Saturday, January 04, 2020

ទស្សនៈមិត្ត អ្នក អាន៖ អរគុណ សន្តិភាព! មាន សន្តិភាព ទើប កម្ពុជា មាន អ្វីៗដូច សព្វ ថ្ងៃ នេះ

អរគុណ សន្តិភាព! ជាពាក្យ សាមញ្ញ តែមានអត្ថន័យដ៏សំខាន់ក្នុងជីវភាពរស់នៅ  របស់ប្រជាពលរដ្ឋ ទូទាំងសក លលោក និយាយ ជារួម និងមានសារៈសំខាន់បំផុតសម្រា ប់ ប្រជាពលរដ្ឋកម្ពុជា និយាយដោយឡែក។ សន្តិភាព នេះហើយ ដែល បាន ផ្តល់ ឱកាស ដល់ ប្រជាពលរដ្ឋនៅទូទាំង ប្រទេស កម្ពុជារស់ នៅ   សុខ សាន្ត  និងមាន ជីវភាព  កាន់ តែ ប្រសើរ ឡើង  ពី មួយ ថ្ងៃទៅ មួយ ថ្ងៃ។

មាន សន្តិភាព គឺមានឱកាសធ្វើអ្វីៗទាំងអស់ ហើយប្រសិ នបើគ្មាន សន្តិភាព ប្រទេសជាតិមានសង្គ្រាម មាន ចលា ចល មានអស្ថិរភាព នោះយើងនឹង បាត់ បង់ ឱកាសធ្វើអ្វីទាំងអស់ គ្មានការអភិវឌ្ឍ ហើយក៏មិនអាចនិយាយ ពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យបានឡើយ ខណៈសិទ្ធិរស់រានមាន ជីវិតក៏គ្មានដែរ។ ហេតុ ដូច្នេះ ហើយ  ប្រជាពលរដ្ឋ កម្ពុជា ចាំបាច់ ត្រូវថែរក្សា ការពារ សន្តិភាពឲ្យបានគង់ វង្ស ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីកម្ពុជា  មានឱកាសគ្រប់គ្រាន់បន្ត  អភិវឌ្ឍ ជាតិតទៅមុខ ទៀត។

បើតាម វចនានុក្រម សម្តេច ព្រះសង្ឃរាជ ជួន ណាត   ពន្យ ល់ ពាក្យ សន្តិភាព ថា  ជាសេចក្តី ស្ងប់ សេចក្តី សាន្ត ត្រាណ ដំណើរ សះ ជា នឹង គ្នា ។ ពាក្យ ផ្ទុយនឹង សន្តិភាព គឺ សង្គ្រាម ដែលមាន ន័យ ថា ចម្បាំង ឬសឹក។   បើ តាម ការពន្យល់ ជា ភាសា អង់គ្លេស វិញ ពាក្យថា សន្តិភាព គឺគ្មាន បរិយាកាស ហិង្សា។ ប្រទេស មួយ ប្រកប ដោយ សេចក្តី សុខ  គ្មាន អស ន្តិសុខ។ ប្រជាពលរដ្ឋ  គ្មាន  អារម្មណ៍ភ័យ ខ្លាច ថា នឹង មាន កើត សង្គ្រាម ឡើយ។ ចំណែកឯពាក្យ សង្គ្រាម ប្រែ ពី ភា សាអង់គ្លេស មានន័យ ថា ជា ជំលោះ ប្រដាប់ អាវុធ រវាង សហគមន៍ និង សហគមន៍ រវាង ក្រុម មួយ  និង ក្រុម មួយ ឬ រវាង ប្រទេស មួយ  និង ប្រទេស មួយ ទៀត។

ពាក្យ សន្តិភាព ស្តាប់ ទៅ ដូច ជាពាក្យ ធម្មតាៗ ដែល ប្រជា ពលរដ្ឋ ខ្មែរ ខ្លះ លែង ចាប់ អារម្មណ៍ទៅហើយ តែ ពាក្យ សន្តិភាពនេះ ស្តាប់ ហើយ គិត បន្តិច មានអត្ថ ន័យ ធំធេង មិន អាច កាត់ ថ្លៃបាន ហើយ ប្រជាពលរដ្ឋ ទាំង អស់ ប្រាថ្នា  ចង់ បាន នោះគឺ ស្តាប់ នៅពេល ស្រុក ទេស មាន វិបត្តិដូច ជា ក្នុង សម័យ សង្គ្រាម លន់ ណល់ឆ្នាំ ១៩៧០-១៩៧៥ និ ង ក្នុង សម័យ ប៉ុល ពត ឆ្នាំ ១៩៧៥-១៩៧៩  ជា ដើម។ បើ យើង យក ពេល បន្តិច ដើម្បី គិត ពិចារណា ពី តំលៃ និង អត្ថ ន័យ នៃ ពាក្យ សន្តិភាព ទើប យើង រក ឃើញ ថា ពាក្យ សន្តិភាព  ជា ពាក្យ ដែល មនុស្ស ទូទៅ លើ ពិភពលោក  រមែង ប្រាថ្នា ចង់ បាន គ្រប់ ៗ ជាតិ  សាសន៍។

នៅក្នុង ស្ថាន ភាព ជាក់ ស្តែង របស់  ប្រទេស កម្ពុជាក្នុង រយៈ ពេល ៥០០ឆ្នាំ មក នេះ វា គឺ ជា លើក ទី ១ហើយ ដែល ប្រជា ពលរដ្ឋ ទទួល បាន សុខ សន្តិភាព ស្ថិរភាព ពេញលេញ ក្រោយ ការ ដាក់ ចេញ  នូវ នយោបាយ ឈ្នះ-ឈ្នះ របស់  លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ បាន បិទ បញ្ចប់ ការ គ្រប់ គ្រង នយោបាយ និង យោធា របស់ ខ្មែរ ក្រហម នៅ  ចុង  ទសវត្សរ៍ ឆ្នាំ១៩៩០។   សន្តិភាព ដែលកម្ពុជាមាននៅពេលនេះ គឺកើតចេញពីការ ប្រឹង ប្រែងរបស់ ខ្មែរផ្ទាល់ ហើយមាន   តម្លៃបំផុតសម្រាប់ ជនជាតិខ្មែរ។ ដោយសារតែសុខសន្តិភាពពេញលេញនេះហើយ ដែលអនុញ្ញាតឲ្យកម្ពុជាមាន ឱកាសគ្រប់គ្រាន់នៅក្នុងការកសាងជាតិឡើងវិញពីគំនរផេះផង់ក្រោយ ថ្ងៃរំដោះ  ៧មក រា ឆ្នាំ ១៩៧៩។

សមិទ្ធផលជាច្រើនត្រូវបានកសាងឡើង ជាពិសេសនៅ ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ក្រោមកិច្ចខិត ខំប្រឹង ប្រែង  និងការធ្វើ កំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន។ ប្រជាព ល រដ្ឋ ខ្មែរបានឃើញយ៉ាងច្បាស់ពីសមិទ្ធផលដែ លកើតចេញពីសុខសន្តិភាពនេះ  និងប្រាថ្នាចង់ឲ្យសន្តិភា ព មានវត្ត មាន  ជាអចិន្ត្រៃយ៍នៅលើទឹក ដីកម្ពុជា។ ដោ យ សារតែសុខសន្តិភាព សេដ្ឋកិច្ច កម្ពុជាមានកំណើនក្នុង រង្វង់ ៧%ក្នុងមួយឆ្នាំរយៈពេល ២០ឆ្នាំ ជាប់គ្នា ដែលធ្វើឲ្យកម្ពុជាបានចាកចេញពីប្រ ទេស  ក្រីក្រ  មកជាប្រទេស ដែលមានចំណូល   មធ្យមកម្រិតទាប និង ក្លាយខ្លួនទៅជាប្រ ទេសមានចំណូលមធ្យមកម្រិត  ខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។

  សុខ សន្តិភាព និង ស្ថិរភាព ពេញលេញ នេះ បាន ធ្វើ ឲ្យ ប្រជាពលរដ្ឋ ខ្មែរ  ស្គាល់ ក្តី សប្បាយ រីក រាយ ដែល  មិន ធ្លាប់ មាន ពី មុន  ពោល គឺក្នុង ឱកា សបុណ្យ ជាតិ ធំៗ ជាពិសេស បុណ្យ ឆ្លង ឆ្នាំ សកល នា ពេល រយៈពេល ប៉ុន្មាន ឆ្នាំ ចុង ក្រោយ នេះ ប្រជាពល រដ្ឋ កម្ពុជា មានការ ផូសផុល ខ្លាំង ទាំង នៅ ទីក្រុង ក៏ ដូច ជា នៅ តំបន់ ជន បទ។ ទន្ទឹម គ្នា នេះ ក៏ មាន ពលរដ្ឋ ខ្មែរ មួយ  ចំនួន ទៀត  បាន ចាក ចេញ ទៅ ធ្វើ ទេសចរ ណ៍ នៅ ក្រៅ ប្រទេសផងដែរ  កំឡុង ពេល  បុណ្យ  ចូល ឆ្នាំ សកល ២០២០ នេះ ។  និយាយ ឲ្យ ចំ ទៅ  ប្រជាពលរដ្ឋ ខ្មែរ ទូទាំង ប្រទេស សុទ្ធ តែ បាន សប្បាយ រីក រាយ ពេល បុណ្យ ឆ្លង ឆ្នាំ សកល ២០២០ នេះ រីឯការ សប្បាយរបស់ពួកគេទៀតសោត ក៏មានសភាពអឺងកង អធិក អធម ប្រកប ដោយក្តីសោមស្សលើសពីបណ្តាឆ្នាំមុនៗទៅទៀត។

ការ ជួ បជុំ សប្បាយ ឆ្លង ឆ្នាំ ថ្មី ឆ្នាំ សកល ២០២០ នេះ  អាចធ្វើ ទៅ បាន  គឺ ដោយ សារ តែ ប្រទេសកម្ពុជា មាន សុខ សន្តិភាព ដែល ជា មូល ដ្ឋាន គ្រឹះ មិន អាច បដិសេធ បាន ក្នុង ការ បង្កបរិយាកាស សប្បាយរីក រាយ ដល់ ប្រជាពល រដ្ឋ  ខ្មែរ។ ប្រជា  ពល រដ្ឋ  ខ្មែរ កាន់ តែមាន ជីវភាព ល្អ ប្រសើ ឡើង  ដែ លអនុ ញ្ញាត ឲ្យ ពួកគេ មានលទ្ធ ភាព ធ្វើ ដំណើរ កម្សាន្ត សប្បាយ  តាម ដែល  ពួក គេ ចង់ បាន។  កត្តាជីវភាពកើនឡើងជាហេតុផលដ៏សំខាន់មួយដែលធ្វើឲ្យពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំ សកល ២០២០នេះ ទទួលបានការសប្បាយ រីករាយភ្លូក ទឹកភ្លូកដីមិនធ្លាប់មាន។ យានជំនិះគ្រប់ប្រភេទ បានធ្វើដំណើរទៅ គ្រប់ច្រកល្ហកនៅទូទាំងប្រទេស។

ម្យ៉ាង វិញ ទៀត កត្តា សុខ សន្តិភាព បាន ធ្វើ ឲ្យ ប្រទេស កម្ពុជា មានស្ថានភាពនយោបាយល្អប្រសើរ ពោលគឺគ្មានវិបត្តិនយោបាយអូសបន្លាយរ៉ាំរ៉ៃ គ្មានភាពវឹកវរក្រោយការបោះឆ្នោតដូចកាលពីលើកមុនៗឡើយ។  ក្រោយការបោះ ឆ្នោតអ្វីៗដំណើរការទៅជាធម្មតាដោយគ្មានផលរមាស់អ្វីកើតឡើងទាំងអស់។ ស្ថានភាពនយោបាយល្អក្រោយ  ការបោះឆ្នោត គឺជាឱកាសមាសសម្រាប់ប្រជាព លរដ្ឋ មន្ត្រីរាជការ បុគ្គលិក កម្មករ ក៏ដូចជាកសិករ និងពាណិជ្ជករគ្រប់ប្រភេទ ក្នុងការបង្កើនជីវភាពរបស់ខ្លួនដោយគ្មានក្តីបារម្ភ គ្មានការរំខានអ្វីទាំងអស់។

មន្ត្រីរាជការ ក៏ដូចជាកម្មករកម្មការនីបានទទួលការដំឡើ ងប្រាក់ខែជាបន្តបន្ទាប់ ជាពិសេសអាចបើកប្រាក់ ខែដល់ ទៅពីរដងក្នុងមួយខែ។ នេះគឺដោយសារគោលនយោបា យគិតគូរដល់ជីវភាពរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្មករ ពីសំណាក់រាជរដ្ឋាភិបាល។

ការ រៀប រាប់ ត្រួស ៗខាង លើ នេះ គឺ ជា សមិទ្ធផល ដ៏ អស្ចារ្យសម្រាប់ប្រជាពលរដ្ឋខ្មែរ និងក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល។ សមិទ្ធផលទាំងនេះ បានមកពីកិច្ចខិត ខំប្រឹងប្រែងរបស់រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សុខសន្តិភាព ស្ថិរភាពនយោបា យ និងការអភិវឌ្ឍន៍ ដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ គឺជាក្តីសង្ឃឹមថ្មី និងកាន់តែរឹមាំជាលំដាប់សម្រាប់ប្រជាពលរដ្ឋខ្មែរ៕

ដោយ៖ សេង  កំពូល





លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្ដល់ថវិកាជាង ៥ម៉ឺនដុល្លារ សម្រាប់សពម្នាក់ៗ និង ១ម៉ឺនដុល្លារ សម្រាប់អ្នករងរបួសម្នាក់ៗ នៅខេត្តកែប

កែប៖លោកនាយករដ្ឋមន្ដ្រី  ហ៊ុន សែន  បានប្រកាសឧបត្ថម្ភថវិកាភ្លាមៗ ដល់ជនរងគ្រោះ និងអ្នករងរបួសនៅក្នុងករណីបាក់រលំអគារ នៅខេត្តកែប ដោយសពជនរងគ្រោះម្នាក់ៗ ទទួលបាន៥ម៉ឺនដុល្លារ និងបន្ថែម១០លានរៀលទៀត សម្រាប់ពិធីបុណ្យសព ខណៈដែលអ្នករងរបួសម្នាក់ៗ ទទួលបានថវិកា១ម៉ឺនដុល្លារ។

លោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន បានប្រើថវិការបស់រដ្ឋ និងថវិកាសប្បុរសជនដើម្បីឧបត្ថម្ភជូនក្រុមគ្រួសារអ្នកស្លាប់ និងអ្នករងរបួស ហើយចាត់ឲ្យលោក សេង ទៀង ជំនួយការផ្ទាល់របស់លោក យកថវិកាទាំងនេះ ទៅប្រគល់ជូនដល់ផ្ទះគ្រួសារសពតែម្ដង។

នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ លោក នាយករដ្ឋមន្ត្រី  ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ដើម្បីសម្រាលនៅការលំបាកសម្រាប់ជនរងគ្រោះ ទាំងអ្នករបួស និងគ្រួសារអ្នកដែលបានស្លាប់ ខ្ញុំសម្រេចជួយឧបត្ថម្ភអ្នករបួសក្នុងម្នាក់ ៤០លានរៀល ស្មើនឹង១ម៉ឺនដុល្លារ ១០០០០ដុល្លារ។ សម្រាប់អ្នកស្លាប់សាកសពមួយថវិកាចំនួន ២០០លានរៀលស្មើនឹង ៥ម៉ឺនដុល្លារ និងបន្ថែម ១០លានរៀលសម្រាប់បុណ្យសពនិមួយៗ។ ថវិការដ្ឋ និងថវិកាសប្បុរសជនត្រូវបានប្រើប្រាស់សម្រាប់ការងារនេះ។ ជំនួយការខ្ញុំលោក សេង ទៀង នឹងយកថវិកាទៅដល់ផ្ទះនៃគ្រួសារសព»។

គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃនេះ ជនរងគ្រោះ២៥នាក់ត្រូវបានរកឃើញ ក្នុងនោះស្លាប់៧នាក់ ខណៈក្រុមការងារសង្រ្គោះបន្ទាន់ កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សសៃដែករុករកជនរងគ្រោះបន្តទៀត៕












អភិបាលខេត្តប៉ៃលិន៖ តម្លៃនៃសន្តិភាព មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សុខដុមនីយកម្ម និងការអភិវឌ្ឍរីកចម្រើន ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ

ប៉ៃលិន៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍គូសបញ្ជាក់ នៅថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២០នេះថា តម្លៃនៃសន្តិភាព មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សុខដុមនីយកម្ម និងការអភិវឌ្ឍរីកចម្រើន ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រហើយកម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្រ្តី  ហ៊ុន  សែន  ជាប្រមុខ គឺមិនមែនស្ថិតនៅក្នុងស្ថានភាពដូចអតីតកាលនោះឡើយ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ដូច្នេះ នាឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំង ប្រទេសលើក ទី ២៨ នៅវត្តពោធិមារ៉ាម ហៅវត្តប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយ មានការចូលរួមពីសំណាក់ព្រះមេគណខេត្តទាំង២គណៈ មន្ត្រីសង្ឃ ព្រះសង្ឃ មកពី គ្រប់វត្ត ថ្នាក់ដឹកនាំមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត សិស្សានុសិស្ស យុវជនកាយរីទ្ធិ និងតាជីយាយជី ជាច្រើននាក់ផងដែរ។
លោកអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ក្រោមបរិយាកាសសុខ សន្តិភាព និងស្ថេរភាពនយោបាយ ព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន កំពុងធ្វើសមាហរណកម្មខ្លួនយ៉ាងសកម្ម ទៅក្នុងតំបន់ និងពិភពលោក ហើយបានក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់គម្រោងវិនិយោគតូចធំ និងទេសចរណ៍ ជាមួយកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ គិតជាមធ្យម ៧% ដែលបានជួយឲ្យកម្ពុជា ចាកផុតពីឋានៈប្រទេសដែលមានចំណូលកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងបន្តដំណើរក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតជីវភាពរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរ ដែលឆ្លុះបញ្ចាំងតាមរយៈសូចនាករសង្គម ជាពិសេសការកើនឡើងនូវផលិតផលក្នុងស្រុកសរុប (GDP។

នៅក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីសង្ឃខេត្តប៉ៃលិន ទាំង២ គណៈ ពង្រឹងគុណភាពលើអភិបាលកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងជួរមន្ត្រីសង្ឃដោយផ្សារភ្ជាប់ និងបច្ចេកវិទ្យាទំនើបដើម្បីឲ្យកិច្ច ការពុទ្ធសាសនាមានសណ្តាប់ធ្នាប់ល្អធានាបាននូវសាមគ្គីភាពក្នុងជួរពុទ្ធសាសនិកជនដែលជាគុណប្រយោជន៍ដល់ការ ថែរក្សាការ ពារ សេចក្តីសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ក្តីសង្ឃឹម លើក ស្ទួយ ការកសាងជាតិឆ្ពោះទៅរកសេចក្តីថ្កុំថ្កើងរុងរឿងសម្បូរសប្បាយតរៀងទៅ។

ព្រះគ្រូរតនៈមុនី អ៊ា សុផន ព្រះមេគណគណៈមហានិកាយខេត្តប៉ៃលិន បានមានសង្ឃដីការលើកឡើងថា  រយៈពេលកន្លងមកគណៈសង្ឃ ទាំងពីរគណៈ បានខិតខំធ្វើឲ្យវិស័យព្រះពុទ្ធសាសនានៅក្នុងខេត្ត កាន់តែមានជំនឿជឿជាក់ពីប្រជាពលរដ្ឋពីមួយថ្ងៃទៅ មួយថ្ងៃ និងបានរួមចំណែកអភិវឌ្ឍន៍សង្គមទាំងខាងផ្នត់គំនិត គឺការអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ ដល់ប្រជាពលរដ្ឋ ជាពិសេសចូលរួមចំណែកការងារមនុស្សធម៌ ដោយបានឧបត្ថម្ភសំភារៈថវិកាដល់រដ្ឋបាលខេត្ត សំរាប់ចែកជូនប្រជាពលរដ្ឋខ្វះខាត់ជីវភាព ព្រមទាំងរួមចំណែកកសាងនូវសមិទ្ធផលនានាជាច្រើនផងដែរ ហើយកត្តាទាំងនេះ គឺបានមកពីបរិយាកាសនៃសុខសន្តិភាព ក្រោមនយោបា យឈ្នះឈ្នះ របស់លោកនាយករដ្ធមន្រ្តី ហ៊ុន សែន ។

សូមរំលឹកថា  មុនសមាហរកម្ម ខេត្តប៉ៃលិន មានវត្តអារ៉ាមតែ១គត់ គឺវត្តរតនសោភ័ណ ហៅវត្តកោងកាង ប៉ុន្តែបច្ចុប្បន្នបើយោងតាមស្ថិតិរបស់ លោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិន បានឱ្យដឹងថា  ខេត្តប៉ៃលិន មានវត្តសរុប ចំនួន ៣២វត្ត និងមានព្រះសង្ឃសរុប ចំនួន៣៧៤ អង្គ៕





លទ្ឋផលនៃការប្រណាំងកង់ពិភពលោកដំណាក់កាលទី១

កោះកុង៖ អបអរសាទរព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជា  លើកទី១ ចាប់ពីថ្ងៃទី០៤-០៦ មករា ២០២០ នៅខេត្តកោះកុងថ្ងៃទី០៤  ខែមករា  ឆ្នាំ២០២០  ដែរមានកីឡាករជាតិ និងអន្តរជាតិចូលរួមប្រកួត ចំនួន ២០០ នាក់ និងព្រមទាំងមានការចូលរួមពីក្រុមម៉ូតូធំ និងក្រុមជិះកង់មកពីបណ្តាប្រទេសនានាចូលរួមផងដែរ។
ពិធីនេះក្រោមអធិបតីភាព  លោក  ថោង  ខុន  រដ្ឋ មន្ត្រី ក្រសួង ទេស ចរណ៍  និងលោកស្រី  មិថុនា  ភូថង  អភិបាល នៃគណ:អភិបាលខេត្តកោះកុង។
លទ្ឋផលនៃការប្រណាំងកង់ពិភពលោក ដំណាក់កាលទី១ ចម្ងាយផ្លូវ១៤៥គីឡូម៉ែត្រ នៅដែនដីកោះកុង គឺ-កីឡាករឡាវ ជាប់ជ័យលាភីលេខ១ – កីឡាករម៉ាឡេស៊ី ជ័យលាភីលេខ២ និង-កីឡាករហុងកុង ជ័យលាភីលេខ៣៕










ក្រុមកីឡាករជាង ២០០នាក់ រួមនឹងក្បួនប្រណាំងកង់ពិភពលោក បានមកដល់ក្រុងខេមរភូមិន្ទហើយ

កោះកុង៖ ក្រុមកីឡាករប្រណាំងកងជាតិ-អន្តរជាតិជាង ២០០នាក់ រួមជាមួយក្បួនប្រណាំងកង់ពិភពលោក ដែលបានចេញដំណើរពីរមណីយដ្ឋានតារាសាគរ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ មកនោះ បានមកដល់ក្រុងខេមរភូមិន្ទ នៃទីរួមខេត្តកោះកុងហើយ។

ការបាញ់កាំភ្លើងបើកការប្រណាំងកង់ពិភពលោកនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រី  មិថុនា ភូថង អភិបាលខេត្តកោះកុង លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) លោក Bruno BODARD អគ្គនាយកក្លឹបឆ្នេរស្អាតជាងគេបំផុតលើពិភពលោក លោក លី ថាវ អគ្គនាយករមណីយដ្ឋានតារាសាគរ នៅចំណុច មុនបើកការប្រណាំងកង់ ក៏មានការស្មឹងស្មាតគោរពវិញ្ញាណក្ខន្ធចំពោះអ្នកដែលជួបឧប្បទ្ទវហេតុក្នុងគ្រោះថ្នាក់បាក់រលំអគារនៅខេត្តកែប រយៈពេល១នាទីផងដែរ។

ទិដ្ឋភាពនៅតារាសាគរ តាមបណ្ដោយវិថីព្រឹទ្ធាចារ្យ សាយ ភូថង និងផ្លូវជាតិលេខ៤៨ ឆ្ពោះទៅក្រុងខេមរភូមិន្ទ ទេសភាពព្រៃព្រឹក្សា ឆ្នេរសមុទ្រសមុទ្រ ភូមិឋាននិងជីវភាពរបស់ប្រជាពលរដ្ឋ វាលស្រែចម្ការ ហេដ្ឋារចនាសម្ព័ន្ធ តំបន់ទេសចរណ៍នានា បានចូលរួមញ៉ាំងបរិយាកាសនៃការប្រណាំងកង់ពិភពលោកលើកដំបូងនៅកម្ពុជានេះ កាន់តែមានភាពអធិកអធមសប្បាយរីករាយក្រៃលែង។

ក្រុមអ្នកថតរូបភាពជាច្រើននាក់កំពុងខំប្រឹងតាមប្រមាញ់ថតរូបភាពនៃព្រឹត្តិការណ៍ទាំងខាងមុខក្បួន និងខាងក្រោយក្បួនយ៉ាងសស្រាក់សស្រាំ។

ក្រុមកីឡាករដែលកំពុងចូលរួមប្រណាំងមានប្រមាណ ២០ក្រុម សរុបជាង២០០នាក់ ក្នុងនោះក្រុមកីឡាករកម្ពុជាមានចំនួន ២ក្រុម ហើយមានក្រុមកីឡាករបរទេសមកពី១៥ប្រទេសចូលរួម។

ក្រុមកីឡាករគ្រប់គ្នាក៏ប្រឹងដំឡើងកម្លាំងថាមពលខំធាក់កង់ប្រណាំងរៀងៗខ្លួនយ៉ាងស្វាហាប់។

ចំពោះល្បឿនប្រណាំងប្រមាណចាប់ពី ៤០-៤៥នាទីក្នុងមួយម៉ោង ក្នុងរយៈចម្ងាយសរុបប្រមាណ ១៤៥.៥គីឡូម៉ែត្រ។

កងកម្លាំងសមត្ថកិច្ចក៏ខិតខំពង្រឹងស្មារតីការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពនៅតាមទីសាធារណៈនៅតាមបណ្ដោយផ្លូវជូនក្រុមកីឡាករ និងក្បួនប្រណាំងកង់ទាំងមូល ក៏ដូចជាប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរគ្រប់គ្នាផងដែរ។

ប្រជាពលរដ្ឋជាច្រើនកុះករបានចេញមកទស្សនាក្បួនប្រណាំងនៅតាមដងផ្លូវ ព្រោះព្រឹត្តិការណ៍កីឡាទេសចរណ៍ប្រភេទនេះហាក់ថ្មីប្លែកបន្តិចសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាយើងក៏បានចូលរួមច្រើនណាស់ដែរក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមដងផ្លូវនៃក្បួនប្រណាំងកង់ពិភពលោកនេះ។

ចំណែកឯក្រុមការងាររៀបចំព្រឹត្តិការណ៍នេះទៀតសោត ក៏កំពុងមមាញឹកដុតដៃដុតជើងសហការរៀបចំការងារនានា ដើម្បីឱ្យដំណើរនៃការប្រណាំងកង់ពិភពលោកលើកទី១នេះ ប្រព្រឹត្តទៅដោយរលូន។

