Thursday, June 01, 2023

ក្រសួងការបរទេសម៉ាឡេស៊ីប្រកាសថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា មិនបានដឹងការមកដល់របស់ សម រង្ស៉ី នោះទេ ហើយក៏មិនមានកម្មវិធីណាមួយ ជាមួយមេដឹកនាំប្រឆាំងកម្ពុជារូបនោះឡើយ, សម រង្ស៉ី ត្រូវបានចាកចេញពីម៉ាឡេស៊ីនៅព្រឹកថ្ងៃទី៣១ ឧសភា


(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការ របស់ក្រសួងការបរទេសប្រទេសម៉ាឡេស៊ី បានឱ្យដឹងថានាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Anwar Ibrahim មិនបានជ្រាបអំពីការមកដល់របស់លោក សម រង្ស៉ី នោះទេ ហើយក្រសួងការបរទេសម៉ាឡេស៊ី ក៏បានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី អាន់វ៉ា​ មិនមានកម្មវិធីសាធារណៈណាមួយជាមួយមេដឹកនាំក្រុមប្រឆាំងរូបនោះឡើយ។


ក្រសួងការបរទេសម៉ាឡេស៊ី បានអះអាងថា លោក សម រង្ស៉ី ត្រូវបានចាកចេញពីម៉ាឡេស៊ី នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

មន្រ្តីការទូតបានឲ្យដឹងថា ការចាកចេញរបស់លោក សម រង្ស៉ី នេះមានន័យស្មើ «មិនស្វាគមន៍» ចំពោះវត្តមានរបស់ខ្លួននៅទឹកដីម៉ាឡេស៊ី។

ខាងក្រោមនេះជាសេចក្តីប្រកាសផ្លូវការទាំងស្រុងរបស់ក្រសួងការបរទេសម៉ាឡេស៊ី, សូមអានខ្លឹមសារ៖

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសម៉ាឡេស៊ី
ស្តីពីវត្តមានលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី

ទាក់ទិននឹងវត្តមានរបស់អតីតប្រធានគណបក្សប្រឆាំងកម្ពុជា លោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី ក្រសួងការបរទេសម៉ាឡេស៊ីសូមបញ្ជាក់ជាថ្មីថា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី YAB Dato' Seri Anwar Ibrahim មិនបានជ្រាបអំពីការមកដល់របស់លោក សម រង្ស៊ី ទេ។

យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានចាកចេញពីប្រទេសម៉ាឡេស៊ីហើយនៅព្រឹកនេះ (៣១ ឧសភា) ហើយគ្មានកម្មវិធីសាធារណៈណាមួយត្រូវបានប្រារព្ធឡើយអំឡុងពេលវត្តមានលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី។

Putrajaya
ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៣





វិភាគអន្តរជាតិ៖ សង្រ្គាមរបស់លោក ពូទីន ជាឱកាសរបស់សហរដ្ឋអាមេរិក


(វ៉ាស៊ីនតោន)៖ ការសន្ទនាពីគោលនយោបាយអាមេរិក ចំពោះប្រទេសអ៊ុយក្រែន គឺតែងតែលើកឡើងជារឿយៗថាអ៊ុយក្រែនគឺជាបញ្ហាមួយ។ អ្នកខ្លះយល់ថា បញ្ហាអ៊ុយក្រែន បង្វែរការចាប់អារម្មណ៍របស់សហរដ្ឋអាមេរិកពីចិន រីឯខ្លះទៀតភ័យខ្លាចពីការផ្ទុះសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ី និងផលវិបាកខាងហិរញ្ញវត្ថុ រួមទាំងវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយសារតែការផ្ដល់ជំនួយគាំទ្រអ៊ុយក្រែន។


