សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី
បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ!
មិននឹកស្មានថាកាលពីមកបើកការដ្ឋាននៅត្រើយម្ខាងខាងនោះពាក់ពាវក្នុង(ពណ៌)អញ្ចឹង។ ឥឡូវមកមើលអម្បាញ់មិញអាវក្នុងពណ៌ហ្នឹងដែរ។ វាជាការគាប់ជួនទេ អត់បានពិនិត្យថាកាលពីពេល(មុន)ហ្នឹងពាក់អាវអី ប៉ុន្តែសំបកក្រៅដូចជាមិនមែនខ្មៅទេ(ពណ៌)ខៀវ ប៉ុន្តែខាងក្នុងពណ៌ហ្នឹងដដែល។ មុខដដែលពាក់អាវដដែលមានស្អី។
(១) យកចំណូលពីទីក្រុងភ្នំពេញ អភិវឌ្ឍទីក្រុងភ្នំពេញ
ថ្ងៃនេះខ្ញុំមានការសប្បាយរីករាយដែលបានមកចូលរួមជាមួយ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឫស្សីកែវឆ្លងកាត់ទន្លេសាប ក៏ដូចជាស្ពានអាកាសឫស្សីកែវដែលស្ថិតនៅតាមផ្លូវជាតិលេខ៥ រួមគ្នាតែម្ដង។ នេះជាសមិទ្ធផលថ្មីមួយទៀតដែលយើងបានរួមគ្នាកសាង ចាប់ផ្ដើមពីការលំបាកលំបិនរហូតទៅដល់មានការអភិវឌ្ឍបែបនេះ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានធ្វើរបាយការណ៍ស្តីពីការសាងសង់ហើយ។ យើងកំពុងតែស្ថិតនៅលើវិធីសាស្ត្រយកស្លឹកត្នោតខ្ចប់ស្ករត្នោត មានន័យថាយកចំណូលពីទីក្រុងភ្នំពេញអភិវឌ្ឍទីក្រុងភ្នំពេញ។
(២) ឆ្នាំ ១៩៨៩ ខ្មែរក្រហមបាញ់ H12 សំដៅឃ្លាំងសាំងឫស្សីកែវ
តំបន់ដែលយើងកំពុងនៅទីនេះ តភ្ជាប់រហូតទៅដល់កន្លែងប្រកួតស៊ីហ្គេមនិងវិមានឈ្នះឈ្នះ គឺសុទ្ធជាតំបន់ដែលយើងបានបញ្ជូនយុវជនពីត្រើយម្ខាង រាប់ទាំងពីបណ្ដាស្ថាប័ន ដូចជាក្រសួងការបរទេសជាដើម មកកាប់ព្រៃ ដើម្បីការពារកុំឱ្យខ្មែរក្រហមចូលមកកៀកទីក្រុងភ្នំពេញ។ ត្រឹមឆ្នាំ១៩៨៩ ដប់ឆ្នាំក្រោយពេលដែលយើងរំដោះ ពេលនោះយើងក៏ធ្វើពិធីបុណ្យធំមួយ ដោយមានព្យុះហយាត្រានៃកងកម្លាំងប្រដាប់អាវុធក៏ដូចជាមហាជនផង។ ពួកខ្មែរក្រហមបានបាញ់ H12 ចូលមកតំបន់ឫស្សីកែវនេះសំដៅមកឃ្លាំងសាំង។ រដ្ឋាភិបាលជំនាន់នោះ ក៏បានតម្រូវឱ្យមានការកាប់ព្រៃនៅខាងតំបន់ត្រើយម្ខាង រហូតដល់កន្លែងនេះទៀត គឺម្ខាងខែវស្សាលិចទឹក ពេលខែប្រាំងគឺ(ជាព្រៃ)ដើមត្រែង។ ឥឡូវមិនឃើញដើមត្រែងយោលទៀតទេ។ យើងឃើញតែសំណង់នានាដែលបម្រើដល់ការអភិវឌ្ឍ។
(៣) តម្រង់ចរន្តទឹកចៀសពីផ្លូវជាតិលេខ៦ … ប្រើប្រាក់ចំណូលពីដីធ្លីសង់ស្ពានអាកាសនិងស្ពានខ្សែកាប្លិ
អ្នកខ្លះបានជេរខ្ញុំព្រះករុណាខ្ញុំថាលុបបឹង/ទន្លេ លុបស្អីអញ្ចេះ/អញ្ចុះ។ ក៏ប៉ុន្តែគ្រាន់តែបញ្ជាក់ជូនត្រឡប់ទៅវិញ យើងមិនល្ងង់ដល់ទៅកម្រិតលុបទន្លេនោះទេ។ គ្មានអ្នកណាទៅលុបទន្លេបានទេ។ វាមានតែត្រូវតម្រង់ចរន្តទឹករបៀបយ៉ាងណាដើម្បីជៀសវាងការបាក់(ដី/ច្រាំង)។ ម្យ៉ាងទៀត ដូចជាតំបន់នេះ ខែវស្សាយើងបារម្ភណាស់ទឹក បុកចេញមកតាមហ្នឹង ហើយរុលទៅរកផ្លូវជាតិលេខ៦ ឯណោះទៅវិញទេ។ ពីពេលដែលយើងចាប់ផ្ដើម(គំរោង)អភិវឌ្ឍន៍នេះ យើងអត់មានព្រួយបារម្ភអំពីរឿងដាច់ផ្លូវជាតិលេខ៦ ដោយសារតែទឹកជំនន់បុកទៀតទេ។ ផ្ទុយទៅវិញ យើងយកទីកន្លែងនេះធ្វើការអភិវឌ្ឍ។ ក្នុងដំណាក់កាលនៃការអភិវឌ្ឍនេះ យើងបានប្រើប្រាស់ប្រាក់ចំណូលពីដីធ្លីនៅទីកន្លែងនេះដើម្បីកសាងសំណង់ផ្សេងៗ ដែលក្នុងនោះមានស្ពានអាកាសច្រើនកន្លែង និងមានស្ពានឆ្លងតាមបែបនេះអនុវត្តដោយក្រុមហ៊ុន OCIC របស់លោកឧកញ៉ា ពុង ឃាវសែ។
(៤) ការអភិវឌ្ឍតំបន់ជ្រោយចង្វារ បង្កើតបានពន្ធដារអចលនទ្រព្យសំរាប់ចំណូលជាតិ
បន្តទៅទៀតនោះ ពន្ធដារដែលបានមកពី(អចលនទ្រព្យនៅ)ទីកន្លែងនេះវាក៏ជាផ្នែកមួយនៃប្រាក់ចំណូលជាតិ។ បើយើងមិនធ្វើទេ តើប្រាក់ចំណូលជាតិបានពីណាមក? តំបន់នេះ(ត្រូវបាន)បង្កើតទៅជាតំបន់ទីក្រុងរណបជាដើម។ សូមកុំភ្លេចថា ពន្ធអចលនទ្រព្យមួយឆ្នាំៗក៏មិនតិចដែរ។ បើយើងទុកឱ្យដើមត្រែងយោលនៅកន្លែងហ្នឹង ជម្រើសវានៅសល់តែត្រូវការពារផ្លូវជាតិលេខ៦ ពីទឹកជំនន់បុកកាលពីពេលនោះ។ ខ្ញុំនៅចាំណាស់ឯកឧត្តម ឃី តាំងលឹម កាលពីពេលនោះគឺនៅធ្វើជារដ្ឋមន្ត្រីក្រសួងសាធារណការ គាត់ថាទឹកជាសត្រូវនៃផ្លូវថ្នល់។ ហ្នឹងវាជារឿងពិត។ ផ្លូវជាតិលេខ៦ របស់យើង គំរាមកំហែងដោយសារទឹកជំនន់។ ប៉ុន្តែឥឡូវនេះយើងអភិវឌ្ឍនៅផ្នែកខាងនេះ។
