នៅប៉ុន្មានខែថ្មីៗនេះ គេនិយាយ និងសរសេរភាគច្រើនអំពីអាមេរិក និងចិនកំពុងឆ្ពោះទៅរកសង្គ្រាម។ អ្នកខ្លះនិយាយថា នេះអាចក្លាយជាការរវើរវាយបំពេញតាមបំណងខ្លួនឯង។
ការលើកឡើងនេះជាការឆ្លើយតបទៅនឹងពាក្យសម្តីដ៏កម្រោលរបស់ប្រធានាធិបតីថ្មីរបស់អាមេរិក ដូណាល់ ត្រាំ។
ការលើកឡើងនេះខ្លះក៏កើតចេញពីសេចក្តីថ្លែងការណ៍ និងសកម្មភាពគោលនយោបាយការបរទេសរបស់ ត្រាំ ដែលក្នុងចំណោមអ្វីផ្សេងៗទៀត បានញុះញង់ចិន បូកជាមួយនឹងការពិតជាក់ស្តែងដែលថា ចិនឈប់ធ្វើតាមផ្លូវដើររបស់អតីតមេដឹកនាំរបស់ខ្លួន តេង ស៊ាវពីង ដែលថា ចិនគួរតែសាមញ្ញ និងរង់ចាំយ៉ាងស្ងៀមស្ងាត់សម្រាប់ឱកាសល្អ។
ទឡ្ហីករមួយក្នុងការធ្វើសង្គ្រាមនៅពេលខាងមុខនោះគឺ ទ្រឹស្តីប្រជែងអំណាចរវាងមហាអំណាចដុះស្លែ និងមហាអំណាចកំពុងលេចឡើងយ៉ាងឆាប់រហ័ស។ ករណីបែបនេះបានកើតឡើងជាច្រើនដងក្នុងប្រវត្តិសាស្ត្រ។ ការសិក្សាលើករណីដែលបានកើតឡើងកន្លងមកនោះបានបង្ហាញសញ្ញាថា ឥឡូវនេះលទ្ធភាពនៃការមានសង្គ្រាមគឺខ្ពស់ណាស់។
ដូចលោក Graham Allison ប្រធានរបស់វិទ្យាស្ថានវិទ្យាសាស្ត្រ និងកិច្ចការអន្តរជាតិរបស់សាកលវិទ្យា Harvard បាននិយាយថា ទំនាក់ទំនងបច្ចុប្បន្នរបស់អាមេរិក និងចិនអាចឈានដល់ការធ្វើសង្គ្រាម។ ជាការពិត អាមេរិកគឺជាមហាអំណាចដុះស្លែ ហើយចិនគឺជាមហាអំណាចដែលកំពុងរះឡើងយ៉ាងលឿនដែលកំពុងប្រជែងអាមេរិក។
ទឡ្ហីករមួយទៀតនោះគឺថា ការធ្លាក់ចុះ និងការអាចដែលស្លាប់នៃសេរីនិយមរបស់លោកខាងលិចបានបង្កើតស្ថានភាពមួយនៃការដួលរលំនៃប្រព័ន្ធអន្តរជាតិ និងភាពប្រទូសរាយរួមគ្នារបស់លោកខាងលិចមកលើចិន។
លោក Richard Haass ប្រធានរបស់ក្រុមប្រឹក្សាស្តីពីទំនាក់ការបរទេស បាននិយាយថា ប្រព័ន្ធសាកលប្រជាធិបតេយ្យសេរីដែលមានធាតុផ្សំដូចជា ពាណិជ្ជកម្មសេរី ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមដែលស្ទើតែសាកលនោះ ការរីកចម្រើនខាងសិទ្ធិមនុស្ស តួនាទីសកម្មសម្រាប់អង្គការសហប្រជាជាតិ និងស្ថាប័នពិភពលោកផ្សេងៗទៀត ការគោរពច្បាប់អន្តរជាតិ និងការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ឥឡូវនេះកំពុងតែស្លាប់។
