Thursday, February 25, 2016
ទស្សនវិភាគ៖ រាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនស្រប តាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍ
ជាការឆ្លើយតបនឹងការវិភាគបែបលំអៀងរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្រ្វែល
ដែលពុំមានគោលការណ៍ស្រាវជ្រាវច្បាស់លាស់ ដែលបានលើកឡើងថា រដ្ឋាភិបាល
អនុវត្តកម្មវិធីនយោបាយមានសូចនាករមិនច្បាស់លាស់។
តាមការពិតរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា
បាននិងកំពុងអនុវត្តកម្មវិធីនយោបាយសម្រាប់អាណត្តិទី៥
បានត្រឹមត្រូវជាទីបំផុតទៅតាមដំណាក់កាលជា ជំហ៊ានៗស្របតាមផែនការយុទ្ធសាស្រ្ត
ដោយផ្អែកលើកត្តាធនធានមនុស្ស និងធនធានបច្ចេកទេសច្បាស់លាស់។
កម្មវិធីនយោបាយដែលរាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តក្នុងអាណត្តិទី ៥នេះរួមមាន៖
កំណើនសេដ្ឋកិច្ច៧ភាគរយ ការកាត់បន្ថយអត្រាភាពក្រីក្រ១ភាគរយរៀងរាល់ ឆ្នាំ
ការបញ្ឈប់ដីសម្បទានសេដ្ឋកិច្ច ការបង្កើតគោលនយោបាយដឹកជញ្ជូន ការបង្កើនចំនួន ភ្ញៀវទេសចរបរទេសតាមគោលនយោបាយបើកចំហរជើងមេឃតាំងពីអាណត្តិទី២
ការបង្កើតគោលនយោបាយជាតិទាក់ទងនឹងការងារនិងអាជីព គោលនយោបាយទឹកសម្រាប់គ្រួសារនេសាទ
ការចុះបញ្ជីដីធ្លី ការបង្កើតគោលនយោបាយជាតិស្តីពីលំនៅឋាន លទ្ធភាពរបស់ពលរដ្ឋក្នុងការប្រើប្រាស់ទឹកស្អាត
ការផ្គត់ផ្គង់អគ្គីសនីដល់ភូមិ ការសាងសង់សាលារៀនថ្នាក់មធ្យមសិក្សានៅគ្រប់ឃុំសង្កាត់
ការនាំចេញស្រូវអង្ករ១លានតោន ក្នុងឆ្នាំ២០១៥ ការរក្សាគម្របព្រៃឈើ
ការអនុវត្តប្រាក់សោធនិវត្តន៍ក្នុងវិស័យឯកជន និងការកែលម្អផ្លូវតាមជនបទ។
កម្មវិធីនយោបាយទាំង១៦ខាងលើនេះ កំពុងត្រូវបាន និងកំពុងអនុវត្តជាជំហ៊ានៗស្របតាមផែនការយុទ្ធសាស្រ្ត
ដោយផ្អែកលើកត្តាធនធានមនុស្ស និងធនធានបច្ចេកទេស។
យោងតាមទ្រឹស្តីនៃការគ្រប់គ្រងនៅក្នុងអង្គភាពអាជីវកម្មចែងថា ការគ្រប់គ្រងត្រូវមានធាតុផ្សំ៤យ៉ាងរួមមានការធ្វើផែនការ
ការរៀបចំរចនាសម្ព័ន្ធការងារ ការដឹកនាំ និងការតាមដានជាដើម។ ដែលទាំងអស់នេះទាមទារការចូលរួមពីភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដើម្បីឈានដល់ការគ្រប់គ្រងមានប្រសិទ្ធភាព
និងស័ក្តសិទ្ធិភាព។ ចំណែកឯការគ្រប់គ្រង និងការអនុវត្តកម្មវិធីនយោបាយថ្នាក់ជាតិវិញ
ដោយមិនចាំបាច់គិតដល់ការគ្រប់គ្រង និងដឹកនាំប្រទសជាតិទាំងមូលផងទេ
កាន់តែមានវិសាលភាពធំធេង ដែលគេមិនអាចចេះតែធ្វើការវិភាគបែបលំអៀង
និងមិនច្បាស់លាស់របស់អង្គការណាមួយនោះឡើយ។