(៥) ស្ពានមិត្តភាពកម្ពុជាជប៉ុន, កម្ពុជាចិន ស្ពានព្រែកព្នៅ ស្ពានឫស្សីកែវ ឆ្លងទន្លេសាប
ខ្ញុំនិយាយលេងសម័យទៅរឿងដើមត្រឡប់បន្តិចទៅវិញ។ ពិនិត្យអំពីស្ថានភាពនៃការតភ្ជាប់ សង អក្ខរា បាននិពន្ធចំរៀងមួយបទ “ជីវិតអ្នករត់ទូកដ”។ ខ្ញុំសុំទោសអ្នករត់ទូកដឬអ្នករត់សាឡាងទាំងឡាយ។ ខ្ញុំបានផ្ដាច់មុខរបរអ្នក។ យើងមិនអាចគិតគូរតែអ្នករត់ទូកដ អ្នករត់សាឡាង ហើយបំភ្លេចចោលមនុស្សរាប់លាននាក់ដែលត្រូវការស្ពានឆ្លងនោះទេ។ គ្រាន់តែដងទន្លេសាបនេះ មានស្ពានព្រែកក្ដាម, ស្ពានព្រែកព្នៅ, ស្ពានឫស្សីកែវនិងស្ពានជ្រោយចង្វារ២ មួយស្ពានមិត្តភាពកម្ពុជា-ចិន មួយទៀតស្ពានមិត្តភាពកម្ពុជា-ជប៉ុន។
(៦) ទីក្រុងភ្នំពេញ ត្រូវការស្ពាន ៣បន្ថែមទៀត
ប៉ុន្តែនៅសល់មួយកន្លែងទៀត ដែលនឹងត្រូវតភ្ជាប់រវាងម្ខាងទន្លេសាប រួចហើយតភ្ជាប់មកជ្រោយចង្វាររបស់យើង និង(ឆ្លងទន្លេមេគង្គ)តភ្ជាប់ទៅអរិយក្សត្រ។ ហ្នឹងជាគម្រោងរបស់សាធារណរដ្ឋកូរ៉េ ។ ខ្ញុំបានសុំម្ដងហើយម្ដងទៀត។ បានសុំរហូតដល់ទៅ២ប្រធានាធិបតី រហូតគម្រោងនេះបានចេញ ដែលនឹងបើកការដ្ឋានសម្រាប់ការសាងសង់(នៅពេលខាងមុខ)។ ឥឡូវនេះ សម្រាប់ទីក្រុងភ្នំពេញ យើងនៅត្រូវការស្ពាន៣បន្ថែមទៀត។ ស្ពាន២អាចចេញជារូបរាងក្នុងរយៈពេលឆាប់មួយគឺស្ពានមិត្តភាពកម្ពុជា-កូរ៉េ(ដែលខ្ញុំបាននិយាយខាងលើ) និងមួយទៀតគឺស្ពានសម្រាប់ផ្លូវល្បឿនលឿននៅផ្នែកខាងក្រោម។
(៧) រាជរដ្ឋាភិបាលចំណាយប្រាក់សង់ស្ពាន បញ្ចៀសការបង់ប្រាក់លើកំណាត់ផ្លូវល្បឿនលឿន
ខ្ញុំមិនចង់ឱ្យប្រជាពលរដ្ឋត្រូវបង់លុយរាល់ពេលឆ្លងស្ពាននោះទេ។ យើងបានទិញយកស្ពានព្រែកព្នៅត្រឡប់មកដើម្បីឱ្យរដ្ឋគ្រប់គ្រង ហើយប្រជាជនចង់ឆ្លងប៉ុន្មានដងឆ្លងទៅ។ ផ្លូវល្បឿនលឿនក៏យើងទុកឱ្យអ្នកវិនិយោគធ្វើត្រឹមតែផ្លូវល្បឿនលឿនបានហើយ។ ឯស្ពានឆ្លងទន្លេ(មេគង្គ)យើងជាងអ្នកចេញលុយធ្វើ ដើម្បីបញ្ចៀសការបង់ប្រាក់នៅពេលឆ្លង … ពេលខ្លះប្រជាពលរដ្ឋគាត់ឆ្លងមួយថ្ងៃ៥ ដង បង់លុយទាំង៥ ដង។ ស្លាប់ហើយ។ យើងនឹងបើកការដ្ឋានសាងសង់ហើយនៅខែមិថុនាខាងមុខនេះ។ យើងសុខចិត្តចំណាយថវិកាក្នុងប៉ុន្មានថ្ងៃខាងមុខនេះ(ដើម្បីសាងសង់ស្ពានឆ្លងមេគង្គនោះ)។ នេះបញ្ជាក់ថា អ្នកវិនិយោគសាងសង់ផ្លូវល្បឿនលឿន (ដើម្បីបម្រើអោយការប្រើប្រាស់និងដឹកជញ្ជូន)។ អ្នកណាចង់ធ្វើដំណើររហ័ស អស់លុយតិចប្រើផ្លូវល្បឿនលឿនទៅ។ អ្នកណាមិនចង់ប្រើផ្លូវល្បឿនលឿន ប្រើផ្លូវជាតិលេខ១ទៅ។ ដូចគ្នាផ្លូវល្បឿនលឿនទៅខេត្តព្រះសីហនុអញ្ចឹង។ អ្នកណាចង់លឿន ទៅតាមផ្លូវល្បឿនលឿនទៅ។ ផ្លូវល្បឿនលឿនអស់លុយតិចនិងចំណាយពេលវេលាតិច បើប្រៀបធៀបនឹង(ថ្លៃ)ប្រេងដែលត្រូវប្រើតាមផ្លូវជាតិលេខ៤។ និយាយអញ្ចឹងមិនមែនបានសេចក្ដីថាឲ្យបោះបង់ចោលផ្លូវជាតិលេខ៤ទេ។ ទៅតាមលទ្ធភាព។ អ្នកណាប្រើបានក៏ប្រើ …។
(៨) ស្ពានចាក់អង្រែ/ព្រែកប្រា កំពុង់រង់ចាំហិរញ្ញប្បទានពីមិត្តចិន
នៅមានស្ពានមួយទៀតដែលយើងត្រូវការនៅលើដងទន្លេបាសាក់ម្ដុំចាក់អង្រែ។ លឺថា ឯកឧត្ដម ឃួង ស្រេង ចង់យកស្ពានដែក(ជ្រោយចង្វារ)យកទៅដាក់សិន។ ម្ខាងចាក់អង្រែ ម្ខាងព្រែកប្រា … កន្លងទៅយើងដាក់ថាឈ្មោះស្ពាននៅត្រើយម្ខាងខាងនេះ។ លោកឯងពិនិត្យមើល ព្រែកក្ដាមក៏នៅខាងនោះ ព្រែកព្នៅក៏នៅខាងនោះ ឫស្សីកែវក៏នៅខាងនោះ មិនមែនស្ពានជ្រោយចង្វារឯណា … ខ្ញុំថាស្ពានចាក់អង្រែ ហើយចាក់អង្រែនិងព្រែកប្រា វាត្រើយម្ខាងម្នាក់។ ហ្នឹងត្រូវឲ្យស៊ីចង្វាក់គ្នា។ យើងត្រូវការពឹងពាក់ហិរញ្ញប្បទានពីចិន។ បើសិនជាមិត្តចិនគាត់ឲ្យរហ័ស យើងយកអានេះទៅតភ្ជាប់វានាំតែខាតពេលទេ។ អញ្ចឹងត្រូវឲ្យស៊ីចង្វាក់គ្នាលើការតភ្ជាប់បែបនេះ។
(៩) អ្វីក៏ត្រូវរស់ក្រោមសន្តិភាព
