នយោបាយអឺរ៉ុប គិតមកដល់ឆ្នាំ ២០១៨ នេះ គឺពោរពេញទៅដោយភាពមិនច្បាស់លាស់។ នយោបាយនៅប្រទេសធំៗនៅអឺរ៉ុបត្រូវបានជាប់គាំង ឬទំនងជាឈានដល់ផ្លូវទាល់។ មានតែបារាំងមួយប៉ុណ្ណោះដែលមានសុទិដ្ឋិនិយម និងកម្លាំងជាងគេ។ អាឡឺម៉ង់ ប្រទេសឈានមុខគេផ្នែកសេដ្ឋកិច្ចរបស់អឺរ៉ុប មិនទាន់ឯកភាពគ្នាក្នុងការបង្កើតរដ្ឋាភិបាលមួយច្បាស់លាស់នៅឡើយ។ កិច្ចពិភាក្សារវាងគណបក្ស Christian Democrats និងគណបក្ស Social Democrats ស្តីអំពីការបង្កើតរដ្ឋាភិបាលចម្រុះដែលមានភាគីទីបីនោះ បានចាប់ផ្តើមកាលពីម្សិលមិញហើយ។ កិច្ចព្រមព្រៀងនៃរដ្ឋាភិបាលចម្រុះ អាចមានរយៈពេលយូរ ហើយបើទោះបីជាទទួលបានជោគជ័យក៏ដោយ ក៏កិច្ចព្រមព្រៀងនោះ ហាក់ដូចជាមិនសូវល្អនោះដែរ ហើយការបែកបាក់ទំនងជាមានកាន់តែច្រើនជារដ្ឋាភិបាលចម្រុះដែលមានតែពីរភាគី។ ក៏ប៉ុន្តែ សេដ្ឋកិច្ចរបស់អាឡឺម៉ង់នៅតែខ្លាំង ហើយតាមការព្យាករណ៍គឺរឹងមាំសម្រាប់ឆ្នាំនេះ។ ផ្ទុយទៅវិញ កំណើនសេដ្ឋកិច្ចរបស់អ៊ីតាលី ដែលងើបតិចតួចចេញពីភាពលំបាកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នៅតែពឹងផ្អែកភាគច្រើនលើរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតថ្ងៃទី៤ ខែមីនា។
នៅប្រទេសអេស្ប៉ាញ ការព្យាករណ៍កំណើនសេដ្ឋកិច្ច ត្រូវបានកាត់បន្ថយពី ២,៦ ភាគរយ មកត្រឹម ២,៣ ភាគរយ ដោយតែសារបញ្ហារវាងរដ្ឋាភិបាលទីក្រុង Madrid និងតំបន់ Catalonia ដែលចង់ផ្តាច់ខ្លួន។ ប្រទេសប៉ូឡូញ ដោយមានប្រជាជន ៣៨,៥ លាននាក់ ត្រូវបានជាប់គាំងនៅក្នុងជម្លោះផ្នែកសីលធម៌ដ៏ខ្លាំងមួយជាមួយសហភាពអឺរ៉ុប។ ហើយចក្រភពអង់គ្លេសវិញ ជាក់ច្បាស់ គឺចាកចេញពីសហភាពអឺរ៉ុបហើយ។ ក៏ប៉ុន្តែ ក្តីសង្ឃឹមនៅតែមាន ស្ថិតក្រោមគោលការណ៍ “កាន់តែខិតជិតសហភាព” ហើយថា ក្តីសង្ឃឹមនេះ ផ្តោតសំខាន់លើលោក Emmanuel Macron ដែលបដារបស់គណបក្ស Marche របស់គាត់ ដែលសរសេរថា Let’s go នោះ គឺជាគន្លឹះនៃការបំផុសចលនាឡើង។ ផែនការរបស់គាត់សម្រាប់សហភាពមិនត្រឹមតែមុតមាំ និងមានគោលបំណងធ្វើសមាហរណកម្មសេដ្ឋកិច្ចនោះទេ ថែមទាំងរៀបចំដើម្បីការពារប្រជាជនអឺរ៉ុបផងដែរ។ ផែនការនេះអាចនឹងលំបាកខ្លាំង ក៏ប៉ុន្តែយ៉ាងហោចណាស់ក៏អាចចាក់បញ្ចូលសុទិដ្ឋិនិយមទៅក្នុងសហភាពអឺរ៉ុបបានដែរ។
