Tuesday, November 12, 2024

លិខិតមិត្តអ្នកអាន៖ អ្នកនយោបាយក្បត់ជាតិ ជួបតែបរាជ័យទាំងក្នុងស្រុកនិងក្រៅស្រុក



ស្របពេលដែលមេដឹកនាំពិភពលោកជាច្រើន បានសាទរចំពោះការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ជាប្រធានាធិបតី សហរដ្ឋអាមេរិកទី៤៧ ហើយសូម្បីតែបេក្ខជនប្រកួតប្រជែងខាងគណបក្សប្រជាធិបតេយ្យ លោកស្រី ហារីស និងប្រធានាធិបតីកាន់តំណែង លោក ចូ បៃដិន ក៏បានទូរស័ព្ទទៅលោកត្រាំដើម្បីទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត និងអបអរសាទរអ្នកសាធារណរដ្ឋរូបនេះផងដែរ ថែមទាំងអញ្ជើញទៅសេតវិមានដើម្បីពិភាក្សាគ្នាពីការផ្ទេរអំណាចទៀតផង ប៉ុន្តែអ្នកនយោបាយប្រឆាំងចាស់វស្សា ដែលមានឈ្មោះជាទណ្ឌិតរត់ចោលគុក សម រង្ស៊ី មិនត្រឹមតែមិនទទួលស្គាល់ពីភាពបរាជ័យរបស់ខ្លួននៅក្នុងការបោះឆ្នោតដែលចាញ់ជាបន្តបន្ទាប់នោះទេ ថែមទាំងស្រែកឡាំប៉ាធ្វើកុប្បកម្មហិង្សាប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតថែមទៀតផង។ អ្វីដែលទណ្ឌិតរូបនេះបានធ្វើកន្លងមកនេះ គឺគោលបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងពីប្រជាជនច្រើនលើសលប់ផ្តល់ការគាំទ្រ។ តើមានមូលហេតុអ្វីខ្លះបានជាទណ្ឌិតក្បត់ជាតិរូបនេះ មិនព្រមទទួលស្គាល់បរាជ័យរបស់ខ្លួនខុស ហើយនៅតែបន្តមួលបង្កាច់លើរាជរដ្ឋាភិបាលកម្ពុជា? ក្នុងនាមជាអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាមួយរូប ខ្ញុំយល់ឃើញថា ការមិនព្រមទទួលស្គាល់បរាជ័យម្តងហើយម្តងទៀត របស់ជនក្បត់ជាតិ សម រង្ស៊ី ក៏ដោយសារជនក្បត់ជាតិរូបនេះចងគំនុំនឹងរាជរដ្ឋាភិបាល ដែលបានបកអាក្រាតស្បែកមុខដ៏អាក្រក់ជូរជាតិរបស់ខ្លួន ក្នុងផែនការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ដោយហិង្សា និងចង់ទាញប្រទេសជាតិធ្លាក់ក្នុងស្ថានភាពវឹកវរចលាចល។ ប្រវត្តិរបស់ទណ្ឌិតក្បត់ សម រង្ស៊ី គឺជននេះមានឈាមជ័យក្បត់ជាតិ តាំងពីជំនាន់ជីតា រហូតដល់ឪពុករបស់ខ្លួន ដែលបានធ្វើនយោបាយក្បត់ជាតិ សាសនា ព្រះមហាក្សត្រ ដូច្នេះហើយ បានជាការធ្វើនយោបាយប្រឆាំងរបស់ សម រង្ស៊ី កន្លងមកបន្តមរតកក្បត់ជាតិ បង្កប់ដោយគំនុំសងសឹក និងរិះរកគ្រប់មធ្យោបាយដើម្បីបំផ្លិចបំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ ជាក់ស្តែង ទណ្ឌិតក្បត់ជាតិរូបនេះ តែងតែធ្វើការប្រមាថអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ញុះញង់ប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធឱ្យងើបបះបោរ ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ធ្លាក់ចុះក្នុងសង្រ្គាមចលាចលវឹកវរ ប្រជាជនរងទុក្ខវេទនា ដែលជាគោលបំណងដែលគេចង់បាន។ កន្លងមកទណ្ឌិតក្បត់ជាតិ៣ជំនាន់រូបនេះ បានធ្វើនយោបាយមួលបង្កាច់បង្ខូចកិត្តិយសប្រទេសកម្ពុជា និងបានអំពាវនាវឱ្យអន្តរជាតិដាក់សម្ពាធមកលើកម្ពុជា កុំឱ្យបរទេសផ្តល់ជំនួយដល់កម្ពុជា និងមិនឱ្យបរទេសទិញទំនិញពីកម្ពុជាជាដើម។ ទង្វើទាំងអស់នេះ គឺជាការបំផ្លាញផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា របស់អ្នកនយោបាយប្រឆាំងរូបនេះ ដែលផ្ទុយខុសពីអ្នកនយោបាយប្រឆាំងនៅក្នុងបណ្តាប្រទេសនានា ដែលគេមិនហ៊ានបំផ្លាញផលប្រយោជន៍ជាតិគេនោះឡើយ បើទោះបីគេចង់ឈ្នះយ៉ាងណាក៏ដោយ ក៏គេគិតពីផលប្រយោជន៍ជាតិគេជាធំផងដែរ។ ពាក់ព័ន្ធនឹងការក្រាញននៀលក្នុងឆាកនយោបាយ មិនព្រមឈប់ចងកម្មពារនឹងកម្ពុជានេះដែរ ត្រូវបានគេមើលឃើញថា ដោយសារតែ ទណ្ឌិត សម រង្ស៊ី ចង់បានលាភសក្ការៈ ពីអ្នកងប់ងុលគាំទ្រខ្លួន តាមរយៈការរៀបចំជាព្រឹត្តិការណ៍ជួបជុំ ដើម្បីប្រមូលប្រាក់ដាក់ហោប៉ៅ និងចែកគ្នីគ្នារបស់ខ្លួន ដើម្បីបានបន្តបម្រើនយោបាយបំផ្លាញកម្ពុជាបន្តទៅទៀត។ ជាក់ស្តែង ការប្រកាសបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេសនេះដែរ ក៏ត្រូវបានគេមើលឃើញថា ជាមូលហេតុមួយដើម្បីប្រមូលលុយដាក់ហោប៉ៅផងដែរ។ នេះមិនមែនជាលើកទី១នោះទេ ដែលទណ្ឌិតក្បត់ជាតិរូបនេះ បានប្រកាសបង្កើតចលនាតស៊ូ រដ្ឋាភិបាលស្រមោល និងមូលនិធិផ្សេងៗ ប៉ុន្តែជាក់ស្តែងមិនដែលទទួលបានជោគជ័យអ្វីពីសកម្មភាពទាំងនោះទេ ក្រៅតែពីប្រមូលលុយដាក់ហោប៉ៅផ្ទាល់ខ្លួន យកទៅចាយវាយហ៊ឺហារតែប៉ុណ្ណោះ។ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី គឺជាអ្នកនយោបាយ ដែលគ្មានតម្លៃសម្រាប់ប្រជាជនកម្ពុជា ដោយសារតែការធ្វើនយោបាយញុះញង់ បង្កចលាចលសង្គមគ្រប់រូបភាព បំផ្លាញផលប្រយោជន៍ជាតិនិងប្រជាជន ដើម្បីតែបម្រើមហិច្ឆិតាគំនុំសងសឹកផ្ទាល់ខ្លួន។ ដោយសារមើលឃើញពីនយោបាយទុច្ចរិតបែបនេះហើយ ទើបធ្វើឱ្យអ្នកគាំទ្រដើរចេញជាបន្តបន្ទាប់ ហើយជនក្បត់ជាតិរូបនេះ តែងតែជួបបរាជ័យជានិច្ចទាំងនៅក្នុងស្រុក និងក្រៅស្រុក។ ជីវិតចុងក្រោយរបស់ទណ្ឌិត សម រង្ស៊ី នឹងក្លាយទៅជាអ្នកនយោបាយស្ពាយឈ្មោះក្បត់ជាតិ បំផ្លាញជាតិខ្មែរ នៅក្នុងប្រវត្តិសាស្រ្ត៕ 
 ដោយ៖ មាន មេត្តា

