Monday, October 23, 2023

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ចេញសេចក្តីសម្រេចបង្កើតនិងចាត់តាំងក្រុមអ្នកនាំពាក្យ

 ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ចេញសេចក្តីសម្រេចបង្កើតនិងចាត់តាំងក្រុមអ្នកនាំពាក្យ ។ 


នេះបើយោងតាមសេចក្តីសម្រេច ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ !






ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ស្តីពី ខ្លឹមសារ និង អត្ថន័យ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

 

ប្រសាសន៍ដើមទាំងស្រុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពី ខ្លឹមសារ និង អត្ថន័យ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨

វីដេអូឯកសារ៖ស្តីពីទិវាខួបប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ខួប៣០ឆ្នាំ ក្រោមព្រះរាជធិបតីនៃព្រះករុណា នៅមហោស្រពកោះពេជ្រ

វីដេអូឯកសារឆ្នាំ២០២០៖ស្តីពី កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (កាលខួប ២៩ឆ្នាំ)

កិច្ចសម្ភាសន៍៖ ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សា ផ្ទាល់ ព្រះ មហាក្សត្រ ស្តីពី (សន្ធិសញ្ញាទីក្រុងប៉ារីស) ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣

វីដេអូឯកសារឆ្នាំ២០២១៖ សុន្ទរកថា ឯកឧត្តម ប្រាក់ សុខុន ស្តីពីកិច្ច ព្រម ព្រៀង សន្តិភាព ទីក្រុងប៉ារីស (ប្រវត្តិនៃការចរចានិងសមិទ្ធិផល)

កិច្ចសម្ភាសន៍ពិសេស ស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសវាគ្មិន៖ ឯកឧត្តម អៀង ម៉ូលី ឯកឧត្តម រ៉ាអ៊ូល ជេនណា

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ស្នើឲ្យសិក្សាបណ្ដេញមន្ដ្រីនគរបាលចេញពីក្របខណ្ឌ បើសិនរកឃើញពាក់ព័ន្ធគ្រឿងញៀន

 


ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នើចាត់វិធានការដកចេញពីក្របខណ្ឌ ចំពោះមន្រ្តីនគរបាលរូបណា ដែលប្រើប្រាស់ និងជាប់ពាក់ព័ន្ធគ្រឿងញៀន ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តការងាររបស់មន្ត្រីនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស និងទទួលបានការជឿទុកចិត្តពីមជ្ឈដ្ឋានទូទៅ។

ការលើកឡើងរបស់លោកសន្ដិបណ្ឌិត នេត សាវឿន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពបន្ថែម របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានគូសបញ្ជាក់ថា ករណីប្រយុទ្ធប្រឆាំងគ្រឿងញឿននៅតាមបណ្ដាញស្ថាប័ន អង្គភាពនេះ កន្លងមកក្រសួងការពារជាតិ អនុវត្តបានយ៉ាងល្អ និងធ្វើការដកឈ្មោះចេញ ពីក្របខណ្ឌក្រោយមន្រ្តីយោធារបស់ខ្លួនប្រើប្រាស់គ្រឿងញៀន។

លោកបានអះអាងថា យុទ្ធសាស្រ្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកគ្រឿងញៀនជាមុំមួយ ឬជាស្នូលមួយ ក្នុងយុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋាភិបាល។ សម្តេចចាត់ទុកគ្រឿងញៀននេះ ស្មើនឹងសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម ដោយសារតែបញ្ហាគ្រឿងញៀននេះហើយ នាពេលអនាគតយុវជនយើង និងស្រុកយើងបាត់បង់សមត្ថភាព បាត់បង់ពលកម្ម បាត់បង់បញ្ញាញាណ និងបាត់បង់ធនធានមនុស្សជាដើម។

បន្ថែមពីលើនេះ ឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានលើកឡើងថា ប្រទេសកម្ពុជា ថ្វីត្បិតតែជាប្រទេសមិនបានកែច្នៃ និងផលិតគ្រឿងញៀនក៏ពិតមែន ប៉ុន្តែកម្ពុជាត្រូវបានគេនាំចេញ និងនាំចូលឆ្លងកាត់ ខណៈបច្ចុប្បន្នមានការកើនឡើងគួរឲ្យព្រួយបារម្ភ ដូច្នេះហើយបានជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើនសមាសភាពបន្ថែមរហូតដល់ ២៤ក្រសួង ស្ថាប័ន ដើម្បីរួមគ្នាទប់ស្កាត់ និងបង្រ្កាប ករណីនេះឲ្យបានក្នុងគោលបំណងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជាតិទាំងមូល៕


















 

ផ្សាយពិសេស៖ អបអរសាទរខួបទី ៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៣

 អបអរសាទរខួបទី ៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៣

-------
មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពួនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ។
"សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម"