Thursday, November 02, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ លើកទឹកចិត្តសិក្ខាកាម ឱ្យខិតខំសិក្សាយកជំនាញបច្ចេកទេស ដើម្បីមានការងារល្អធ្វើ


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែង បានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធ្វើយ៉ាងណាធានាឱ្យបានពីការសិក្សាបច្ចេកទេសមួយ នៅពេលសិក្ខាកាមសិក្សាចប់ ត្រូវមានចំណេះដឹង ជំនាញ មានការងារធ្វើផងដែរ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន២៩ ក្នុងខេត្តកណ្តាល។


សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សិក្ខាកាមទាំងអស់ត្រូវរក្សាឥរិយាបថថ្លៃថ្នូរ មានសីលធម៌ល្អ និងប្តេជ្ញាចិត្តខិតខំរៀនសូត្រ យកចំណេះដឹង ចាប់យកជំនាញមួយពិតប្រាកដ ដើម្បីមានការងារល្អធ្វើ បង្កើនប្រាក់ចំណូលជួយគ្រួសារ និងសង្គមជាតិ៕











No comments:

Post a Comment