កន្លងទៅ យើងបានបើកឲ្យប្រើប្រាស់(ស្ពានទាំងនេះ)រួចស្រេចទៅហើយ។ កាលស្ពានអាកាសឫស្សីកែវ យើងដាក់ឲ្យប្រើប្រាស់តាំងពីខែមីនា ហើយស្ពាន(បេតុងខ្សែកាប្លិ៍)ឫស្សីកែវ ដែលតភ្ជាប់ពីត្រើយខាងនោះមកខាងនេះ គឺយើងបានដាក់ឲ្យប្រើប្រាស់នៅមុនចូលឆ្នាំខ្មែរ។ ម្សិលមិញនេះ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវបានធ្វើពិធីសាសនា សុំម្ចាស់ទឹកម្ចាស់ដី ក្រុងពលីអីត្រឹមត្រូវហើយ។ ថ្ងៃនេះ ខ្ញុំគ្រាន់តែមកកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ជាផ្លូវការដើម្បីជំរុញនូវចលនាទៅមុខក្រោមម្លប់នៃសន្តិភាព។ ប្រធានបទស៊ីហ្គេមនៅឆ្នាំនេះគឺ “កីឡារស់ក្រោមសន្តិភាព”។ ខ្ញុំនៅតែបញ្ជាក់ថា ស្អីក៏ដោយសុទ្ធតែរស់ក្រោមសន្តិភាពទាំងអស់។ សូម្បីតែពួកអ្នកប្រឆាំងដែលចង់ធ្វើឃាតខ្ញុំ ក៏វាត្រូវការសន្តិភាពដែរ …។
(១០) កាត់ដីខេត្តកណ្តាលបញ្ចូលទៅរាជធានីភ្នំពេញ ដែលរីកពី៣០០ គ.ម២ មក៧០០ គ.ម២
(សំរាប់)អ្នកដែលមានអាយុមកដល់ពេលនេះ៥០ ឆ្នាំឡើងលើ យើងអាចដាក់ជាសញ្ញាសួរថា តើ៣០ ឆ្នាំមុន មាននរណាបានគិតថា តំបន់នេះក្លាយទៅជាតំបន់អភិវឌ្ឍន៍? ទៅជាក្រុងរណបមួយ? ច្បាស់ជាមិនមានទេ។ ខ្ញុំនៅចាំបានថា ពេលដែលខ្ញុំត្រឡប់ពីចរចាជាមួយសម្ដេច ព្រះនរោត្ដម សីហនុ ឆ្នាំ១៩៨៨ ឯកឧត្ដម ថោង ខុន នៅជាប្រធានគណៈកម្មការប្រជាជនក្រុងភ្នំពេញ ឬដែលហៅថាអភិបាលក្រុងនាពេលនោះ បាននាំជិះកាណូតតាមហ្នឹងទៅដល់ព្រែកតាសេកទៅមើលចម្ការឪឡឹកនិងទៅមើលគេកាប់ព្រៃ។ ពេលនោះហើយ ក៨ សូមបញ្ជាក់ជូន។ ពីដើមព្រំប្រទល់ខេត្តកណ្ដាលនៅនឹងគល់ស្ពានជ្រោយចង្វារ។ ម្ដុំនេះដីខេត្តកណ្ដាលទេ។ ខ្ញុំចុះហត្ថលេខាកាត់ឲ្យក្រុងនេះមិនដឹងជាប៉ុន្មានដងហើយទេ។ ឲ្យតែដីខ្លាញ់ៗគឺយកពីខេត្តកណ្ដាល។ ប៉ុន្តែខេត្តកណ្ដាលក៏លូកមិនដល់ដែរ។ បើមិនប្រគល់ឲ្យរាជធានីភ្នំពេញទេគឺលូកមិនដល់ទេ។ អញ្ចឹងបានជាភ្នំពេញរីកតាំងពីជា៣០០ គីឡូម៉ែត្រក្រឡាទៅជា៧០០ គីឡូម៉ែត្រក្រឡា។
(១១) ការប្រកាសឆ្នាំ២០០៤ សំណង់ខ្ពស់ជាងគេនឹងទទួលបានមេដាយ
យើងដាក់ចេញជាសំណួរថា៣០ ឆ្នាំមុន រាប់ទាំងខ្ញុំដែលពេលនោះជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តី (មានបាន)គិតថា៣០ ឆ្នាំក្រោយ យើងមានការអភិវឌ្ឍបែបនេះទេ? នេះជាការពិត។ មិនមែនត្រឹមតែខាងនេះ សូម្បីតែទីក្រុងភ្នំពេញ(ខ្លួនឯង)នេះ (ក៏នឹកស្មានមិនដល់ដែរ)។ នោះជាពេលវេលាមួយដែលមានការតឹងតែង។ យើងគ្មានការវិនិយោគពីខាងក្រៅទេ។ ក្រោយមក យើងមានឧបសគ្គមួយទៀត គឺការសាងសង់(នៅ)ត្រង់នេះ វាខ្ពស់ជាងព្រះសក្យមុនីចេតិយ។ សាងសង់ខាងនោះវាខ្ពស់ជាងវត្តភ្នំ។ សាងសង់ត្រង់នោះ ខ្ពស់ជាងកន្លែងនេះ សាងសង់កន្លែងនោះ ខ្ពស់ជាងកន្លែងនោះ។ នៅឆ្នាំ២០០៤ ខ្ញុំបានប្រកាសថា អ្នកណាធ្វើបានខ្ពស់ជាងគេឲ្យមេដាយពាក់។ ចប់រឿង។ មិនមែនរឿងលេងទេ។ ដូចជាអគារវឌ្ឍនៈនិងអគារកាណាឌីយ៉ា នៅក្បែរព្រះសក្យមុនីចេតិយ ធ្វើកន្លែងនោះគឺថាកាលពីមុនគេឲ្យតែប៉ុន្មានជាន់ទេ ឧកញ៉ា ពង្ស ខៀវសែ។ មើលទៅពិបាកពេក រញ៉េរញ៉ៃពេក ប្រកាសថា អ្នកណាធ្វើបានខ្ពស់ជាងគេឲ្យមេដាយពាក់។ ឥឡូវឃើញខ្ពស់មែន ខ្ពស់រហូតដល់ខ្ញុំតាមមិនទាន់។
គិតថា យកមួយថ្ងៃណាមួយដើរឡើងទៅកំពូលៗ អគារ។ ដើរពីព្រឹក ទៅស៊ីបាយនៅកំពូល(អគារ)ណាមួយទៅ រួចហើយបើគេឲ្យសម្រាកនៅនោះក៏សម្រាកទៅ។ រួចហើយ ភ្ញាក់ពីដេកទៅទៀត។ យប់ទៅកន្លែងណាមួយទៀត (ទទួលទាននិងសំរាកទៀត)ដើម្បីមើលទីក្រុងនៅពេលយប់ម្ដងទៅមើល។ ឃើញតែគេថតឲ្យមើល អត់ដែលបានមើលផ្ទាល់។ បានប្រឹងប្រែងដើម្បីជំរុញការលូតលាស់នេះ ប៉ុន្តែទីចុងបំផុតកម្សត់មហាកម្សត់។ ឃើញបានតែគេថតឲ្យមើល។ បងប្អូនកូនក្មួយខ្លះ បញ្ជូនតាម Messenger ទៅអៅយ។ គេមិនអាចមានលេខទូរស័ព្ទយើង។ អ្នកខ្លះគេមានលេខទូរស័ព្ទយើង គេឡើងទៅស៊ីនៅខាងលើនោះ ហើយគេថតទីក្រុងហើយគេបញ្ជូនមកឲ្យយើងមើលទៀត។ អរគុណណាស់ដែលបានឲ្យមើល។ គិតថា យកមួយថ្ងៃណាដើរមើលត្រង់ណាទេសភាពស្អាត ហើយយើងថតខ្លួនឯងអីខ្លួនឯង។ ដាក់ម៉ាស៊ីនថតទៅខ្លួនឯង។ ប៉ុន្តែថតទូរស័ព្ទយកតែម្ដង ដើម្បីឲ្យឃើញថាទីក្រុងភ្នំពេញបន្ទាប់ពីការអភិវឌ្ឍវាយ៉ាងម៉េច?
