នយោបាយអឺរ៉ុប គិតមកដល់ឆ្នាំ ២០១៨ នេះ គឺពោរពេញទៅដោយភាពមិនច្បាស់លាស់។ នយោបាយនៅប្រទេសធំៗនៅអឺរ៉ុបត្រូវបានជាប់គាំង ឬទំនងជាឈានដល់ផ្លូវទាល់។ មានតែបារាំងមួយប៉ុណ្ណោះដែលមានសុទិដ្ឋិនិយម និងកម្លាំងជាងគេ។ អាឡឺម៉ង់ ប្រទេសឈានមុខគេផ្នែកសេដ្ឋកិច្ចរបស់អឺរ៉ុប មិនទាន់ឯកភាពគ្នាក្នុងការបង្កើតរដ្ឋាភិបាលមួយច្បាស់លាស់នៅឡើយ។ កិច្ចពិភាក្សារវាងគណបក្ស Christian Democrats និងគណបក្ស Social Democrats ស្តីអំពីការបង្កើតរដ្ឋាភិបាលចម្រុះដែលមានភាគីទីបីនោះ បានចាប់ផ្តើមកាលពីម្សិលមិញហើយ។ កិច្ចព្រមព្រៀងនៃរដ្ឋាភិបាលចម្រុះ អាចមានរយៈពេលយូរ ហើយបើទោះបីជាទទួលបានជោគជ័យក៏ដោយ ក៏កិច្ចព្រមព្រៀងនោះ ហាក់ដូចជាមិនសូវល្អនោះដែរ ហើយការបែកបាក់ទំនងជាមានកាន់តែច្រើនជារដ្ឋាភិបាលចម្រុះដែលមានតែពីរភាគី។ ក៏ប៉ុន្តែ សេដ្ឋកិច្ចរបស់អាឡឺម៉ង់នៅតែខ្លាំង ហើយតាមការព្យាករណ៍គឺរឹងមាំសម្រាប់ឆ្នាំនេះ។ ផ្ទុយទៅវិញ កំណើនសេដ្ឋកិច្ចរបស់អ៊ីតាលី ដែលងើបតិចតួចចេញពីភាពលំបាកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នៅតែពឹងផ្អែកភាគច្រើនលើរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតថ្ងៃទី៤ ខែមីនា។
នៅប្រទេសអេស្ប៉ាញ ការព្យាករណ៍កំណើនសេដ្ឋកិច្ច ត្រូវបានកាត់បន្ថយពី ២,៦ ភាគរយ មកត្រឹម ២,៣ ភាគរយ ដោយតែសារបញ្ហារវាងរដ្ឋាភិបាលទីក្រុង Madrid និងតំបន់ Catalonia ដែលចង់ផ្តាច់ខ្លួន។ ប្រទេសប៉ូឡូញ ដោយមានប្រជាជន ៣៨,៥ លាននាក់ ត្រូវបានជាប់គាំងនៅក្នុងជម្លោះផ្នែកសីលធម៌ដ៏ខ្លាំងមួយជាមួយសហភាពអឺរ៉ុប។ ហើយចក្រភពអង់គ្លេសវិញ ជាក់ច្បាស់ គឺចាកចេញពីសហភាពអឺរ៉ុបហើយ។ ក៏ប៉ុន្តែ ក្តីសង្ឃឹមនៅតែមាន ស្ថិតក្រោមគោលការណ៍ “កាន់តែខិតជិតសហភាព” ហើយថា ក្តីសង្ឃឹមនេះ ផ្តោតសំខាន់លើលោក Emmanuel Macron ដែលបដារបស់គណបក្ស Marche របស់គាត់ ដែលសរសេរថា Let’s go នោះ គឺជាគន្លឹះនៃការបំផុសចលនាឡើង។ ផែនការរបស់គាត់សម្រាប់សហភាពមិនត្រឹមតែមុតមាំ និងមានគោលបំណងធ្វើសមាហរណកម្មសេដ្ឋកិច្ចនោះទេ ថែមទាំងរៀបចំដើម្បីការពារប្រជាជនអឺរ៉ុបផងដែរ។ ផែនការនេះអាចនឹងលំបាកខ្លាំង ក៏ប៉ុន្តែយ៉ាងហោចណាស់ក៏អាចចាក់បញ្ចូលសុទិដ្ឋិនិយមទៅក្នុងសហភាពអឺរ៉ុបបានដែរ។
ផែនការនេះដែរ មានការគាំទ្រច្រើនពីប្រទេសផ្សេងៗទៀតនៅអឺរ៉ុប គណបក្សSocial Democrats របស់អាឡឺម៉ង់ ដែលដឹកនាំដោយអតីតប្រធានសភាអឺរ៉ុបគឺលោក Martin Schulz បានសាទរឱ្យមាន “ប្រទេសអឺរ៉ុបកាន់តែច្រើន” ហើយអ៊ីតាលី ក្រុមនយោបាយថ្មីក៏បានអំពាវនាវផងដែរ។ ដូចលោក Macron ដែរ អតីតរដ្ឋមន្រ្តីការបរទេសបារាំងលោក Emma Bonino ក៏ចង់សហរដ្ឋអឺរ៉ុប United States of Europe ដែរ។ ផែនការរបស់លោក Macron អាចខ្វះភាពជាមជ្ឈមណ្ឌល និងធាតុផ្សំសំខាន់ ដែលនឹងផ្តល់ដល់ពួកគេនូវឱកាសជោគជ័យមួយ។ ពួកគេបានរៀបចំផលប្រយោជន៍ដោយការធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំង ក៏ដូចជាគាំទ្ររូបិយវត្ថុអឺរ៉ូ។ អ្នកសេដ្ឋកិច្ចមួយចំនួនមានជំនឿថា ប្រាក់អឺរ៉ូនឹងបែកបាក់កាន់ខ្លាំង បើសិនជាមិនមានការគាំទ្រពីធនាគារកណ្តាលនៃប្រទេសអឺរ៉ុបនីមួយនោះទេ។ ខណៈដែលសហភាពអឺរ៉ុបស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នូវឡើយនោះ រូបិយវត្ថុរបស់ខ្លួនក៏នៅតែបែកបាក់ដដែល។
យើងគួរឆ្លុះបញ្ចាំងនូវអត្ថន័យនៃពាក្យសមាហរណកម្ម។ វាមានន័យថា ប្រជាជនអឺរ៉ុបនឹងត្រូវទទួលរដ្ឋាភិបាលមួយ ដែលគ្រប់គ្រងយ៉ាងហោចណាស់វិស័យសេដ្ឋកិច្ចហិរញ្ញវត្ថុ និងការសម្រេចចិត្តដែលផ្តល់ផលប្រយោជន៍ដល់ចំណូល ការងារ និងផលប្រយោជន៍ផ្សេងៗទៀតរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ ជំហរនៃការឆ្ពោះទៅរកភាពជាមជ្ឈមណ្ឌល និងការកាត់បន្ថយរដ្ឋបាលជាតិបន្ថែមទៀត ដើម្បីគាំទ្រដល់ការពង្រីកសហភាពអឺរ៉ុបនោះ មិនទំនងជាដំណើរការទេ។ កិច្ចព្រមព្រៀងក្នុងការប្រើប្រាស់ប្រាក់អឺរ៉ូ ទាមទារឱ្យមានការគាំទ្រកាន់តែខ្លាំង ជាជាងបញ្ហារូបិយវត្ថុបច្ចុប្បន្នទៅទៀត។
កិច្ចព្រមព្រៀងពាណិជ្ជកម្មរួមមួយនៅតែកើតមាន។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង ក្នុងពេលបច្ចុប្បន្ន ត្រូវបានធ្លាក់ក្នុងស្ថានភាពមិនច្បាស់លាស់ ស្ថិតក្រោមប្រធានាអាមេរិក លោក Donald Trump ដែលកត្តានេះបង្ហាញថា កិច្ចព្រមព្រៀងបែបនេះ អាចសមស្របទៅនឹងរដ្ឋាភិបាលដោយឡែកៗគ្នា៕
(ប្រភព : Reuters ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨)
Thursday, January 11, 2018
តួនាទីរបស់ឥណ្ឌានៅក្នុងអាស៊ាន
ជាមួយនឹងប្រធានបទ «ពាណិជ្ជកម្ម ការតភ្ជាប់ទំនាក់ទំនង និងវប្បធម៌» រដ្ឋាភិបាលឥណ្ឌាកំពុងរៀបចំបង្កើតការតភ្ជាប់ទំនាក់ទំនងមួយចំនួនជាមួយនឹងប្រទេសអាស៊ាន ខណៈពេលដែលរដ្ឋាភិបាលទីក្រុង New Delhi កំពុងត្រៀមរៀបចំកិច្ចប្រជុំរំលឹកខួប អាស៊ាន-ចិន។
កិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា (ខួប ២៥ឆ្នាំនៃទំនាក់ទំនង) នឹងជាឱកាសមួយសម្រាប់ឥណ្ឌាក្នុងការបង្ហាញខ្លួនឯងថា ជាជម្រើសដ៏ទាក់ទាញមួយចំពោះប្រទេសចិន ដែលជាមហាអំណាចក្នុងតំបន់។ ឥណ្ឌានឹងសង្កត់ធ្ងន់ថា ខ្លួននឹងសមស្របទៅនឹងអ្វីដែលគេជឿថា «ជាមធ្យោបាយរបស់អាស៊ានក្នុងការធ្វើពាណិជ្ជកម្ម» និងស្របតាមគោលគំនិតនៃ «មជ្ឈភាពអាស៊ាន»។ ប្រភពបាននិយាយថា វាគឺជារឿងដ៏មានសារៈសំខាន់ក្នុងការសង្កត់ធ្ងន់លើគោលការណ៍នៅពេលមួយដែលការប្រើប្រាស់អំណាចដើម្បីឈ្លានពានរបស់ចិន ហាក់ដូចជាធ្វើឱ្យអាស៊ានចុះខ្សោយ។
ការប្រារព្ធពិធីអបអរសាទរទំនាក់ទំនងអាស៊ាន-ឥណ្ឌា បានចាប់ផ្តើមជាមួយនឹងលិខិតមួយច្បាប់របស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ទៅកាន់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០១៧។ នៅក្នុងកិច្ចប្រជុំអាស៊ាននៅទីក្រុង Manila ឆ្នាំ ២០១៧ លោក Modi បានអញ្ជើញមេដឹកនាំអាស៊ានទាំងអស់ទៅកាន់ប្រទេសឥណ្ឌា ជាលក្ខណៈឯកជនផងដែរ។ ប្រភពបាននិយាយថា «យើងមានដែនសមុទ្រ និងដីគោកជាប់ប្រទេសភូមា និងប្រទេសអាស៊ានផ្សេងទៀត យើងមានទំនាក់ទំនងប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏រឹងមាំ ដូចជាការគោរពបូជាសាសនាព្រះពុទ្ធ ដូចនៅប្រទេសអាស៊ានភាគខាងកើតមួយចំនួន។» ប្រភពពីរដ្ឋាភិបាលបាននិយាយថា កត្តានេះមានសារៈសំខាន់សម្រាប់ឥណ្ឌាក្នុងការពង្រីកទំនាក់ទំនងក្នុងតំបន់ «នៅពេលដែលយើងកំពុងមើលឃើញគោលនយោបាយថ្មីរបស់អាមេរិក និងចិន។»
កិច្ចប្រជុំកំពូលនេះ នឹងចាប់ផ្តើមជាមួយនឹងការរៀបចំកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់នៅថ្ងៃទី២៣ ខែមករា ក៏ដូចជាកិច្ចប្រជុំក្រុមប្រឹក្សាពាណិជ្ជកម្ម អាស៊ាន-ឥណ្ឌា និងកិច្ចប្រជុំពាណិជ្ជកម្មសម្ងាត់។ ឧទ្យាន Tughlag នៅទីក្រុង New Delhi ត្រូវបានគេធ្វើជានិមិត្តរូបនៃទំនាក់ទំនង អាស៊ាន-ឥណ្ឌា។ កិច្ចប្រជុំកំពូលនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមករា។ ស្របពេលនោះដែរ ពិធីបុណ្យ Ramayana នឹងធ្វើឡើងដើម្បីស្វែងរកការតភ្ជាប់ទំនាក់ទំនងវប្បធម៌រវាងឥណ្ឌា និងអាស៊ាន។ ពិធីបុណ្យនេះនឹងបន្តធ្វើឡើង បន្ទាប់ពិធីព្យុះហយាត្រា Republic Day ដែលមេដឹកនាំប្រទេសអាស៊ានទាំង ១០ នឹងចូលរួមជាភ្ញៀវដ៏សំខាន់បំផុត ហើយបញ្ចប់ជាមួយនឹងពិធីបុណ្យកីឡានៅទីក្រុង Guwahati និងវិធីបុណ្យខ្សែភាពយន្ត (Film Festival) នៅទីក្រុង Goa៕
(ប្រភព : New Delhi ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់ផ្ដើមជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ដ្រីចិន នៅវិមានសន្តិភាព
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ ចាប់ផ្ដើមជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ដ្រីចិន លោក លី ខឺឈាង នៅវិមានសន្ដិភាព បន្ទាប់ពីទទួលបដិសណ្ឋាការកិច្ចចំពោះការមកដល់វិមានសន្តិភាពរបស់លោក លី ខឺឈាង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក លី ខឺឈាង នឹងអញ្ជើញធ្វើជាអធិបតីចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួន និងពិធីប្រកាសជាផ្លូវការអំពីគម្រោង «ដំណើរនៃក្ដីស្រលាញ់ពីបេះដូង» នៅកម្ពុជា ដែលផ្តល់ជាជំនួយឥតសំណងសម្រាប់គម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ និងគម្រោងប្លង់ស្ថាបត្យកម្មអាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរ។
បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក លី ខឺឈាង នឹងបន្តដំណើរចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ក្រោយជួបសវនាការជាមួយព្រះមហាក្សត្រខ្មែរ នៅរសៀលថ្ងៃដដែល លោក លី ខឺឈាង នឹងអញ្ជើញចូលរួមលាងសាយភោជន៍ពេលថ្ងៃត្រង់ ដែលរៀបចំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព។ ក្រោយពីពិធីលាងសាយភោជន៍ លោក លី ខឺឈាង នឹងត្រូវឡើងយន្តហោះ ចាកចេញពីកម្ពុជានៅវេលាម៉ោងប្រមាណ ២រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ដដែលនោះ៕

កាកបាទក្រហមខេត្តស្វាយរៀង បើកចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០១៨
ស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានបើកចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្ត ប្រធានគណៈកម្មាធិការសាខា លោក លោកស្រី សមាជិក សមាជិការ គណៈកម្មាធិការសាខាក្រុមប្រតិបត្តិសាខា ព្រមទាំង លោក លោកស្រីជាប្រធាន អនុប្រធានគណៈកម្មាធិការ អនុសាខាទាំង៨ ក្រុងស្រុក សរុបចំនួន២៤នាក់។
នាឱកាសនោះ លោក ម៉ែន វិបុល បានមានមតិលើកឡើងដោយអបអរសាទរ ចំពោះការចូលរួមរបស់គណៈអភិបាលនៃគណៈកម្មាធិការសាខា និងអនុសាខានាពេលនេះ សរបញ្ជាក់ឲ្យឃើញនូវស្មារតី និងការទទួលខុសត្រូវ ចំពោះសកម្មាភាពដែលបានអនុវត្តន៍កន្លងមក ស្របទៅនឹងយុទ្ធសាស្ត្រទស្សនៈវិស័យ និងបេសកម្ម សកម្មភាពការងារ ក្នុងវិស័យ មនុស្សធម៌ រួមចំណែកកាត់បន្ថយភាពក្រីក្រជួយដល់ជនងាយរងគ្រោះបំផុត។
មានប្រសាសន៍បូកសរុបកិច្ចប្រជុំ លោកប្រធានគណៈកម្មាធិការសាខា បានឯកភាពក្នុងការកែរលំអរអគារទីស្នាក់ការសាខា និងអនុសាខា ដោយលោកបានសំណូមពរដល់អនុសាខាទាំង៨ ក្រុង ស្រុក ត្រូវពង្រឹងបន្ថែមលើការងាររដ្ឋបាល និងហិរញ្ញវត្ថុ ការងារស្វែងរកមូលនិធិត្រូវជួយកៀងគរមន្ថែម ដោយផ្តោតសំខាន់ទៅលើការរៀបចំ និងការប្រព្រឹត្តទៅនៃការងារស្នូលរបស់សាខា និងអនុសាខាទាំងអស់បានអនុវត្តតាមវិស័យស្នូលទាំង៤ ឲ្យមានដំណើរការល្អស្របតាមអាណត្តិនៃការងារ ទោះបីមានការខ្វះចន្លោះក្នុងការចូលរួមរបស់គណៈកម្មាធិការសាខា មិនបានគ្រប់សមាសភាពក៏ដោយ ក៏យើងនៅមានសមាជិក សមាជិការសកម្មក្នុងចលនាជួយបំផុសគំនិត និងការផ្តួចផ្តើមឲ្យមានដំណើរការល្អ។ ចំពោះអនុសាខា បើទោះបីការអនុវត្តទៅមានភាពខុសគ្នា មានចំណុចខ្លាំង និងចំណុចខ្សោយ ក៏នៅតែខិតខំប្រឹងប្រែងយកអស់ស្មារតីទទួលខុសត្រូវក្នុងការដោះស្រាយគ្រោះមហន្តរាយជូនប្រជាពលរដ្ឋដែលរងគ្រោះឲ្យបានទាន់ពេលវេលា៕

នាយករដ្ឋមន្ដ្រីចិន អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋរួចបន្តទៅកាន់វិមានសន្តិភាព
ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនៅកម្ពុជា នៅវេលាម៉ោងជាង៩៖១០ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង បានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ បន្ទាប់មកអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅមណ្ឌបព្រះបរមរតនកោដ្ឋ ដែលនៅក្បែរវិមានឯករាជ្យនោះ។
បើតាមការគ្រោងទុក ក្រោយពីបញ្ចប់ការដាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋហើយនោះ លោកនាយករដ្ឋមន្ត្រីចិន នឹងបន្តដំណើរទៅកាន់វិមានសន្តិភាពដើម្បីជួបសំណេះសំណាលទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ បន្ទាប់ពីជំនួបសំណេះសំណាលទ្វេភាគី និងកិច្ចប្រជុំចង្អៀតរួចហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក លី ខឺឈាង នឹងអញ្ជើញធ្វើជាអធិបតីចុះហត្ថលេខាលើឯកសារសំខាន់មួយចំនួន និងពិធីប្រកាសជាផ្លូវការអំពីគម្រោង «ដំណើរនៃក្ដីស្រលាញ់ពីបេះដូង» នៅកម្ពុជា ដែលគម្រោងនេះផ្តល់ជាជំនួយឥតសំណងសម្រាប់គម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ និងមន្ទីរពេទ្យខេត្តត្បូងឃ្មុំនិងគម្រោងប្លង់ស្ថាបត្យកម្មអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក លី ខឺឈាង