Friday, December 03, 2021

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ «សង្គ្រោះ ស្តារ និងការពារ គឺជាមូលដ្ឋានគ្រឹះនៃរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា»

នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា សង្គ្រោះ ស្តារ និងការពារ គឺជាមូលដ្ឋានគ្រឹះនៃរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា» មានរយៈពេលជាង២៥នាទី។


វីដេអូនេះ បានរំលេចឱ្យសាធារណមតិ ជាពិសេសយុវជនខ្មែរ ចងចាំនូវប្រវត្តិសាស្ត្រ និងស្មារតី និងសមិទ្ធផល ដែលបាននិងកំពុងមានសព្វថ្ងៃ គឺពិតជាកើតចេញពីការបង្កើតរណសិរ្ស២ធ្នូ ឆ្នាំ១៩៧៨ និងការរំដោះ និងសង្គ្រោះជាតិនៅថ្ងៃទី៧ខែមករា ឆ្នាំ១៩៧៩ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំមិនអាចខ្វះបានសម្រាប់ការរស់រានមានជីវិត និងការរីកចម្រើននៃប្រទេសជាតិ ក្នុងរយៈពេល៤៣ឆ្នាំកន្លងមកនេះ និងជាក្តីសង្ឃឹមតទៅអនាគត។។

ក្នុងវីដេអូ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចដឹកនាំប្រទេសកម្ពុជាក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយបានប្រមូលផ្តុំនូវកម្លាំងមហាសាមគ្គីជាតិនិងប្រជាជនក្នុងបេសកកម្មដ៍ពិសិដ្ឋរបស់ខ្លួន ធ្វើកាដឹកនាំតស៊ូរំដោះជាតិនិងប្រជាជនក៍ដូចជាការថែរក្សាការពារនូវខឿនឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី។ 

អត្តសញ្ញាណរបស់ថ្នាក់ដឹកនាំនៃគណបក្សកាន់អំណាចដឹកនាំរាជរដ្ឋាភិបាលកម្ពុជានេះ គឺការតម្កល់ឧត្តមផលប្រយោជន៍ជាតិនិងប្រជាជនធំជាងអ្វីៗទាំងអស់ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងនិងនៅក្នុងគ្រប់កាលៈទេសៈដើម្បីតែសុខសន្តិភាពនិងសុភមង្គលរបស់មាតុភូមិនិងប្រជាពលរដ្ឋខ្មែរ ដោយប្រកាន់ខ្ជាប់នូវគោលជំហរឥតងាករេដែលជាមូលដ្ឋានគ្រឹះរបស់ខ្លួនគឺ «សង្គ្រោះ ស្តារ និងការពារ »ទាំងក្នុងអតីតកាល បច្ចុប្បន្ន និងទៅអនាគត។  

កំណត់ត្រានៃសមិទ្ធផលជាច្រើន មានរាប់មិនអស់ដែលជាផ្លែផ្កាកើតចេញពីមូលដ្ឋានគ្រឹះឥតងាករេរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។

សរុបមកវិញតាំងពីចាប់បដិសន្ធិរហូតមកទល់បច្ចុប្បន្ន  រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាពិតជាបានបំពេញបេសកកម្ម «សង្គ្រោះ ស្តារ និងការពារ» ដើម្បីបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋរបស់ខ្លួនជានិច្ចដោយឥតប្រែប្រួលឡើយ។ ទីណាពលរដ្ឋមានទុក្ខ ទីនោះមានមុខថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសគឺវត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន គ្រប់កាលៈទេសៈ។ 

មិនត្រឹមតែប៉ុណ្ណោះទេ ក្រោយពេលជួយសង្គ្រោះពលរដ្ឋចេញពីទុក្ខលំបាកហើយ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក៍នៅបន្តខិតខំដោយមិនខ្លាចនឿយហត់ ដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ដោយស្វះស្វែងរកប្រភពថវិកាពីគ្រប់មជ្ឈដ្ឋានទាំងផ្ទៃក្នុងប្រទេសនិង ទាំងពីប្រភពខាងក្រៅ សំដៅធ្វើយ៉ាងណាឲ្យប្រទេសជាតិនិងប្រជាពលរដ្ឋស្គាល់ការរីកចម្រើនទៅមុខជានិច្ចឥតឈប់ឈរ។ 

