា NDI, IRI, CANVAS ជាដើម ជាអ្នកនៅពីក្រោយ និងបន្ទរដោយវិទ្យុអាស៊ីសេរី និងវីអូអេ។

ត្រង់ចំណុចទាំងនេះ វាបានសរបញ្ជាក់ឱ្យឃើញថា កម្ពុជា មិនបានចោទអាមេរិក ជាអ្នកសមគំនិត ជាមួយអតីតបក្សប្រឆាំងចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា នោះទេ។  ហើយកម្ពុជា ក៏មិនបានចោទប្រកាន់សហរដ្ឋអាមេរិកនៅពីក្រោយផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជានោះទេ។ ការពិតជាក់ស្តែង គឺលោក កឹម សុខាខ្លួនឯងទេ ៉ុណោះីបានមើលជើជាអ្នកបានបង្ហាញថា សហរដ្ឋអាមេរិក ពិតជាបានជួយជ្រោមជ្រែងក្នុងការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត ដើម្បីការផ្លាស់ប្តូរពិតប្រាកដនៅកម្ពុជាង់ចំណុចទាំងនេះាប់ដែលនាំអោយមានកាណាដាទួលផែក។​

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងអះអាងថា រដ្ឋការរបស់លោកនឹងមិនប្រើប្រាស់នយោ​បាយ ដើម្បីជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋណាមួយទេ គឺលោក បានប្រកាសគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីនៃរដ្ឋនីមួយៗ ដោយគោរពផលប្រយោជន៍ទៅវិញទៅមក។ ប៉ុន្តែជាអកុសល នៅមានសល់អ្នកនយោបាយអាមេរិកក្នុងរដ្ឋការមុនៗមួយចំនួនរាប់ទាំងលោក ចន ម៉ាក់ខេន លោក ថេត គ្រូស និងប្រហែលលោក ប៉ាទ្រីក ម័រហ្វី ឧបការីរង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិកផង ​ដែលកំពុងតែបន្តនយោ​បាយចាស់ ដើម្បីផ្តួលរំលំមេដឹកនាំ ឬ រដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ដែលក្រុមអ្នកនយោបាយមួយក្តាប់តូចទាំងនោះ តែងតែប្រើលេសចោទប្រកាន់រដ្ឋអំណាចកម្ពុជា ថាផ្តាច់ការ មិនគោរពសិទ្ធិមនុស្ស និងគ្មានប្រជាធិបតេយ្យ។ ល។ ជាពិសេស ក្នុងប្រវត្តិសាស្រ្តដ៏ជូរចត់ក្នុងឆ្នាំ១៩៦០ និង១៩៧០ ប្រជាជនកម្ពុជាទាំងមូលពិតជាទទួលបានការឈឺចាប់ និងមហន្តរាយកើតចេញពីកំហុសនៃការជ្រៀតជ្រែករបស់អាមេរិកចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា ដែលបាននាំឱ្យកម្ពុជាមានការផ្លាស់ប្តូររបបនយោបាយមួយក្រោមឥទ្ធិពលអាមេរិកនាពេលនោះ។ ហើយប្រជាជនខ្មែរទាំងមូលមិនបានពេញចិត្តនឹងការផ្លាស់ប្តូររបបនយោបាយនោះទេ តែផ្ទុយទៅវិញប្រជាជន និងប្រជាជាតិកម្ពុជាទាំងមូលពិតជាទទួលបានការឈឺចាប់ និងមហន្តរាយកើតចេញពីផលវិបាកនៃការជ្រៀតជ្រែករបស់អាមេរិកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាយ៉ាងប្រាកដ។

ជាងពីរទសវត្សមកនេះប្រជាជនកម្ពុជាពិតមានមោទនភាពដែលប្រទេសមានសុខសន្តិភាពរឹងមាំដែលកំពុងបោះជំហ៊ានឆ្ពោះទៅរកការរីកចម្រើន និងការកាត់បន្ថយភាពក្រីក្រនិងការលើកកម្ពស់​ជីវភាពរស់កាន់តែ​ប្រសើរឡើងជាបន្តបន្ទាប់ ជាក់ស្តែង ភាពក្រីក្ររបស់ប្រជាជនបានធ្លាក់មកត្រឹមរង្វង់១២% ក្នុងចំណាត់ថ្នាក់មួយ ដែលមាន​ប្រជាជនបានឈានដល់ឋានៈអ្នកមានមធ្យមកំរិតទាប ក្នុងកំរិតកំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ​ក្នុងរង្វង់​៧%។

ដូច្នេះ ប្រជាជនកម្ពុជាទាំងមូលមិនចង់ឃើញស្រមោលអតីតកាល និងការហិនហោចជាតិកម្ពុជាទាំងមូល ដូចក្រោយព្រឹត្តិការណ៍នៃការផ្តួលរំលំរាជរដ្ឋាភិបាលរបស់សម្តេចព្រះបរមរតនៈកោដ្ឋឡើយ។ ហើយប្រជា​ជនកម្ពុជាសង្ឍឹមថា រដ្ឋការអាមេរិកថ្មីនឹងមិនបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ដោយយកលេសចោទប្រកាន់ដោយទុច្ចរិត និងឃុបឃិតជាមួយអតីតបក្សប្រឆាំង ដើម្បីផ្តួលរំលំរដ្ឋអំណាចនៅកម្ពុជា ដោយមើលឃើញថា រដ្ឋអំណាចនៅកម្ពុជាមិនរណបជាមួយអាមេរិក ហើយរណបជាមួយនឹងចិនក្នុងផលប្រយោជន៍ភូមិសាស្រ្តនយោបាយមួយដែលអាមេរិកយល់ឃើញនោះទេ៕

ដោយ ឡុង បូរិតា


រដ្ឋសភា ចេញសេចក្តីជូនដំណឹងស្តីពីការបិទផ្សាយបញ្ជី​ឈ្មោះបោះឆ្នោត​ដំបូង ​សម្រាប់ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ នីតិកាលទី៤​