នឹងបន្តដំណើរចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ក្រោយជួបសវនាការជាមួយព្រះមហាក្សត្រខ្មែរ នៅរសៀលថ្ងៃដដែល លោក លី ខឺឈាង នឹងអញ្ជើញចូលរួមលាងសាយភោជន៍ពេលថ្ងៃត្រង់ដែលរៀបចំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព។ ក្រោយពីពិធីលាងសាយភោជន៍ លោក លី ខឺឈាង នឹងត្រូវឡើងយន្តហោះចាកចេញពីកម្ពុជានៅវេលាម៉ោងប្រមាណ២រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ដដែលនោះ៕

នាយឧត្តមសេនីយ៍ គន់ គីម ប្រាប់អតីតយុទ្ធជនឲ្យចូលរួមអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព តាមរយៈការធ្វើភ្នាក់ងារប៉ុស្ដិ៍រដ្ឋបាលឃុំ
នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការអតីតយុទ្ធជនកម្ពុជា បានប្រាប់ទៅអតីតយុទ្ធជនទាំងអស់ សូមចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព តាមរយៈនៃការស្ម័គ្រចិត្ត ធ្វើជាភ្នាក់ងារឲ្យប៉ុស្តិរដ្ឋបាលឃុំ ដើម្បីផ្តល់ព័ត៌មាន អំពីល្បែងស៊ីសង ការចរាចរគ្រឿងញៀន និងបទល្មើសផ្សេងៗ ក្នុងសហគមន៍ដើម្បីឲ្យសមត្ថកិច្ចបង្ក្រាបឲ្យមានប្រសិទ្ធភាព និងធានាថាភូមិឃុំ មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សាគ្រួសាររស់នៅមានសុភមង្គល។
ការថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍ គន់ គីម ត្រូវបានធ្វើឡើង ក្នុងឱកាសជួបសំណេះសំណាល ជាមួយអតីតយុទ្ធជនដែលកំពុងរស់នៅក្នុងសហគមន៍ សំសាន្ត ស្ថិតនៅភូមិរហាលទិល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ជាមួយនឹងការផ្តាំផ្ញើសួរសុខទុក្ខពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន នោះនាយឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវឲ្យអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមកដូចបងប្អូនរួមផ្ទៃតែមួយ។ ក្នុងការរស់នៅត្រូវរួមគ្នា ជួយសំអាត ភូមិស្ថាន ផ្ទះសម្បែងឲ្យមានអនាម័យ បរិស្ថានល្អ និងខិតខំដាំដំណាំរួមផ្សំ ដំណាំហូបផ្លែនានាដើម្បីលើកកម្ពស់ជីវភាព។
ទន្ទឹមនោះត្រូវជឿជាក់ស្មោះស្ម័គ្រគាំទ្រការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ហើយប្តេជ្ញា ការពារឲ្យបានគង់វង្ស មរតកសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូនក្រោមនយោបាយឈ្នះ ឈ្នះ របស់លោកនាយករដ្ឋមន្រ្ដី ។
សូមបញ្ជាក់ថា សហគមន៍សំសាន្តនេះ ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើង ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១១ ដោយរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធ និងសង់លំនៅដ្ឋាន ប្រភេទផ្ទះថ្ម៦០ខ្នង និងប្រភេទផ្ទះឈើ១៤០ខ្នង ប្រគល់ជូនអតីតយុទ្ធជនក្រីក្រ២០០គ្រួសារ បានរស់នៅរួមជាមួយការផ្តល់ដីកសិកម្ម សម្រាប់បង្កបង្កើនផល ដោះស្រាយជីវភាពផងដែរ ៕

គណៈកម្មការចម្រុះអាជ្ញាធរជាតិអប្សរា និងសាលាខេត្តសៀមរាបចុះបោះបង្គោលកំណត់ព្រំដីកម្មសិទ្ធិរបស់រដ្ឋ
នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ គណៈកម្មការចម្រុះនៃអាជ្ញាធរជាតិអប្សរា និងសាលាខេត្តសៀមរាប រួមមាន មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា សាលាក្រុងសៀមរាប មន្ត្រីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មេធាវីប្រចាំអាជ្ញាធរជាតិអប្សរា រួមនឹងមន្ត្រីពាក់ព័ន្ធផ្សេងទៀត បានចុះអនុវត្តការបោះបង្គោលកំណត់ព្រំដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាស្ថិតនៅភូមិធ្លកអណ្តូង(ចុងកៅស៊ូ) សង្កាត់ស្លក្រាម ក្រុងសៀមរាប (តំបន់ផ្លូវ៦០ម៉ែត្រ)។
តាមការបញ្ជាក់ពីលោក ភុំ ប៊ុនផាន់ មេធាវីរបស់អាជ្ញាធរជាតិអប្សរាឱ្យដឹងថា ការចុះបោះបង្គោលព្រំដី គឺដើម្បីកំណត់ព្រំដីរវាងដីរដ្ឋគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា និងដីឯកជនរបស់បុគ្គល លី អ៊ុអេង ដែលបុគ្គលរូបនេះបានចាក់ដីបំពានរំលោភយកដីកម្មសិទ្ធិរបស់រដ្ឋធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួន និងយកទៅពុះជាដីឡូតិ៍សម្រាប់លក់។ ការកំណត់ព្រំដីឱ្យច្បាស់លាស់នៅថ្ងៃនេះ គឺដើម្បីចៀសវាងទំនាស់នៅថ្ងៃក្រោយ និងដើម្បីឱ្យបុគ្គល លី អ៊ុអេង បញ្ឈប់សកម្មភាពបំពានយកដីកម្មសិទ្ធិរបស់រដ្ឋធ្វើជាកម្មសិទ្ធរបស់ខ្លួនតាមអំពើចិត្តតទៅទៀត។
ដីកម្មសិទ្ធិរបស់រដ្ឋដែលរំលោភបំពានយកធ្វើជាកម្មសិទ្ធិឯកជនដោយបុគ្គល លី អ៊ុអេង មានចំនួន៣ទីតាំង ដែលទីតាំងនីមួយៗស្ថិតនៅជាប់ព្រំដីកម្មសិទ្ធិឯកជនរបស់បុគ្គលនេះ។ បច្ចុប្បន្នដីកម្មសិទ្ធិរបស់រដ្ឋទាំង៣ទីតាំងនេះត្រូវបានបុគ្គល លី អ៊ុអេង យកទៅពុះជាដីឡូតិ៍សម្រាប់លក់ជាសាធារណៈ។
មានវត្តមានក្នុងការកំណត់ព្រំដីកម្មសិទ្ធិរបស់រដ្ឋនាពេលនោះលោក សូរ ប្លាតុង អភិបាលក្រុងសៀមរាប បានសម្តែងនូវការគាំទ្រចំពោះចំណាត់ការរបស់គណៈកម្មការចម្រុះ ជាពិសេសបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់អភិបាលនៃគណៈអភិបាលខេត្តសៀមរាបលើការងារនេះ។ លោក សូរ ប្លាតុង បានបញ្ជាក់បន្ថែមទៀតថា មានឯកសារគតិយុត្តិជាច្រើនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ប៉ុន្តែបុគ្គល លី អ៊ុអេង នៅតែរំលោភចាក់ដីបំពានទៅលើដីកម្មសិទ្ធិរបស់រដ្ឋ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដែលទង្វើនេះត្រូវតែទប់ស្កាត់ឱ្យបាន។លោកក៏បានសំណូមពរ ប្រជាពលរដ្ឋជាម្ចាស់ដីទាំងអស់ធ្វើយ៉ាងណាចូលរួមសហការជាមួយគណៈកម្មការចម្រុះ និងបញ្ឈប់នូវសកម្មភាពទាំងអស់ដែលប៉ុនប៉ងរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជនរបស់ខ្លួន៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រគល់តំណែងប្រធានកិច្ចប្រជុំនិងការរៀបចំពិធីទៅឱ្យប្រទេសឡាវនៅឆ្នាំក្រោយជាបន្ត