(១២) នឹងមានស្ពានឆ្លងកាត់ទន្លេសាបនិងផ្លូវតភ្ជាប់រវាងកំពង់ឆ្នាំងនិងកំពង់ធំ
ស្ពានឫស្សីកែវនេះសម្រួលឲ្យបងប្អូនយើងច្រើនណាស់។ ពីដើម អ្នកនៅតំបន់នេះ បើចង់ឆ្លងកាត់មកត្រើយខាងនេះ បងប្អូនត្រូវវាងទៅឆ្លងស្ពានជ្រោយចង្វារ។ ឥឡូវមិនបាច់ឆ្លងស្ពានជ្រោយចង្វារទេ។ កាត់តាមហ្នឹងតែម្តង។ អ្នកពីខាងនេះទៅទៀត មកតាមផ្លូវជាតិលេខ ៦ ធ្វើដំណើរ បើមិនមានការចាំបាច់ចូលទៅក្រុងទេ គេមកតាមផ្លូវហ្នឹង។ គេមានជម្រើសច្រើន។ អ្នកទៅកំពង់ឆ្នាំង គេឆ្លងត្រឹមព្រែកក្តាម មិនចាំបាច់មកនេះអី។ បើអ្នកចូលទីក្រុងភ្នំពេញ ឆ្លងកាត់ទៅពោធិ៍ចិនតុង ក៏ឆ្លងកាត់ស្ពានព្រែកព្នៅ។ នៅពេលខាងមុខ យើងមានគម្រោងធ្វើស្ពានឆ្លងកាត់ទន្លេសាបនិងផ្លូវតភ្ជាប់ពីកំពង់ឆ្នាំងទៅកំពង់ធំ។ អ្នកកំពង់ធំ ថ្ងៃក្រោយគ្មានការចាំបាច់ដើម្បីធ្វើដំណើរមកឆ្លងព្រែកក្តាមវិញទៀតទេ។ ពួកគាត់កាត់ត្រង់ពីហ្នឹង ហើយអ្នកពោធិ៍សាត់ បាត់ដំបងស្អីៗ ត្រូវទៅកំពង់ធំ ទៅព្រះវិហារ ក៏រុញឡើងមកតាមនោះ។ ហ្នឹងហើយជាវិធីដើម្បីដោះស្រាយបញ្ហាសម្រួលឱ្យប្រជាជន ប្រើពេលតិចជាងនិងតម្លៃធ្វើដំណើរថោកជាង។
(១៣) បែងចែកកំណើនដោយសមធម៌ គឺធ្វើវិភាជន៍ថវិកាបម្រើមនុស្សគ្រប់គ្នា
ក៏សុំផ្តាំផ្ញើថា ខ្ញុំអត់ទាន់ទៅណាទេ។ ឧទាហរណ៍ទេ។ អ្នកបន្តវេណទៅមុខទៀត សូមកុំភ្លេចធ្វើវិភាជន៍ថវិកា លើហេដ្ឋារចនាសម្ព័ន្ធពន្លឿនសេដ្ឋកិច្ច ដែលខ្ញុំប្រើពាក្យថា“បែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌”។ ត្រូវក្តាប់ចំណុចនេះឱ្យជាប់ក្នុងពេលដែលដឹកនាំប្រទេស ឬក៏ដឹកនាំគ្រប់គ្រងស្ថាប័នដែលទាក់ទងនឹងការរៀបចំក្របខ័ណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍ។ ពាក្យថា បែងចែកផ្លែផ្កាកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌ គឺសំដៅទៅការធ្វើវិភាជន៍ថវិកាទាំងឡាយដើម្បីបម្រើឱ្យមនុស្សទាំងអស់គ្នា។ ទាក់ទងនឹងការធ្វើផ្លូវ ទាក់ទងនឹងការធ្វើស្ពាន ទាក់ទងនឹងការធ្វើមន្ទីរពេទ្យ ទាក់ទងនឹងការធ្វើសាលារៀន ទាក់ទងនឹងការធ្វើប្រឡាយទឹក ទាំងអស់នេះគឺជាការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌។ ស្ពានមិនមែនឆ្លងតែអ្នកមានទេ។ អ្នកមានក៏ឆ្លងអ្នកក្រក៏ឆ្លង។ ផ្លូវថ្នល់ អ្នកមានក៏ធ្វើដំណើរអ្នកក្រក៏ធ្វើដំណើរ។ សាលារៀន មន្ទីរពេទ្យ អ្នកណាក៏ត្រូវការចូលដែរ។
(១៤) ស៊ីហ្គេម ជាកាតព្វកិច្ចរដ្ឋសមាជិកអាស៊ាន, សូមរួមគ្នាអបអរអាស៊ានប៉ារ៉ាហ្គេម
ទាំងអស់នេះហើយជាចំណុចដែលយើងគួរតែត្រូវរៀបចំកុំចាយលុយខ្ជះខ្ជាយ។ កន្លែងណាមិនត្រូវចាយកុំចាយ។ ទុកលុយ។ កន្លងទៅខ្ញុំនិយាយហើយ។ ការពិតស៊ីហ្គេម វាជាកាតព្វកិច្ចរបស់រដ្ឋជាសមាជិកអាស៊ាន។ កម្ពុជាគួរណាស់ត្រូវធ្វើតាំងពីយូរហើយ។ ឡាវក៏ធ្វើហើយ មីយ៉ាន់ម៉ាក៏ធ្វើហើយ កម្ពុជាទើបតែធ្វើឆ្នាំនេះ។ មូលហេតុអីទៅ? ខ្ញុំបានស្នើសុំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ផ្តល់ការយោគយល់ចំពោះកម្ពុជា ដែលត្រូវការលុយដើម្បីកសាងប្រឡាយទឹក កសាងផ្លូវ កសាងស្ពាន។ យើងពុំទាន់មានលទ្ធភាពដើម្បីធ្វើទេ។ អញ្ចឹងបានជាយើងអូសពេលរហូតដល់ឆ្នាំ ២០២៣ ទើបអាចធ្វើបាន។ ឥឡូវនេះសល់តែ ៣ថ្ងៃទៀត អាស៊ានប៉ារ៉ាហ្គេម នឹងមកដល់។ សូមទាំងគ្នាអបអរសាទរគាំទ្រជាមួយនឹងកីឡារបស់យើង … ខ្ញុំបើករង្វង់ក្រចកនិយាយកន្លែងហ្នឹងបន្តិច។ សូមបងប្អូនយើងយកចិត្តទុកដាក់គាំទ្រកីឡាជនពិការ ដែលវាជាការលើកទឹកចិត្តដ៏ធំមួយសំរាប់ជនមានពិការភាព។
(១៥) បាញ់កាំជ្រួចច្រើន ដើម្បីលើកទឹកចិត្តជនពិការក្នុងក្របខណ្ឌអាស៊ាន
យប់ម្សិល ខ្ញុំអត់ទាន់សម្រាក BTV ផ្សាយបន្តផ្ទាល់ Fresh News ថា ហ្វីលីពីនគាត់មកដល់យប់ម៉ោង១ កន្លះ។ លឺថា ឥណ្ឌូនេស៊ីមកយន្តហោះពិសេស ២ … មកដល់ហើយ មកថ្ងៃហ្នឹង។ មកបណ្តើរៗ ហើយ។ យើងទទួលភ្ញៀវបានល្អ។ ស៊ីហ្គេមគឺទទួលបានល្អហើយ ធ្វើបានល្អហើយ។ នៅសល់ប៉ារ៉ាហ្គេម ដែលជាកីឡាជនពិការ។ យើងត្រូវតែធ្វើល្អទៀត។ ការបើកការបិទ គឺធ្វើមិនឱ្យចាញ់ខាងស៊ីហ្គេមទេ។ ទាំងផ្នែកបាញ់កាំជ្រួច បាញ់អី។ ថោង ខុន ឯងពិនិត្យមើលបើសិនជាថានៅធ្វើបានបន្ថែមកាំជ្រួច … បាញ់ស្មើស៊ីហ្គេម ឬលើសស៊ីហ្គេម?(លើស)។ បើលើសល្អ។ ទះដៃមួយ។ យើងលើកទឹកចិត្តជនពិការ នៅក្នុងក្របខ័ណ្ឌអាស៊ានរបស់យើង ដើម្បីឱ្យពួកគេប្រឹងប្រែងឡើង។ ពិការរាងកាយ ប៉ុន្តែមិនពិការផ្លូវចិត្តទេ។