រដ្ឋសភា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ស្តីពីការបិទផ្សាយបញ្ជីឈ្មោះបោះឆ្នោតដំបូងសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ ដែលរួមមាន៖ តំណាងរាស្រ្តក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង៕

សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋសភា ខាងក្រោម៖


(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា សូមកុំលួងចិត្តខ្លួនឯង ដោយការអង្វរបរទេសឱ្យដាក់ទណ្ឌកម្មកម្ពុជា

(សូមទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថាទីលាន​កីឡាមិនខុសពី​ទីលាននយោបាយ​ទេគេហាមឃាត់​តែអ្នកប្រព្រឹត្តខុស ប៉ុន្តែមិនលុប​ចោលការ​ប្រកួតទេ

(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ការវាយបំបាក់កូនជឹងបដិវត្តន៍ពណ៌ពិតជា ប៉ះពាល់ដល់ឳរបស់គេហើយ

(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រកាសលើកទឹកចិត្តឲ្យអឺរ៉ុប និងអាមេរិក បង្កកទ្រព្យសម្បត្តិមេដឹកនាំកម្ពុជា

ប្រជាពលរដ្ឋឃុំរលួសអបអរសាទរការតភ្ជាប់បណ្តាញចរន្តអគ្គិសនីរដ្ឋ

នៅថ្ងៃ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក្ត ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែ ធ្នូ គ.ស២០១៧នេះ លោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមការប្រកាសបើកការតភ្ជាប់បណ្តាញចរន្ត អគ្គិសនីរបស់រដ្ឋ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ក្នុងនោះដែរ លោកប្រធានអង្គភាពអគ្គិសនីកម្ពុជាខេត្ត ក៏បានធ្វើការបញ្ជាក់អំពីប្រភពនៃការផ្គត់ផ្គង់ចរន្តអគ្គិសនី មកខេត្តសៀមរាប តាមរយៈការទិញភ្លើងពីប្រទេសថៃ និង វ៉ារីអគ្គិសនីពីខេត្តពោធិសាត់ និងខេត្តកំពត ។ ក្នុងនោះដែរ លោកក៏បានធ្វើការបង្ហាញ និង ធ្វើការណែនាំមួយចំនួន អំពីការដាក់ពាក្យសុំតភ្ជាប់ចរន្តអគ្គិសនីប្រើប្រាស់នៅតាមលំនៅដ្ឋាន និង សាលារៀនជាដើម ដែលដំណើរការនៅថ្ងៃទី១៨ ខែធ្នូខាងមុខនេះ ព្រមទាំងបាន ធ្វើការបកស្រាយបំភ្លឺពីចំណោទបញ្ហារបស់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ភ្លើងផងដែរ ។

លោក ពៅ ពិសិដ្ឋ ក៏បានចូលរួមអបអរសាទរ ជាមួយបងប្អូនប្រជាពលរដ្ឋ បានទទួលការតភ្ជាប់ចរន្តអគ្គិសនីរបស់រដ្ឋប្រើប្រាស់ ដែលធ្វើឲ្យរួចផុតពីទុក្ខកង្វល់របស់បងប្អូន អំពីតម្លៃភ្លើងរបស់ឯកជន ។ ក្នុងនោះដែរលោកក៏បានលើកឡើង ពីគោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការជម្រុញវិស័យអគ្គិសនី នៅឆ្នាំ២០២០ មានអគ្គិសនីប្រើប្រាស់ នៅគ្រប់មូលដ្ឋាន និង ជនបទ ។ លោក ពៅ ពិសិដ្ឋ បានបន្តទៀតថា កត្តាទាំងនេះក៏កើតចេញឡើង ពីការខិត ខំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមគោលនយោបាយឈ្នះៗ ក្នុងការបញ្ចប់ជីវិតនយោបាយដឹកនាំរបស់ខ្មែរក្រហម នាឆ្នាំ១៩៩៨ បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាពពេញផ្ទៃប្រទេស ។

ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានធ្វើការណែនាំមួយចំនួន ទៅតាមបច្ចេកវិទ្យាអគ្គិសនី ក្នុងការធានានូវសុវត្ថិភាពក្នុងការប្រើប្រាស់របស់បងប្អូន ព្រមទាំងមានការសនំ្សសំចៃការប្រើប្រាស់ភ្លើង ដែលចំណេញនូវការចំណាយថវិកាប្រចាំខែរបស់បងប្អូនទៀតផង ។ លោកក៏បានសំណូមពរផងដែរថា រាល់ការប្រើប្រាស់ចរន្តអគ្គិសនីឯកជន ហើយបងប្អូនចងមកតភ្ជាប់ចរន្តអគ្គិសនីរដ្ឋវិញនោះ សូមបងប្អូនត្រូវធ្វើការ ទូទាត់ថ្លៃភ្លើងជាមួយវិស័យឯកជន ឲ្យបានដាច់ស្រឡះ នោះទើបអង្គភាពអគ្គិសនីកម្ពុជាខេត្ត ធ្វើការតភ្ជាប់ ជូនបងប្អូនបានប្រើប្រាស់ ។ ក្នុងនោះដែរលោកក៏បានធ្វើការណែនាំដល់ក្រុមប្រឹក្សាឃុំ ត្រូវចេះប្រមូលផ្តុំនូវរាល់ សំណូមពរ និង ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ អំពីបញ្ហាអគ្គិសនីនេះ ពីព្រោះថាបញ្ហានេះ ក៏ជាចំណោទដ៏ចំបងមួយផងដែរ ដែលធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ ដើមី្បធ្វើការទំនាក់ទំនងជាមួយអង្គភាពអគ្គិសនី ព្រមទាំងសូមបងប្អូនចូលរួមសហការជាមួយក្រុមការងារផងដែរ ។ ម៉្យាងទៀតនៅពេលបងប្អូនបានតភ្ជាប់ចរន្តអគ្គិសនីរដ្ឋហើយនោះ តម្លៃភ្លើងប្រើប្រាស់ថោកជាងរបស់ឯកជនទៀតផង ៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ លើកទី១២

