នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៤នេះ អាជ្ញាធរខេត្តព្រះវិហារ
បាននិមន្តព្រះសង្ឃ ចំនួន៤វត្ត ក្នុងនោះក៏មាន ព្រះសង្ឃ
នៃវត្តសាមគ្គីរង្សី ក្រុងភ្នំពេញ
និងអញ្ជើញប្រជាពលរដ្ឋនៃខេត្តព្រះវិហារ
ដែលកន្លងមកធ្លាប់បានធ្វើការតវ៉ាប្រឆាំងជាមួយនឹងការជួយ
អន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់
និងបានប្រើអំពើហិង្សាបណ្តេញ អ្នកតំណាងរាស្ត្រ សួស យ៉ារ៉ា
មណ្ឌលព្រះវិហារចេញពីវត្តសាមគ្គីរង្សីនោះ ឥឡូវនេះ
ប្រជាពលរដ្ឋទាំងនោះ
បានចូលរួមក្នុងពិធីជួបជុំគ្នានៅវត្តមរតកតេជោបុរីស្វរៈ
ដោយមានការសំណេះសំណាលជាមួយអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ
អាជ្ញាធរជាតិព្រះវិហារ អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ
ក្រុមប្រឹក្សាខេត្ត ព្រះរាជអាជ្ញាខេត្ត
និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត ក្នុងបរិយាកាសរីករាយ
រហូតឈានដល់មានការយោគយល់គ្នា
ដើម្បីរកដំណោះស្រាយបញ្ចប់បញ្ហាដែលកើតមាន
ដូចមានក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោមនេះ៖