(១៦) អាស៊ានប៉ារ៉ាហ្គេម ជាផ្នែកមួយនៃសមាហរណកម្ម ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនអាស៊ាន
មិនមែនសំរាប់តែកីឡាអ្នកពិការកម្ពុជាទេ។ កុំភ្លេចថា យើងមានកាតព្វកិច្ចជាសមាជិកអាស៊ាន។ យើងត្រូវជម្រុញសមាហរណកម្មអាស៊ាន ក្នុងនោះមានកីឡាជនពិការ ហៅថា អាស៊ានប៉ារ៉ាហ្គេមនេះ ក៏ជាផ្នែកមួយនៃការជម្រុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនក្នុងក្របខ័ណ្ឌអាស៊ាន ហើយវាក៏ជាផ្នែកមួយនៃការធ្វើសមាហរណកម្មអាស៊ានផងដែរ។ ស៊ីហ្គេមបានកន្លងផុតដោយជោគជ័យដែលខ្ញុំតែងនិយាយម្តងហើយម្តងទៀតថា ខ្ញុំប្រើពាក្យថាឥតខ្ចោះ។ ថ្ងៃបើកហើយ ចូលមកខាងក្នុងសម្តេចពិជ័យសេនា ទៀ បាញ់ សម្តេចក្រឡាហោម ស ខេង ឯកឧត្តម ថោង ខុន (ខ្ញុំ)ថា បើសិនត្រូវថែម ៥០ដុល្លារទៀតក៏ត្រូវថែម ឱ្យតែល្អប៉ុណ្ណឹង។ ប៉ុន្តែគេមិនត្រូវការថែមទេ របាយការណ៍ថ្ងៃមុន ១១៨លានដុល្លារនេះគ្រប់គ្រាន់ទាំងស៊ីហ្គេមនិងប៉ារ៉ាហ្គេម …។
(១៧) បណ្តាខេត្តរៀបចំទីធ្លានិងស្លាយដ៍ ពិសេសពិធីបើកនិងបិទជូនប្រជាជនបានទស្សនា
សូមអំពាវនាវបងប្អូនជនរួមជាតិនៅរាជធានីភ្នំពេញបន្តផ្តល់កិច្ចសហការនិងការគាំទ្រ ជាពិសេសសុំការយោគយល់នូវពេលដែលយើងត្រូវបិទចរាចរណ៍ម្តងៗ ដើម្បីឱ្យក្បួនកីឡាករ/ការិនីអាចធ្វើដំណើរបាន។ បើពិនិត្យទៅទីតាំងប្រកួតមិនជាច្រើនដូចកាលស៊ីហ្គេមទេ។ ទីតាំងប្រកួតស៊ីហ្គេមនៅទីក្រុងភ្នំពេញដូចជា១២ កន្លែង … ប៉ុន្តែប៉ារ៉ាហ្គេមដូចជាតែ២ កន្លែងទេគឺស្តាតមរតកតេជោនិងស្តាតអូឡាំពិក … បណ្តាខេត្តនានាក៏ត្រូវរៀបចំស្លាយដ៍សម្រាប់ការមើលរបស់ប្រជាពលរដ្ឋ ជាពិសេសថ្ងៃបើកនិងថ្ងៃបិទ អាចប្រជាពលរដ្ឋបានមើលច្រើន។ នៅស្តាដចំណុះមានកម្រិត។ ស្ដាដមាន(លទ្ធភាពផ្ទុក)បានជាង៦ ម៉ឺននាក់ប៉ុណ្ណឹង ក្នុងពេលដែលមនុស្សចង់ទៅមើលមានកន្លះលាន ឬ ១ លាននាក់។ យើងត្រូវមានការរៀបចំទីធ្លាខាងក្រៅដើម្បីឲ្យប្រជាពលរដ្ឋបានមើល។ គ្រាន់តែការសម្ដែងសិល្បៈនិងទស្សនីយភាពផ្សេងៗ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតពេលស៊ីហ្គេមគឺថាចលនា មនុស្ស និងផ្នែកបច្ចេកវិទ្យាវាទៅជាមួយគ្នាស៊ីចង្វាក់គ្នាខ្លាំងណាស់ ឬផ្នែកចលនាមនុស្ស និងឌីជីថល រត់ទៅជាមួយគ្នាដោយរលូនគ្មានរបាំង។
(១៨) រហូត២០ ទៅ២២ ឆ្នាំទៀត ទើបបំពេញកាតព្វកិច្ចជាម្ចាស់ផ្ទះស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមទៀត
សល់តែប៉ុន្មានថ្ងៃទៀត ខ្ញុំនឹងភរិយានឹងទៅបើក(អាស៊ានប៉ារ៉ាហ្គេម)។ យើងមានកាតព្វកិច្ចធ្វើជាម្ចាស់ផ្ទះ។ បន្ទាប់ពីនោះគឺយើងនៅសល់ពេល២០ ឆ្នាំទៀត ប្រសិនបើទីម័រខាងកើតគាត់មិនបានធ្វើ។ ប្រសិនបើទីម័រខាងកើតធ្វើ យើងនៅសល់២២ ឆ្នាំទៀត ទើបយើងនឹងត្រូវធ្វើ(ម្ចាស់ផ្ទះម្ដងទៀត)។ ដល់ឆ្នាំ២០៤៣ យើងមានកាតព្វកិច្ចនឹងត្រូវធ្វើជាម្ចាស់ផ្ទះម្ដងទៀត។ អ្នកមិនយល់ថាយើងខ្ជះខ្ជាយ។ គេមិនដឹងថា(ការរៀបចំស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម)ហ្នឹងជាកាតព្វកិច្ច(រដ្ឋសមាជិកអាស៊ានទេ)។ បើល្ងង់ម្លឹងៗ ឲ្យដឹកនាំប្រទេសរបៀបម៉េច។ ខ្លះដឹកនាំតែគ្រួសារខ្លួនឯងវាមិនបានផង ដឹកនាំកូនបក្សមួយមិនបានផង ដឹកនាំសមាគមមួយមិនបានផង …។
(១៩) ឆាំ ឆានី ណែនាំ៣ ចំណុច/ទំរង់ ធ្វើយុទ្ធនាការប្រឆាំងគណកម្មាធិការជាតិរៀបចំការបោះឆ្នោត
ឥលូវគេបានណែនាំដោយផ្ដួចផ្ដើម៣ ចំណុច ឲ្យធ្វើយុទ្ធនាការហ្វេសប៊ុកប្រឆាំងនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ប្រសិនបើលោក ឆាំ ឆានី ឯងចង់ស្ដាប់សំលេង ខ្ញុំចាក់ឲ្យលោក ឆាំ ឆានី បានលឺ។ លោក ឆាំ ឆានី ឯងចេញបានត្រឹមតែមួយម៉ោង វាមាននៅក្នុងហោប៉ៅខ្ញុំរួចស្រេចទៅហើយ។ លោកឯងបានណែនាំ(ក្រុមឃោសនារបស់លោកឯង)យ៉ាងម៉េច? (លោកឯង)ថា សម្ដេច ស ខេង បានបំពេញភារកិច្ចរបស់គាត់ហើយ ប៉ុន្ដែ ហ៊ុន សែន ទេទៅសហការជាមួយ គ. ជ. ប និងក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីមិនឲ្យគណបក្ស(បានចុះឈ្មោះ) … លោកឯងបានផ្ដាំទៅអ្នកចេញហ្វេសប៊ុកមកទទួលបានការណែនាំ៣ ចំណុចយ៉ាងជាក់លាក់។ លោកឯងនៅប្រទេសក្រៅមែន តែសម័យឥលូវអត់មានអីពិបាកទេ(ដើម្បីដឹងថាលោកឯងធ្វើអ្វីនិយាយអ្វីទេ)។ លោកឯងបានណែនាំ(ក្រុមឃោសនារបស់លោកឯង)ឲ្យធ្វើដូចៗគ្នា ដោយយក៣ ទំរង់ ចេញទំរង់ណាក៏បានឲ្យតែវ៉ៃក្បាល ហ៊ុន សែន …។
(២០) កុំរញ៉ឺរញ៉ៃរឿងធ្វើបាតុកម្ម សារបង្ក្រាបអ្នកបង្កអសស្ថេរភាពនៅតែមានតម្លៃ