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតី ក្នុងពិធី បើកសម្ពោធពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ លើកទី១២ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ដ១ ផលិតផល១ កម្ពុជាលើកទី១២ ឆ្នាំ២០១៧ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីបណ្ដាប្រទេសក្នុងតំបន់ រួមមាន៖ ប្រទេសថៃ ចិន កូរ៉េខាងត្បូង ជប៉ុន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឡាវ និងមីយ៉ាន់ម៉ា ព្រមទាំងមន្ទីរពាណិជ្ជកម្មទាំង២៥ រាជធានី-ខេត្ត អង្គការ សមាគម ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនក្រៅស្រុក ដែលកំពុងប្រតិបត្តិការនៅកម្ពុជា សរុបចំនួន ១៩៨ក្រុមហ៊ុន មានស្ដង់សរុបចំនួន ២៨៦ស្ដង់។

នៅក្នុងពិធីពិព័រណ៍ផលិតផលនេះដែរ ក៏មានផលិតផល និងសេវាជាច្រើនប្រភេទ ត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្ដិការណ៍ពាណិជ្ជកម្មនេះ រួមមាន៖ ផលិតផលកសិកម្ម ផលិតផលសិប្បកម្ម ផលិតផលធ្វើពីសូត្រ អង្ករ វត្ថុអនុស្សាវរីយ៍ សម្ភារការិយាល័យ ក្រណាត់ វាយនភណ្ឌ និងសម្លៀកបំពាក់ ប្រដាប់ប្រដាប្រើប្រាស់ប្រចាំថ្ងៃ ផលិតផលសម្រាប់តុបតែង ក្នុងគេហដ្ឋាន គ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ផលិតផលឱសថ និងគ្រឿងសម្អាង ម្ហូបអាហារកែច្នៃ គ្រឿងឧបភោគ-បរិភោគ ភេសជ្ជៈ ផលិតផលបា្លស្ទីក គ្រឿងអេឡិចត្រូនិក កុំព្យូទ័រ គ្រឿងសង្ហារិម សម្ភារៈសំណង់ ផលិតផលបម្រើឱ្យសេវាសណ្ឋាគារ សេវាទេសចរណ៍ សេវាអប់រំ និងសេវាធនាគារ។

ជាមួយនឹងការដាក់តាំងបង្ហាញទំនិញនាំចេញ-នាំចូល និងទំនិញសក្ដានុពលដ៏សម្បូរបែប ដែលយកមកពីបណ្ដាខេត្តទូទាំងប្រទេសកម្ពុជា ព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏សំខាន់នេះ ក៏មានរៀបចំនូវជំនួបពាណិជ្ជកម្ម វេទិកាវិនិយោគ សិក្ខាសាលា ពិធីចុះហត្ថលេខាលើគម្រោងវិនិយោគនានា និងការប្រគំតន្ត្រីនៅក្នុងបរិវេណមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីទាក់ទាញអ្នកទស្សនាពិព័រណ៍ និងមហាជនទូទៅក្នុងគោលបំណងធ្វើឲ្យព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ កាន់តែមានភាពទាក់ទាញផងដែរ៕







លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធការលើកឡើងថាអឺរ៉ុបបិទទីផ្សាមិនឱ្យកម្ពុជានាំទំនិញចេញទៅសហភាពអឺរ៉ុប

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអះអាងជាថ្មីម្តងទៀតថា អឺរ៉ុបគ្មានផ្លូវបិទការនាំចូលទំនិញរបស់កម្ពុជានោះទេ។ លោកបានថ្លែងដូចនេះ ក្នុងឱកាសជួបសំណេះសំណាល ផ្តល់កិត្តិយសប្រគល់ប្រាក់រង្វាន់រាជរដ្ឋាភិបាល ជូនកីឡាករ កីឡាការិនី ដែលបានឈ្នះមេដាយមាសក្នុងការប្រកួត SEA Games លើកទី២៩ និងការប្រកួតជើងឯកគ្រប់កម្រិតជាលក្ខណៈអន្តរជាតិ កន្លងទៅថ្មីៗនេះ ដែលប្រារព្ធធ្វើឡើង នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា វិធានការទណ្ឌកម្ម តាមសំណូមពរបុគ្គលមួយចំនួននោះ មិនមែននរណាក៏ចេះតែធ្វើតាមនោះទេ ព្រោះថាគេមានកុងត្រា និងកិច្ចសន្យានៃការបញ្ជាទិញទំនិញពីស្រុកខ្មែរដែលត្រូវបានចុះហត្ថលេខារួចហើយ ប្រសិនបើមានការប្រែប្រួលវិស័យ នឹងត្រូវសងគេជាច្រើនផងដែរ។

គួរបញ្ជាក់ថា កន្លងមកថ្នាក់ដឹកនាំបក្សប្រឆាំងក្រៅច្បាប់នៅកម្ពុជា តែងតែប្រព្រឹត្តនូវអំពើញុះញង់ដល់ប្រជាពលរដ្ឋខ្មែរ និងកងកម្លាំងប្រដាប់អាវុធ ឱ្យងើបឡើងបះបោរប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងដោយសារការបោះឆ្នោត តាមបែបប្រជាធិបតេយ្យសេរីពហុបក្ស។ ម៉្យាងទៀត ថ្នាក់ដឹកនាំបក្សប្រឆាំងទាំងនេះ ថែមទាំងដើរអំពាវនាវ កុំឱ្យបរទេសផ្តល់ជំនួយដល់កម្ពុជា កុំមកវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជាទៀតផង៕










លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវកុំឱ្យពលរដ្ឋក្នុងស្រុកចាញ់បោកតាមការញុះញង់របស់អ្នកខាងក្រៅ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ជូនជនរួមជាតិទាំងអស់កុំចាញ់បោកតាមការញុះញង់របស់អ្នកនៅក្រៅប្រទេសដែលបានលើកឡើងថានឹងស្នើសុំឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់សម្ពាធមកលើកម្ពុជាឱ្យសោះ។ លោកបានថ្លែងដូចនេះក្នុងឱកាសជួបសំណេះសំណាលផ្តល់កិត្តិយសប្រគល់ប្រាក់រង្វាន់រាជរដ្ឋាភិបាល ជូនកីឡាករ កីឡាការិនី ដែលបានឈ្នះមេដាយមាសក្នុងការប្រកួត SEA Games លើកទី២៩ និងការប្រកួតជើងឯកគ្រប់កម្រិតជាលក្ខណៈអន្តរជាតិ កន្លងទៅថ្មីៗនេះ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ។

ការឆ្លើយតបរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី និងថ្នាក់ដឹកនាំបក្សប្រឆាំងក្រៅច្បាប់ បានកំពុងធ្វើសកម្មភាពនានា ដើម្បីស្វែងរកការអន្តរាគម ន៍ពីសហគមន៍អន្តរជាតិ ដើម្បីជួយឱ្យមានការដោះលែង លោក កឹម សុខា ហើយអនុញ្ញាតឱ្យ គណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការកំពូលកាត់ទោសរំលាយ ពាក់ព័ន្ធនឹងអំពើក្បត់ជាតិនោះ អាចបើកដំណើរការឡើងវិញដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងក្រុមប្រឹក្សាសន្តិសុខមានសមាជិកអចិន្រ្តៃយ៍ចំនួន៥ប្រទេស ដែលរួមមានចិន រុស្ស៊ី បារាំង អាមេរិក និងអង់គ្លេស បើក្នុងចំណោម៥នោះ មានតែប្រទេសមួយណា «វេតូ» គឺចប់។ លោកបានផ្តាំទៅប្រជាពលរដ្ឋនៅក្នុងស្រុក ដែលចាញ់បោកអ្នកពីខាងក្រៅ ត្រូវសិក្សារៀនសូត្រឱ្យដឹងអំពីរចនាសម្ព័ន្ធរបស់អង្គការសហប្រជាជាតិសិនដើម្បីកុំឱ្យជឿតាមការបំភ្លៃរបស់ជនទាំងអស់នោះ។ លោកបានបន្ថែមថា សេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ គ្មានន័យចាប់បង្ខំសម្រាប់ការអនុវត្តទេ ផ្ទុយទៅវិញសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ មានន័យចាប់បង្ខំឱ្យមានការអនុវត្ត។ ជាក់ស្តែង សភាអាមេរិក ក៏មិនមែនមានន័យឱ្យរដ្ឋាភិបាលត្រាំ អនុវត្តន៍ដែរ ការអនុវត្តដោយសភាអឺរ៉ុប ក៏មិនមានលក្ខណៈចាប់បង្ខំឱ្យស្នងការអឺរ៉ុប សភាអឺរ៉ុប អនុវត្តន៍នោះទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានផ្តាំទៅក្រុមបក្សប្រឆាំង ដែលត្រូវបានរំលាយ និងផ្អាកសកម្មភាពនយោបាយ ហើយកំពុងរកការអន្តរាគមន៍ពីបរទេសនោះថា កម្ពុជាពីអតីតកាលត្រូវគេហ៊ុព័ទ្ធសេដ្ឋកិច្ចយ៉ាងខ្លាំងនៅតែអាចរស់បាន រឿងអីដែលត្រូវព្រួយបារម្ភសម្រាប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច សម្រាប់ស្ថានភាពប្រទេសដូចពេលបច្ចុប្បន្ននោះ៕



ព្រះបរមនាថ នរោត្តម សីហមុនី ផ្ញើព្រះរាជសារជូនពរលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសខួបចម្រើនជន្មាយុ

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃទិវាខួបចម្រើនជន្មាយុរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នេះ ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើព្រះរាជសារជូនពរ និងកន្ត្រកផ្កាដ៏ស្រស់ស្អាតមួយ ជូន លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលជាអ្នកស្នេហាជាតិដ៏ឆ្នើម បានខិតខំបំពេញបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមជូនប្រជាជាតិ មាតុភូមិ និងប្រជាជនគ្រប់កាលៈទេសៈនៅកម្ពុជា។
សូមអានព្រះរាជសារទាំងស្រុងដូចខាងក្រោម ៖


លោក ទៀ វិញ ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួបកំណើត ៦៣ឆ្នាំ ឈានចូល ៦៤ឆ្នាំ

ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រារព្ធខួបកំណើតគម្រប់ ៦៣ឆ្នាំ ឈានចូល ៦៤ឆ្នាំ របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នេះ លោក ទៀ វិញ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក ព្រមទាំងនាយនាវី នាយនាវីរង និងពលនាវីទូទាំងប្រទេស សូមគោរពជូនពរ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ឱ្យទទួលបានជោគជ័យបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា។
សូម លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ត្រូវជាឧត្តមភរិយា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បុត្រា-បុត្រី និង ចៅប្រុស-ចៅស្រី ជាទីស្រឡាញ់ សូមជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ផ្ញើសារលិខិតគោរពជូនពរ លោកស្រី ប៊ុនរ៉ានី ហ៊ុនសែន ក្នុងឱកាសខួបកំណើត ៦៣ឆ្នាំ ឈានចូល ៦៤ឆ្នាំ

ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រារព្ធខួបកំណើតគម្រប់ ៦៣ឆ្នាំ ឈានចូល ៦៤ឆ្នាំ របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នេះ លោកទេសរដ្ឋមន្រ្ដី ញឹម វណ្ណដា ជាអនុប្រធានប្រចាំការ និងជានាយកប្រតិបត្តិនៃគណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយសូមគោរពជូនពរ លោកស្រី ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ទទទួលបានជោគជ័យបន្ថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ។
សូម លោកស្រី ដែលជាឧត្តមភរិយា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បុត្រា-បុត្រី និង ចៅប្រុស-ចៅស្រី ជាទីស្រឡាញ់ ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕


ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ផ្ញើព្រះរាជសារជូនពរលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសខួបចម្រើនជន្មាយុ

ក្នុងឱកាសខួបចម្រើនជន្មាយុរបស់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ ព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានផ្ញើព្រះរាជសារជូនពរ និងប្រោសប្រទាននូវព្រះរាជទ្រព្យចំនួន ៥ពាន់ដុល្លារអាមេរិក ព្រមទាំងកន្ត្រកផ្កាដ៏ស្រស់ស្អាត ជូន លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលជាអ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តម បានបរិច្ចាគកម្លាំងកាយ-ចិត្ត និងធនធានចូលរួមក្នុងសកម្មភាពកសាងជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។
សូមអានព្រះរាជសារ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖


លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ញើសារជូនជនអគតិមួយចំនួនដែលបំផ្លើសព័ត៌មានមិនពិត

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងហ្វេសប៊ុកផេករបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបង្ហោះសារខ្លី មួយ​ដែលមានខ្លឹមសារដូចខាងក្រោម៖

ដោយសារមានការបង្ហោះព័ត៌មានមិនពិតជាដដែលៗខ្ញុំសូមបញ្ជាក់សារជាថ្មីអោយបងប្អូនជនរួមជាតិបានជ្រាបថា ខ្ញុំគ្មានប្រាក់លាក់ទុកនៅបរទេសដូចការបំប៉ោងដ៏អាក្រក់បំផុតរបស់ជនខិលខូចមួយចំនួនទេ។ បើបរទេសណាចង់បង្កកប្រាក់មេដឹកនាំគណបក្សប្រជាជន ឬមន្រ្តីរាជរដ្ឋាភិបាល គឺខ្ញុំសូមលើក​ទឹកចិត្តបន្ថែម​អោយធ្វើចុះ។

ទ្រព្យសម្បត្តិខ្ញុំ គឺអាចមើលឃើញនៅតាមវត្តអារាម សាលារៀន មជ្ឈមណ្ឌលកុមារកំព្រា បណ្ណាល័យ ស្រះទឹក អណ្តូងទឹក ស្ពាន ផ្លូវថ្នល់ កូនក្មួយចៅៗសិស្សានុសិស្ស និងកូនក្មួយកីឡាករកីឡាការិនី និងសម្រាប់សង្រ្គោះ និងព្យាបាលអ្នកជំងឺនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។
សូមជូនពរបងប្អូនកូនក្មួយជនរួមជាតិទូទាំងប្រទេសជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ៕





ដោយមានការគាំទ្រពីលោក Putin យោធារុស្ស៊ីត្រូវបានដាក់បញ្ចូល នៅក្នុងគោលនយោបាយបរទេស

រាប់ចាប់តាំងពីរដ្ឋាភិបាលទីក្រុងដាម៉ាស់ ទៅទីក្រុងដូហា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានបង្ហាញខ្លួននៅក្នុងកន្លែងដែលមិនបានរំពឹងទុក ជាសញ្ញាមួយនៃការកើនឡើងឥទ្ធិពលយោធារបស់រុស្ស៊ីក្រោមការដឹកនាំរបស់លោក Vladimir Putin ។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រដ្ឋមន្ត្រីការពារជាតិរូបនេះបានស្លៀកសម្លៀកបំពាក់ ឯកសណ្ឋានយោធា បានជួបពិភាក្សាជាមួយប្រធានាធិបតីស៊ីរីនៅទីក្រុងដាម៉ាស់ និងបានជួបនាយករដ្ឋមន្ត្រីរបស់អ៊ីស្រាអែលនៅទីក្រុងចេរុយសាឡិម ហើយគាត់ក៏ត្រូវបានទទួលស្វាគមន៍ដោយអ្នកគ្រប់គ្រងនៅក្នុងប្រទេសកាតា នៅក្នុងទីក្រុងដូហា។

ជំហររបស់ក្រសួងការពារជាតិផ្តោតទៅលើវិស័យនេះ ត្រូវបានចាត់ទុកដ៏យូរមកហើយរបស់ក្រសួងការបរទេសរុស្ស៊ីនៅក្នុងការគាំទ្ររបស់ប្រទេសរុស្ស៊ី ដែលយុទ្ធសាស្ត្រមានភាពរឹតត្បិតមានន័យថា រដ្ឋមន្រ្តីទាំងឡាយអាចជួយពិភាក្សាដោយត្រង់បានជាមួយសមភាគីបរទេសរបស់ពួកគេ។

យោធាកំពុងទាញផលប្រយោជន៍ពីការបែកបាក់ផ្នែកនយោបាយនូវអ្វីដែលរុស្ស៊ី បានមើលឃើញថា ជាជ័យជម្នះដ៏ធំរបស់ខ្លួននៅគ្រីមា ដែលជាប់នឹងប្រទេសអ៊ុយក្រែន បន្ទាប់ពីទាហានរុស្ស៊ី បានចាប់យកការគ្រប់គ្រងនៅក្នុងឧបទ្វីបនេះ កាលពីឆ្នាំ២០១៤ និងនៅស៊ីរីដែលកំលាំងទ័ពរុស្ស៊ីបានគាំទ្រប្រធានាធិបតីលោក Assad នៅក្នុងសង្គ្រាមនៅស៊ីរី។