សូមជម្រាបថា នៅពេលមកដល់ក្រុងខេមរភូមិន្ទហើយ ក្រុមកីឡាករនិងក្បួនប្រណាំងកង់បានសម្រាកនៅទីនោះមួយយប់ ហើយក៏មានពិធីជួបជុំទទួលទានអាហាររួមគ្នានៅទីនោះផងដែរ៕










រដ្ឋ បាល ខេត្ត ព្រះសីហនុ ចេញ សេចក្ដី ប្រកាស ព័ត៌មាន ស្ដី ពី ការ រុះរើ ខ្ទម អនាធិបតេយ្យ ដែល សង់ រំលោភ យកដីក្នុងតំបន់ការពារធម្មជាតិ

នៅថ្ងៃទី ៤  ខែមករា  ឆ្នាំ ២០២០ នេះ  រដ្ឋ បាល ខេត្ត ព្រះសីហនុ  បានចេញ សេចក្ដី ប្រកាស ព័ត៌មាន  ស្ដី ពី ការ រុះរើ ខ្ទម អនាធិបតេយ្យ  ដែល សង់ រំលោភ យកដីក្នុងតំបន់ការពារធម្មជាតិក្នុងដែនឧទ្យានជាតិព្រះសីហនុ" រាម"។

រដ្ឋ បាល ខេត្ត ព្រះសីហនុ បានឱយដឹងថា  មន្ត្រី ឧទ្យានុរក្សនៃឧទ្យានជាតិព្រះសីហនុ" រាម" បានសហការជាមួយ កម្លាំង គណៈ បញ្ជាការ ឯក ភាព រដ្ឋបាលស្រុកព្រៃនប់  និងកងរាជ អាវុធហត្ថ ខេត្ត ព្រះសីហនុ  បានចុះ រុះរើ ខ្ទម អនាធិបតេយ្យ  ដែល សង់ រំលោភ យកដីក្នុងតំបន់ការពារធម្មជាតិក្នុងដែនឧទ្យានជាតិព្រះសីហនុ" រាម"ត្រង់ ចំណុចខាងលិច ក្បាល កោះខ្យង  ភូមិ ស្មាចដែង  ឃុំរាម  ស្រុក ព្រៃ នប់  ខេត្ត ព្រះសីហនុ ។

សូម អាន សេចក្ដី ប្រកាស ព័ត៌មាន របស់ រដ្ឋបាលខេត្ត ព្រះ សីហនុ នៅខាងក្រោមនេះ ដូច តទៅ៖


ហេតុការណ៍បាក់រលំអគារធំៗក្នុងឆ្នាំ២០១៩ នៅទូទាំងពិភពលោក បានកើតឡើងជាច្រើនករណី ក្នុងនោះប្រទេសមហាអំណាច អាមេរិក និងរុស្ស៉ី ក៏មានករណីបាក់រលំអគារដែរ