ដោយឡែកការវិភាគ របស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល គឺជាការវិភាគដែលពុំមានមូលដ្ឋានច្បាស់លាស់ឡើយ
គឺគ្រាន់តែជាការវិភាគបែបសើរៗមិនស៊ីជម្រៅ ដោយ
គ្មានឧបករណ៍សម្រាប់វាស់វែងច្បាស់លាស់ពោលគឺផ្អែកលើទិន្នន័យចម្បង ដែលមានស្រាប់ពី
អង្គការនានា ដែលជាទិន្នន័យចាស់ ហួសសម័យមិនអាចពឹងផ្អែកបាន។ ម្យ៉ាងវិញទៀត
ការស្រាវជ្រាវ និងការស្ទង់មតិ ដោយជ្រើសរើសអ្នកចូលរួមចំនួនតែ ៧៩៧នាក់ធ្វើជាសំណាក
ក្នុងការសិក្សាស្រាវជ្រាវ មិនអាចយកជាការបានឡើយ បើប្រៀបធៀបនឹងអត្រាប្រជាជនកម្ពុជា។
យោងតាមលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
ក៏បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលបានអនុម័តកម្មវិធីនយោបាយរបស់គណបក្សសម្រាប់អនុវត្ត គឺ មិន មានន័យថា
ត្រូវតែបំពេញទាំងអស់នោះទេ គឺរាជរដ្ឋាភិបាលបាននិងកំពុងធ្វើការមួយជំហ៊ានម្តងៗ ស្របតាមផែនការយុទ្ធសាស្រ្ត
និងកត្តាមួយចំនួន ដែលត្រូវផ្អែកលើធនធាន មនុស្ស
និងធនធានបច្ចេកទេសដែលយើងមិនអាចបំពេញបានពេញលេញតាមគោលបំណងនោះទេ។
ការលើកឡើងបែបនេះ គឺជាការត្រឹមត្រូវបំផុត ដែលយើងគួរយកមកត្រឹះរឹះពិចារណា
មុនធ្វើការវិភាគបែបមិនច្បាស់លាស់ ដែលអាចបង្កឱ្យមានការភ័ន្តច្រឡំណាមួយពីសំណាក់
ប្រជាពលរដ្ឋទូទៅ ដើម្បីបម្រើផលប្រយោជន៍មហិច្ឆិតានយោបាយរបស់ក្រុមខ្លួនតែប៉ុណ្ណោះ។
សម្តេចតេជោសែន ទទួលជួបមេបញ្ជាការ កងទ័ពជើងទឹកចិនលេខ៥៧៣ នៅវិមានសន្ដិភាព
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជួបមេបញ្ជាការនាវាប្រទេសចិន និងបានស្នើឲ្យយោធាចិន រៀបចំធ្វើសមយុទ្ធរំដោះនាវាចេញពីចោរប្លន់សមុទ្រ និងសមយុទ្ធក្នុងការសង្គ្រោះរំដោះចេញពីតំបន់ចោរសមុទ្រលួចប្លន់ ។ ការស្នើនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ នេះ គ្រាដែលសម្តេចនាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យមេបញ្ជាការនាវារំដោះប្រជាជនចិនលេខ៥៧៣ រុំា យូម៉ាន់ជាំង ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។
ឧត្តមនាវីទោ រ៉ាំ យូម៉ាន់ជាំង គឺជាមេបញ្ជាការកងទ័ពជើងទឹកចិន ប្រចាំការសមុទ្រចិនខាងត្បូង ដែលបានដឹកនាំនាវាចម្បាំងចិនចំនួន ៣គ្រឿង ជាមួយនឹងកងទ័ពជើងទឹកចិនជាង ៧០០នាក់ ចូលសំចតក្នុងដែនសមុទ្ទកម្ពុជាកាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងមកនេះ ។
