Tuesday, October 11, 2016

ឯកឧត្តម កែវ រ៉េមី បានស្នើដល់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់ UN ផ្តល់យុត្តិធម៌ដល់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស

ឯកឧត្តម    កែវ រ៉េមី    ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា    បានស្នើដល់លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ផ្តល់យុត្តិធម៌ដល់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាគោរពសិទ្ធិមនុស្ស ។

ឯកឧត្តម កែវ រ៉េមី បានឲ្យដឹងថា ចំណុចសំខាន់បំផុត គឺយើងបានសំណូមពរទៅគាត់វិញ ដោយសារតែយើងអស់ពេលវេលាសំណូមពរគាត់    សុំឱ្យគាត់ផ្តល់យុត្តិធម៌ដល់កម្ពុជា ជូនរដ្ឋាភិបាលកម្ពុជា     ទាក់ទងនឹងបញ្ហាគោរពសិទ្ធិមនុស្ស     ជាពិសេសសុំឱ្យលោកស្រីយល់ថា ស្ថិរភាពនយោបាយ សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស។

នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ សំណូមពររបស់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងនៅក្នុងជំនួបជាមួយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នៅគ្រាដែលលោកស្រី រ៉ូណា ស្មីត ធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ជាលើកទី១ រយៈពេល១០ថ្ងៃ។

ឯកឧត្តម កែវ រ៉េមី បានបន្ថែមថា គាត់ចេះតែស្រែកថាបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាអាក្រក់ ក៏ប៉ុន្តែសម្រាប់ប្រជាជនដែលធ្លាប់រស់នៅ ប្រសព្វនឹងបញ្ហាទាំងប៉ុន្មានហ្នឹង គឺគាំទ្រទៅវិញ។ ឯកឧត្តមបានបន្តទៀតថា ក្រោយពីរបបខ្មែរក្រហម មានតែសម្តេចតេជោ ហ៊ុន សែន ដែលគាត់បានរំដោះឱ្យប្រជាជនបានរស់ឡើងវិញនេះ គឺជាសិទ្ធិរស់រានមានជីវិត ហ្នឹងគឺជាសិទ្ធិមនុស្សធំណាស់។

សូមបញ្ជាក់ថា លោកស្រី រ៉ូណា ស្មីត ពុំបានលើកឡើងអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជានោះទេ នៅក្នុងជំនួបជាមួយ ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស នឹងជួបជាមួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ វង្សវឌ្ឍានា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ៕


មន្ដ្រីCPP ៖ ការចោទប្រកាន់ថា សម្ដេចតេជោផ្ញើសារគំរាមលោកកឹម សុខា ជាពិសពុលនយោបាយ ទុច្ចរិតរបស់CNRP

(ភ្នំពេញ) ៖ ឯកឧត្តម សុខ ឥសាន មន្ដ្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងទៅនឹងការលើកឡើងរបស់មន្ដ្រីគណបក្សសង្គ្រោះជាតិ ដែលបានលើកឡើងថា មានការគំរាមកំហែងលើលោកកឹម សុខា មុនពេលចូលប្រជុំសភានាពេលកន្លងទៅនោះ ថាគ្រាន់តែជាលេសដើម្បីទម្លាក់កំហុសទៅគណបក្សប្រជាជន ដើម្បីឲ្យពលរដ្ឋថ្កោលទោស និងស្អប់គណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា “…ការលើកឡើងនោះ គឺគ្មានមូលដ្ឋាននោះទេ…CNRP មិនចូលប្រជុំហ្នឹង វាមិនមែនមកពីរឿងភ័យខ្លាចទេ អាហ្នឹងគ្រាន់តែជាលេសរបស់គាត់ទេមូលហេតុដែលគាត់មិនចូលសភា គឺគាត់ចង់យកនីតិរដ្ឋ ទៅដោះដូរជាមួយវប្បធម៌និទណ្ឌភាព…”
ឯកឧត្តម បានបន្ដថា “…ដំណោះស្រាយនយោបាយ វាមិនអាស្រ័យនឹងការពិភាក្សាគ្នាទេបើមិនមានការដោះលែងអ្នកជាប់ទោសរាល់ថ្ងៃហ្នឹង គាត់ថា មិនមានដំណោះស្រាយនយោបាយទេអញ្ចឹងបានន័យថា យើងយកវប្បធម៌និទណ្ឌភាព មកដោះដូរជាមួយនីតិរដ្ឋ តើវាទៅរួចទេ…”
ឯកឧត្តម សង្កត់ធ្ងន់ថា “…នេះជាឧបាយកលទុច្ចរិតធ្ងន់ធ្ងររបស់CNRP ដោយមិនអាចអត់ឱនឲ្យបានទេ…”

