នៅក្នុង
ឱកាសធ្វើមាតុភូមិនិវត្តកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥
ពីការចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍
នៃគណបក្សនយោបាយអាស៊ី (ICAPP) នៅទីក្រុងម៉ានិល
ប្រទេសហ្វ៊ីលីពីនឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងអំឡុងខែឧសភា និងខែធ្នូ
ឆ្នាំ២០១៥ខាងមុខនេះ
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏សំខាន់ពីររបស់
គណបក្សនយោបាយអាស៊ី (International Conference of Asian Political
Parties)។
ឯកឧត្តម
បណ្ឌិតសភាចារ្យ សុខ អាន
សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា
បានដឹកនាំប្រតិភូគណបក្សប្រជាជនកម្ពុជា
ចូលរួមកិច្ចប្រជុំចំនួនពីររបស់គណៈកម្មាធិការប្រតិបត្តិ
នៃអង្គការគណបក្សនយោបាយអាស៊ី (ICAPP) នៅទីក្រុងម៉ានិល
ប្រទេសហ្វ៊ីលីពីន ចាប់ពីថ្ងៃទី៧-១០ ខែកុម្ភៈ ឆ្នាំ២០១៥
ក្នុងនាមជាអនុប្រធាន។
កិច្ច
ប្រជុំនោះរួមមាន ទី១, កិច្ចប្រជុំការិយាល័យ ICAPP ដែលមានមនុស្ស
៤នាក់ គឺ ប្រធាន អនុប្រធាន អគ្គលេខាធិការ និងអ្នកនាំពាក្យពិសេស។ ទី២,
កិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ច (ICBC)
ដែលជាការរួមបញ្ចូលគ្នារវាង ICAPP និង COPPPAL ដែលតាមរយៈ
នៃកិច្ចប្រជុំទាំងពីរនេះបង្ហាញថា កម្ពុជាតាមរយៈគណបក្សប្រជាជនកម្ពុជា
បានចូលរួមធ្វើសេចក្តីសម្រេចដ៏សំខាន់ក្នុងកិច្ចការនយោបាយ
និងសេដ្ឋកិច្ចអន្តរជាតិ។ ឯកឧត្តមបណ្ឌិតសភា ចារ្យ សុខ អាន
ដែលជាអនុប្រធានអង្គការគណបក្សនយោបាយអាស៊ី
បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងកិច្ចប្រជុំការិយាល័យរបស់ ICAPP
គឺជាកិច្ចប្រជុំក្បាលម៉ាស៊ីនរបស់ ICAPP
ដែលជាលើកដំបូងកម្ពុជាបានចូលរួមធ្វើសេចក្តីសម្រេចក្នុងនាមជាអនុ
ប្រធាន។
នៅ
ក្នុងកិច្ចប្រជុំការិយាល័យ ICAPP
ទី១-ផ្តោតលើរបៀបរបបនៃការធ្វើការងាររបស់ការិយាល័យ ICAPP
ក្នុងនោះរៀបចំជាក្រមប្រតិបត្តិមួយសម្រាប់ធ្វើការងារ។
ទី២-សម្រេចយកប្រទេសម៉ាឡេស៊ីធ្វើជាកិច្ចប្រជុំគណៈកម្មាធិការ
ប្រតិបត្តិ ICAPP នៅក្នុងអំឡុងខែមីនា ឆ្នាំ២០១៥
ដោយមានគណបក្សនយោបាយជាសមាជិកចំនួន៣០ មកពី ២៣ប្រទេសចូលរួម។
ទី៣-កិច្ចប្រជុំស្តីពីនារី និងការជួញដូរស្ត្រី និងកុមារ នៅកម្ពុជា
ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី
ស្របគ្នានឹងកិច្ចប្រជុំរដ្ឋមន្ត្រីកិច្ចការនារី
នៃប្រទេសអនុតំបន់ទន្លេមេគង្គ (GMS) នៅកម្ពុជាផងដែរ។
ទី៤-រៀបចំសន្និសីទស្តីពីការធ្វើសមារណកម្មសេដ្ឋកិច្ច
និងវប្បធម៌នៅទីក្រុងវ្លាឌីវូស្តុក សហព័ន្ធរុស្ស៊ី ក្នុងអំឡុងខែឧសភា
ឆ្នាំ២០១៥ ។ ទី៥-រៀបចំកិច្ចប្រជុំយុវជនគណបក្សនយោបាយអាស៊ី ICAPP
នៅក្នុងអំឡុងខែកក្កដា ឬសីហា ឆ្នាំ២០១៥
ដោយប្រទេសចិនធ្វើជាម្ចាស់ផ្ទះ។
ទី៦-រៀបចំកិច្ចប្រជុំក្រុមស្លាបការងារនារី របស់ ICAPP (Women Wing)
នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៥ នៅប្រទេសអាហ្សែបៃហ្សង់
និងទី៧-គឺជាកិច្ចប្រជុំដ៏សំខាន់រវាងសមាគមសភាអាស៊ី (APA)
និងគណៈកម្មាធិការប្រតិបត្តិនៃអង្គការគណបក្សនយោបាយអាស៊ី (ICAPP)
ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំឡើងដោយរដ្ឋសភាកម្ពុជា
នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ។ កិច្ចប្រជុំនេះ
ត្រូវបានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ចាត់ទុកថា
ជាកិច្ចប្រជុំលើកដំបូង និងប្រវត្តិសាស្ត្រ
ជាការប្រជុំរួមបញ្ចូលគ្នារវាងរដ្ឋសភា (ស្ថាប័ននិតិបញ្ញត្តិ)
និងគណបក្សនយោបាយអាស៊ី (ICAPP)។
ដោយ
ឡែកនៅក្នុងទីក្រុងម៉ានិល ក្រៅពីកិច្ចប្រជុំការិយាល័យ ICAPP
គឺមានកិច្ចប្រជុំមួយទៀត គឺកិច្ចប្រជុំក្រុមប្រឹក្សាធុរៈកិច្ច
(ICBC)។ ទាក់ទងនឹងកិច្ចប្រជុំនេះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន
បានមានប្រសាសន៍ឲ្យដឹងថា ក្រុមប្រឹក្សាធុរកិច្ច (ICBC) នេះ
ត្រូវបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំ ICAPP កាលពីថ្ងៃទី២៨-២៩
ខែវិច្ឆិកា ឆ្នាំ២០១៤ នៅក្នុងប្រទេសម៉ិកស៊ីកូ។
សម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាធុរៈកិច្ច (ICBC)
នៅក្នុងប្រទេសម៉ានិលនេះ ជាកិច្ចប្រជុំលើកដំបូង
ដោយមានធុរកិច្ចជនធំៗចំនួន២៦
ចូលរួមធ្វើបទអន្តរាគមន៍ទាក់ទងលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍
រ៉ែ និងថាមពល។
ជារួមកិច្ចប្រជុំនេះបានរៀបចំជាផែនទីចង្អុលផ្លូវមួយ
ដែលមានកិច្ចសហប្រតិបត្តិការរវាងធុរៈកិច្ចជន
និងសង្គមស៊ីវិលរួមគ្នាជាកម្លាំង
ដើម្បីជាប្រយោជន៍ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក៕ 



No comments:
Post a Comment