គេបានបង្ហាញពីសេនារីយ៉ូនៃការកើតសង្គ្រាមរវាងអាមេរិក និងចិននៅឆ្នាំ ២០២០។ ប្រភពផ្សេងៗនិយាយថា ទស្សនៈជាតិនិយមជ្រុលរបស់ ត្រាំ ដែលថា អាមេរិកត្រូវតែចាប់ផ្តើមខ្លាំងជាថ្មី នូវជម្លោះដែលមិនអាចដោះស្រាយចេញ ដូចជារឿងតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង និងទីប្រឹក្សា Peter Navarro ដែលបញ្ចុះបញ្ចូល ត្រាំ ថា ចិនត្រូវតែដាក់ទណ្ឌកម្មចំពោះគោលនយោបាយពាណិជ្ជកម្មដ៏គ្រោះថ្នាក់របស់ចិន និង Steven Bannon ដែលបានប្រាប់ ត្រាំ អំពីការបង្អួតអរិយធម៌នៅពេលខាងមុខដែលមិនអាចគេចរួចរវាងលោកខាងកើតនិងខាងលិច។
ការបង្កើនការចំណាយការពារជាតិរបស់ចិនដោយតួលេខ ២ខ្ទង់ បន្ទាប់ពីឆ្នាំ ១៩៩០ ក្នុងខណៈអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានកាត់បន្ថយថវិការយោធារបស់គេនោះគឺជាការព្រួយបារម្ភយ៉ាងខ្លាំង។
យោធាចិនក៏ទទួលបានផលប្រយោជន៍ពីការទិញ និងទទួលបានបច្ចេកវិទ្យាយោធាដោយមធ្យោបាយផ្សេងៗដើម្បីបង្កើនទំនើបកម្មរបស់អាវុធយោធារបស់ខ្លួន។ តាមពិត អ្នកជំនាញអាមេរិកបាននិយាយថា ចិនបានបោះជំហានលឿនជាងការរំពឹងទុកនៅស្ទើគ្រប់វិស័យនៃការធ្វើទំនើបកម្មយោធាររបស់ខ្លួន។
“គន្លឹះបញ្ឆេះតៃវ៉ាន់” សម្រាប់ជម្លោះរវាងអាមេរិកនិងចិនបានស្ថិតក្នុងចំណុចថ្មី ចាប់តាំងពីបក្សប្រឆាំងដែលគាំទ្រឯករាជ្យបានឈ្នះការបោះឆ្នោតយ៉ាងខ្លាំងនៅខែមករា ឆ្នាំ ២០១៦ និងបានប្រកាសថា ចិននឹងត្រូវតែ “រៀនយល់ដឹង”។ ចិនមិនអើពើនឹងសម្តីនោះទេ ហើយជាជំនួសវិញបានបើកយុទ្ធនាការដាក់ទណ្ឌកម្មតៃវ៉ាន់ ដោយធ្វើឲ្យច្រកសមុទ្រតៃវ៉ាន់ក្លាយជាចំណុចបះទង្គិចគ្នាដ៏ផុយស្រួយបំផុតមួយរបស់ពិភពលោកសាជាថ្មីទៀត។
ដោយជៀសមិនរួច គេនៅចំាថា តៃវ៉ាន់គឺជាមូលហេតុនៃការប្រឈមមុខរវាងអាមេរិក និងចិននៅទសវត្សទី ៥០ ការស្ទើតែមានវិបត្តិនៅទសវត្សទី ៦០ និងការប្រឈមមុខដាក់គ្នានៃយោធារបស់ប្រទេសទាំងពីរនៅពាក់កណ្តាលទសវត្សទី ៩០ ក្នុងអំឡុងតំណែងប្រធានាធិបតី គ្លីនតុន។ ជាងនេះទៅទៀត វាជាចំណុចសំខាន់ដែលថា តៃវ៉ាន់គឺជាបញ្ហាមិនអាចចរចាគ្នាតែមួយគត់រវាងវ៉ាស៊ីនតោននិងប៉េកាំង មួយផ្នែកដោយសារតែប្រទេសទាំងពីរមានច្បាប់ដ៏ចម្រូងចម្រាស់អំពីឋានៈរបស់តៃវ៉ាន់ និងអនាគតរបស់តៃវ៉ាន់។ បន្ថែមទៀតនោះ គឺ ការផ្លាស់ប្តូរអធិបតេយ្យរបស់តៃវ់ាន់នឹងធ្វើខូចដល់គោលនយោបាយស្តីពីចិនរបស់អាមេរិកយ៉ាងខ្លាំង។
ប៉ុន្តែ តើទស្សនៈទាំងនេះអាចយកជាការបានកម្រិតណា? តើការជាប់ឆ្នោតរបស់ ដូណាល់ ត្រាំ បានជួយបញ្ជាក់ច្បាស់ដល់ទស្សនៈនោះដែរឬទេ? តើប្រធានាធិបតី ត្រាំ នឹងក្លាយជាមូលហេតុនៃការធ្លាក់ចុះធ្ងន់ធ្ងរនៅក្នុងទំនាក់ទំនងរវាងអាមេរិក និងចិនដែលនឹងឈានដល់ការមានសង្គ្រាមដែរឬទេ?
