រដ្ឋមន្ត្រីវិទ្យាសាស្ត្រ
ឧស្សាហកម្មនិងបច្ចេកទេសនៃប្រទេសតួគី ឯ.ឧ ហ្វីកគ្រី អាយស៊ីក (Fikri ISIK)
បានសន្យា និងប្តេជ្ញាក្នុងការ ជំរុញទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-តួគី
ឲ្យដល់៥០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០។ ការសន្យានេះធ្វើឡើង
នាព្រឹកថ្ងៃទី ១១ កុម្ភៈ នៅវិមានសន្តិភាព នៅក្នុងជំនួបទ្វេភាគីជាមួយ
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ការសន្យានេះធ្វើឡើងនៅគ្រាដែលនៅគ្រាដែលទំហំពាណិជ្ជ
កម្មរវាងប្រទេសទាំងពីរ កម្ពុជា តួគី នៅមានកំរិតទាបនៅឡើយ។
គួរបញ្ជាក់ថា
កាលពីឆ្នាំ២០១៣កន្លងទៅ
ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួន៨២,២លានដុល្លារ
ហើយឆ្នាំ២០១៤កន្លងទៅមាន ចំនួន១២៤,៤លានដុល្លារ ។ នៅក្រោយជំនួបបានបញ្ចប់
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី
ប្រាប់អ្នកយកព័ត៌មានថា ៖ នៅក្នុងជំនួបនេះ ឯកឧត្តម ហ្វីកគ្រី អាយស៊ីក
បានជំរាបជូនសម្តេច តេជោ នាយករដ្ឋមន្ត្រីថា ឯកឧត្តម សប្បាយរីករាយណាស់
ដែលបានមកចូលរួម ប្រជុំអន្តររដ្ឋាភិបាល លើកទី១នៅពេលនេះ។ ឯកឧត្តម មានបំណង
ក្នុងដំណើរទស្សនកិច្ចនេះ ដើម្បីពង្រឹង ទំនាក់ទំនងរវាងប្រទេសកម្ពុជា
និងតួគី លើគ្រប់វិស័យ មានដូចជាវប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម
និងវិស័យដទៃទៀត ដើម្បីជាផលប្រយោជន៍ សម្រាប់ប្រទេសទាំងពីរ ។ ក្នុងន័យនេះ
ឯកឧត្តម ហ្វីកគ្រី អាយស៊ីក បាន ឯកឧត្តម បានគោរព នូវការផ្តាំផ្ញើ
សួរសុខទុក្ខពីនាយករដ្ឋមន្ត្រី ទួរគី និងគោរពអញ្ជើញសម្តេចតេជោ
ទៅបំពេញទស្សនកិច្ចនៅ ប្រទេសទួរគី។
សម្តេចតេជោ
នាយករដ្ឋមន្ត្រី បញ្ជាកថា កម្ពុជា មិនចង់ឲ្យប្រទេស ទាំងពីរ
មានទំនាក់ទំនងត្រឹមតែសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌
និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រីកទំនាក់ទំនងនេះឲ្យហួសពីនេះទៀត។
សម្តេចតេជោ ស្នើសុំឲ្យតួគី ក្នុងនាមជាប្រទេស G20 ជួយចែករំលែកបទពិសោធន៍
និងបង្ហូរវិនិយោគិន មកកម្ពុជា រួមទាំងជំរុញពាណិជ្ជកម្ម
ការនាំចេញទំនិញចេញទៅប្រទេសតួគី និងពីតួគីមកកម្ពុជាផងដែរ។ ចំពោះ
កិច្ចប្រជុំអន្តររដ្ឋាភិបាលលើកទី១ នេះ សម្តេចតេជោ សង្កត់ធ្ងន់ថា
មានសារៈសំខាន់ណាស់
ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា
តួគី ពិសេស ពិនិត្យ មើលសក្តានុពលដែលកម្ពុជា មាន។ សម្តេចតេជោ
ថ្លែងអំណរគុណចំពោះការសួរសុខ ទុកពី នាយករដ្ឋមន្ត្រីតួគី
និងការអញ្ជើញសម្តេចនៅតួគី ហើយសម្តេចនឹងពិនិត្យ លទ្ធភាព
និងបានស្នើអគ្គរដ្ឋទូតតួគី សហការដើម្បីរៀបចំដំណើរទស្សនកិច្ច ជា
ផ្លូវការនេះ៕