Monday, November 22, 2021

អភិបាលរងខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគឃុំ-សង្កាត់ នៅក្រុង-ស្រុក ឆ្នាំ២០២១

ឧត្តរមានជ័យ ៖  នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា  ឆ្នាំ២០២១  លោក  ឌី  រ៉ាដូ   អភិបាលរងខេត្ត   តំណាងដ៏ខ្ពង់ខ្ពស់ លោក ប៉ែន  កុសល្យ  អភិបាល  នៃគណៈអភិបាលខេត្តឧត្តរមានជ័យ  បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគឃុំ-សង្កាត់  នៅក្រុង-ស្រុក  ឆ្នាំ២០២១ នៅសាលប្រជុំធំសាលាស្រុកត្រពាំងប្រាសាទ  ខេត្តឧត្តរមានជ័យ។ 


ដោយក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក  លោកស្រី  អភិបាល ស្រុកត្រពាំងប្រាសាទ  អនុប្រធានមន្ទីរផែនការខេត្ត  នាយកទីចាត់ការផែនការ  និងវិនិយោគខេត្ត  តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត  ក្រុមការងារកសាងផែនការខេត្ត  តំណាងគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី  និងកុមារ ស្រុក  ក្រុមប្រឹក្សាស្រុក  និងឃុំ  មេឃុំ  ស្មៀន  អង្គការដៃគូអភិវឌ្ឍ  និងអ្នកពាក់ព័ន្ធនានា។ 


គោលបំណងចម្បងនៃអង្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះ  គឺដើម្បីបង្ហាញអំពីតម្រូវការអភិវឌ្ឍមូលដ្ឋាន  និងសម្របសម្រួល  បន្ស៊ីនូវតម្រូវការអភិវឌ្ឍទាំងនោះជាមួយគម្រោង  និងធនធានរបស់ដៃគូអភិវឌ្ឍ  រដ្ឋបាលខត្ត  មន្ទីរអង្គភាព  អង្គការសង្គមស៊ីវិល  វិស័យឯកជន  និងអ្នកពាក់ព័ន្ធនានា  ដើម្បីឈានទៅដល់ការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។ 


ជាលទ្ធផលរំពឹងទុក ក្នុងអង្គសិក្ខាសាលានេះ  រដ្ឋបាលស្រុក  រដ្ឋបាលឃុំ-សង្កាត់  ដៃគូអភិវឌ្ឍ  រដ្ឋបាលខត្ត  មន្ទីរអង្គភាព  អង្គការសង្គមស៊ីវិល  វិស័យឯកជន  និងអ្នកពាក់ព័ន្ធនានា  បានយល់ដឹងអំពីទស្សនៈ  គោលបំណង  តម្រូវការគម្រោងអភិវឌ្ឍ  និងលទ្ធភាពថវិកាពីគ្នាទៅវិញទៅមកដោយតម្លាភាព  ហើយនឹងអាចឈានដល់ការសម្របសម្រួលគ្នា  ដើម្បីឱ្យមានការវិនិយោគ  ក៏ដូចជាការអភិវឌ្ឍនៅតាមមូលដ្ឋាន  ប្រព្រឹត្តទៅបានដោយរលូន  មានសង្គតិភាព  និងមានប្រសិទ្ធភាពខ្ពស់៕







No comments:

Post a Comment