មន្ត្រីជំនួយការផ្ទាល់ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ឧត្តមនាវីទោមេបញ្ជាការចិន បានជម្រាបជូនសម្តេចតេជោ នូវក្បូននាវារបស់ចិនដែលបានចុះចតនៅកំពង់ផែក្រុងព្រះសីហនុ ហើយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា… កងទ័ពជើងទឹកកម្ពុជា និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ទៀ បាញ់ ផងដែរ ។ មេបញ្ជាការជើងទឹកចិន បានបន្តថា នៅថ្ងៃទី២៤ ខែកុម្ភៈនេះ កងទ័ពជើងទឹកចិន កំពុងតែធ្វើការហ្វឹកហ្វឺន ជាមួយនឹងកងទ័ពជើងទឹករបស់កម្ពុជា នៅលើដែនគោក… ហើយនៅថ្ងៃ២៦ ខែកុម្ភៈខាងមុននេះ នឹងមានការហ្វឹកហាត់រួមគ្នានៅលើដែនសមុទ្រ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្វាគមន៍ និងគាំទ្រនូវការធ្វើសមយុទ្ធរួមគ្នានេះ ហើយសម្តេចក៏បានផ្តល់អនុសាសន៍ថា នៅថ្ងៃខាងមុខ គប្បីនឹងរៀបចំធ្វើសមយុទ្ធៈ
ទី១. ការរំដោះនាវាចេញពីចោរប្លន់សមុទ្រ
ទី២. ធ្វើការសមយុទ្ធក្នុងការសង្គ្រោះរំដោះចេញពីតំបន់ចោរសមុទ្រលួចប្លន់
ទី៣. ធ្វើសមយុទ្ធបង្កើនសមត្ថភាពក្នុងការសង្គ្រោះ នៅពេលមានគ្រោះមហន្តរាយកើតឡើង៕
ឧត្តមនាវីទោ រ៉ាំ យូម៉ាន់ជាំង គឺជាមេបញ្ជាការកងទ័ពជើងទឹកចិន ប្រចាំការសមុទ្រចិនខាងត្បូង ដែលបានដឹកនាំនាវាចម្បាំងចិនចំនួន ៣គ្រឿង ជាមួយនឹងកងទ័ពជើងទឹកចិនជាង ៧០០នាក់ ចូលសំចតក្នុងដែនសមុទ្ទកម្ពុជាកាលពីថ្ងៃទី២២ ខែកុម្ភៈ កន្លងមកនេះ ។
មន្ត្រីជំនួយការផ្ទាល់ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ឧត្តមនាវីទោមេបញ្ជាការចិន បានជម្រាបជូនសម្តេចតេជោ នូវក្បូននាវារបស់ចិនដែលបានចុះចតនៅកំពង់ផែក្រុងព្រះសីហនុ ហើយបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនកម្ពុជា… កងទ័ពជើងទឹកកម្ពុជា និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ទៀ បាញ់ ផងដែរ ។ មេបញ្ជាការជើងទឹកចិន បានបន្តថា នៅថ្ងៃទី២៤ ខែកុម្ភៈនេះ កងទ័ពជើងទឹកចិន កំពុងតែធ្វើការហ្វឹកហ្វឺន ជាមួយនឹងកងទ័ពជើងទឹករបស់កម្ពុជា នៅលើដែនគោក… ហើយនៅថ្ងៃ២៦ ខែកុម្ភៈខាងមុននេះ នឹងមានការហ្វឹកហាត់រួមគ្នានៅលើដែនសមុទ្រ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្វាគមន៍ និងគាំទ្រនូវការធ្វើសមយុទ្ធរួមគ្នានេះ ហើយសម្តេចក៏បានផ្តល់អនុសាសន៍ថា នៅថ្ងៃខាងមុខ គប្បីនឹងរៀបចំធ្វើសមយុទ្ធៈ
ទី១. ការរំដោះនាវាចេញពីចោរប្លន់សមុទ្រ
ទី២. ធ្វើការសមយុទ្ធក្នុងការសង្គ្រោះរំដោះចេញពីតំបន់ចោរសមុទ្រលួចប្លន់
ទី៣. ធ្វើសមយុទ្ធបង្កើនសមត្ថភាពក្នុងការសង្គ្រោះ នៅពេលមានគ្រោះមហន្តរាយកើតឡើង៕
សភាកម្ពុជាទទួលរៀបចំមហាសន្និបាតសភាតំបន់អាស៊ី (APA) ម្តងទៀត នៅចុងឆ្នាំ២០១៦ ហើយទំនងត្រូវរៀបចំធ្វើនៅខេត្តសៀមរាប
កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ
ឆ្នាំ២០១៦នេះ ក្រោមការដឹកនាំរបស់ ឯឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី២ នៃរដ្ឋសភា
និងជាប្រធានក្រុមសភាជាតិកម្ពុជា-សភាតំបន់អាស៊ី បាន បើកកិច្ចប្រជុំមួយ
ដើម្បីកំណត់ប្រធានបទ កំណត់ទីកន្លែង និងកាលបរិច្ឆេទ សម្រាប់ រៀបចំសមហាសន្និបាតលើកទី៩នេះ។
សភានៃព្រះរាជាណាចក្រកម្ពុជា
គ្រោងទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតសភាតំបន់ អាស៊ី(APA) ជាលើកទី២
គឺមហាសន្និបាតលើកទី៩ នាចុងឆ្នាំ២០១៦នេះបន្ទាប់ពី បានរៀបចំមហាសន្និបាតលើកទី៨
កាលពីចុងឆ្នាំ២០១៥កន្លងទៅ បានជោគជ័យ និង មាន ការកោតសរសើរពីប្រទេសជាមិត្ត ពិសេសពីបណ្តាប្រទេសសមាជិកអេភីអេ។
នៅក្នុងដំណើរឆ្ពោះទៅរៀបចំមហាសន្និបាតលើកទី៩នេះ
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានកំពុងបំពេញកិច្ចការជាច្រើន ដោយក្នុងនោះ
កំណត់ទីកន្លែងនិងកាលបរិច្ឆេទ សម្រាប់ កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ លើកទី១
នៃសភាតំបន់អាស៊ី។ រៀបចំសមាសភាព គណៈកម្មការ
រៀបចំសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១ និងមហាសន្និបាត សភាតំបន់ អាស៊ី លើកទី៩ និងរៀបចំសមាសភាព គណៈ ប្រតិភូចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១
និងមហាសន្និបាតសភាតំបន់អាស៊ី លើកទី៩ ជាដើម។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះ
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានលើកឡើងថា យោង តាម ធម្មនុញ្ញអេភីអេ បានស្នើដល់ប្រទេសដែលទទួលរៀបចំមហាសន្និបាតត្រូវទទួល
រៀបចំមហាសន្និបាត ចំនួនពីរឆ្នាំជាប់គ្នា។ យោងតាមស្មារតីនេះ ឯកឧត្តមបណ្ឌិត បាន គូសបញ្ជាក់ថា
ដូច្នេះសភាកម្ពុជា មានកាតព្វកិច្ចទទួលរៀបចំមហាសន្និបាតអេភីអេ នេះពីរឆ្នាំ
គឺមហាសន្និបាតលើកទី៨ កាលពីចុងឆ្នាំ២០១៥ ហើយមហាសន្និបាតលើកទី៩ត្រូវធ្វើ នៅចុងឆ្នាំ២០១៦
ខាងមុខនេះ។
សូមជម្រាបជូនថា
មុនបើកមហាសន្និបាតប្រចំាឆ្នាំសភាតំបន់អាស៊ី (APA) មានកិច្ច ប្រជុំក្រុមប្រឹក្សាប្រតិបត្តិចំនួនពីរលើកគឺកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១
និង កិច្ចប្រជុំ ក្រុមប្រឹក្សាប្រតិបត្តិលើកទី២។សភានៃព្រះរាជាណាចក្រកម្ពុជាគ្រោងរៀបចំកិច្ចប្រជុំក្រុម
ប្រឹក្សា ប្រតិបត្តិលើកទី១ ក្នុងរយៈពេលបីខែមុនមហាសន្និបាតចំណែកកិច្ចប្រជុំ ក្រុមប្រឹក្សា
ប្រតិបត្តិ លើកទី២ គឺរៀបចំធ្វើជាប់គ្នា និងមហាសន្និបាតតែម្តង។
ប្រធានបទនៃមហាសន្និបាតសភាតំបន់អាស៊ីលើកទី៨
ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ ផ្ទះកាលពីឆ្នាំ២០១៥ គឺ“ការលើកកម្ពស់សន្តិភាពការផ្សះផ្សា
និង កិច្ចសន្ទនាក្នុងតំបន់អាស៊ី”។
នៅក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី២៤ខែកុម្ភៈនេះមានការ ចូលរួមមតិយោបល់
យ៉ាងផុល ផុស ពីសមាជិកអង្គប្រជុំ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានជម្រាបជូនអង្គប្រជុំថា
យោងតាមសំណើពី សមាជិកសភាតំបន់អាស៊ីជាច្រើន បានស្នើដល់កម្ពុជាឲ្យរៀបចំមហាសន្និបាតលើកទី៩នេះ
នៅលើទឹកដីអង្គរខេត្តសៀមរាបហើយកាលបរិច្ឆេទមហាសន្និបាតសូមលើកពេលធ្វើ យ៉ាង ណា
កុំឲ្យនៅក្នុងខែធ្នូ ដោយសារបណ្តាប្រទេសជាច្រើន មានភាពរវល់ខ្លំាងនៅក្នុងខែធ្នូនេះ។
ទោះយ៉ាងណាឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍ថាការ សម្រេចណា មួយនៅក្នុងកិច្ចប្រជុំនាពេលនេះនឹងត្រូវលើកជាយោបល់ជូនថ្នាក់ដឹកនាំសម្រេច៕
អគារមរតកតេជោ នៃក្រសួងបរិស្ថាន ត្រូវបានសម្ពោធឲ្យប្រើប្រាស់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន!
នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាត
និងសម្ពោធអគារ « មរតកតេជោ នៃក្រសួងបរិស្ថាន »
ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល
និងអ្នកមុខអ្នកការជាច្រើនរូប។
លោកជំទាវ ម៉ែន សំអន អនុញ្ញាតិឲ្យគណៈប្រតិភូសាខាសមាគមនារីក្រសួងពត៌មាន ចូលជួបសម្តែងការគួរសម
កាលពី
ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
បានអនុញ្ញាតិឲ្យគណៈប្រតិភូសាខាសមាគមនារីក្រសួងពត៌មាន ដឹកនាំដោយ លោកជំទាវ ទេព
រង្ស៊ី ខៀវ កញ្ញារីទ្ធ បានចូលសម្តែងការគួរសម
និងដើម្បីអបអរសាទរខួបទិវាអន្តរជាតិនារីលើកទី១០៥ ឆ្នាំ២០១៦
នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
លោកជំទាវ
ម៉ែន សំអន បានថ្លែងអំណរគុណ និងកោតសរសើរ
ចំពោះគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏
ក្រសួងព៌តមានដែលខិតខំប្រឹងប្រែង ធ្វើការផ្សព្វផ្សាយអំពីច្បាប់ គោលនយោបាយ សារាចរ
សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ព្រមទាំងសកម្មភាពរបស់ប្រមុខរាជរដ្ឋាភិបាល
ថ្នាក់ដឹកនាំបក្ស គ្រប់លំដាប់ថ្នាក់ ជូនដល់ប្រជាពលរដ្ឋបានយល់ដឹងពីស្ថានការណ៏ទូទៅ
ក៏ដូចជាចំណេះដឹងនានា ពិសេសបញ្ហាទាក់ទងនឹងស្ត្រី ។ ការប្រារព្វខួបលើកទី ១០៥
ទិវាអន្តរជាតិនារី ៨ មិនា ក្នុងឆ្នាំនេះចំពេលដែល ប្រជាពលរដ្ឋនៅទូទាំងប្រទេស
បាននឹងកំពុងអបអរសារទរខួប ៣៧ ឆ្នាំ នៃថ្ងៃរំដោះ ៧ មករា ១៩៧៩
ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់គណបក្សប្រជាជនកម្ពុជា