គ្មានមូលហេតុណាក្នុងការគិតថា ប្រធានាធិបតី ត្រាំ និងប្រធានាធិបតី ស៊ី មិនយល់ដឹងពីភាពធ្ងន់ធ្ងរនៃសង្គ្រាមនុយក្លេអ៊ែរ ឬថា ពួកគេប្រឆាំងទៅនឹងការរួមគំនិតគ្នាក្នុងការធ្វើឲ្យប្រព័ន្ធអន្តរជាតិមានដំណើរការ និងមិនធ្លាក់ចូលទៅក្នុងសង្គ្រាមធ្ងន់ធ្ងរនោះទេ។
អ្នកជំនាញបានយល់ស្របគ្នាថា ការស្លាប់សន្តាប់ធ្នាប់សេរី និងការដួលរលំនៃប្រព័ន្ធពិភពលោកដែលផ្អែកលើសន្តាប់ធ្នាប់សេរីនោះបានកើតឡើងជាបន្តើរបន្តរួចហើយ។ ដូណាល់ ត្រាំ មិនបានបង្ករវាឡើងនោះទេ។ អ្នកខ្លះនៅលោកខាងលិចហាក់ដូចជាបានដឹងខ្លួនថា វាត្រូវបានដាក់ជំនួសដោយប្រព័ន្ធមួយទៀតដោយគ្មានសង្គ្រាមកើតឡើង។អ្នកខ្លះថែមទាំងគិតថា សណ្តាប់ធ្នាប់ពិភពលោករបស់ចិនមិនមែនជារឿងអាក្រក់នោះទេ។ ជារួមទៅ វាបានរក្សាសន្តិភាពនៅអាស៊ីបូព៌ាអស់ជាពេល ២ សហសវត្សមកហើយ ហើយជាប្រព័ន្ធមួយដែលផ្អែកលើការស្ថាបនាជាងការបំផ្លាញ។
ការដែលគួរតែលើកឡើងដែរនោះគឺថាប្រធានាធិបតី ត្រាំ បានអនុញ្ញាតដល់គម្រោងស្ថាបនាយក្សរបស់ចិន គឺ ការផ្តួចផ្តើមគំនិតខ្សែក្រវ៉ាត់និងវិថី (Belt and Road Initiative) ដែលរៀបចំឡើងដើម្បីតភ្ជាប់ពិភពលោកនិងជួយសម្រួលដល់ការអភិវឌ្ឍប្រទេសជាច្រើននៅតាមបណ្តោយផ្លូវនោះ។ ប្រធានាធិបតី អូបាម៉ា បានប្រឆាំងនិងផែនការនោះនិងបានព្យាយាមប្រាប់សម្ព័ន្ធមិត្តរបស់អាមេរិកមិនឲ្យចូលរួម។
ចិនបានបញ្ជូនតំណាងម្នាក់ទៅចូលរួមវេទិការបើករបស់ផែនការខ្សែក្រវ៉ាត់និងវិថីនោះនៅខែឧសភា ឆ្នាំ ២០១៧។ គាត់និងប្រធានាធិបតី ស៊ី គឺជាអ្នកបង្កើតឡើង។ ពួកគេបានមើលឃើញពីផលប្រយោជន៍នៃការស្ថាបនា ដើម្បីជាការប្រឆាំងទៅនឹងការបង្កើតសង្គ្រាម។
អ្នកប្រាកដនិយមត្រឹមត្រូវណាស់ក្នុងការនិយាយថា កំណើនអំណាចយោធាយ៉ាងខ្លាំងនោះគឺគ្រោះថ្នាក់។ ប៉ុន្តែ ដូណាល់ ត្រាំ គឺជាអ្នកប្រាកដនិយម និងហាក់ដូចជាយល់រឿងនេះ។ ជាងនេះទៅទៀត គាត់កំពុងដើរតួក្នុងការដោះស្រាយបញ្ហាដោយការស្តារអំណាចយោធារបស់អាមេរិកឡើងវិញ។