ការព្រួយបារម្ភទាំងនេះសុទ្ធតែមានហេតុផលរៀងៗខ្លួន។ ប៉ុន្តែគេភ្លេចគិតចំណុចដ៏សំខាន់មួយ នោះគឺសង្រ្គាមដែលផ្ទុះឡើងដោយសារការវិនិច្ឆ័យខុស ការរៀបចំផែនការ និងការអនុវត្តជាក់ស្ដែងមិនបានល្អរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាន និងកំពុងដុតបញ្ឆេះគំនិតស្នេហាជាតិយ៉ាងពុះកញ្ជ្រោល នៅក្នុងប្រទេសអ៊ុយក្រែន។ ប្រទេសមួយដែលនឹងងើបចេញពីសង្រ្គាមរបស់លោក ពូទីន ដូចជាអ៊ុយក្រែន នឹងក្លាយជា «កងទ័ពដ៏អស្ចារ្យមួយ» ក្នុងតំបន់អឺរ៉ុប ដែលនឹងផ្សារភ្ជាប់គ្នាយ៉ាងរឹងមាំ ទៅនឹងផលប្រយោជន៍ និងទស្សនវិស័យវែងឆ្ងាយជាមួយសហរដ្ឋអាមេរិក។

នៅអ៊ុយក្រែន គំនិតស្នេហាជាតិបានរីកសុះសាយ និងមានពាក្យស្លោកជាច្រើនដែលត្រូវបានគេយកមកប្រើដើម្បីដាស់ស្មារតីប្រជាជន។ «ជីតារបស់ខ្ញុំ បានប្រយុទ្ធ ជាមួយទាហានរុស្ស៉ី ហើយខ្ញុំគិតថាកូនរបស់ខ្ញុំ និងចៅរបស់ខ្ញុំ ក៏នឹងប្រយុទ្ធប្រឆាំងនឹងពួកគេដូចគ្នាដែរ»។ នេះជាការលើកឡើងរបស់ យុទ្ធជនសង្រ្គាមក្នុងទីក្រុង ម៉ារីយ៉ូប៉ូលម្នាក់ ដែលត្រូវបានទាហាន ​និងប្រជាជនស៊ីវិលអ៊ុយក្រែនយកមកនិយាយតៗគ្នា។

ដើម្បីស្វែងយល់ពីអ៊ុយក្រែន ក្នុងពេលបច្ចុប្បន្ន គេអាចសាកគិតទៅមើលប្រទេសអ៉ីស្រាអែល។ អ៉ីស្រាអែលជាប្រទេសមួយដែលបានបាត់បង់ទឹកដីខ្លួនឯង អស់រាប់សវត្សរ៍ តែប្រជាជនអ៉ីស្រាអែលមានការប្ដេជ្ញាយ៉ាងខ្លាំងក្នុងការកំណត់ជោគវាសនារបស់ខ្លួនឯង និងប្ដូរផ្ដាច់ដើម្បីឯករាជ្យ និងបូរណភាពទឹកដី។ ទាំងអ៉ីស្រាអែល និងអ៊ុយក្រែន មើលទៅមានវាសនាស្រដៀងគ្នាដែរ។ ដូចគ្នាទៅនឹងអ៊ីស្រាអែល អ៊ុយក្រែនធ្លាប់រងការឈឺចាប់ដោយសារអំពើប្រល័យ ពូជសាសន៍របស់ស្ដាលីន ក្នុងស.វទី២០ ហើយបច្ចុប្បន្នវិញ លោក ពូទីន ក៏ដឹកនាំការធ្វើសង្រ្គាមឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន។ សង្រ្គាមនេះមិនដឹងថា នឹងបញ្ចប់នៅថ្ងៃណានោះទេ ហើយគេក៏មិនដឹងថាតើបណ្ដា ប្រទេសលោកខាងលិចអាចជួយអ៊ុយក្រែនបានយូរដល់ណាទៀតនោះដែរ។

