បើទោះជាស្ថានភាពជំនន់ទឹកភ្លៀងបានធូរស្រាលខ្លះហើយក្តី ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្តឃ្លាំមើល និងចុះជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ នៅតែបន្តអំពាវនាវឲ្យអាជ្ញាធរកងកម្លាំងគ្រប់លំដាប់ ក្រសួងមន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវបន្តឃ្លាំងមើលសភាពការណ៍ទឹកឡើងចុះ និងជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចដើម្បីសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ព្រោះសុខទុក្ខប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់យើងទាំងអស់គ្នា ហើយគណបក្សប្រជាជន គឺនៅជាមួយ បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់៕