(បរទេស)៖ កាលពីឆ្នាំ២០១៩ កន្លងទៅទៅនេះ ហេតុការណ៍បាក់រលំអគារ បានកើតមានឡើងជាច្រើនករណី នៅតាមបណ្តាប្រទេសនានាទូទាំងពិភពលោក និងបានផ្តាច់យកជីវិតមនុស្សរាប់រយរាប់ពាន់នាក់ ក្នុងនោះប្រទេសមហាអំណាច អាមេរិក, រុស្ស៉ី ឥណ្ឌា ក៏មានករណីបាក់រលំអគារដែរ
ខាងក្រោមនេះគឺជាហេតុបាក់រលំអគារធំៗ ដែលត្រូវបានកត់ត្រាក្នុងឆ្នាំ២០១៩៖
* ហេតុការណ៍បាក់រលំអគារកម្ពស់ ០៤ជាន់នៅទីក្រុងម៉ុមបៃប្រទេសឥណ្ឌា បានផ្តាច់ជីវិតមនុស្ស ១៤នាក់ និងរបួសរាប់សិបនាក់កាលពីខែកក្កដា ឆ្នាំ២០១៩។
* ហេតុការណ៍បាក់រលំអគារសណ្ឋាគារកំពុងស្ថិតក្នុងការសាងសង់នៅទីក្រុងញូអូលីនស៍ (New Orleans) នៃរដ្ឋល្វីស្យ៉ាណា (Louisiana) សហរដ្ឋអាមេរិក កាលពីខែតុលា ឆ្នាំ២០១៩ បានផ្តាច់ជីវិតមនុស្ស ០២នាក់ និងជាង ២០នាក់រងរបួស។
* ហេតុការណ៍បាក់រលំអគារនៅទីក្រុង បាម៉ាកូ (Bamako) ប្រទេសម៉ាលី បានផ្តាច់ជីវិតមនុស្ស ១៥នាក់ និងរបួសជិត ៣០នាក់កាលពីខែកញ្ញា ឆ្នាំ២០១៩។
* ហេតុការណ៍បាក់រលំអគារកម្ពស់ ០៦ជាន់នៅទីក្រុងណៃរ៉ូប៊ី (Nairobi) ប្រទេសកេនយ៉ា បានផ្តាច់ជីវិតមនុស្ស ០៤នាក់ និង ២១នាក់ត្រូវបានជួយសង្គ្រោះកាលពីដើមខែធ្នូ ឆ្នាំ២០១៩។
* ហេតុការណ៍បាក់រលំអគារកម្ពស់ ០៧ជាន់នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជាបានផ្តាច់ជីវិតមនុស្សសរុប ២៨នាក់កាលពីខែមិថុនា ឆ្នាំ២០១៩។
* ហេតុការណ៍បាក់រលំអគារស្នាក់នៅកម្ពស់ ១០ជាន់មួយកន្លែងនៅទីក្រុង ម៉ាកនីតធីហ្គស (Magnitigorsk) ប្រទេសរុស្ស៊ីបានផ្តាច់ជីវិតមនុស្ស រហូតដល់ ៣៣នាក់ក្នុងនោះក៏មានក្មេងៗ ០៦នាក់ផងដែរកាលពីដើមខែមករា ឆ្នាំ២០១៩។
* ហេតុការណ៍បាក់រលំអគារកម្ពស់ ០៧ជាន់នៅទីក្រុងហ្វូថាឡេហ្សា (Fortaleza) ប្រទេសប្រេស៊ីលកាលពីខែតុលា ឆ្នាំ២០១៩ បានផ្តាច់ជីវិតមនុស្សម្នាក់ និងរាប់សិបនាក់ទៀតរងរបួស។
* ហេតុការណ៍បាក់រលំអគារកម្ពស់ ០៣ជាន់នៅតំបន់ចូស (Jos) ភាគកណ្តាលប្រទេសនីហ្សេរីយ៉ា កាលពីខែកក្កដា ឆ្នាំ២០១៩ បានផ្តាច់ជីវិតមនុស្ស ១៣នាក់ និងមនុស្ស ០៧នាក់ត្រូវបានសង្គ្រោះចេញពីគំនរបាក់បែកនៃអគារ។
* ហេតុការណ៍បាក់រលំអគារកំពុងសាងសង់នៅរដ្ឋ កាណាតាកា (Karnataka) ភាគខាងត្បូងប្រទេសឥណ្ឌា កាលពីខែមីនា ឆ្នាំ២០១៩ បានផ្តាច់ជីវិតមនុស្ស ១៩នាក់ និងជាង ៥០នាក់ត្រូវបានជួយសង្គ្រោះ។
* ហេតុការណ៍បាក់រលំអគារសាលារៀនកម្ពស់ ០៣ជាន់នៅទីក្រុងឡាកូស (Lagos) ប្រទេសនីហ្សេរីយ៉ាបានផ្តាច់ជីវិតមនុស្ស ២០នាក់ និងជាង ៤០នាក់រងរបួស កាលពីខែមីនា ឆ្នាំ២០១៩។
* ហេតុការណ៍បាក់រលំអគារស្នាក់នៅកម្ពស់ ០៤ជាន់នៅភាគខាងលិច ប្រទេសអ៊ុយក្រែន បានផ្តាច់ជីវិតមនុស្ស ០៨នាក់ និងរបួសរាប់សិបនាក់កាលពីខែសីហា ឆ្នាំ២០១៩។
* ហេតុការណ៍បាក់រលំអគារកម្ពស់ ០៤ជាន់នៅតំបន់ស៊ុកឃើ (Sukkur) ប្រទេសប៉ាគីស្ថាន បានផ្តាច់ជីវិតមនុស្ស ០៦នាក់ និង ១៧នាក់រងរបួសកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩៕












សម្តេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកែប

សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តី គឺតែងតែនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្នុងគ្រាលំបាកបំផុត ដូចជាករណីបាក់រលំអគារកំពស់៧ជាន់នៅខេត្តកែបនេះ។ សុខទុក្ខប្រជាពលរដ្ឋគឺជាសុខទុក្ខផ្ទាល់របស់ សម្តេចប្រមុខដឹកនាំ។
យើងទាំងអស់គ្នាសូមចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ និងសូមវិញ្ញាណក្ខ័ន្ធបងប្អូនដែលទទួលមរណៈភាពបានទៅកាន់សុគតិភពកុំបីខាន៕