មន្ត្រីបម្រើការរុស្ស៊ីរយៈពេលវែងម្នាក់ដែលធ្វើការជាមួយក្រសួងការពារជាតិ ហើយសុំមិនបញ្ចេញឈ្មោះ ដោយសារតែគាត់គ្មានសិទ្ធិនិយាយទៅកាន់សារព័ត៌មានថា «នយោបាយនោះត្រូវបានគេដាក់ឱ្យអនុវត្តនៅក្នុងរបៀបវារៈយុទ្ធសាស្ត្រដែលមានឥទ្ធិពលបន្ថែមទៀត»។

នៅក្នុងទីក្រុងគ្រឹមឡាំង ឯណោះវិញ ក្រសួងការពារជាតិ និងការបរទេសរុស្ស៊ី មិនបានឆ្លើយតបចំពោះការស្នើសុំយោបល់បញ្ជាក់ឱ្យបានលម្អិតចំពោះអត្ថបទដែលបានចុះផ្សាយនេះ ក៏ប៉ុន្តែប្រភពព័ត៌មាន ៣ ដែលស្គាល់ក្រសួងទាំងពីរនេះបានបញ្ជាក់យ៉ាងច្បាស់អំពីអត្ថបទនេះ។

ការរីកចម្រើនឥទ្ធិពលយោធារបស់រុស្ស៊ី បានធ្វើឱ្យមិនសប្បាយចិត្តក្នុងចំណោមអ្នកការទូត រុស្ស៊ីមួយចំនួន ហើយធ្វើឱ្យខឹងសម្បាដល់មន្ត្រីបស្ចិមប្រទេសអំពីយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងនេះ ដែលនយោបាយការបរទេសរុស្ស៊ីកំពុងតែប្រកាន់យក។

ប្រភពព័ត៌មានមួយដែលសុំមិនបញ្ចេញឈ្មោះនិយាយថា «បើសិនជាអស់លោកអ្នកអនុញ្ញាត ឱ្យក្រសួងការពារប្រទេសកាន់តែមានឥទ្ធិពលធំនៅក្នុងនយោបាយការបរទេសនោះ វានឹងមានបញ្ហាកើតឡើង»។

ក្រោមការដឹកនាំរបស់លោក Putin ដែលជាអតីតភ្នាក់ងារ KGB ហើយឥឡូវនេះប្រធានាធិបតីគឺជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធបានបង្កើតឥទ្ធិពលរបស់ខ្លួន។ ការចំណាយរបស់វិស័យការពារជាតិបានកើនឡើង កំលាំងយោធាត្រូវបានគេរាយបណ្តាក់នៅហ្សកហ្ស៊ី អ៊ុយក្រែន ស៊ីរី ហើយទង្វើរបស់ខ្លួនត្រូវបានប្រើប្រាស់ដើម្បីនាំឱ្យមានគំនិតស្នេហាជាតិ។

កំលាំងនយោបាយការបរទេស និងការកើនឡើងឥទ្ធិពលនយោបាយយោធារបស់រុស្ស៊ីត្រូវបានគេមើលឃើញជាការកត់សម្គាល់ដ៏ខ្លាំងនៅក្នុងករណីស្ថានភាពនៅស៊ីរី។

បន្ទាប់ពីការធ្វើដំណើរទៅកាន់ទីក្រុងដាម៉ាស់ សម្រាប់ការពិភាក្សាពីរដងនៅឆ្នាំនេះជាមួយលោក Assad រដ្ឋមន្ត្រីការពារជាតិរបស់រុស្ស៊ីលោក Shoigu បានអមដំណើរជាមួយលោក Putin នៅសប្តាហ៍នេះ នៅពេលដែលប្រធានាធិបតីរូបនេះបានជិះយន្តហោះទៅជួបមេដឹកនាំស៊ីរី។ រដ្ឋ មន្ត្រីការបរទេសលោក Sergei Lavrov មិនដែលបានទៅទស្សនកិច្ចនៅស៊ីរីទាល់តែសោះនៅឆ្នាំ២០១៧នេះ។

រដ្ឋមន្ត្រីការពារជាតិលោក Shoigu មានការចូលរួមនៅក្នុងការខិតខំប្រឹងប្រែង តាមរយៈការទូតដើម្បីនាំសន្តិភាពទៅកាន់ប្រទេសស៊ីរី។ នៅក្នុងតួនាទីរបស់គាត់គាត់បាននិយាយអំពីសារៈសំខាន់នៃពង្រាងរដ្ឋធម្មនុញ្ញមួយសម្រាប់ប្រទេសស៊ីរី ហើយគាត់ក៏បានជួបបេសកជនពិសេសរបស់អង្គការសហប្រជាជាតិស្តីពីកិច្ចការស៊ីរី និងបានជួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងមេដឹកនាំនៅប្រទេសកាតា គឺព្រះអង្គម្ចាស់ Sheikh Tamim bin Hamad al-Thani ។

មន្ត្រីមួយចំនួននិយាយថា «មានការទុកចិត្តគ្នាទៅវិញទៅមកដ៏ខ្លាំងរវាងយោធារុស្ស៊ី និងមន្ត្រី ជាន់ខ្ពស់នៅទីក្រុងដាម៉ាស់ ដោយសារតែរុស្ស៊ីបានជួយស្រោចស្រង់ទ្រព្យសម្បត្តិរបស់ពួកគេ និងប្រជាជនស៊ីរី៕

ប្រភព : Reuters ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧


ការជួបពិភាក្សារបស់មេដឹកនាំចិន និងកូរ៉េខាងត្បូងសង្ឃឹមថា នឹងធ្វើឱ្យស្ថានភាពធូរស្រាល

ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-In និងជួបពិភាក្សាជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្វែងរកការផ្សះផ្សាទំនាក់ទំនងដែលមានស្ថានភាពលំបាក ដោយសារតែកូរ៉េខាងត្បូងទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ប្រព័ន្ធមីស៊ីលអាមេរិក។