ខ្ញុំសូមបញ្ជាក់ ប្រទេសកម្ពុជាមានច្បាប់ទម្លាប់។ គណបក្សប្រជាជនគឺជាគូប្រកួតមួយ គ្មានចំណងទាក់ទងអ្វី ជាមួយ គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញទេ។ រាជរដ្ឋាភិបាលក៏មិនអាចត្រួតត្រាលើស្ថាប័នធម្មនុញ្ញ ដែលរួមមានគណៈកម្មាការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញទេ។ សូមកុំរញ៉េរញ៉ៃនឹង(រៀបចំ)បាតុកម្មឬអី។ ខ្ញុំបានផ្ដល់សារ ហើយសាររបស់ខ្ញុំនៅតែមានតំលៃ។ ខ្ញុំមិនចាំបាច់ចេញសារទី២ ទេ។ សារទី១ នៅតែមានតំលៃ។ ឲ្យចាប់ទាំងអស់ អ្នកណាក៏ដោយដែលមកធ្វើអោយមានអស្ថេរភាពទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ … រឿងរបស់លោកឯង លោកឯងមកបំផ្លាញសន្តិសុខជាតិយ៉ាងម៉េច។ គេកំពុងធ្វើស៊ីហ្គេមទៀត។ ហើយថាបើទោះបីមហាផ្ទៃមិនឲ្យធ្វើ ក៏នៅតែធ្វើ។ ខ្ញុំគ្រាន់តែបញ្ជាក់ថា គុកស្វាគមន៍។
(២១) នាយករដ្ឋមន្ត្រីគ្រប់គ្រងសណ្តាប់ធ្នាប់សំរាប់មនុស្ស១៧ លាននាក់និងបក្សនយោបាយទាំងអស់
នៅភ្នំពេញមានអ្នកជ្រុលនិយមម្នាក់ ដែលម្នាក់នេះគឺបង្ករឿងមិនចេះចប់ … ស្វាគមន៍លោកឯងសាជាថ្មីដើម្បីត្រឡប់ចូលគុកវិញ។ អ្នកឯងសាកលមើល បើមហាផ្ទៃគេមិនឲ្យធ្វើ សាលាក្រុងគេមិនឲ្យធ្វើហើយ លោកឯងមកជំនះធ្វើ។ បងប្អូននានាកុំទៅចាញ់បោក មកងាប់ឬក៏មកជាប់គុកជំនួសគេ ដោយសារតែរឿងកុហក។ អ្នកឯងធ្វើ(កំហុស)ខ្លួនឯងទេតើ។ មិនចង់តមាត់តកអីជាមួយអ្នកណាទេ ប៉ុន្តែខ្ញុំមានកាតព្វកិច្ច ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃប្រទេសមួយ ត្រូវមានសិទ្ធគ្រប់គ្រងថែទាំសណ្តាប់ធ្នាប់សម្រាប់មនុស្ស១៧ លាននាក់ មិនមែនសម្រាប់បក្សលោកឯងមួយទេ សំរាប់បក្សនយោបាយទាំងអស់។ កុំគិតស្មានថា ហ៊ុន សែន និយាយលេង។ តែនិយាយហើយ ហ៊ុន សែន នឹងធ្វើ។ អ្នកឯងសាកល្បងមើល … ឥឡូវចេញមកឥឡូវមក បើថាលោកឯងពូកែ។ ខ្ញុំនឹងឲ្យវាយខ្នោះភ្លាម។ វាយខ្នោះហើយមិនទុកនៅភ្នំពេញទេ។ បញ្ជូនទៅខេត្តឲ្យឆ្ងាយបន្តិច ឲ្យទៅស៊ីបាយនៅហ្នឹង។ អីក៏ខូចម្ល៉េះ។ ស្អីឡើងបាតុកម្មៗ។ មើលពន្លត់ក្រុមបាតុកម្មហ្នឹងម្តងមើល។
(២២) វាយខ្នោះ បញ្ជូនទៅមន្ទីឃុំឃាំង ដើម្បីរក្សាសន្តិភាព ស្ថេរភាពនយោបាយ
អ្នកឯងធ្វើថៅកែបាតុកម្មប៉ុន្មានឆ្នាំប៉ុន្មានទសវត្សរ៍មកហើយ។ បើចង់ធ្វើទៀត ក៏សាកមើល … ល្មមយកប្រពន្ធហើយតាប៉ិអើយ។ ចាស់ហើយ។ កំលោះចាស់ៗ ពេកហើយ។ យកប្រពន្ធទៅក្រែងលោបានកូនតពូជសម្រាប់ធ្វើបាតុកម្មទៅថ្ងៃក្រោយទៀត។ ក្នុងផ្ទៃក្នុងគេអត់ត្រូវគ្នាទេ។ មិនមែនទាំងអស់គ្នាហ្នឹងចង់ធ្វើបាតុកម្មទេ ប៉ុន្តែមានម្នាក់ដែលចង់ធ្វើបាតុកម្ម។ ដល់ផ្ទៃក្នុងគេមិនឲ្យធ្វើ រុញព័ត៌មានឲ្យផ្សាយតាមវិទ្យុបរទេសនោះ។ ឥឡូវលោកឯងប្រថុយធ្វើតាមការប្តេជ្ញាចិត្តទៅ។ ខ្ញុំក៏ត្រូវធ្វើតាមការប្តេជ្ញាចិត្តរបស់ខ្ញុំដែរពីការវាយខ្នោះពួកលោកឯងបញ្ជូនទៅមន្ទីរឃុំឃាំង។ (ខ្ញុំនឹងធ្វើ)ក្នុងគោលដៅរក្សាសន្តិភាព រក្សាស្ថេរភាពនយោបាយរបស់ប្រទេស ជាពិសេសក្នុងដំណាក់កាលនៃស៊ីហ្គេមនេះ អត់មានឲ្យរញ៉េរញ៉ៃទេ។
(២៣) ម៉ាឡេស៊ីនិងថៃ អនុវត្តគោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង
ឥឡូវកំពុងរៀបចេញពីកូឡាឡាំពួរ។ អរគុណឯកឧត្តម Anwar lbrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានសន្យាជាមួយខ្ញុំ៤ ដងថាមិនឲ្យអានេះមកទេ។ គាត់អត់ដឹង។ មកតាមវិស័យឯកជនតាមស្អីណា ហើយប្រើ passport បារាំង។ ម្សិលមិញប្រុងប្រៀបប្រជុំ។ គេអត់ឲ្យប្រជុំ។ ឥឡូវទៅដល់ព្រលានយន្តហោះ។ អាជ្ញាធររំសាយការប្រជុំ។ គ្រាន់តែឃើញថៃបោះឆ្នោត មានបក្សមួយនោះឈ្នះ គេថាគេជិតបានចូលស្រុកខ្មែរ … គេស្គាល់នយោបាយថៃ។ គេដឹងរឿងថៃច្រើនណាស់។ ស្មានតែសុខៗ ថៃឱ្យអ្នកឯងមកធ្វើអញ្ចឹង? ខ្មែរយ៉ាងម៉េចដែរ? គោលនយោបាយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ ឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម បាននិយាយជាមួយខ្ញុំច្បាស់ថាមិនឱ្យមកទេ។ ខ្ញុំបាននិយាយថា បើសិនជាឱ្យមកគឺរដ្ឋាភិបាលនិងរដ្ឋាភិបាលមកមុខគ្នាមិនត្រង់ទេ។ បានប៉ុណ្ណឹងអួតនោះអួត។ មិនត្រឹមតែអួតថាបានមកជាន់ទឹកដីម៉ាឡេស៊ីទេ អួតថានឹងមកជាន់ទឹកដីថៃទៀត។ ចាំមើលវាអួតដល់ណា។
