លោក ឡាយ វណ្ណៈ ស្នើបែបនេះ ក្រោយពីបានស្តាប់នូវបទបង្ហាញពីការរីកចម្រើនរបស់តំណាងមន្ទីរពេទ្យទាំងការផ្តល់សេវាកម្ម និងសមត្ថភាពរបស់បុគ្គលិកពេទ្យក្រោមកិច្ចសហការ និងការគាំទ្រពីអង្គការ Caritas នៃសាធារណរដ្ឋឆែក ហើយការគាំទ្រដែលមានរយៈពេល ៣ឆ្នាំនឹងត្រូវបានបញ្ចប់នាពេលដ៏ខ្លីខាងមុននេះ។
លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា ការកសាងសមត្ថភាពនេះគឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មន្ទីរពេទ្យក៏ដូចជាបុគ្គលិកមន្ទីរពេទ្យទាំងមូលក្នុងកិច្ចដំណើរការមន្ទីរពេទ្យ ក៏ដូចជាបណ្តុះបណ្តាលបន្តដល់បុគ្គលិកថ្មីៗបន្ថែមទៀត សំដៅពង្រឹងដល់ការបម្រើសេវាកម្មកាន់តែប្រសើរ និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋបន្ថែមទៀត។
ជាកិច្ចឆ្លើយតប លោក Ivo Barak បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត មន្ទីរសុខាភិបាល ក៏ដូចជាមន្ទីរពេទ្យភ្នែកខេត្តតាកែវ ដែលបានសម្របសម្រួលឱ្យមានដំណើរទស្សនកិច្ចកើតឡើង ព្រមទាំងធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់មន្ទីរពេទ្យ ដែលបានខិតខំកន្លងមក។ លោកក៏បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ដែលការគាំទ្ររបស់សាធារណរដ្ឋឆែកបានទទួលលទ្ធផលល្អប្រសើរ និងបានជួយដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើន។ ដោយឡែកចំពោះសំណើររបស់អភិបាលខេត្តតាកែវ ភាគីឆេក និងយកទៅពិនិត្យ ពិភាក្សាគ្នាជាមុនសិនហើយនឹងជូនដំណឹងត្រឡប់មកវិញនៅពេលក្រោយ។
សូមបញ្ជាក់ថា មន្ទីរពេទ្យភ្នែកខេត្តតាកែវ បាននឹងកំពុងផ្តល់សេវាកម្មពិនិត្យព្យាបាលជម្ងឺភ្នែកជូនដល់ប្រជាពលរដ្ឋសរុបប្រមាណជាង ៣ម៉ឺននាក់ក្នុងមួយឆ្នាំ ដោយគិតជាមធ្យមប្រមាណ ១៥០នាក់ក្នុងមួយថ្ងៃ ក្នុងនោះ ៦០ភាគរយជាអ្នកជម្ងឺនៅក្នុងខេត្ត ១០ភាគរយមកពីខេត្តកំពត ១០ភាគរយមកពីកំពង់ស្ពឺ ១០ភាគរយមកពីខេត្តកណ្តាល និង១០ភាគរយទៀតមកពីបណ្តាខេត្តផ្សេងៗ៕
No comments:
Post a Comment