(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
Thursday, November 02, 2023
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
ព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល។
ខាងក្រោមនេះជាក្រមប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល៖
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយកីឡាករ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំជាលក្ខណៈប្រវត្តិសាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រជាជនកម្ពុជា និងប្រជាជនភូមា រួមទាំងប្រជាជន នៃបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោកកំពុងរង់ចាំទស្សនា
នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យកីឡាករ ដាវ លឺដុឌ (Dave Leduc) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
ក្នុងជំនួបនេះ សម្តេចធិបតី បានស្វាគមន៍វត្តមានរបស់កីឡាករ ដាវ លឺដុឌ និងភរិយា ព្រមទាំងកីឡាករ ព្រំ សំណាង ក៏ដូចជាក្រុមការងារទាំងអស់ និងបានរំឭកអំពីសារឆ្លើយឆ្លងរបស់កីឡាករ ដាវ លឺដុឌ ពាក់ព័ន្ធនឹងបំណងក្នុងការចូលជួបជាមួយសម្តេច ហើយដែលពេលនេះ គឺបានសម្រេចដូចបំណងប្រាថ្នាហើយ ។ សម្តេចធិបតី ក៏សម្តែងនូវការអរគុណចំពោះកីឡាករ ដាវ លឺដុឌ ដែលបានសិក្សាស្វែងយល់អំពីប្រវត្តិក្បាច់គុណបុរាណខ្មែរ និងបានលើកឡើងបន្ថែមថា ពិតមែនតែប្រទេសនីមួយៗមានវប្បធម៌ប្រពៃណីផ្សេងៗគ្នា ប៉ុន្តែព្រឹត្តិការណ៍ប្រកួតនៅក្នុងព្រះរាជាណាចក្រកម្ពុជាលើកនេះ គឺជាការបង្ហាញនូវការគោរពគ្នាទៅវិញទៅមក និងជាការចូលរួមចំណែកក្នុងការរឹតចំណងមិត្តភាពរវាងកម្ពុជា-ភូមា លើផ្នែកក្បាច់គុណប្រពៃណីរបស់ប្រទេសទាំងពីរ ហើយមួយវិញទៀត ក៏ជាផ្នែកមួយនៃការលើកកម្ពស់ការយល់ដឹងអំពីគុនខ្មែរនៅក្នុងមជ្ឈដ្ឋានជាតិ និងការផ្សព្វផ្សាយអំពីគុនខ្មែរឱ្យពិភពលោកបានស្គាល់ ។
ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងបានជំរុញ និងលើកកម្ពស់វិស័យកីឡា ជាពិសេស សម្តេចតេជោ លោកតែងបានយកចិត្តទុកដាក់លើការអភិរក្សក្បាច់គុនខ្មែរជាយូរមកហើយ ។ ចំពោះ សម្តេចធិបតី ផ្ទាល់ លោកក៏ជាអ្នកផ្តួចផ្តើមរៀបចំឱ្យមានការសំយោគក្បាច់គុនល្បុក្កតោ, គុនខ្មែរ និងយុទ្ធក្រមខម ឱ្យក្លាយទៅជាក្បាច់គុនកងយោធពលខេមរភូមិន្ទ ដើម្បីឱ្យកងទ័ពរក្សាបាននូវវិន័យ, សុខភាព និងសិល្បៈការពារខ្លួន ក៏ដូចជាការចូលរួមចំណែកអភិរក្សវប្បធម៌ប្រពៃណីជាតិ ដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរបានបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ ។
ជាការឆ្លើយតប កីឡាករ ដាវ លឺដុឌ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានផ្តល់កិត្តិយសឱ្យមានជំនួបសម្តែងការគួរសម នាឱកាសនេះ និងបានបង្ហាញនូវការភ្ញាក់ផ្អើលប្រកបដោយមោទកភាព ចំពោះការរាក់ទាក់ទទួលស្វាគមន៍វត្តមានរបស់លោក ពីសំណាក់ប្រជាជនកម្ពុជា ហើយលោកបានចាត់ទុកថា ប្រទេសកម្ពុជា គឺជាផ្ទះទីពីររបស់លោក ។ បន្ថែមលើនេះ កីឡាករ ដាវ លឺដុឌ ក៏បានបញ្ជាក់ផងដែរថា ការសម្រេចចិត្តមកប្រកួតនៅក្នុងប្រទេសកម្ពុជាលើកនេះ គឺមិនមានបំណងអ្វីផ្សេងឡើយ ក្រៅតែពីការប្រកួតជាលក្ខណៈមិត្តភាព ហើយដែលនេះ គឺជាព្រឹត្តិការណ៍ដ៏ធំជាលក្ខណៈប្រវត្តិសាស្ត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រជាជនកម្ពុជា និងប្រជាជនភូមា រួមទាំងប្រជាជននៃបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោកកំពុងរង់ចាំទស្សនា ៕