ការិយាល័យលោក Moon បាននិយាយថា គាត់សង្ឃឹមថា នឹងមានប្រក្រតីភាពចំណងទាក់ទងឡើងវិញ អំឡុងពេលដំណើរទស្សនកិច្ចនេះ ក្រោយពីចិនខឹងសម្បាជាមួយនឹងការបំពាក់ប្រព័ន្ធការពារមីស៊ីលនៅដើមឆ្នាំនេះ ដែលជាការការពារកូរ៉េខាងត្បូងពីការគំរាមកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។

ចិនមើលឃើញប្រព័ន្ធខែលការពារនេះ ជាការគំរាមសន្តិសុខខ្លួន ហើយក៏បានចាត់វិធានការណ៍ប្រឆាំងធុរកិច្ចកូរ៉េខាងត្បូង ថែមទាំងហាមឃាត់ដំណើរទេសចរណ៍ជាក្រុមទៅកាន់កូរ៉េខាងត្បូងផងដែរ ដែលទង្វើនេះត្រូវបានគេមើលឃើញថា ជាការសងសឹកបែបសេដ្ឋកិច្ច។

ជម្លោះការទូតបានកើតមានឡើង បន្ទាប់ពីក្រុមហ៊ុនផលិតសព្វាវុធកូរ៉េខាងត្បូងជាច្រើនបានផ្តល់ទីកន្លែងសម្រាប់ទទួលប្រព័ន្ធមីស៊ីលរបស់អាមេរិកដ៏ខ្លាំងនេះ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ចិន លោក Moon ក៏នាំទៅជាមួយនូវប្រតិភូធុរកិច្ច រាប់បញ្ចូលទាំងនាយកប្រតិបត្តិមកពីក្រុមហ៊ុន Samsung ក្រុមហ៊ុយ Hyundai និងក្រុមហ៊ុន LG ផងដែរ ហើយនេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់គាត់ទៅកាន់ប្រទេសចិន ចាប់តាំងពីគាត់ចូលកាន់តំណែងកាលពីខែឧសភា មកម៉េ្លះ។

លោក Zhu Feng ជាសាស្ត្រាចារ្យសិក្សាផ្នែកអន្តរជាតិនៅសាកលវិទ្យាល័យប៉េកាំងនិយាយថា គ្រាន់តែដំណើរទស្សនកិច្ចនេះ ជាសញ្ញាដ៏សំខាន់រួចទៅហើយនៃប្រក្រតីកម្មសម្រាប់ទំនាក់ទំនងទ្វេភាគី។ លោក Zhu បាននិយាយថា ទំនាក់ទំនងសេដ្ឋកិច្ចកំពុងតែត្រឡប់មករកភាពដើមវិញ ប៉ុន្តែជាការសំខាន់នោះ គឺលោក Moon ត្រូវតែដកចេញប្រព័ន្ធការពារមីស៊ីលចេញពីបញ្ហាសេដ្ឋកិច្ច។

កាលពីខែមុខ ប្រទេសទាំងពីរនេះបានចេញសេចក្តីថ្លែងការណ៍ដែលមានពាក្យសម្តីដូចគ្នាបេះបិតស្តីពីគោលបំណងទៅវិញទៅមកក្នុងការធ្វើឱ្យប្រសើរនូវទំនាក់ទំនងទ្វេភាគីនេះ។

ពួកគេមិនបាននិយាយឱ្យបានចំៗណាមួយ ក៏ប៉ុន្តែចិនបានទាមទារឱ្យកូរ៉េខាងត្បូងសន្យាជាផ្លូវការដោយកុំរាយបណ្តាក់នូវប្រព័ន្ធការពារបាញ់មីស៊ីលណាបន្ថែមទៀត ហើយកុំឱ្យចូលរួមប្រព័ន្ធការពារមីស៊ីលរបស់អាមេរិកនៅក្នុងតំបន់នេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាមួយចំនួនទៅហើយស្តីពីប្រព័ន្ធការពារមីស៊ីលនេះ ។

លោក Lu បាននិយាយថា «យើងសង្ឃឹមថា បញ្ហានេះអាចបន្តដោះស្រាយដោយសមរម្យបាន ហើយភាគីទាំងសងខាងអាចនាំទំនាក់ទំនងចិន-កូរ៉េខាងត្បូងត្រឡប់ទៅរកផ្លូវល្អ និងការអភិវឌ្ឍដ៏រ៉ឹងមាំ»។

ចិនក៏បានទាមទារអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងដើម្បីផ្អាកសមយុទ្ធយោធារួមនៅក្នុងតំបន់នេះ ជាការដោះដូរសម្រាប់កូរ៉េខាងជើងដើម្បីបញ្ឈប់សកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ក៏ប៉ុន្តែគំនិតនេះត្រូវបានអាមេរិក និងកូរ៉េខាងត្បូងបដិសេធ។

ដំណើរទស្សនកិច្ចរបស់លោក Moon ទៅកាន់ទីក្រុងប៉េកាំង បានកើតមានឡើងបន្ទាប់ពីរដ្ឋ មន្ត្រីការបរទេសអាមេរិក Rex Tillerson និយាយថា អាមេរិកបានត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាជាមួយកូរ៉េខាងជើងដោយមិនមានលក្ខខណ្ឌជាមុន បើទោះបីជាអាមេរិកនៅតែប្តេជ្ញាចិត្តដើម្បីបង្ខំកូរ៉េខាងជើងឱ្យបោះបង់ចោលសព្វាវុធនុយក្លេអ៊ែរនេះក៏ដោយ។ ចិនបានដាក់សម្ពាធឱ្យមានការពិភាក្សាសម្រាប់ដំណោះស្រាយដោយសន្តិវិធី ចំពោះវិបត្តិនេះ៕

ប្រភព : AFP/Channel News Asia ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧


អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លើកឡើងថា មិនទាន់មានការសំរេចណាមួយរបស់សហភាពអឺរ៉ុប បិទការនាំទំនិញពីកម្ពុជាចូលទីផ្សារអឺរ៉ុប ឬព្យួរប្រព័ន្ធពន្ធអនុគ្រោះEBA ចំពោះកម្ពុជា ក៏ដូចជាការកម្រិតទិដ្ឋាការ (Visa) លើមន្រ្តីរដ្ឋាភិបាលទេ