លិខិតមិត្តអ្នកអាន ៖ មហាជនផ្ទុះងើបសំពងក្បាលពួកទូរទស្សន៍មនសិការដែលមានចរិតពាលអសីលធម៌



ក្នុងរយៈពេលថ្មីៗនេះ តាមរយៈទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ដែលបានបង្ហោះទម្លាយឲ្យបានដឹង ហើយក៏ដូចជាបើកវាំងននខ្មៅឲ្យមហាជនរួមជាតិបានឃើញ បានដឹងជាទូទៅ នូវចរិតពិត គ្មានភាពថ្លៃថ្នូរ គ្មានសីលធម៌ និងសុជីវធម៌របស់ពួកមួយដំបរស្វា ក្នុងរបស់ដែលហៅថា វេទិកាមនសិការនៃជនពាល ហើយមហាជនទូទៅ ក៏បានដឹងច្បាស់ថា ជាវេទិកាមួយ ដែលមាន សម រង្ស៊ី ជាមេចលនាឧទ្ទាមក្រៅច្បាប់ឈរកាងពីក្រោយយ៉ាងច្បាស់ប្រាកដ។ តើជនពាលម្នាក់នោះ ដែលបានតាំងខ្លួនឯងថា ជាអ្នកសារព័ត៌មានមកពីទូរទស្សន៍មនសិការ នៅពេលហាស្តីឡើង បានរៀបឫក រៀបពាក្យសំដីដោយភាពថ្លៃថ្នូរ មានសីលធម៌ សុជីវធម៌ ពិសេស មានការចេះដឹងក្រមវិជ្ជាជីវៈសារព័ត៌មាន បានត្រឹមត្រូវ ក្នុងកិច្ចបំពេញវិជ្ជាជីវរបស់ខ្លួនឬទេ? សំឡេងឆ្លើយឆ្លងរវាង សម្តេចតេជោ និងជនដែលតាំងខ្លួនជាអ្នកសារព័ត៌មានក្រៅច្បាប់ មកពីទូរទស្ស មនសិការ ដែលមានមូលដ្ឋានៅសហរដ្ឋអាមេរិក ពិតជាបានបង្ហាញឲ្យមហាជនទូទៅបានឃើញនូវចរិតពិតរបស់ក្រុមទូរទស្សន៍បាតផ្សារ បាតសង្គម រស់នៅក្នុងប្រទេសស៊ីវិល័យមួយ ក៏ប៉ុន្តែ សំដីនិយាយជាមួយមនុស្ស ចាស់ម្នាក់ ដូចសត្វធាតុ មិនសមជាពលរដ្ឋថ្លៃថ្នូរនោះទេ។ បើសិនជាអ្នកសារព័ត៌មាន មានវិជ្ជាជីវៈត្រឹមត្រូវ មកពីអង្គភាពសារព័ត៌មានស្របច្បាប់ គឺគេគ្រប់គ្នាបានដឹងបានស្គាល់តួនាទី និងភារកិច្ចត្រឹមត្រូវក្នុងវិជ្ជាជីវច្បាស់លាស់ណាស់ ការណ៍ដែលអ្នកសារព័ត៌មានណាម្នាក់តាំងសំណួរទៅលោកនាយករដ្ឋមន្រ្តី ប្រធានាធិបតី ឬ រដ្ឋមន្រ្តីក្តី គឺសុទ្ធតែជាសំណួរផ្លូវការ ហើយចម្លើយក៏ផ្លូវការ មិននិយាយលេងសើច ឡេបខាយបានទេ។ ហើយវារឹតតែជាកិត្តិយសបំផុត ដែលថ្នាក់ដឹកនាំប្រទេសបានអនុញ្ញាតឲ្យមានការតាំងសំណួរឆ្លើយឆ្លងនោះ។ ផ្ទុយទៅវិញ ជនពាលម្នាក់ដែលបានហៅសុំជួបស្តេចតេជោ នាពេលនោះ វាពិតជាមិនមែន កូនខ្មែរមានពូជអំបូរច្បាស់លាស់ត្រឹមត្រូវ មិនស្គាល់ខ្ពស់ទាប មិនស្គាល់ដំបូក មិនស្គាល់ភ្នំអ្វីសោះឡើយ។ ប្រសិនបើ មនុស្សពេញវ័យធម្មតាទូទៅ អ្នកណាៗ ក៏គេស្គាល់ សម្តេចតេជោ យ៉ាងច្បាស់បំផុត ថាជាអ្នកនយោបាយដែលបានចេញធ្វើការតស៊ូលះបង់អាយុជីវិត