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចមិនយកភាស៊ី និងថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទ
រដ្ឋបាលរាជធានីភ្នំពេញ សម្រេចមិនយកភាស៊ី និងថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយដែលដាក់ចេញដោយគណបក្សប្រជនកម្ពុជា គឺដើម្បីប្រជាពលរដ្ឋ ១៧ លាននាក់ ដែលជាអ្នកមានអំណាច។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រគល់ការងារនិងដាក់ទិសដៅដល់ក្រសួងការងារ គឺផ្តោតទៅលើការអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ
សម្តេចបានថ្លែងបន្តថា យើងដាក់គោលដៅ យើងចេញ យើងរៀបចំជាផែនការដើម្បីធ្វើ យើងចាត់តាំងអនុវត្ត ដើម្បីឱ្យពលរដ្ឋទទួលផលជាបណ្ដើរៗគិតពីអាណត្តិនេះទៅតែម្ដង។ ហើយគោលការណ៍ដែលបានដាក់ចេញនេះ ផ្តោតជាពិសេសលើយុវជនដែលជាកូនចៅប្រជាពលរដ្ឋក្រីក្រនិងងាយរងហានិភ័យ និងបងប្អូនកម្មករកម្មការនី។
សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករក្រុងតាខ្មៅ ខេត្តកណ្តាលនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្ដេចបានគូសបញ្ជាក់ថា ផែនការនិងគោលនយោបាយរបស់យើងមានហើយ ដូច្នេះសូមអោយក្រសួងការងារធ្វើការជាមួយវិស័យឯកជនដើម្បីផ្សព្វផ្សាយព័ត៌មានអោយ ពលរដ្ឋបានដឹង។
សម្តេចធិបតី ហ៊ុន ម៉ាណែតបានសង្កត់ធ្ងន់ថា គោលដៅនៃការបណ្តុះបណ្តាលគឺធ្វើឱ្យចប់ ឱ្យចេះ ឱ្យពលរដ្ឋមានការងារធ្វើល្អត្រឹមត្រូវ ហើយក្រុមហ៊ុននឹងទទួលបានបុគ្គលិកដែលមានជំនាញច្បាស់លាស់ ដូច្នេះពួកគេត្រូវរួមគ្នាជួយដល់អ្នកបណ្តុះបណ្តាល និងជំរុញការអនុវត្ត៕
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ តាមការឲ្យដឹងពីឯកឧត្តមបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្នុងជំនួបនាព្រឹកនេះ មានកម្មករនិយោជិតចំនួន ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន២៩ ក្នុងខេត្តកណ្តាល។ ក្នុងជំនួបនេះ ក៏មានកម្មការិនីមានផ្ទៃពោះចូលរួមចំនួន ៦៥៣នាក់។ រោងចក្រ សហគ្រាសទាំង២៩នេះ រួមមាន៖ រោងចក្រកាត់ដេរចំនួន២០, រោងចក្រផលិតផលធ្វើដំណើរ និងកាបូបចំនួន៣, រោងចក្រផលិតស្បែកជើងចំនួន២, បោកគក់សម្លៀកបំពាក់ចំនួន២, ប៉ាក់លើសម្លៀកបំពាក់ចំនួន១, បោះពុម្ពលើសម្លៀកបំពាក់ចំនួន១។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការចុះជួបសំណេះសំណាលផ្ទាល់ជាមួយកម្មករ និយោជិត គឺដើម្បីស្វែង យល់ពីសុខទុក្ខរបស់កម្មករ និយោជិត និងផ្សព្វផ្សាយពីគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យចំទិសដៅ និងជាក់ស្ដែង។ រាជរដ្ឋាភិបាលបានកំណត់គោលដៅឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសរីកចម្រើន។ គោលដៅរបស់រាជរដ្ឋាភិបាល គឺដើម្បីជាតិនិងប្រជាជនកម្ពុជា ដែលជាអ្នកកំណត់ជោគវាសនាប្រទេស។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រជាពលរដ្ឋគឺជាជោគវាសនារបស់ប្រទេស ដូច្នេះរាជរដ្ឋាភិបាលគ្មានអ្វីក្រៅពីធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរីកចម្រើន និងមានបាននោះទេ ខណៈរយៈពេលពីរខែ ដែលសម្តេចធ្វើ ជានាយករដ្ឋមន្រ្តីនេះ គឺបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ដើម្បីជាប្រទីពដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនោះ។
នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចំអកឲ្យក្រុមអ្នកវិភាគមួយក្តាប់តូច ដែលរិះគន់ដល់ការកាន់តំណែងរបស់សម្តេចរយៈពេល២ខែមកនេះថា មិនបានធ្វើអ្វីសោះគិតតែពីដើរនិយាយ ដោយការលើកឡើងរបស់ជនអគតិទាំងនោះ ត្រូវបានសម្តេចធិបតី ឆ្លើយតបទៅវិញថា ការដើរនិយាយរបស់សម្តេចនេះគឺជាការផ្សព្វផ្សាយអំពីគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាល បន្ទាប់មកគឺអនុវត្តជាក់ស្តែងតែម្តង ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ មិនចេះតែនឹកឃើញ និងឆក់កណ្ដៀតតាមអារម្មណ៍ដូចអ្នកអង្គុយរិះគន់នោះទេ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ដើម្បីអោយប្រជាពលរដ្ឋរឹងមាំ គឺរាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រ បង្រៀនពលរដ្ឋឱ្យចេះស្ទូចត្រី តាមរយៈការដាក់ចេញនូវវិធីសាស្ត្របណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ពិតប្រាកដជូនប្រជាពលរដ្ឋ ដើម្បីបានប្រកបការងារផ្សេងៗ ចិញ្ចឹមជីវិត និងធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរ។
នៅថ្ងៃនេះ សម្តេចធិបតីបានជំរុញឱ្យផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីកម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់ នៅតាមបណ្ដាខេត្ត ដើម្បីឱ្យយុវជនគោលដៅបានចូលមកសិក្សាលើជំនាញនេះ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យរៀបចំចុះឈ្មោះពលរដ្ឋ ដែលចង់រៀនជំនាញវិជ្ជាជីវៈនានា ឱ្យកាន់ តែងាយស្រួល និងត្រូវដកចេញនូវនីតិវិធីដែលស្មុគស្មាញចោល និងត្រូវសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យកម្មករនិយោជិតអាចចូលរៀនជំនាញវិជ្ជាជីវៈលើ កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់ ដល់កម្មករនិយោជិតផងដែរ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព ការងារនៅកន្លែងការងារ ដោយត្រូវរៀបចំវគ្គបណ្តុះបណ្តាលនៅវេនពេលយប់ ឬចុងសប្ដាហ៍។
កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់នេះ គឺបានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលលើវិស័យសំខាន់ៗចំនួន ១០ ក្នុងនោះមានមុខជំនាញចំនួន ៣៨ មុខជំនាញ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដែលគ្រោងនឹងដំណើរការ ជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គឺ ផ្ដោតជាសំខាន់លើការរៀនចប់ចេះ មានការងារធ្វើ និងចំគោលដៅ។
នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំទៅអ្នកនយោបាយចាស់វស្សានៅក្រៅប្រទេសមួយរូបដែលបន្តរកវិធីរិះគន់លើសញ្ញាបត្រថ្នាក់បណ្ឌិតរបស់សម្ដេច ដោយគ្រាន់តែយកសម្អាងពីអ្នកសារព័ត៌មានបរទេសមួយរូបដែលទៅសុំនិក្ខេបបទរបស់សម្ដេចមិនបាននោះ គឺជាការមិយល់ពីអ្វីដែលជាការសិក្សាថ្នាក់បណ្ឌិតរបស់សម្ដេចនោះទេ។ សម្ដេចធិបតីបន្តថា និក្ខេបបទបណ្ឌិតដែលម្តេចបានសរសេរកាលពីជាង ២០ ឆ្នាំមុនដែលផ្ដោត លើសហគ្រាសធុនតូច និងមធ្យម ដែលស្រាវជ្រាវពីបទពិសោធន៍របស់ប្រទេសនានាជិត ១០០ ប្រទេសនោះ គឺត្រូវនឹងបរិបទសង្គមបច្ចុប្បន្ន និងត្រូវគ្រប់ប្រទេសកំពុងអភិវឌ្ឍ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់វិស័យឯកជនឱ្យចូលរួម ក្នុងកម្មវិធីបណ្ដុះបណ្តាលជំនាញ បច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់ ដែលរាជរដ្ឋាភិបាលកំពុងរៀបចំដាក់ចេញនាពេលខាងមុខ តាមរយៈការផ្ដល់ទីតាំងហាត់ការផ្ទាល់ និងការបណ្ដុះបណ្ដាលជំនាញដោយផ្ទាល់នៅតាមក្រុមហ៊ុន ឬរោងចក្រនានាតែម្ដង៕