នៅក្នុងវោហាសាស្រ្ដដែលគួរឲ្យស្រគៀរត្រចៀកពីសំណាក់ក្រុមប្រឆំាង
ម្ដងគេឮរឿងនេះម្ដងគេឮរឿងនោះ ហើយសុទ្ធតែជារឿងបំភ័ន្ដមតិមហាជន ដែលជាការអុចអាលបញ្ឆេះកំហឹងក្នុងសង្គម។
ពេលនេះគេឮសូររឿងខ្សែបន្ទាត់ព្រំដែននៅខាងកើតប្រទេស។
ថ្មីៗនេះ មានសមាជិកតំណាងរាស្រ្ដបក្សប្រឆំាង បានលើកពីរឿងបញ្ហាខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា-វៀតណាម
និងរឿងផែនទី ដោយបានចោទរដ្ឋាភិបាលថា ប្រើប្រាស់ផែនទីក្លែងក្លាយ ថ្វីត្បិតតែមន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាលទទួលបន្ទុក កិច្ចការព្រំដែនបានបកស្រាយឲ្យស្ដាប់ហើយក៏ដោយ
ក៏គេមិនព្រមស្ដាប់ បែរជាធ្វើពើមិនយល់ដដែលៗ គេទទួចសុំជជែកវែកញែកតទល់គ្នាដូចអ្នកលេង។
ក្នុងន័យនេះ យើងសូមទាញអារម្មណ៍អ្នកទំាងនោះជាថ្មីម្ដងទៀត
ដោយសូមលើកយកខ្លឹមសារ សំខាន់ៗ និងជាក់ស្ដែង ដែលសម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន
បានថ្លែងអស់រយៈពេលជាង ៥ម៉ោង ជម្រាបអង្គសភាទំាងមូល កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២
បីឆ្នាំមុន។
ព្រឹត្ដការណ៍អន្ដរជាតិ ស្ដីពីកម្ពុជា:
នៅក្នុងខែតុលាឆ្នាំ១៩៩១ វិបត្ដិនយោបាយ
និងសង្គ្រាមស៊ីវិលត្រូវបានបញ្ចប់ ដោយសារកិច្ចព្រមព្រៀងកម្ពុជា រវាងភាគីទំាង៤ក្រុម
ដោយមានការចុះហត្ថលេខាជាសក្ខីភាព ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រទេសចំនួន១៨ទៀត
ក្នុងនោះមានមហាអំណាចទំាង៥ គឺប្រទេសបារំាង សហរដ្ឋអាមេរិក ចិន រុស្ស៊ី និងចក្រភពអង់គ្លរស
រួមទំាងប្រទេសវៀតណាមផងដែរ។
យោងតាមមាត្រា១ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស
ស្ដីពីអធិបតេយ្យភាព ឯករាជ្យភាព បូរណភាពទឹកដី និងការមិនឈ្លានពាន បានចែងថា «កម្ពុជាប្រកាសជាឱទ្បាឫក រក្សាការពារអធិបតេយ្យ
ឯករាជ្យភាព បូរណភាពទឹកដីរបស់ខ្លួន និងទប់ទល់រាល់ការឈ្លានពាន...»។
ជាការពិតណាស់ ចាប់តាំងពីពេលនោះមក កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងមោះមុតត្រងត្រាប់នូវរាល់លក្ខខណ្ឌ័នៃកិច្ចព្រមព្រៀង
ដោយរួមទំាងការអភិវឌ្ឈផងដែរ រីឯដៃម្ខាងទៀតខិតខំប្រឹងប្រែងចរចាជាមួយប្រទេសជិតខាង
ពិសេសជាមួយប្រទេសវៀតណាម ដើម្បីត្រួតពិនិត្យទ្បើងវិញនូវខ្សែបន្ទាត់ព្រំដែនលើផែនទីឆ្នាំ១៩៣៣-១៩៥៣
ខ្នាត១/១០០.០០០ ដែលផែនទីនេះបានដាក់តម្កល់ទុក នៅអង្គការសហប្រជាជាតិឆ្នាំ១៩៦៤
ដោយព្រះករុណាព្រះបរមរតនកោដ្ឋ។
ក្នុងការត្រួតពិនិត្យការងារព្រំដែនដូចបានរៀបរាប់ខាងលើ
ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានធ្វើកិច្ចព្រមព្រៀងរួមគ្នាមួយ បង្កើតគណៈកម្មការចំរុះព្រំដែន
ដើម្បីធ្វើឲ្យកាន់តែប្រសើរទ្បើងនូវខ្សែព្រំដែន ដោយមានការរៀបចំដំណើរការប្រព្រឹត្ដទៅនៃការបោះបង្គោលព្រំដែនដើម្បីបញ្ចប់បាននូវបញ្ហាទំនាស់លើភូមិសាស្រ្ដមួយចំនួន។