ប៉ុន្តែ រឿងមួយដែលគេកំពុងឃើញនឹងភ្នែក នោះគឺអ៊ុយក្រែន បាន និងកំពុងក្លាយជាកងទ័ពដ៏អស្ចារ្យមួយក្នុងតំបន់អឺរ៉ុប ដែលមានប្រវត្តិធ្វើសង្រ្គាមជាមួយ​មហាអំណាច យោធារុស្ស៉ី ព្រមទាំងកំពុងកែប្រែទិដ្ឋភាពយុទ្ធសាស្ត្រក្នុងតំបន់អឺរ៉ុបទាំងមូល។ អ៊ុយក្រែនអាចនឹងចូលរួមជាមួយប្រទេសប៉ូឡូញ ប្រទេសក្នុងតំបន់បាល់ទិក រួមទាំងប្រទេសក្នុងតំបន់ស្កង់ឌីណាវ បង្កើតជាប្លុកយោធាថ្មីមួយដើម្បីប្រឆាំងនឹងការវាតទីទឹកដីរបស់រុស្ស៉ី។ ខណៈសង្រ្គាម និងគ្រោះថ្នាក់នៅតែមាន ប្លុកនេះច្បាស់ណាស់នឹង មានការប្ដេជ្ញាចិត្តខ្ពស់ចំពោះ «សម្ព័ន្ធភាពអន្តរអាត្លង់ទិក» ហើយកាន់តែមើលឃើញសហរដ្ឋអាមេរិក ជាដៃគូដ៏សំខាន់មួយមិនអាចខ្វះបានជាដាច់ខាត។ ពួកគេក៏អាច នឹងប្រើទម្ងន់របស់ខ្លួននៅក្នុងបក្សសម្ព័ន្ធយោធា NATO និងសហភាពអឺរ៉ុប ប្រឆាំងជំទាស់នឹងការប៉ុនប៉ងទាំងឡាយណាមួយរបស់ប្រទេសអឺរ៉ុបមានឆន្ទៈទន់ខ្សោយ មួយចំនួនដែលចង់កាត់បន្ថយតួនាទីរបស់សហរដ្ឋអាមេរិក ក្នុងតំបន់អឺរ៉ុប ទៀតផង។

មិនតែប៉ុណ្ណោះ ប្រសិនបើសង្រ្គាមបញ្ចប់ទៅដោយអ៊ុយក្រែន គឺជាអ្នកឈ្នះ នោះសង្រ្គាមនេះនឹងជួយបង្កើតសម្ព័ន្ធមិត្តថ្មីមួយដ៏ខ្លាំងក្លាឱ្យសហរដ្ឋអាមេរិក ដែលនឹងជួយ លើកកម្ពស់គុណតម្លៃនៃសម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិក ព្រមទាំងនឹងកាត់បន្ថយឥទ្ធិពលនៃមហាអំណាចសើរើនិយមដូចជារុស្ស៉ី។

សង្រ្គាមរបស់លោក ពូទីន គឺជាសង្រ្គាមដ៏ធំមួយក្នុងសម័យព័ត៌មានវិទ្យា។ អ៊ុយក្រែនដែលសម្បូរវិស្វករ software និងអ្នកជំនាញ IT ស្រាប់ តាំងតែពីមុន សង្រ្គាមផ្ទុះឡើង បានស្ម័គ្រចិត្តចូលរួមជាមួយកងទ័ពជាតិ និងជួយអភិវឌ្ឍយុទ្ធសាស្ត្រថ្មីសម្រាប់សង្រ្គាម ក៏ដូចជាវិភាគព័ត៌មាន ដើម្បីបំបែកផែនការ របស់រុស្ស៉ី ហើយការធ្វើបែបនេះអាច ទៅបាន គឺផ្ដើមចេញពីគំនិតស្នេហាជាតិដុតបញ្ឆេះដោយសង្រ្គាមរបស់លោក ពូទីន។

អ៊ុយក្រែន ចង់បានទំនាក់ទំនងភាពជាដៃគូកាន់តែស៊ីជម្រៅជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក និងមន្ទីរបញ្ចកោណ ហើយដូចគ្នានៅនឹងកិច្ចសហប្រតិបត្តិការ ខាងបច្ចេកវិទ្យាជិតស្និទ្ធជាមួយអ៉ីស្រាអែល កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាជាមួយអ៊ុយក្រែនក៏អាចនឹងជួយដល់វិស័យឯកជន និងយោធាអាមេរិក អាចបន្ត រក្សា និងបង្កើនការនាំមុខចិន។ ដូច្នេះ ការជួយអ៊ុយក្រែន មិនមែនជាផែនការសប្បុរសធម៌ដែលកើតចេញពីមនោសញ្ចេតនានោះទេ ឬក៏ជាការបង្វែរការចាប់ អារម្មណ៍របស់សហរដ្ឋអាមេរិក ចេញពីចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនោះដែរ តែវាបានផ្ដល់ឱកាសមាសមួយសម្រាប់សហរដ្ឋអាមេរិក ទៅវិញ៕