ការបង្កើតអំណាចអាមេរិកឡើងវិញរបស់ ត្រាំ គឺលេចធ្លោរនៅអាស៊ីជាងនៅទីណាទាំងអស់ ដោយទ័ពជើងទឹកអាមេរិកទទួលបាននាវាកាន់តែច្រើន និងការទទួលខុសត្រូវកាន់តែច្រើនក្នុងការរក្សាតុល្យភាពអំណាចរវាងអាមេរិកនិងចិន។ គេគយរកត់សម្គាល់នូវការពិតដែលថា ថវិការយោធាអាមេរិក ឥឡូវនេះ កំពុងកើនឡើងក្នុងល្បឿនលឿនជាងថវិការរបស់ចិនទៅទៀត។
ជាការពិត តៃវ៉ាន់គឺជាចំណុចដែលអាចបញ្ឆេះសង្គ្រាមវាងអាមេរិកនិងចិន។ វាបានលេចឡើងកាន់តែច្បាស់នៅពេលការជាប់ឆ្នោតនៅឆ្នាំ ២០១៦ របស់បេក្ខជនប្រធានាធិបតីនៃបក្សគាំទ្រឯករាជ្យ។ ទំនាក់ទំនងរវាងចិននិងតៃវ៉ាន់ធ្លាក់ចុះយ៉ាងខ្លាំង។
ប៉ុន្តែ ស្ថានភាពនោះមិនបានឈានដល់ចំណុចកំពូលនោះទេ។ តាមពិត ភាគីទាំងពីរមិនខុសគ្នាខ្លាំងក្នុងការកំណត់ទំនាក់ទំនងរបស់គេ ក្នុងខណៈសេដ្ឋកិច្ចរបស់តៃវ៉ាន់កាន់តែពឹងអាស្រ័យលើសេដ្ឋកិច្ចរបស់ចិន។ ជាងនេះទៀត យោធារបស់តៃវ៉ាន់កំពុងតែចុះខ្សោយ ធៀបនឹងយោធារបស់ចិន ដោយធ្វើឲ្យតៃវ៉ាន់កាន់តែពឹងលើអាមេរិកដើម្បីរក្សាតុល្យភាពយុទ្ធសាស្ត្រនៅក្នុងតំបន់។
ទន្ទឹមគ្នាដែរ វាច្បាស់ណាស់ថា ប្រជាជនតៃវ៉ាន់កំពុងសប្បាយនិងសន្តិភាពនិងការរីកចម្រើនរបស់គេ។ ដូចដែលអ្នកខ្លះនិយាយថា អ្នកតស៊ូដើម្បីឯករាជ្យតៃវ៉ាន់មិនប្តេជ្ញាចិត្តដល់ម្លឹងទេ។ ពួកគេមិនមានឆន្ទៈលះបង់តួនាទី ទ្រព្យសម្បត្តិ និងជីវិតរបស់គេ នៅក្នុងសង្គ្រាមមួយដែលពួកគេនឹងចាញ់យ៉ាងប្រាកដ ដើម្បីតែការផ្តាច់ខ្លួនដោយស្របច្បាប់ពីចិននោះទេ។
មានតថភាពផ្សេងខ្លះទៀតដែលហាក់ដូចជាលើកឡើងថា ប្រធានាធិបតី ត្រាំ នឹងមិនចាប់ផ្តើមសង្គ្រាមជាមួយចិនទេ។
បន្ទាប់ពីជាប់ឆ្នោតភ្លាមនិងក្នុងអំឡុងពេលអន្តរកាលនៃតំណែងប្រធានាធិបតី ត្រាំនៅពេលការនិយាយតៗគ្នាត្រូវបានរីកសុះសាយថា ដូណាល់ ត្រាំ នឹងកំទេចទំនាក់ទំនងអាមេរិកនិងចិននោះ លោក Henry Kissinger (ដែលផ្តល់ប្រឹក្សាឲ្យ ត្រាំ) បានទៅចិននិងពិភាក្សាជាមួយប្រធានាធិបតី ស៊ី និងមេដឹកនាំចិនផ្សេងៗទៀត។លោក Kissinger បានប្រាប់ពួកគេថា ត្រាំ មានលក្ខណៈក្រអើត និងញួសញង់។ នេះជារៀបរបស់គាត់ ហើយពួកគេចាំបាច់ត្រូវតែយល់រឿងនេះ ហើយធ្វើការជាមួយរឿងនេះ។ ប៉ុន្តែ គាត់និយាយថា ត្រាំ ចង់បានទំនាក់ទំនងល្អជាមួយចិន។