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ក៏តែងតែចេញមុខការពារបូរណភាពទឹកដី ឯករាជ្យជាតិចេញពីការជ្រែតជ្រែករបស់បរទេស និងតែងតែចេញមុខការពារសន្តិភាព ដោយមិនអនុញ្ញាតឲ្យមានកម្លាំងណាមួយមកបំផ្លាញសមិទ្ធផលដែលកម្ពុជាកសាងបានជាដាច់ខាតទោះជាក្នុងតម្លៃណាក៏ដោយ ពោលគឺរាជរដ្ឋាភិបាលដាច់ខាតនឹងបន្តការពារស្នាមញញឹមរបស់ពលរដ្ឋខ្មែរមិនឲ្យបាត់បង់ទៅវិញឡើយ ស្របតាមត្រីវិស័យ «សង្គ្រោះ ស្តារ និងការពារ ជាតិនិងប្រជាជន»ជារៀងរហូត ទោះបីស្ថិតក្នុងកាលៈទេសៈបែបណាក៍ដោយ ៕

សូមទស្សនាវីដេអូ៖


#សង្គ្រោះ #ស្តារ #ការពារ #កម្ពុជា

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសទិវាជនមានពិការភាព កម្ពុជាលើកទី២៣ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៩

 


សារលិខិត  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងឱកាសទិវាជនមានពិការភាព កម្ពុជាលើកទី២៣ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៩ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ។





វិភាគអន្តរជាតិ៖ តើមេរោគបំប្លែងថ្មី Omicron គឺជាជំហានដំបូងនៃការឆ្ពោះទៅរក «វីរុសត្រាំត្រែង» ឬ?


(កង់បេរ៉ា)៖ មកទល់នឹងពេលនេះ មិនទាន់មានភស្ដុតាងបង្ហាញថាវីរុស COVID-19 បំប្លែងថ្មី Omicron មានភាពកាចសាហាវ ឬចម្លងជំងឺលឿនរហ័សដល់កម្រិតណាទេ ដោយគ្រាន់តែគេដឹងជាបឋមថាវីរុសបំប្លែងថ្មីនេះ បានបំប្លែងខ្លួនក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាន នៅក្នុង «spike protein» ដែលជាប្រូតេអ៉ីនម្យ៉ាងត្រូវបានវីរុសប្រើប្រាស់ ដើម្បីចម្លងជំងឺ និងភ្ជាប់ខ្លួនទៅកាន់កោសិការបស់មនុស្ស។


បើតាមក្រុមអ្នកវិទ្យាសាស្ត្រក្នុងប្រទេសអាហ្វ្រិកខាងត្បូង ជាទីដែលវីរុសបំប្លែងថ្មី Omicron ត្រូវបានគេកំណត់អត្តសញ្ញាណដំបូងគេ វីរុសបំប្លែងថ្មីនេះមិនបានបង្ក

រោគសញ្ញាធ្ងន់ធ្ងរអ្វីដល់អ្នកជំងឺនោះទេ បើទោះជាអង្គការសុខភាពពិភពលោក WHO បានជំរុញឱ្យបណ្ដាប្រទេសទាំងអស់បង្កើនការប្រុងប្រយ័ត្ន និងព្រមានពីហានិភ័យ ខ្ពស់បង្កឡើងដោយ Omicron ក៏ដោយ។


ក្រុមអ្នកជំនាញមួយចំនួនធ្លាប់បានព្យាករថា COVID-19 នឹងក្លាយជាវីរុសដែលលែងមានភាពកាចសាហាវ ឬប្ដូរពីវីរុសឆ្លងរាតត្បាតសកល «pandemic» ទៅជាកម្រិត វីរុសឆ្លងរាតត្បាតដោយតំបន់ ឬត្រាំត្រែង «endemic» ហើយវាក៏អាចទៅរួចដែរដែល Omicron ប្រហែលគឺជាជំហានដំបូងការផ្លាស់ប្ដូរនេះ។