ក្នុងនោះដែរ ឯកឧត្តមក៏បានបញ្ជាក់ជាថ្មីថា មូលហេតុដែលមន្ដ្រីគណបក្សសង្គ្រោះជាតិទាំងនោះ មានទោស គឺដោយសារតែពួកគាត់ប្រព្រឹត្តខុសច្បាប់ ហើយនោះជារឿងបុគ្គលផ្ទាល់ខ្លួនដែលខ្លួនឯងត្រូវតែទទួលខុសត្រូវ៕


ប្រជាពលរដ្ឋខ្មែរ-អូស្ត្រាលី ប្រមាណ៤០០នាក់ ស្ម័គ្រចិត្ត ចូលរួមរស់ជា មួយ CPP

ពលរដ្ឋខ្មែរ នៅអូស្ត្រាលីប្រមាណ ៤០០នាក់ ត្រូវបានប្រកាស បញ្ចូលជាសមាជិក របស់គណបក្ស ប្រជាជនកម្ពុជានៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី៩ ខែតុលាឆ្នាំ២០១៦ ក្រោមវត្តមានប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងញូវសេឡែន លោក កុយ គួង, លោក ហ៊ុន ម៉ាណែត ប្រធានក្រុមអង្គការចាត់តាំងយុវជនគណបក្សនៅក្រៅប្រទេស និងលោកគឹម សន្តិភាព ប្រធានក្រុមយុវជនបក្សប្រចាំ នៅអូស្ត្រាលី និងញូវសែឡែន។
ក្នុងនោះដែរលោក ហ៊ុន ម៉ាណែត បានជំរុញអោយសមាជិកគណបក្សដែលចូលថ្មីត្រូវចេះស្មោះត្រង់ សាមគ្គីភាពផ្ទៃក្នុង ខិតខំបំពេញការងារបំរេីប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ពិសេសផ្សព្វផ្សាយព័តមានពិតពីប្រទេសកម្ពុជា ។

គួរបញ្ជាក់ថាយុវជន និងប្រជាពលរដ្ឋខ្មែរច្រើននាក់ មកហើយ ដែលរស់នៅតាមតំបន់នានា នៅក្រៅប្រទេស បានចូលមកជាមួយគណបក្សប្រជាជនកម្ពុជា មាននៅទ្វីបអាមេរិក អឺរ៉ុប កូរ៉េ ផងដែរ។ ហេីយកន្លងមកនៅកម្ពុជានោះដែរ សមាជិកគណបក្សប្រឆាំងជាច្រេីនក៏ផ្តាច់ខ្លួនចូលមករួមរស់ជាមួយគណបក្សប្រជាជននោះដែរ៕




សាលាដំបូងរាជធានីភ្នំពេញ ចេញដីការកោះហៅលោក សម រង្ស៊ី មកសាកសួរជុំវិញករណីញុះញង់ បង្កចលាចលប៉ះពាល់ដល់សន្តិសុខសង្គម

កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយទៀត ដោយធ្វើការកោះហៅលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មកសាកសួរជុំវិញករណីញុះញង់ បង្កចលាចលប៉ះពាល់សន្តិសុខសង្គម នេះបើយោងតាមដីការបស់ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ។
នៅក្នុងដីការបស់ព្រះរាជអាជ្ញារង សៀង សុខ បានបញ្ជាក់ថា សូមអញ្ជើញលោក សម រង្ស៊ី ជាជនសង្ស័យ ឲ្យចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១
ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ វេលាម៉ោង៩ព្រឹក ដើម្បីសាកសួរ។
មន្រ្តីនគរបាលបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ទី១១ ខែតុលា ឆ្នាំ២០១៦នេះ ក្រុមមន្រ្តីនគរបាលយុត្តិធម៌បានយកដីកានេះ ទៅប្រគល់ជូននៅឯទីស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ ប៉ុន្តែមន្រ្តីជាន់ខ្ពស់នៅទីនោះគឺ លោក ហូ វ៉ាន់ បានពិនិត្យមើល ប៉ុន្តែមិនទទួលយក ហើយនិយាយថា ទុកឲ្យមេធាវីជាអ្នកទទួល។
មន្រ្តីតុលាការបានបញ្ជាក់ថា ការចេញដីកាកោះហៅ លោក សម រង្ស៊ី នៅពេលនេះធ្វើឡើងតាមរបាយការណ៍របស់សមត្ថកិច្ចក្រសួងមហាផ្ទៃ៕
ប្រភព៖ Fresh News