ដើម្បីរំដោះប្រជាជនកម្ពុជាឲ្យបានវៀរចាកផុតរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក្នុងថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។ សម្តេចតេជោ គឺជាឥស្សរជននយោបាយខ្មែរមួយរូប ដែលបានស្វែងរកការបញ្ចប់សង្រ្គាមរវាងខ្មែរនិងខ្មែរជាច្រើនទសវត្សរ៍ ពិសេស សម្តេចតេជោ ជាអ្នកដឹកនាំការចរចាដោយផ្ទាល់ជាមួយអតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ហើយក៏សម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាព នាទីក្រុងប៉ារីស នៅឆ្នាំ១៩៩១។ ពិសេស បំផុត សម្តេចតេជោ បានដឹកនាំការបង្រួបបង្រួមជាតិខ្មែរចុងក្រោយ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ រហូតទទួលបាននូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីចាប់ពីងឆ្នាំ១៩៩៨រហូតមក។ ជាការពិត ប្រជាជនកម្ពុជា ពិតជាមានភ័ព្វសំណាង និងដោយក្តីមោទនភាពបំផុត ដែលមាន សម្តេចតេជោ នាសម័យកាលដ៏សំខាន់បំផុត ក្នុងប្រវត្តិសាស្រ្តខ្មែរ ដែលមានរស់ជាតិជូរផង ចត់ផង និងផ្អែមផង ហើយប្រជាជនពិតមានឱកាសមាសរស់នៅក្នុងសុខសន្តិភាព ការអភិវឌ្ឍ ដោយអនុវត្តតាមមាគ៌ាប្រជាធិបតេយ្យយ៉ាងត្រឹមត្រូវបំផុត។ តាមរយៈសំឡេងបែកធ្លាយឆ្លើយឆ្លងនេះ មហាជនខ្មែរទូទៅ ពិតជាមានអារម្មណ៍ផ្ទុះកំហឹង មិនពេញចិត្តនូវការនិយាយស្តីរបស់ជនពាលម្នាក់ ដែលបានតាំងខ្លួនថាជាអ្នកសារព័ត៌មានមកពីទូរទស្សន៍មនសិការរបស់ពួកឧទ្ទាមក្រៅច្បាប់។ អ្នកណាៗក៏បានយលដឹងយ៉ាងច្បាស់ថា វេទិកាមនសិការមានកម្រិតសុទ្ធតែមនុស្សធុនពួកបាតផ្សារ វាគ្រាន់តែជាវេទិកាមនសិការ នៃពួកមួយដំបរស្វា គឺពួកចេះនិយាយ ត្រឹមដោយសំដីមហាឈ្លើយ គ្មានសីលធម៌ សុជីវធម៌ ពិសេសតាំងខ្លួនជាអ្នកសារព័ត៌មាន ក៏ប៉ុន្តែអត់ចេះដឹងក្រមវិជ្ជាជីវៈសារព័ត៌មាន និយាយស្តីច្រង៉េងច្រង៉ាង គ្មានក្បាល គ្មានកន្ទុយ ដូច្នេះហើយ វាមានតែពួកឧទ្ទាមក្រៅច្បាប់មួយដំបរស្វាស្តាប់តែគ្នាឯងប៉ុណ្ណោះ។ និយាយឱ្យចំ វាមិនមិនមែនទូរទស្សន៍មនសិការទេ គឺជាវេទិកាទូរទស្សន៍នៃពួកបាតសង្គម បាតផ្សារ វេទិកានៃពួកឧទ្ទាមក្រៅច្បាប់ វេទិកាអាណាធិបតេយ្យ ស្តាប់បានតែពួកឧទ្ទាមមួយដំបរស្វារសុទ្ធសាធ។ ទូរទស្សន៍នៃពួកជនពាលមួយដំបរស្វា ជាវេទិកានៃពួកអាណាធិបតេយ្យ វេទិកានៃពួកជនពាល និងជាវេទិកានៃពួកគ្មានពូជអំបូរ៕ 
 ដោយ៖ ឡុង បូរិតា