តាមសេចក្តីរាយការណ៍ប្រធានាធិបតី ស៊ី (ដែលគេក៏ដឹងថា មានលក្ខណៈត្រង់ៗ និងពេលខ្លះមានលក្ខណៈញួសញង់ដែរនោះ) បាននិយាយថា គាត់អាចអាចសម្របជាមួយ ត្រាំ ហើយក៏ចង់មានទំនាក់ទំនងល្អដែរ។
ត្រាំ ក៏ទទួលបានដំបូន្មានពីអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Henry Paulson ដែលបាននិយាយថា អាមេរិកនិងចិនត្រូវតែចុះសម្រុងគ្នា ពោលគឺធ្វើសហប្រតិបត្តិការគ្នាយ៉ាងទូលាយដើម្បីធានាថា ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិមានដំណើរការ ការរីកសាយភាយអាវុធនុយក្លេអ៊ែរត្រូវបានគ្រប់គ្រង បរិដ្ឋានពិភពលោកត្រូវបានការពារ អំពើភេរវកម្មត្រូវបានដោះស្រាយ និងរឿងច្រើនទៀត។ តាមពិត លោក Paulson លើកឡើងថា សន្តាប់ធ្នាប់ពិភពលោកនឹងមិនដំណើរការ ឬធ្លាក់ចុះកាន់តែអាក្រក់ថែមទៀត បើគ្មានអាមេរិកនិងចិនធ្វើការរួមគ្នា។ ត្រាំ បានយល់រឿងនេះ។
កត្តាមួយទៀត ដែលអ្នកទ្រឹស្តីនយោបាយអាចកោតសសើរនោះគឺ “ការរួមគ្នា” ក្នុងសមាសភាពនៃថ្នាក់ដឹកនាំនៅអាមេរិកនិងចិន។ ថ្នាក់ដឹកនាំធុរកិច្ច ឥឡូវនេះ កំពុងតែដើរតួនាទីកាន់តែធំក្នុងការធ្វើការសម្រេចិត្ត ហើយពួកគេកំពុងស្ថិតក្នុងគំនិតដូចគ្នាតាមរៀបជាច្រើននៅក្នុងប្រទេសទាំងពីរ។
នៅទីបញ្ចប់ សញ្ញាណដែលថា ប្រធានាធិបតីនឹងបញ្ឆេះការប្រឈមមុខជាមួយចិននោះត្រូវបានច្រានចោលដោយកត្តាសំខាន់មួយទៀត គឺ ចៅស្រីរបស់ ត្រាំ បាននិងកំពុងរៀនភាសាចិន និងកំពុងប្រើវាជារៀងរាល់ថ្ងៃក្នុងកម្រិតមួយដែលអាចកំដរអារម្មណ៍មេដឹកនាំចិន រួមទាំងប្រធានាធិបតី ស៊ី ជាភាសាចិនផងដែរ។ គ្មានមេដឹកនាំអាមេរិកណាមួយបានបង្ហាញការគោរពប្រភេទនេះសម្រាប់វប្បធម៌ចិននោះទេ។ តើអ្វីអាចជាការសសើរកាន់តែធំដល់ចិន?
អញ្ចឹង ប្រធានាធិបតី ត្រាំ ហាក់បីទំនងជាងបង្កើតលក្ខខណ្ឌសម្រាប់សន្តិភាពរវាងអាមេរិក និងចិនជាងអ្នកកាន់តំណែងមុនៗរបស់គាត់ ឬជាងអ្វីដែលមនុស្សជាច្រើនគិតទៅទៀត៕
ប្រភព៖ IPPREVIEW ចុះថ្ងៃ២១ ខែសីហា ឆ្នាំ២០១៧