ផែនការនេះដែរ មានការគាំទ្រច្រើនពីប្រទេសផ្សេងៗទៀតនៅអឺរ៉ុប គណបក្សSocial Democrats របស់អាឡឺម៉ង់ ដែលដឹកនាំដោយអតីតប្រធានសភាអឺរ៉ុបគឺលោក Martin Schulz បានសាទរឱ្យមាន “ប្រទេសអឺរ៉ុបកាន់តែច្រើន” ហើយអ៊ីតាលី ក្រុមនយោបាយថ្មីក៏បានអំពាវនាវផងដែរ។ ដូចលោក Macron ដែរ អតីតរដ្ឋមន្រ្តីការបរទេសបារាំងលោក Emma Bonino ក៏ចង់សហរដ្ឋអឺរ៉ុប United States of Europe ដែរ។ ផែនការរបស់លោក Macron អាចខ្វះភាពជាមជ្ឈមណ្ឌល និងធាតុផ្សំសំខាន់ ដែលនឹងផ្តល់ដល់ពួកគេនូវឱកាសជោគជ័យមួយ។ ពួកគេបានរៀបចំផលប្រយោជន៍ដោយការធ្វើសមាហរណកម្មសេដ្ឋកិច្ចកាន់តែខ្លាំង ក៏ដូចជាគាំទ្ររូបិយវត្ថុអឺរ៉ូ។ អ្នកសេដ្ឋកិច្ចមួយចំនួនមានជំនឿថា ប្រាក់អឺរ៉ូនឹងបែកបាក់កាន់ខ្លាំង បើសិនជាមិនមានការគាំទ្រពីធនាគារកណ្តាលនៃប្រទេសអឺរ៉ុបនីមួយនោះទេ។ ខណៈដែលសហភាពអឺរ៉ុបស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នូវឡើយនោះ រូបិយវត្ថុរបស់ខ្លួនក៏នៅតែបែកបាក់ដដែល។
យើងគួរឆ្លុះបញ្ចាំងនូវអត្ថន័យនៃពាក្យសមាហរណកម្ម។ វាមានន័យថា ប្រជាជនអឺរ៉ុបនឹងត្រូវទទួលរដ្ឋាភិបាលមួយ ដែលគ្រប់គ្រងយ៉ាងហោចណាស់វិស័យសេដ្ឋកិច្ចហិរញ្ញវត្ថុ និងការសម្រេចចិត្តដែលផ្តល់ផលប្រយោជន៍ដល់ចំណូល ការងារ និងផលប្រយោជន៍ផ្សេងៗទៀតរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ ជំហរនៃការឆ្ពោះទៅរកភាពជាមជ្ឈមណ្ឌល និងការកាត់បន្ថយរដ្ឋបាលជាតិបន្ថែមទៀត ដើម្បីគាំទ្រដល់ការពង្រីកសហភាពអឺរ៉ុបនោះ មិនទំនងជាដំណើរការទេ។ កិច្ចព្រមព្រៀងក្នុងការប្រើប្រាស់ប្រាក់អឺរ៉ូ ទាមទារឱ្យមានការគាំទ្រកាន់តែខ្លាំង ជាជាងបញ្ហារូបិយវត្ថុបច្ចុប្បន្នទៅទៀត។
កិច្ចព្រមព្រៀងពាណិជ្ជកម្មរួមមួយនៅតែកើតមាន។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង ក្នុងពេលបច្ចុប្បន្ន ត្រូវបានធ្លាក់ក្នុងស្ថានភាពមិនច្បាស់លាស់ ស្ថិតក្រោមប្រធានាអាមេរិក លោក Donald Trump ដែលកត្តានេះបង្ហាញថា កិច្ចព្រមព្រៀងបែបនេះ អាចសមស្របទៅនឹងរដ្ឋាភិបាលដោយឡែកៗគ្នា៕
(ប្រភព : Reuters ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨)
No comments:
Post a Comment