Monday, November 22, 2021
លទ្ធផលនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បី រំលឹកខួបអនុស្សាវរីយ៍ លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ
កិច្ចប្រជុំពិនិត្យលើសំណើរបស់ ប្រជាពលរដ្ឋដែលដាក់ពាក្យស្នើសុំចុះបញ្ជីដីធ្វើវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅឃុំ តាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង
កោះកុង៖ ថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំ កិច្ចប្រជុំពិនិត្យលើសំណើរបស់ ប្រជាពលរដ្ឋឈ្មោះ សំយុត សែងថង និងឈ្មោះ ម៉ក់ ខ្លងដា ដែលដាក់ពាក្យស្នើសុំចុះបញ្ជីដីធ្វើវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៃដីស្ថិតនៅឃុំ តាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។ បន្ទាប់ពី កិច្ចប្រជុំពិភាក្សារួច លោក សុខ សុទ្ធី បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដីជាក់ស្តែង។
បន្ទាប់ពីកិច្ចប្រជុំ និងការចុះពិនិត្យទីតាំងដីជាក់ស្តែងរួចមក លោក សុខ សុទ្ធី បានណែនាំឱ្យរដ្ឋបាលស្រុកកោះកុង សម្របសម្រួលដឹកនាំ សហការជាមួយ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ចុះចុចយកនិយាមទីតាំងដីដែលស្នើសុំចុះបញ្ជីនេះ និងដំឡើងផែនទីបង្ហាញទីតាំងដីឱ្យបានច្បាស់លាស់ ដើម្បីក្រុមការងារយកមកប្រជុំ ពិនិត្យ ពិភាក្សាបន្តតាមនីតិវិធី និងម្ចាស់សំណើ៕
អភិបាលរងខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគឃុំ-សង្កាត់ នៅក្រុង-ស្រុក ឆ្នាំ២០២១
ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគឃុំ-សង្កាត់ នៅក្រុង-ស្រុក ឆ្នាំ២០២១ នៅសាលប្រជុំធំសាលាស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ដោយក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាល ស្រុកត្រពាំងប្រាសាទ អនុប្រធានមន្ទីរផែនការខេត្ត នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមការងារកសាងផែនការខេត្ត តំណាងគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ ស្រុក ក្រុមប្រឹក្សាស្រុក និងឃុំ មេឃុំ ស្មៀន អង្គការដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធនានា។
គោលបំណងចម្បងនៃអង្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះ គឺដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍមូលដ្ឋាន និងសម្របសម្រួល បន្ស៊ីនូវតម្រូវការអភិវឌ្ឍទាំងនោះជាមួយគម្រោង និងធនធានរបស់ដៃគូអភិវឌ្ឍ រដ្ឋបាលខត្ត មន្ទីរអង្គភាព អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឈានទៅដល់ការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។
ជាលទ្ធផលរំពឹងទុក ក្នុងអង្គសិក្ខាសាលានេះ រដ្ឋបាលស្រុក រដ្ឋបាលឃុំ-សង្កាត់ ដៃគូអភិវឌ្ឍ រដ្ឋបាលខត្ត មន្ទីរអង្គភាព អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា បានយល់ដឹងអំពីទស្សនៈ គោលបំណង តម្រូវការគម្រោងអភិវឌ្ឍ និងលទ្ធភាពថវិកាពីគ្នាទៅវិញទៅមកដោយតម្លាភាព ហើយនឹងអាចឈានដល់ការសម្របសម្រួលគ្នា ដើម្បីឱ្យមានការវិនិយោគ ក៏ដូចជាការអភិវឌ្ឍនៅតាមមូលដ្ឋាន ប្រព្រឹត្តទៅបានដោយរលូន មានសង្គតិភាព និងមានប្រសិទ្ធភាពខ្ពស់៕
សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១
សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១៖
ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ”
នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ”។
សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីអបអរសាទរខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន និងចិន។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ព្រមទាំងមេដឹកនាំប្រទេសសមាជិកអាស៊ាន និងអគ្គលេខាធិការអាស៊ានផងដែរ ប៉ុន្តែមិនមានវត្តមានមេដឹកនាំមកពីប្រទេសមីយ៉ាន់ម៉ានោះឡើយ។
នៅក្នុងសុន្ទរកថាថ្លែងទៅកាន់កិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចនូវសមិទ្ធផលទាំងឡាយ ដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងអាស៊ាន និងចិន។
សម្តេចតេជោ បានលើកឡើងថា ទំនាក់ទំនងអាស៊ាន-ចិន នឹងក្លាយជាទំនាក់ទំនងមួយ ដែលកាន់តែសំខាន់ និងចាំបាច់ និងដែលមានអត្ថន័យធំធេង និប្រកបដោយផ្លែផ្កា សម្រាប់តំបន់ទាំងពីរ ក៏ដូចជាសម្រាប់សកលលោកទាំងមូល។ ជាពិសេសនៅក្នុងបរិការណ៍នៃការស្តារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ១៩។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានចែករំលែកនូវអនុសាសន៍មួយចំនួន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន ឱ្យកាន់តែប្រសើរផងដែរ។
ខាងក្រោមនេះ គឺជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នាព្រឹកមិញនេះ៖