ឯកអគ្គរាជទូតហូឡង់ ប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត



នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Remco Johannes  an Wijngaarden ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រហូឡង់ ប្រចាំកម្ពុជា (ដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរាជទូតបានអបអរសាទសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍ និងរីកចម្រើន នៅកម្ពុជា ជាពិសេស ការសម្រេចបាននូវកំណើនសេដ្ឋកិច្ច​។ 

ឯកឧត្តមឯកអគ្គរាជទូតបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងហូងឡង់ និងកម្ពុជា  ព្រមទាំងប្ដេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សចំពោះទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងហូឡង់ ព្រមទាំងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនហូឡង់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា នៅលើវិស័យសំខាន់ៗមួយចំនួន នាពេលកន្លងមក។ សម្ដេចបវរធិបតីបានលើកទឹកចិត្តឯកឧត្តមឯកអគ្គរាជទូតបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីចូលរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីឱ្យកាន់តែខ្លាំងក្លាថែមទៀត។ 

 សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរាជទូតបានកត់សម្គាល់ដោយការពេញចិត្តចំពោះការដាក់ចេញនូវយន្តការពិគ្រោះយោបល់ទេ្វភាគីរវាងក្រសួងការបរទេស​ នៃប្រទេសទាំងពីរ  ដែលចូលរួមចំណែកដល់ការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សម្តេច​បវរ​ធិបតី​ និង​ឯកឧត្តម​អគ្គរាជទូត​ក៏បាន​ពិភាក្សាអំពីការបន្ត​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរ ជាពិសេសលេីវិស័យពាណិជ្ជកម្ម និងវិនិយោគ​។ 

 សម្ដេចបវរធិបតីបានចែករំលែកជូនឯកឧត្តមឯកអគ្គរាជទូត​ អំពីការដាក់ចេញនូវគោលនយោបាយ​ យន្តការ​ និង​ការលេីកទឹកចិត្តនានា​ ប្រកបដោយភាពទាក់ទាញ និងជាក់ស្ដែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបរទេស ក៍ដូចជាធានានូវ​បរិយាកាស​វិនិយោគ​ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ ឯកឧត្តម​អគ្គរាជទូត​ បាន​គូសបញ្ជាក់ថា ក្រុមហ៊ុនឯកជនហូឡង់ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា ក៏ទទួលស្គាល់បរិយាកាសកាន់តែប្រសើរឡើងក្នុងការវិនិយោគនៅប្រទេសកម្ពុជាដែរ ហើយរាជរដ្ឋាភិបាល​ហូឡង់​ នឹងបន្តគាំទ្រ​ក្រុមហ៊ុនឯកជន​ហូឡង់ មកវិនិយោគ​នៅកម្ពុជា​។  សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរាជទូតបានផ្លាស់ប្តូ​រយោបល់អំពីបញ្ហាតំបន់និងអន្តរជាតិ​មួយចំនួនផងដែរ៕