បណ្ឌិត សេង សារី ថា សល់តែមួយទេគឺឆ្លងកាត់ដីថៃចូលមកតែម្ដង។ អ្នកឱ្យយោបល់ហ្នឹង ល្អតើ … (ជាការល្អ) បើបណ្ឌិត សេង សារី មកខ្លួនឯង ជូនដំណើរអាក្បត់ជាតិ៣ ជំនាន់ហ្នឹងមកតែម្ដងទៅ។ ផ្ដាំផ្ញើពីហ្នឹងទៅផង (នោះជាការឆ្លងដែនដោយខុសច្បាប់)។ ដូចជាជូនយោបល់ថា ដំណាក់កាលចុងក្រោយ នៅសល់តែរង្វង់ហ្នឹងចូលមកស្រុកខ្មែរតែម្ដងតាមដីថៃ ដោយសារថៃមានការផ្លាស់ប្ដូររដ្ឋាភិបាល។ រដ្ឋាភិបាល ប្រាយុទ្ធ នៅដដែលទេ អត់ទាន់ទៅណាទេ។ កុំមកធ្វើជោរ កុំឡប់។ បើវិភាគតាមរបៀបផ្ដល់យោបល់ឱ្យមនុស្សងាប់ទេ គឺសូមប្រយ័ត្នប្រយែង …។
(២៤) សមិទ្ធផលនៅមានច្រើន សម្ពោធក្រោយបោះឆ្នោតក៏មិនយឺតដែរ
ឥឡូវបកមករឿងរបស់យើងវិញ … សមិទ្ធផលរបស់យើងនៅសល់ច្រើនណាស់។ ខ្ញុំទំលាក់ចោល ២(កម្មវិធី) ដោយសារកម្មវិធីវាជាប់(គ្នាពេក)។ ឯកឧត្តម ស៊ុន ចាន់ថុល ទើបនឹងដាក់។ ដាក់ហ្នឹង តែឆ្លងឯកឧត្តម ប៊ិន ឈិន ទៅទៀត។ ដល់ទៅឆ្លងឯកឧត្តម ប៊ិន ឈិន គាត់មិនដឹងអស់ប៉ុន្មានថ្ងៃហើយ។ ដូច្នេះវាយឺត។ ខ្ញុំទំលាក់កម្មវិធីទៅអស់រលីង។ ដល់អស់រលីង អ្នកកត់កម្មវិធីខ្ញុំហ្នឹងក៏ភ្លេចទៀត ថ្ងៃទី ២៩ មានកម្មវិធី។ អញ្ចឹងខ្ញុំយកថ្ងៃទី២៩ សម្ពោធផ្លូវជាតិលេខ៥ និងថ្ងៃទី៣០ សម្ពោធផ្លូវក្រវាត់ក្រុងទី៣។ កម្មវិធីធ្លាក់អស់អញ្ចឹងទៅហើយ។ ឥឡូវចាំបោះឆ្នោតរួចចាំដើរក៏វាមិនទាន់យឺតពេលដែរ។ មិនផ្អូមឯណា។ អ្វីដែលសំខាន់ យើងដើរធ្វើការ។ កាលមកសម្ពោធមុនៗ អាវហ្នឹងដាក់ឡេវចុះ។ ឥឡូវអាវហ្នឹងពាក់លែងចុះហើយ។ ឥឡូវកើតទុក្ខឡើងស្គមខ្លួន ពាក់អាវលែងចុះ។ គេថា លោក ហ៊ុន សែន កើតទុក្ខអញ្ចេះកើតទុក្ខអញ្ចុះ។ បើស្គាល់កម្ពុជាមិនច្បាស់ ហើយកាន់តែមិនស្គាល់ ហ៊ុន សែន ច្បាស់ទេ កុំធ្វើអី។ ផុតត្រឹម ប៉ុល ពត ហើយ។ គ្មាននរណាឃោរឃៅលើស ប៉ុល ពត ទេ។ គ្មាននរណាមានកម្លាំងខ្លាំងលើស ប៉ុល ពត ដែរ។ ទីចុងបំផុត នយោបាយឈ្នះឈ្នះរបស់ ហ៊ុន សែន គឺធ្វើឱ្យប្រទេសរួបរួមបាន។ សូមកុំប្រមាថរាជរដ្ឋាភិបាល។ ខ្ញុំអត់មានជម្លោះជាមួយអ្នកឯងទេ។ ខ្ញុំជាគូប្រកួតក៏ប៉ុន្តែខ្ញុំត្រូវមានតួនាទីមួយគឺក្នុងឋានៈជានាយករដ្ឋមន្រ្តី គ្រប់គ្រងសន្ដិសុខសណ្ដាប់ធ្នាប់របស់ប្រទេស។ ថ្ងៃនេះព្រះមហាក្សត្រយាងទស្សនកិច្ចនៅប្រទេសឥណ្ឌា។ ល្ងាចនេះ ព្រះអង្គយាងត្រឡប់មកវិញ។ អញ្ចឹងកិច្ចការរបស់យើងអត់មានអី(ទំនេរ)។
(២៥) សន្លឹកឆ្នោតត្រូវបានបោះពុម្ពហើយ មិនថយក្រោយទេ
ចាប់ឆ្នោត(លេខរៀងលើសន្លឹកឆ្នោត) ទៅប៉ះចំលេខ ១៨។ កាលយើងបោះឆ្នោតឆ្នាំ២០១៨ ដូចនៅក្រោយគេដែរ? នៅលេខរៀងទី២០ មាន ២០គណបក្ស យើងនៅក្រោយគេទៀត។ ឥឡូវដល់ ១៨គណបក្ស យើងនៅក្រោយគេទៀត។ កាលឆ្នាំ ២០០៨ ក៏លេខ៤។ ឆ្នាំ២០១៣ ក៏លេខ៤។ ឥឡូវដល់ឆ្នាំ ២០១៨ ក៏នៅក្រោយគេ លេខ២០ ក្រោមគេ។ ដល់ឆ្នាំ ២០២៣ ក៏លេខ ១៨ នៅក្រោមគេទៀត។ ហ្នឹងសម្ដេចសង្ឃរាជទាំង ២គណៈចាប់ មិនមែនយើងអ្នកទៅចាប់ឯណា។ ឥឡូវគេបោះពុម្ភសន្លឹកឆ្នោតហើយ។ គេអត់ថយក្រោយដោយសារមួយឬ២គណបក្សទេ។ បើទោះបីតវ៉ាដល់ងាប់ទាំងខ្លួនទៅទៀត ក៏គ្មាននរណាធ្វើ(ថយក្រោយ)ដែរ។ បងប្អូន(ជាសមាជិកបក្ស តាម)ដែលគេអាងថាជាកម្លាំងរបស់គេ សូមកុំមកជាប់គុកជាមួយ។ ខ្ញុំបញ្ជាក់សាររបស់ខ្ញុំពេលមុននៅមានតម្លៃ។ ស្ថាប័នមានសមត្ថកិច្ចនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថា្នក់ មានភារកិច្ចអនុវត្តនូវសារនោះ។ ស្ដាប់សារ(នោះ)ឡើងវិញទាំងអស់ បញ្ជាទៅតាំងពីរៀបចំពន្ធនាគារឱ្យស្រួល។ បើអ្នកឯងចង់ចូល ក៏ចូលទៅ។ ហ្នឹងគេហៅថា “ជាប់គុក មុខមិនអាប់ បាយស៊ីស្រាប់ អាចម៍គេសែង អគ្គិសនីព័ទ្ធខ្វាត់ខ្វែង ប៉ូលីសឈរជ្រែង យាមគ្រប់ច្រក”។ មានអ្នកចេះទ្រឹស្ដីកាព្យហ្នឹងទេ។ ខ្ញុំចេះតាំងពីខ្ញុំនៅក្មេងវត្តឯណោះ … បើអ្នកឯងចង់ជាប់គុក មានអី។
ដល់ពិនិត្យមើលអ្នកជាប់គុកៗ ចេញមក អ្នកមិនទាន់ដុះក្បាលពោះនៅខាងក្រៅ ដល់ចូលគុកចេញពីគុកមកវិញដុះក្បាលពោះ។ អញ្ចឹងបានជាមនុស្សមិនសូវខ្លាច។ ប៉ុន្តែយើងបង្អត់បាយគេ ក៏អត់កើតដែរ។ ហ្នឹងវាអគុណធម៌ អសីលធម៌។ អ្នកដែលជាប់គុក ដែលត្រូវបានដោះលែងកន្លងទៅនេះ ឃើញធាត់ សាច់ស្អាតៗទៀត។ មកដល់ដាក់អាវតឺនុយទៅ ចំណាប់តើ។ អត់មានស្គមស្គាំងអីទេ។ និយាយអញ្ចឹង មិនមែនថាប្រមូលគ្នាទៅជាប់គុកបាន១លាននាក់ទេ។ មានអាមួយនៅថៃ បង្ហោះតាមហ្វេកប៊ុក។ គ្រាន់តែនិយាយប៉ុណ្ណឹង អានោះថា ខ្ញុំសូមជូន១០០០ ទៅ១៥០០នាក់។ ទីតាំងឈរជើងរបស់អ្នកឯងត្រូវបានស្គាល់រួចហើយ។ គ្រាន់តែប្រាប់ប៉ុណ្ណឹង។ឥឡូវហ្នឹង យុទ្ធនាការហ្វេកប៊ុក មានប្រធានបទ ៣ទម្រង់។ យកទម្រង់មួយណាក៏បាន … ចេញដោយឈ្មោះ ឆាំ ឆានី។ មេរោគនៅខាងក្រៅ។ ហ្អែងអញ្ជើញមកស្រុកមក។ ម៉េចមិនមកៗ ហើយនៅខាងក្រៅ ធ្វើតាមហ្វេកប៊ុកហ្នឹង។ ធ្វើដើម្បីអី?