ក្រោយពេលបញ្ចប់កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី២ នៅវេលាម៉ោង៧៖០០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ កិច្ចប្រជុំនេះ ត្រូវបានប្រគល់ជូនប្រទេសឡាវ ដើម្បីធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយនេះវិញម្តង។ ពិធីប្រគល់តំណែងប្រធានកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង ជូនដល់ ប្រទេសឡាវ បានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ បានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានពិភាក្សាលើបញ្ហាសំខាន់ៗ ដើម្បីអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្តោតជាសំខាន់ទៅលើការតាំងចិត្តក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃអនុតំបន់ទន្លេមេគង្គ។
កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២នេះ ក៏បានពិភាក្សាផ្តោតសំខាន់ ដល់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់ប្រទេសអនុតំបន់ ការធ្វើឲ្យប្រសើរឡើងសុខុមាលភាពប្រជាជន ការបង្រួញគំលាតអភិវឌ្ឍន៍ក្នុងចំណោមប្រទេស ដើម្បីគាំទ្រដល់ការកសាង សហគមន៍អាស៊ាន និងការជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដើម្បីរួមចំណែកបន្ថែមទៀត ដល់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕
កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបញ្ចប់ដោយជោគជ័យ
កិច្ចប្រជុំកំពូលលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបិទបញ្ចប់ហើយ នៅវេលាម៉ោង១៨៖៤០នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលមួយនេះ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ លោក មិន ស្វេ អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី២ ធ្វើឡើងក្រោមមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានពិភាក្សាលើបញ្ហាសំខាន់ៗ ដើម្បីអភិវឌ្ឍអនុតំបន់ទន្លេមេគង្គ ផ្តោតជាសំខាន់ទៅលើការតាំងចិត្ត ក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃអនុតំបន់ទន្លេមេគង្គ។
កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២នេះ ក៏បានពិភាក្សាផ្តោតសំខាន់ដល់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសអនុតំបន់ ការធ្វើឲ្យប្រសើរឡើងសុខមាលភាពប្រជាជន ការបង្រួញគំលាតអភិវឌ្ឍក្នុងចំណោមប្រទេស ដើម្បីគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងការជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដើម្បីរួមចំណែកបន្ថែមទៀត ដល់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រមុខដឹកនាំប្រទេសទាំង៥ បានអញ្ជើញទស្សនាពិព័រណ៌សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Mekong-Lancang) ដោយក្តីរំភើប
នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ មុននឹងអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំផ្លូវការ មេគង្គ-ឡានឆាង លើកទី ២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក Li Keqiang នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនរួមជាមួយថ្នាក់ដឹកនាំប្រទេសទាំង៤ទៀត បានអញ្ជើញទស្សនាពិព័រណ៌សមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Mekong-Lancang) ដែលបានរៀបចំឡើងនៅក្នុងបរិវេណវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ពិព័រណ៌នេះនឹងរក្សាទុកសម្រាប់សិស្សនិស្សិតចូលទស្សនារយៈពេល១០ ថ្ងៃបន្ទាប់ពីពេលបើកពិព័រណ៌ផ្លូវការនៅថ្ងៃនេះ។ នៅក្នុងការតាំងពិពរណ៌នេះ គឺមានបង្ហាញជូនសកម្មភាពអភិវឌ្ឍជាច្រើននៃប្រទេសក្នុងតំបន់ទន្លេមេគង្គ និងទន្លេឡានឆាងដែលទាក់ទងទៅនឹងវិស័យកសិកម្ម គមនាគមន៍ បច្ចេកវិទ្យា និងវិស័យផ្សេងៗជាច្រើនទៀត។ លើសពីនេះ ពិព័រណ៌នេះក៏មានការបង្ហាញពីចក្ខុវិស័យ និងគម្រោងអភិវឌ្ឍនានានៃប្រទេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងផងដែរ៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ការជ្រៀតជ្រែកពីខាងក្រៅបានបណ្តាលឱ្យមានចលាចលនិងភាពវឹកវរបំផ្លាញសន្តិភាពនិងស្ថិរភាពនៅកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ បានថ្លែងថា តំបន់របស់យើងត្រូវបានខ្ទេចខ្ទីរដោយសារសង្រ្គាមនិងការប្រកួតប្រជែងមនោគមន៍វិជ្ជា។ សម្រាប់កម្ពុជាយើងនៅតែចងចាំនូវការជូរចត់ឈឺចាប់ដោយការជ្រៀតជ្រែកពីខាងក្រៅដែលបណ្តាលឱ្យមានចលាចល និងភាពវឹកវរដែលបំផ្លាញសន្តិភាព និងស្ថិរភាពរបស់យើង ហើយបានរារាំងដល់កំណើនសេដ្ឋកិច្ចរបស់យើងអស់ពេលជាច្រើនទសវត្ស។ លោកបានថ្លែងដូចនេះនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ ដែលធ្វើឡើង នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា បទពិសោធន៍នៃតំបន់របស់យើងបានបញ្ជាក់ប្រាប់យើងយ៉ាងច្បាស់ថា យើងអាចសម្រេចបាននូវសន្តិភាពពេញលេញ តាមរយៈការគោរពគ្នាទៅវិញទៅមកចំពោះបូរណភាពដែនដី និងអធិបតេយ្យភាពរបស់ផងគ្នា ហើយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមថា សម្រាប់កម្ពុជា កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២នេះ មានន័យជ្រាលជ្រៅណាស់ ហើយមិនមែនជារឿងចៃដន្យនោះទេ ដែលយើងបានជ្រើសរើសយកប្រធានបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព» ។ សន្តិភាពប្រកបដោយការអភិវឌ្ឍ និងនិរន្តរភាពប្រកបដោយចីរភាពយូរអង្វែងត្រូវតែជាអាទិភាព និងដំណើរការទៅមុខជាមួយគ្នា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ទន្លេមេគង្គនេះលើសពីបានភ្ជាប់ប្រទេសទាំង៦ គឺបានភ្ជាប់នូវវាសនារួមគ្នាដោយមិត្តភាព ភាពជាអ្នកជិតខាងល្អ សន្តិភាព និងវិបុលភាព។ កម្ពុជាពិតជាមានមោទនភាព និងកិត្តិយស ក្នុងការទទួលរៀបចំកិច្ចប្រជុំដ៏សំខាន់មួយនេះ ដែលនឹងផ្លាស់ប្តូរពីដំណាក់កាលចិញ្ចឹមបីបាច់ថែរក្សា ទៅជាដំណាក់កាលរីកលូតលាស់ ដែលត្រូវបានកំណត់ដោយរបៀបវារៈប្រកបដោយមហិច្ឆតា និងភាពជាដៃគូ និងសហប្រតិបត្តិការ៕

ក្រសួងការបរទេសចេញសេចក្តីប្រកាសអំពីលទ្ធផលផ្លូវការនៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨នេះ បានប្រកាសអំពីលទ្ធផលផ្លូវការនៃកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង ដែលរៀបចំឡើងនៅកម្ពុជា នៅរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ម្សិលមិញ។
សូមអានសេចក្តីប្រកាសរបស់ក្រសួងការបរទេសដូចខាងក្រោម៖

Subscribe to:
Posts (Atom)