បានធ្វើឱ្យប្រជាលរដ្ឋបានរស់នៅដោយសុខដុមរមនា មានជីវភាពធូធារនិងមានសុខសុវត្ថិភាពយ៉ាងពិតប្រាកដ៕
ក្រសួងមហាផ្ទៃប្រារព្ធសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦
ក្រសួងមហាផ្ទៃ
បានប្រារព្ធសន្និបាតប្រចាំឆ្នាំ ដោយពិនិត្យមើលលើបញ្ហាប្រឈមនានា
និងទិសដៅសម្រាប់អនាគតទៅមុខទៀត ក្នុងផែនការរក្សាសន្តិសុខ
និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ។
មហាសន្និបាតបានពិនិត្យបញ្ហាប្រឈមនានា
ចាប់តាំងពីករណីសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម…ចរាចរណ៍…
ករណីប្លន់ប្រដាប់អាវុធ… បញ្ហាគ្រឿងញៀន
។ល។ ក្នុងរយៈពេល ៣ថ្ងៃ
ដោយមានការចូលរួមពីមន្ត្រីនគរបាលទូទាំងប្រទេស ពីបណ្តារាជធានី
និងខេត្តទាំង២៥ ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍បង្ហាញកត្តាមួយ
ដែលជាប់ទាក់ទងនឹងបញ្ហាចរាចរណ៍ ដែលបានបង្កអោយមានមនុស្សស្លាប់
និងរបួសជារៀងរាល់ថ្ងៃ និងដែលសមត្ថកិច្ចមិនទាន់រកឃើញប្រសិទ្ធភាពដោះស្រាយបាន
នាពេលនេះ ។ បញ្ហាចម្បងនោះ គឺជាបញ្ហាល្បឿន ដែលបានចូលរួមចំណែក
៥០ភាគរយ នៃការធ្វើអោយមនុស្សស្លាប់ និងរងរបួស ។
កត្តាចរាចរណ៍ ត្រូវគេកត់សម្គាល់ថា មានចំនួនច្រើននៅក្នុង
ខែមករា ឆ្នាំ ២០១៦ ដោយក្នុងមួយខែដើមឆ្នាំនោះ មានមនុស្សស្លាប់ចំនួន
១៨២នាក់ ស្មើនឹងស្លាប់ប្រមាណ ៦នាក់/ក្នុងមួយថ្ងៃ… ចំណែកអ្នករងរបួសមាន៩៥១នាក់ ស្មើនឹងជាង
៣០នាក់/ក្នុងមួយថ្ងៃផងដែរ ។ នៅក្នុង ខែកុម្ភៈ នេះវិញ ក្នុងរយៈ ៩ថ្ងៃ
ដំបូងដែលរួមមានព្រឹត្តិការណ៍ចូលឆ្នាំចិន/វៀតណាម ផងដែរនោះ
មនុស្សស្លាប់ដោយចរាចរណ៍មានចំនួន ៨៣នាក់ និងមានអ្នករងរបួសសរុប
២៥៨នាក់ ផងដែរ ។ ប៉ុន្តែក្រោយរយៈពេល ៩ថ្ងៃនោះមក
ចំនួនមនុស្សដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍បានធ្លាក់ចុះវិញ ។
ក្នុងបញ្ហាដទៃទៀតក្រៅពីកត្តាចរាចរណ៍ សម្តេចក្រឡាហោម
បានមានប្រសាសន៍កត់សម្គាល់ថា បទល្មើសទូទាំងក្នុងប្រទេសមានការថយចុះ
៤ភាគរយ បើធៀបនឹងឆ្នាំមុន
បើទោះបីជាមានបទល្មើសឧក្រិដ្ឋមានការកើនបន្តិចបន្តួច
ប៉ុន្តែនគរបាលបានខិតខំបង្ក្រាបបទល្មើសបានរហូតដល់ ៨០ភាគរយ ។
សម្តេចក្រឡាហោមបានលើកពីកិច្ចប្រឹងប្រែង
ការបណ្តេញបរទេសខុសច្បាប់ដែលមានចំនួនជាង ៥ពាន់នាក់ មានចំនួន
៥០សញ្ជាតិ… ករណីអគ្គអត្តសញ្ញាណកម្ម
ដែលការធ្វើអត្តសញ្ញាណប័ណ្ណថ្មី ក្នុងចំណោម ១០លាននាក់
គឺនៅសេសសល់តែចំនួន ៣លាន ៦សែននាក់ នោះទេ ដែលគេរំពឹងថា
នឹងអាចរួចរាល់នៅមុនការបោះឆ្នោតអសកលឆ្នាំ ២០១៧ខាងមុខនេះ ៕
Subscribe to:
Posts (Atom)