(២៦) ការរីកលូតលាស់ដាច់ស្រឡះពីអតីតកាល តែមិនទាន់គ្រប់គ្រាន់ទេ
សូមអរគុណជាមួយនឹងប្រជាពលរដ្ឋ ដែលបានយោគយល់ក្នុងពេលដែលយើងកសាងទាំងស្ពានអាកាស ក៏ដូចជាស្ពាននៅទីនេះ។ អរគុណចំពោះក្រុមហ៊ុនសាងសង់ OCIC។ អរគុណ កោតសរសើរចំពោះសាលារាជធានីភ្នំពេញ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ដែលបានផ្ដល់លទ្ធភាពសម្រាប់ការសាងសង់សំណង់មួយនេះ ដែលចាត់ទុកថា ជាសំណង់ប្រវត្តិសាស្រ្ត ហើយវាក៏បម្រើទៅឱ្យការប្រកួតស៊ីហ្គេមកន្លងទៅ និងការប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅប៉ុន្មានថ្ងៃខាងមុខនេះផងដែរ។ ហើយវាក៏ជាផ្នែកមួយនៃការជម្រុញការអភិវឌ្ឍ។ ឥឡូវគេមកធ្វើនៅខាងណេះ(ជ្រោយចង្វារ) ស្រឡះមុខស្រឡះមាត់ទៀត។ ឥឡូវមានអីពិបាក មានទូកដឯណាទៀត។ ស្ពាននៅខាងណោះស្ទះ មកខាងណេះ។ បើស្ទះមែនទែន ទៅខាងណោះទៀត។ យើងត្រូវបន្តអភិវឌ្ឍន៍។ ពិតមែនតែថា ការរីកលូតលាស់ពេលបច្ចុប្បន្នមានភាពដាច់ស្រឡះពីគ្នាធៀបទៅដំណាក់កាលដែលយើងពិបាក(ក៏ដោយ ក៏) ប៉ុណ្ណឹងវាមិនគ្រប់ទេ។ វានៅត្រូវបន្តតទៅទៀតដើម្បីប្រទេសរបស់យើងរីកលូតលាស់ជាងនេះ។ អរគុណចំពោះបងប្អូនដែលបានមកចូលរួមនៅទីនេះ។ ជាពិសេសអម្បាញ់មិញ ចៅមួយនោះគេមាននាឡិកាពាក់រូបរបស់តាទៀត។ ឆាប់ធំ។ រៀនឱ្យពូកែ។ ថ្ងៃនេះ បាននាំមកសម្រាប់ក្រុមកាយរិទ្ធកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា និងសហព័ន្ធសហភាពយុវជនកម្ពុជាទាំងអស់ ៦០០នាក់ ក្នុងម្នាក់ៗជូនថវិកាចំនួន ២ម៉ឺនរៀល។ ជូនសាលាខណ្ឌជ្រោយចង្វារថវិកា ២លានរៀល។ ជូនក្រុមគ្រូពេទ្យប្រចាំការអង្គពិធីចំនួន ៣លានរៀល។ ជូនក្រុមតន្រ្ដីសម័យចំនួន ៥លានរៀល។ជាមួយពិធីសម្ពោធស្ពានឫស្សីកែវ ប្រវែង ៥១០ម៉ែត្រ និងស្ពានអាកាសឫស្សីកែវ ប្រវែង ១៤៥ម៉ែត្រ ខ្ញុំសូមប្រសិទ្ធពរជូនពរចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរនិងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
************
Selected Comments Samdech Techo Hun Sen,
the off-the-cuff inaugural speech of the Russey Keo bridge across the Tonle Sap River in Phnom Penh
[Unofficial Translation]
(1) In 1989, the Khmer Rouge fired H12 rockets at Russey Keo gas station
[…] This area all the way to the SEA Games venue and the Win-Win Politics Monument […] we sent young people to cut down the inundated forest to prevent the Khmer Rouge from approaching Phnom Penh. In 1989, some ten years after our liberation […] the Khmer Rouge fired H12 rockets into the Russey Keo area, targeting a gas station. The government then demanded deforestation on the other side of the river […] now there are no more reeds. We only see buildings and development projects […]
(2) Development of Chroy Changvar generates property tax for national incomes
[…] Taxes come from (real estate in) this area is also a part of the national incomes. If we do not have it developed, where does the national incomes come from? There have been numerous satellite cities in the area […] the property tax every year is not small […] I remember what HE Khi Taing Lim, then the Minister of Public Works, said – water is the enemy of the road. Well, it’s true. National Road 6 is threatened by floods in those days. Now we have ensured development in this area […]
(3) Many bridges across the Tonle Sap Rivers
[…] We cannot think only of the ferries business and forget millions of people who need a bridge. Just along the Tonle Sap River, we have the bridges of Prek Kdam, Prek Pnov, Russey Keo and two Chroy Changvar bridges, one Cambodia-China Friendship Bridge and the other Cambodia-Japan Friendship Bridge. We will have another bridge that will connect the capital city of Phnom Penh across the Tonle Sap River to Chroy Changvar, and (across the Mekong River) to Areyksatr. This is a project of the Republic of Korea […]
(4) Phnom Penh is waiting for three more bridges
For Phnom Penh, we still need three more bridges. Two bridges can take shape soon – one is the Cambodia-Korea Friendship Bridge (which I mentioned above) and the other is the bridge for the expressway further down the stream […] we let the investors to just worry about the expressway. As for the bridge across the river (of Mekong), we will pay for the construction to avoid people having to pay when crossing […] there is another bridge that we need on the Bassac River to pour Angre. I heard that HE Khuong Sreng wanted to take the Bailey bridge (from Chroy Changva) to mount there […] if our Chinese friend is to process the financial support for the Chak Angre bridge quickly, it would be a waste of time to move the Bailey bridge from here to there […]
(5) Tall building will be presented with medals
Originally the border of Kandal province was at the base of the Chroy Changvar bridge. This was the land of Kandal province. I do not know how many times I signed giving land of Kandal to the capital […] the Kandal provincial authority would not be able to reach these areas anyway. Handing it over to Phnom Penh, the areas are within reach. Thus, Phnom Penh expanded from 300 square kilometers to 700 square kilometers. We could raise the question that 30 years ago, myself included, even was then chairman of the Council of Ministers, (who would have thought) that 30 years later we had such a development? […] in 2004, I announced who built the tall buildings or sky scrapers, I would wear them medals […] like the Vattanac Tower and the Canadia Buildings near the Shakyamuni Stupa, the site was previously allowed only for a few storeys high […] seeing that it was too complicated, I announced who can build the tall building will be presented with medals […]
(6) There will be a bridge and road between Kompong Chhanang and Kompong Thom
In the immediate future, we plan to build a bridge across the Tonle Sap and a road connecting between Kampong Chhnang and Kampong Thom province. The people of Kampong Thom no longer need to travel to cross the Tonle Sap River at Prek Kadam anymore. They cut straight from there and the people of Pursat, Battambang, who had to go to Kampong Thom and to Preah Vihear can just make there way up from there. That is for our people to use less time and cheaper travel costs […] for those who will take over the leadership, I urge them allocate budget on infrastructure to accelerate the economy, which I termed – “divide the fruits of economic growth with equity.” This point must be grasped while leading the country or leading the management of institutions related to the development. The term division of the fruits of economic growth equitably refers to the allocation of funds to serve all people […]
(7) ASEAN Para Games – an integral part of people-to-people relations of ASEAN
(We must ensure that the) opening and closing ceremonies will not be any less impressive than the ones for the SEA Games. HE Thong Khon Eang can check if we can still add more firework display […] will we have more or less firework than the SEA Games? We will have more. That is good. Let us clap our hands for that. We encourage people with disabilities within our ASEAN framework to work hard. They may be physically disabled but not mentally disabled. It is very meaningful not just for Cambodian sports for the disabled. As a member of ASEAN, we have an obligation to promote the ASEAN integration, including the Paralympic Games. This ASEAN Para Games is a part of people-to-people contacts promotion within the ASEAN framework, and it is also part of ASEAN integration […]
(8) Will be 20 or 22 years before Cambodia’s hosting SEA Games and ASEAN Para Games
My wife and I will preside over the opening (of the 12th ASEAN Para Games). We have an obligation to host this sports event. After that, if East Timor is not going to organize it, we would have 20 years more to do it again. If East Timor will, it will be 22 more years before we are (hosting again). By 2043, we have an obligation to host again. Some do not understand it and blamed us for wasting the money on these events […] I wonder if they are so stupid, how could they lead the country. Cannot lead their own family, one party or one association, how could he (think of leading the country) […]
(9) Opposition’s instructions for campaign against the National Elections Committee
(Chham Chhany – a figure in opposition) has initiated three forms of attacks in a social media campaign against the National Election Committee […] (he said) that Samdech Sar Kheng already fulfilled his duty, but Hun Sen, in collaboration with the National Elections Committee (NEC) and the Constitutional Council, prevented the party’s (registration) […] the CPP is an electoral rival and has nothing to do with the NEC or the Constitutional Council. The Royal Government has no control over the National Election Committee and the Constitutional Council.
(10) Anyone causes instability at national and subnational levels are targets of arrest
Would you please not resort to (organizing) demonstrations. I already gave the warning message and it is still valid. I do not need to send a second message. One message is good. Those who come to cause instability at both the national and sub-national levels will be targets of arrest […] In Phnom Penh, there is an extremist who is causing endless problems […] I welcome him to return to prison. If the interior and the city hall do not allow your request for demonstration, and you still carry it out, I say it you wanted to test my resolve. I am calling on people not to be deceived to go to prison for people who lied. It is all because you make (the mistakes) yourself? […]
(11) Malaysia and Thailand apply policy of non-interference in internal affairs
They are now getting out of Kuala Lumpur. Thank you, HE Anwar lbrahim, Prime Minister of Malaysia, for keeping promises with me […] they now are heading to the airport. (The Malaysian) authorities dissolve the meeting. Seeing that a political party won the elections, they say they are closer to enter Cambodia […] would they think that Thailand allows them to do that? (As member states of ASEAN, we have) policy of not interference in internal affairs. His Excellency Anwar Ibrahim told me clearly that he would not let (that person) come. I said that if the person was allowed to come, the government and the government would not be looking at each other with their eyes […] Seng Sary said that the only thing left was to cross Thai territory. He gives a good advice. That is right … (the border and competent authorities would welcome anyone crossing the border illegally). Dr. Seng Sary should come sending the three generations traitors himself […]
(12) Ballots printed – the point of no return Ballots have been printed. They are not backing down because of one or two parties. Even if they protest until their last breath, no one would go (backwards). Brothers and sisters (members of the party) whom they claim to be their forces, please do not go to jail with them. I confirm again – my warning message stands valid. Competent institutions and local authorities at all levels have a duty to implement that message […]./.