លោកបណ្ឌិត សាយ បូរី សាស្ត្រាចារ្យផ្នែកច្បាប់ដ៏ល្បីរបស់កម្ពុជា ចាត់ទុកសម្តេចតេជា មិនត្រឹមតែជាអ្នកនយោបាយទេ គឺជាអ្នកប្រាជ្ញខ្មែរមួយរូបដ៏ឆ្នើម


(ភ្នំពេញ)៖ លោកបណ្ឌិត សាយ បូរី សាស្ត្រាចារ្យផ្នែកច្បាប់ បានបង្ហាញការស្ញប់ស្ញែង និងកោតសរសើរជាខ្លាំងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ លោក បានចាត់ទុកសម្តេចតេជា មិនត្រឹមតែជាអ្នកនយោបាយទេ គឺជាអ្នកប្រាជ្ញខ្មែរមួយរូបដ៏ឆ្នើមក្នុងទស្សនវិជ្ជានយោបាយនិងរដ្ឋបាលសាធារណ:។

លោកបានលើកឡើងទៀតថា ក្នុងប្រវត្តិសាស្រ្តកម្ពុជា លោកដូចជាទើបនឹងឃើញមានសម្តេច ហ៊ុន សែនតែម្នាក់គត់។ លោកបន្ថែមថា ទោះពួកសត្រូវ ខំពន្លិច ឬបន្ថោកសម្តេចតេជោយ៉ាងណា ក៏ការពិតនៅតែជាការពិត។

«យើងសព្វថ្ងៃស្គាល់តែអ្នកប្រាជ្ញបរទេស មិនដឹងថាយើងមានអ្នកប្រាជ្ញរបស់ខ្លួនដែរ។ កម្ពុជាមានភ័ពសំណាងធំក្រៃលែងដែលមានអ្នកប្រាជ្ញក្នុងតួអង្គសម្តេចតេជា។ លោកជាមោទនភាពជាតិខ្មែរ ហើយចំណុចនេះ ក៏គួរក្លាយជាកត្តានៃការបង្រួបបង្រួមជាតិដ៏សំខាន់មួយដែរ»។

លោក សាយ បូរី ចង់ឃើញបញ្ញវន្តខ្មែរសិក្សាស្រាវជ្រាវអំពីមនោគមវិជ្ជានយោបាយរបស់សម្តេចតេជោ សម្រាប់បង្រៀនផងដែរ៕


បុត្រីពៅ និង កូនប្រសារ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានកៀរគរថវិការបរិច្ចាគពីក្រុមចំនួន៦ យកមកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា


ដើម្បីអបអរសាទរទិវាកុមាអន្តរជាតិ ១មិថុនា ក៏ដូចជាការចូលរួមក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ដើម្បីកុមារ” របស់មូលធិនិគន្ធបុប្ផាកម្ពុជា, នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នេះ លោកជំទាវ ហ៊ុន ម៉ាលី បុត្រីពៅរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកជំទាវ ឌី សុខីទីឃាយុកោ ភរិយាឯកឧត្តម ហ៊ុន មានិត បានកៀរគរថវិការបរិច្ចាគពីក្រុមចំនួន៦ រួមមានក្រុមហ៊ុន ម៉ាលីន អឹផាតម៉ិន បរិច្ចាគចំនួន ៣០ ០០០ ដុល្លារអាមេរិក, ក្រុមហ៊ុន DYNITH COMMERCIAL Co., Ltd.  ១០ ០០០ ដុល្លារអាមេរិក, DyNith Manufacturing Industrial Co., Ltd. ១០ ០០០ ដុល្លារអាមេរិក, ក្រុមហ៊ុន ធីខេ អ៊ែវ៉ឹន្យូ (ខេមបូឌា) Co., Ltd. ៣០ ០០០ ដុល្លារអាមេរិក, GO GYM (Cambodia) Co., Ltd. ១០ ០០០ ដុល្លារអាមេរិក, និងក្រុមហ៊ុន រិន ឆាយ ផន សប ៥ ០០០ ដុល្លារអាមេរិក ដោយសរុបថវិកាបានចំនួន ៩ ៥០០០ ដុល្លារអាមេរិក មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាល ក៏ដូចជាមូលនិធិគន្ធបុប្ផាកម្ពុជា ជួយរក្សានិរន្តរភាពនៃកិច្ចដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផារ ៥ទីតាំង នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវ និងក្រុមការងារក៏បានចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពទូទៅនៃការពិនិត្យ និងព្យាបាលទារក និងកុមារ តាមបន្ទប់នីមួយៗផងដែរ ដោយបានជូនពរឱ្យពួកគេឆាប់ជាសះស្បើយពីជំងឺ ឱ្យបានឆាប់ៗ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាវចំពោះគំនិតផ្ដួចផ្ដើម និងទឹកចិត្តសប្បុរសធម៌នេះ ដែលសបញ្ជាក់ឱ្យឃើញពីស្មារតីខ្មែរជួយខ្មែរ ក្នុងការរួមគ្នានាំភាពញញឹមដល់មារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

ក្រសួងការបរទេសម៉ាឡេស៊ីប្រកាសថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា មិនបានដឹងការមកដល់របស់ សម រង្ស៉ី នោះទេ ហើយក៏មិនមានកម្មវិធីណាមួយ ជាមួយមេដឹកនាំប្រឆាំងកម្ពុជារូបនោះឡើយ, សម រង្ស៉ី ត្រូវបានចាកចេញពីម៉ាឡេស៊ីនៅព្រឹកថ្ងៃទី៣១ ឧសភា

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការ របស់ក្រសួងការបរទេសប្រទេសម៉ាឡេស៊ី បានឱ្យដឹងថានាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Anwar Ibrahim មិនបានជ្រាបអំពីការមកដល់របស់លោក សម រង្ស៉ី នោះទេ ហើយក្រសួងការបរទេសម៉ាឡេស៊ី ក៏បានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី អាន់វ៉ា​ មិនមានកម្មវិធីសាធារណៈណាមួយជាមួយមេដឹកនាំក្រុមប្រឆាំងរូបនោះឡើយ។

ក្រសួងការបរទេសម៉ាឡេស៊ី បានអះអាងថា លោក សម រង្ស៉ី ត្រូវបានចាកចេញពីម៉ាឡេស៊ី នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

មន្រ្តីការទូតបានឲ្យដឹងថា ការចាកចេញរបស់លោក សម រង្ស៉ី នេះមានន័យស្មើ «មិនស្វាគមន៍» ចំពោះវត្តមានរបស់ខ្លួននៅទឹកដីម៉ាឡេស៊ី។

ខាងក្រោមនេះជាសេចក្តីប្រកាសផ្លូវការទាំងស្រុងរបស់ក្រសួងការបរទេសម៉ាឡេស៊ី, សូមអានខ្លឹមសារ៖

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសម៉ាឡេស៊ី
ស្តីពីវត្តមានលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី

ទាក់ទិននឹងវត្តមានរបស់អតីតប្រធានគណបក្សប្រឆាំងកម្ពុជា លោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី ក្រសួងការបរទេសម៉ាឡេស៊ីសូមបញ្ជាក់ជាថ្មីថា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី YAB Dato' Seri Anwar Ibrahim មិនបានជ្រាបអំពីការមកដល់របស់លោក សម រង្ស៊ី ទេ។

យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បានចាកចេញពីប្រទេសម៉ាឡេស៊ីហើយនៅព្រឹកនេះ (៣១ ឧសភា) ហើយគ្មានកម្មវិធីសាធារណៈណាមួយត្រូវបានប្រារព្ធឡើយអំឡុងពេលវត្តមានលោក សម រង្ស៊ី នៅប្រទេសម៉ាឡេស៊ី។

Putrajaya

ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៣