*មានរោគសញ្ញាស្រាល តែអាចចម្លងជំងឺលឿនរហ័ស


បើតាមអង្គការសុខភាពពិភពលោក WHO, វីរុសបំប្លែងថ្មី Omicron អាចមានសមត្ថភាពចម្លងជំងឺយ៉ាងឆាប់រហ័ស តែមិនទាន់មានភស្តុតាងណាមួយបង្ហាញថាវាមានភាព កាចសាហាវធ្វើឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ ឬក៏ស្លាប់នោះទេ។ តែអ្វីដែលគេនៅតែបារម្ភ នោះគឺថាប្រសិនបើ Omicron មិនបង្ករោគសញ្ញាធ្ងន់ធ្ងរ នោះមនុស្សជាច្រើនអាច នឹងធ្វេសប្រហែសក្នុងការធ្វើតេស្ដ ហើយក៏មិនធ្វើចត្តាឡីស័កនោះដែរ ឬអាចនិយាយបានថាពួកគេមិនដឹងថាខ្លួនឯងឆ្លង COVID-19 ឡើយ។


ជាធម្មតា វីរុសដែលមិនសូវមានភាពកាចសាហាវ វាមានសមត្ថភាពចម្លងជំងឺទៅកាន់មនុស្សច្រើនជាងវីរុសដែលមានភាពកាចសាហាវ ពីព្រោះថាវីរុសមិនសូវកាចសាហាវ ធ្វើឱ្យមនុស្សមិនសូវមានការប្រុងប្រយ័ត្ន។ ក្រុមអ្នកវិទ្យាសាស្ត្រ មិនទាន់អាចបញ្ជាក់បានថាតើវីរុស Omicron អាចចម្លងជំងឺលឿនរហ័ស ឬមានកាចសាហាវជាងវីរុស COVID-19 បំប្លែងថ្មីដទៃដូចជា Delta ទេ ដ្បិត Omicron កំពុងឆ្លងរាតត្បាតខ្លាំងតែក្នុងតំបន់អាហ្វ្រិក។


*តើ Omicron អាចបំផ្លាញប្រសិទ្ធភាពវ៉ាក់សាំងដែរឬទេ?


ក្រុមអ្នកវិទ្យាសាស្ត្រ កំពុងបន្តធ្វើការសិក្សាស្រាវជ្រាវស្វែងរកព័ត៌មានបន្ថែម ដើម្បីកំណត់ថាតើវីរុសបំប្លែងថ្មី Omicron អាចបំផ្លាញប្រសិទ្ធភាពវ៉ាក់សាំងដែរឬទេ? ខណៈ មានការព្រួយបារម្ភថាការបំប្លែងខ្លួនក្នុងចំនួនដ៏ច្រើននៅក្នុង «spike protein» អាចនឹងធ្វើឱ្យវីរុសបំប្លែងថ្មីនេះអត់ធន់ជាមួយវ៉ាក់សាំង។


ក្រុមអ្នកវិទ្យាសាស្ត្រភាគច្រើន ជឿថាប្រទេសដែលមានអត្រាប្រជាជនចាក់វ៉ាក់សាំងបានច្រើន ឬក្នុងកម្រិតខ្ពស់អាចនឹងមានសុវត្ថិភាពជាងបណ្ដាប្រទេសដែលមានអត្រា ចាក់វ៉ាក់សាំងទាប។ ជាឧទាហរណ៍បណ្ដាប្រទេសក្នុងតំបន់អាហ្វ្រិកតែម្ដងដែលកំពុងប្រឈមមុខខ្លាំងជាងគេនឹងវីរុសបំប្លែងថ្មី Omicron។


តែទោះជាបែបនេះក្ដី, ការលេចឡើងនូវវីរុសបំប្លែងថ្មី Omicron វាបានបង្ហាញយ៉ាងច្បាស់ថាពិភពលោកនឹងមានសុវត្ថិភាពពេញលេញឡើយ ប្រសិនបើតំបន់ ឬផ្នែកខ្លាំង នៃពិភពលោកនៅតែបន្តរងគ្រោះដោយសារ COVID-19 ឬមានអត្រាចាក់វ៉ាក់សាំងទាប។ ដូច្នេះយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក ពិតជាមានសារៈសំខាន់ ណាស់ក្នុងការយកឈ្នះលើ COVID-19៕


ប្រភព៖ CNA (ថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១)

ដោយៈ Fresh News