អាជ្ញាធរជាតិអប្សរាបន្ថែមវគ្គបណ្តុះបណ្តាលដល់មន្ត្រីជំនាញ ដើម្បីផ្សព្វផ្សាយកម្មវិធីអនាម័យ និងទឹកស្អាតដល់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ

  មន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងទឹក និងលេខាធិការដ្ឋានសហគមន៍ ចំនួន១១នាក់ កំពុងទទួលបានវគ្គបណ្តុះបណ្តាលបន្ថែមសមត្ថភាពអំពីកម្មវិធីអនាម័យ និងទឹកស្អាត ដើម្បីពង្រឹងការយល់ដឹងនិងផ្សព្វផ្សាយបន្តទៅប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរទាំងមូល។ វគ្គបណ្តុះបណ្តាលមានរយៈពេល៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១១ ដល់១៤ ខែតុលា ឆ្នាំ២០១៦ នៅនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា។
 លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក និងជាអ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាលនេះ រៀបរាប់ថា ការបង្កើតកម្មវិធីនេះឡើង គឺដើម្បីពង្រឹងសមត្ថមភាពមន្ត្រីរបស់អាជ្ញាធរជាតិអប្សរា ពាក់ព័ន្ធនឹងការផ្សព្វផ្សាយអប់រំកម្មវិធីអនាម័យ និងទឹកស្អាតដល់ប្រជាពលរដ្ឋ។ វគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយនៃគម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក និងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGRA) ដែលធ្លាប់បានចុះអនុស្សារណៈជាមួយគ្នាកន្លងមករវាងអាជ្ញាធរជាតិអប្សរា សាលាខេត្តសៀរាម និងស្ថាប័នរបស់ប្រទេសបារាំងចំនួន៦ផ្សេងទៀត។
លោកបន្ថែមថា កន្លងមកអាជ្ញាធរជាតិអប្សរាបានអនុវត្តសាកល្បងនូវកម្មវិធីអនាម័យទឹកស្អាតក្នុងភូមិចំនួន៤ ក្នុងចំណោម១១២ភូមិនៃតំបន់អង្គរ។ កម្មវិធីបណ្តុះបណ្តាលនៅពេលនេះ ក៏ដើម្បីពង្រីកការផ្សព្វផ្សាយទៅតាមបណ្តាភូមិផ្សេងៗទៀត ឲ្យប្រជាពលរដ្ឋរស់នៅមានអនាម័យ មានបង្គន់ប្រើប្រាស់ត្រឹមត្រូវ និងមានទឹកស្អាតប្រើប្រាស់ ។ នេះជាផ្នែកមួយនៃកម្មវិធីលើកស្ទួយកម្រិតជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ។
 លោក ស៊ឹម សៅរ៉ា បុគ្គលិកនៃអង្គការ CWS (Church World Service) និងជាប្រធានគម្រោងផ្នែកអប់រំទឹកស្អាត និងអនាម័យ ដែលជាគ្រូបង្គោលនៃវគ្គបណ្តុះបណ្តាលនេះរៀបរាប់ថា វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឡើងទៅលើជំនាញសម្រសម្រួល វិធីសាស្ត្រចម្រោះទឹកដោយសុវត្ថិភាព និងគំរូបែបផែននៃការសាងសង់បង្គន់។ លោកបញ្ជាក់ថា តាមពិតទៅសិក្ខាកាមដែលចូលរួមវគ្គនេះ អាចនឹងមានជំនាញបច្ចេកទេសយល់ដឹងហើយ តែវគ្គបណ្តុះបណ្តាលនេះនឹងផ្តោតសំខាន់ទៅលើជំនាញសម្របសម្រួល ដើម្បីផ្ទេរចំណេះទាំងនេះទៅដល់ប្រជាពលរដ្ឋ។

 លោក សៅរ៉ា សង្ឃឹមថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ មន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរានឹងអាចបន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីកម្មវិធីអនាម័យ និងទឹកស្អាតមានសុវត្ថិភាព ទៅកាន់សំណាក់ប្រជាពលរដ្ឋក្នុងតំបន់អង្គរទាំងមូល ដើម្បីឲ្យពួកគាត់យល់ដឹងកាន់តែច្បាស់អំពីអនាម័យ ទឹកស្អាត ធ្វើឲ្យកាន់តែប្រសើរឡើងនូវកម្រិតជីវភាពរបស់ពួកគាត់៕




សុន្ទរកថា សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ថ្លែងក្នុង​កិច្ច​ប្រជុំ​កំពូលកិ​ច្ចសន្ទនា នៃកិច្ច​សហ​ប្រតិ្ត​បតិ​ការអាស៊ី លើកទី២ (អាស៊ី​តែមួយ ថាមពល​ចម្រុះ)