យើងសូមឆ្លៀតឱកាសនាពេលនេះ សូមបង្ហាញពីលក្ខណៈក្រឹត្យក្រមអន្ដរជាតិ
ដែលទាក់ទងទៅនឹងខ្សែបន្ទាត់ព្រំដែន រវាងប្រទេសពីរ ដូចជាកិច្ចព្រមព្រៀងលើផែនទីរបស់កម្ពុជា (១៩៣៣ -១៩៥៣) បានធ្វើទ្បើងដោយអាណានិគមបារំាងដែលបានបន្សល់ទុកឲ្យប្រទេសទំាងពីរ
ហើយ ផែនទីនេះត្រូវមានលក្ខណៈគេគោរពតាម ដែលភាសាច្បាប់អន្ដរជាតិ ឈ្មោះថា “Uti possidetis”, បានន័យថា រាល់ខ្សែបន្ទាត់ព្រំដែននៅលើផែនទីក្រោយពេលអាណានិគមចាកចេញ គឺជាខ្សែបន្ទាត់ផែនទីរបស់ប្រទេសឯករាជ្យទំាងពីរ
នោះហើយ ។
ក្នុងបរិការនេះហើយ ទើបប្រទេសវៀតណាមដែលជាប្រទេសហត្ថលេខីក្នុងចំណោមប្រទេសទំាង ១៨
នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានទទួលស្គាល់ផែនទីដែលមានទំហំផ្ទៃដី១៨១.០៣៥
km2 នេះជាផ្លូវការ។
សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន មានប្រសាសន៍ថា
«វាជារឿងជាក់ស្ដែង» រាល់ដំណោះ ស្រាយនូវបញ្ហាភូមិសាស្រ្ដទឹកដី
ត្រូវខិតខំសំរបសំរួលយ៉ាងណាធ្វើឲ្យអ្នកភូមិដែលជាប្រជាជនរវាប្រទេស ទំាងពីរ ដែលបានរស់ជិតខាងគ្នាយូរលង់មកហើយ
នៅម្ខាងខ្សែបន្ទាត់ព្រំដែន ត្រូវដោះស្រាយជាថ្នូរដូរដោះបែបណា? គឺ ១ហិចតាទៅ១ហិចតាមក។ នេះជារបៀបដោះស្រាយតាមបែបអារ្យប្រទេស
ជានយោបាយប្រកបដោយសន្ដិវិធី ម្យ៉ាងទៀតក៏ជានយោបាយរដ្ឋាភិបាលនៃប្រទេសទំាងពីរផងដែរ
ក្នុងការទ្រទ្រង់ជីវភាពរបស់ប្រជាជនរៀងៗខ្លួន។
សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកទ្បើងទៀតថា
មានមាត្រាប្រព័ន្ធវាស់ស្ទង់ផ្ទៃដីដោយក្រុមបច្ចេកទេសជាច្រើនលើក ដោយប្រើខ្នាតផ្សេងៗគ្នា
ឃើញថាកម្ពុជាមានផ្ទៃដីក្នុងចន្លោះពី ១៨១.៣១៣ km2 ដល់ ១៨១.៦០៦ km2 ឯណោះ ដោយពុំបានរាប់បញ្ចូលផ្ទៃដីនៃកោះចំនួន៦៤
របស់កម្ពុជា នោះផងទេ។
គោលការណ៏រស់នៅសន្តិភាពជាមួយគ្នា:
ជាក្រិត្យក្រមអន្តរជាតិ ខ្សែបន្ទាត់ព្រំដែនរវាងប្រទេសជិតខាងទំាងពីរ
គឺជាក្រិត្យក្រមដែលមានលក្ខណៈសីលធម៌ផង មនុស្សធម៌ផង ការយោគយល់គ្នាផង ដែលប្រទេសនានាលើសកលលោក
តែងប្រកាន់យកជាប្រវត្ដិសាស្រ្ដ ក្នុងការគូសកំណត់ខ្សែបន្ទាត់ ដែលរដ្ឋាភិបាលប្រទេសទំាងពីរខិតខំធ្វើយ៉ាងណាឲ្យប្រជាជនជិតខាងគ្នា
ចេះអធ្យាស្រ័យគ្នា ចេះស្រទ្បាញ់គ្នា ចេះរួមរស់ជាមួយគ្នា ចៀសវាងការមើលមុខគ្នាមិនចំ
ឬក៏ការបង្កឲ្យមានការផ្ទុះអាវុធរវាងអាជ្ញាធរទំាងពីរជាយ ថាហេតុ។
ជាសរុបយោងតាមខ្លឹមសារនៃការបកស្រាយដ៏ក្បោះក្បាយរបស់សម្ដេច
ហ៊ុន សែន នាពេលនោះ គឺជាការពន្យល់ដ៏មានសារៈសំខាន់បំផុត ដែលធ្វើឲ្យប្រជាជនខ្មែរទូទំាងប្រទេសមានការកក់ក្ដៅ យ៉ាងខ្លាំង។
ដូចនេះ តើវោហាសាស្រ្ដដែលគួរឲ្យស្រគៀរត្រចៀកនៃក្រុមប្រឆំាង
ជាការព្រួយបារម្ភបែបស្នេហាជាតិ ស្នេហាទឹកដី ឬគ្រាន់តែជាឥរិយាបថបន្លំភ្នែក កេងចំណេញនយោបាយដ៏គ្រោគគ្រាត
គ្មានការអៀនខ្មាស់ទេឬអី?
ដោយ៖ រត្ន័ សណ្ដាប់