ជាមួយនឹងប្រធានបទ «ពាណិជ្ជកម្ម ការតភ្ជាប់ទំនាក់ទំនង និងវប្បធម៌» រដ្ឋាភិបាលឥណ្ឌាកំពុងរៀបចំបង្កើតការតភ្ជាប់ទំនាក់ទំនងមួយចំនួនជាមួយនឹងប្រទេសអាស៊ាន ខណៈពេលដែលរដ្ឋាភិបាលទីក្រុង New Delhi កំពុងត្រៀមរៀបចំកិច្ចប្រជុំរំលឹកខួប អាស៊ាន-ចិន។
កិច្ចប្រជុំកំពូល អាស៊ាន-ឥណ្ឌា (ខួប ២៥ឆ្នាំនៃទំនាក់ទំនង) នឹងជាឱកាសមួយសម្រាប់ឥណ្ឌាក្នុងការបង្ហាញខ្លួនឯងថា ជាជម្រើសដ៏ទាក់ទាញមួយចំពោះប្រទេសចិន ដែលជាមហាអំណាចក្នុងតំបន់។ ឥណ្ឌានឹងសង្កត់ធ្ងន់ថា ខ្លួននឹងសមស្របទៅនឹងអ្វីដែលគេជឿថា «ជាមធ្យោបាយរបស់អាស៊ានក្នុងការធ្វើពាណិជ្ជកម្ម» និងស្របតាមគោលគំនិតនៃ «មជ្ឈភាពអាស៊ាន»។ ប្រភពបាននិយាយថា វាគឺជារឿងដ៏មានសារៈសំខាន់ក្នុងការសង្កត់ធ្ងន់លើគោលការណ៍នៅពេលមួយដែលការប្រើប្រាស់អំណាចដើម្បីឈ្លានពានរបស់ចិន ហាក់ដូចជាធ្វើឱ្យអាស៊ានចុះខ្សោយ។
ការប្រារព្ធពិធីអបអរសាទរទំនាក់ទំនងអាស៊ាន-ឥណ្ឌា បានចាប់ផ្តើមជាមួយនឹងលិខិតមួយច្បាប់របស់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ទៅកាន់ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០១៧។ នៅក្នុងកិច្ចប្រជុំអាស៊ាននៅទីក្រុង Manila ឆ្នាំ ២០១៧ លោក Modi បានអញ្ជើញមេដឹកនាំអាស៊ានទាំងអស់ទៅកាន់ប្រទេសឥណ្ឌា ជាលក្ខណៈឯកជនផងដែរ។ ប្រភពបាននិយាយថា «យើងមានដែនសមុទ្រ និងដីគោកជាប់ប្រទេសភូមា និងប្រទេសអាស៊ានផ្សេងទៀត យើងមានទំនាក់ទំនងប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏រឹងមាំ ដូចជាការគោរពបូជាសាសនាព្រះពុទ្ធ ដូចនៅប្រទេសអាស៊ានភាគខាងកើតមួយចំនួន។» ប្រភពពីរដ្ឋាភិបាលបាននិយាយថា កត្តានេះមានសារៈសំខាន់សម្រាប់ឥណ្ឌាក្នុងការពង្រីកទំនាក់ទំនងក្នុងតំបន់ «នៅពេលដែលយើងកំពុងមើលឃើញគោលនយោបាយថ្មីរបស់អាមេរិក និងចិន។»
កិច្ចប្រជុំកំពូលនេះ នឹងចាប់ផ្តើមជាមួយនឹងការរៀបចំកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់នៅថ្ងៃទី២៣ ខែមករា ក៏ដូចជាកិច្ចប្រជុំក្រុមប្រឹក្សាពាណិជ្ជកម្ម អាស៊ាន-ឥណ្ឌា និងកិច្ចប្រជុំពាណិជ្ជកម្មសម្ងាត់។ ឧទ្យាន Tughlag នៅទីក្រុង New Delhi ត្រូវបានគេធ្វើជានិមិត្តរូបនៃទំនាក់ទំនង អាស៊ាន-ឥណ្ឌា។ កិច្ចប្រជុំកំពូលនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមករា។ ស្របពេលនោះដែរ ពិធីបុណ្យ Ramayana នឹងធ្វើឡើងដើម្បីស្វែងរកការតភ្ជាប់ទំនាក់ទំនងវប្បធម៌រវាងឥណ្ឌា និងអាស៊ាន។ ពិធីបុណ្យនេះនឹងបន្តធ្វើឡើង បន្ទាប់ពិធីព្យុះហយាត្រា Republic Day ដែលមេដឹកនាំប្រទេសអាស៊ានទាំង ១០ នឹងចូលរួមជាភ្ញៀវដ៏សំខាន់បំផុត ហើយបញ្ចប់ជាមួយនឹងពិធីបុណ្យកីឡានៅទីក្រុង Guwahati និងវិធីបុណ្យខ្សែភាពយន្ត (Film Festival) នៅទីក្រុង Goa៕
(ប្រភព : New Delhi ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨)
No comments:
Post a Comment