Wednesday, May 31, 2023

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបញ្ជាឱ្យមេប៉ូលិសបណ្តេញទណ្ឌិត សម រង្ស៊ី និងបក្សពួកចេញពីម៉ាឡេស៊ី

  នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម បានបញ្ជាទៅដល់មេប៉ូលិសម៉ាឡេស៊ីឱ្យបណ្តេញទណ្ឌិត សម រង្ស៊ី និងបក្ខពួករបស់ខ្លួនចេញឱ្យផុតពីប្រទេស ម៉ាឡេស៊ី នៅវេលាម៉ោង៩ព្រឹក (ម៉ោងនៅប្រទេសម៉ាឡេស៊ី) នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។

ការបញ្ជារបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទៅមេប៉ូលិសម៉ាឡេស៊ីបណ្តេញមេខ្លោងឧទ្ទាមក្រៅច្បាប់ និងបក្ខពួកមិនឱ្យជាន់ទឹកដីម៉ាឡេស៊ី គឺបង្ហាញពីភាពអាម៉ាស់មុខរបស់ទណ្ឌិតសម រង្ស៊ី និងបក្ខពួកស្របពេលដែលផែនការក្បត់ជាតិបំផ្លាញការបោះឆ្នោតនៅកម្ពុជាត្រូវបានបែកការណ៍ និងទទួលការបរាជ័យជាបន្តបន្ទាប់។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ ខណ្ឌប្ញស្សីកែវ កាលពីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍ថា លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្លាប់បានសន្យាច្បាស់ជាមួយសម្តេចចំនួនបួនដងមិនអនុញ្ញាតឱ្យពូជក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ចូលទឹកដីម៉ាឡេស៊ីឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការចូលមកដល់ម៉ាឡេស៊ីពីសំណាក់ទណ្ឌិត សម រង្ស៊ី មិនត្រូវបានលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដឹងឡើយព្រោះគេចូលតាមរយៈ វិស័យឯកជនហើយកាន់លិខិតឆ្លងដែនបារាំង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលមកដល់ម៉ាឡេស៊ី សម រង្ស៊ី និងក្រុមរបស់គេ ប្រុងរៀបចំកិច្ចប្រជុំនៅទីនោះ ប៉ុន្តែត្រូវបានអាជ្ញាធរម៉ាឡេស៊ី មិនអនុញ្ញាតឱ្យរៀបចំកិច្ចប្រជុំឡើយ៕
ដោយ៖ពលជ័យ





No comments:

Post a Comment