ឆ្លើយតបនឹងការលើកឡើងបំផ្លើសរបស់ទណ្ឌិត សម រង្ស៊ី ដែលបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ថា សហភាពអឺរ៉ុបបិទទីផ្សារមិនឲ្យនាំទំនិញពីកម្ពុជាចូល ទីផ្សារអឺរ៉ុប និងការផ្អាកការផ្តល់ទិដ្ឋាការដល់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជានោះ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងថា រហូតដល់ពេលនេះ មិនទាន់មានការសំរេចរបស់សហភាពអឺរ៉ុប បិទការនាំទំនិញពីកម្ពុជាចូលទីផ្សារអឺរ៉ុបនោះទេ, ពោលគឺកម្ពុជានៅតែអាចនាំទំនិញចូលទីផ្សារអឺរ៉ុបដដែល។

យោងតាមញត្តិរបស់សភាអឺរ៉ុបចេញផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ សភាអឺរ៉ុបគ្រាន់តែអំពាវនាវឲ្យគណៈកម្មការអឺរ៉ុប «ធ្វើការពិនិត្យលើករណីភាពអនុគ្រោះពាណិជ្ជកម្មសម្រាប់កម្ពុជា និងលទ្ធភាពនៃការកម្រិតទិដ្ឋាការ» ប៉ុណ្ណោះ មិនមែនចេញសេចក្តីប្រកាសឲ្យបិទនោះទេ។

លោក ជុំ សុន្ទរី បានបន្ថែមថា ចំពោះបញ្ហាការផ្តល់ទិដ្ឋាការដល់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា សភាអឺរ៉ុបក៏មិនបានអំពាវនាវឲ្យផ្អាកនោះដែរ គ្រាន់តែអំពាវនាវឲ្យពិនិត្យពីលទ្ធភាពនៃ «ការកម្រិតទិដ្ឋាការ» ប៉ុណ្ណោះ ពោលគឺមិនបានផ្អាកដូចការលើកឡើងនោះទេ។

ការឆ្លើយតបតាមរយៈបណ្តាញព័ត៌មាន នៅពេលនេះរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានសរសេរព័ត៌មាន បំផ្លឹសការពិត នៃញត្តិរបស់សភាសហភាពអឺរ៉ុប ដែលបានចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។ ទណ្ឌិតដែលកំពុងរត់គេច ពីសំណាញ់ច្បាប់បានសរសេរថា៖ «ផ្អាកជំនួយទាំងអស់ ក្នុងក្របខណ្ឌនៃកិច្ចសន្យាសហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប និងកម្ពុជា។ បិទទីផ្សារមិនឲ្យនាំទំនិញពីកម្ពុជា ចូលមកលក់នៅក្នុងប្រទេស ទាំង២៧នៃសហភាពអឺរ៉ុប។ ផ្អាកការផ្តល់ទិដ្ឋាការ (Visa) ចេញចូលសហភាពអឺរ៉ុប ចំពោះថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ព្រមទាំងក្រុមគ្រួសារ និងគូកន ហើយវិធានការនេះ អាចឈានទៅដល់ ការរឹបអូសទ្រព្យសម្បត្តិ របស់ជនទាំងនោះ ដែលបានយកលុយកាក់បានមកពីអំពើពុករលួយរបស់ខ្លួន មកលាក់ទុកនៅទ្វីបអឺរ៉ុប»។

ការសរសេរទាំងនេះរបស់ទណ្ឌិត សម រង្ស៊ី ត្រូវបានលោក ជុំ សុន្ទរី ប្រតិកម្មឆ្លើយតបវិញថា ទណ្ឌិត សម រង្ស៊ី បានសរសេរលើស ការពិត នៃញតិ្តពិតរបស់សភាអឺរ៉ុប ដែលនេះជាទង្វើញុះញង់ចង់បង្កបញ្ហាដល់ស្ថេរភាពនៅកម្ពុជា៕


រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីអបអរសាទរខួប​លើកទី២៥​ នៃការដាក់​បញ្ចូល​រមណីយដ្ឋានអង្គរ ​ទៅក្នុង​បញ្ជីបេតិកភណ្ឌ​ពិភពលោក​

សៀមរាប៖ ដើម្បីអបអរសាទរ នៃការដាក់រមណីយដ្ឋានអង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរា បានសហការណ៍គ្នារៀបចំថតរូបជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលបានប្រារព្ធនៅប្រាសាទអង្គរ។

ព្រឹត្តិការណ៍នេះ គឺធ្វើឡើងដើម្បីចូលរួមអបអរសាទរខួបលើកទី២៥ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០១៧)។ ជាមួយនឹងការផ្តិតយករូបភាពនេះដែរ ក៏ជាបង្ហាញអោយពិភពលោកបានឃើញនូវភាពស្ញប់ស្ញែងរបស់ប្រាសាទអង្គរវត្ត ជាពិសេសក្នុងការទាក់ទាញភ្ញៀវទេចរជាតិ អន្តរជាតិអោយមកទស្សនារមណីដ្ឋានអង្គរ។ ម្យ៉ាងទៀត ក៏បានបង្ហាញអោយបងប្អូនបានយល់ដឹង និងចេះស្រឡាញ់ ព្រមទាំងថែរក្សានូវប្រាង្គប្រាសាទ ដែលជាកេរ្តិ៍តំណែលរបស់ដូចតារបស់យើងបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ។

ខួបលើកទី២៥ នៃការដាក់បញ្ជូនរមណីយដ្ឋានអង្គរជាសម្បត្តិបេតិកណ្ឌនេះ គឺមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សានូវសម្បត្តិវប្បធម៌ដែលមានរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋ ហ៊ុន សែន៕